អុីយ៉ាចូលដើមខែថ្មីភ្លាម សុគន្ធ និសា ធ្វើរឿងនេះភ្លែត នាំឱ្យមហាជនស្រឡាំងកាំងគ្រប់គ្នា

ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រតារាស្រី សុគន្ធ និសា សុទ្ធតែបានដឹងហើយថា ក្រោយពីជាសះស្បើយពីជំងឺកូ វី​ ដ-១៩ តារាស្រីរូបនេះ ពុំទាន់បានឡើងឆាកតន្ត្រី ឬថតសម្ដែងក្នុងសិល្បៈឡើយ ព្រោះថាបន្ទាប់ពីជាស្រួលបួលភ្លាមនាងបានកាន់ដៃស្វាមីបណ្ដូលចិត្តឡើងយន្តហោះទៅលម្ហែកាយនៅសហរដ្ឋអាមេរិកមួយរយៈធំឯណោះ ទើបត្រឡប់មកវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយត្រឡប់ពីកម្សាន្តពីអាមេរិកចូលមកកម្ពុជាវិញ តារាស្រី សុគន្ធ និសា ក៏ពុំទាន់កាន់មៃក្រូហ្វូនឡើងឆាកវិញឡើយ ដែលក្នុងនោះធ្វើឱ្យមហាជនអ្នកគាំទ្រមានក្ដីនឹករឭកទៅកាន់នាងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្តីនឹករឭកពីសំណាក់មហាជនច្រើនពេក ណាមួយសុខភាពរបស់នាងក៏បានប្រសើរដែរនោះ ស្រាប់តែនៅដើមខែកក្កដានេះ តារាស្រី សុគន្ធ និសា បានចេញមកបង្ហោះប្រាប់មហាជនថា ខ្លួនបានវិលឡើងឆាកតន្ត្រីវិញហើយ បន្ទាប់ពីផ្អាកអស់ជាច្រើនខែ ។ ទន្ទឹមនឹងការវិលឡើងឆាកជាលើកដំបូងនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តណាស់ ដោយហេតុថាពួកគេខានឮសំឡេងដ៏ពីរោះតារាស្រីរូបនេះយូរហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺបន្ទាប់ពីសម្រាកព្យាបាល និង ដើរកម្សាន្តអស់រយៈពេលយ៉ាងយូរ ដល់ពេលត្រឡប់មកវិញលើកនេះ សុគន្ធ និសា សឹងតែធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ដោយហេតុថា រូបសម្រស់នាងកាន់តែស្រស់ស្អាតលើសមុន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ម៉ាក សែនសូនីតា បង្ហាញរូបថតប៉ុន្មានសន្លឹកនេះរួមក្រុមគ្រួសារ មើលទៅពិតជាសាមញ្ញមែន តែពោរពេញទៅដោយភាព សុភមង្គល

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសដោយជោគជ័យផងដែរ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុសរូបនេះមានឈ្មោះ ប៉ុល បូនីតតូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ ជាវិស្សមកាលបែបគ្រួសារ ដោយធ្វើដំណើរមួយ ដោយក្នុងនោះផងដែរ មានទាំងកូនប្រុសតូច អ្នកមានគុណរបស់ពួកគេថែមទៀតផង ទោះបីជាយ៉ាងណាក្តី តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព នៃដំណើរកម្សាន្តមួយនេះ នៅលើបណ្តាញសង្គមជាបន្តបន្ទាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែចាប់អារម្មណ៍នោះ គឺរូបភាពគ្រួសារតូចរបស់ខ្លួន ដោយមានស្វាមី កូនប្រុស និងខ្លួន ដែលមើលទៅសាមញ្ញ និងមានសុភមង្គលយ៉ាងខ្លាំង ព្រោះមានស្វាមីដែលចេះយល់ចិត្ត ស្រលាញ់ប្រពន្ធកូន និងកូនដែលគួរឲ្យស្រលាញ់ថែមទៀត លើសពីនេះទៅទៀត អ្នកគាំទ្រឃើញហើយ កើតចិត្តជួ្រលជ្រើម និង ច្រណែនគ្រួសារមួយនេះខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ម៉ាក សែនសូនីតា ក៏បានភ្ជាប់ជាសារមួយយ៉ាងខ្លី ពោលពាក្យសរសើរស្វាមីមិនដាច់ពីមាត់យ៉ាងដូច្នេះថា៖ ”នៅពីក្រោយភាពសុខដុមរមនារបស់ភរិយា គឺបង្ហាញពីសម្ថភាពរបស់ប្តី”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ញ៉ាក់សាច់! ភូមិគ្រឹះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចច្រលំហ្គារាសលក់ឡានបាន បើឡានច្រើនម្លឹងៗ..(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា ខ្សែជីវិតអតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និង មានដើមកំណើតនៅខេត្តព្រៃវែង ហើយក៏ជាអ្នកតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រដោយអ្នកឧកញ៉ាបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិតរហូតក្លាយឈ្មោះជាឧកញ៉ា និង បច្ចុប្បន្នមានឈ្មោះជា អ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និង ជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនវិញ អ្នកឧកញ៉ា ត្រូវបាន មហាជនស្គាល់ថា ជាស្វាមីដែលល្អ ជាលោកប៉ាគម្រូម្នាក់ សម្រាប់កូនៗ ជាក់ស្តែង ថ្មីៗនេះ រូបលោកក៏ទើបហ្នឹងកាដូរថយន្តទំនើប Luxus 570 ២គ្រឿង ឲ្យភរិយា ទុកជិះលេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ហើយ មហាជនភាគច្រើន មិនធ្លាប់បានដឹងពីមុននោះគឹ បរិវេណភូមិគ្រឹះ អ្នកឧកញ៉ា ស្ទើរតែច្រលំហ្នឹង ហ្គារ៉ាសលក់ឡានទៅហើយ មានគ្រប់ពណ៌ មានគ្រប់ស៊េរី ភាគច្រើនសុទ្ធតែជា រថយន្តថ្លៃៗទាំងអស់ តម្រៀបជួរគ្នា ធ្វើឲ្យមហាជនស្ងើច គ្រប់ៗគ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

គួរឲ្យរំភើបណាស់! ចំថ្ងៃពិសេស អ្នកស្រី ទ្រី ដាណា បានត្រៀមថវិការផ្ទាល់ខ្លួន ១០ម៉ីនដុល្លារ សម្រាប់ធ្វើរឿងមួយនេះទៀតហើយ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនស្លឹក ព្រមទាំងបានិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រីករាយខួបគម្រប់បើកហាងពេជ្រមួយឆ្នាំនិងគម្រប់ខួបអាពាហ៍ពិពាហ៍កាលពីម្សិលមិញ (រវល់ពេកមិនបានធ្វើអ្វីទាំងអស់) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែក៏មិនភ្លេចដែរ ជូនពរឲ្យហាងពេជ្រដំណើរការល្អនិងមានអតិថិជនគាំទ្រៗ និងជូនពរខ្លួនឯងអោយមានសេចក្តីសុខ ហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាផងដែរណា សូម្បីតែពិធីសាមញ្ញមួយក៏រវល់មិនបានធ្វើដែរ តែក៏មានក្តីសុខ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញអ្នកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនស្លឹករួចមក ស្រាប់តែអ្នកគាំទ្រ បាននាំគ្នាចូល ខមិន បែបនេះថា៖ “សូមអោយមានអតិថិជនច្រើនៗ និងមានសុភមង្គលជារៀងរហូត, សូមជួនពរប្អូនស្រី នឹងឧត្ដមស្វាមីមានសុខភាពល្អ រកស៊ីទទួលទានមានបានលេីសហ្នឹងទៀត នឹងមានអតិថិជនចូលចិត្តច្រើនៗ , ជូនពរបងមានសុភមង្គល…ហើយជួយដល់ជនក្រីក្រ..មានជំនាញបន្ថែមដល់អ្នករកស៊ី, ជូនពរសុខភាពល្អសំណាងល្អអាយុយឺនយូរ, ញញឹមស្រស់ណាស់ចែ,”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃដដែល ផងនេះ អ្នកស្រី ទ្រី ដាណា ក៏បានភ្ជាប់សារយ៉ាងពិសេសមួយទៀតយ៉ាងដូច្នេះថា៖ “ក្នុងឱកាសហាងពេជ្រមួយឆ្នាំនិងគម្រប់ខួបអាពាហ៍ពិពាហ៍កាលពីម្សិលមិញ (មិនបានធ្វើពិធីអីទេ)តែនាងខ្ញុំត្រៀមថវិកា១០មុឺនដុល្លា សម្រាប់ចែកជាអំណោយជូនបងប្អូនដែលខ្វះខាតនៅតាមតំបន់ផ្សេងៗក្នុងពេលឆាប់ៗនេះ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

នៅចាំគាត់បានទេ? លោក ឈឿន ឧត្តម បាត់មុខពីសិល្បៈយូរ តាមពិតនៅតែប្រើជីវិតបែបនេះសោះ

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជានៅចាំបាន តារាចម្រៀងបទមនោសញ្ចេតនា ល្បីឈ្មោះលោក ឈឿន ឧត្តម ម្ចាស់បទ «រនោចខែប្រាំង» ដែលជាតារាចម្រៀងធ្វើឲ្យអ្នកស្ដាប់កើតចិត្ត លន្លង់លន្លោចតាមរាល់ស្ដាប់បទ រូបលោកម្តងៗ ដោយសារតែសម្លេង ដ៏សែនក្រអូនក្រអៅ ស្រាលបែបស្រទន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាច្រើនឆ្នាំមកនេះ លោក ឈឿន ឧត្តម ហាក់បាត់ដំណឹងសូន្យឈឹងពសិល្បៈ ធ្វើឲ្យបណ្តាអ្នកគាំទ្ររូបលោក កើតចម្ងល់ នឹកស្មានតែរូបលោក ទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះយ៉ាងណាក្តី ក៏រូបលោកបានទម្លាយមូលហេតុ ដែលធ្វើឲ្យរូបលោក បាត់ដំណឹងស្ងប់ស្ងាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក៏ដោយសារតែ អ្នកចម្រៀងរលកក្រោយ ចេញច្រើន ដូច្នេះមិនសូវមានកម្មវិធីអញ្ជើញរូបលោកច្រៀងប៉ុន្មានទេ មួយវិញទៀតគឺដោយសារតែ បំពង់ក និងចម្រុះ រូបលោកក៏មានជំងឺ ដែលទើបហ្នឹង ព្យាបាលជាសះស្បើយថ្មីៗនេះ ដូច្នេះហើយទើបសព្វថ្ងៃនេះ រូបលោកបានកំពុងច្រៀង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ទោះបាត់មុខច្រើនឆ្នាំក្តី តែតារាចម្រៀងជើងចាស់ សម្លេងក្រអួនក្រអៅរូបនេះ នៅមិនទាន់បោះបង់ អាជីពជា តារាចម្រៀងរបស់ខ្លួននៅឡើយទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អុញនោះ! Bank ក្តៅចិត្តតបផាំងៗ រឿងគេដៀមដាមថាអត់ពីឪពុកក្មេក លោកទាត់ចោលប្រពន្ធ

លោក Bank Athigit ត្រូវបានមហាជនស្គាល់ថាជាអ្នកសិល្បៈផ្នែកចម្រៀងមួយរូប ហើយលោកក៏ត្រូវជាកូនប្រសាប្រុសរបស់តារាកំប្លែងលំដាប់ប្រទេសលោក Na khom ផងដែរ ។ ទោះជាយ៉ាងណា បន្ទាប់ពីឪពុកក្មេកបានទទួលមរណភាពទៅ លោកក៏មានតួនាទីជាច្រើននៅមើលថែក្រុមគ្រួសារ ប្រពន្ធកូន និង ម្តាយក្មេកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះ លោក Bank ចេញមុខប្រត្តិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នកខមមិនលើការបង្ហោះរបស់ភរិយាលោកថា ឱ្យនាងប្រយ័ត្នប្រយែងផងនៅពេលដែលឪពុកមិននៅ ប្រយ័ត្នស្វាមីមានថ្មីបោះបង់នាងចោល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកមកមើលពីលោក Bank ក្រោយពីឃើញមានអ្នកចូលទៅខមមិនលើការបង្ហោះរបស់ភរិយាបែបនេះ ទ្រាំមិនបានលោកក៏បានបង្ហោះឆ្លើយតបទៅកាន់អ្នកដែលព្យាយាមបំផ្លាញសុភមង្គល និង កិត្តិយសគ្រួសារលោកថា «យល់ថាអ្នកមានបំណងល្អ តែក្នុងចិត្តខ្ញុំមិនដែលសូម្បីតែគិត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីលោកបង្ហោះបែបនេះរួចមក ស្រាប់តែភរិយារបស់លោកចូលមកខមមិនចំអន់លេងថា «បើបែបនោះមែន ឱ្យទៅតែម្តង» ។ ស្របពេលនោះដែរ គេសង្កេតឃើញមានមហាជនជាច្រើនបានចូលទៅខមមិនលើកកម្លាំងចិត្ត និង សម្តែងការមិនពេញចិត្តចំពោះបុគ្គលខមមិនមានចេតនាមិនល្អនោះផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមរំលែកទុកខយ៉ាងក្រៀមក្រំផង នារីស្រស់ស្អាតម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារសាច់ញាតិទាំងវ័យក្មេង ដោយសារតែ…

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Eïï Rã» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិរបស់ខ្លយនជាស្រីស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Neang Ah Neang» បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យសោកសង្រែងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុក «Eïï Rã» បានបង្ហាញពីអារម្មណ៍ស្លុតចិត្តខ្លាំង និងបានសរសេរៀបរាប់ប្រាប់បន្ថែឲ្យដឹងដែរថា៖ “ទេីបនិយាយគ្នាថ្ងៃមុនសោះ មិនគួរអោយជឿ មិនពិតទេ ហេតុអ្វីទៅ ខ្ញុំទទួលយកមិនបានទេ មនុស្សល្អរបស់ខ្ញុំ សូមទៅអោយបានសុខណាជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតស្តាយមនុស្សល្អៗដូចបងណាស់ RIP”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណ.ក្ខ.ន្ធ.ស.ព.ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លោក អេឡិច ហ្សូរ៉ា គោរពស្រលាញ់ ភរិយាខ្លាំងពេក ដល់ថ្នាក់ហៅ ឌី សូនីតា ជានារីដ៏អស្ចារ្យ

ហ្វេសប៊ុក៖ បើគិតដល់ពេលនេះ តារាសម្តេងលោក អេឡិច ហ្សូរ៉ា និង អ្នកនាង ឌី សូនីតា បានទទួលចំណងដៃកូនស្រីមានអាយុ ៨ ខែមកហើយ ដែលប៉ាម៉ាក់វ័យក្មេង ២ រូបនេះ បានដាក់ឈ្មោះឲ្យកូនស្រីបណ្តូលចិត្តថា ហ្សូតា ម៉ីហាណា ហៅ Smile។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ក្រោយពីទទួលបានចំណងដៃកូនស្រីមុនចូលរោងការ ធ្វើឱ្យអ្នកទាំងពីររងការរិះគន់បន្តិចមែន ប៉ុន្តែលោក អេឡិច ហ្សូរ៉ា និង អ្នកនាង ឌី សូនីត្តា នៅតែបន្តដំណើរចាប់ដៃគ្នាក្នុងនាមជាស្វាមីភរិយា ក្នុងការមើលថែតំណក់ឈាមរួមគ្នាដំបូងរបស់ខ្លួនយ៉ាងមានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកទៅមើលលោក អេឡិច ហ្សូរ៉ា ឯនោះវិះបើទោះជាភាគច្រើនលោកមិនសូវមានពលនៅក្បែរមើលថែមភិរយា និង កូន ក៏ព្រោះតែរវល់ការងារក្តី ប៉ុន្តែលោកតែងតែបង្ហាញក្តីស្រលាញ់ និង ភាពកក់ក្តៅ ជាពិសេសគឺក្តីគោរពដល់អ្នកនាង ឌី សូនីតា ជារឿយៗ។ ក្នុងនោះផងដែរលោក អេឡិច ហ្សូរ៉ា បានសរសើរយ៉ាងខ្លាំងពីទំហំចិត្តនៃការតស៊ូជម្នះគ្រប់រឿងរ៉ាវរបស់ភរិយា បើទោះជានាងជាស្ត្រីក៏ពិតមែន រហូតដល់លោកហៅ ឌី សូនីតា ថាជានារីដ៏អស្ចារ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពជួបជុំកូនប្រពន្ធ និង លើកយកនូវរឿងជាច្រើនមករៀបរាប់ពីភរិយា យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អានអោយចប់បានដឹងថា ហេតុអីអូនស្មាយ៍ មុខស្មេី មេចបេីកៗ កូនស្មាយ៍ Xota Meyhana អាយុ 8ខែហេីយ កូនគឺជាមោទនភាពរស់យេីងទាំងពីរ! អ្វីដែលពីរនាក់យេីងប៉ងប្រាថ្នាអោយកូននោះគឺ សុខភាពល្អនិងរីកធំឡេីងដោយភាពវ័យឆ្លាត 8ខែមុនកូនបានកេីតចេញមកដោយសុវត្ថិភាពនិង ក្តីស្រលាញ់ ព្រមទាំងការលះបង់ដ៏មហិមារបស់ Mommy Dy…

អានបន្ត

អីយ៉ា ចំថ្ងៃកំណើត ស្រីអូន ស្រាប់តែលោក ដួង វីរៈ សិទ្ធ បានផ្ញើរសារជូពរ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ ប្រសិនបើនិយាយឈ្មោះ នួន ស៊ីន្ទរី ហៅ ស្រីអូន សម្រស់ធម្មជាតិ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ដោយសារតែរូបនាង ត្រូវបានមហាជនជាច្រើនគោរពស្រលាញ់ និងស្ងើចសរសើរមិនដាច់ពីមាត់ឡើយ ក្រោយឃើញជារឿយៗនូវទង្វើសប្បុរសធម៌ចេញពីចិត្តបេះដូង ជួយឈឺឆ្អាលដល់សង្គម អ្នកទីទ័លក្រ និង អ្នកជួបទុកលំបាក ជាហូហែរ លះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ រហូតត្រូវបានមនុស្សជាច្រើនដាក់ងារឲ្យថាជា រាជនីចិត្តធម៌ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ ស្រីអូន ជាមួយគ្នានេះ គេសង្កេតឃើញ តារាល្បីឈ្មោះជាច្រើន បានអបអរសាទរ ជូនពរយ៉ាងច្រើនកុះករ តាមបណ្តាញសង្គម ធ្វើឲ្យមហាជនរំភើបចិត្តជំនួស តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀង និង ជាអ្នកនិពន្ធ ដ៏ល្បីឈ្មោះម្នាក់គឺលោក ដួង វីរៈ សិទ្ធ ដែលបច្ចុប្បន្នកំពុងជ្រកក្រោមផលិកម្មរាម បានបង្ហោះសារជូនពរដល់ ស្រីអូន យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រីករាយថ្ងៃខួបកំណេីត បង ស្រី អូន! ដោយទឹកចិត្តសប្បុរសធម៌ជាច្រេីនដែលបងបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំពោះសង្គមជាតិ សូមបារមីនិងវត្ថុស័ក្ដិសិទ្ធិទាំងអស់ ជួយ ឃុំគ្រងថែរក្សាបងស្រីនិងក្រុមគ្រួសារអោយជួបតែក្តីសុខនិងជោគជ័យរហូត !…”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត