សូមចូលរួមសោកស្តាយផង! បងប្រុសម្នាក់ដែលកាន់ខាងផ្នែករៀបចំឆាក ត្រូវបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ…

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះដែលត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «VaRy NaVa» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្តីរបស់គាត់ដែលមានឈ្មោះថា ចាន់ ណា រ៉ូណាន បានជួបគ្រោះ ជាអកុសល រហូតបាត់បង់ជីវីត ចាកចូលកូនស្រី និង ប្រពន្ធកំពុងពរពោះ ទាំងវ័យក្មេង ដោយសារតែគ្រោះថ្នា ក់ ចរាចរណ៍ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ “ទទួលយកមិនបានទេ វាលឿនពេកហើយ ហេតុអ្វីបានជាទេវតាធ្វើបាបខ្ញុំម្លេះ បងមិនទាន់បានឃើញមុខកូនយើងផង មិចក៏បងដាច់ចិត្តទៅចោលអូននិងកូនបែបនេះ ក្រោកឡើងវិញមក អូនទទួលយកមិនបានទេ ពេលនេះបងសម្រាកហើយ បងលេងហត់ហើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ស ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! អ្នកស្រីទ្រី ដាណា ក្រោយឃើញខ្យល់បក់រលំផ្ទះ ស្ត្រីពោះធំជិតសម្រាលកូន អាណិតខ្លាំងពេក ក៏បានឧបត្ថម្ភថវិការទៅគាត់ចំនួន

កាលពីម្សិលមិញ​ ថ្ងៃទី០៧​ ខែឧសភា​ ឆ្នាំ២០២១​ នៅលេីគណនីហ្វេសប៊ុក​ផេក លោកស្រី​ ទ្រី​ ដាណា​ បានសម្ដែងពីចិត្តអាណិតអាសូរជាខ្លាំង​ ទៅដល់​ស្រ្ដីម្នាក់​ ព្រោះដោយសារ​ ភ្លៀង ខ្យល់​ មួយមេយ៉ាងខ្លាំង​ បានបោកបក់​រលំ​ រហូតដល់ផ្ទះរបស់គាត់អស់ដំបូលរលីង​ ហេីយភ្លាមនោះ​ លោកស្រី​ ទ្រី​ ដាណា​ គាត់ក៏បានឱ្យក្រុមការងារទាក់ទងទៅ​ ដេីម្បីផ្ដល់ជាជំនួយបឋម​ ដេីម្បីជួយសម្រាលទុក្ខលំបាក​ ដល់គ្រួសារមួយនេះ​ បានមួយរយៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីការប្រកាសរបស់លោកស្រី​ ទ្រី​ ដាណា​ រួចមក នៅរសៀល​ថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០២១​ នេះ​ ជាអំណោយរបស់គាត់​ គឺបានដល់ដៃ​ ក្រុមគ្រួសារខាងលេីហេីយ​ ដោយក្នុងជំនួយទាំងអស់នោះ​ រួមមាន៖​ អង្ករមួយប៉ាវ​ មីមួយកេះ​ ត្រីខមួយយួរ​ ទឹកត្រី​ ទឹកសុីអុីវ​ ប្រេងឆា​ រួមនឹងថវិកាចំនួន​ ១០០០ដុល្លារផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលេីគណនីហ្វេសប៊ុក​ លោកស្រី​ ទ្រី​ ដាណា​ បានសរសេរប្រាប់ឱ្យដឹងថា៖”និយាយតាមត្រង់ពីដំបូងនៅពេលដែលឃើញខ្យល់បក់រលំនោះ​ មិនដឹងថាប្អូនស្រីពោះធំជិតសម្រាលកូនទេ ឥឡូវនេះទើបដឹងហើយអាណិតខ្លាំងណាស់ ដោយសារខ្យល់បក់មួយភ្លែតដំបូងត្រូវបានរបូតទាំងអស់​ ហើយផ្ទះស្ទើរតែរលំ​ សូមអូនស្រីសុខភាពល្អទាំងកូនក្នុងផ្ទៃ បងមិនមានអ្វីច្រើនទេមានតែអំណោយនិងទឹកចិត្តបន្តិចបន្តួចតែប៉ុណ្ណឹង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មានពាក្យអ្វីជូនពរពីរនាក់គាត់ទេ? មួយគូរទៀតហើយ ដែលសម្រេចរៀបចំពិធី សែនព្រេន តាមប្រពៃណី គ្រាន់តែឃើញក៏ដឹងសប្បាយ រីករាយ ញញឹមគ្រប់ៗគ្នាតែម្តង

ហ្វេសប៊ុក៖ កាលពីថ្ងៃមិ្សលមិញនេះ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ គេបានប្រទះឃើញ គូរស្នេហ៍មួយគូរទៀតហើយ ដែលបានសម្រេចចិត្តធ្វើពិធីសែនព្រេន តាមប្រពៃណី មើលទៅសាមញ្ញណាស់ តែពោរពេញទៅដោយក្តីសប្បាយរីករាយ គ្រប់គ្នាពេញផ្ទះ ពិតជាកក់ក្តៅ និង មានក្តីសុខដល់ហើយ ព្រមទាំងចាស់ទុំទាំងសងខាងបានដឹងឭថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុក ខាងកូនក្រមុំដែលមានឈ្មោះថា៖ «Khan Srey Norng» បានប្រាប់បន្ថែមទៀតថា៖ “07.05.2021 ជាថ្ងៃសិរីមង្គលរបស់ពួកយេីង Hea Mab អរគុណអ្នកមានគុណទាំងសងខាងដែលបានរៀបចំពិធីសែនព្រេនតាមប្រពៃណី លក្ខណៈគ្រួសារ (សម័យកូវិត) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អរគុណបងប្អូននឹងពូមីងដែរបានមកចូលរួមអបអរក្នុងកម្មពិធីរបស់ពួកខ្ញុំ នាងខ្ញុំនឹងគ្រួសារ សូមជួនពរបងប្អូន នឹងពូមីង ដែលចូលរួមក្នុងកម្មវិធីនេះ អោយមានសុខភាពល្អ រកទទួលទានមានបាននឹងជៀសផុតពីកូវិត19”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញបែបនេះហើយ ក៏មានមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុកបានចូលទៅ ខមិន ថា៖ “Congratulations j, ជូនពរអោយមានសុភមង្គលជារៀងរហូតក្មួយ ណង, អបអរសាទរកូនស្រី, អបអរសាទរប្អូនស្រី, ជួនពរក្មួយស្រលាញ់គ្នាដល់ចាស់កោងខ្នង” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

សំណាងមែន! នារីអាយុថ្លៃម្នាក់ ពោលទាំងអួលដើមករៀបរាប់ថា អ្នកកើតកូ វី​ ដពេទ្យទៅយក ឯខ្លួនឈឺដើររកពេទ្យទម្រាំបានចូលព្យាបាល ប៊ិះស្លា ប់ព្រោះតែមូលហេតុនេះ

សង្គម៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ មាននារីម្នាក់ ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូ វី ដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មានឈ្មោះថា Duong Pkay បានរៀបរាប់ទាំងអួលដើមកដូច្នេះថា៖ នាងមានជំងឺជាទម្ងន់ ដោយមានអាការៈខ្យល់អត់បានគេង២ ថ្ងៃ អស់កម្លាំងញ័រខ្លួន ពិបាកដកដង្ហើមភ្លាមៗ ប្រហែលរយៈពេល២ម៉ោង ហើយសម្រចចិត្តទៅរកពេទ្យដើម្បីព្យាបាល តែលទ្ធផលបានត្រឹមតែខកចិត្តនឹងប៊ិះនឹងស្លា ប់ទៀតផង​ពេលដំបូងនាងចូលទៅពេទ្យរដ្ឋ ថាមានអ្នកជំងឺពេញ ចូលពេទ្យឯកជនថា ស្អែកទើបបើកទទួលព្យាបាល តែអ្វីដែលនាងបាននៅពេលនោះ គឺខ្យល់អុកស៊ីសែន។ នាងបានបន្តពេទ្យឯកជនបន្តទៀត តែចម្លើយគឺស្អែកទើប តែជាសំណាងល្អ ចុងក្រោយ នារីរូបនេះ បានជួបពេទ្យ នៅផ្លូវ២៧១ ផ្ទះលេខ២០៦ សង្កាត់ផ្សារដើមថ្កូវ ដែលមានឈ្មោះថា ហេង ប្រិយ ដែលបានផ្តល់ជីវិតថ្មីដល់នារីរូបនេះម្តងទៀត ហើយតម្លៃក៏ធូរថ្លៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ នារីមានគណនីហ្វេសប៊ុកឈ្មោះ Duong Pkay បានរៀបរាប់រឿងរ៉ាវដំណើរដើមទងទាំងស្រុងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផងកុំអោយជួបដូចខ្ញុំ កេីតជំងឺកូ វី ដមានពេទ្យមកយកដល់ផ្ទះមេីលថែរក្សាអ្នកជំងឺជាសះស្បេីយតែបេីឈឺជំងឺផ្សេងខុសពីកូ វិ ដគឺដឹងតែស្លា​​ ប់ហេីយពេទ្យអត់ទទួលទេ ខ្ញុំ​ខ្យល់​អត់បានគេង2ថ្ងៃ​អស់​កំលាំង​ញ័រ​ខ្លួន​ពិបាកដក​ដង្ហើម​ភ្លាម​ៗខ្ញុំក៏កោសខ្យល់ប្រហែល2ម៉ោងនៅតែមិនធូរ​ក៍ដាច់ចិត្តទៅរកពេទ្យដេីម្បីព្យាបាលតែលទ្ធផលទទួលបានគឺជាការខកចិត្តហេីយប៊ិះនឹងត្រូវអស់ជីវិតដោយមិនមានឱកាសមកចែករំលែកប្រាប់ដល់បងប្អូនដឹងទេ ដំបូង​ចូល​ពេទ្យ​រដ្ឋ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេទ្យ​មិនទទួលថាអ្នកជំងឺពេញហេីយទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំ​សុំតែខ្យល់អុកសុីហ្សែនដេីម្បីរស់ក៏មិនអោយគឺនិយាយតែមួយម៉ាត់ថាមិនទទួលទៅរកពេទ្យផ្សេងទៅ ខ្ញុំ​ក៏​ចេញ​ហេីយ​បន្តទៅរកពេទ្យឯកជនហេីយពេទ្យប្រាប់ថាមិនបេីកព្យាបាលទេស្អែកបានបេីកទាំងដែរនៅក្នុងពេទ្យបេីកភ្លេីងឡេីងភ្លឺហេីយនៅខាងមុខពេទ្យមានឡាន4.5គ្រឿង​ទៀត​ខ្ញុំ​ក៏​ចេញ​ទៅ​រកពេទ្យនៅម្តុំក្បាលថ្នល់ទៀតតែលទ្ធផលគឺនៅតែពេទ្យមិនទទួលខ្ញុំលេីសដៃសំពះសុំអោយជួយព្រោះទ្រាំទៀតលែងបានហេីយក៏ពេទ្យមិនព្រមហេីយនិយាយថាបេីយកថ្នាំទៅលេបបានតែបេីចូលព្យាបាលគឺអត់បានទេ សួរថាអោយខ្ញុំលេបថ្នាំមិច? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេីដង្ហេីមខ្ញុំដកលែងចង់បានហេីយនឹងដៃជេីងក៏ស្ពឹកលែងដឹងមុខមាត់នឹងខ្លួនស្លេកលែងមានឈាមតេីត្រូវលេបថ្នាំកេីតដែរ? ខ្ញុំ​ក៏​ចេញ​រកពេទ្យបន្តហេីយនៅតែពេទ្យនិយាយដដែលគឺមិនទទួលហេីយដេញចេញទៀត ចុងក្រោយ​ខ្ញុំ​បាន​ទៅ​ដល់​ពេទ្យមួយនៅផ្លូវ271គាត់​ព្រម​ទទួល​ព្យាបាល​ គាត់​មិន​ខ្វល់​ថា​ខ្ញុំ​មកពីដំបន់ណាឬមានជំងឺអ្វី គាត់​ដាក់​អុកស៊ីហ្សែន​នឹងមេីលឈាមខ្ញុំត្រឹមត្រូវតែអ្វីដែរនឹកស្មានមិនដល់គឺដាច់ភ្លេីងទៀត ខ្ញុំ​គិត​ថា​ជីវិត​ខ្ញុំ​ប្រហែល​ចប់ត្រឹមពេលនឹងហេីយ បេះដូង​ចាប់ផ្តើម​លែងចង់ដេីរអារម្មណ៍ក៏រេីរវាយតែខំប្រាប់ខ្លួនឯងថាមិនអីទេត្រូវតែស៊ូអោយបានទោះសល់ដង្ហេីមចុងក្រោយក៏ត្រូវតែទ្រាំទុកលំបាកជាច្រេីនខ្ញុំនៅអាចឆ្លងផុតចុះហេតុអីបាននេះខ្ញុំឆ្លងមិនផុតទីបំផុតភ្លេីងក៏ភ្លឺវិញជីវិតខ្ញុំក៏ឆ្លងផុតមកដល់ពេលនេះ ផ្តាំទៅមនុស្សទាំងអស់គ្នាត្រូវសាងអំពេីល្អទោះមានរឿងអ្វីកេីតឡេីងក៏យេីងអាចឆ្លងផុតដែរ ហេីយ​ក៏អគុណបងៗដែរជួយមេីលថែនឹងតស៊ូជូនខ្ញុំរកពេទ្យដេីម្បីព្យាបាលអោយជា អគុណ​ដល់​ពេទ្យ​នៅផ្លូវ271ផ្ទះ​លេខ​206សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ដែរ​មានឈ្មោះ​ថា(ហេង​ប្រិយ​)ដែរផ្តល់ជីវិតថ្មីមកអោយខ្ញុំវិញម្តងទៀត ហេីយ​ថ្លៃ​ព្យាបាល​ក៏មិនយកថ្លៃ។

អានបន្ត

គិតគូរកម្ពុជារហូត! អរគុណមិត្តជប៉ុន ជូនឡានសង្គ្រោះថ្មីចែស ៣៥ គ្រឿងមកកម្ពុជា ទុកទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ នេះ ប្រទេសជប៉ុន បានប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣៥ គ្រឿង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា រថយន្ត ៣៥ គ្រឿងនេះ ក្នុងចំណោម ១០០ គ្រឿង គឺជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម របស់ប្រទេសជប៉ុន សម្រាប់ការងារ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីជំនួយបែបនេះ កន្លងមកមិត្តជប៉ុនបានផ្ដល់ជំនួយផ្សេងៗមកកាន់កម្ពុជាដោយឥតសំណងឡើយ ដែលមានដូចជា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឡានសម្រាប់ដឹកសម្រាម និងគ្រឿងបរិក្ខាផ្សេងៗ សម្រាប់ប្រើប្រាស់គ្រប់វិស័យនៅកម្ពុជា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញហើយ រំភើបចិត្តខ្លាំងណាស់! ក្រោយឃើញភាពលំបាករបស់ អ្នកជំងឺ ដែលមានកូនតូចៗ ស្រាប់តែ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ សម្រេចធ្វើរឿងមួយនេះជូនភ្លាម…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១២ នេះ គេបានប្រទះឃើញ ក្រុមគ្រូពេទ្យបានយក គ្រែទា រ ក ជូនដល់បងប្អូនអ្នកជំងឺ ដែលមានកូនតូចៗ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ទួលពង្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា៖ « TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ដោយឃើញមានភាពលំបាករបស់អ្នកជំងឺដែលមានកូនតូចៗ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី បានចាត់ចែងឲ្យក្រុមការរៀបចំ និងប្រគល់ជូនគ្រែទារក ដល់បងប្អូនអ្នកជំងឺដែលមានកូនតូចៗ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ទួលពង្រ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ #TYDA #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញបែបនេះហើយ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងក្តីរំភើបជំនួស និង បានចូល ខមិន បែបនេះថា៖ “អរគុណបងស្រី តែងតែគិតគូរដលលសុខទុក្ខ ទាំងប្អូនៗដែលជាក្រុមការងារ នឹងបងប្អូនអ្នកជំងឺ,ទឹកចិត្តប្រពៃក្រៃលែង, អរគុណ ,”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

ទោះបីជាឃ្លាតឆ្ងាយពីប្រទេសកំណើតមែន តែតារាចម្រៀង សុគន្ធ និសា នៅតែឆ្លៀតធ្វើរឿងមួយនេះដល់បងប្អូនខ្មែរ

សហរដ្ឋអាមេរិក៖ ជារឿងមួយដ៏សែនភ្ញាក់ផ្អើល ដែលកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានសម្រេចចិត្ត ចាកចេញទៅសហរដ្ឋអាមេរិក ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩រួចមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាឃ្លាតចាកឆ្ងាយពីមាតុភូមិកម្ពុជាក៏ដោយ ក៏អ្នកនាងនៅតែ​ពោ​ពាក្យនឹករលឹកដល់ប្រទេសកំណើត និងបារម្មណ៍ដល់បងប្អូនជានិច្ចផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនៅពេលថ្មីៗនេះ បើតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុគន្ធ នីសា​បា​នបង្ហោះសារមួយឃ្លាថា: ថ្វីថ្បិតតែបានបើកក្រុងវិញ​ តែយ៉ាងណាសូមបងប្អូននៅតែ​ប​ន្ត​​ការប្រុ​ងប្រយ័ត្នបន្តទៀតណា​ ៣កុំ​ ៣ការពារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គូរពីបុព្វេ ! ថ្វីត្បិតតែកូនក្រមុំបង មិនមែនជាមនុស្សស្រី ប៉ុន្តែអោយតែយើងស្រឡាញ់គ្នាទោះគេនិយាយអីមិនល្អក៏មិនអីដែរ….

ក្នុងថ្ងៃនេះ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងជុំវិញគូស្នេហ៍មួយគូដែលជាមនុស្សប្រុសដូចគ្នាសម្រេចដឹកដៃគ្នាចូលរោងការផ្អើលអ្នកលេងបណ្តាញសង្គម ដោយសាមុីខ្លួនបញ្ចាក់ថា ៖ « ថ្វីត្បិតតែកូន ក្រមុំបងមិនមែនជា ស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទំលាប់ខ្មែរហើយ ក៏បងមិនខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមពួកយើងរស់នៅមានសេចក្ដីសុខ នឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសុភមង្គលទៅបានហើយ សូមកុំរើសអើង ពួកខ្ញុំ អគុណពេលវេលា » ក្នុងនោះផងដែរ ហ៊្វេនៗអ្នកលេងបណ្តាញសង្គមក៏បានជូនពរពួកគាត់អោយស្រលាញ់គ្នាដល់ចាស់សក់ស្កូវផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅតែច្រើន! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៣៨នាក់ ខណៈជាសះស្បើយ៤៥៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកជំងឺ៤៥៦នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនធម្មតា! តារសិល្បៈបីរូបនេះ បង្អួតសម្រស់កូនដំបូងលើបណ្តាញសង្គមសឹងតែ…

រាជធានីភ្នំពេញ៖ តារាប្រុសស្រី៣រូបកំពុងត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថា ក្រោយទទួលបានកូនដំបូងជាចំណងដៃស្នេហ៍ស្មោះស្ម័គ្រហើយនោះ ពួកគេតែងតែបង្ហោះរូបភាពសម្ញែងសម្រស់កូនរបស់ខ្លួនជារឿយៗនៅលើបណ្ដាញសង្គមសឹងមិនលស់ថ្ងៃឡើយ ដើម្បីបង្ហាញនូវក្ដីស្រឡាញ់ចេញពីក្រអៅបេះដូង​ និងបង្ហាញនូវការវិវត្តធំធាត់លូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមានការតុបតែងខ្លួនឲ្យកូនតូចខ្យូតៗ គួរឲ្យស្រឡាញ់ ញ៉ាំងឲ្យអ្នកលេងបណ្ដាញសង្គមខ្លះលួចក្នក់ក្នាញ់ ចង់តែចាប់ក្រញិចផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្ដី កូនស្រីដំបូងជាតំណក់ឈាមរបស់អ្នកសិល្បៈ៣រូប ដែលតែងត្រូវបានបង្ហោះលើហ្វេសប៊ុកស្ទើររាល់ថ្ងៃ និងកំពុងឆក់យកការស្រឡាញ់ចូលចិត្តពីអ្នកលេងបណ្ដាញសង្គមរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. កូនស្រីរបស់តារាចម្រៀងទ្រនំហង្សមាសលោក នី រតនា ដែលមានឈ្មោះថា នីវណ្ណ មែលឡានី ហៅ មែល បានកើតនៅថ្ងៃសុក្រ ទី០៦ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១០:៤២ នាទីព្រឹក។ បច្ចុប្បន្នកូនដំបូងរបស់ នី រតនា មានអាយុជាងមួយខួបហើយ ប៉ុន្តែបើនិយាយពីសម្រស់នាងតូចវិញ គឺស្រស់ស្អាតខ្លាំង មានសម្បុរស្បែកសស្អាត ទម្រង់មុខខ្យូតៗ ថ្ពាល់ប៉ោងៗគួរឲ្យស្រឡាញ់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២.កូនស្រីរបស់តារាចម្រៀងហង្សមាសអ្នកនាង សួស វីសា និងស្វាមីតារាសម្ដែងលោក ថមមី ដែលមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny បានកើតនៅថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក។ ទារិកាដ៏ស្រស់ស្អាតតាំងពីចាប់កំណើត រហូតបានអាយុជង៧ខែរូបនេះ កំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុក លួចក្នក់ក្នាញ់មិនតិចទេក្រោយឃើញរូបថតស្អាតៗ ស្ទីលតុបតែងខ្លួនខ្យូត ជាពិសេសមុខមាត់គួរឲ្យស្រឡាញ់ ហើយនាងតូចក៏ទទួលបាន ការស្រឡាញ់ចូលចិត្ត និងប្រជាប្រិយភាពពីមហាជន មិនតិចនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. កូ​នស្រីតារាសម្ដែង ឌី សូនីតា រួមលោក អេឡិច​ ហ្សូរ៉ា ដែលមានឈ្មោះថា ហ្សូតា ម៉ីហាណា ហៅ ស្មាយ បានកើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​។ អូនតូចស្មាយ ដែលមានមុខមាត់ដូចកូនបរទេស ជាពិសេសរូបរាងទ្រលុកទ្រលន់ហាប់ណែនគួរឲ្យខ្នាញ់នោះ…

អានបន្ត