សូមចូលរួមសោកស្តាយផង! បុរសម្នាក់ស្រស់សង្ហារណាស់ បែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Mengly Chhay» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិរបស់ខ្លួនម្នាក់ បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែគាំងបេះដូង ពិតជាគួរឲ្យអាសូរខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ «មិត្តល្អៗ R.I.P ណាសម្លាញ់ ឯងនៅចាំបានថា យេីងទៅរៀនជាមួយគ្នា ជិះម៉ូតូជាមួយគ្នា តែពេលនេះឯងទៅហេីយ ទៅលែងបកក្រោយ សូមទៅអោយបានសុខណា វាពិតជាលឿនពេកហេីយ សូមអោយកេីតជាតិក្រោយអាយុវែង កុំអោយដូចជាតិនេះ គ្នាពិតជាសោកស្តាយណាស់ដែលមិនបានទៅជួប និងជូនដំណេីរឯងជាលេីកចុងក្រោយ Meng Hoo មិត្តល្អ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ស ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពិតជាស្រស់ស្អាតប្លែកភ្នែកណាស់ ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតប្រពៃណីខ្មែរ មើលទៅប្លែកភ្នែក

ភ្នំពេញ៖ បច្ចុប្បន្ននេះភាពល្បីល្បាញរបស់ ព្រះនាងតូច នរោត្តម ជេនណា ស្តិតនៅក្នុងបេះដូងយុវវ័យ និង ប្រជាជនខ្មែរគ្រប់រូប ដោយពួកគេដឹងច្បាស់ពីសមត្ថភាព និង ទេពកោសល្យរបស់ព្រះនាង នៅក្នុងវិស័យសិល្បៈ មិនថាការបង្ហើរសំនៀងមួយមុខនោះទេ ប៉ុន្តែសម្រស់របស់ព្រះនាងក៏ ស្រស់ស្អាតមានភាពលេចធ្លោខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហញរូបភាពជាច្រើនសន្លឹក ដោយបានគ្រងឈុតសម្លៀកបំពាក់ពណ៌ស្វាយ ប្រពៃណីរបស់ខ្មែរយើងនាសម័យបុរាណ ដែលម់លទៅពិតសមរម្យ នឹង សម្រស់ដ៏ស្រស់ស្អាត និង តូចច្រឡឹងរបស់ព្រះនាងខ្លាំងមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទស្សនិកជនក៏បាននាំគ្នាសរសើរមិនដាច់ពីមាត់ ចំពោះឈុតសម័យបុរាណ និងសម្រស់ដ៏លេចធ្លោរបស់ព្រះនាងផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ក្រោយឃើញលោក ទេព រិន្ទដារ៉ូ បានបង្ហោះរូបភាពស្អាតៗ ពីជើងភ្នំជ្រៀវ អមលាំង ស្រាប់តែអ្នកនាង អម្ពរ ទេវី ផ្តោះផ្តងពាក្យទាំងនេះដាក់គ្នា ផ្អើលអស់មហាជន

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយថា តារាសម្តែងប្រុសជើងចាស់ប្រុជុយឆ្វាក់ ទេព រិន្ទដារ៉ូ គឺជាដៃគូសម្តែងដ៏ស័ក្តិសមជាមួយនឹងកំពូលតារាសម្តែងស្រីអ្នកនាង អម្ពរ ទេវី កាលពីអតីតតាល ហើយមកទល់បច្ចុប្បន្ននេះ ក៏អ្នកទាំងពីរនៅតែជាដៃគូនឹងគ្នាដ៏ស័ក្តិសម និង ថែមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ឥលូវនេះហាក់ដូចជាបាត់វត្តមានអ្នកនាង អម្ពរ ទេវី ដោយហេតុថាតារាសម្តែងរូបនេះបានផ្លាស់ប្តូរលំនៅទៅរស់នៅសាងសុភមង្គលនៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ តែយ៉ាងណាក្តីមហាជនហាក់ឃើញអ្នកស្រី អម្ពរ ទេវី ចុះឡើងប្រទេសខ្មែរជាញឹកញាប់ណាស់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ មហជនជាច្រើនក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីឃើញតារាសម្តែងអ្នកនាង អម្ពរ ទេវី សរសេរសារខមិនផ្តោះផ្តងលែបខាយពាក្យសម្តីគ្នាជាមួយនឹងដៃគូអាជីពលោក ទេព រិន្ទដារ៉ូ នៅលើគណនីហ្វេសប៊ុក បន្ទាប់ពីតារាប្រុសប្រជុយឆ្ធាក់រូបនេះ បង្ហោះរូបភាពទេសភាពដ៏ស្រស់ស្អាតនៅជើងភ្នំជ្រៀវអមលាំង ខេត្តកំពង់ស្ពឺ ដែលសារនោះបានបង្ហាញពីភាពផ្អែមល្ហែមឲ្យគ្នា ទោះបីជាអ្នកទាំងពីរនៅឆ្ងាយគ្នាប៉ុនណា តែអ្នកទាំងពីរនៅតែនឹករឮកគ្នាមិនបំភ្លេចគ្នាឡើយ ពិតជាធ្វើឲ្យប្រិយមិត្តអ្នកតាមដានរំភើបចិត្តណាស់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាណិតណាស់! វ៉ាន ឆរី ស្រែកកោកៗរកយុត្តិធម៌ បន្ទាប់ពីស្វាមីបោកប្រាស់ចិត្តលួចការប្រពន្ធថ្មី (វីដេអូ)

ហ្វេសប៊ុក៖ មហាជនខ្មែរជាច្រើន និងអ្នកតាមដានសិល្បៈអាយ៉ៃ ប្រកដជាស្កាល់ជាក់ជាមិនខាន អ្នកនាង វ៉ាន ឆរី ដែលជាដៃគូសម្តែងម្នាក់ជាមួយនឹងលោក ព្រហ្មម៉ាញ តែក្រោយពីរៀបការមានគ្រួសារទៅ អ្នកនាងហាក់ពុំបានចូលខ្លួនសម្តែងទៀតនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះស្រាប់តែគេឃើញអ្នកចម្រៀងអាយ៉ៃរូបនេះ បានចេញវីដេអូស្រែកកោកៗរកយុត្តិធម៌ពេញបណ្ដាញសង្គម បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមីអាណិកជនខ្មែរញូសឺឡែន ហើយត្រូវបានស្វាមីធ្វើបាបចិត្តលួចការប្រពន្ធក្រោយក្នុងខេត្តបន្ទាយមានជ័យ ទាំងមិនព្រមចូលខ្លួនដោះស្រាយជាមួយអ្នកនាងឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវ តាមរយៈវីដេអូ រកភាពយុត្តិធម៌នោះ អ្នកនាង វ៉ាន ឆរី ក៏បានលើដៃសំពះឱ្យឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជួយអន្តរាគមន៍ដល់រូបនាងផង ព្រោះថានាងត្រូវបានប្ដីបោកប្រាស់ចិត្តបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ថែមទាំងលួចទៅចុះអេតាស៊ីវិលប្រពន្ធថ្មីថែមទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមសោកស្តាយផង! ពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ទើបតែដា.ច់ អណត្តិទៅខ្មែរមិនទាន់បានប៉ុន្មានផង ស្រាប់តែទទួលមរណភាពទាំងវ័យក្មេងបែបនេះសោះ ដោយសារតែ..

ហ្វេសប៊ុក៖ កាលយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Meng Costa Page បំណងល្អពីខ្ញុំ» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលអតីតពលករខ្មែរម្នាក់ធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារ ទាំងវ័យក្មេងបែបនេះដោយសារតែ រ.ន្ទះ បា.ញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ ”ដំណឹងក្រៀមក្រំ ពលករខ្មែរឈ្មោះហៅថា ម៉ូគី ទេីបតែដា.ច់អណត្តិទៅខ្មែរបានជាង១ខែ ត្រូវបានរ.ន្ទះបា.ញ់ស្លា.ប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ពេលកំពុងសាងសង់រោងនៅចំការ ស្ថិតនៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពដដែលរូបនេះបានបញ្ជាក់បន្ថែមថា នៅកន្លែងកេីតហេតុត្រូវរ.ន្ទះបា.ញ់ស.រុ.ប៦នាក់ ស្លា.ប់ ចំនួន២នាក់ នៅជាមួយគ្នាពេលកំពុងសង់រោង។ នៅភូមិនេះករណីពុលស្រាមិនទាន់ចប់ស្ងាត់នៅឡេីយ ឥលូវមកជួបបញ្ហារ.ន្ទះបា.ញ់មនុស្សដល់៦នាក់ ។ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះហេ.តុ.កា.រ.ណ៍នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ស ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ដាប់ហើយ ចង់យំតាម! យឿន ពិសី បៀមទុក្ខរាប់ឆ្នាំ ទីបំផុតទម្លាយទាំងទឹកភ្នែក ដែកដេកឱបតែពាន គ្មានឆាកឡើងច្រៀងនឹងគេ (វីដេអូ)

ហ្វេសប៊ុក៖ ថ្មីៗមកនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវីដេអូតួញយំសោកត្អូញត្អែររកយុត្តិធម៌មួយរបស់តារាចម្រៀង យឿន ពិសី ដែលគេស្គាល់ច្បាស់គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងវីដេអូនោះ យឿន ពិសី បានយំទឹកភ្នែកហូររហាម តូចចិត្តចាប់តាំងពីក្លាយជាម្ចាស់ពានរង្វាន់ឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២១ នេះ មួយឆ្នាំមិនទាន់បានមួយឆាកឡើងច្រៀងដូចតារាចម្រៀងដទៃ ទាំងដែលលោកមិនបានទាមទារតម្លៃខ្លួនរាប់ម៉ឺន រាប់ពាន ឬរាប់រយដុល្លារដូចតារាចម្រៀងផ្សេងទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ពានរូបនេះនិយាយទាំងរលីងរលោងទឹកភ្នែកទៀតថា បើពេលវេលាអាចវិលថយក្រោយបាន យឿន ពិសី សុំមិនជាប់ជាម្ចាស់ជ័យលាភីល្អជាង ព្រោះរាល់ថ្ងៃនេះ លោកដេកឱបតែពានរង្វាន់ ដេកឱបតែឈ្មោះថាម្ចាស់ពាន ប៉ុន្ដែគ្មានតម្លៃទាល់តែសោះ ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្ទុះការអាណិត និងសរសើរ! ទូច ស្រីល័ក្ខ ទម្លាយជីវិតជាស្រ្ដីមេម៉ាយ រ៉ា.ប់រ.ងចិញ្ចឹមកូន និងដោះស្រាយ…ពិតជាម្តាយគំរូ រឹងមាំ ស្វាហាប់ណាស់(វិដេអូ)

ភ្នំពេញ៖ ដូចែលប្រិយមិត្តនិងមហាជនជាច្រើនបានស្គាល់ហើយ តារាចម្រៀងឯករាជ្យអ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានមនុស្សជាច្រើនចាត់ទុកថា នាងគឺជាមនុស្សស្រីដ៏រឹងមាំម្នាក់ ក្រោយពីរូបនាងបានទម្លាយរឿងរ៉ាវពិតរបស់ខ្លួនជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា៖ “១ សំណេរពិតរឿងរបស់ខ្ញុំ រីករាយណាស់កូនដែរពួកយេីងពីរនាក់ប្រឹងដេីររហូតមកដល់សព្វថ្ងៃនេះ យេីងប្រឹងដេាយភាពរីករាយស្នាមញញឹមដេាយភាពពិតប្រាកដ តែពួកយេីងនៅតែមានសង្ឃឹមជានិច្ចដេាយភាពត្រឹមត្រូវនឹងច្បាស់លាស់ កូនប្រុសម៉ែររយៈពេលបីឆ្នាំមកនេះកូនប្រុសម៉ែរបានផ្តល់ភាពកក់ក្តៅនឹងកំលាំងចិត្តមកកាន់ម៉ែរណាស់ តួនាទីជាម្តាយផងឱពុកផងវាជាពេកវេលាដ៏មានអត្តន័យណាស់ អ្វីដែរខ្ញុំពិបាកខ្លាំង គឺរាល់ពេលកូនប្រុសរបស់ខ្ញុំឈឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំរាប់ម្តាយនឹងកូនយេីងពីរនាក់ អ្វីដែរនឹកស្មានមិនដល់គឺរដូវការកូ.វិ.ដ១៩ជិតពីរឆ្នាំមកនេះគឺស្ថានភាពពួកយេីងពីរនាក់កំម្សត់ណាស់កូន សងំក្នុងផ្ទះយំអេាបកូនក្នុងដៃបីកូនលួចយំរាល់យប់ ភាពស្ង.ប់ស្ងា.ត់ក្នុងបន្ទប់មានតែកូននឹងម៉ែរ បា.ត់ប.ង់ការងារ បា.ត់ប្រាក់ចំណូលប្រចាំខែ ថ្លៃទឹក ថ្លៃភ្លឺង ថ្លៃសាលា ថ្លៃចំណាយទូរទៅលេីកគ្រឿងបរិភេាគទឹកដេាះគេាកូនគ្រប់សព្វបែបយ៉ាងដែរម្តាយត្រូវទទួលរ៉ាប់រងដេាយភាពរឹងមាំរបស់ម៉ែរ ត្រូវរ៉ាប់លេីកបំ.ណុ.លធានាគារដែរគេបន្សល់ទុក សួរថាបន្ទុកនេះនរណាយល់? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែខ្ញុំចង់ប្រាប់ថាបេីកាលណាខ្ញុំនៅមានដង្ហេីមប្រាកដណាស់គឺខ្ញុំត្រូវតែមានសង្ឃឹម សង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងមកភ្លឺកដូចថ្ងៃបន្ទាប់ពីភ្លៀងមួយមេធំបក់បេាកមក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សំណេររៀបរាប់ពីជីវិតតស៊ូបី.បា.ច់កូនដោយដៃទាំងទ្វេ បន្ទាប់ពីលែ.ងលះដា.ច់ស្រេ.ចជាមួយស្វាមីនោះ ទូច ស្រីល័ក្ខ ទទួលបានការសរសើរ និងលើកទឹកចិត្តសន្ធឹកសន្ធាប់ពីអ្នកលេងបណ្ដាញសង្គម ក្នុងនោះគេក៏ឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលខមិនលើកទឹកចិត្ត ដោយយល់ច្បាស់ពីជម្រៅចិត្តតស៊ូរបស់សិល្បការិនីចិត្តធ្ងន់រូបនេះថា«ធ្ង.ន់ជាងគេគឺបំណុលធនាគាដែលគេបន្សល់. ហ៊ឹមម ជីវិតស្ត្រីលែ.ង.លះមួយចំនួនគឺត្រូវរ៉ា.ប់.រ.ងច្រើនណាស់ តែអ្នកខ្លះគេមិនយល់ទេ អូនពិតជារឹងមាំណាស់»៕

អានបន្ត

ប្រពៃណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែ នាយ ពាក់មី រៀបចំ សាងសង់ផ្ទះថ្មី ជូនលោក ឪពុកម្តាយក្មេង

ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជន ពិតជាស្គាល់ច្បាស់ហើយ តារាកំប្លែងម្នាក់ កំពុងមានភាពល្បីល្បាញខ្លាំងនៅក្នុងព្រះរាជណាចក្រកម្ពុជារបស់យើង ដែលតែងតែធ្វើឲ្យបងប្អូនសើចរាល់ពេល គ្រប់ការសម្តែង គឺ នាយ ពាក់មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុករបស់ នាយ ពាក់មី ផ្ទាល់បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព រៀបចំពិធីក្រុងពីលី សាងសង់ផ្ទះថ្មី ជូនលោក ឪពុកក្មេង និង ម្តាយក្មេងរបស់នាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក នាយ ពាក់មី បានសរសេរៀបរាប់ប្រាប់បន្ថែមទៀតថា៖ “នេះហេីយ ឪក្មេក ម៉ែក្មេក ខ្ញុំ ថ្ងៃនេះជាថ្ងៃក្រុងពីលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក ឪពុកម្តាយបង្កេីតបានធ្វេីជូនគាត់ហេីយ ជូនបុណ្យកុសល ផងបងប្អូន ថ្ងៃ 4 . 6. 2021” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញរូបភាពមួយសន្លឹកនេះហើយ ចង់ស្រក់ទឹកភ្នែកតាម ក្មេងប្រុសម្នាក់ គ្មានម៉ូតូជិះ សុខចិត្តជិះកង់ ដើម្បីដឹកម្ហូប ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្តាយ

ហ្វេសប៊ុក៖ នៅព្រឹកមិញនេះ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ យោងាតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង គឹម លិហ្សា បានបង្ហោះរូបក្មេងប្រុសម្នាក់ ដោយមិនបានបញ្ចេញឈ្មោះថា មានជីវភាពលំបាកតោកយ៉ាក បានខិតខំប្រឹងប្រែងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមរយៈគណនីហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្រោមមេឃតែមួយ តែវាសនាខុសគ្នា អាណិតក្មេងប្រុសនេះខ្លាំងណាស់ មានភាពអត់ធ្មត់ក្នុងការធ្វើការរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្តាយ។ គ្មានសូម្បីតែម៉ូតូ ប៉ុន្តែជិះកង់ដឹកអីវ៉ាន់អោយគេ ជីវិតមនុស្សយើងមិនដូចគ្នាទេ តែការព្យាយាមអត់ធ្មត់អ្នកនឹងមិនអត់ឃ្លានឡើយ God bless you”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលបញ្ចេញមតិ ដោយសម្តែងការអាណិតអាសូរ ការលើកទឹកចិត្ត ដល់ក្មេងខាងលើនេះ បន្តតស៊ូនៅក្នុងជីវិត ជាពិសេសការងាររបស់គេ ដែលខិតខំដើម្បីចិញ្ចឹមផ្គត់ផ្គត់គ្រួសាររបស់គាត់ផ្ទាល់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត