ស៊ែរម្នាក់ផង! លោកស្រី ឱ វណ្ណឌីន ចេញមកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងៀម និងកុំសម្រុកទៅផ្សារដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ១៩

ភ្នំពេញ៖ មុននេះបន្តិច នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះថា៖ បានឲ្យដឹងដែលថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង ហេីយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំជឿជាក់លេីវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ +ចូលឆ្នាំនៅផ្ទះ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដេីម្បីសហគមន៍យេីង”។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

អានបន្ត

ក្រោយឃើញ រូបភាពមួយសន្លឹក អ្នកពិការជើង ដឹកដៃ អ្នកពិការភ្នែក ទៅទទួលវ៉ាក់សាំង ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម រំជួលចិត្ត សម្បីតែ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ក៏ពោលពាក្យបែបនេះថា…..

ហ្វេសប៊ុក៖ កាលពីម្សិលមិញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គេបានប្រទះឃើញគណនីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី វ័យក្មេង បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកម្មភាព អ្នកពិការជើង ដឹកដៃ អ្នកពិការភ្នែក ទៅចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “គេថា«មិត្តល្អ»មិនមែនជារឿងអ្វីធំដុំនោះទេ តែជារឿងតូចៗដែលពិបាកនឹងពណ៌នាឱ្យចំ ដូចជាពេលដែលអ្នកពិការជើងដឹកដៃអ្នកពិការភ្នែកទៅចាក់វ៉ាក់សាំងជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាប្រៀបបានទៅនឹងផ្កាយដែលតែងតែរះនៅលើវេហា ទោះបីនៅឆ្ងាយមើលមិនឃើញប៉ុណ្ណា ក៏ដួងតារានៅតែរះរង់ចាំនៅទីនោះគ្រប់ពេលជានិច្ច មិនថាកាលៈទេសៈណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមឱ្យរូបភាពប៉ុន្មានសន្លឹកនេះ ក្លាយទៅជាកម្លាំងបណ្តាលចិត្តធ្វើឱ្យមិត្តភាពរបស់យើងទាំងអស់គ្នាកាន់តែរឹងមាំយូរអង្វែង និងពោរពេញទៅដោយអត្ថន័យនៅក្នុងឆ្នាំថ្មីនេះ!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ក៏មានអ្នកប្រើបណ្តាញសង្គមហ្វេសបុកជាច្រើនចូលខមិនថា៖ ដូចនាយខ្វាក់ នាយខ្វិន ក្នុងរឿងនិទាន ភាពស្រឡាញ់និង សាមគ្គីគ្នា,ជ្រាបដល់បេះដូង!,អត្ថន័យជ្រាលជ្រៅ,មើលហើយចង់យំណាស់បង,ពិបាករកណាស់,មើលទៅហាក់ដូចជាតិចតួច តែវាបានបង្កប់នូវទឹកចិត្តដ៏ធំធេង,មើលទៅពួកគាត់គឺជាអតីតទាហានពួកគាត់ជាវីរះបុរសការពារទឹកដីគួរតែទទួលបាននៅជីវភាពរស់នៅដែលល្អប្រសើរសាកសមនិងការលះបង់របស់ពួកគាត់ចំពោះជាតិនិងប្រជាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមានខមិនជាច្រើនទៀត ដែលបង្ហាញពីក្តីរំភើប និងរំជួលចិត្តយ៉ាងខ្លាំងក្រោយឃើញរូបប៉ុន្មានសន្លឹកនេះមក។ ប្រិយមិត្តចងដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

ស្រស់ស្អាតខ្លាំងណាស់! រូបថតរួមគ្នា ឱក សុគន្ធកញ្ញា និងគ្រួសារបង្ហោះស្វាគមន៍ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ដែលត្រូវនឹថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀតហើយ ក្រោយឃើញកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងគ្រួសារ និងកូនប្រុសបណ្តូលចិត្តរំលេចទៅដោយទេសភាពស្រុកស្រែយ៉ាងស្រស់បំព្រង ឃើញហើយគួរទីគយគន់ និងចង់ស្នាក់អាស្រ័យផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អមមកជាមួយនឹងរូបភាពដ៏កម្រនេះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់ដោយសំណេរក្នុងន័យស្វាគមន៍ឆ្នាំថ្មីថា៖ «អរុណសួស្ដីបងប្អូនទាំងអស់គ្នា ក្រោកទទួលទេវតាទាំងព្រលឹម មានសិរីសួស្ដី សេចក្ដីសុខ ឈ្នះអស់រឿងអាក្រក់គ្រប់ៗគ្នា» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានលាន់មាត់សរសើរពីភាពស្រស់ស្អាតនិងភាពសាកសមរបស់គ្រួសារប្ដីប្រពន្ធមួយគូនេះបែបនេះថា៖ wwwផ្ទះបៃតងទេសភាពនឹងស្អាតណាស់បង,ពិតជារំភេីបណាស់ដែលបានកាត់ជូនស្វាមី បង,ស្អាតខ្លាំងណាស់,ខ្ញុំសប្បាយចិត្តណាស់ពេលដែលឃើញតារាខ្មែរនៅតែរក្សានឹងជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ។,ចង់បានដូចអាដល់ណាស់,ស្អាតណាស់ព្រះអើយ, Idol sweet ឡើងអូនឈឺបេះដូងហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈដែលអ្នកខ្លះក៏បានពោលជូនពរឆ្នាំថ្មី សូមឱ្យទទួលបានសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារកាន់ខ្លាំងផងដែរ ៕

អានបន្ត

ប្រពៃណាស់! ក្រោយទទួលដំណឹងលោក សែម សង្វាត លើកដៃសំុឲ្យគេជួយ ព្រោះស្ថានភាព ជំងឺខ្លួនកំពុងរើឡើង លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បានឧបត្ថម្ភ នូវថវិកាចំនួន…

អតីតតារាចម្រៀង ក្នុងក្រុម EV លោក សែម សង្វាត ដាច់ចិត្តលេីកដៃសុំឱ្យគេជួយម្ដងទៀត បន្ទាប់ពីស្ថានភាព ជំ ងឺ របស់គាត់ កំពុងតែរេីឡេីងធ្ងន់ធ្ងរ ខណៈពេលនេះកំពុងសម្រាកព្យាបាលនៅឯគេហដ្ឋាន និងកំពុងខ្វះថវិកាសម្រាប់ព្យាបាល ជំ ងឺ ។ ក្រោយទទួលបានដំណឹងនេះភ្លាម លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ តាមរយៈលោក អុឹម ជីវ៉ា ដេីម្បីយកទៅប្រគល់ជូនដល់ផ្ទះរបស់គាត់តែម្ដង។ ក្នុងនោះដែរ បេីយោងតាមរយៈសំណេររបស់គេហទំព័រ ហ្វេសប៊ុក លោក អុឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺលោក សែម សង្វាត ដែលរូបលោកជាអតីតតារាចម្រៀង ក្នុងក្រុម EV។ លោក សែម សង្វាត ដាច់ចិត្តលើកដៃសុំឲ្យគេជួយម្តងទៀត បន្ទាប់ពីស្ថានភាពជំងឺរបស់គាត់ កំពុងតែរើឡើងធ្ងន់ធ្ងរ ខណៈពេលនេះកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងកំពុងខ្វះថវិការសម្រាប់ព្យាបាលជំងឺ។ ក្រោយបានទទួលដំណឹងនេះភ្លាម លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លា តាមរយៈលោក អ៊ឹម ជីវ៉ា ដើម្បីយកទៅប្រគល់ដូនដល់ផ្ទះរបស់គាត់តែម្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ អាណិតណាស់ អតីតតារាចំរៀង លោកសែម សង្វាត លើកដៃសុំអោយគេជួយ ពេលនេះបានទទួលអំណោយពី លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ នូវថវិការចំនួន 500$ !…

អានបន្ត

សូមប្រុងប្រយ័ត្នផងបងប្អូន! ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១៧៨នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង១៧៨នាក់ ក្នុងនោះមាន១នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស និង១៧៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤៩នាក់, ខេត្តកំពង់ស្ពឺ២នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តកណ្តាល ១៤នាក់ និងខេត្តព្រះសីហនុ ៦នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង៣៨នាក់វិញ ក្នុងនោះម្នាក់ជាជនជាតិឥណ្ឌូនេស៉ី ដែលធ្វើដំណើរមកពីក្រៅប្រទេស និង៣៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧នាក់, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សង្វេគណាស់! តារាសិល្ប:ជើងចាស់ប៉ុន្មានដួង បាត់មុខយូរ មិនសូវចេញមកសម្តែង តាមពិតមកពីមូលហេតុនេះសោះ?

ភ្នំពេញ: ពុកម៉ែ បងប្អូន ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទាំងចាស់ ទាំងក្មេង ច្បាស់ណាស់ជាបានស្គាល់នៅតារាកំប្លែង និងសម្តែងជើងចាស់ គឺ លោកតា ក្តិប លោកយាយណយ សំណាង លោកតាចេក និងលោកយាយ សោម កណ្ណិកា ដែលអ្នកទាំង៤រូប ហាក់ចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែទីផ្សារមិនសូវសមប្រការ ម្យ៉ាងវិញទៀតអ្វីដែលគួរឲ្យកាន់តែអាណិតថែមទៅទៀតនោះ គឺថា តារាជើងចាស់ទាំងបួននាក់នេះ មានជំងឺប្រចាំកាយដោយក្នុងនោះគឺ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.តារាកំប្លែងជើងចាស់ លោកតា ក្តិប មានជំងឺស្លាប់មួយចំហៀងខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២.តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង ដែលមានជំងឺបេះដូង និងវង្វេង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣.តារាកំប្លែងជើងចាស់ លោកតា ចេក ដែលមានជំងឺប្រចាំកាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤.តារាសម្តែង លោកយាយ សោម កណ្ណិកា ដែលមានជំងឺពុកឆ្អឹង និងបេះដូង។ ប្រុងប្រយត្ន័ចំពោះនារីម្នាក់នេះ! ក្រោយពីល្បីតាមហាងលក់ទូរស័ព្ទ​ ពេលនេះគាត់ត្រូវបានវាស់កំពស់ធ្វើកិច្ចសន្យានិងធ្វើការអប់រំ

អានបន្ត

ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងមែន ! សម្រស់ទេវតាឆ្នាំថ្មី ស្រស់ស្អាត ស្រស់សោភា អស់ទាស់ ជាពិសេសរូបគាត់ជា….

ដូចដែលបងប្អូនបានជ្រាបរួចមកហើយថារាងរាល់ឆ្នាំ ខ្មែរយើងតែងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលជាទូទៅគឺចំថ្ងៃទី ១៤ ដល់១៦ ខែមេសា ជាពិសេសពិធីទទួលទេវតាឆ្នាំថ្មី គឺបានចាក់ផ្សាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា ។ ដោយឡែកងាកមកឆ្នាំថ្មី តួអង្គដែលជាទេវធីតាតំណាងកូនរបស់កបិលមហាព្រហ្មទាំង ៧អង្គ គឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រស់ស្អាត និង ស្រស់សោភាដូចៗគ្នា ។ ជាក់ស្តែង តួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌាទេវី គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែកញ្ញាមួយរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ។ ដោយនារីដ៏ស្រស់ស្អាត តំណាងឲ្យទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ នេះមានឈ្មោះថា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ហើយអ្វីដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំខាន់នោះ កញ្ញាគឺជាបវរកញ្ញាគ្រងមកុដ «ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១» ។ លើសពីនោះ កញ្ញា សាន្ត កុសុមៈ ក៏ជាតារាសម្តែង និង ជាតួឯកស្រីក្នុងខ្សែរឿង «នគរមាស» ទៀតផង ៕

អានបន្ត

ស៊ូៗ! តោះចាក់វ៉ា ក់សាំ ង ដើម្បីសង្គម ពូឈីវ ជួយសម្រួលយុទ្ធនាការចាក់វ៉ា ក់សាំ ងដល់អ្នកធ្វើការរោងចក្រ (ខ្មែរជួយខ្មែរ)

មហាជនអ្នកគាំទ្រមួយចំនួន ប្រាកដជាធ្លាប់បានដឹងមកហើយពីសកម្មភាពសង្គមរបស់យុវជនមួយរូបគឺ ពូ ឈីវ ដែលតែងតែចូលរួមបំផុសបំផុលក្នុងការចូលរួមការងារសង្គម ដូចជាផ្នែកកីឡា និង ផ្នែកបរិស្ថាន ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ ខណៈវីរុស កូ វី ដ-១៩ កំពុងរីក រា តត្បា ត ពូឈីវ ហាក់ទម្លាក់ការរក្សាបរិស្ថានបន្តិច ដើម្បីងាកមកចូលរួមការងារនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃយុទ្ធនាការចាក់វ៉ា ក់សាំ ងជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ១ សប្តាហ៍ហើយ ដែល ពូឈីវ បានចូលរួមសម្របសម្រួលយុទ្ធនាការចាក់វ៉ា ក់សាំ ង ហើយលោកក៏បានរៀបរាប់ថា «ជាងមួយសប្តាហ៍ហើយ យើងសម្របសម្រួលបានល្អណាស់ ! ហត់តែមិនថ្វី ដើម្បីសុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពបងប្អូនកម្មករ កម្មការិនី រាប់ម៉ឺននាក់ ។ ពួកយើងមកពីតំបន់ផ្សេងៗគ្នា មិនស្គាល់គ្នាតែដូចគ្រួសារតែមួយអ៊ីចឹង រួមគ្នាដើម្បីកម្ពុជាគ្មាន កូ វី ដ ។ ស៊ូៗ! តោះចាក់វ៉ា ក់សាំ ង ។ អនុគណៈកម្មការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺ កូ វី ដ-១៩ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត