ទស្សនិកជន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា នាង គន្ធា នោះ ដែលជាអតីតបេក្ខនារីម្នាក់ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦។ ពេលនោះ នាង គន្ធា បានលើកយកបទចម្រៀង ដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួតក្នុងកម្មវិធីដ៏ល្បីនេះ រហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា រំជួលចិត្ត ឡើងទប់ទឹកភ្នែកលែងជាប់ ក៏ហូរស្រក់ចុះមកដោយមិនដឹងខ្លួន ទៅតាមបទចម្រៀង ដែល គន្ធា បានបកស្រាយ។ ក្នុងនោះ បើទោះបីជា អតីតបេក្ខនារីនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែ នាង គន្ធា នៅតែទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ក៏ដូចជាហ្វេនៗ មកទល់ពេលនេះ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ និងការបកស្រាយ បទចម្រៀងពីរោះៗកន្លងមក។ កាន់តែពិសេសបំផុតនោះ ហ្វេនៗ ជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយឃើញ សម្រស់ របស់ កញ្ញា នាង គន្ធា មានការប្រែប្រួល ស្រស់ស្អាត ប្លែកជាងមុន មើលសឹងមិនស្គាល់។ ចំណែក នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសុខៗ ស្រាប់តែគេឃើញ កញ្ញា នាង គន្ធ ធ្លាក់ខ្លួនឈឺ ដោយសារជំងឺមួយនេះ។ លោក នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសបង្កើត កញ្ញា នាង គន្ធា បានប្រាប់ថា…
អានបន្តDay: February 17, 2021
អីយ៉ា ទើបបានអាយុជាង ១ ខែ កូនភ្លោះ ងួន ស្រីស កាន់តែទ្រលុកទ្រលន់ រីឯឈ្មោះវិញបែបចិនពីរោះកប់
គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ រយៈពេល ១ ខែ ៧ ថ្ងៃ ហើយ ដែលអតីតតារាចម្រៀង ងួន ស្រីស សម្រាលកូនភ្លោះប្រុស ២ នាក់ យ៉ាងស្រស់ស្អាត ។ បើតាមការបង្ហោះរូបភាពជារឿយៗ របស់អតីតតារាចម្រៀង កូនកាត់ចិនរូបនេះ បានឲ្យឃើញថា កូនប្រុសភ្លោះរបស់អ្នកនាង ពិតជាទ្រលុកទ្រលន់មានព្រលឹងគួរឲ្យក្នាញ់ខ្លាំងណាស់ ។ រីឯឈ្មោះវិញនោះ ងួន ស្រីស បានដាក់ឈ្មោះយ៉ាងស័ក្តិសមនឹងទម្រង់មុខប៉ោងៗ ភ្នែកតូចៗកាត់ចិន ដោយម្នាក់ឈ្មោះ ជីងស៊ីង និង ម្នាក់ទៀតឈ្មោះ ជីងសឹង ។ គួរឲ្យដឹងថា មកដល់ពេលនេះ អតីតតារាចម្រៀង ងួន ស្រីស មានកូនចំនួន ៤ នាក់មកហើយដែរ ដោយក្នុងនោះ នាងមានកូនស្រីតែម្នាក់គត់ ជាកូនទី ២ ៕
អានបន្តបែកធ្លាយបាត់! ធ្លាប់តែបានឮសម្លេងក្នុងស្ពតផ្សាយពាណិជ្ជកម្ម ពេលនេះមកស្គាល់ពីមុខមាត់ពិតម្ចាស់សម្លេងទើបភ្ញាក់ផ្អើលខ្លាំង (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីសម្លេងដែលធ្លាប់តែឮក្នុងស្ពតផ្សាយពាណិជ្ជកម្មទាំងអស់ អាចជាសម្លេងដែលឆ្លងកាត់ការកាត់ត និងកែសម្រួលរួចរាល់ទើបមានទឹកដមពីរោះរណ្តំបែបនេះ។តែវាពិតជាផ្ទុយស្រឡះពីការរំពឹងគិតរបស់មហាជនទាំងអស់ ដោយសារទាំងនោះពិតជាសម្លេងរបស់មនុស្ស ដែលនិយាយពិតៗគ្មានការកែសម្រួលតាមកម្មវិធីកំព្យូទ័រអ្វីសូម្បីបន្តិចទេ។ ជាក់ស្ដែងទន្ទឹមនឹងនេះ យើងក៏បានរកឃើញម្ចាស់សំនៀងដើម ដែលធ្លាប់តែឮសម្លេងស្ទើរគ្រប់ស្ពតផ្សាយពាណិជ្ជកម្មនេះហើយ នោះគឺ អ្នកស្រី អ៉ីវ ថាវុធ។ គួរបញ្ជាក់ផងដែរថា អ្នកស្រី អ៉ីវ ថាវុធ ជាកំពូលតារាបញ្ចូលសម្លេងឯក និងស្រែកស្ពតពាណិជ្ជកម្ម ប្រចាំប្រទេសកម្ពុជាដែលមានទឹកដមសម្លេងពីរោះក្រអួនក្រអៅ ស្រួយស្រឹបដូចសារិកា ផ្អែមជាងស្កត្នោតទៅទៀត៕ប្រភព៖khmerload
អានបន្តអុញនោះ! ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារម្តងទៀត ប្រតិកម្មនឹងរឿងទុំទាវ ២០២១ ដោយមានប្រសាសន៍ចំៗថា
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវក្រុមកញ្ញា អាជី និងកញ្ញា អាមុី ដែលបានថតសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ធ្វើឲ្យប៉ះពាល់ទៅដល់ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កោះហៅឲ្យចូលខ្លួនបំភ្លឺ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានសម្រេចឲ្យក្រុមអ្នកសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ទាំងអស់ ធ្វើការចេញវីដេអូ សុំទោស ប្រជាពលរដ្ឋជាសាធារណៈ និងធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ចំនួន ៨ចំណុច ដោយពុំមានការឃុំ ខ្លួន នោះឡើយ។ យ៉ាងណាមិញ ចំពោះរឿងដ៏ក្ដៅគ គុក ខាងលើនេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានប្រតិកម្ម និងលើកឡើងថា៖”រឿងទុំទាវ2021 ដែលអាចមានក្រសួងពាក់ព័ន្ធ៖ ទី១ ក្រសួងព័ត៍មាន ទី២ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ទី៣ ក្រសួងធម្មការ និងសាសនា ទី៤ ក្រសួងអប់រំ។ ច្បាប់គ្រប់យ៉ាងដែលអាចពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុកក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេមិនធម្មតារបស់អូនទាវ ដើម្បីបន្ទំសាច់អោយសរល្អ។ តែបើតាមខ្ញុំលឺប្រជាពលរដ្ឋដូចមិនពេញចិត្តទេ ហើយពួកគាត់បានអោយខ្ញុំជួយបង្ហាញពីអារម្មណ៍ពួកគាត់ផង គឺថា ថ្ងៃក្រោយបើមានអ្នកណាធ្វើខុស ឬសម្ដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ៖ ទី១ ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ។ ទី២ រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ។ ទី៣ ធ្វើលិខិតសុំទោសទុកអោយហើយទៅ។ យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន។ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលខ្ញុំបានជួប ពួកគាត់បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយមានក្រសួងណាឆ្លើយតបអត់? ចម្លើយ៖ ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ…
អានបន្តអីយ៉ា ចំប៉ីខ្មៅ បង្ហាញអារម្មណ៍រំភើប ជាលើកទី១ ក្នុងឆាកជីវិត មានប្រាក់ដើម្បីធ្វើរឿងនេះ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេលដែលបាត់មុខយូរក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយរយៈពេលវែងមក ពេលនេះ ចំប៉ីខ្មៅបានលេចមុខសារជាថ្មី តែអ្វីដែលពិសេសជាងលើកមុនៗនោះគឺ ការត្រលប់មកលើកនេះ ចំប៉ីខ្មៅបានបង្ហាញនូវរាល់សកម្មភាពដែល ហាក់មានប្រយោជន៍សម្រាប់មហាជនទូទៅ ជាក់ស្តែងដូចជាការចែករំលែករឿងអតីតកាលជូរចត់របស់ខ្លួនដែលធ្លាប់ឆ្លងកាត់ និង ការព្រមស្ម័គ្រចិត្តព្រឹក្សាយោបល់ពីបញ្ហាច្បាប់ ជួយជនក្រីក្រដូចជាខ្លួនជាដើម។ គួរបញ្ជាក់ថា ចំប៉ីខ្មៅបានបង្ហាញអារម្មណ៍រំភើបខ្លាំងបំផុត ក្រោយពេលខ្លួនធ្វើរឿងមួយនេះ។ លើសពីនេះទៅទៀត នេះគឺ សុំសរសើរ ដែលរូបលោកបានផ្លាស់ប្តូរគំនិត ពីការកាត់បន្ថយចំណាយប្រាក់លើរឿងអត់ប្រយោជន៍ហើយ បែរមករឿងមានប្រយោជន៍ទាំងនេះវិញ។ គួរបន្ថែមថា ចំប៉ីខ្មៅបានបង្ហោះវីដេអូមួយ ជាមួយនឹងសំណេរខ្លីខ្លឹម ថា ៖លើកទី១ក្នុងជីវិត ដែលខ្ញុំអាចចូលបណ្ណាគារើសសៀវភៅដែលខ្លួនស្រឡាញ់ ដែលត្រូវការ ដោយក្ដីរំភើបបំផុត នេះជាកាដូដែលជាទឹកចិត្តរបស់បងៗប្អូនពូមីងដែកបានឱ្យនាងថ្ងៃចូលឆ្នាំចិនកន្លងទៅ៕
អានបន្តស្រណោះណាស់! អតីតសង្សារ ជន រង គ្រោះ ដែលទទួលមរណភាព ដោយសារគ្រោះ ថ្នាក់ ចរា. ចរណ៍ បានបង្ហោះសារនិយាយរៀបរាប់ពេលស្រលាញ់គ្នា ៤ឆ្នាំ ថា
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងថ្ងៃ បុណ្យ នៃសេចក្ដីស្រលាញ់ (Valentine Day) នាវេលាម៉ោង១២រំលងអាធ្រាធ ឆ្លងចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់ ចរា. ចរណ៍មួយបានកើតឡើង បណ្ដាលឲ្យយុវជនម្នាក់ ទទួលរង រ បួ ស ធ្ង ន់ រួចក៏បានគេជួយសង្រ្គោះបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសល ដោយសារតែ រ បួ ស ធ្ង ន់ ធ្ងរ ខ្លាំងពេក ក្រោយរំលងបានប៉ុន្មានម៉ោង នាវេលាម៉ោង ៥៖០៧នាទីព្រឹក ថ្ងៃដដែល គាត់ក៏ស្លា. ប់ បា ត់ ប ង់ ជី វិ ត តែម្ដង។ ភាគីខាងម៉ូតូ ដែលស្លា. ប់ បា ត់ ប ង់ ជី វិត មានឈ្មោះ អឿន រក្សា អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាក Honda PCX ពាក់ស្លាកលេខ ភ្នំពេញ 1HP-7686។ ចំណែកឯភាគីខាងរថយន្ដ (មិនទាន់ស្គាល់អត្ដសញ្ញាណ) ជិះរថយន្ដម៉ាក TOYOTA Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8910។ ហេតុការណ៍ គ្រោះ ថ្នាក់ ចរា. ចរណ៍ ខាងលើ បានកើតឡើង នៅត្រង់ចំណុច ផ្លូវ 218…
អានបន្តលើសពីអាណិត! យុវជនកំព្រា ម្នាក់នេះតស៊ូធាក់កង់ហូរញើសជោគខ្លួន មកសាលាឃុំ ដើម្បីបានរៀនបន្ត…
ថ្មីៗនេះមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍យុវជនម្នាក់កំព្រាឪពុកម្ដាយ បានធាក់កង់មកសាលាឃុំ ដើម្បីសុំឱ្យខាងសាលាឃុំជួយផ្ដល់អាហារូបករណ៍ដល់រូបគេ ដើម្បីបានរៀនជំនាញផ្នែកកសិកម្ម ។ តាមគណនីហ្វេសប៊ុកឈ្មោះ ឈុំ សម្បិត្ត បានបង្ហោះសារ និង រូបភាពឱ្យដឹងថា យុវជននោះមានឈ្មោះ យ៉ាង យូធិន អាយុ ២០ ឆ្នាំ ត្រូវបានឪពុកម្ដាយស្លាប់ចោលអស់ គាត់ក៏បានមកសាលាឃុំស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យជួយរកអាហាររូបករណ៍ឱ្យរូបគេបានរៀនជំនាញផ្នែកកសិកម្ម ។ នេះបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតរបស់យុវជនរូបនេះ ដែលមានភាពក្លាហានសុំអាហារូបករណ៍ ដើម្បីចាប់យកជំនាញឆ្ពោះទៅរកការប្រកបរបររស់នៅដោយខ្លួនឯង បើទោះបីជាពុំមានឪពុកម្ដាយជាទីពឹងក៏ដោយ ។ យ៉ាងណាមិញក៏សង្ឃឹមថា មហាជនបានឃើញ និង ជួយសម្រេចបំណងប្រាថ្នារបស់យុវជនម្នាក់នេះ ឱ្យបានសិក្សាមុខជំនាញកសិកម្ម ដែលរូបគេប្រាថ្នាកន្លងមកផងចុះ ៕
អានបន្តអាសូរខ្លាំងណាស់! ម្ដាយបង្កើតលាចាកលោកនៅព្រៃវែង ឯកូនស្រីជាប់ធ្វើចត្តាឡីស័ក បានត្រឹមទ្រហោយំពីចម្ងាយ…
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ យោងតាមគណនីហ្វេសប៊ុក របស់អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា ម្ដាយរបស់នារីម្នាក់បានស្លាប់នៅឯខេត្តព្រៃវែង ខណៈដែលរូបនាង កំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កនៅឡើយ ដែលមណ្ឌលចត្តាឡីស័កនោះ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និង សហគមន៍ នារីរូបនេះបានត្រឹមតែទ្រហោយំពីចម្ងាយ នឹងត្រូវរង់ចាំរហូតដល់បញ្ចប់ការធ្វើចត្តាឡីស័ក ទើបអាចចូលរួមពិធីបុណ្យសព របស់ម្ដាយបង្កើតខ្លួនបាន ។ នេះគឺជារឿងដ៏ក្រៀមក្រំ ជាអនេក ដែលក្រុមការងារនៅមណ្ឌលចត្តាឡីស័ក និងមហាជនជាច្រើន នាំគ្នាចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់នារីរូបនេះផងដែរ ៕
អានបន្តនៅចាំលោកពូ ដែលលុតជង្គង់ថ្វាយបង្គំ សុំការអធ្យាស្រ័យពីម្ចាស់ឡានបានទេ? នាថ្ងៃនេះផងដែរ ថៅកែហាងពេជ្រ បានស្កាត់ទៅជួបផ្ទាល់ហើយ ថែមទំាងបានជូនថវិកា រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោកពូម្នាក់ ហើយភ្ជាប់សារប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់ កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបលោកពូ ដល់ផ្ទះផ្ទាល់ហើយ ក្រោយស្តាប់រឿងរ៉ាវមួយចំនួនទៀត ពីលោកពូ កើតក្តីអាណិត ថៅកែហាងពេជ្រ រូបនេះ បានសម្រេចចិត្តជូនថវិកា លោកពូ ដល់ទៅ ៣០០០ ដុល្លារ សហរដ្ឋអាមេរិក ឯណោះ ដើម្បីសម្រួលការលំបាក របស់លោកពូ។ ដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមើលរាងគេផង! កម្រឃើញ កញ្ញា រ៉េត ស៊ូហ្សាណា បង្ហាញឈុតហាត់ប្រាណបែបនេះណាស់ ធ្វើឲ្យ ផ្អើលអស់ហ្វេនៗ តាំងព្រឹកហ្មង ដល់ថ្នាក់ ម្នាក់ៗ នាំគ្នា និយាយថា…
គួររំលឹកឡើងវិញបន្តិចផងដែរថា ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ដោយសារតែការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ បានធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ដែលជារបស់ខ្លួនឯង។ ហ្សាណា បានបញ្ជាក់ប្រាប់បន្ថែមថា “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅ ទាន់នៅក្មេង ក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំ រហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដេីរហេីយ..! See you soon in 2021 baby!”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញរូបរាងដ៏ស្រស់ស្អាត របស់ រ៉េត ស៊ូហ្សាណា ដែលបង្ហាញខ្លួនពេលកំពុងហាត់ប្រាណពេលព្រឹក។ ហ្សាណា បានភ្ជាប់សារខ្លីមួយថា “ចាប់ឆាយ ជ្រូកខ្វៃច្រើនពេក ដល់ពេលត្រូវក្រោកពីព្រលឹម ហាត់ប្រាណម្តង good morning”។ ឃើញរូបភាពទំាងនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល comment ថា ៖…
អានបន្ត