គួរឲ្យច្រណែនដល់ហើយ! ក្រោយរៀបការជិត ១០ ឆ្នាំហើយ ភរិយា ស៊ុក សុភា ជូនពរប្តីថ្ងៃកំណើតយ៉ាងផ្អែមល្ហែមជាងស្ករ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូន ក៏ដូចជាទស្សនិកជន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវអតីតតារាសម្តែងប្រុសដ៏ល្បីឈ្មោះគឺលោក ស៊ុក សុភា នេះហើយ រូបលោកក៏ធ្លាប់បានសម្តែងជាតួឯប្រុសក្នុងរឿង (ទុំទាវ) ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អស់រយៈពេលជាច្រើនឆ្នំាកន្លងមកនេះ ដែលរូបលោកបានសម្រេចចិត្តបោះបង់ជីវិត អ្នកសិល្បៈហើយបានរៀបការ និង សាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គលថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំដែរ ភរិយារបស់លោក ស៊ុក សុភា អ្នកនាង សារីណា តែងតែបង្ហាញអារម្មណ៍យ៉ាងផ្អែមល្ហែម ដោយការជូនពរស្វាមីនៅតាមបណ្តាញសង្គមដែលមានអត្ថន័យថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «Happy birthday ម្ដងទៀតប្ដីសម្លាញ់ ឆ្នាំនេះសុំជូនពរបងឱ្យឆាប់ជា ហើយញ៉ាំម្ហូបអាហារដែលបងចូលចិត្ត ព្រោះអូនធ្លាប់ឃើញបងចូលចិត្តញ៉ាំណាស់ ហើយអូនក៏ចូលចិត្តធ្វើឱ្យបងញ៉ាំណាស់ ដល់ពេលអត់មានអ្នកញ៉ាំម្ហូបសល់រាល់ថ្ងៃអូនអត់ញ៉ាំតែឯងកើតទេ វាមិនឆ្ងាញ់ដូចញ៉ាំមានគ្នា ។ ដូច្នេះបើចង់ធ្វើប្ដីល្អសម្រាប់អូន សូមស្ដាប់អូនហើយតមតាមអូន ទើបឆាប់ជាឱ្យអូនឆាប់មានគ្នាញ៉ាំឆ្ងាញ់ជាមួយទៀត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ពេលនេះលោក ស៊ុក សុភា បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារូបស្រស់អ្នកនាង សារីណា កាលពីអំឡុងឆ្នាំ ២០១២ ហើយពេលនេះពួកគេទទួលបានកូនប្រុសស្រីចំនួនបីនាក់ ។ បើទោះបីកំពុងរស់នៅយ៉ាងសុខស្រួលនៅក្នុងប្រទេសអូស្ត្រាលីក៏ពិតមែន ប៉ុន្តែជារឿយៗលោក ស៊ុក សុភា និង ភរិយាតែងចូលរួមនៅក្នុងការងារមនុស្សធម៌នៅក្នុងស្រុកកំណើតផងដែរ ៕

អានបន្ត

ហួសចិត្តណាស់! លើកដៃចង្អុល ជេ.រប្រមា.ថ សមត្ថកិច្ច ខឹ ងមកយកគាត់ និងកូនទៅធ្វើសំណាក ព្រោះប្តីគាត់កើតកូវីដ ហើយចុងក្រោយក៏… (មានវីដេអូ)

យោងតាមគណនីហ្វេសបុកឈ្មោះ ម៉េង សេរីវឌ្ឍនា បានបង្ហោះវីដេអូមួយ អំឡុងពេលដែលក្រុមគ្រូពេទ្យចុះទៅផ្ទះរបស់អ្នកជំងឺកូវីដ១៩ម្នាក់ ដើម្បីយកប្រពន្ធ និងកូនរបស់គាត់ទៅធ្វើសំណាក តែបែជាគាត់មិនព្រម ថែមតាំងបានប្រើពាក្យធ្ង.ន់ៗដាក់សមត្ថកិច្ចទៀតដែលចុះមកអន្តរាគន៍នៅកន្លែងកើតហេតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ប្រភពព័ត៌មានដដែរ បានរៀបរាប់អោយដឹងថា: “ប្ដី មានវិជ្ជមានកូវិដ១៩ ពេលអាជ្ញាធរ ទាក់ទង យកទៅពិនិត្យ សំណាក មិនសហការ ព្រមទាំងជេ.រប្រមា.ថអាជ្ញាធរ ស្ថិតក្នុង ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ !!!”។ យ៉ាងណានៅទីបំផុត គាត់ក៏ព្រមឡើងរថយន្តពេទ្យ ដើម្បីទៅយកសំណាក និងធ្វើតាមការបញ្ជារបស់គ្រូពេទ្យផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តារាប្រុសស្រីថៃ ជាច្រើនយំគគ្រូក ស្របពេលជូនដំណើរតារាកំប្លែង Na Khom ចុងក្រោយក្នុងពិធីបូជាស ព

នៅវេលាប្រមាណជា ៣ និង ៣០ នាទីរសៀល ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ នេះ ស ពរបស់របស់តារាកំប្លែង Khom Chauncheun ត្រូវបានបូជារួចរាល់ ដោយក្រុមគ្រូពេទ្យនៅក្នុងវត្ត Phra Si Mahathat Bang Khen ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ អ្វីដែលមហាជនកាន់តែសង្វេគចិត្តអាណិតដល់តារាកំប្លែង Na Khom នោះគឺក្នុងពិធីបុណ្យបូជាស ព នោះគឺមានតែសមាជិកនៃគ្រួសារ ២ នាក់គត់ គឺកូនស្រីរបស់នាង Ice និង ស្វាមី ដោយផុតពីនោះរូមមានម្តាយ បងប្អូនផ្សេងទៀតនោះ ជាប់នៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលកូវីដ និង មួយចំនួននៅធ្វើចត្តាឡីស័ក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងកម្មវិធីនេះ គេក៏ឃើញមានតារាស្រីប្រុសថៃជាច្រើននាក់ផងដែរនាំគ្នាទៅចូលរួមពិធីបុណ្យ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយចំពោះកំពូលតារាកំប្លែងមិនចេះរីងស្ងួតរូបនេះ ។ ដោយក្នុងនោះគេឃើញថា ម្នាក់ៗមានទឹកមុខក្រៀមក្រំ និង យំសោកសង្រេងទាំងក្ដីអាឡោះអាល័យ ដោយមួយប៉ប្រិចភ្នែកសោះតារាកំប្លែងដ៏មានប្រជាប្រិយភាព Na Khom ត្រូវបានចាកចេញទៅគ្មានថ្ងៃនឹងវិលត្រឡប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបផងដែរថា ការបាត់បង់ជីវិតរបស់លោកបានធ្វើឱ្យមហាជន មិនថាក្នុង និង ក្រៅស្រុកនោះទេ មានក្ដីរំជួលចិត្ត និង អាឡោះអាល័យគ្រប់គ្នា ហើយណាមួយកក៏គ្មាននរណាម្នាក់បំភ្លេចលោកបានដែរ លោក Khom Chauncheun ជា Idol របស់មហាជនថៃគ្រប់រូប ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តួលេខនៅតែខ្ពស់! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ចំនួន៧៦១នាក់ ខណៈអ្នកជំងឺចំនួន១៦៦នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៧៦១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៧៦១នាក់ មានម្នាក់ជាអ្នកដំណើរចូលមកកម្ពុជា និងចំនួន៧៦០នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤០៨នាក់, ខេត្តព្រះសីហនុ ៨៣នាក់, ខេត្តកណ្តាល ១៤៤នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៦៧នាក់, ខេត្តកំពង់ធំ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តព្រៃវែង ៣នាក់, ខេត្តត្បូងឃ្មុំ០៥នាក់, ខេត្តកំពង់ចាម ៦នាក់, ខេត្តកំពង់ស្ពឺ ១៣នាក់, ខេត្តតាកែវ ១៥នាក់ និងខេត្តសៀមរាប ១៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ១៦៦នាក់វិញ ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ១៦៥នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៤០២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១២,៨៥០នាក់, អ្នកជាសះស្បើយចំនួន ៥,១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨,១៥០នាក់, អ្នកស្លាប់ចំនួន ៩៣នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កម្សត់ដល់ហើយ! មានតែកូន ២ នាក់គត់ បានមកពិធីបូជាស ព Na Khom ប្រពន្ធកូនឯទៀតបានត្រឹមទឹកភ្នែកពីចម្ងាយ(មានវីដេអូ)

ថៃ៖ មហាជនជាច្រើនមានការក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីដឹងថាតារាកំប្លែងជើងចាស់លោក Khom Chauncheun បានទទួលមរណភាពដោយសារកូវីដ១៩ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ក្នុងអាយុ ៦៣ ឆ្នាំ។ ក្នុងនោះដែរ ដោយសារតែការស្លា ប់ របស់លោក គឺបណ្តាលមកពីឆ្លងជំងឺកូវីដ១៩ ដូចនេះសាច់ញាតិស ពមិនអាចបើកមើលសូម្បីតែមុខជាលើកចុងក្រោយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកពិធីបុណ្យក៏មានធ្វើជាធម្មតាទៅតាមពិធីសាសនា តែក្នុងនោះគឺមានក្រុមគ្រួពេទ្យជាអ្នកជាជួយរៀបចំផងដែរ។ រួមជាមួយគ្នានេះដែរ ស ព របស់តារាកំប្លែងនោះក្រុមគ្រួពេទ្យបានយកទៅតម្កល់លើមេរុរួចរាល់ហើយគឺត្រៀមធ្វើពិធីបូជានៅថ្ងៃនេះតែម្តង ដោយសភាពស ព ពុំអាចទុករក្សាបានយូរឡើយព្រោះតែមេរោគកូវីដ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ អ្វីដែលមហាជនកាន់តែសង្វេគចិត្តអាណិតដល់តារាកំប្លែង Na Khom នោះគឺក្នុងពិធីបុណ្យបូជាស ពនោះ គឺមានតែសមាជិកនៃគ្រួសារ ២ នាក់ប៉ុណ្ណោះ គឺកូនស្រីរបស់នាង Ice និង ស្វាមី ដោយផុតពីនោះរួមមានម្ដាយ បងប្អូនផ្សេងទៀតនោះ ជាប់នៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលកូវីដ និង មួយចំនួននៅធ្វើចត្តាឡីស័ក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងកម្មវិធីនេះ គេក៏ឃើញមានតារាស្រីប្រុសថៃជាច្រើននាក់ផងដែរនាំគ្នាទៅចូលរួមពិធីបុណ្យ ឱ្យបានកុះករ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយរបស់កំពូលតារាកំប្លែងមិនចេះរីងស្ងួតរូបនេះ ។ គួរជម្រាបផងដែរថា ការបាត់បង់ជីវិតរបស់លោកបានធ្វើឱ្យមហាជន មិនថាក្នុងនិងក្រៅស្រុកនោះទេ មានក្ដីរំជួលចិត្ត និង អាឡោះអាល័យគ្រប់គ្នា ហើយណាមួយកក៏គ្មាននរណាម្នាក់បំភ្លេចលោកបានដែរ លោក Khom Chauncheun ជា Idol របស់មហាជនថៃគ្រប់រូប ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

យ៉ាងម៉េចេះ! តារាចម្រៀង ខេម និង អ្នកនិពន្ធថ្មី គុយលីចម្រៀងពលករ កំពុងធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងអស់ ក្រោយឃើញបង្ហោះ Status ឌឺដងដាក់គ្នាបែបនេះ

ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និង ងឿងឆ្លល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញសំណេរឌឺដងគ្នានៅលើហ្វេសប៊ុករវាងតារាចម្រៀងល្បីឈ្មោះលោក ខេម និង អ្នកនិពន្ធថ្មី គុនលីចម្រៀងពលករ ខណៈដែលពួកគេគឺជាអ្នកជ្រកក្រោមទ្រនំតែមួយក្នុងផលិតកម្ម Galaxy។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារឌឺដងគ្នានេះ គឺផ្តើមឡើងដោយតារាចម្រៀងលោក ខេម មុនដោយនៅលើគេហទំព័រហ្វេសប៊ុកលោកថា ម្ចាស់បទ (ស្វាងចែស) រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ឮល្ហៀងល្ហៀងថាលោកអ្នកនិពន្ធសំឡេងជះមានអីថ្មីជូនបងប្អូនទៀតហើយលើកនេះគេមកនិពន្ធហើយគេច្រៀងខ្លួនឯងហេតុផលមកពីអ្នកភ្លេងនិងអ្នកចម្រៀងមិនច្រៀងតាមសំឡេងគេ(ចាំមើលមើល)» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរំពេចនោះ គេក៏បានប្រទះឃើញអតីតពលករប្រទេសថៃ និង ជាអ្នកនិពន្ធថ្មីលោក គុយលី បានឆ្លើយតបនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «យើងជាអ្នកនិពន្ធបើអ្នកចម្រៀងអ្នកភ្លេងមិនធ្វើតាមច្រៀងខ្លួនឯង មិត្តៗបងៗគិតមិចដែរ? Fan ខ្ញុំ២ទៅ៣នាក់ដែរ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាជុំវិញរឿងខាងនេះ មហាជនជាច្រើនបានលើកឡើងថា ការបង្ហោះសារឌឺដងគ្នារវាងលោក ខេម និងលោក គុយលី គ្រាន់តែជាការឌឺដងគ្នាបែបលេងសើចប៉ុណ្ណោះមិនមែនជាជម្លោះអ្វីធំដុំនោះឡើយ ពោលគឺនៅថ្មីៗនេះពួកគេក៏ធ្លាប់ឌឺដងដាក់គ្នាជារឿយៗផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនធ្លាប់ដឹងសោះ លើកទីមួយហើយ ស៊ឹម សូលីកា ទម្លាយមុខមាត់បងប្អូនបង្កើតសុទ្ធតែស្រីៗ និយាយពីសម្រស់វិញ ស្អាតៗមិនចាញ់គ្នាឡើយ

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីសាងឈ្មោះល្បីល្បាញលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ មហាជនគាំទ្រពិធីការិនីល្បីឈ្មោះអ្នកនាង ស៊ឹម សូលីកា មួយចំនួនប្រាកដជាធ្លាប់បានដឹងរឿងរ៉ាវខ្លះៗមកហើយពីជីវិតឯកជរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះពិធីការិនីល្បីឈ្មោះខាងលើរូបនេះ តែងតែបង្ហាញពីជីវតក្រុមគ្រួសារដ៏មានសុភមង្គលរបស់អ្នកនាងជាមួយនឹងលោក អេង ឫទ្ធី និង កូនស្រពេញក្រមុំរបស់ខ្លួន។ រីឯកូនប្រុសរបស់អ្នកនាងមួយរូបទៀតនោះ គឺរស់នៅសហរដ្ឋអាមេរិកជាមួយនឹងបងប្អូនរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនាពលេថ្មីៗមកនេះ អ្នកនាង ស៊ឺម សូលីកា បានបង្ហោះរូបភាពឪពុកម្តាយ និិង បងប្អូននៅលើគណនីហ្វេសប៊ុកធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែកន្លងមកគេមិនបានដឹងថាអ្នកនាងមានបងប្អូនបង្កើត ៤ នាក់ ហើយសុទ្ធតែស្រីទាំងអស់។ បើនិយាយពីសម្រស់វិញនោះ គឺស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លោក ប៉ែន ចំរុង បង្ហោះសារទាំងអួល ខណៈតទៅលែងមានវីដេអូកំប្លែងថ្មីៗតារាថៃ Na Khom មើលទៀត

ដំណឹងមរណភាពរបស់តារាសម្តែង និង កំប្លែងជើងចាស់ដ៏ល្បីល្បាញប្រចាំប្រទេសថៃលោក Khom Chauncheun ដែលបានស្លា ប់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បានធ្វើឲ្យទស្សនិកជនមិនថានៅក្នុងប្រទេស ឫ ក្រៅប្រទេសដែលតែងតែគាំទ្រការសម្តែងរបស់លោកកន្លងមកនេះ មានការភ្ញាក់ផ្អើល និង រន្ធត់ចិត្តជាខ្លាំង ជាពិសេសអ្នកសិល្បៈថៃជាច្រើនដួង បានបង្ហោះសារក្រៀមក្រំ សោកស្តាយ ដោយមិននឹកស្មានថា តារាថៃរូបនេះ ចាកចេញទៅយ៉ាងឆាប់រហ័សបែបនេះសោះ ដោយសារតែជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនមានតែអ្នកសិល្បៈថៃដែលជិតដិតនឹងតារាកំប្លែង Na Khom ទេ ដែលនាំគ្នាបង្ហោះសារស្រណោះស្រណោកនូវមរណភាពរបស់លោក សូម្បីតែតារាសម្ដែង ប៉ែន ចំរុង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះដែរ ព្រោះលោកក៏ជាអ្នកគាំទ្រ និង ចូលចិត្តទស្សនាខ្សែភាពយន្តរឿងរបស់តារាកំប្លែងរូបនេះម្នាក់ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាអ្នកគាំទ្រ ក៏ដូចជាសិល្បករម្នាក់ ទោះបីជាស្ថិតនៅប្រទេសផ្សេងគ្នា ប៉ែន ចំរុង បានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារតារាកំប្លែង Khom Chauncheun ថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ My idol ទទួលមរណភាព អរគុណកន្លងដែលបានសម្ដែងធ្វើឱ្យយើងសប្បាយ តែពេលនេះប្រែក្លាយជាទុក្ខ ព្រោះអ្នកបានទៅចោលយើងជារៀងរហូតហើយ ដោយសារជំងឺចង្រៃ COVID-19 សូមឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពផងចុះ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អរគុណគ្រូពេទ្យធំៗ! ទារក ២ នាក់ កើតដោយជោគជ័យថ្ងៃតែមួយ ចាកពីផ្ទៃអ្នកម្ដាយកើតកូ វី ដ ២ រូប

ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជួយសម្រាលកូនជូនអ្នកជំងឺ​កូ​ វី ដ-១៩ ចំនួន ២ នាក់ទៀត បានដោយជោគជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាករណី កូនទី ៦ និង ទី ៧ ដែលបានសម្រាលចេញពីស្ត្រីមានផ្ទៃពោះកើតជំងឺកូ វី ដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលសម្រាលបានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និង កូន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែលទារកទាំង ២ មានស្ថានភាពដូចគ្នា កើតចេញពីផ្ទៃអ្នកម្ដាយដែលផ្ទុកវីរុ សកូ វី ដ-១៩ ដូចគ្នា ហើយថែមទាំងកើតក្នុងថ្ងៃតែមួយ និង មន្ទីរពេទ្យតែមួយទៀត ដែលធ្វើឱ្យមហាជននាំគ្នាបួងសួងឱ្យទារកដែលទើបចាប់កំណើតទាំងពីរ មានសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវ ដូចម្ដាយរបស់ខ្លួន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាសូរខ្លាំងណាស់! កូនៗនៅតូច ចំតំបន់បិទខ្ទប់ ប្រកាសរកជំនួយ ខណៈឪពុកទើបតែលាចាកលោក ដោយសារតែ…

ហ្វេសប៊ុក៖ មហាជនជាច្រើនមានការអាណិតអាសូរជាពន់ពេក ដោយនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Oun Roth បានបង្ហាញនូវក្តីអាណិតជាខ្លាំង ទៅកាន់គ្រួសារមួយបន្ទាប់ពីបុរសជាប្តីទើបតែស្លា ប់ បានកន្លះខែ ហើយឥឡូវ ជាប់ក្នុងតំបន់បិទខ្ទប់ គ្មានស្បៀងអាហារ ឯកូនតូចៗក៏ត្រូវការទឹកដោះគោថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកខាងលើនេះ ក៏បានប្រកាសស្វែងរកសប្បុរសជនឲ្យជួយព្រោះគ្រួសារខាងលើកំពុងមានជីវភាពខ្វះខាតខ្លាំង គ្មានស្បៀង ដោយសរសេររៀបនិងបញ្ជាក់បន្ថែមទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សូមអានឲ្យចប់ និងស៊ែរម្នាក់មួយផងបងប្អូន សូមបងប្អូនដែលមានចិត្តសប្បុរសធម៌ ជួយចុះចែកអំណោយដល់ក្រុមគ្រួសារគាត់ផង ប្ដីស្លា. ប់ទើបតែបានកន្លះខែទេ ឥឡូវនៅតំបន់បិទខ្ទប់ អត់មានស្បៀងទេ អត់មានលុយទិញទឹកដោះគោឲ្យកូន និងចៅទៀត។ មានកូន ៥នាក់ ម៉ែចាស់ម្នាក់និងចៅគាត់ម្នាក់។ឥឡូវកូនស្រែកទាយយំរកទឹកដោះគោ និងរបស់ញ៉ាំហើយ អត់មានបានអំណោយ ពីខាងណាទាំងអស់ ឥឡូវគាត់ទាល់មែនទែនហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនសប្បុរសជន ជួយគាត់ផង គាត់នៅផ្ទះគេ នៅផ្លូវចូលទៅវត្តព្រែកជ្រៃ លេខទូរសព្ទគាត់ 070659063 ABA: 500085210 RITH RATHA អាណិតក្មេងៗណាស់នៅតូចៗ ទាំងអស់»។យ៉ាងណាមិញ ក្រោយពីបានឃើញរឿងរ៉ាវ បែបនេះ ធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញក្តីអាណិតជាខ្លាំង ហើយមានអ្នកខ្លះបានជួយជាទឹកប្រាក់ទៅតាមលទ្ធភាពដែលអាចជួយបានផងដែរ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត