ល្អមើលមែន!! ទើបដឹង នីកូ និង លី ចាន់សីហា ជាគូសម្តែងដ៏ស័ក្តិសមកាលពីកុមារក្នុងរឿង….(វីដេអូ)

មហាជនអ្នកនិយមគាំទ្រ និង ទស្សនាខ្សែភាពយន្តភាគបុរាណកាលពីប្រមាណជាជាង ១០ ឆ្នាំ ២០ ឆ្នាំ​មុន ប្រាកដជាធ្លាប់បានទស្សនានូវការសម្តែងរបស់​តារាចម្រៀងល្បីឈ្មោះ នីកូ ជាក់ជាមិនខាន ដោយកាលនោះចំណោមខ្សែភាពយន្តជាច្រើន មានខ្សែភាពយន្តមួយ លោក នីកូ បានសម្តែងរួមគ្នាជាមួយនឹងអ្នកនាង លី ចាន់សីហា គឺរឿង «ចៅស្រទបចេក» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក នីកូ និង អ្នកនាង លី ចាន់សីហា ត្រូវបានសម្តែងជាតួអង្គឯកកាលពីកុមារភាពដោយ លោក នីកូ សម្តែងជាតួអង្គ ទេពវង្សកុមារ ឬ ចៅស្រទបចេក រីឯអ្នកនាង លី ចាន់សីហា សម្តែងជាតួអង្គ កេសរមាលា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះដែរ ទោះជាអាយុប្រមាណជា ១០ ឆ្នាំ ក្តី តែលោក នីកូ និង អ្នកនាង លី ចាន់សីហា ត្រូវបានមហាជនអ្នកទស្សនា បានលើកសរសើរពីទេពកោសល្យនៃការសម្តែងរបស់កុមារា កុមារី ទាំង ២ យ៉ាងខ្លាំង ហើយមកទល់ពេលនេះខ្សែភាពយន្ត «ចៅស្រទបចេក» ដែលមានការសម្តែងដោយតារាស្រីប្រុសខាងលើនេះ ក៏នៅតែបន្តមានអ្នកទស្សនាដូចដើម ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តល្អខ្លាំងណាស់! លោកជំទាវ ស្រី អូនបានផ្តល់អំណោយដល់សិល្បៈករជំនួន ៥០ រូប ដោយក្នុងមួយរូបៗទទួលបានអំណោយដូចជា…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាស្គាល់ច្បាស់ហើយថា លោកជំទាវ នូន សុន្ទរី ហៅ ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនបានស្កាល់យ៉ាងច្បាស់ហើយ ដែលរូបគាត់គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ និង ជាអគ្គនាយិកាផលិតកម្ម រាម ដោយកន្លងមកនេះ រូបគាត់តែងតែធ្វើសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដើម្បីជួយទៅដល់សង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះជីវភាពខ្វះខាតយ៉ាងច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ ឧកញ៉ា ឈាង រ័ត្ន និង ភរិយា អ្នកនាង ស្រីអូន បានផ្តល់អំណោយជាស្បៀងអាហារ រួមនឹងថវិការមួយចំនួន សម្រាប់ចែកជូនទៅដល់សិល្បៈករចំនួន ៥០ នាក់ ដែលកំពុងតែជួបការលំបាក ក្នុងសម័យកូវីដ១៩នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើយោងតារមយៈគេហទំព័រហ្វេសប៊ុកផេក «ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon» បានប្រាប់បញ្ជាក់ផងដែរថា៖ “ឋិតក្នុងគ្រាលំបាកនេះសិល្បៈករជំនួន 50រូបបានទទួលអំណោយពីនាងខ្ញុំស្រីអូន ក្នុងមួយរូបៗទទួលបានអំណោយមានដូចជា អង្ករ 20គីឡូ មី 1កេះ ទឹកសុីអុីវ 1យួរ ត្រីខ 1យួរ កាហ្វេឃូសុី 1ប្រអប់ និង ថវិការចំនួន 10មុឺនរៀល សង្ឃឹមថានឹងជួយសំរួលការលំបាកខ្លះដល់សិល្បៈកដែលកំពុងតែជួបការលំបាកក្នុងសម័យកូវីតនេះ សូមចូលរួមវិធានការរបស់រាជរដ្ឋាភិបាល 3កុំ 3ការពារ ជូនពរបងប្អូនខ្មែរជៀសផុតពីគ្រោះកូវីត 19″៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្មេងតែអាយុទេ កូនប្រសាឧកញ៉ា ហេង សៀ គេចាប់ខ្លួននេះ មានប្រវត្តិសិក្សា និង ប្រវត្តិជោគជ័យលើជំនួញ ពិតជាមិនធម្មតា

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ១៥ ឧសភា កន្លងផុតទៅនេះ លោកឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសារប្រុសរបស់ លោកឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរកឃើញថា រូបលោក បានបង្កើតរូបភាពអា សអា ភា ស ចោ ទប្រកាន់ ប៉ះពាល់កិ ត្តិ យ សដល់ កញ្ញា មាន រីតាពេជ្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ប្រសិនបើយើង ក្រឡេកទៅមើលប្រវត្តិការសិក្សា ការងារ របស់រូបលោកវិញ គឺមិនធម្មតាឡើយ។ បើទោះបី មានអាយុតិចក្តី តែរូបលោក មានជំនួយក្នុងដៃជាច្រើន ក្នុងនោះ ក៏មានហាងប្រេនយីហ៊ា ល្បីៗក្នុងកម្ពុជា សព្វថ្ងៃនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា លោកឧកញ៉ា ឃន ឈុនដារ៉ា កើតនៅក្នុងឆ្នាំ ១៩៨៩ គិតមកដល់ឥលូវនេះ លោកទើបមានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ រូបលោក លើសពីនេះទៅទៀត រូបលោក ជានិសិ្សតបញ្ចប់ការសិក្សាពីបរទេស ដោយទទួលបាន សញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ California នៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបន្ថែមទៀតថា រូបលោក បានត្រលប់មកកម្ពុជាវិញ នៅក្នុងឆ្នាំង ២០១៤ ហើយអាជីវកម្មដែលរូបលោក បានដំណើរការដំបូងគេនោះគឺ Koi ក្នុងអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ មកទល់សព្វថ្ងៃនេះ រូបលោក គឺជានាយកប្រតិបត្តិក្រុមហ៊ុនល្បីឈ្មោះធំៗ ជាច្រើនដូចជា Koi ហាងតែ, Tube Coffee ហាងកាហ្វេ Yellow Cab ហាងភីហ្សា, Orkin…

អានបន្ត

មើលសឹងតែមិនស្គាល់! មើលរូបនេះ ២ ៣ ដង បានដឹងថាជា ព្រះនាងតូច ជេនណា

ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ននេះ ព្រះនាងតូច នរោត្តម ជេនណា កំពុងតែត្រូវបានមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទេពកោសល្យយ៉ាងរល្អរបស់ព្រះនាង នៅក្នុងវិស័យសិល្បៈ ខណៈដែលព្រះនាងទើបតែមានព្រះជន្មវ័យក្មេងប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រៅពីមានមត្ថភាពទាំងសម្តែង និង ច្រៀងចម្រៀងហើយ ព្រះនាងនៅមានវង់ព្រះភ័ក្រស្រស់ស្អាត ផូរផង់ គូរឲ្យស្រលាញ់ ព្រមទាំងមានការតុបតែងព្រះកាយយ៉ាងលេចធ្លោ ដែលជាទីចាប់អារម្មណ៍ អ្នកទស្សនាជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏កំពុងតែត្រូវបានទស្សនិកជនជាច្រើនផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្នុងស្ទាយ៍តុបតែងព្រះកាយ យ៉ាងប្លែកភ្នែក ជាមួយនឹងម៉ូតសក់រួញវែងអន្លាយ គួបផ្សំនឹងសម្លៀកបំពាក់យ៉ាងទាន់សម័យ ដែលមើលទៅពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតខ្លាំង នៅក្នុងក្រសែភ្នែក អ្នកទស្សនាជាច្រើន ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនធម្មតា! មើលតែបន្ទប់គេង ដេត ម៉ាលីណា ទៅដឹងហើយ ស្ទើរតែដូចព្រះនាង ក្នុងរឿងហើយ(មានវីដេអូ)

ភ្នំពេញ៖ ដូចដែរដឹងហើយថា អ្នកនាង ដេត ម៉ាលីណា ជាអតីតភរិយា របស់ព្រះតេជគុណ ដួង ឆាយ ដែលត្រូវបាន លះលែងគ្នាកក្រើកពេញបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ទើបតែស្ងាត់ទៅមួយរយៈចុងក្រោយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែប្រសិនបើទៅមើល ឈ្មោះមេម៉ាយរបស់ អ្នកនាង ដេត ម៉ាលីណាវិញ ត្រូវជាមួយនឹង មេម៉ាយសម័យថ្មីនេះណាស់ លែងលះហើយ មិនអង្គុយសំងំយំខូចចិត្តអីទេ ផ្ទុយទៅវិញ ធ្វើខ្លួនឲ្យសប្បាយៗ តែងខ្លួនឲ្យហំៗ មើលទៅក្រមុំខ្លះសុំខ្មាស់ ទ្រព្យសម្បត្តិពេញដៃ របររកស៊ីក៏មានដែរ មិនមែនអត់ប្តីទៅ រស់នៅមិនកើតទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍នោះគឺ ទិដ្ឋភាពបន្ទប់គេង របស់រូបនាង ដែលថ្មីៗនេះ រូបនាង បានបង្ហោះក្នុងបណ្តាញសង្គម ឃើញហើយ ស្រីៗណាស់ទប់អារម្មណ៍បាន ជាពិសេសអ្នកម៉ាក់ៗតែម្តង ព្រោះបន្ទប់នោះ ក៏បានបន្ថែមគ្រែកូនស្រីតូច នៅក្បែរនោះផងដែរ សំខាន់ពណ៌ផ្កាឈូករំពេច ពេញបន្ទប់ ជាទីពេញចិត្តរបស់សុភាពនារីៗ។ គ្រាន់តែឃើញបន្ទប់គេងនាងហើយ ក៏ដឹងថា មេម៉ាយស្តុកដែរ មិនដឹងថា ទម្រាំបានដេគ័រប៉ុណ្ណេះ ចំណាយទឹកប្រាក់អស់ប៉ុន្មានទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ចុចLinkទីនេះដើម្បីទស្សនាវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នេះជាវីដេអូកាលពី ៦ ឆ្នាំមុន ដែលជាថៅកែ KOl បាន Surprise កូនស្រីឧកញ៉ា ហេង សៀ ដើម្បីសុំរៀបការ

កាលពីម្សិលមិញ​ ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២១​ កម្លាំងសមត្ថកិច្ចបាន​ បន្ដ​ នាំ​ ខ្លួនកូនស្រី​ បង្កើត​ របស់ឧកញ៉ា ហេង សៀ ដែលបានរួ.ម​ គំ.និត គ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ដោយបានជួលមនុស្សប្រុស-ស្រី ថត រូប ភាព អា.ស អា.ស ភា.ស ដើម្បីបំ.ភាន់សាធារណជន និងបំ.ផ្លាញ កិ.ត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវ ចា.ប់ ខ្លួន នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពី ជ.ន នេះ រួ.ម គំ.និតគ្នាជាមួយប្ដី ដើម្បីបំ.ផ្លាញ កិ.ត្តិយស កញ្ញា មាន ពេជ្ររីតា។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ ក្រោយសមត្តកិច្ចបានធ្វេីការឃា.ត់ខ្លួន​ ថៅកែ​ KOI និងភរិយា​ រួចមក​ ស្រាប់តែមហាជ​ន​ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ទៅលេីវីដេអូមួយ​ ដែលបង្ហោះឡេីងដោយគេហទំព័រហ្វេសប៊ុកផេក​ V Studios កាលពីថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៥ ដោយថៅកែ​ KOI បានរៀបចំនូវពិធីដ៏ពិសេសមួយ​ ដេីម្បី Surprise នារីម្នាក់​…

អានបន្ត

អីយ៉ា ក្រោយរៀបការបាន ២ ឆ្នាំ ស្រាប់តែ តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហោះបែបនេះ

ភ្នំពេញ៖ បច្ចុប្បន្ននេះ កំពូលតារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងស្រីដ៏ល្បី ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ នៅក្នុងបទចម្រៀងដ៏ពេញនិយម ដែលបានដិតជាប់ក្នុងចិត្តអ្នកស្ដាប់ជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈហើយ តារាស្រីរូបនេះ ក៏កំពុងតែមានគ្រួសារមួយ ប្រកបដោយក្ដីសុខ និងសុភមង្គល យ៉ាងខ្លាំង ក្រោយពីបានកសាងគ្រួសារអស់រយៈពេល ២ ឆ្នាំ​កន្លង មកនេះ ជាពិសេស ព្រមទាំងមានកូនប្រុសតូចដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ នៅក្នុងទំនាក់ទំនងជីវិតស្វាមីភរិយា របស់នាង ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ​របស់ខ្លួន និងស្វាមី ដែលនៅក្នុងនោះដែរ គឺជារូបភាពជុំគ្រួសារយ៉ាងកក់ក្ដៅ និងមានស្នាមញញឹមឲ្យគ្នាទៅវិញទៅមក បញ្ជាក់ពីសុភមង្គលនៅក្នុងគ្រួសារ ខណៈដែលអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ក៏បានបង្ហាញពីការពេញចិត្ត និងជូនពរឲ្យនាង កាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារខ្លាំងឡើង​ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ថានភាពថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៥០នាក់ ខណៈជាសះស្បើយ១៣៨០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៥០នាក់ ខណៈអ្នកជំងឺ១៣៨០នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,១៨៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២,១២០នាក់ និងស្លាប់សរុបចំនួន១៥០នាក់៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! ឌឿ វិសាល​ អតីតក្រុម RG Band បញ្ចេញបទថ្មីពីទឹកចិត្តគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ ប្រយុទ្ធប្រឆាំងជំងឺកូ វី ដ-១៩ អត្ថន័យចាក់ដោតខ្លាំង (វីដេអូ)

ក្រោយស្ងប់ស្ងាត់ពីវិថីសិល្បៈ ដោយបានលះបង់ពេលវេលាធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោក ឌឿ វិសាល​ ហៅ Thou ដែលជាអតីតតារាចម្រៀងមួយរូប ក្នុងក្រុមចម្រៀង RG Band ពេលនេះ បានចេញបទចម្រៀងថ្មីហើយ ដោយមួយបទនេះមានអត្ថន័យចាក់ដោតខ្លាំង ផ្តោតលើទឹកចិត្តគ្រូពេទ្យជួរមុខទប់ស្កាត់ការរីករាលដាលនៃជំងឺកូ​ វី ដ-១៩ នៅក្នុងប្រទេសកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចម្រៀងមួយបទដែលលោក ឌឿ វិសាល ហៅ Thou ទើបនឹងបញ្ចេញនេះមានចំណងជើងថា «គ្រូពេទ្យរួមដៃការពារខ្មែរ» ។ តាមរយៈបទចម្រៀងថ្មីនេះ លោក ឌឿ វិសាល បានប្រាប់ «ប្រជាប្រិយ» ថា លោកបានឆ្លៀតពេលទំនេរបន្តិចបន្តួចពីបេសកកម្មពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូ វី ដ-១៩ ដើម្បីធ្វើការនិពន្ធដោយផ្ទាល់ដៃ ក្នុងគោលបំណងចែករំលែកពីបទពិសោធរបស់លោក និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលកំពុងតតាំងនឹងជំងឺដ៏កាចសាហាវកូ វី ដ-១៩ ដល់បងប្អូនអ្នកគាំទ្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះអត្ថន័យនៃបទចម្រៀងថ្មី មានចំណងជើង «គ្រូពេទ្យរួមដៃការពារខ្មែរ» នេះដែរ អតីតតារាចម្រៀងក្រុម RG Band បានឱ្យដឹងថា «លោកចង់រំលេចឱ្យបងប្អូនខ្មែរឃើញពីទឹកចិត្ត និង ការតស៊ូយ៉ាងមុតមាំរបស់ក្រុមគ្រូពេទ្យប្រៀបដួចជាកងទ័ពជួរមុខ កំពុងប្រយុទ្ធក្នុងសមរភូមិ កំពុងតែតានតឹងខ្លាំង មិនថាជំងឺកំពុងសំងំលាក់ខ្លួននៅទីណា នៅកន្លែងណាខ្លះនោះទេ គឺមានវត្តមានគ្រូពេទ្យជួរមុខជានិច្ច ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឆាប់ៗ ដើម្បីឱ្យប្រទេសជាតិវិលទៅកាន់សេចក្តីសុខឡើងវិញ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ លោកបានបន្ថែមថា «ទោះស្ថិតក្នុងកាលៈទេសៈណា ក្នុងនាមជាគ្រូពេទ្យជួរមុខ ទោះមិនបាននៅផ្ទះជុំគ្រួសារដូចប្រជាពលរដ្ឋទូទៅ ដោយត្រូវចុះបំពេញការងារយ៉ាងសកម្មក្តី ក៏មិនត្អូញត្អែរ និង នឿយណាយចិត្ត ដែលទាំងនេះគឺខិតខំដើម្បីយកក្តីសង្ឃឹម និង ស្នាមញញឹមបងប្អូនខ្មែរត្រឡប់មកវិញឆាប់ៗផងដែរ» ។ «ប្រភព ប្រជាប្រិយ» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំឱ្យខាតពេលយូរ សូមចុចស្តាប់បទចម្រៀងថ្មីរបស់លោក ឌឿ វិសាល នៅខាងក្រោម…

អានបន្ត

ក្តៅៗ! សមត្ថកិច្ចនាំខ្លូនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីបានរួមគំនិតជាមួយប្តី ធ្វើរឿងគួរឲ្យស្អប់ខ្ពើមមួយនេះ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអា សអា សភា សដើម្បីបំភា ន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ង ន់ធ្ង របំផុតលើកញ្ញា មាន ពេជ្ររីតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជ ននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់រួចមកហើយ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវជាប្ដីរបស់ឈ្មោះ តាំង គីមហៀងនេះ។ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើក រ ណីខាងលើ៕ ប្រភព៖ Fresh News

អានបន្ត