អីយ៉ា ចំថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់ ៤ ឆ្នាំ ឆាយ វិរៈយុទ្ធ ដឹកដៃភរិយ និង កូនសំណព្វទៅធ្វើរឿងយ៉ាងរំភើបនេះ

ភ្នំពេញ៖ ភាគច្រើនមហាជនក៏ដូចជាអ្នកគាំទ្រ តែងតែលួចច្រណែតចំពោះសុភមង្គលតារាចម្រៀងជួរមុខ លោក ឆាយ វិរៈយុទ្ធ ណាស់ ដោយហេតុជារឿយៗលោកតែងតែបង្ហាញពីភាពផ្អែមល្ហែម និង សុភមង្គលគ្រួសារមិនដែលលស់ថ្ងៃឡើយ ចាប់តាំងពីលោករៀបការមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ គឺជាថ្ងៃគម្រប់អាពាហ៍ពិពាហ៍ ៤ ឆ្នាំ របស់លោកជាមួយនឹងភរិយាបណ្តូលចិត្ត។ ដោយក្នុងថ្ងៃនេះដែរ តារាចម្រៀងរូបនេះក៏បាននាំប្រពន្ធ និង កូនសំណព្វចិត្តទៅលម្ហែកាយ ជាលក្ខណៈគ្រួសារយ៉ាងផ្អែមល្ហែមថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមប៉ុណ្ណោះ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហោះរូបភាពថ្ងៃអាពាហ៍ពិពាហ៍ ដើម្បីរំឭកស្នេហាដ៏សែនផ្អែមល្ហែមរបស់លោកផងដែរ បន្ទាប់ពីចាប់ដៃគ្នា អស់រយៈពេល ៤ ឆ្នាំមកនេះ ។ យ៉ាងណាមិញ បើងាកទៅមើលអ្នកគាំទ្រ របស់លោកឯណោះវិញ បន្ទាប់ពីឃើញបង្ហោះរូបភាពស្វីតៗបែបនោះ ពួកគេក៏បាននាំគ្នាចូលទៅខមមិនជូនពរយ៉ាងច្រើនព្រោងព្រាតពេញបណ្ដាញសង្គម ៕

អានបន្ត

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកូនក្រមុំ រៀបផ្ទឹមហើយ ឆ្លៀតសុំតាអាចារ្យ ២៥ នាទី មកតេស្តម៉ាស៊ីនឲ្យម៉ូយមួយសិន

ហ្វេសប៊ុក៖ ជាការពិតណាស់ អាពាពិពាហ៍ត្រូវបានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកូនក្រមុំកូនកំលោះ ចាត់ជារឿងសំខាន់ក្នុងឆាកជីវិតរបស់ពួកគេ ដែលជាទូទៅជាកម្មវិធីដ៏ពិសេស និង មានន័យយ៉ាងជ្រាលជ្រៅបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ នៅក្នុងថ្ងៃក្តីនៃស្រមៃរបស់នារីគ្រប់រូប ហើយនៅក្នុថ្ងៃមង្គលពិសេសនេះ គេកម្រឃើញម្ចាស់កម្មវីធីបើកលក់ដូរ ឫ ប្រកបអ្វីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះ មហាជនជាច្រើននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Daroth Roxy បានធ្វើការបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបានលើឡើងដូច្នេះថា៖ “រៀបសំពះផ្ទឹមហើយ អេ! សុំច្បាប់លោកអាចារ្យ25នាទី មកសាកម៉ាសុីនអោយភ្ញៀវមួយសិន ធ្វើម៉េចម៉ូយបន្ទាន់ កូនក្រមុំបងអេីយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពនេះបានបង្កឱ្យមហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្ទុះការចាប់អារម្មណ៍ និង ស៊ែរចែករំលែកបន្តគ្នាពីមួយទៅមួយយ៉ាងច្រើន អមដោយពាក្យជូនពរទៅដល់កូនកំលោះកូនក្រមុំឱ្យជួបតែសុភមង្គលថែមទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អបអសាទរ តារាសម្តែងជើងចាស់ អ៊ុំ ផល្លា បានជាសះស្បើយពីជំងឺកូវិត១៩ហើយ តែអ្វីសំខាន់គាត់ គ្មានកន្លែងត្រូវនៅ ព្រោះម្ចាស់ផ្ទះចាស់លែងជួលឲ្យ

ភ្នំពេញ៖ ក្រោយទទួលបានការព្យាលបាលអស់រយៈពេល ១៧ ថ្ងៃយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជូរមុខ ពេលនេះតារាសម្តែងជើងចាស់ អ៊ឹម ផ្លា បានប្រកាសជាសះស្បើយពីជំងឺកូវីដ១៩ ហើយ ដោយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យតារាសម្តែងរូបនេះ បានវិលត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានដំណឹងថា តារាជើងចាស់ខាងលើនេះបានជាសះស្បើយពីកូវីដ១៩ រួចមក មានមហាជនជាច្រើនបានចូលរួមអបអរសាទរដល់រូបគាត់ ដែលបានជាសះស្បើយពីជំងឺឆ្ល ង មួយនេះ ប៉ុន្តែងរឿងដេលគួរឲ្យអាណិតអាសូរបំផុតនោះគឺ តារាសម្តែងរូបនេះ គ្មានកន្លែងត្រូវរស់នៅនោះទេ ព្រោះថាម្ចាស់ផ្ទះជួលដែលតារារូបនេះ ធ្លាប់ជួលពីមុន ពេលនេះគែលែងជួលឲ្យគាត់ទៀតហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការរៀបរាប់របស់លោក អឹ៊ុម ជីវ៉ា បានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថា៖ “អបអសាទរ តារាសម្តែងជើងចាស់ អ៊ុំ ផល្លា បានជាសះស្បើយពីជំងឺកូវិត១៩ហើយ ! តែអ្វីសំខាន់គឺ ខ្ញុំបាទត្រូវរកកន្លែងអោយគាត់ស្នាក់នៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ព្រោះផ្ទះចាស់ដែលគាត់នៅនោះគឺគេមិនជួលអោយគាត់ទៀតទេ។ មិនអីទេ ខ្ញុំបាទនិងនិងជួយរកកន្លែងអោយតារារូបនេះនៅបណ្តោះអាសន្នសិន ។ បើបងប្អូនណាមានចិត្តសប្បុរសមេត្តាជួយកាត់បន្ថែមផង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ដាច់ផ្ញារ! ទើបតែឡើងផ្ទះថ្មីម្សិលមិញ ស្រាប់តេមុននេះបន្តិច ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និយាយថា មានគ្រប់អស់ហើយ នៅខ្វះតែ…

ភ្នំពេ្៖ ដូចដែលពុកម៉ែបងប្អូន ក៏ដូជជាមហាជនទូទៅជាច្រើនបានដឹហើយថា កញ្ញា សុភ័ក្ត្រ កុសុម៉ា គឺជាពិធីការិនីម្នាក់ ដែលកំពុងតែទទួលបាន នូវការចាប់អារម្មណ៍ និងភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្ន ដោយសារតែភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ ពាក្យសម្តីបែបកំប្លុកកំប្លែង មិនចេះរីងស្ងួត ទើបជាហេតុ ធ្វើឲ្យតារាស្រីរូបនេះអាចឆក់យកបេះដូង អ្នកគាំទ្រជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា កញ្ញា សុភ័ក្រ្ត កុសម៉ា ចូលសិល្បៈតាំងពីវ័យនៅក្មេងតស៊ូ និង អត់ធ្មត់ ក្នុងវិស័យសិល្បៈនេះមក អស់រយៈពេលជាច្រើនឆ្នាំ។ ទើបពិធីការិនីរូបនេះ អាចទទួលបានភាពជោគជ័យមានទស្សនិកជនស្គាល់ និងគាំទ្រច្រើន រហូតអាចមានសមត្ថភាពទិញផ្ទះ តម្លៃរាប់ម៉ឺនដុល្លារផ្ទាល់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯកាលពីថ្ងៃមិ្សលមិញនេះងដែរ គេក៏បានប្រទះឃើញ ពិធីការិនីរូបនេះបានធ្វើការបង្ហោះរូបភាពនៃពិធីមួយក្នុងផ្ទះរបស់ខ្លួន ព្រមទាំភ្ជាប់ពាក្យយ៉ាងខ្លីបែបនេះថា៖ “សូមគោរពដឹងគុណនឹងអរគុណចំពោះលោកឳពុកអ្នកម្តាយដែលបានបង្កើតកូនស្រីឲ្យមានថ្ងៃនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមុននេះបន្តិច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ស្រាប់តែ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានដាក់មួយឃ្លាទៀត ដោយធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ព្រឹត ដោយនិយាយថា៖ “មានគ្រប់អស់ហើយ នៅខ្វះតែប្តីទេ បើមានល្អណាស់ កុំអោយហ្វេនមើលងាយយើងពេក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ទឹកចិត្តជាកូនស្រី! មុននេះបន្តិច ប្អូនស្រីលោកបង ឌួង ឆាយ បានទម្លាយពាក្យពិតក្នុងចិត្តបែបនេះថា…

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មហាជនជាច្រើនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតបានជ្រាបហើយ មើលទៅ ពាក់ព័ន្ធបញ្ហាដែលកំពុងតែផ្ទុះកក្រើកមួយ នៅក្នុងក្រុមគ្រួសាររបស់លោកបង ឌួង ឆាយ នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែមុននេះបន្តិច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ គេបានឃើញម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Duong Leaksmy ដែលត្រូវជាប្អូនស្រី លោកបង ឌួង ឆាយ ហើយក៏ត្រូវជាកូនស្រី ឧកញ៉ា ឌួង ងៀប ផងដែរនោះ បានធ្វើការបង្ហោះសារមួយ បន្ទាប់ពីឃើញឪពុករបស់ខ្លួន ចេញមុខបំភ្លឺរឿងមួយចំនួន ដែលកំពុងតែកើតឡើងថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើរូបនេះ បានទម្លាយពាក្យពិតចេញពីក្នុងចិត្តបែបនេះថា៖ “បាតដៃក៏សាច់ខ្នងដៃក៏សាច់ តែបេីសិនអ្នកទាំងអស់គ្នាសួរខ្ញំថា ទ្រព្យសម្បត្តិស្តុកស្តំដែលប៉ាខ្ញំបានបន្សល់អោយពួកខ្ញំ ពួកខ្ញំយកមួយណា “ខ្ញំយកប៉ាខ្ញំ” សម្រាប់សង្គមមួយនេះលុយសំខាន់ណាស់ តែចំពោះពួកខ្ញំគ្រួសារធំធេងជាងអ្វីៗទំាងអស់ មានគ្រួសារ ទេីបមានលុយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះមានរឿងអ្វីបានកេីតឡេីងក៏ដោយក៏ពួកកូននៅតែចង់អោយប៉ាត្រឡប់មកវិញធ្វេីជាប៉ាពួកកូនដដែល អាក្រក់ឫល្អប៉ានៅតែជាប៉ារបស់ពួកកូនជារាងរហូត”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ប្អូនស្រីបង្កើតរបស់លោកបង ឌួង ឆាយ បានទម្លាយអារម្មណ៍ពិតបែបនេះ ក្រោយឃើញបងប្រុសសឹកភ្លាម

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លមកនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក ឌួង ឆាយ សម្រេចចិត្តសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និង លាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហាសកម្មគ្រប់រឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែថ្ងៃទីទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ព្រះតេជគុណ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ ទាំងក្តីអាឡោះអាល័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់បានឃើញរូបភាពបងប្រុស មើលទៅស្រកគីឡូខ្លាំងពេក ដល់ថ្នាក់ធ្វើឲ្យប្អូនស្រី លោកបង ឌួង ឆាយ ពោលពាក្យមួយឃ្លា យ៉ាងរំជួលចិត្តបែបនេះថា៖ “My brother slim a lot..but this lesson will make all of us stronger we will always be there for u hea”. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រែជាភាសាខ្មែរថា៖ “ប្អូនប្រុសខ្ញុំស្រកគីឡូណាស់ តែមេរៀននេះនឹងធ្វើអោយយើងទាំងអស់គ្នាកាន់តែរឹងមាំយើងនឹងនៅទីនោះជានិច្ចសម្រាប់អ្នក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

ស្ថានការណ៍ថ្ងៃនេះ! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦០នាក់ ខណៈជាសះស្បើយ៨២៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦០នាក់ ខណៈអ្នកជំងឺចំនួន៨២៤ នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤,១៥៧ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៦,៥២៤ នាក់ និងស្លាប់សរុបចំនួន១៦៥នាក់៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អ្នកគាំទ្រជ្រួលច្របល់អស់ហើយ! ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ រ៉េត សារីតា ស្និទ្ធិស្នាលនឹងបុរសម្នាក់នេះ (តិចមានដំណឹងល្អឆាប់ៗ)

សហរដ្ឋអាមេរិក ៖ មហាជនជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ រូបថតប៉ុន្មានសន្លឹកនេះ ត្រូវបានបុរសជនបរទេសម្នាក់ ផុសក្នុងបណ្តាញសង្គម Instagram របស់ខ្លួន ហើយ ក្នុងនោះក៏ មានរូបភាពបវរកញ្ញា រ៉េត សារីតា គ្រប់សន្លឹកតែម្តង មិនតែប៉ុណ្ណោះ ប្រសិនបើក្រឡេកទៅមើល ការបញ្ចេញមតិរបស់ អ្នកដឹកនាំបវរកញ្ញារូបនេះវិញ ក៏រឹតតែធ្វើឲ្យ អ្នកគាំទ្រ នាំគ្នាជ្រួលច្របល់អស់ហើយ ដោយរូបលោក បានសរសេរថា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កន្លងមកនេះមហាជចាប់អារម្មណ៍ឃើញថា សម្រាប់ជីវិតស្នេហា រ៉េត សារីតា ក៏ពុំដែលបានធ្លាប់បង្ហើបឱ្យមហាជនដឹងនោះឡើយ តែបន្ទាប់ពីបានឃើញរូបភាពផ្អែមល្ហែមគ្នា កៀកកើយគ្នាបែបនេះ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជារំភើបជំនួស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា រូបថតអ្នកទាំងពីរ ត្រូវបានគណនី IG បុរសឈ្មោះ Tomas Ginenez ជាអ្នកបង្ហោះ ដែលក្នុងនោះ រូបលោក បានបង្ហាញរូបថតជាមួយកញ្ញា តាំងពីព្រលានយន្តហោះខ្មែរ រហូតដល់ទឹកដីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើន កាន់តែចង់ដឹងពី សម្ព័ន្ធភាពអ្នកទាំងពីរ ថាជាអ្វីនឹងគ្នា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងនេះក្ដីក៏គេពុំអាចដឹងច្បាស់ដែរថា បុរសេជនជាតិបរទេសម្នាក់នោះគឺជាគូស្នេហ៍កញ្ញ រ៉េត សារីតា ពិតប្រាកដនោះដែរ ព្រោះថាពុំទាន់មានអំណះអំណាងមួយណាមកបញ្ជាក់ឡើយ គឺមានតែរង់ចាំមើលការចេញមុខបកស្រាយពីសាមីខ្លួនប៉ុណ្ណោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

នៅចាំទេ កូនប្រុស​សំពះ​ជូន​ដំណើរ​ឪពុក​ទៅ​ព្យាបាល​! ថ្ងៃនេះ​លោកតា​វ័យ​៩២​ឆ្នាំ ជា​សះស្បើយ​ពី​ជំងឺ​កូ ​វី​ ដ​-១៩

រាជធានី​ភ្នំពេញ ៖ លោកតា វ័យ​៩២​ឆ្នាំ​ម្នាក់ ដែល​បាន​ឆ្លង​កូ​ វី​ ដ​-១៩ ហើយ​ត្រូវ​បានកូន​ប្រុស​សំពះ​ជូន​ដំណើរ​ឪពុក​ទៅ​ព្យាបាល​ជំងឺ​នោះ នៅ​ពេល​នេះ​បានជា​សះស្បើយ​ពី​ជំងឺ​កូ ​វី ​ដ​-១៩​ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khorn Sereysamkhann បាន​បង្ហោះ​រូបភាព​លោកតា​ នាព្រលប់​ថ្ងៃ​ទី​២០ ឧសភា ២០២១​នេះ​ដោយ​សរសេរ​ថា «​លោកតា​ទួត បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ អរគុណ​អ្នក​ទាំងអស់​គ្នា សម្រាប់​ការ​ជូនពរ និង​ការ​ផ្តល់​កម្លាំងចិត្ត​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​រម្លឹក​ថា លោកតា​ម្នាក់​ដែល​មាន​វ័យ ៩២​ឆ្នាំទៅ​ហើយ បាន​មាន​ឆ្លង​ជំងឺ​កូ​ វី ​ដ​-១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មក​ទទួល​ទៅ​សម្រាក​ព្យាបាល កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ ខណៈ​ពេល​លោកតា​ទៅ​ព្យាបាល កូនប្រុស​បាន​ក្រាប​សំពះ​ជូន​ដំណើរ​លោកឪពុក ។ បច្ចុប្បន្ន លោកតា​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ឯង នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត