ថាមែនៗ! ទីបំផុត បទ “ពឺតៗ” របស់ ខេមរៈ សិរីមន្ត ចេញ MV ហើយ អេមណាស់ ពិសេស idol ចុះពីលើឡានទំនើប កាន់ស្គរដៃ ឡើងឡូយទៀត, ទប់អារម្មណ៍លែងជាប់ ដល់ថ្នាក់ ហ្វេនៗ ពោលពាក្យបែបនេះថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនាជាង ២០លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ជាពិសេស ថែមទំាងល្បីខ្លាំង ដល់ប្រទេសជិតខាងទៀតផង មានដូចជាប្រទេសថៃ ឡាវ និងប្រទេសវៀតណាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “ពឺតៗ” បានចេញ វីដេអូចម្រៀង (MV) ជាផ្លូវការហើយ ពិតជាឡូយខ្លាំងណាស់ ពិសេសនោះ idol ខេមរៈ សិរីមន្ត ចុះពីលើឡានទំនើប កាន់ស្គរដៃ ឡើងឡូយហ្មង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តាប់ចប់ភ្លាម ហ្វេនៗ ទប់អារម្មណ៍លែងជាប់ហើយ ដល់ថ្នាក់អ្នកខ្លះពោលពាក្យបែបនេះថា ៖ ពឺតៗ ចេញ MV ហើយ កប់ខ្លាំងណាស់, OMG MV ញាក់សាច់, អេមៗណាស់,…

អានបន្ត

ធ្វើតាមសន្យា! ទីបំផុត ថៅកែហាងពេជ្រ បានជួប តារាចម្តែងជើងចាស់ ទំាងពីររូបនេះហើយ, ដើម្បីសម្រួលការលំបាក ថៅកែហាងពេជ្រ បានជូនថវិកា ក្នុងម្នាក់ ទទួលបានរហូតដល់ទៅ…, ច្រើនណាស់

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដូចដែលបានសន្យា ទីំបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានជួបតារាសម្តែងជើងចាស់ពីរដួងនេះហើយ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រី ថែមទំាងបានជូនថវិកាយ៉ាងច្រើនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី បានបញ្ជាក់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំ មានអ្នកជួយគាត់ តែតាមពិត គឺមិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមីងទាំង២ ក៏សូមប្រកាស ដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថា អ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន សូមបងប្អូនផលិតកម្មផ្សេងៗជួយហៅអ្នកមីងថតផង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មាននៅចាំកន្លែងនេះបានទេ? អីយ៉ា ឱក សុគន្ធកញ្ញា និងស្វាមី បានទៅម្តងទៀតហើយ តែលើកនេះ នាំ ឆលី ទៅដែរ មើលទៅមុខ ឆលី ទៅដឹងហើយ សប្បាយជាង ប៉ាៗ ម៉ាក់ៗទៀត…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីកន្លងទៅ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ មុនពេលមាន ឆលី គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់កន្លែងមួយ មានទេសភាពស្អាតត្រជាក់ភ្នែក គួរឲ្យទាក់ទាញជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ កញ្ញា បានប្រាប់ថា “នេះជាកន្លែងលាក់ខ្លួនមួយដ៏អស្ចារ្យ ពេលមកដល់មានអារម្មណ៍ថាស្ងប់ស្ងាត់ស្រស់ថ្លាជាមួយធម្មជាតិបៃតង​វាលស្រែដើមត្នោត ផ្ទះខ្មែរដ៏ស្រស់ស្អាត ជាពិសេសនៅលើទឹកដីអច្ឆរិយ នៃខេត្ត សៀមរាប..! ពេលបានមកដល់ហើយពិតជាមិនចង់ឃ្លាត អរគុណចំពោះការទទួលយ៉ាងកក់ក្តៅពី ភូមិបៃតង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅទីបំផុត នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់ជាលើកទី២ ជាពិសេស ថែមទំាងបាននាំកូនប្រុសសំណព្វចិត្ត គឺ ឆលី ទៅដល់ទីនោះថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្វាមី តារាចម្រៀងស្រីរូបនេះ បានបញ្ជាក់សារយ៉ាងខ្លី ប្រាប់ថា “ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត ជាមួយCharlie គ្រាន់តែលើកមុន Charlie មិនទាន់កើត ….”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញ រូបភាពស្អាតៗ អមដោយទេសភាពដ៏ទាក់ទាញទាំងនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ Sweet ទាំងព្រឹកហ្មងបង​, ស្អាតខ្លាំងបង, ស្រស់ស្រាយ, នៅកន្លែងណាបង ទេសភាពគួរអោយចង់ទៅ, ឆាលីមុខឡេីងតួឯកម៉ងបង​ សង្ហារតាំងពីក្មេងបាត់ហើយ, មើលទៅមុខ ឆលី សប្បាយដល់ហើយ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖

អានបន្ត

រំភើបចិតជំនួស! ស្ងាត់ៗ អ្នកឧកញ៉ា គិត ម៉េង ធ្វើខួបកំណើតជូន ភរិយា យ៉ាងសាមញ្ញ តែពោរពេញស្នាមញញឹម និងរីករាយណាស់ ពិសេសមើលតាមវីដេអូ បានដឹងថា អ្នកឧកញ៉ា គិត ម៉េង ស្រឡាញ់លោកជំទាវ ម៉ៅ ចំណាន ខ្លាំងប៉ុណ្ណា (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារ ដ៏មានន័យ ប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រី តូចចំណាន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកកាលពី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មាននេះ គឺចំថ្ងៃខួបកំណើត របស់ លោកជំទាវ ម៉ៅ ចំណាន ស្រាប់តែគេឃើញ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យដ៏ផ្អែមល្ហែម ជូនភរិយា របស់ខ្លួន មួយទៀតហើយ ថា “នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេក ប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរ ថ្ងៃពិសេស របស់ភរិយាដ៏ស្រស់សោភារបស់បង។” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំធ្វើកម្មវិធីខួបកំណើត ដ៏តូចមួយ ជាលក្ខណៈគ្រួសារ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ មើលទៅពិតជាពោរពេញដោយ ស្នាមញញឹម និងកក់ក្តៅណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ពិសេសបើក្រឡេកទៅមើល តាមរូបភាព និងវីដេអូ បានដឹងថា អ្នកឧកញ៉ា ពិតជាស្រឡាញ់ភរិយាខ្លួន ខ្លាំងប៉ុណ្ណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Lisa Thom ដែលបានបង្ហោះរូបភាព និងវីដេអូ នៃកម្មវិធីខួបកំណើត លោកជំទាវ ម៉ៅ ចំណាន នេះ បានភ្ជាប់សារខ្លីមួយបន្ថែមថា ៖…

អានបន្ត

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹង សុភ័ក្រ្ត កុសុម៉ា ស្រកគីឡូ ពី ៥៧ នៅសល់ត្រឹមតែ ៥០គីឡូ ប្រែរូបរាង ស្អាតប្លែក ដោយសារតែ…

កញ្ញា សុភ័ក្រ្ត កុសុម៉ា គឺជា ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ ដែលពុកម៉ែ បងប្អូន ភាគច្រើន មិនដែលមើលរំលងឡើយ ថែមទំាងពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងដដែលរហូតមកដល់ពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីការិនី សម្បុរស្រអែមរូបនេះ មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូ លេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ ជាច្រើន ស្ងើចសរសើររហូតមានអ្នកខ្លះទប់សំណើលែងជាប់ទៀតក៏មាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសុខៗ ស្រាប់តែ កុសុម៉ា ទំលាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “ពិតជាពិបាកទ្រាំ នូវពាក្យដែលគេមើលងាយ និយាយចំៗ ថាធាត់ម្ល៉េះ ធាត់ទៅ ចាស់ម្ល៉េះ អាក្រក់ណាស់ ទៅណាគេសើចពីមុខ ពីក្រោយ សំខាន់ឆ្ងាញ់ត្រង់ថា ធាត់ហើយ ខ្មៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យទាំងអស់នេះហើយ ទើបធ្វើអោយខ្ញុំ អាចយកឈ្នះពីការអត់ឃ្លានបាន ខ្ញុំមិនខឹងអ្នកទេ មានតែអរគុណអ្នកថែម បើមិនមានអ្នកថាអោយទេ ប្រហែលខ្ញុំ៦០គីឡូហើយមើលទៅ មានតែខ្លួនឯងទេ ដែលធ្វើឲ្យយើង សំរេចគោលបំណងបាន ហើយគ្មានការជោគជ័យណា បានដោយស្រួលនោះទេ ខ្ញុំសុំលើកទឹកចិត្តអ្នកធាត់ៗគ្នាយើងណា”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងណាស់ថា តើធ្វើយ៉ាងម៉េច បានជាស្រកគីឡូ និងមានរូបរាងស្អាតប្លែក បែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត់ចាំយូរឡើយ ភ្លាមៗនោះ កុសុម៉ា ក៏បានបញ្ជាក់ នៅក្នុង comment ថា “ពីមុនខ្ញុំ៥៧គីឡូ ឥលូវនៅសល់៥០គីឡូ ហើយ១អាទិត្យខ្ញុំហាត់ប្រាណ៣ថ្ងៃម្តង ញុំាទឹកក្តៅលាយជាមួយទឹកឃ្មុំរាល់ព្រឹក ថ្ងៃញុំាបាយធម្មតា តមខ្លាញ់ តមសាច់ជ្រូក ញុាំបន្លែច្រើនពេលល្ងាច ហើយយូរៗញាំយប់ម្តង”៕

អានបន្ត