រំភើបចិត្តជំនួស! ទីបំផុតអូនតូនអាយុ ៦ ឆ្នាំ ឆ្លងកូវីដ-១៩ ស្ពាយកាបូបឡើងឡានម្នាក់ឯងថ្ងៃមុន ពេលបានជាសះស្បើយវិញហើយ

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា មានកុមារ អាយុ ៦ ឆ្នាំ ម្នាក់ មានវិជិ្ជមានកូវីដ-១៩ ឆ្លងពីម្តាយ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដើរឡើងឡានពេទ្យតែម្នាក់ឯង ដើម្បីបានទៅជួបម្តាយដែលកំពុងសម្រាកព្យបាល សណ្ឋាគារ ដឹក្រេតឌុក។ ក្នុងនោះ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាល ខណ្ឌប្ញស្សីកែវ បានបញ្ជាក់បន្ថែមថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១/ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២/ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១…

អានបន្ត

ធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ដូចគ្នាទើបយល់អារម្មណ៍មួយនេះ ទឹករដ្ឋា ចូលរួមរំលែកទុក្ខពិធីបុណ្យប៉ា វ៉ាង ស្រីណូ ពោរពេញដោយភាពសោកសៅ និង ពោលពាក្យបែបនេះថា..

ភ្នំពេញ៖ ជាការពិតណាស់ វាជរឿងដ៏សោកសង្រេងមួយ ពោលគឺនៅពេលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា វ៉ាង ស្រីណូ បានជួបរឿងអកុសលជាពន់ពេក ដោយត្រូវបាត់បង់មនុស្សជាទីស្រលាញ់លេងវិលត្រលប់វិញ ដោយសាររោគាពាធឆក់ជីវិត ដែលជាលោកឪពុករបស់កញ្ញាផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នាផងដែលនេះ នាថ្ងៃដដែលផងនេះ អតីតតារាសម្តែងស្រីខាងលើនេះក៏បានប្រាប់បន្ថែមឲ្យដឹងទៀតថា៖ នាងខ្ញុំវ៉ាងស្រីណូនឹងគ្រុមគ្រួសារមានទុក្ខជាទំងន់ដែលបានបាត់បង់លោកឪពុកនឹងលោកតាជាទី្រលលាញ​ លោកឪពុកឈឺនវ៉ាង​ កាលពីថ្ងៃព្រហសត្បតិ៍ទី​ 01​ ខែមេសា​ឆ្នាំ2021​ ! ពិធីបុណ្យសព្វកំពុងប្រារព្ធធ្វេីនៅគេហដ្ថាននាងខ្ញុំផ្ទាល់នៅបុរីប៉េងហួតបឹងស្នោរ​ គំរោងទី4​ សពនឹងដង្ហែរទៅបញ្ជុះនៅព្រឹក្កស្អែកដែលត្រូវនឹងថ្ងៃសុក្រ​ ទី03​ ខែមេសា​ ឆ្នាំ2021! អាស្រ័យដូចបានជំរាបខាងលេីនេះ នាង្ញុំសូមគោរពអញ្ជេីញបងប្អូនជិតឆ្ងាយនឹងមិត្តភ័ក្តទាំងអស់អញ្ជេីញមកចូលរួមដោយអនុគ្រោះផងចុះ! ហេីយពិធីបុណ្របន្ទាប់យេីងខ្ញុំនៅមិនទាន់កំណត់ថ្ងៃធ្វេីច្បាស់លាស់នៅឡេីយទេដោយសារបងប្អូននាងខ្ញុំសុទ្ធតែនៅស្រុកក្រៅ🙏🏻🙏🏻🙏🏻🙏🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ទឹក រដ្ឋា ផ្ទាល់ ក៏បានបង្ហោះសារំលែកទុក្ខដល់ កញ្ញា វ៉ាង ស្រីណូ ក៏ដូចជាបានចូលរួមបុណ្យពិធីបុណ្យសពនោះផងដែរ ដោយរូបកញ្ញាផ្ទាល់បានយល់ពីអារម្មណ៍នោះយ៉ាងច្បាស់ ពីព្រោះនាងក៏ទើបតែបាត់បង់អ្នកម្តាយជាទីស្រលាញ់កាលពីប៉ុន្មានខែកន្លងទៅនេះផងដែរ ថាពិបាកទទួលយកយ៉ាងណា ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ស្មើរនិងជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះកញ្ញាបានបង្ហាញអារម្មណ៍ចូលរួមរំលេកទុក្ខដល់កញ្ញា វ៉ាង ស្រីណូ បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានតែពាក្សថាចូលរួមសោកស្ដាយទេសម្លាញ់អើយ ឯងយល់អារម្មណ៍មួយនេះច្បាស់ណាស់ពួកមាក់ Vang Makaraសូមអោយពួកមាក់រឹងមាំព្រោះនៅមានម៉ាក់ម្នាក់ទៀតដែរត្រូវមើលថែ៕ សូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មើលហើយចង់យំតាម! ម៉ាក់អើយថ្ងៃនេះស្រីពៅ វី ឌីនូ បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់ ប៉ាក៏មិនហ៊ានអោបកូន ហេីយក្មួយវិញ ក៏មិនហ៊ាន

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌី ណែត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសំរាកព្យាបាលនិងធ្វើតេស្តអវិជ្ជមានពីរដងរួចមក ប៉ុន្តែក្រុមគ្រូពេទ្យតម្រូរឲ្យកញ្ញា វី ឌីណែត បន្តនៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពឲ្យមានច្បាស់លាសថា គាត់ពិតជាសះស្បើយពីកូវីដ-១៨ 100%មែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ប្អូនស្រីពៅ កញ្ញា វី ឌីណែត នោះគឺកញ្ញា វី ឌីនូ ក៏បានជាសះស្បើយពីកូវីដ-១៩ផងដែរ ហើយរូបគាត់ក៏បានត្រលប់មកផ្ទះរកម្តាយ ប៉ុន្តែបានត្រឹមលុតជង្គង់សំពះធាតុ និងសម្លឹងរូបថតម្តាយតែប៉ុណ្ណោះ ចំណែកឯឪពុករបស់គាត់ លោក ហួរ ឡាវី ក៏មិនហ៊ានអោបកូន ព្រោះក្រសួងតម្រូវអោយបន្ដធ្វេីចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែក បន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង វី លីដា បានលេីកឡេីងឱ្យដឹងថា៖”ម៉ាក់អើយថ្ងៃនេះស្រីពៅ Dinou VY បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់ ប៉ាក៏មិនហ៊ានអោបកូន ក្មួយក៏មិនហ៊ានប្រលែងនឹងមីងដូចមុន ព្រោះក្រសួងតំរូវអោយចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែកទៀត។ ស៊ូឡើងប្អូនស្រីរបស់បង ម៉ាក់នៅជិតយើងរហូតណា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមអបអរសាទរផង! ទីបំផុតតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ជាសះស្បើយពីកូវីដ-១៩ហើយ រំភើបចិត្តខ្លាំងពេកលោក ក៏បាននិយាបែបនេះថា….

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងផុតមកនេះ គ្រប់គ្នាក៏ដូចជាហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញ តារាចម្រៀងប្រុសដ៏ល្បីគឺលោក ណុប បយ៉ារិទ្ធ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា មានវិជ្ជមានកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានប្រកាសដំណឹងល្អ ដោយរូបលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីលទ្ធផលតេសរកវីរុសកូវីដ-១៩ បង្ហាញថាអវិជ្ជមាន ២ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលដែលរូបលោកបានជាសះស្បើយត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះបន្តលោក ណុប បាយ៉ារិទ្ធ រំភើបចិត្តយ៉ាងខ្លាំងហើយលោកក៏បានសរសេរសារថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមគ្រួពេទ្យ អានហើយរំភើបចិត្តជំនួស ដែលសារនោះបានសរសេរយ៉ាងមានអត្ថន័យបែបនេះថា៖«២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke Hotel ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឱ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និង មណ្ឌលសុខភាពនានា និងបុគ្គលិកស័្មគ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និង ចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ ។ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ» ៕

អានបន្ត

សែនស្រណោះខ្លាំងណាស់! បងប្អូនបង្កើត វ៉ាង ស្រីណូ មិនអាចរៀបចំបុណ្យស ព ឪពុកព្រោះតែមូលហេតុមួយនេះ

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចដែលថា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះគឺ វ៉ាង ស្រីណូ បានធ្វើការប្រកាសជួបទុក្ខធំដោយលោកឪពុកជាទីស្រលាញ់បាន ទទួលមរណភាពក្នុងវ័យ ៧៤ ឆ្នាំ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នាផងដែលនោះ តារាស្រី វ៉ាង ស្រីណូ ក៏បានឲ្យដឹងបន្ថែមទៀតដែលថា ពេលនេះនាង និង អ្នកម្តាយបានរៀបចំបុណ្យស ពរបស់លោកឪពុកតាមប្រពៃណីនៅគេហដ្ឋានរបស់នាង ។ ដោយឡែកសម្រាប់កម្មវិធីបុណ្យ ៧ ថ្ងៃ និង ១០០ ថ្ងៃ វ៉ាង ស្រីណូ បានឱ្យដឹងថា នាងមិនដឹងថានឹងត្រូវរៀបចំពេលណា ឬ យ៉ាងណានោះទេ ក៏ព្រោះតែរឿងម្យ៉ាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ព្រោះតែមូលហេតុមួយនេះ ដែលតារាស្រីខាងលើនេះ មិនទាន់បានសម្រេចពេលវេលាច្បាស់លាស់នៃការធ្វើពិធីបុណ្យបន្ទាប់នោះ ក៏ព្រោះតែបងប្អូនរបស់នាងសុទ្ធសឹងតែរស់នៅឯក្រៅប្រទេស ពោលគឺមានតែនាង និង អ្នកម្តាយប៉ុណ្ណោះដែលបាននៅឃើញមុខឪពុកជាលើកចុងក្រោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែនឹកស្រណោះ ក៏ព្រោះតែបងប្អូនបង្កើតរបស់ វ៉ាង ស្រីណូ មិនអាចមកជូនដំណើរលោកឪពុកបាន ហើយមហាជនក៏ចូលរួមរំលែកទុក្ខនៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់ក្រុមគ្រួសារនាងផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អានហើយ រំជួលចិត្តតាម! សុគន្ធ និសា ទម្លាយរឿងគ្រប់យ៉ាងកើតឡើងជាមួយពិធីការិនី កែវ ចាន់និមល ខណៈពេលដែលកំពុងព្យាបលកូវីដ-១៩

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាហ្វេនៗជាច្រើនបានដឹងហើយថាតារាចម្រៀង សុគន្ធ និសា បានជាសះស្បើយ និង បានវិលត្រលប់មកធ្វើចត្តាឡីស័កនៅគេហដ្ឋានអស់ជាច្រើនថ្ងៃហើយក្តី ប៉ុន្តែតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបនេះ ក៏នៅតែត្រូវបានមហាជនក៏ដូចជាសំណាក់ពីហ្វេនៗនៅតែចង់ដឹងពីសុខទុក្ខរបស់ និសា ដូចដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកគេចាំបានថា តារាស្រីរូបនេះ និង ពិធីការិនី កែវ ចាន់និមល បានរកឃើញវិជ្ជមានកូវីដ-១៩ បន្តបន្ទាប់គ្នា តែអ្នកទាំងពីរបានជាសះស្បើយតំណាលគ្នា និង បានត្រលប់ទៅគេហដ្ឋានរៀងៗខ្លួននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះវិញ តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស សុគន្ធ និសា ក៏បានទម្លាយនូវអារម្មណ៍របស់ខ្លួន ដែលបានជួបប្រទះរួមគ្នាជាមួយនឹងមិត្តរួមទ្រនំគឺ ពិធីការិនី កែវ ចាន់និមល ធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហាក់នឹកគិតដល់ពេលវេលាដ៏លំបាក និង ភាពរឹងមាំ របស់អ្នកទាំងពីរពេលកំពុងព្យាបាលជំងឺកូវីដ-១៩ យ៉ាងដូច្នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនាថ្ងៃទី២ ខែមេសា នេះ សុគន្ធ និសា បានធ្វើការៀបរាប់ប្រាប់បន្ថែមទៀតថា៖ «ថ្ងៃដែលយើងទាំងពីរនាក់ចេញពីមន្ទីរពេទ្យកូវីដ-១៩ ! ថ្ងៃដែលពួកយើងចងចាំមិនភ្លេច រយៈពេលដែលពួកយើងរស់នៅសម្រាកព្យាបាលជាមួយគ្នា ជួយឱ្យកម្លាំងគ្នាទៅវិញទៅមក មានរបស់ប្រើក៏ចែកគ្នា មានអីហូបក៏ចែកគ្នា ។ សូមជូនពរបងប្អូន ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់ជាសះស្បើយត្រឡប់មកផ្ទះវិញទាំងអស់គ្នា» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩នាក់ ខណៈអ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះ១ករណីមកពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន១៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ រកឃើញថ្មីនេះ មានម្នាក់ ជាករណីនាំចូលពីក្រៅប្រទេស (មិនមែនជាពលករមកពីថៃទេ) និង ៦៨នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មាននៅក្នុងរាជធានីភ្នំពេញ ២៣នាក់, កណ្តាល ១៣នាក់, ព្រះសីហនុ ៤នាក់ និងស្វាយរៀង ២៨នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ មានពលរដ្ឋខ្មែរ ៦៤នាក់, ចិន ៣នាក់ និងវៀតណាម ១នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របាយការណ៍បានបញ្ជាក់ថា ករណីនាំចូលជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ២,៥៤៦នាក់ (ស្ត្រី ១,១៨៩នាក់) ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ២,០១៧នាក់ (ស្ត្រី ១,០០០នាក់), អ្នកព្យាបាលជា មានចំនួន ១,២៥៦នាក់ (ស្ត្រី ៥២៨នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់ (ស្ត្រី ៦៥១)។ ក្នុងរបាយការណ៍បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១៦នាក់ ស្ត្រី ៩នាក់៕ ប្រភព៖ freshnewsasia

អានបន្ត

បានបុណ្យច្រើនណាស់! តារាចម្រៀង រ៉េបលោក G-Devith បាននាំម្ហូបហារជូន អ្នកកំពុងជួបការលំបាក ក្នុងគ្រាកូវីដ-១៩(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺតារាចម្រៀងលោក G-Dvet និង តារាចម្រៀង ទេប បូព្រឹក ដោយមើលឃើញពីភាពលំបាករបស់បងប្អូនមួយចំនួន ក្នុងអំឡុងពេលនៃការរីកដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងថ្ងៃនេះផងដែរ ដែលត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ តារាចម្រៀងដ៏ល្បីមួយរូបនេះ បានធ្វើអំពើដ៏ប្រពៃមួយ ដោយរូបលោក នាំយកនូវម្ហូបអាហារ ភេសជ្ជៈ និង គ្រឿងបរិភោគមួយចំនួន ចែកជូនដល់បងប្អូនមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញចំពោះទង្វើរសប្បុរសធម៌មួយនេះ ក៏មានការកោតសរសើរសាទរពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូជាមហាជនទូទៅផងដែរ ចំពោះទឹកចិត្តដ៏ល្អប្រពៃមួយនេះ របស់តារាចម្រៀងរូបនេះ ដែលចេះជួយទុក្ខធុរៈគ្នា ក្នុងនាមជាកូនខ្មែរដូចគ្នា ក្នុងអំឡុងពេលលំបាកបែបនេះ បើទោះបីជាបន្តិចបន្តួចក្តី តែក៏បានជួយសម្រួលនូវការលំបាកមួយចំនួនផងដែរជូនបងប្អូនពូៗមីង នៅក្នុងគ្រានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នាផងដែលនេះលោក G-Devith បានបង្ហោះវីដេអូមួយ ដោយបានសរសេរ Caption បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចក្តីច្រើនក្តីក្នុងគ្រានេះជាពេលវេលាគួរចែករំលែក ដោយឡែកថ្ងៃនេះខ្ញុំបានឃើញថាពួកគាត់នៅកង្វះខាតជាខ្លាំងនូវម៉ាស់និងទឹកអាកុលដូច្នោះសូមបងប្អូនដែលមានបំណងជួយ ឬ ត្រូវជួយសូមមេត្តាជួយ តាមលទ្ធភាព៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ

អានបន្ត

ការរង់ចាំអស់រយៈពេល ៧២ម៉ោង ទីបំផុតលទ្ធផលតេស្ត សុខ សីឡាលីន និង ក្រុមគ្រួសារ ចេញហើយគឺ…

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថាលោក សុខ សុធារិទ្ធ ហៅ ឌីន ជាបងប្រុសបង្កើតរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ សុខ សីឡាលីន បានរកឃើញឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងផុតមកប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដែលក្នុងនោះអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន នាំគ្នាព្រួបារម្ភចំពោះសុខភាពនាង និងក្រុមគ្រួសាររបស់នាងមិនស្ទើរឡើយដែលរស់នៅផ្ទះជាមួយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនាថ្ងៃនេះផងដែរ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ តារាចម្រៀង សុខ សីឡាលីន ក៏បានបង្ហោះសារបង្ហាញពីលទ្ធផលការធ្វើតេស្តសំណាកលើកទី១របស់នាង និង ក្រុមគ្រួសារទាំងមូល ដែលជាលទ្ធផការតេស្តលើកទី១នោះ គ្មានអ្នកណារកឃើញវិជ្ជមានវីរុសកូវីដ-១៩នោះឡើយ។ ទោះការតេស្តលើកទី១គ្មានអ្នកណារកឃើញវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏ជាលទ្ធផលដ៏ធូរទ្រូងមួយសម្រាប់ក្រុមគ្រួសារតារាចម្រៀងស្រីខាងលើ ប៉ុន្តែពួកគាត់នៅតែបន្តធ្វើចត្តាឡីស័កគ្រប់ ១៤ ថ្ងៃ ដើម្បីតាមដានសុខភាពបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុខ សីឡាលីន បានបន់ស្រន់ឱ្យគ្រួសារឆ្លងផុតពីជំងឺដ៏កាចសាហាវមួយនេះថា «អរគុណការបារម្ភ និងការជូនពរដ៏វិសេសវិសាលមកកាន់ក្រុមគ្រួសារនាងខ្ញុំ សូមឱ្យបុណ្យកុសលទាំងប៉ុន្មានជួយឱ្យក្រុមគ្រួសារនាងខ្ញុំឆ្លងផុតទាំងអស់ពី Covid-19 ដ៏ចង្រៃមួយនេះ សូមទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យដល់ពិភពលោកយើងរួចផុត សូមCovid រលាយពីផែនដី» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស៊ែរចែកគ្នាដឹងផង! ស្នងការរាជធានីភ្នំពេញ ប្រកាសចាប់ផ្តើមអនុវត្តបម្រាមគោចរ ចាប់ពីយប់ថ្ងៃ២ មេសានេះហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះផងដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការ របស់ឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងដែលថា៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន ( ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ) លេីកលែងតែ ចំណុចមួយចំនួនដូចបានបញ្ជាក់ខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញបម្រាមគោចរនេះ ចំពោះបុគ្គលដែលបម្រើការនៅស្ថាប័នរដ្ឋ និង ឯកជន ដែលចេញក្រោយម៉ោង ៨ យប់ ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព និង ត្រូវពាក់កាតជាប់ខ្លួន ។ ដោយឡែកចំពោះអ្នកបំពានបម្រាមគោចរ នឹងត្រូវឃាត់ឡាន និង ម៉ូតូយកទៅរក្សាទុក ហើយត្រូវធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ ថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាគ្នាផងដែលនោះ អ្នកដែលមិនជាប់បំពានបម្រាមគោចរ នៅចន្លោះម៉ោង ៨ ដល់ម៉ោង ៥ រួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. អ្នកដែលមានមូលហេតុសុខភាពបន្ទាន់ និង មូលហេតុចាំបាច់ក្នុងគ្រួសារ ២. ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ និងកងកម្លាំងដែលត្រូវបំពេញភារកិច្ច ៣. រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តដឹកសំរាម-សំណល់រឹង និង សំណល់វេជ្ជសាស្ត្រ និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន ។ ៤. បុគ្គលិក កម្មករ-កម្មការនី និងអាជីវកម្មដែលអនុញ្ញាតិឱ្យបើកធម្មតា (ត្រូវមានលិខិតបញ្ជាក់) ៥. ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតិដោយអាជ្ញាធរមានសមត្ថកិច្ច ៕ ប្រភព៖ ហ្វេសប៊ុកផេក…

អានបន្ត