ភ្នំពេញ៖ សូមរំឡើងវិញបន្តិចដែលថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងផុតមកនេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានបញ្ជាក់ថាខ្លួនបានឆ្លងវីរុសកូវីដ-១៩ហើយ ក្នុងលទ្ធផលធ្វើតេស្តលើកទី៣។ ហើយជាលទ្ធផលវិជ្ជមានកូវីដ-១៩ របស់តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យនាងព្រួយបារម្ភចំពោះក្រុមគ្រួសារយ៉ាងខ្លាំង ជាពិសេសកូនស្រីតូចរបសស់នាងដែលមានអាយុទើបតែ ៥ខែ។ ទោះជាយ៉ាងនេះក្តី នាងតូច Jenny កូនស្រីសំណព្វចិត្តរបស់ សួស វីហ្សា មិនបានរកឃើញមានផ្ទុកវីរុសនេះឡើយ ដែលនេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារតារាចម្រៀងខាងលើ ។ យ៉ាងណាមិញ ដូចប្រិយមិត្តបានជ្រាបហើយថា កន្លងមក សួស វីហ្សា និង លោក ថមមី គឺជាប្ដីប្រពន្ធដែលស្រឡាញ់ផ្អែមល្ហែមនឹងគ្នាសម្បើមណាស់ តែពេលនេះ សួស វីហ្សា ត្រូវបែកស្វាមីសំណព្វចិត្ត និង កូនស្រីជាទីស្រឡាញ់ទៅព្យាបាលជំងឺកូវីដ-១៩ ដាច់ដោយឡែក ធ្វើឱ្យពួកគេត្អូញត្អែរនឹកដល់គ្នាជាពន់ពេក តែទោះជានឹករឭកដល់គ្នាយ៉ាងណា ពួកគេបានត្រឹមប្រាប់គ្នាតាមរយៈសារអេឡិចទ្រនិចពីចម្ងាយប៉ុណ្ណោះ ៕
អានបន្តMonth: March 2021
បានបុណ្យច្រើនណាស់! អ្នកដឹកនាំថត MV នៅផលិតកម្ម សាន់ដេ បានអនុញ្ញាតិឲ្យចាស់ៗអាណាថា និងលោកតាស៊ីក្លូអាចមកហូបបាយ នៅហាងរាល់ថ្ងៃ ដោយឥតគិតថ្លៃ
ភ្នំពេញ៖ កាលពីថ្មីៗនេះផងដែរលោក ឃុន ធារិទ្ធ ដែលជាដឹកនាំការថតសម្តែងវីដេអូ នៅផលិតកម្មសាន់ដេ និង ជាម្ចាស់ហាង Ella House បានធ្វើរឿងដ៏គួរឲ្យគោរពមួយគឺ ព្រមអនុញ្ញាតិ្តឲ្យមនុស្សដែលគ្មានផ្ទះសម្បែងនិង លោកតាសុីក្លូអាចចូលបរិភោគបាយនៅហាងលោកដោយមិនគិតថ្លៃ។ ដោយឡែកយោងតាម គណនីរបស់លោក បានបង្ហោះសារដែល បង្ហាញពីការចែករំលែកនិង ជួយជ្រោមជ្រែងចំពោះចាស់ដែលខ្វះខាតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ញុំបាទឃុន ធារិទ្ធ ម្ចាស់ហាង Ella House សូមប្រកាសថា នៅពេលElla House សាខាទួលទំពូង បានបេីកដំណេីរការ រាល់ចាស់ៗដែលអានាថាតាមផ្លូវ នឹងលោកតាសុីក្លូអាចមកហូបបាយនៅទីនេះ រឺមកខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃផងដែល ទាំង3ពេល ខ្ញុំមិនមែនជាអ្នកមានទេ តែខ្ញុំអាចជួយបានតាមអ្វីដែលខ្ញុំអាចធ្វេីបាន ចូលរួមសាងទង្វេីរល្អចាប់ផ្តេីមពីខ្លួនអ្នកទៅ មិនចាំបាច់ក្លាយជាអ្នកមានបានធ្វេីបានទេ យ៉ាងណាមិញមហាជនបានកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ លោក ឃុន ធារិទ្ធ ដែលតែងតែមានចិត្តសន្តោសប្រណីដល់អ្នកខ្វះខាត ដោយមិនគិតពីការតបស្នង៕ សូមចូលទស្សនារូបភាពខាងក្រោម៖
អានបន្តជូនពរឲ្យឆាប់ជាសះស្បើយ! មុននេះបន្តិច ឌីជេ ក្តិប បញ្ជាក់ច្បាស់ៗថាមិនទាន់ឆ្លងកូវីដ-១៩ ទេតែលោកមានជំងឺមួយគឺ…(មានវីដេអូ)
ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងផុតមកនេះ ប្រិយមិត្តជាច្រើនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង មិត្តរួមសិល្បករជាច្រើននាក់ហាក់មានការព្រួយបារម្ភ និង ចែករំលែកតៗគ្នាពីអាការសុខភាពរបស់ ឌីជេ ក្តិប ដោយបានលើកឡើងថាលោកឆ្លងកូវីដ-១៩ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជាក់ស្តែងនៅល្ងាចថ្ងៃទី៣១ ខែមីនា ក្នុងឆ្នាំ២០២១នេះផងដែរ ឌីជេ ក្តិប បានធ្វើការបង្ហោះវីដេអូ បញ្ជាក់ពីអាការផ្ទាល់ខ្លួនថា ពេលនេះការធ្វើតេស្តសំណាកជំងឺកូវីដ-១៩ ចំនួន ២ដង របស់លោកនៅអវិជ្ជមាននៅឡើយនោះទេ។ យ៉ាងណាមិញ ទោះជាដំណឹងខាងលើត្រូវបានមហាជនចូលរួមអបអរដល់ ឌីជេ ក្តិប ក៏ពិតមែន ប៉ុន្តែមហាជនក៏នូវមានការព្រួយបារម្ភដល់សុខភាពរបស់លោកខ្លាំងណាស់ដែរ ក៏ព្រោះតែលោកបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានសុខភាពបន្តទៀត ហើយលោកមានជំងឺរលាកសួតធ្ងន់ធ្ងរផងដែរពេលនេះ ៕
អានបន្តអានសារនេះហើយ ទប់ទឹកភ្នែកមិនជាប់ទេថ្ងៃទី៣១ ខែមីនា នេះ លែងជាថ្ងៃខួបកំណេីតអូនហើយ ខួបអូនពេលនេះគឺមានតែ ថ្ងៃទី៣០ ខែតុលា តរៀងទៅ តែបងនៅតែចងចាំ ថ្ងៃដែលអូនមានវត្តមាននៅលើផែនដីនេះ និងការចាកចេញរបស់អូន
ការចាកចេញរបស់ប្អូនស្រី សុខណាត ដារ៉ាសុីណា ព្រោះតែមូលហេតុជំងឺបេះដូងរបស់នាង បានធ្វេីទុក្ខ ក្នុងអំឡុងពេលសម្រាល ក្រោយមកក៏ទទួល មរ ណភាព ចាកចោលក្រុមគ្រួសារ និងប្ដី ខណៈមុខកូនក៏នាងពុំទាន់ឃេីញបានធ្វេីឱ្យបុរសជាប្ដី មានការឈឺចាប់ជាខ្លាំង ព្រោះតែគាត់ពិតជាស្រលាញ់រូបនាង អស់ពីបេះដូង ហេីយតែងតែមេីលថែ និងបង្ហាញអំពីក្ដីស្រលាញ់ដ៏ស្មោះ ស ឥតប្រួលប្រែ ចាប់តាំងពីពេលផ្ដេីមជាសង្សារនឹងគ្នា រហូតក្លាយជាប្ដីប្រពន្ធ ដោយសង្ឃឹមថា និងអាចរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ប៉ុន្ដែបែរជាព្រហ្មលិខិត លោកឥតមេត្តា បានពង្រាត់គូស្នេហ៍មួយគូនេះទៅវិញ។ យ៉ាងណាមិញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បុរសជាប្ដីដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sothon Huot បានសរសេររៀបរាប់អំពីរឿងរ៉ាវមួយចំនួន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ថ្ងៃទី៣១ ខែមីនា ឆ្នាំ ១៩៩៥ ថ្ងៃខែឆ្នាំនេះ លែងជាខួបអូនហើយ ខួបអូនពេលនេះគឺមានតែ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ តរៀងទៅហើយ តែបងនៅតែចងចាំ ថ្ងៃដែលអូនមានវត្តមានលើផែនដីនេះ និងការចាកចេញរបស់អូន។ ប៉ុន្តែមានរឿងមួយអូនប្រហែលជាមិនបានដឹងទេ ថាបងបានរក្សាទុក បងគិតហើយថា ពេលអូនសម្រាលហើយ កូនយើងបាន ១ខួប បងនឹងយកចេញមកបង្ហាញអូន (ប្រដាប់តេសទឹកនោ.ម) ថានេះហើយដែលធ្វើឲ្យអូនភ្ញាក់ផ្អើល សប្បាយរីករាយក្នុងកាលគ្រាមួយនោះ ក៏ប៉ុន្តែនៅក្នុងពេលវេលានេះវិញ បងបានឃើញហើយចាប់កាន់ អារម្មណ៍វាគឺមិនដូចគ្នាទេ គឺវាបានបញ្ចាក់យ៉ាងច្បាស់ថា ពេលវេលាដែលគេឲ្យបងថែអូននោះ ជិតអស់ពេលហើយ ជិតលែងមានឱកាសហើយ រហូតក្នុងពេលអូនមានផ្ទៃពោះគឺអូនតែងតែសប្បាយរីករាយ ហើយអូនតែងតែនិយាយជាបងនូវពាក្យសម្តីប្លែកៗ អូនថាអូនមានក្តីសុខណាស់ អូនរីករាយខុសធម្មតា។ អ្វីដែលបងស្តាយមិនមែនពេលវេលាពីមុនទេ គឺទៅពេលអនាគតដែលព្រោះបងគ្មានវត្តមានអូននៅក្បែរបងនិងកូនទីនៗ។ រីករាយថ្ងៃខួបកំណើត ប្រពន្ធជាទីស្រឡាញ់ Soknath Darasina ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូត អូនជាប្រពន្ធដ៏ល្អ និងជាម៉ាក់កូនទីនៗដ៏ល្អបំផុត គ្មានអ្វីបួងសួងក្រៅពី ជាតិក្រោយសូមឲ្យអូនមានសុខភាពល្អ រឹងមាំ កើតជាតិណាៗឲ្យបងបានជួបអូនសារជាថ្មី ជាប្តីប្រពន្ធចាស់ទៅជាមួយគ្នា”។
អានបន្តទឹកចិត្តជ្រះថ្លាខ្លាំងណាស់! ព្រះតេជគុណ ឌួង ឆាយ បានបរិច្ចាគថវិកា ជួយទិញមន្ទីរពេទ្យ «នគរទេព» នូវទឹកប្រាក់រហូតដល់ទៅ…
ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដឹងហើយថា ព្រះតេជគុណ ឌួង ឆាយ ពីមុនគឺជា លោក ឧកញ្ញាម្នាក់ដែលមានចិត្ត សប្បុរសធម៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ដោយឡែក ព្រះតេជគុណ ឌួង ឆាយ មុននឹងចូលបួស ក៏ មានបញ្ហា គ្រួសារ យ៉ាងខ្លាំង រហូតដល់មានការលែងលះគ្នា ទើប ព្រះតេជគុណ ឌួង ឆាយ មកបួស ដើម្បី ចាកពី ផ្លូវលោកិយ។ ដោយឡែកឈានចូល ដល់ឆ្នាំ២០២១នេះ នៅក្នុងប្រទេសយើង ផ្ទុះឡើងនូវ កូវីដ១៩ យ៉ាងខ្លាំង ធ្វើអោយ រដ្ឋាភិបាល ត្រូវការថវិការ យ៉ាងច្រើន សម្រាប់ទិញ មន្ទីពេទ្យ សម្រាប់ព្យាបាលអ្នក ជំងឺ។ ព្រះតេជគុណ ឌួង ឆាយក៏បាន ឧបត្ថម្ភ ថវិការ ផ្ទាល់ខ្លួននឹង មានសង្ឃដីការថា ៖ “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា”៕
អានបន្តស៊ែរចែកគ្នាដឹងផង! សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ សារាចររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនានេះបានបញ្ជាក់ថា រាជរដ្ឋាភិបាល សូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់គោរព និង អនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ នូវ សារាចរណែនាំ ដែលចុះថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបណ្ដាវិធានការលម្អិតបន្ថែម ដូចខាងក្រោម៖ ១៖ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។ ២៖ សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖ ទី១៖ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ទី២៖ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់…
អានបន្តស្រាយចម្ងល់! ទីបំផុត លោកតា គង់ ណៃ បកស្រាយរឿងចចាមអារ៉ាមថា អ្នកលេងចាប៉ីដឹងតែងងឹត(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែឃើញ តភាពពិតៗ ដែលអ្នកលេងចាប៉ីល្បីឈ្មោះប៉ុន្មានរូបនេះ មានជំងឺងងឹតភ្នែក ជាក់ស្តែង លោកតា ប្រាជ្ញ ឈួន និង លោកតា គង់ ណៃ និងមួយចំនួនតូចទៀត សុទ្ធតែមានជំងឺងងឹតភ្នែក លើសពីនេះទៅទៀត ជំងឺងងឹតភ្នែកនេះ មិនមែនមកពីកំណើតឡើយ ពោលគឺ ពេលចាប់ផ្តើមល្បីឈ្មោះក្នុងការលេងចាប៉ីនេះ តែម្តង។ ស្របពេល ដែលមានភាពមិនប្រក្រតីបែបនេះហើយ ទើបមហាជន ចាប់ផ្តើមដាក់ការសង្ស័យនិង បង្កើតពាក្យចចាមអារ៉ាមថា ឲ្យតែអ្នកលេងចាប៉ីដឹងតែងងឹតភ្នែកហើយ ទន្ទឹមនឹងនេះ លោកតាបកស្រាយចម្ងល់ទាំងនេះ ថានេះគ្រាន់ជារឿងគាប់ជួន តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោកតាបន្តថា ប្រសិនបើពាក្យចចាមអារ៉ាមមនេះពិត លោកតាមិនឲ្យកូនប្រុស គង់ បុរាណ រៀនចាប៉ីឡើយ ជាមួយគ្នានេះ បច្ចុប្បន្នលោកតា ក៏កំពុងតែបង្ហាត់បង្រៀនចៅប្រុសម្នាក់ទៀតផងដែរ។ មិនតែប៉ុណ្ណោះ លោកតា បានបកស្រាយថា លោកតាពិការភ្នែកនេះ តាំងពី៤ឆ្នាំ ទាំងមិនទាន់ចេះលេងចាប៉ីមកម្លេះ ព្រោះកើតអ៊ុត ហើយ លោកតា ប្រាជ្ញ ឈួន ពិការភ្នែកតាំងពីអាយុ ៧ឆ្នាំ ព្រោះកញ្ជិលចូល មួយវិញទៀតសម្រាប់ ស្មៀន ពេល គាត់ពិការភ្នែក ព្រោះហូបស្លា តែមានអាការឈឺក្បាល បានឲ្យគេចាប់សរសៃរ តែចៃដ្យ ប៉ះសរសៃធ្វើឲ្យខូចភ្នែកម្ខាង ហើយក្រោយមកស្រាប់តែឆ្លងមកម្ខាងទៀត ។ ប្រាកដណាស់ ប្រសិនបើយើងក្រឡេកមើល តា ម៉ម ស៊ុន តាចង្កោម៨ តាពូថៅដៃ អាចារ្យទ្រី ជាដើម សុទ្ធតែជា អ្នកលេងចាប៉ី តែគ្មានពិការភ្នែកអ្វីទាំងអស់៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
អានបន្តអុញនោះទ! ខណៈពេលដែលប្រពន្ធលោក សុវណ្ណ រីទ្ធី កំពុងឡាយ មានអីស្រាប់តែរូបលោក ចូមខមិន លេងសុទ្ធតែប្រើពាក្យថា…
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកដានដឹងថាហើយថា ជុំវិញរឿងរ៉ាវគ្រួសារភរិយលោករបស់លោក សុវណ្ណ រិទ្ធី ដែលកាលពីយប់ម្សិលមិញនេះបានធ្វើការចេញមុខឡាយបន្ថែមនិងបញ្ជាក់ពីមូលហេតុមួយចំនួនពីស្វាមីរបស់ខ្លួនដោយសារតែឆ្អែតចិត្ត ចំពោះស្វាមីរបស់ខ្លួន ដែលមិនព្រមមកដផ្ទះជួបជុំជាមួយប្រពន្ធកូន និងរឿងជាច្រើនទៀត។ ជាក់ស្តែងផងដែលនោះ នៅក្នុងការឡាយរបស់ប្រពន្ធខ្លួន ស្រាប់តែរូបលោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងកាសែតបានចូលខមិនកប់ៗបែបនេះថា៖ «ខ្ញុំជាប់ពន្ធធានាគារ ឃើញតែចង់លែងលះខ្ញុំ មករឹបអូសយកសម្ភារៈខ្ញុំប្រាប់គេផង! នេះឬជាភរិយាល្អ?»៕ ដើម្បីជ្រាបបន្ថែមនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្តឃើញហើយរំភើបតាម! ផុតគ្រោះផុតភ៧យ ទីបំផុតផ្ទះ សុគន្ធ និសា លែងហ៊ុមព័ទ្ធទៀតហើយ នៅថ្ងៃទី៤ ក្រោយជាសះស្បើយ
ភ្នំពេញ៖ នាយប់ម្សិលមិញនេះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅមកនេះ នេះបើយោងតាមការបង្ហោះពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ផ្ទះរបស់តារាចម្រៀងអ្នកនាង សុគន្ធ និសា មានអាស័យដ្ឋាននៅ សង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឫស្សីកែវ បានបើកដំណើរការឡើងវិញហើយ ក្រោយបានបិទធ្វើចត្តាឡីស័កដើម្បីអនុវត្តតាមវិធានការសុខាភិបាលកាលពីកន្លងមកនោះ ។ ក្រោយពីឃើញរូបភាពជាច្រើនសន្លឹកនៃការដករបងចេញពីមុខផ្ទះរបស់តារាចម្រៀង សុគន្ធ និសា ហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រ មានអារម្មណ៍រំភើប និង ត្រេកអរជួសដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង ព្រោះអ្នកនាង និង ក្រុមគ្រួសារ គឺទទួលបានសុវត្ថិភាព និង ឆ្លងផុតនៃជំងឺកូវីដ-១៩ ហើយ ។ គួររំឭកដែរថា ផ្ទះតារាចម្រៀង សុគន្ធ និសា បានត្រូវបិទការចេញចូលដើម្បីធ្វើចត្តាឡីស័កតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីអ្នកនាងបានរកឃើញឆ្លងកូវីដ-១៩ និង ត្រូវទៅសម្រាកព្យាបាលនៅឯ The Great Duke រីឯសមាជិកផ្សេងទៀតបានដាក់ខ្លួនធ្វើចត្តាឡីស័កនៅទីតាំងខាងលើ ៕
អានបន្តសូមចូលរួមអបអរផង! ទីបំផុតលោក ផែង វណ្ណៈ នឹងទទួលបានសិទ្ធស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានរបស់ខ្លួនសារជាថ្មីវិញហើយដោយ….
(ហ្វេសបុក)៖ ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុកនានាច្បាស់ជាជ្រាបហើយថា កាលពីថ្ងៃទី ទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយសារតែបានជេ រប្រ មា ថមកលើថេរស ភា សង្ឃខេត្ត ហើយរងការរិះ គ ន់យ៉ា ងចា ស់ដៃពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ស្រាប់តែនៅមុននេះបន្តិច គណនីហ្វេសប៊ុកលោក ផែង វណ្ណៈ ក៏បានបង្ហោះសារសប្បាយចិត្តរីករាយដោយសារតែ ក្រសួងព័ត៌មានបានអនុ ញាតឲ្យលោកបើកដំណើរការគេហទំព័រនេះឡើងវិញ ហើយនេះជាការរៀបរាប់ខាងក្រោម“សូមគោរព អរគុណ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានអនុញ្ញាតអោយខ្ញុំបាទបានដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណមកវិញ ខ្ញុំ នឹងខិតខំកែលម្អនូវចំណុចខ្វះខាតដេីម្បីក្លាយខ្លួនជាអ្នកសារព័ត៌មានល្អមួយរូបដែលគោរ ពវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នានារបស់រដ្ឋ”។ ក្នុងនោះដែរ លោក ផែង វណ្ណៈ ក៏បានបន្តទៀតថា“ ដណឹងរីករាយប ញ្ហារបស់ខ្ញុំត្រូវបានបញ្ចប់អស់ហើយ ខ្ញុំបាទសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលបានផ្ដល់ឱកាសអោយខ្ញុំបាទបានកែ ប្រែកំ ហុស ដេីម្បីបន្តបំរេី ប្រជាពល រដ្ឋ និង ប្រទេសជាតិ ក្រោមការដឹ កនាំប្រកបដោយកិត្តិបណ្ឌិ តរបស់សម្ដេចតេជោ ហ៊ុន សែន ។ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិ បូរ ណ៍ អាយុយឺ នយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុ ជារក្សាបានសុខស ន្តិភាព និង ការអភិវឌ្ឍន៍”។
អានបន្ត