អ្នកគាំទ្រ ក៏ដូចជា ប្រិយមិត្តទួទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra នោះ ហើយបច្ចុប្បន្ន លោក មានកូនប្រុស ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ពិសេសមាន ទេពកោសល្យ ខាងវិស័យចម្រៀង ដូចឪពុកអ៊ីចឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនពៅ របស់ លោក ព្រាប សុវត្ថិ បាននិពន្ធចម្រៀងមួយបទ ក្រោមចំណងជើងថា “GANG GANG” ឡើងផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក YouTube និង TikTok ដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា។ ចំណែក កាលពី ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មហាជន ក៏ដូចជាហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសថា ៖ “ជំរាបសួរ បងប្អូន ពូមីង អ៊ុំប្រុសអ៊ុំស្រីទំាងអស់ ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ ឥឡូវនេះ ខ្ញុំបាទបានឈប់ពីផលិតកម្មរស្មីហង្សមាស ហើយ ហើយខ្ញុំក៏មានបទចម្រៀងថ្មីៗ ដែលត្រៀមចេញ នៅក្នុង YouTube របស់ខ្ញុំ…
អានបន្តDay: February 19, 2021
អស់ទាស់! ទិដ្ឋភាពទូទៅ នៃពិធីសម្ភោធ ផលិតកម្មរាម និងការស្វាគមន៍ តារាចម្រៀង មាស សុខសោភា ថ្ងៃនេះ ពិតជាអធិកអធមណាស់…(មានវីដេអូ)
មហាជន ក៏ដូចជាហ្វេនៗ ជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា បានប្រកាសនូវដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយថា រូបគាត់ បានចាកចេញពីផលិតកម្ម Town ហើយ។ ស្រាប់តែ មកដល់ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនដោយប្រកាសជាផ្លូវការថា ៖ “បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះ នាងខ្ញុំ សូមបកស្រាយនូវចង្ងល់ របស់បងប្អូន ថាតើនាងខ្ញុំ នឹងចូលផលិតកម្មមួយណា? នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូល ផលិតកម្មរាម ជាផ្លូវការហើយ។ ព្រឹត្តិការណ៍ ស្វាគមន៍ វត្តមាន របស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។ សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃ និងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ។”។ ដូចដែលបានសន្យា នៅទីបំផុត ព្រឹតិ្តការណ៍ ការបើកសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា បានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះហើយ ដោយបានរៀបចំធ្វើឡើងនៅ ឌឺព្រីមៀរសែនសុខ មើលទៅពិតជាអធិកអធមខ្លាំងណាស់…
អានបន្តអាសូរខ្លាំងណាស់! គាត់គឺជាធនធានមនុស្សដ៏ល្អម្នាក់ប្រចាំវត្តឯករង្សីត្របែក ត្រូវបានទទួលមរណភាព ចោលកូនស្រីទាំងពីរនាក់ ដោយសារតែ
កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះ Alex Chantra បានចែករំែលកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈស្រ្ដីម្នាក់មានឈ្មោះ យ៉ុន យ៉េន (ពុំទាន់ដឹងអាយុ) រស់នៅខេត្តខេត្តបន្ទាយមានជ័យ បានទទួលមរណភាព ចាកចោលកូនៗជាទីស្រលាញ់ ទាំងអាឡោះអាល័យ ព្រោះដោយសារតែ ត្រូវបានបងប្រុសបង្កេីតរបស់គាត់ កា ប់ អោយស្លា ប់ ក្នុងថ្លុក ឈា ម យ៉ាងរន្ធ ត់ ជាទីបំផុត។ ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”គួរឲ្យសង្វេគណាស់! ស្លា ប់ ចោលកូនស្រីទាំងពីរឲ្យនៅកំព្រា។ គាត់គឺជាធនធានមនុស្សដ៏ល្អម្នាក់ប្រចាំវត្តឯករង្សីត្របែក។ សូមចូលរួមរំទុក្ខក៏ក្រៀមក្រំនេះផង សូមឱ្យវិញ្ញាណក្ខន្ធញោមស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ R.I.P។” ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ នៃ ស ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញាណក្ខន្ធ នៃ ស ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តមានការភ្ញាក់ផ្អើលជាខ្លាំង! ក្រោយគូស្នេហ៍វ័យក្មេងមិនទាន់បាត់ធំក្លិនទឹកដោះ ដឹកដៃគ្នាចូលរោងការ
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេបុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះនិងចែករំលែកតៗគ្នា ទាក់ទងនឹងគូស្នេហ៍មួយគូមិនទាន់បាត់ធំក្លិនទឹកដោះស្រួលបួលផង ស្រាប់តែដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរឡើងគគ្រឹកគគ្រេង មើលឃើញហើយស្ទើរតែមិនគួរអោយជឿនឹងភ្នែក។ ក្នុងនោះសាច់ញាតិរបស់កូនកំលោះកូនក្រមុំដែលរៀបអាពាហ៍ពិពាហ៍ខាងលើបានបង្ហោះសារលើគណនីបណ្ដាញសង្គមហ្វេបុករបស់ពួកគេ ដោយរៀបរាប់ថាអ៊ីជូនពរក្មួយអោយស្រលាញ់គ្នាដល់ចាស់នឹងរកស៊ីមានបាន។ នៅពេលបានឃើញការបង្ហោះសារអមមកជាមួយរូបភាពខាងលើរួចមកមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិមានទាំងអ្នកសរសើរនឹងរិះគន់។ដូច្នេះកុំអោយខាតពេលវេលាយូរសូមប្រិយមិត្តទៅទស្សនារូបភាពដែលនៅខាងក្រោមនេះទាំងអស់គ្នា៖
អានបន្តសូមចូលរួមរំលែកទុក្ខផង! បុរសម្នាក់បានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះ Bee Huni បានចែករំែលកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈមិត្តភក្ដិជិតស្និតរបស់ខ្លួនម្នាក់ មានឈ្មោះ រៀម រតនៈ អាយុ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង បានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារជាទីស្រលាញ់ ទាំងអាឡោះអាល័យ ដោយសារតែជំងឺ រ លា ក ស្រោ ម ខួរ។ ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់អំពីអារម្មណ៍របស់ខ្លួន ស្ដីពីការចាកចេញ គ្មានថ្ងៃវិលត្រឡប់នៃមិត្តភក្ដិរបស់ខ្លួន ដោយសំណេរមួយឃ្លាថា៖”ពួកម៉ាក់ហា៎ មិចឯងទៅបាត់អត់ប្រាប់ចឹង អ ញ នៅតែមិនទាន់ជឿទេ អ ញ មិនដែលសូម្បីគិតថា ឯងមានថ្ងៃហ្នឹងទេ ឯងទើបនិយាយវីដេអូខលជាមួយ អ ញ យប់មិញតើ ឯងនៅ ជេ រ អ ញ បានតើ ចុះឥលូវនឹងមិចបានឯងដាច់ចិត្តម៉្លេះ លឿនពេកហើយ នៅតែទទួលយកមិនទាន់បាន ក្រែងឯងធ្លាប់និយាយថា ពេល អ ញ ខលទៅ ជេ រ អោយញ៊ាំបាយអោយញ៊ាំថ្នាំ រឹងមាំ ញ៊ាំថ្នាំអោយទៀងពេល ឯងថាអរណាស់ ព្រោះបាន អ ញ ជេ រ ចុះឥលូវ មិចមិននៅអោយ អ ញ ខល ជេ រ ទៀតចឹង R.I.P na best fri Rotanak Clever”។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ នៃ…
អានបន្តញ៉ាក់សាច់! ខៀវ សានសាណា តារាស្រុកខ្មែរម្នាក់ទៀតហើយជិះ Rolls-Royce ពាក់ស្លាកលេខពិសេសទៀត
នៅក្នុងសង្គមសិល្បៈបច្ចុប្បន្ន គេសង្កេតឃើញតារាប្រុស-ស្រីល្បីៗ បានបង្ហាញភាពជោគជ័យរបស់ខ្លួនដោយការរស់នៅក្នុងជីវិតកាលីបហាយសូរ ប្រើប្រាស់របស់របរប៊្រេនៗថ្លៃៗ ជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ ។ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើង កន្លងមកគេឃើញមានអ្នកសិល្បៈប៉ុន្មានដួងមកហើយ រួមមាន តារាចម្រៀង ងួន ចាន់ដេវីត និង លោក ខេមរៈ សិរីមន្ត ជាដើម កំពុងប្រើប្រាស់រថយន្តទំនើបតម្លៃខ្ទង់លានដុល្លារ ម៉ាក Rolls-Royce ជិះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យមហាជនស្ញប់ស្ញែងចំពោះជីវិតរស់នៅសុខស្រួលសម្បូរសប្បាយជាមួយរថយន្តទំនើបនេះយ៉ាងខ្លាំង ។ ដោយឡែកស្រាប់តែថ្មីៗនេះ ពិធីការិនីដ៏ឆ្នើមអ្នកនាង ខៀវ សានសាណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ បន្ទាប់ពីអ្នកនាងបានបង្ហាញរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿង បង្ហោះក្នុង Story ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ មិនត្រឹមតែបង្ហាញរថយន្តស៊េរីទំនើបតម្លៃខ្ពស់កប់ពពកដល់អ្នកគាំទ្របានឃើញប៉ុណ្ណោះទេ ក្នុងនោះគេក៏ឃើញឡានរបស់ ខៀវ សានសាណា មានពាក់ស្លាកលេខពិសេសដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនយល់ថារថយន្តនេះ ពិធីការិនីខាងលើទើបតែទិញក្ដៅៗ ៕
អានបន្តអីយ៉ា! តន់ ចន្ទសីម៉ា ប៉ះ ខេម ក្នុងបទ “ប្តឹងប៉ូលិស” ឈ្លោះគ្នាផ្អើលភូមិ, ល្អមើលពេក ដល់ថ្នាក់ ហ្វេនៗ និយាយថា…(មានវីដេអូ)
កាលពីព្រឹកម្សិលមិញ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា បានប៉ះ ជាមួយ ខេម មួយបទទៀតហើយ ពិតជាប្លែក ក្រោមចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។ ស្តាប់ចប់ភ្លាម អ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ចូល comment ថា ៖ អ្នកជិតខាងឌឺដងសាហាវ ពីរោះហ្មង, អ្នកជិតខាងគ្នាសោះ ឈ្លោះគ្នាខ្លះទៅ កុំអោយស្ងាត់ភូមិ ឈ្លោះបាន ហាមស្រលាញ់គ្នា ប្រយ័ត្នការផ្អើលភូមិទៀត, ពូខេមចិត្តអាក្រក់ម៉្លេះ គ្រាន់តែគេចតឡាន ក៏មិនបានដែរ, មើលហើយសើចរហូត ដូចរឿងភាគ, បើមានអ្នកជិតខាងបែបនេះ ដាច់ខ្យល់ស្លាប់មិនខាន, គ្រាន់តែគាត់ចតឡានសោះ ខឹងដែរ សម្រួលគ្នាទៅបងខេម អ្នកជិតខាង ឡើងស្អាតប៉ុណ្ណឹងហើយ។ លុះមកដល់ព្រឹកមិញនេះ វគ្គ២ តែ ត ពីម្សិលមិញ បានចេញទៀតហើយ ក្រោមចំណងជើងថា “ប្តឹងប៉ូលិស” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។ មួយបទនេះ ពិតជាមិនធ្វើឲ្យ ហ្វេនៗ ខកចិត្តឡើយ ព្រោះមិនត្រឹមតែពីរោះ មានន័យ ប៉ុណ្ណោះទេ មើលទៅកាយវិការនៅក្នុងបទចម្រៀងនេះ ពិតជាស៊ីគ្នាណាស់ មើលច្រើនដងទៅហើយ នៅតែល្អមើលមិនធុញសោះ សូម្បីតែអ្នកគាំទ្រ ក៏បានលើកឡើងបែបនេះ ដែរថា ៖…
អានបន្តមើលអ្នកម៉ាក់អូនផង! ឲ្យទាន់សម័យ ស្ងាត់ៗ ពេជ្រ សូលីកា ដាក់មួយឈុតទៀតហើយ ស្អាតប្លែកណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេន ៗ លាន់មាត់ ថា…
អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង គឺ ពេជ្រ សូលីកា នោះ។ ស្ទើរតែគ្រប់បទ របស់ សូលីកា នៅតែឆក់យក បេះដូងអ្នកគាំទ្ររបស់ខ្លួនជាច្រើន ស្ទើរមិនគួរឲ្យជឿ នេះក៏ព្រោះតែ ទឹកដមសំនៀង និងការដាក់អារម្មណ៍មនោសញ្ចេតនាខ្លាំង នៅក្នុងបទចម្រៀង ដែលខ្លួនបានបកស្រាយ ធ្វើឲ្យគ្រប់គ្នា ស្តាប់ហើយ ស្តាប់ទៀត កាន់តែលង់តាម។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេស គឺមានកូនប្រុសសំណព្វចិត្តម្នាក់ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ ។ ទោះបីជា ពេជ្រ សូលីកា មានកូនមួយហើយ ក៏ដោយ ក៏សម្រស់របស់តារារូបនេះនៅតែស្អាតដដែល អមដោយការស្លៀកពាក់ តុបតែងខ្លួន ប្លែកៗ មិនឲ្យដដែលៗឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីឲ្យដើរទាន់សម័យ គេឃើញ អ្នកម៉ាក់ របស់ ហង្ស អ៊ារី វ៉េនស្ដេ លេងមួយឈុតទៀតហើយ ពិតជាស្អាតប្លែក គួរឲ្យគយគន់។ សូលីកា បានប្រាប់យ៉ាងខ្លីបន្ថែមថា “មកលើកនេះ ច្រើនសន្លឹកតិចហើយណា”។ មិនចាំយូរឡើយ ក្រោយឃើញរូបនេះភ្លាម ហ្វេនៗ ក៏បានបង្ហាញអារម្មណ៍ថា ៖ ស្អាតខ្លាំង ណាស់, ក្រមុំសុំចាញ់ អ្នកម៉ាក់ របស់ អ៊ារី ហើយ, ស្អាតប្លែក, Idol ថតលើកណា ស៊ីដាច់គេរហូត, ចង់បានរាងស្អាតដូច Mommy ។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញ សូលីកា ស្លៀកមួយឈុតនេះ។…
អានបន្តជួយសែ៊រលើកទឹកចិត្តផង! ល្បីដល់បរទេស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទេសនានៅថៃ ជាអង់គ្លេស បានល្អបំផុត
ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ កំពុងតែមានព្រះនាមល្បីល្បាញខ្លាំងទាំងផ្នែងអាណាចក្រ និងពុទ្ធចក្រ ។ ជារៀងរាល់ថ្ងៃព្រះអង្គតែងបង្រៀនតាមទំព័រហ្វេសប៊ុក Buddhism for Education of Cambodia(BEC) អំពីចំណេះដឹងអំពីអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ ឱ្យកូនខ្មែរទូទាំងប្រទេសបង្កើនចំណេះដឹងបានយ៉ាងទូលំទូលាយតាមការផ្ទេរចំណេះវិជ្ជាបានយ៉ាងល្អប្រពៃ ពីសំណាក់ព្រតេជព្រះគុណ ហាក់ សៀងហៃ ។ ថ្មីៗនេះវីដេអូទេសនាលើឆាកអន្តរជាតិរបស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នៅឯប្រទេសថៃ កំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។ វីដេអូទេសនា ព្រះតេជគុណ បានទេសនាភាសាខ្មែរផង ថៃផង និងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ថែមពោរពេញដោយខ្លឹមសារជ្រាលជ្រៅ បង្កប់អត្ថន័យអប់រំបានយ៉ាងល្អ ដែលធ្វើឱ្យការកោតសរសើរជាខ្លាំងពបីសំណាក់ពុទ្ធសាសនិកជនទាំងក្នុង និងក្រៅប្រទេស ៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
អានបន្តមានការចាប់អារម្មណ៍ជាខ្លាំង! ក្រោយឃើញ គង់ ចាន់ស្រីមុំ នាំម៉ូម៉ូ ស្លៀកឈុតបែបនេះ, ហ្វេនៗ គ្រឺត ម៉ូម៉ូ ពេក ដល់ថ្នាក់ និយាយចំៗ ថា…(មានវីដែអូ)
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ គង់ ចាន់ស្រីមុំ ក្រោយឃើញ ស្លៀកសំលៀកបំពាក់មួយឈុត ចូលរួម ក្នុង ពិធីសម្ពោធការដំណើរការ App Sastra Film ជាផ្លូវការ ធ្វើឡើងនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។ ក្នុងឱកាសដ៏ពិសេសនោះ ស្វាមី និងកូនស្រី របស់ ស្រីមុំ ក៏មានវត្តមានក្នុងពិធីនេះផងដែរ ពិសេសនោះ គ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូម៉ូ តែម្តង សូម្បីតែ ស្រីមុំ ក៏និយាយបែបនេះពីកូនស្រីរបស់ខ្លួនដែរថា “មើលចែម៉ូគេផង សុំចាញ់ចែហ្នឹហើយ រឿងតែងខ្លួន គឺមិនខ្ចិលសោះ ចង់ស្អាតសាហាវ”។ ឃើញរូបភាពទំាងនេះ មិនចាំយូរឡើយ ហ្វេនៗ ក៏បានចូល comment ដែរថា ៖ mommy ស្អាតពេកហើយ, សំខាន់អូនmomo មិនអោយចាញ់ mommyហ្មង, ស្អាតណាស់បង, គ្រួសារកក់ក្តៅ, ច្រណែនដល់ហើយ ស្អាតទាំងគ្រួសារហ្មង អាយដល់។ ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្រោយឃើញ ស្រីមុំ និងម៉ូម៉ូ ស្លៀកមួយឈុតដ៏ប្លែកបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្ត