បន្ទាបពីបានដឹង ប្រជាពលរដ្ឋ ទិញពងទា តម្លៃ៨០០៛ ក្នុងមួយគ្រាប់ ស្រាប់តែលោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា កាលពីល្ងាចមិ្សលមិញនេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាសម្រុកទិញ ម្ហូបអាហារ ត្រី សាច់ អង្ករ និងចំណីចំណុកផ្សេងៗ យ៉ាងណែនណាន់តាន់តាប់បំផុត ក្រោយពេលបែកធ្លាយសារសំឡេងបិទក្រុងភ្នំពេញ បង្កឲ្យមានការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ ម្ល៉ោះហើយទើបម្នាក់ៗភ្លេចរក្សាគម្លាតសុវត្ថិភាព សម្រុកជុំគ្នាទៅតំបន់មនុស្សច្រើន ដើម្បីទិញអីវ៉ាន់ ដែលនេះជាហានិភ័យមួយទៀត ដោយមិនដឹងថាអ្នកណាមានផ្ទុក ឫមិនផ្ទុកជំងឺកូវីដ១៩ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទីទី១៥ ខែមេស ឆ្នាំ២០២១ នេះ ក្រោយបានដឹងថា ប្រជាពលរដ្ឋ ទិញពងទា នៅក្នងទីផ្សារដែលមានតម្លៃរហូតទៅដល់ ៨០០៛ ក្នុងមួយគ្រាប់ ស្រាប់តែលោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា៖ “ មុននេះបន្តិចខ្ញុំបានទទួលដំណឹងពីប្រជាពលរដ្ឋថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានទិញពងទានៅលេីទីផ្សារតម្លៃ៨០០៛ក្នុងមួយគ្រាប់ ខ្ញុំសូមប្រកាសជាផ្លូវការថាសម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃពងទាអ្នកផលិតដោយផ្ទាល់ គឺនៅរក្សាតម្លៃចាស់ដដែលលក់នៅសិដ្ឋានកែវផុស៣៥០៛មួយគ្រាប់ ដឹកមកលក់ចែកចាយដល់ភ្នំពេញតម្លៃ៤០០៛មួយគ្រាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមសំណូមពរដល់អ្នកលក់ចែកចាយនៅលេីទីផ្សារ សុំកុំលក់អោយលេីសពីតម្លៃ៥០០ទៅ៥៥០៛ក្នុងមួយគ្រាប់ ព្រោះថាអ្នកផលិតមិនបានទទួលប្រាក់ចំណេញ លេីសពី៣៥៛ទៅ៥០៛ទេក្នុងមួយគ្រាប់ ហេីយប្រាក់ចំណេញនេះគ្រាន់តែយកមកទិញអង្ករ សម្រាប់ចិញ្ចឹមបុគ្គលិក កម្មករថែទាំទាតែប៉ុណ្ណឹងទេ ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជូនពរលោកយាយឆាប់ជាសះស្បើយ! មហាជនអួលដើមក ហើយអាណិតអាសូរជាពន់ពេក ក្រោយឃើញលោកយាយ អាយុ ៩៥ ឆ្នាំទៅហើយ បានឆ្លងកូវីដ១៩

ហ្វេសប៊ុក៖ បើយោងមតារយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ > បានបង្ហោះឲ្យដឹងថា នៅថ្ងៃចូលឆ្នាំទី២ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ សង្កាត់ស្ទឹងមានជ័យទី១ ជាប់ផ្សារស្ទឹងមានជ័យចាស់ ក្ដុកក្តួលណាស់លោកអើយ ១គ្រួសារ៣នាក់ សំខាន់លោកយាយអាយុ៩៥ឆ្នាំទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពរបស់លោកយាយដែលបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកខាងលើនេះ ពិតជាធ្វើឲ្យមហាជនទូទៅមានកាព្រួបារម្ភនិង អួនណែតអាណិដល់គ្រួសារនោះ ពិសេសគឺលោកយាយតែម្តង ដែលស្ថិតក្នុងវ័យជរា និង កំពុងស្តិតនៅលើរទះរុញទៅហើយ បែរជាកូវីដអប្បិយមិនប្រណីទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នាផងដែរ ក៏មានមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានបួងសួងទេវតាឆ្នាំថ្មីតាមថែរក្សា និង ជូនពរលោកយាយឆាប់ជាសះស្បើយ វិលមកមានសុខភាពល្អវិញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញគណនីហ្វេសប៊ុកខាងលើក៏បានប្រាប់បន្ថែមទៀតថា៖ “ #សង្កាត់ស្ទឹងមានជ័យទី១ ជាប់ផ្សារស្ទឹងមានជ័យចាស់ ក្ដុកក្តួលណាស់លោកអើយ ១គ្រួសារ៣នាក់ សំខាន់លោកយាយអាយុ៩៥ឆ្នាំទៀត សូមអោយលោកយាយឆាប់ជាត្រឡប់មកផ្ទះវិញ ៣កុំ ៣ការពារ ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមរំលែកទុក្ខផង! លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលមរណភាពដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានង្ហោះសារមួយឃ្លា ក្រោយឃើញប្រជាពលរដ្ឋជ្រួលច្របល់ទិញទំនិញម្សិលមិញនេះ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា កាលពីល្ងាចមិ្សលមិញនេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាសម្រុកទិញ ម្ហូបអាហារ ត្រី សាច់ អង្ករ និងចំណីចំណុកផ្សេងៗ យ៉ាងណែនណាន់តាន់តាប់បំផុត ក្រោយពេលបែកធ្លាយសារសំឡេងបិទក្រុងភ្នំពេញ បង្កឲ្យមានការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ ម្ល៉ោះហើយទើបម្នាក់ៗភ្លេចរក្សាគម្លាតសុវត្ថិភាព សម្រុកជុំគ្នាទៅតំបន់មនុស្សច្រើន ដើម្បីទិញអីវ៉ាន់ ដែលនេះជាហានិភ័យមួយទៀត ដោយមិនដឹងថាអ្នកណាមានផ្ទុក ឫមិនផ្ទុកជំងឺកូវីដ១៩ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញហេតុការណ៍ខាងលើនេះកើតឡើង តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ សូមកុំភ័យស្លន់ស្លោពេកបងប្អូន កុំជ្រួលច្របល់អី ជៀសវាងចប់ថ្ងៃវរៈឡើងស័ក ទៅជាថ្ងៃចត្តាឡីស័ក ”។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ -១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបន្តថា៖ “ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេល នៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫ កន្លែង ដែលមិនមានគម្លាតគ្នា ពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់និងលាងដៃញឹកញាប់ទេនោះ ។ សូមត្រូវចងចាំថាវីរុសកូវីដ -១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតបានយ៉ាង ងាយស្រួល ដោយមិនមានរបាំងហាមឃាត់ ឫសម្លា.ប់វីរុសដ៏សា.ហា.វនេះនោះ ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កុំបារម្ភអី! ទីបំផុតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលក់អង្ករ ក្នុងមួយបាវ 50KG តម្លៃត្រឹមតែ 19$ ទេ ក្នុងមួយគ្រួសារអាចទិញបានរហូតទៅដល់….

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា នៅថ្ងៃទិ១៥ ខែមេសា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានប្រកាសនៅក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា ត្រូវការរោងម៉ាស៊ីនកិនស្រូវណាដែលមានបេះដូងជួយប្រជាជនក្នុងស្ថានភាពលំបាកនេះ សូមទិញអង្ករចាប់ពី 100 តោននឹងអាចដល់1000តោនក្នុងតម្លៃពិសេសណាមួយ ទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនមកលក់ជូនប្រជាជន ក្នុងតម្លៃដើមដើម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី ។ បើរោងម៉ាស៊ីនកិនស្រូវអ្នកស្ម័គ្រចិត្ត សុំដាក់តម្លៃនឹងលេខទូរសព្ទនៅខាងក្រោម សុំលេខម្ចាស់ផ្ទាល់ ខាងខ្ញុំនឹងទាក់ទងទៅ ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅថ្ងៃដដែលផងដែរនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យបានដឹងបន្ថែមទៀតថា៖ “ សូមជួយShare អោយពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ក្រុមហ៊ុន :City Rice Import Export Co., Ltd. សំរេចផ្គត់ផ្គង់អង្អរផ្កាម្លិះលេខ2 មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា 420$ក្នុងមួយតោន ផ្សារកសិផលឡេងណាវ៉ាត្រាលក់ចេញវិញក្នុងតំលៃ380ក្នុងមួយតោន គឺខាត40$ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយបាវ50kGតំលៃ19$ស្មើនឹង76000រៀល បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសាត្រឹមតែ6បាវស្មើនឹង300kg ប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិឡេងណាវាត្រាប៉ុណ្ណោះ បើក្រុមហ៊ុនដឹកជញ្ជូនមានចណាប់អារម្មណ៍ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន សូមបងប្អូនCommentលេខទូរស័ព្ទនិងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី20ពេលរសៀលក្រុមកាងានឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន ”។

អានបន្ត

អត់ចាំយូរឡើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញអង្ករចាប់ពី ១០០តោន ដល់១,០០០តោន ដើម្បីលក់ជូនពលរដ្ឋក្នុងតម្លៃដើម ទប់ទល់ការឡើងថ្លៃខុសប្រក្រតី

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានប្រកាសធ្វើរឿងមួយ ដែលធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តល្អមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាស់នៅក្នុងផេកហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ ”ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា ត្រូវការរោងម៉ាស៊ីនកិនស្រូវណាដែលមានបេះដូងជួយប្រជាជនក្នុងស្ថានភាពលំបាកនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទិញអង្ករចាប់ពី 100 តោននឹងអាចដល់1000តោនក្នុងតម្លៃពិសេសណាមួយ ទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនមកលក់ជូនប្រជាជន ក្នុងតម្លៃដើមដើម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី ។ បើរោងម៉ាស៊ីនកិនស្រូវអ្នកស្ម័គ្រចិត្ត សុំដាក់តម្លៃនឹងលេខទូរសព្ទនៅខាងក្រោម សុំលេខម្ចាស់ផ្ទាល់ ខាងខ្ញុំនឹងទាក់ទងទៅ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តល្អប្រពៃណាស់! អ្នកស្រី ទ្រី ដានា ត្រៀមធ្វើរឿងមួយនេះ ជូនដល់…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាអ្នកនិយមការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺអ្នកស្រី ទ្រី ដាណា ដែលរូបគាត់គឺជាម្ចាស់មុខជំនួញយ៉ាងច្រើន និងជាសប្បុរសជន ដែលមានទឹកចិត្តល្អប្រពៃមួយរូបក្នុងប្រទេសកម្ពុជាយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាគ្នានេះផងដែរ លោកស្រីតែងតែ ធ្វើដំណើរ ចុះទៅតាមគ្រប់ខេត្តក្រុង ដើម្បីជួដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាព ក្រីក្រតោកយ៉ាក ដែលធ្វើឲ្យបងប្អូណ គោរពស្រលាលញ់គាត់យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាថ្ងៃនេះផងដែរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានត្រៀមរួចជាស្រេច ដើម្បីចែកអំណាយជូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ ក្នុងនោះផងដែរលោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សូមមេត្តាបងប្អូនអាជីវករទាំងអស់កុំឡើងថ្លៃទំនិញ ក្នុងពេលដ៏លំបាកនេះ យើងត្រូវជួយគ្នា ហើយក៏ត្រូវចូលរួមការពារ ដើម្បីយកឈ្នះកូវីដ១៩ ឱ្យបាន។ នាងខ្ញុំបានទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និម៉ាស ជាច្រើន ទុកចែកឱ្យអ្នកជួបការលំបាក មិនមែនយកមកលក់ទេ ហើយអរគុណណាស់ អ្នកលក់ទាំងអស់ ដែលមិនឆក់ឱកាសឡើងថ្លៃ សង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងវិញ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រុងប្រយ័ត្នផងបងប្អូន! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៣៤៤នាក់ ខណៈអ្នកជំងឺចំនួន២៩នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៣៤៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣៤៤នាក់ ក្នុងនោះមាន៥នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស និង៣៣៩នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៤៣នាក់, ព្រះសីហនុ ៦នាក់, ស្វាយរៀង ៧១នាក់, កណ្ដាល ៨នាក់, ក្រចេះ ២នាក់, សៀមរាប ១នាក់, កោះកុង ៥នាក់ និងខេត្តតាកែវ ៣នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង២៩នាក់វិញ ក្នុងនោះម្នាក់ជាជនជាតិឥណ្ឌូនេស៉ី ដែលធ្វើដំណើរមកពីក្រៅប្រទេស ម្នាក់ និង ២៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ២១៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៦៧៦នាក់, អ្នកជាសះស្បើយចំនួន ២ ៣១៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២ ៨៥៨នាក់, អ្នកស្លាប់ចំនួន ៣៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គាំំទ្រទេបងប្អូន! ក្រុមគ្រួសារលោក យូរ៉ាយ ជនជាតិអាមេរិក មានបំណងប្រាថ្នា ចង់មានសញ្ជាតិខ្មែរ ដោយស្រលាញ់ប្រទេសកម្ពុជា ត្រង់…

ភ្នំពេញ៖ មានការចាប់អារមណ៍យ៉ាងខ្លាំងក្រោយបានឃើញ ក្រុមគ្រួសារជនជាតិមេរិកកាំងមួយ ដែលមានសមជិក៦នាក់ បាននប្រកាសចង់រួមរស់ក្រោមដំបូលសនន្តិភាព ដោយចង់មានសញ្ជាតិជាខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ បានធ្វើការបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! សូមប្រសិទ្ធិពរ បវរសួស្តី ជ័យសុភមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ដល់បងប្អូនទាំងអស់ ជាពិសេស ជៀសផុតពីមេរោគចង្រៃកូវីដ ១៩ (COVID-19) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារខ្ញ៉ំមានបំណងប្រាថ្នាពិសេសមួយ ពេលថ្មីៗនេះពុកម៉ែក្មេកខ្ញុំបានមកលេងពួកយើងនៅទីក្រុងប៉ោយប៉ែត យើងបាននិយាយអំពីអនាគតក្នុងគោលបំណងចង់ឲ្យពួកគាត់ទាំង២រស់នៅស្រុកខ្មែរដើម្បីឲ្យខ្ញុំនិង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រពន្ធបានបំពេញតួនាទីជាកូនជួយមើលថែគាត់។ ពុកម៉ែខ្ញុំ បានប្រាប់ខ្ញុំថា ប្រសិនបើគាត់អាចក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិទទួល បានសញ្ជាតិខ្មែរ គាត់រីករាយនឹងចំណាយជីវិតចុងក្រោយរបស់គាត់នៅលើទឹកដីខ្មែរ ខ្ញុំបានឆ្លើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនឹងស្នើសុំទៅអជ្ញាធរ និងថ្នាក់ដឹកនាំ ក្រែងលោកអាចអនុញ្ញាតឲ្យយើងចូលសញ្ជាតិខ្មែរមួយគ្រួសារតែម្ដង។ ទោះជាយ៉ាងណាក៏ដោយក៏ គ្រួសារខ្ញុំ ពិតជាស្រឡាញ់ បងប្អូនខ្មែរពេញបេះដូង ស្រឡាញ់ប្រពៃណីខ្មែរ ហើយនឹងចង់រស់នៅប្រទេសមួយនេះអស់មួយជីវិត បើគាំទ្រសូមជួយ like & share ផង ក្រែងលោសម្ដេចពុកឃើញ”៕

អានបន្ត

អស់ទាស់! បទ «Time to Rise» របស់ វណ្ណដា ច្រៀងរួមព្រឹទ្ធាចារ្យ គង់ ណៃ សូម្បីទូរទស្សន៍ថៃក៏ចុះផ្សាយ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ បទចម្រៀងមួយបទដែលមានចំណងជើងថា «Time to Rise» របស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ច្រៀងរួមជាមួយនឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកគ្រូ គង់ ណៃ ត្រូវបានផ្ទុះការគាំទ្រយ៉ាងកក្រើកពេញប្រទេស ដោយត្រឹមតែរយៈពេល៣៤ម៉ោងទទួលការចូលទស្សនាចំនួន១លានដង ហើយជាពិសេសត្រូវបានក្រុម Reaction ជាច្រើនប្រទេសយកទៅធ្វើការ React ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ បទចម្រៀង «Time To Rise» ត្រូវបានទូរទស្សន៍ថៃយកទៅចុះផ្សាយពីភាពអស្ចារ្យនៃសិល្បៈខ្មែរ ខណៈដែលតារាចម្រៀង Hip Hop ល្បីរបស់ប្រទេសថៃលោក F-Hero បានចូលមកខមមិននៅក្នុងឃ្លីបវីដេអូបទចម្រៀងដោយភាសាអង់គ្លេស ដែលប្រែជាខេមរភាសាថា «សូមគោរព» ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា បទ «Time To Rise» របស់ វណ្ណដា ជាមួយនឹងព្រឹទ្ធាចារ្យ គង់ ណៃ គឺជាបទដំបូង និងជាស្នាដៃនិពន្ធដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដោយចម្រៀង Hip Hop សម័យ រួមបញ្ជូលជាមួយសិល្បៈបុរាណចាប៉ីដងវែង ដែលគិតមកដល់ថ្ងៃទី១៥ ខែមេសានេះ គឺមានចំនួនទស្សនាជិត ២០លានដងហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត