សូមអរគុណ សម្រាប់ការលះបង់ដ៏ធំធេង! ទិដ្ឋភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតជោប្រឆាំងកូវីដ១៩ (ក្រុមទី១ ជួរមុខ) បានដល់វេនក្នុងការផ្លាស់ប្តូរ ហើយ

ភ្នំពេញ៖ នៅមុននេះបន្តិច នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា៖ (TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋាភាព ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ (ក្រុមទី១ ជួរមុខ) បានដល់វេនក្នុងការផ្លាស់ប្តូរ ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ គេហទំព័រហ្វេសប៊ុកខាងលើនេះក៏បានបញ្ជាក់ប្រាប់បន្ថែមទៀថា៖ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ (ក្រុមទី១ ជួរមុខ) បានដល់វេនក្នុងការផ្លាស់ប្តូរ ហើយ (ក្រុមទី២) ក្រុមគ្រូពេទ្យជួរមុខបានចូលមកជំនួសដើម្បីបន្តការមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល កោះពេជ្រ សូមជូនពរដល់ប្អូនៗទាំងអស់ ទទួលបានជោគជ័យ សុខភាពល្អ គ្រប់ពេលវេលា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមស្វាគមន៍ក្រុមគ្រូពេទ្យពេទ្យជួរមុខ និងក្រុមសេវាអនាម័យជួរមុខក្រុមថ្មីដែលត្រូវមកជំនួស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញទិដ្ឋភាពបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងអារម្មណ៍ និង ខមិនបែបនេះថា៖ “អរគុណសម្រាប់ការលះបង់ ជូនពរឱ្យ បងៗ ប្អូនៗ ក្រុមគ្រូពេទ្យមានសុខភាពល្អ សំណាងល្អ, អរគុណសម្រាប់ការលះបង់, សូមព្រះតាមថែរក្សាបងប្អូនពេទ្យទាំងអស់គ្នា, សូមអរគុណសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ, ពិតជាសូមអរគុណណាស់ក្នុងការលះបង់ ដើម្បីជាតិយើង, អរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យទាំងអស់គ្នាជូនពរជួបតែសំណាងល្អ សុខភាពល្អ we are love u”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕ ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

អានបន្ត

ចិត្តបុណ្យណាស់! សះស្បើយកូវីដមិនប៉ុន្មាន បញ្ញា សិទ្ធ នៅមិនសុខ ចេញធ្វើសកម្មភាពភ្ញាក់ផ្អើលមួយនេះភ្លាម

បើទោះជាបានសះស្បើយពីជំងឺកូវីដ-១៩ បាន ១០០% ប្រមាណជាកន្លះខែមកហើយក្តី ប៉ុន្តែតារាចម្រៀង និង តារាសម្តែង បញ្ញា សិទ្ធ​ ក៏ហាក់មិនទាន់បានបង្ហាញវត្តមានសាជាថ្មីដែរ នៅលើវិថីសិល្បៈតាមរយៈកម្មវិធីទូរទស្សន៍នានានោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណមិញ បើទោះជាមិនទាន់បានឡើងឆាកជាថ្មីក៏ពិតមែន ប៉ុន្តែលោក បញ្ញា សិទ្ធ ក៏ត្រូវបានមហាជនអ្នកគាំទ្រកំពុងនឹងតាមដាននៅសកម្មភាពជីវីតឯកជនរបស់លោកដូចដើម ដោយកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ នេះ តារាប្រុសរូបនេះបានបង្ហាញនូវសន្តានចិត្តសប្បុរសធម៌របស់លោកទទួលបានការសរសើរយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះលោក បញ្ញា​ សិទ្ធ បានទៅចែកស្បៀងអារហារជូនដល់អ្នកខ្វះខាតនៅតាមដងផ្លូវ ព្រមទាំងបង្ហោះសារមួយឃ្លាពីអារម្មណ៍របស់លោកថា «ខ្ញុំពិតអាណិត ខ្ញុំមិនមែនអ្នកមានទេ តែវាជាទឹកចិត្តចេញពីបេះដូង ខ្ញុំនឹងបន្តចុះទៅជួបបងប្អូននឹងយាយៗតាៗ ដែលក្រក្សត់បន្តទៀត ( អំពើល្អមិនសាបសូន្យ )» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មានការសរសើរយ៉ាងខ្លាំង ក្រោយឃើញអ្នកគ្រូពេទ្យវ័យក្មេង ក្លាហាន បង្កើតកូនអ្នកជំងឺកូវីដក្នុងរថយន្តយ៉ាងជោគជ័យ

ទាំងម្តាយ និងកូន បានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពក្រោយពីមានការអន្តរាគមន៍ពីអ្នកគ្រូពេទ្យវ័យក្មេង ក្នុងការជួយសម្រាលកូន នៅក្នុងឡានសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលបញ្ជូន ។ នេះបើតាមការចែករំលែករបស់គណនីហ្វេកប៊ុករបស់គ្រូពេទ្យម្នាក់ដែលមានឈ្មោះ Pich Srey Leak។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២១ ម៉ោងប្រមាណជា ៤ទាបភ្លឺ ស្ត្រីពោះធំម្នាក់ ដែលមានវិជ្ជមានកូ.វីដ១៩ ត្រូវបានឡានសង្គ្រោះបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លងទន្លេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយស្ថានភាពរបស់ស្រ្តីនោះ មិនអាចរងចាំរហូតដល់មន្ទីរពេទ្យ ក៏បានសម្រាលក្នុងឡាន តាមផ្លូវទៅកាន់មន្ទីរពេទ្យ ក្រោមការជួយអន្តរាគមន៍ពីអ្នកគ្រូពេទ្យម្នាក់ ដែលមានឈ្មោះ Pich Srey Leak ដែលបានជួយសម្រាលកូនរបស់ស្រ្តីដែលឆ្លងកូវីដនោះដោយជោគជ័យ ហើយបានបញ្ជូនពួកគាត់ទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីថែទាំបន្តដោយសុវត្ថិភាពផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា តាមរយៈការចែកចាយនូវរូបភាពទាំងនេះ គឺជាបង្ហាញពីការខិតខំប្រឹងប្រែង របស់គ្រូពេទ្យ មិនថាជាគ្រូពេទ្យជួរមុខ ឬគ្រូពេទ្យដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យនោះទេ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តៅគគុក បុរសម្នាក់ចេញមុខនិយាយចំៗ ជុំវិញជម្លោះរវាង PeyPey Dy និង កក្កដា សុភ័ណ្ឌ ដែលផ្ទុះកក្រើកលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ

រាជធានីភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងInstagram កំពុងផ្ទុះការចាប់អារម្មណ៍ និងតាមដានយ៉ាងជក់ចិត្តជុំវិញជម្លោះឆ្លើយឆ្លងហែកហួរ ប្រើសម្ដីឌឺដងគ្នា រវាងខ្ទើយមិនចំតួអន្ទិត កក្កដា សុភ័ណ្ឌ និងបិតាកំពូលសម្ដីចាក់ទឹកមិនលិច Peypey Dy រហូតដល់មានការឡាយវីដេអូនិយាយទល់មុខគ្នាចំៗ និងមានអ្នកចូលទស្សនារាប់ម៉ឺននាក់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកជុំវិញជម្លោះដ៏ក្ដៅគគុកដូចបាយពុះនេះ កំពុងក្លាយជាប្រធានបទវែកញែកពេញបណ្ដាញសង្គមផងដែរ ដោយមានអ្នកខ្លះបានយល់ថាការឡាយវីដេអូឌឺដង ហែកហួរ លាយឡំពាក្យពេចន៍លេងសើចបែបកំប្លែងសើចក្អាកក្អាយនេះ បានញ៉ាំងឲ្យអារម្មណ៍បាត់ស្មុគស្មាញមួយគ្រាផងដែរ តែក្នុងនោះក៏មាននូវការប្រតិកម្មពីមហាជនមួយចំនួនផងដែរ ដោយលើកឡើងថាជាសកម្មភាពអសីលធម៌ គ្មានតម្លៃ មិនគួរណានាំគ្នាជ្រើមជ្រួលចូលទស្សនារឿងអត់ប្រយោជន៍បែបនេះសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គេក៏ឃើញទំព័រហ្វេសប៊ុកបុរសម្នាក់ឈ្មោះ Rin Sokreth បានធ្វើការបញ្ចេញមតិយោបល់ចំៗជុំវិញបញ្ហាជម្លោះដៀមដាមដែលកំពុងផ្ទុះកក្រើកនេះ ដោយភ្ជាប់នូវសំណេររៀបរាប់បង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ដោយចាត់ទង្វើបែបនេះជារឿងកង្វក់ និងអសីលធម៌ក្នុងសង្កម ថា«រឿងល្អៗមានប្រយោជន៍មិនព្រមយកខ្លួនបៀតទេ​ តែបើរឿងឥតបានការ​ រឿងកខ្វក់​ រឿងអសីលធម៌​ នាំគ្នាយកចិត្តទុកដាក់ណាស់​ រួចតាំងមកធ្វើដ្រាម៉ាក្នុងហ្វេសប៊ុកថា ហេតុអ្វីជីវិតខ្ញុំមិនរីកចម្រើនដូចគេ? ទង្វើបច្ចុប្បន្នវាឆ្លុះបញ្ចាំងពីលទ្ធផលនៅថ្ងៃអនាគត! បញ្ឈប់សកម្មភាពអសីលធម៌លើបណ្តាញសង្គម»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជុំវិញការបញ្ចេញមតិវិនិច្ឆ័យរបស់បុរសសង្ហារូបនេះ ក៏ទទួលបានការគាំទ្រ និងយល់ស្របពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន តែក្នុងនោះក៏មានអ្នកមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំងផងដែរ ដោយយល់ថាសំណេរវិនិច្ឆ័យនេះហាក់ប្រើសម្ដីធ្ងន់ៗជ្រុលហួសហេតុ ព្រោះនេះជាសិទ្ធបុគ្គល ដែលមានសិទ្ធអាចជ្រើសរើសអ្វីដែលខ្លួនចង់ទស្សនាដើម្បីបានសប្បាយចិត្ត និងកាត់បន្ថយស្រ្តេសតែប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមសរសើរ! ឡោម លក្ខិណា ដឹកដៃគូដណ្តឹងបណ្តើរគ្នាទៅធ្វើរឿងមួយ ទាំងសរសៃខ្ចី

ពិតជាមានទឹកចិត្តទូលាយណាស់ ពេលនេះតារាចម្រៀង ឡោម លក្ខិណា មិននៅសំងំស្ងៀមឡើយ ពោលគឺនាង និង គូដណ្តឹងបានបណ្តើរគ្នាទៅចែកអំណោយដល់បងប្អូនដែលខ្វះខាតដែលស្ថិតនៅតំបន់ពោធិ៍សែនជ័យ ដោយនាងអះអាងថាជាទឹកចិត្តរបស់នាង និង គ្រួសារដែលជាការជួយគ្នាក្នុងគ្រាលំបាក ។ អ្វីដែចាប់អារម្មណ៍ពេលនេះដែរ ឡោម លក្ខិណា ទើបសម្រាលកូនមិនទាន់់បានបីខែនៅឡើយទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះដែរ ឡោម លក្ខិណា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយដៃគូថ្មី ជាពិសេសក្រោយពីនាងបានទទួលចំណងដៃកូនប្រុសម្នាក់កាលពីពាក់កណ្តាលខែកុម្ភៈ ។ អ្វីដែលចាប់អារម្មណ៍ស្របពេលប្រទេសកម្ពុជាកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតធ្ងន់ធ្ងរនោះ តារាចម្រៀងរូបនេះក៏មិនមើលរំលងដែរ នាង និង គូដណ្តឹងបាននាំយកអង្ករទៅចែកជូនប្រជាជនដែលកំពុងខ្វះខាតប្រមាណជា ១០ គ្រួសារនៅសង្កាត់ពោធីសែនជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះមិនមែនជាអំណោយធំដុំក៏ពិតមែនតែ ឡោម លក្ខិណា បានអះអាងថាជាទឹកចិត្តខ្មែរជួយខ្មែរនៅក្នុងគ្រាលំបាកបែបនេះ ។ ជាមួយនឹងកាយវិការរបស់ ឡោម លក្ខិណា ជាពិសេសក្នុងពេលដែលនាងកំពុងសរសៃខ្ចីទៀតនោះ ក៏ទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡោម លក្ខិណា បានរកឃើញពន្លឺសុភមង្គលថ្មី ក្រោយពីនាងបានភ្ជាប់ពាក្យជាមួយដៃគូថ្មីជាអ្នកនៅក្រៅចង្កោមសិល្បៈ បន្ទាប់ពីស្វាមីរបស់នាងលោក ប៉ា ច័ន្ទពិសិដ្ឋ បានស្លាប់ដោយសារគ្រោះថា្នកចរាចរណ៍កាលពីដើមឆ្នាំ ២០២០ ។ សព្វថ្ងៃនេះ ឡោម លក្ខិណា ក៏ទទួលបានកូនប្រុសមួយបន្ថែមទៀត ដែលមានមុខមាត់គួរឱ្យស្រឡាញ់មានឈ្មោះថា ឆាង វណ្ណាពង្សសត្យា តែយ៉ាងណានាងហាក់មិនទាន់មានភាពក្លាហាននៅក្នុងការបង្ហាញជាចំហដូចមិត្តភក្តិដទៃឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញហើយរំភើបចិត្តណាស់! ពេលអូនឆ្លង លាម៉ាក់ៗមកព្យាបាលជាមួយមីង ពេលនេះ បានជាមុនមីង អូនត្រឡប់ទៅផ្ទះជួបម៉ាក់ៗវិញហើយ

ថ្មីៗនេះមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍រូបភាពក្មេងតូចម្នាក់ ដៃម្ខាងឱបបាល់ ដៃម្ខាងទៀតកាន់ដៃគ្រូពេទ្យ ដើរចេញពីកន្លែងព្យាបាល កម្រិតស្រាលនៅកោះពេជ្រ ដោយសារខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំរឿងនេះ បើតាមឪពុករបស់ក្មេងតូចខាងលើ បានឱ្យដឹងថា រូបលោក និង ភរិយា មិនមានវិជ្ជមានកូវីដ-១៩ នោះទេ តែកូនប្រុសរបស់ខ្លួនមានវិជ្ជមាន ទើបត្រូវមកព្យាបាលជាមួយមីងរបស់គេ ។ ពេលនេះក្មួយប្រុសនេះ បានជាសះស្បើយមុនមីងរបស់គេ ទើបក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យក្មេងប្រុសខាងលើបានត្រលប់ទៅផ្ទះមុនមីងរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ក ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកផងដែរថា កុមារាខាងលើនេះ ជាអ្នកជាសះស្បើយ ក្នុងចំណោមអ្នកជាទាំង ១២៧ នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យឱ្យត្រឡប់ទៅផ្ទះវិញ កាលពីព្រឹក ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ៕ ប្រភព ៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កាន់តែស្រណោះ! ប្រពន្ធ Nakhom បានជាត្រឡប់មកដល់ផ្ទះហើយ តែបែរបាត់វត្តមានប្តីទៅវិញ

ក្រោយពីតារាកំប្លែងលោក Khom Chaunchen បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង គ្រួសារទទួលកើតទុក្ខក្រៀមក្រំបំផុត ព្រោះគ្រួសារប្រពន្ធកូនមិនបានឱប មិនបានសូម្បីតែឃើញមុខលើកចុងក្រោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ មហាជនអ្នកគាំទ្រ និង មិត្តសិល្បៈត្រេកអរជាខ្លាំង ពេលបានឃើញលើការបង្ហោះរបស់កូនស្រីរបស់ Nakhom ថា ពេលនេះម្តាយរបស់នាងបានចេញពីមន្ទីរពេទ្យមកដល់ផ្ទះហើយ ដោយនៅបន្តធ្វើចត្តាឡីស័កបន្ថែមទៀតក្នុងផ្ទះ ដើម្បីជាសុវត្ថិភាពដល់អ្នកជុំវិញខ្លួន និង ក្រុមគ្រួសារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពេលកូនស្រីរបស់ Nakhom បង្ហោះពីការវិលត្រឡប់របស់ម្តាយមកកាន់គេហដ្ឋានបែបនេះ ពិតជាធ្វើឱ្យមហាជនមានការរំភើបចិត្ត ក៏ដូចជាស្រណោះដល់ភរិយារបស់ Nakhom ជាខ្លាំង ដែលបានចូលមកក្នុងផ្ទះហើយ តែបែរជាគ្មានវត្តមានប្តីសម្លាញ់ចិត្តទៅវិញ វាពិតជាសោកសង្រែងណាស់ពេលឃើញបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះដែរ ឃើញមានមហាជនជាច្រើនបានលើកទឹកចិត្តដល់ក្រុមគ្រួសារ Nakhom ឱ្យតស៊ូឡើង បើទោះបីជាគ្មានវត្តមានឪពុកនៅចាំពីក្រោយខ្នងក៏ដោយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាណិតណាស់ ឃើញហើយចង់យំតាម! បីកូនតូចអាយុ ៣ ខែ ទៅតេស្តរំពឹងមិនអី ស្រាប់តែវិជ្ជមានមួយគ្រួសារ ឡានពេទ្យចូលយកទាំងយប់

មួយរយៈកាលចុងក្រោយនេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននាំឱ្យកម្ពុជា​មានអ្នកឆ្លងច្រើនជាគំហុក មានទាំងចាស់ជរាកុមារា កុមារី ស្ត្រីមានផ្ទៃពោះ និង អ្នកកូនខ្ចីជាដើម ត្រូវបានរកឃើញវិជ្ជមានជាបន្តបន្ទាប់ តម្រូវឱ្យរៀបសម្ភារឡើងឡានពេទ្យជាបន្ទាន់ ដើម្បីទៅព្យាបាលមេរោគកាចសាហាវនេះ ឱ្យបានទាន់ពេលវេលា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះ​តាមរយៈវីដេអូប្រមាណជា ២ នាទី ដែលផ្ដល់ដោយ TYDA-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបង្ហាញឱ្យឃើញពីសកម្មភាព អ្នកម្ដាយមួយរូប បីកូនតូចដែលមានអាយុទើបតែ ៣ ខែទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅកន្លែងយកសំណាក ដោយរំពឹងបែបន់ឱ្យឆ្លងផុតនូវមេរោគដ៏កាចសាហាវមួយនេះ កុំឱ្យធ្លាក់មកលើក្រុមគ្រួសាររបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាអកុសល្យ ក្រោយពីការធ្វើតេស្តចេញលទ្ធផល ស្រាប់តែក្រុមគ្រួសាររបស់ស្ត្រីខាងលើ ១ គ្រួសារ មានគ្នា ៤ នាក់ ត្រូវបានរកឃើញវិជ្ជមានទាំងអស់ ទើបតម្រូវឱ្យក្រុមគ្រូពេទ្យ បើកឡានសាមុយចូលយកគ្រួសារស្ត្រីខាងលើទាំងអធ្រាត្រ នៅចំណុច ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅព្យាបាលឱ្យបានទាន់ពេលវេលា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅចាំពួកគាត់ទាំងពីរនាក់នេះទេ? ថ្ងៃនេះ ខាងភរិយាវ័យក្មេង បានពោលពាក្យបែបនេះទៅកាន់ស្វាមី ក្នុងថ្ងៃពិសេសមួយថា…

ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានស្គាល់មកហើយ នៅគូស្វាមីវ័យច្រើន បានភរិយាក្មេងសម្រស់ស្រស់ស្អាតមិនធម្មតា ដែលធ្លាប់ធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសបុកខាងពី២០១៨ ពេលអ្នកទាំងពីរបានរៀបមង្គលការ ដោយមហាជនខ្លះនិយាយមិនល្អ ហើយមហាជនខ្លះទៀតក៏ជូនពអោយអ្នកទាំងពីរស្រលាញ់គ្នាជាងរៀងរហូតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ភរិយាវ័យក្មេង ធ្លាប់បានបង្ហាញនៅអារម្មណ៍មូលហេតុដែលជ្រើសរើសបុរសម្នាក់នេះ ទោះបីជាគាត់មិនមានទ្រព្យសម្បត្តិច្រើន តែគាត់ជាមនុស្សម្នាក់ដែលមានអ្វីៗគ្រប់យ៉ាងដែលគាត់ត្រូវការ តាំងអត្តចរិត និងចរិយាសម្បត្តិផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ភរិយាវ័យក្មេងខាងលើ ដែលមានគណនីហ្វេសបុកឈ្មោះ Neng Chanthy Chamming បានរៀបរាប់ថា: 05-05 រីករាយ ថ្ងៃកំណេីតប្ដីសម្លាញ់ចិត្តអូន, ក្នុងថ្ងៃនេះអូនគ្មានអ្វីអបអរបងក្រៅពីពាក្យជូនពរ សុំអោយប្ដីសម្លាញ់មានសុខភាពល្អ, មានសេចក្ដីសុខ, យេីងបានឆ្លងកាត់រឿងជា ច្រេីនជាមួយគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អូនទទួលថាវាមានរឿងពិបាកៗជាច្រេីន តែបងនៅតែរក្សាស្នាមញញឹម, នឹងលេីកទឹកចិត្តប្រពន្ធជានិច្ច,សុំអោយយេីងអាចឆ្លងផុតជាមួយគ្នាគ្រប់រឿងនៅខាងមុខបន្តទៀត តែមិនមែនតែយេីងពីរនាក់ទៀតទេ 👧😘🙏ហេីយក៏សូមអរគុណដល់បងប្អូនក្រុមស្បៀងដែលបានចែករំលែកដល់ប្អូននឹងស្វាមីកំឡុងពេល Lock down នេះ,🙏៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ថានការន៍ថ្ងៃទី០៥ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយ២២៨នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ (ថ្ងៃនេះជា២២៨នាក់)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំងឺជាសះស្បើយ «សរុប៦០១៩នាក់»។ សម្រាប់ជាអ្នកជាសះស្បើយថ្ងៃនេះមានចំនួន «២២៨នាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត