លោក នី រតនា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទជាច្រើន របស់តារាដែលមានសម្លេងផ្អែមរូបនេះ នៅតែដក់ជាប់អារម្មណ៍ប្រិយមិត្តដដែលមកដល់ថ្ងៃនេះ។ លុះមកដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកបានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន ហើយក្រោយមកបន្តិចក៏ភរិយាលោក បានសម្រាលកូនស្រីម្នាក់ដ៏ស្រស់ស្អាត មានឈ្មោះ នីវណ្ណ មែលឡានី។ គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ អូនមែល ប្រែប្រួល កាន់តែប្លែកច្រើន គួរឲ្យគ្រឺតខ្លាំងណាស់ ជាពិសេសថែមទៀតនោះ នាថ្ងៃនេះដែរ គឺអូនមែល អាយុបាន១ឆ្នាំហើយ។ ក្នុងនោះ លោក នី រតនា និងភរិយា បានរៀបចំកម្មវិធីដ៏តូចមួយជាលក្ខណៈគ្រួសារសម្រាប់កូនស្រីសំណព្វចិត្តរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម គ្រប់ៗគ្នា គ្រាន់តែឃើញ ក៏មានក្តីសុខជំនួសដែរ។ នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សុភមង្គលក្នុងគ្រួសារ មិនមែនជារឿងចៃដន្យ តែជារឿងដែលត្រូវបង្កើតឡើង ស្នាមញញឹម របស់អូននិងកូន ជាក្តីសុខ និងជាកំលាំងចិត្តរបស់បង។ រីករាយថ្ងៃកំណើតកូនស្រីប៉ា នីវណ្ណ មែលឡានី ដោយសារកូវីដ ទើបប៉ាម៉ាក់ត្រូវលុបចោលកម្មវិធីធំ ដែលគ្រោងទុក គឺនៅត្រឹមកម្មវិធីតូចមួយមានតែគ្រួសារ ប៉ុន្តែពោរពេញទៅដោយក្តីសុខ និង សុភមង្គល Happy 1st Birthday to my baby MEL”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពស្អាតៗ ក្នុងថ្ងៃខួបកំណើត អូនមែល ទំាងអស់គ្នា ៖
អានបន្តDay: March 6, 2021
គ្រាន់តែមើលក៏រំភើបតាមដែល! ចំថ្ងៃខួបកំណើតភរិយា ឃុំ ប៉ុណ្ណាដែត បានធ្វើរឿងមួយជូន, រំភើបពេក យក់ ថិតរដ្ឋា ក៏បាន…
ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។ លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។ បច្ចុប្បន្ន រដ្ឋ និង ប៉ុណ្ណាដែត កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយកូនៗទំាងបី ដោយ កូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃកម្មវិធីខួបកំណើតរបស់ខ្លួន រំភើបចិត្តពេក យក់ ថិតរដ្ឋា ក៏បាន ពោលពាក្យ បែបនេះ ទៅកាន់ស្វាមី វិញ ថា ៖ “សូមអរគុណប្តីសំលាញ់ ដែលមិនដែលភ្លេច ថ្ងៃពិសេសអូន និងធ្វើកម្មវិធីតូចមួយនេះអោយអូន និងសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃកំណើត”។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន សម្តែងក្តីរំភើបជំនួស ព្រមទំាងបានចូល comment…
អានបន្តជាតិដល់ហើយ! អីយ៉ា ឆ្លៀតពេលទំនេរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើររកត្រី តាមវាលស្រែ យកមកស្លម្ជូរ, មើលទៅសាមញ្ញៗមែន តែមានក្តីសុខណាស់ សូម្បីតែ ហ្វេនៗ ឃើញភ្លាម ក៏នាំគ្នានិយាយ បែបនេះថា…
បច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងតែជោគជ័យខ្លាំង គួរឲ្យកក់សំគាល់ ជាពិសេស ក៏លេចមុខខ្លាំងផងដែរ ក្នុងកិច្ចការសង្គម កើតចេញពីទឹកចិត្តដ៏បរិសុទ្ធ ដែលមហាជន ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមជាច្រើន មិនដែលមើលរំលងឡើយ។ ក្នុងនោះ បើទោះ អ្នកឧកញ៉ា រវល់ក្នុងមុខរបររកស៊ីខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនគ្រួសាររបស់ខ្លួន។ មួយវិញទៀត បើក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ប្រិយមិត្តភាគច្រើន ប្រាកដជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ ចំថ្ងៃចុងសប្តាហ៍ អ្នកឧកញ៉ា បានបង្ហាញពីជីវិតយ៉ាងសាមញ្ញរបស់ខ្លួន ចុះរកត្រីតាមវាលស្រែ និងយកមកធ្វើម្ហូប មើលទៅទំនង គួរឲ្យចង់ញុំាដល់ហើយ។ រឹតតែពិសេសបំផុតនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យដ៏មានន័យប៉ុន្មានម៉ាត់ទៀតថា “”យើងមិនត្រូវយកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកដទៃទេ ព្រោះវាធ្វើឱ្យយើងគ្មានសេចក្ដីសុខក្នុងផ្លូវអារម្មណ៍ ។ ជីវិតមិនទៀងនោះទេ ត្រូវរៀនរស់ជាមួយអ្វី ដែលយើងមាន ហើយអ្វីដែលនៅជុំវិញខ្លួន ក៏វាមិនថេរនោះដែរ ព្យាយាមធ្វើអ្វី ដែលយើងសប្បាយចិត្ត រក្សារូបភាពទាំងនោះចងចាំមុនពេលដែលយើងស្លាប់។”។”។ ឃើញភ្លាម អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើន ចូល comment ព្រាត ថា ៖ ជីវិតបែបស្រុកស្រែខ្ញុំចូលចិត្ត, សាមញ្ញៗ គួរឲ្យគោរព ឆ្ងាញ់ម្ហូបអ៊ីចឹង ញ៉ាំទៅនឹកឃើញ, ទំនងម្ល៉េះទេ, បងជាមនុស្សល្អ ដែលមិនវាយឬក ថាជាអ្នកឧកញ្ញា ហេីយរំលឹកអុស្សាវរីយ៍…
អានបន្តទឹកចិត្តឪពុក! ក្មេងស្រីតូចម្នាក់នេះ ត្រូវធ្វើចត្តាឡីស័ក ព្រោះតែអ្នកជាប់ផ្ទះ ឆ្លងជំងឺ កូវីដ-១៩, នឹកកូនស្រីខ្លាំងពេក ថ្ងៃនេះប៉ាៗក៏បានមកលេង ពីរនាក់ប៉ាកូន បានត្រឹមតែអង្គុយមើលមុខគ្នាពីចម្ងាយ, ឃើញបែបនេះ ម្នាក់ៗ ទប់អារម្មណ៍លែងជាប់ ក៏ចូល comment ថា…
នាថ្ងៃទី ០៦ ខែមីនា ឆ្នា ២០២១ នេះគេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Seng Gechly – សេង ហ្គេកលី” បានបង្ហោះរូបភាពមួយសន្លឹក មើលហើយ ពិតជារំជួលចិត្ត ស្ទើរទប់ទឹកភ្នែកមិនជាប់ ដោយថ្លែងប្រាប់ ថា៖ “ក្តីស្រឡាញ់របស់ប៉ានិងកូន ពេលកូនស្រីខ្លួនត្រូវជាប់ធ្វើចត្តាឡីស័ក ក្មេងស្រីតូចម្នាក់ ត្រូវធ្វើចត្តាឡីស័កដែរ ព្រោះតែមានអ្នកជាប់ផ្ទះឆ្លងជំងឺកូវីដ19។ ដោយសារតែនឹកកូនស្រីរបស់ខ្លួនខ្លាំងពេក ថ្ងៃនេះប៉ារបស់ គាត់ក៏បានមកលេង… ម៉ាក់គាត់ក៏បាននិយាយថា… កូន! ចេញទៅជួបប៉ាប៉ាទៅ… ក្មេងស្រីតូចក៏ឆ្លើយថា ខ្ញុំខ្លាចប៉ូលីស… ពីរនាក់ប៉ាកូន បានត្រឹមតែអង្គុយមើលមុខគ្នាពីចម្ងាយ *ក្មេងស្រីតូចម្នាក់នេះ គឺជាក្មួយស្រីរបស់ខ្ញុំ *កុំភ្លេចការពារខ្លួនផង អ្នកទាំងអស់គ្នា ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីយើងអាចឆ្លងផុតស្ថានការដ៏លំបាកមួយនេះទាំងអស់គ្នាបាន”។ ម្ចាស់ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “សុខភាពរបស់គាត់ល្អទេបង តេស្តលើកទី1 ឃើញអវិជ្ជមានទេ។ ពេលនេះយើងកំពុងរង់ចាំតេស្តសំណាកជាលើកទី២ ប៉ុន្តែពួកយើងអត់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺទេ គ្រាន់តែផ្ទះយើងនៅជាប់គ្នា ដូច្នេះក្រសួងតម្រូវអោយពួកយើងតេស្តសំណាក និងធ្វើចត្តាឡីស័កដែរ ដើម្បីធានាសុវត្ថិភាព”។ ឃើញរូបភាព និងអត្ថន័យនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកបានធ្វើការចែករំលែកតគ្នាជិត២ពាន់ដងបាត់ទៅហើយ ព្រមទំាងមានអ្នកខ្លះ ទប់អារម្មណ៍លែងជាប់ ក៏បានចូល comment ៖ “ឆ្លាតណាស់ចៅ សូមចៅ និងក្រុមគ្រួសារ មានសុខភាពល្អ, មើលទៅគួរអោយស្រលាញ់ ហើយឆ្លាតទៀតផង បង, ចេះណាស់កូន, បានត្រឹមតែអង្គុយមើលមុខកូនពីចម្ងាយ ជូនពរឲ្យក្មួយស្រី សំណាងល្អ, ជូនពរអូនតូចតេសអវិជ្ជមាន សុខភាពល្អណា, នៅតូចប៉ុណ្ណឹងសោះ ចេះនិយាយបែបនេះ គួរឱ្យស្រឡាញ់ណាស់ ចៅសម្លាញ់, អាណិតគាត់ទាំងពីរ សឹងតែស្រក់ទឹកភ្នែក ទ្រាំបន្តិចទៅចៅស្រី”៕
អានបន្តអុញនោះ! បែកធ្លាយ វីដេអូ មេខ្លោង អ៊ឹម សុវណ្ណារិទ្ធ រៀបចំពិធីខួបកំណើតជាមួយសាច់ញាតិ…(មានវីដេអូ)
ករណី ចាប់.ជំ.រិតមិនបានសម្រេច រហូតក្រុមឧ.ក្រិដ្ឋ.ជន៤នាក់ ត្រូវបានសម.ត្ថកិច្ចបា.ញ់ស.ម្លាប់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានក្លាយជាប្រធានបទក្ដៅពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការវែកញែករហូតមកដល់សព្វថ្ងៃនេះ។ អ្វីដែលគេជជែកវែកញែកធ្វើជាប្រធានបទច្រើនជាងគេក្នុងចំណោមពួកគេឧ.ក្រិដ្ឋ.ជនទាំង៤នាក់នោះ គឺជាមេខ្លោងអ៊ឹម សុវណ្ណារិទ្ធ តែម្ដង ដោយហេតុថា អ្នកផ្សេងទៀត សុទ្ធតែមានសាច់ញាតិមកមើលមុខចុងក្រោយ និងរង់ចាំទទួលធាតុនៅឯវត្តទឹកថ្លា។ ដោយឡែកមេខ្លោង អ៊ឹម សុវណ្ណរិទ្ធ មិនមានសាច់ញាតិ បងប្អូន ក្រុមគ្រួសារ អើពើនោះឡើយ រហូតទាល់តែចំប៉ីខ្មៅ ចេញមុខ ទិញកោដ្ឋដាក់ធាតុ ធ្វើបុណ្យ៧ថ្ងៃឧទ្ទិសកុសលជូនរូបគេ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ។ ការមិនមានសាច់ញាតិមកទទួលយក ឬអើពើនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ដោយសាររូបគេជាក្មេងកំព្រាម្តាយស្លា.ប់ចោលឪពុកមានប្រពន្ធថ្មី ជីវិតខ្វះភាពកក់ក្តៅ តែងតែគិតអីមិនសូវគិតវែងឆ្ងាយទេ ព្រោះគិតថាងា.ប់ទៅមានអីត្រូវស្តាយ។ ជាមួយគ្នានេះ ពួកគេ បានធ្វើការសំណូមពរយ៉ាងទទូចថា ឪពុកដែលនៅរស់ហើយទៅចោលគ្នាតាំងតែពីតូចនោះ មកយកធាតុកូនទៅធ្វើបុណ្យផងដើម្បីអោយគ្នាបានទៅចាប់ជាតិហើយរស់នៅជាមួយភាពស្ងប់ស្ងាត់សំបូរសប្បាយនៅជាតិក្រោយកុំអោយដូចជាតិនេះ។ ដោយឡែកនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ស្រាប់តែមានទំព័រហ្វេសប៊ុកឈ្មោះ«Komsan Daily» បានទម្លាយនូវវីដេអូ ដោយដាក់ចំណងជើងថា «បែកធ្លាយវីឌីអូ មេខ្លោង អ៊ឹម សុវណ្ណារីទ្ធ រៀបចំកម្មវីធំជាមួយក្រុមសាច់ញាតិ»។ នៅក្នុងវីដេអូនោះ គេសង្កេតឃើញថា មេខ្លោង អ៊ឹម សុវណ្ណារិទ្ធ កាន់នំខេកមួយ ទំនងជាថ្ងៃខួបកំណើត ដោយមានមនុស្សមួយក្រុមធ្វើការជូនពររូបគេម្នាក់ម្ដងៗ។ ទោះយ៉ាងណា គេមិនដឹងថា ពួកគេទាំងនោះ ជាសាច់ញាតិ មិត្តភក្ដិឬយ៉ាងណានោះទេ។ តាមរយៈវីដេអូនេះ មានការលើកឡើងថា «ទោះគេយ៉ាងណាជារឿងគេសិទ្ធិគេខ្លួនឯងល្អណាស់មែនបាននិយាយពាក្យនឹងមនុស្សស្លា.ប់ហើយយើងក៏មិនដឹងរឿងច្បាស់ដែរ, មនុស្សរបស់អ្នកគ្មានចិត្តអាសូរបន្តិចឡើយមនុស្សស្លា.ប់ទៅហើយទុកឱកាសឱ្យគ្នាផងដើម្បីជាតិក្រោយកើតមក, ចង់ក្អួ.ត»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តរន្ទត់ណាស់! សិស្សៗវិទ្យាល័យសម្រោងដួលសន្លំបន្តៗគ្នាដូចដោយសារត្រូវបានអ្វីម្យ៉ាង…(មានវីដេអូ)
ក.រ.ណី.ថ្មីៗក្តៅៗដែលបានកេីតឡេីងនៅក្នុងវិទ្យាល័យសំរោងដែលធ្វេីអោយផ្អេីលដល់គ្រូនឹងឪពុកម្តាយហេីយនឹងប្រជាជនដែលនៅក្នុងភូមិនោះ។បានអោយដឹងថាក.រ.ណី.សិស្សដួលសន្លំបន្តបន្ទាប់គ្នាដោយមិនដឹងមូលហេតុដែលគ្រូគ្រប់គ្នាមានការសាឡាងកាំងដែលមានការសំណូមពរអោយគ្រូពេទ្យមកជួយតែទោះជាយ៉ាងណាក៏ដោយក៏នៅតែជួយមិនបាន។ យោងតាមព័តមានបានអោយដឹងថា.ក.រ.ណី.ខាងលេីដែលបានកេីតហេតុនៅថ្ងៃទិ06ខែមីនាឆ្នាំ2021ដែលអ្នកគ្រប់គ្នាបានសន្និដ្ឋានថាមាន.ព្រ.លឹ.ង.ខ្មោ.ច.ចូលស.ន្ធិ.តនៅក្នុងខ្លួ.ន.របស់សិស្សានុសិស្សទាំងអស់នោះ។ ដែលភ្លាមៗនោះផងដែរលោកគ្រូអ្នកគ្រូទាំងអស់ក៏បានមូលមតិគ្នាដេីម្បី.សែ.ន.ព្រេ.ងនឹង.សូម.ខ.ម់ា.ទោ.ស.ទៅដល់អា.រុ.ក.អា.រ.ក្.សអ្ន.ក.តា.ទាំងឡាយដែលមានកាធ្វេីខុសដោយមិនដឹងខ្លួន។ ដែលនេះបេីយេីងគិតទៅជាទម្លាប់ប្រពៃណីដែលខ្មែរយេីងតែងតែគោរពនឹងធ្វេីវានៅពេលដែលមានរឿងមិនប្រក្រតិនៅក្នុងមជ្ឈដ្ឋានណាមួយដែលយេីងហៅថាជាប្រភេទព្រហ្មាញ្ញ សាសនា។ដែលករណីនេះកំពុងតែមានការផ្អេីលពេញនៅវិទ្យាល័យសម្រោង៕ សូមមកទស្សនាវីដេអូទាំងអស់គ្នា៖
អានបន្តសូមចូលរួមរំលែកទុក្ខផង! ភរិយាបិតាស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ កាលពីយប់មិញ…
ភរិយា បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ គឺលោកស្រី Trudy ( Vann Amberg Gertrude) សញ្ជាតិខ្មែរ-ស្វីស បានទទួលមរណភាពភាពហើយ ក្នុងអាយុ ៨៨ ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃទី ៥ ខែមីនា នេះ នៅគេហដ្ឋានរបស់លោកស្រី នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គួររំឭកផងដែរថា លោកស្រី គឺជាភរិយារបស់លោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជា ដែលលោកបានរួមចំណែកជាច្រើនក្នុង វិស័យស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប ចាប់តាំងសម័យសង្គមរាស្ត្រនិយម ដែលក្នុងនោះសមិទ្ធផលសំខាន់ៗ ដែលលោកបានក៏សាងរួមមាន វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលសន្នីសីទចតុមុខ និង សំណង់ផ្សេងៗទៀត៕ ប្រភព ៖ Amazing Cambodia
អានបន្តបងប្អូនស្គាល់ ស្រីនុតទេ? ដែល cover បទ “លង់ស្នេហ៍ប្រុសក្មេង” ដល់ថ្នាក់ផ្ទុះល្បីខ្លាំង រហូតមានអ្នកចូលមើលជាង ៦លានដង នោះ, ពេលនេះ ចេញមុខមកហើយ ដោយប្រាប់ច្បាស់ៗ ថា “រាល់ថ្ងៃហ្នឹង ទៅណា មកណា…” (មានវីដេអូ)
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលកន្លងផុតទៅ ជាង២ឆ្នាំ មកហើយនេះ គេប្រទះឃើញ Channel YouTube មួយឈ្មោះ Arom Record បានបង្ហោះបទចម្រៀងមួយបទ ក្រោមចំណងជើងថា “លង់ស្នេហ៍ប្រុសក្មេង” ដែលជាការបកស្រាយ ដោយ ថាន់ នឿថង។ គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនាក្នុង YouTube ខាងលើ ជាង ៥លានដងបាត់ទៅហើយ។ គួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ បទនេះ ត្រូវបាន នារីរូបស្រស់ម្នាក់ ឈ្មោះ ស្រីនុត បានយកទៅ cover កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានគេ បង្ហោះចូល ក្នុង Channel YouTube មួយឈ្មោះ Phally Pusat។ គិតត្រឹមថ្ងៃនេះដែរ បទនេះ គឺមានអ្នកចូលទស្សនាជាង ៦លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ ព្រោះតែល្បីខ្លាំងពេក ស្រាប់តែនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ ស្រីនុត បានចេញមុខទំលាយរឿងខ្លះៗហើយ ទាក់ទងបទ “លង់ស្នេហ៍ប្រុសក្មេង” នេះ ដោយប្រាប់ ក្រុមការងារ តារាញូស៍ ថា ៖ “រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយបង ខ្ញុំមិនមែនជាតារាទេបង គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ និយាយទៅកាលពី ២ឆ្នាំមុន ខ្ញុំទទួល អាហ្វែរ…
អានបន្តរំជួលចិត្តត! ចៅប្រុសឈរអង្អែលរូបថតស.ពយាយក្នុងពិធីបុណ្យ ធ្វើអោយបងប្អូនជាច្រើនសែនសង្វេគជាខ្លាំង
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយរូបថតមួយសន្លឹកបង្ហាញពីចៅប្រុសម្នាក់ ឈរអង្អែលរូបថតស.ពយាយរបស់ខ្លួន ក្នុងពិធីបុណ្យស.ព ហាក់ដូចបានដឹងថា យាយរបស់ខ្លួនលាជារៀងរហូត គ្មានថ្ងៃត្រឡប់ហើយនោះ បានធ្វើឲ្យ ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាមហាជនជាច្រើនមានក្តីរន្ធ.ត់ចិត្តជាខ្លាំង ព្រោះដោយសារតែគាត់ជួបឧប្បត្តិហេតុមិននឹកស្មានមួយ ហើយលាជារៀងរហូតភ្លាមៗតែម្តង។ ដោយឡែក តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ «មនុស្សគឺ ចិត្ត» បានបង្ហាញអារម្មណ៍សោកស្ដាយស្ទើរទទួលយកមិនបាន ក្រោយបាត់បង់ជម្រកដ៏កក់ក្ដៅ គឺជាពាក្យថាម៉ែដោយសរសេរថា៖ «មិនអាចទេដែលរឿងគ្រប់យ៉ាង ត្រូវតែសមបំណង។ មិនអាចទេ ដែលរឿងទាំងអស់ ត្រូវតែបានបំពេញចប់ក្នុងដំណើរជីវិត។ មិនអាចទេ ដែលយើងអាចតម្រូវឱ្យធម្មជាតិដ៏ទៀងទាត់នេះ មកផ្ទៀងផ្ទាត់តម្រូវចិត្តយើងបាន។ ទោះយើងដឹង យើងយល់បាននៃហេតុទាំងឡាយនោះក៏ដោយ ក៏យើងនៅតែមិនអាចធ្វើចិត្តបានគ្រប់រឿង ព្រោះតែមនោសញ្ចេតនានៃក្តីស្រលាញ់ និងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចនេះហើយ។ខ្ញុំពិបាកធ្វើចិត្តណាស់ ខ្ញុំពិបាកយល់ណាស់ថាខ្ញុំត្រូវធ្វើអីបាននៅពេលនេះ និងបន្តទៅទៀត។ គ្រប់យ៉ាងដែលខ្ញុំប្រឹង ដើម្បីសេចក្តីសុខមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ តែពេលនេះ មិនមានគាត់ទៀតទេ។ តើខ្ញុំគួរបន្តធ្វើបែបណា? អស់់ហើយ ខ្ញុំអស់ជម្រកដ៏កក់ក្តៅមួយ ដ៏ធំធេងហើយគឺម៉ែ។ ម៉ែ ម៉ែល្អបំផុតចំពោះកូន និងចៅ។កូន និងចៅស្រលាញ់ម៉ែណាស់។ សូមសេចក្តីល្អទាំងពួករបស់ម៉ែ នាំដំណើរម៉ែ ទៅដល់ទីខ្ពស់។ សូមម៉ែបានដល់សុគតិភព»។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា តាមរយៈគណនីហ្វេសប៊ុកខាងលើ បានបញ្ជាក់ថា មូលេហតុដែលនាំឲ្យម្ដាយក្មេករបស់ខ្លួន លាកូន លាចៅ លាសាច់ញាតិជារៀងរហូត គឺដោយសារដើរដួល៕ប្រពភ៖ ហ្វេសប៊ុក
អានបន្តតែងខ្លួនប្លែកដល់ហើយអាយដល! អីយ៉ា ស្ងាត់ បទថ្មី របស់ ធឿន បុរី ចេញហើយ “ចូលចិត្តជប៉ុន” ពីរោះប្លែក អារម្មណ៍ណាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ទប់ចិត្តលែងជាប់ ចូល comment ព្រាត ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាចាំច្បាស់ជាក់ជាមិនខាន នូវ តារាចម្រៀងវ័យក្មេង ដែលមានសម្លេងលន្លង់លន្លោច ក្រអួនក្រអៅ ក្នុងផលិតកម្ម Galaxy Navatra គឺ កុមារា ធឿន បុរី ។ បុរី នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសនោះ រាល់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះ គឺមានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់ សឹងមិនគួរឲ្យ និងនឹកស្មានដល់។ ហើយថ្មីៗនេះ អ្នកគាំទ្រជាច្រើនចេះតែ comment សួរក្នុងផលិតកម្ម ថាពេលណា ចេញបទចម្រៀងថ្មី សម្រាប់ ធឿន បុរី ហើយក៏មានអ្នកខ្លះទៀត ចេះតែឆ្ងល់ថា តើ ធឿន បុរី គាត់ទៅណា បានជាមិនឃើញបទចម្រៀងថ្មីៗរបស់គាត់អ៊ីចឹង។ ដើម្បីឲ្យអស់សង្ស័យ ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ខាងផលលិតកម្ម Galaxy Navatra ចេញមកបញ្ជាក់ និងប្រាប់ដំណឹងល្អមួយហើយ ដឹងតែហ្វេនៗ ពេញចិត្តហ្មង ដោយខាងផលិតកម្ម ប្រាប់ថា ៖ “អ្នកគាំទ្រ ដែលរង់ចាំ ធឿន បុរី ស្អែកនេះ ធឿន បុរី មកវិញហើយ នាវេលាម៉ោង៧ព្រឹក ក្នុងយូធូប របស់ Galaxy Navatra ពួកយើងសង្ឃឹមថា នឹងមានអ្វីដែលប្លែកឆ្នាំនេះ សម្រាប់បងប្អូន ពីអ្នកនិពន្ធ យឹម តាស្រង់”។ ដូចដែលបានសន្យា ទីបំផុត នៅព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១…
អានបន្ត