ពិតជាគំរូល្អមែន! ឃើញជាតិកំពុងជួបទុក្ខដោយសារកូវីដ ស្រាប់តែបវរកញ្ញាឯកចក្រវាលវៀតណាម លះបង់ធ្វើរឿងមួយនេះដោយមិនប្រកាន់ខ្លួន…

បរទេស៖ ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដឹងច្បាស់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលប្រទេសវៀតណាមបានប្រកាសបិទខ្ទប់ទីក្រុង ហូជីមិញ និង ក្រោយរកឃើញអាត្រាអ្នកឆ្លងកូវីដ១៩ នៅតែបន្តកើនឡើង អតីតបវរកញ្ញាឯកចក្រវាលវៀតណាម កញ្ញា Khanh Van Nguyen បានចូលរួមធ្វើការងារស្ម័គ្រចិត្តជាអ្នកជួយលើកឥវ៉ាន់ ដែលរួមមានបន្លែ និងគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងយុទ្ធនាការឧបត្ថម្ភ និងជួយសម្រួលដល់ជីវភាពដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយផ្នែកដែលកំពុងតែខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់នៅទីក្រុងហូជីមិញ ដោយមិនប្រកាន់់់់់ថាខ្លួនជាបវរកញ្ញាឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបានឃើញរូបថត និងសកម្មភាពដ៏សកម្មដើម្បីប្រទេសជាតិ និងប្រជាជនកំឡុងពេលមានការលំបាក ដោយបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្តយ៉ាងដូច្នេះ មានហ្វេនៗដែលជាអ្នកនិយមគាំទ្របវរកញ្ញារូបនេះជាច្រើនបានបង្ហោះសារ និងចែករំលែកពាសពេញបណ្តាញសង្គម រាប់សិនម៉ឺននាក់ ដោយបានសរសើរចំពោះទង្វើ និងទឹកចិត្តដ៏គំរូរបស់បវរកញ្ញារូបនេះតែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពុទ្ធោ! ទម្លាយសារចុងក្រោយ របស់នារីពពោះ ៧ ខែដ៏កម្សត់ មុនបាត់បង់ជីវិត (ចូល​រួមរំលែក​ទុក្ខដ៏ក្រំ​ក្រៀមនេះ​ដល់​ក្រុមគ្រួសារ​នៃសព​ផ ង)

ពិតជាធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គម ខ្លោចចិត្តអាណិតជាពន់ពេក ជុំវិញ​ការស្លា ប់របស់​ស្រ្តីមានផ្ទៃពោះ​ជិតគ្រប់ខែ​ម្នាក់ ដែលបានស្លា ប់​បាត់បង់​ជីវិត ដោយសា​រ​តែ​ជំ​ងឺ​​កូ វី ដ-​១៩​ ។ ការបាត់បង់ជីវិតដោយសារមេរោគឆ្លងដ៏កាចសាហាវ ដែលអ្នកណាៗក៏ខ្លាចរអា និង ទប់ស្កាត់ការពារ បានធ្វើឱ្យអ្នក​គ្រប់គ្នានៅក្នុង​បណ្ដា​ញ​ស​ង្គម ​ស​ម្ដែងក្តីអាណិតស្រណោះជាខ្លាំង ព្រមទាំង​បានចូល​រួមរំលែក​ទុក្ខដ៏ក្រំ​ក្រៀមនេះ​ដល់​ក្រុមគ្រួសារ​នៃសព​ផងដែរ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឱ្យអ្នករាល់គ្នារឹតតែស្រណោះអាល័យខ្លាំងជាងនេះនោះ ​បើតាមការ​បង្ហោះជា​សំណេរ​សរសេររៀប​រាប់​នៅលើគណនី​ហ្វេសប៊ុក​ផ្ទាល់​របស់នាង ​បា​ន​និយាយ​ថា «ពេលនៅខ្លួនមួយគិតថាជីវិតឯការ» គិតតែសប្បាយមិនស្រូវគិតច្រើន គិតតែធ្វើខ្លួនម៉េចឱ្យតែបានស្អាត ​តែពេលដែរ​គាត់មក​ចា​ប់កំណើត​​ទើ​ប​យ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ល់​ទឹក​ចិត្ត​ម្តា​យ​វាពិបាក​យ៉ាងណា សម្រាប់​ខ្ញុំវាជាលើក​មួយដែរ ​មិនធ្លាប់ជួបក៏ស្គាល់​នៅរសជាតិ​ជីវិតមានកូន​ដែរ តែចង់ប្រាប់​ថាមានក្តីសុខ​ណាស់​ដែរ មានគាត់ចូល​ក្នុង​ជីវិ​តខ្ញុំ អូន​បា​ន ៧ខែហើយ ជិតបានមើលឃើញកូនប្រុសម៉ាក់ហើយស្រលាញ់កូនប្រុស បានដូចចិត្តទៀតគាត់ជាមនុស្សទី២ ដែរ ជាកំលាំងចិត្តធ្វើ​ឱ្យខ្ញុំ​ប្រឹង​ដើរ​ទៅ​មុខរហូត​..​គ្រ​ប់​គ្រាន់ហើយសម្រាប់ជីវិតខ្ញុំ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនេះគឺជាសារបង្ហោះចុងក្រោយ ដែលពោរពេញដោយអត្ថន័យ និង បង្ហាញ​ពីទំហំក្តី​ស្រឡាញ់​សម្រាប់ម្ដាយ​មាន​ចំពោះ​កូន ជាមួយ​នឹងភាពកក់ក្តៅនៃការ​ទ​ន្ទឹ​ង​ជួប​មុខ ​ប៉ុន្តែ​អកុសល​វាសនា​មិនទៀង បែរ​ជាគ្មានថ្ងៃ​អាចនឹង​ត្រឡប់​វិលមក​ជួបគ្នា​វិញ​បាន ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នេះហើយទឹកចិត្តឪពុក! ខំដើរសំលៀងកាំបិ .ត មិនហ៊ា. នទិញអីហូបទេ សន្សំលុយទិញ iPhone 6pluse ឱ្យកូនជាសំណាងចំម្ចាស់ហាងចិត្តល្អក៏បាន…

ម្ចាស់ហាងទូរស័ព្ទមួយកន្លែង ដែលប្រើប្រាស់គណនីហ្វេសប៊ុក​ឈ្មោះ «Rynâ JūmTëv Tøch XD» បាន​សរសេររៀបរាប់ដោយភ្ជាប់ជាមួយខ្លឹមសារថា«បងប្អូនអើយ​ គាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មាន ហើយគាត់ថា គាត់មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឹមតែ ៤០ម៉ឺនរៀល​លុយខ្មែរ ក្រដាសរាយៗទេ មីពៅលក់​ឲ្យពូអត់? ទឹកចិត្តឪពុកខំដើរ​សំ លៀ ង កាំ បិ តតាម​ផ្ទះគេ សំលៀងមិន​បាន ដើរសុំគេ ដើម្បីសន្សំលុយទិញ​ទូរស័ព្ទឲ្យកូនខ្ញុំ។ម្ចាស់ហាងថា លុយខ្មែរក៏ខ្ញុំ​យកដែលពូ តែខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនគិត​កន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យ​ពូមួយទៀត ហើយឲ្យទឹកក្រូច និងផ្លែឈើតិច​តួចជូនពូ ខ្ញុំសួរគាត់ថា កូនពូរៀនទី​ប៉ុន្មានហើយ? គាត់ថាទី ១១ហើយ វាចង់បានទូរស័ព្ទ​ប្រើនឹងគេ ពូខំសន្សំ​មួយថ្ងែ ២០ ០០០៛ ដើម្បីទិញ​ឲ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនអើយកូន! ឃើញហើយសូម​មេត្តាយល់​ចិត្តឪពុកផង ថាឪពុក ខំដើរសុំគេ ទម្រាំបាន​វាលំបាកប៉ុនណា មិនហ៊ានទិញ​អីហូបខ្លួនឯងទេ ខ្ញុំឃើញគាត់អង្គុយ​សុំគេហើយ មើលមកតែ​ទូរស័ព្ទខ្ញុំរហូត ការពិតចង់បាន​ទូរស័ព្ទឲ្យកូន​សោះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលម៉ាក់ៗគេផង! កូនមួយហើយមើលរាង ពេជ្រ សូលីកា ក្រមុំសុំខ្មាស

ភ្នំពេញ៖ កាលពីពេលថ្មីៗមកនេះ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពបង្ហាញរាងបញ្ចេញសាច់ មិនតិចរូបនោះទេ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលធ្វើឲ្យមានការចាប់ងារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនដែលប្រើប្រាស់បណ្តាញសង្គម ជាពិសេសគឺហ្វេនៗតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាស្រីរូបនេះបានបង្ហាញខ្លួនជាមួយនឹង ឈុតយឺតរឹបរាងឆែកជើងពីមុខពណ៌បៃតង បញ្ចេញរាងចេញជាអក្សរ S យ៉ាងស្រស់ស្អាត ស្របទៅតាមរូបរាងដ៏ស្រស់ស្អាតល្វត់ល្វន់និង មានភាពទាក់ទាញខ្លាំង គួបផ្សំនិង មុខសរលោងស្រិល មានមន្តស្នេហ៍ ដែលមើលទៅម៉ូតខោអាវនិង រូបរាងអ្នកនាងពិតជាល្អឥតខ្ចោះតែម្តង ទោះបីជាប្តីនិង កូនរួចហើយក៏ដោយចុះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកអ្នកគាំទ្រវិញ គ្រាន់តែ ពេជ្រ សូលីកា បង្ហោះរូបនេះភ្លាម គឺបាននាំគ្នាចូលបញ្ចេញមតិសរសើរអំពីសម្រស់តារាម្នាក់នេះនិង ម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមួយឈុតនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លើសពីអាណិត! ហុង តស៊ូណាស់! អាយុទើប ៨ ឆ្នាំ ទូលឈូកដើរលក់ពីកៀនស្វាយ ក្នុងសម័យកូវីដ យកលុយជូនគ្រួសារ (វីដេអូ)

ហ្វេសប៊ុក៖ ជាកាពិតណាស់ ខ្សែជីវិតរស់នៅរបស់មនុស្សម្នាក់ៗ កើតមកលើលោកយើងនេះ មានវាសនាមិនដូចគ្នានោះឡើយ ដោយអ្នកខ្លះរស់នៅក្នុងដំបូលដ៏កក់ក្តៅ មានទ្រព្យចាយវាយហូហៀរ ឥតមានព្រួយភ័យនោះឡើយ ខណៈមនុស្សមួយចំនួនទៀត ត្រូវតស៊ូត្រដររកប្រាប់ទាំងនៅក្មេងក្នុងវ័យ ដើម្បីជីវភាពគ្រួសារ ក៏ដូចជាក្រពះខ្លួនផ្ទាល់ គ្រាន់បានបន្តដំណើរជីវិតទៅមុខម្តងបន្តិច ម្តងបន្តិច គួរឲ្យអាណិតណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះដូចទៅនឹងខ្សែរជីវិតកុមារាម្នាក់ ឈ្មោះ ហុង ដែលមានអាយុទើបតែ ៨ ឆ្នាំ តែត្រូវតស៊ូទូលឈូកដើរលក់ពីកៀនស្វាយ មកលក់តាមផ្លូវ គ្រាន់បានកម្រៃបន្តិចបន្តួចជូនគ្រួសាររបស់ខ្លួន ក្នុងសម័យកាលកូវីដ-១៩ ខណៈក្នុងបរិបទនេះមនុស្សភាគច្រើនដែលមានជីវភាពធូរធារសមរម្យ សំងំនៅក្នុងគេហដ្ឋានពុំហ៊ានចេញមកក្រៅឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមរយៈការបង្ហោះវីដេអូប្រមាណជាង ៣ នាទី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ពីគណនីសិល្បករខ្មែរមួយរូបឈ្មោះ Nen Tum បានបង្ហាញពីសកម្មភាពក្មេងតូចដ៏ស៊ូម្នាក់នេះ ពាក់ម៉ាស់ យួរថង់លុយមួយស្បោង និង ទូលឈូកមួយចានដែកជ័រ ដើរលក់តាមដងវិថី ពើបប្រទះនឹងម្ចាស់គណនីខាងលើសួរនាំ ទើបដឹងថាកុមារាម្នាក់នេះ តស៊ូដើរលក់មកតាំងពី កៀនស្វាយ លុះលក់អស់ពេលណាទើបបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដោយធ្វើដំណើរថ្មើរជើងតែម្នាក់ឯង គួរឱ្យអាណិតផង និង ស្ញើចសរសើរការតស៊ូផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិដ្ឋភាពនេះបានធ្វើឱ្យ មហាជនដែលបានឃើញតាមដងវិថីតែងតែជួយទិញរូបគេ និង កោតសរសើរចំពោះសេចក្ដីក្លាហាន ដោយមានវ័យទើបតែ ៨ ឆ្នាំ តែតស៊ូដើរលក់ឈូករកកម្រៃ មិនចុះចាញ់នឹងជីវិតនោះឡើយ ដែលជាគំរូសម្រាប់អ្នកដែលអស់សង្ឃឹមក្នុងជីវិត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តោះមកដឹងពីអាថ៌កំបាំងដ៏អស្ចារ្យ នៃថ្មគន្លឹះតូចៗនៅលើជញ្ជាំងថ្ម លើកម្រាល ប្រាសាទបុរាណខ្មែរ

បុព្វបុរសខ្មែរបានបន្សល់ទុកនូវកេរដំណែលប្រវត្តិសាស្រ្តស្ទើរពាសពេញប្រទេសកម្ពុជា ជាពិសេសប្រាង្គប្រាសាទបុរាណឱ្យកូនខ្មែរបានសិក្សាស្វែងយល់មិនចេះចប់ពីអាថ៌កំបាំងនៃកំពូលស្ថាបត្យកម្មទាំងនោះ ។ មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនត្រូវបានអ្នកបុរាណវិទូទាំងជនជាតិខ្មែរ និងបរទេស បានបង្ហាញលាតត្រដាងជាបន្តបន្ទាប់ឱ្យពិភពលោកបានដឹង អំពីប្រាសាទបុរាណដែលមានអាយុកាលពាន់ឆ្នាំរបស់ខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងប្រាសាទបុរាណខ្មែរ ត្រូវបានពិភពលោកកោតស្ញប់ស្ញែង ដោយសារបុព្វបុរសខ្មែរ បានយកថ្មមក​បន្តប់បណ្ដាក់ត្រួតៗគ្នាឱ្យលេចចេញជារូបរាងប្រាសាទបុរាណដ៏អស្ចារ្យ បន្សល់ទុកមកដល់បច្ចុប្បន្ននេះ ។ តើអ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍ទេថា នៅតាមជញ្ជាំងប្រាសាទ ឬនៅលើកម្រាលថ្ម នៅតាមប្រាសាទនានា តែងមានដុំថ្មតូចៗនៅចន្លោះនៃផ្ទាំងថ្មធំៗ តើនោះជាថ្មធម្មតា ឬជាអ្វី? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមទំព័រហ្វេសប៊ុក ពូជខ្មែរអង្គរ បានឱ្យដឹងថា នៅតាមជញ្ជាំងថ្មនៃប្រាសាទខ្មែរ និងកម្រាលផ្សេងៗដែលធ្វើអំពីថ្ម តែងតែមានថ្មគន្លឹះនេះ ។ ថ្មនេះមានតួនាទីថែរក្សាលំនឹងនៃជញ្ជាំងប្រាសាទ ឬកម្រាលខណ្ឌ ។ បើសិនជាត្រូវជួសជុលផ្សេងៗ ត្រូវតែដកកូនសោនេះចេញសិន ទើបងាយស្រួលក្នុងការរើសថ្មជួសជុល បើមិនដូច្នេះទេការរុះរើថ្មនឹងបែកបាក់ច្រើន នាំឱ្យពិបាកធ្វើការងារ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយរៀបការបាន ៩ ឆ្នាំ ស្រាប់តែលោក ជា វណ្ណារិទ្ធិ និយាយបែណាខ្លះទៅកាន់ភរិយា!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា តារាសម្តែង និង ជាពិធីកររូបសង្ហាដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធិ បានង្ហាញរូបភាពមួយសន្លឹក ដែលហ្វេសប៊ុករំលឹកឡើងកាលពីឆ្នាំ២០១២ កន្លងទៅ ដែលកាលនោះរូបភាពនេះ គឺអ្នកទាំង២នៅត្រឹមជាសង្សារនឹងគ្នានៅឡើុយទេ ដោយលោកបានបង្ហាញអារម្មណ៍ព៍តចំពោះរូបរាងកាលពីមុន និងឥឡូវររបស់ភរិយាខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីករសង្ហាប្រចាំស្ថានីយទូរទស្សន៍បាយ័នរូបនេះ បានចែករំលែករូបភាពកាលពី៩ឆ្នាំមុនជាមួយភរិយាខ្លួន នៅក្នុងគណនីហ្វេសប៊ុក ដែលហ្វេសប៊ុករំលឹករឿងរ៉ាវឡើងវិញ ដោយលោកបានសរសេរបន្ថែមវិញជាថ្មី ក្នុងនោះលោកបានសរសេរថា «ទោះពីមុន និង ឥលូវ ធាត់ឬស្គម អូននៅតែជាមនុស្សល្អ និង ជាភរិយា មាតាប្រពៃរបស់បង» ដោយក្នុងរូបភាពនោះអ្នកទាំងពីរមានរូបរាងស្គម និងស្រស់សង្ហា មិនធាត់ដូចពេលឥឡូវនេះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធិ បានក៏សាងសុភមង្គលជាមួយភរិយាយ៉ាងមានក្តីសុខ ដោយទទួលបានចំណងដៃកូនប្រុស២នាក់យ៉ាងស្អាតនិងគួរឲ្យខ្នាញ់ទៀតផង ជាមួយគ្នានោះដែរ ពេលនេះអ្នកទាំង២បានចាប់ដៃគ្នាបើកហាងតូចផ្ទាល់ខ្លួនមួយនៅផ្ទះ ចំណែកការងាសិល្បៈលោកនៅធ្វើធម្មតា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា គូរស្នេហភរិយាមួយគូរនេះ ទម្រាំបានគ្នាជាប្តីប្រពន្ធប្រកបទៅដោយសុភមង្គលដូចសព្វថ្ងៃនេះ បានជួបឧបសគ្គយ៉ាងច្រើនពីឪពុកម្តាយក្មេក (ឪពុកម្តាយខាងស្រី)។

អានបន្ត

មិនអើពីវិលចូលសិល្បៈវិញ តារាសម្តែង ឌុច លីដា បែរមកសំងំចាប់យកអាជីពមួយនេះវិញធ្វើព្រងើយ

ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា តារាសម្តែងស្រី ឌុច លីដា បានគ្រងឈុតកូនក្រមុំ កាន់ដៃស្វាមីសំណព្វចិត្តចូលរោងការ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយមង្គលការរបស់តារាស្រីរូបនេះ បានរៀបចំឡើងយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ ត្រឹមអញ្ជើញមិត្តភក្ដិជិតស្និទ្ធចូលរួមអបអរសារទរប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ព្រោះថាមុនមានចំណងអាពាហ៍ពិពាហ៍ ឌុច លីដា បានសម្រាលកូនប្រុសសថ្លោស មុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់រួចមកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតតែតារាសម្ដែងស្រីដ៏ឆ្នើម ឌុច លីដា ហាក់មិនសូវចង់បង្ហាញពីវត្តមានរបស់ស្វាមីសូម្បីតែនៅក្នុងថ្ងៃមង្គលការក៏ដោយ តែមួយរយៈក្រោយកន្លងមកនេះ គេឃើញតារាស្រីរូបនេះ កាន់តែក្លាហានបណ្ដើរស្វាមីទៅណាមកណាដោយបើកចំហ បង្ហាញពីជីវិតឯកជនរស់នៅយ៉ាងមានសុភមង្គលតាមរយៈបណ្ដាញសង្គមជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈគ្រួសារកាន់តែមានក្ដីសុខ និង ទទួលបានភាពកក់ក្ដៅ ការស្រឡាញ់យកចិត្តទុកដាក់ពីស្វាមីសំណព្វចិត្ត តារាសម្តែង និង ម៉ូដែល ដែលធ្លាប់ក្តាប់តំណែងជាតួឯកខាងលើនេះ ហាក់មិនអើពើវិលត្រឡប់មកកាន់ជីវិតសិល្បៈវិញពេញទំហឹងវិញនៅឡើយនោះទេ ដោយកន្លងមកអ្នកនាងបានត្រឹមថតស្ប៉តខ្លះៗប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ រៀងរាល់ថ្ងៃអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញ ឌុច លីដា កំពុងតែបំពេញតួនាទីជាអ្នកម៉ាក់យ៉ាងល្អមើលថែកូនប្រុសរបស់ខ្លួន ។ ថ្មីៗនេះ ឌុច លីដា ក៏បានបន្ថែមអាជីពថ្មីតាមរយៈការលក់សម្ភារនារីនៅលើអនឡាញ ជាពិសេសគឺនាងបានក្លាយទៅជាថៅកែស្រីនាំចូលផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ទារក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា គិត ម៉េង ធ្វើរឿងមួយនេះ ស្រាប់តែ ឧកញ៉ា ស្រី ចាន់ថន បានទម្លាយរូបមួយសន្លឹកទន្ទឹមគ្នា រួចពោលពាក្យនេះថា…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកបានឃើញអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះវីដេអូមួយដោយតុបតែងខ្លួនធ្វើជាអ្នកដឹកជញ្ចូន និងយកម្ហូបអាហារ ទៅសួរសុខទុកមិត្តភក្តិចាស់របស់ខ្លួន គឺ អ្នកឧកញ៉ា ហុង ពីវ ក្រោយឃើញភ្លាម ធ្វើឲ្យអ្នកឧកញ៉ា ហុង ពីវ មានាការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយបានមួយសន្ទះ អ្នកឧកញ៉ា ហុង ពីវ បាននិយាយពាក្យមួយឃ្លាទៅកាន់ អ្នកឧកញ៉ា គិត ម៉េង ថា «យី ភ្ញាក់ផ្ញាក់ដែរ ឧកញ៉ា Delivery”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយសន្ទុះក្រោយ គេបានឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Him KimSinh» បានទម្លាយនូវឿងមួយទៀត ដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានដឹងពីមុនទេ ដោយគណនីហ្វេសប៊ុកខាងល់នេះ បានបញ្ជាក់ប្រាប់ថា៖ “អ្នកឧកញ៉ា គិត ម៉េង ដឹកអីវ៉ាន់តាមរយៈកម្មវិធីវីងម៉លជូនឧកញ៉ា ហុង ពីវ ។ ពិតជាមិនធម្មតា ដែលមហាសេដ្ឋីលំដាប់កំពូលស្រុកខ្មែរបានធ្វើរឿងនេះឡើង ធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះហើយ ស្រាប់តែនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញឧកញ៉ា ស្រី ចាន់ថន បានផុសរូបពីរសន្លឹកទន្ទឹមគ្នា ព្រមទាំងបាននិយាយពាក្យ ទាំងក្តីពេញចិត្ត ទៅកាន់អ្នកឧកញ៉ា គិត ម៉េង ថា៖ “ម្យ៉ាងម្នាក់ទេបងអ្នកឧកញ៉ា”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មិនធម្មតាទេ! មិនត្រឹមតែស្អាតទេ តែ Miss World កម្ពុជា២០២០ អាចច្រៀងបានយ៉ាងពីរោះ(មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ន កម្មវិធីប្រកួតបវរកញ្ញា Miss World កម្ពុជា ២០២០ បានស្វែងរកឃើញនូវម្ចាស់ជ័យលាភី ដែលបានទៅលើ កញ្ញា ភុំ សោភ័ណ្ឌ។ ក្រោយគ្រងមកុដរួច មានមហាជនជាច្រើន បានសរសើរទៅលើសមត្ថភាព និងរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង ថាសាកសមជាបវរកញ្ញាគ្រប់ៗគ្នា។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេតែងតែឃើញតារារូបនេះ បង្ហោះរូប តុបតែងខ្លួនស្អាតៗ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ សព្វថ្ងៃកញ្ញា ភុំ សោភ័ណ្ឌ ក៏កំពុងហ្វឹកហាត់ ពង្រឹងទៅលើសមត្ថភាព ដើម្បីត្រផមខ្លួនទៅចូលប្រកួតក្នុងកម្មវិធី Miss World នៅលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។ ក្នុងនោះដែរ គេដឹងថាបវរកញ្ញារូបនេះ ទើបតែអាយុ១៩ឆ្នាំប៉ុណ្ណោះ តែនាងក្លាយជាស្ត្រីម្នាក់ ដែលកំពុងត្រៀមខ្លួនតំណាងឲ្យកម្ពុជាទៅប្រកួតជាមួយបេក្ខនារីជាច្រើនមកពីប្រទេសផ្សេងៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង អ្វីដែលគេសង្កេតឃើញកន្លងមកនោះ គឺកញ្ញា ភុំ សោភ័ណ្ឌ ក៏ចូលចិត្តផ្នែកចម្រៀង ហើយនាងក៏ឧស្សាហ៍ច្រៀងបង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ទៀតផង។ ជាពិសេស មុននេះនាងបានបង្ហោះវីដេអូកំពុងច្រៀងលេងនៅក្នុងថ្នាក់រៀន ដោយស្ដាប់សម្លេងតារាស្រីរូបនេះបកស្រាយ ពិតជាមានទឹកដមសំនៀងពីរោះ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ក្រោយបង្ហោះវីដេអូនេះរួច មានហ្វេនបានចូលទៅ Comment សរសលរពីសម្លេងនាងគ្រប់ៗគ្នាតែម្ដង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត