អីយ៉ា នេះពិតជាសម្រស់ធម្មជាតិមែន ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបពី២០១៥ នៅតែស្អាត

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និង មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន មួយរយៈចុងក្រោយមកនេះ ហាក់បីដូជាទទួលបានជោគជ័យខ្លាំង ក្នុងការងារជាពិធីការិនីគួរឲ្យកត់សម្គាល់ ហើយអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ពីធម្មជាតិ មិនចាញ់តារាបរទេសឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង បើក្រលេកទៅមើលរូបសម្រស់តារាស្រី រូបនេះកាលពីឆ្នាំ ២០១៥ វិញគេសង្គេតឃើញថា ពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្នប៉ុន្មានទេ ដោយនាងបានដាក់រូបនាពេលបច្ចុប្បន្នធៀបគ្នា ដោយរក្សាភាពស្រស់ស្អាតរូបរាងទម្រង់មុខនៅដដែល នេះដោយសារតែរូបនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយគ្មានការកឬ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ក្រោយរៀបការបាន២ឆ្នាំជាង តែជីវិត ឱក សុគន្ធកញ្ញា កាន់តែមានក្តីសុខខ្លាំង មើលរូបទាំងនេះក៏ដឹង

ភ្នំពេញ៖ ដួចដែលប្រិយមិត្ត និងមហាជនជាច្រើនបានដឹងច្បាស់ហើយថា តារាចម្រៀងដ៏ល្បីល្បាញលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធ កញ្ញា ដែលជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ និង ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុសម្នាក់រួចមក ហ្វេនជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិសេសប្រិយមិត្តដែលជាអ្នកនិយមគាំទ្រអ្នកនាង បានសង្កេតឃើញថា សុភមង្គលនៅក្នុងក្រុមគ្រួសាររបស់អ្នកនាង កាន់តែមានភាពផ្អែមល្ហែមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមុននេះបន្តិច បើយោងតាមរយៈគណនីហ្វេសប៊ុករបស់ រំលេចជាមួយធម្មជាតិដ៏ស្រស់ស្អាតតែម្តង។ ក្រឡែកទៅមើលរូបភាពប៉ុន្មានសន្លឹកនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាកោតសរសើរដល់គ្រួសាររបស់អ្នកនាងពិតជាមានសុភមង្គលខ្លាំងមែនទែន ជាពិសេសស្វាមីដ៏ល្អរបស់អ្នកនាង ដែលបានយកចិត្តទុកដាក់ និង នាំប្រពន្ធកូនដើរលំហែអារម្មណ៍ និង ព្យាបាលនូវអារម្មណ៍ធុញថប់ក្នុងឱកាសមួយនេះថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តៅៗ! កូនប្រសារឧកញ៉ា ហេង សៀ ដែលជាម្ចាស់កាហ្វេល្បីឈ្មោះ The KOl និង Tube Café ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានធ្វើរឿងគួរឲ្យស្អប់ខ្ពើមមួយនេះ

(ភ្នំពេញ)៖ នៅទីបំផុត! សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអា សអា ភា សដើម្បីបំភា ន់សាធារណជ ន និងបំផ្លាញកិ ត្តិ យ ស យ៉ាងធ្ង ន់ធ្ង របំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជ នដែលបានជួលមនុស្សប្រុស-ស្រីថតរូបអា សអា ភា សគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធក រ ណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើក រ ណីខាងលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រីនគរបាលជាន់ខ្ពស់នគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអា ស អា ភា ស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភា ន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្ទុះការភ្ញាក់ផ្អើលពេញសង្គម ហ្វេសបុកក្រោយ បាន មុន្នីល័ក្ខ ឆ្លើយតបយ៉ាងចុកឈាមទៅកាន់អ្នករិះគន់ថាតារាធ្លាក់ខ្លួនដើរលក់ធុរ៉េន

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះនាសម័កាលកូ វី ដកំពុងតែរាតត្បាតនេះ តារាចម្រៀងស្រីរូបនេះ បានបន្ថែមមុខរបរថ្មីមួយទៀត ដោយរូបនាងបានបង្ហោះលក់ផ្លែធុរ៉េនតាមបណ្តាញសង្គម និងទទួលបានការគាំទ្រ ព្រមទាំងមានការបញ្ជាទិញជាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ស្រាប់តែមានបុគ្គលម្នាក់ចូលមកខមិនយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងដល់ថ្នាក់ធ្លាក់ខ្លួនដើរលក់ធុរ៉េនផងភ្លាមៗនោះ ស្រាប់តែកញ្ញា បាន មុន្នីល័ក្ខ បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់បុគ្គលនោះវិញថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

ប្រពៃណាស់! អ្នកស្រី ទ្រី ដាណា លេចឭដំណឹងថាលោកយាយ និង ប្អូនប្រុស មានជីវភាពលំបាក ក៨បានជូនជាថវិការដល់ពួកគាត់នូវចំនួនទឹកប្រាក់រហូលដល់…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់រួចមកហើយថា ឧកញ៉ា ហ៊ីង បញ្ញារិត្ធ រួមជាមយយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពិរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និង ជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលគ្រឿងសម្អាងម៉ាក NNP ហើយរូបគាត់ទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលជួបប្រទះជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ លោកស្រី ទ្រី ដាណា មានចិត្តក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះក្រុមគ្រួសារមួយ បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់ពួកគាត់ ក៏បានចាត់ឲ្យក្រុមការងារនាំយកថវិការចំនួន ៥០០ ដុល្លារ ព្រមទាំងគ្រឿងបឧបភោគបរិភោគមួយចំនួនជូនដល់ពួកគាត់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានសរសេររៀបរាប់ប្រាប់បន្ថែមទៀថា៖ “មិនអាចទៅគ្រប់កន្លែង អរគុណតំណាងចែកចាយទាំងអស់ដែលតែងជួយទាំងសកម្មភាពមនុស្សធម៍ លឺថាលោកយាយ និងប្អូនប្រុសនេះ មានជីវភាពលំបាក នាងខ្ញុំបានផ្ញើថវិកាចំនួន500$ និងអំណោយដូចជាអង្កចំនួន50គីឡូ.ទឹកត្រី.ទឹកសុីអុីវ.ប្រេងឆា.ត្រីខ.មី.ជូនដល់លោកយាយនិងប្អូនប្រុស ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារដែលស្ថិតនៅភូមិតានូឃុំស្អាងភ្នំ.ស្រុកស្អាង.ខេត្តកណ្ដាល។ ជូនពរលោកយាយអាយុវែង និងមានសុខភាពល្អ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិតចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពិតជាធ្វើឱ្យមហាជនស្លុតចិត្ត និង ព្រួយចិត្តយ៉ាងខ្លាំង ក្រោយវណ្ណា ស័ក្ដិ កូនប្រុសយាយ ណាង បង្ហាញស្ថានភាពម្តាយ ខណៈកំពុងដេកស្ដូកស្ដឹងលើគ្រែពេទ្យ (អាណិតគាត់ណាស់)

នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន បាននាំគ្នាបង្ហាញក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញទិដ្ឋភាពតារាចម្រៀង វណ្ណា ស័ក្ដិ បានបង្ហោះវីដេអូម្ដាយ គឺតារាកំប្លែង ណយ សំណាង កំពុងដាក់អុកស៊ីសែនលើរថយន្តសង្គ្រោះបន្ទាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិដ្ឋភាពពិបាកដកដង្ហើមដោយសារឆ្លងជំងឺកូ វី​ ដ-១៨ របស់តារាកំប្លែងជើងចាស់រូបនេះ បានធ្វើឱ្យមហាជនស្លុតចិត្ត និង ព្រួយចិត្តយ៉ាងខ្លាំង ព្រោះគាត់មានសុខភាពទន់ខ្សោយស្រាប់ ហើយម្យ៉ាងវិញទៀត គាត់ក៏មានអាយុច្រើនណាស់ហើយដែរ មានតែពាក្យបន់ស្រន់ និង ជូនពរឱ្យតារាកំប្លែងរូបនេះ ឆាប់ជាសះស្បើយប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកតារាចម្រៀង វណ្ណា ស័ក្ដិ ដែលជាកូនប្រុសបង្កើតរបស់តារាកំប្លែង ណយ សំណាង វិញ លោកក៏បានបង្ហាញការតក់ស្លុតមិនគួរណារឿងមួយនេះកើតឡើងចំពោះម្ដាយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វណ្ណា ស័ក្ដិ បានបង្ហោះរូបថតម្ដាយកំពុងសម្រាកព្យាបាលលើគ្រែពេទ្យ និង បានរៀបរាប់ធ្វើឱ្យមហាជនក្ដុកក្ដួលរំជួលចិត្តជាពន់ពេកថា «ម៉ាក់ឆាប់ជាណា លោកគ្រូពេទ្យថាម៉ាក់នឹងឆាប់ជាសះស្បើយមិនខានឡើយ ដោយសារតែម៉ាក់មានកម្លាំងខ្លាំងជាងគេ ហើយរឹងមាំខ្លាំងជាងគេទាំងអស់ គ្មានអ្វីអាចយកឈ្នះម៉ាក់បានឡើយ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កញ្ញា មាន ពេជ្ររីតា ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់មេធាវីឱ្យជួយរកយុត្តិធម៌ដល់នាង

(ភ្នំពេញ)៖ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia បានចេញវីដេអូមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់មេធាវីដើម្បីការពារក្តី និងជួយរកយុត្តិធម៌ឱ្យកញ្ញា ព្រមទាំងបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានការដាក់ពាក្យស្នើ និងធានាដោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក គី តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កញ្ញា មាន ពេជ្ររីតា និងក្រុមគ្រួសារបានជូនពរសម្តេចតេជោ ហ៊ុន សែន និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជានិច្ចនិរន្តរ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ចេញការពារក្តី និងស្វែងរកយុត្តិធម៌ជូន កញ្ញា មាន ពេជ្ររីតា រហូតដល់ទីបញ្ចប់ បន្ទាប់ពីសម្តេចបានជ្រាបអំពីរឿងរ៉ាវរហូតដល់មានការចាប់ខ្លួនសិល្បការិនីរូបនេះ។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក គី តិច ត្រូវបានអនុញ្ញាតឱ្យចូលខ្លួនស្រាវជ្រាវលើករណី កញ្ញា មាន ពេជ្ររីតា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមានការសង្ស័យថា មានភាពអយុត្តិធម៌៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមម៉ែទៅអោយបានសុខណាម៉ែណា កុំបារម្មណ៍ពីកូនៗអី កូនៗនឹងចងចាំរាល់ការទូន្មាន ព្រានប្រដៅរបស់ម៉ែក្នុងចិត្តកូនជានិច្ច មិនគួរអោយជឿសោះថាម៉ែទៅចោលកូនលឿនបែបនេះ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Chan Nay» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបងស្រីម្នាក់ត្រូវជាសាច់ញាតិរបស់ខ្លួន បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារ ពិតជាឲ្យអាសូរខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ «សូមសោទៅអោយបានស្ងប់សុខ ការវះកា ត់ដុំសាច់ខួ រក្បា លមិនបានជោគជ័យ ពិតជាសោកស្តាយណាស់សោ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ កូនប្រុសរបស់បងស្រីដែលបានទទួលមរណភាពខាងលេី មានគណនីហ្វេសប៊ុកឈ្មោះ Heang Doung Chan បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមម៉ែទៅអោយបានសុខណាម៉ែណា កុំបារម្មណ៍ពីកូនៗអី កូនៗនឹងចងចាំរាល់ការទូន្មាន ព្រានប្រដៅរបស់ម៉ែក្នុងចិត្តកូនជានិច្ច មិនគួរអោយជឿសោះថាម៉ែទៅចោលកូនលឿនបែបនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

បន្តថយចុះ! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៣៥នាក់ ខណៈជាសះស្បើយ៨៧៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣៣៥នាក់ ខណៈអ្នកជំងឺ៨៧៣នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៨៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១០,៧៤០នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ជាសមាជិកក្រុមសិល្បៈ ល្ខោនបាសាក់ខេត្តត្បួងឃ្មុំ បានទទួលមរណភាពដោយសារតែ….

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា កាឆែត ត្រូវជាសមាជិកក្រុមរបស់ខ្លួន បានទទួលមរណភាពដោយសារតែជំងឺគ្រុនឈា ម។ មរណភាពរបស់ប្អូនស្រីខាងលើរូបនេះ គឺជាការបាត់បង់នូវធនធានដ៏ល្អម្នាក់សម្រាប់សង្គមជាតិ និង កូនស្រីជាទីស្រលាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ “ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បាត់បង់ធនធានដ៏ល្អម្នាក់ទៀតហើយ តស៑ូ ព្យាយាមហ្វឹកហាត់មិនដែលត្អូញថាហត់មួយម៉ាត់ ទោះបីត្រូវស្ដីអោយក៏មិនដែលខឹង នៅតែចា៎ប៉ាៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រលាញ់សិល្បៈល្ខោនបាសាក់ណាស់ បញ្ជូនអោយទៅរៀនបន្ថែមនៅសាលាមធ្យមវិចិត្រសិល្បៈ ពេលចេញសម្ដែងតាមខេត្តម្ដងៗត្រូវរត់ពីសាលាមកកន្លែងសម្ដែង រួចក៏រត់ទៅសាលារៀនវិញទាំងភាពអត់ងងុយ រត់ទាំងថ្ងៃរត់ទាំងយប់ក៏មាន ងោកលើឡាន ងោកលើកង់បី ងោកលើម៉ូតូ ទើបតែនិយាយប្រាប់និងសួរប៉ាសោះថា នឹកល្ខោនណាស់ប៉ា មិនដឹងថ្ងៃណាបានចេញសម្ដែងទៀត? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនបានប៉ុន្មានថ្ងៃផង ……………..ហេតុអ្វីមិននៅចាំល្ខោនចេញសម្ដែងកូន??? ឬកូនលែងចង់សម្ដែងទៀតហើយ???កូនឈប់ស្រលាញ់សិល្បៈល្ខោនបាសាក់ហើយមែនទេ??? ដល់ពេលឈឺផ្ដាំអ្នកផ្ទះមិនអោយប្រាប់ប៉ាទៀតខ្លាចប៉ាលំបាក ហេតុអ្វីក៏ចិត្តម៉្លេះកូន???បើអោយប៉ាម៉ាក់ដឹង នោះកូនប្រហែលមិនអីទេ ទៅអោយបានស្ងប់សុខណាកូន ប៉ាម៉ាក់ ប្អូនៗនិងបងប្អូនក្នុងក្រុមយើង នៅតែស្រលាញ់ នៅតែនឹករឭកដល់កូនជានិច្ច(កាឆែត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់ប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត