មហាជន ក៏ដូចជាហ្វេនៗ ជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា នោះ ហើយថ្មីៗនេះ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនហើយ ដោយប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា រូបគាត់ បានសម្រេចចិត្ត ចូលផលិតកម្ម រាម ជាផ្លូវការហើយ។ ចំណែក នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន តារាចម្រៀងរូបនេះ បានរៀបចំអាំងប៉ាវយ៉ាងច្រើន ចែកជូនបងៗប៉ូលីស និងប្រជាពលរដ្ឋមួយចំនួន ដែលឈររងចាំនៅមុខផ្ទះរបស់ខ្លួន មើលទៅម្នាក់ៗ រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។ កាន់តែពិសេស ថែមទៀតនោះ នាថ្ងៃដដែលនេះ មាស សុខសោភា ក៏បានទទួលអាំងប៉ាវ ពី ឧកញ៉ា ទៀ វិចិត្រ វិញផងដែរ ដល់ថ្នាក់រំភើបចិត្តពេក ក៏ពោលពាក្យថា “មកយក អាំងប៉ាវដល់ផ្ទះមេចា៎”។ ឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ថតជាមួយ ភរិយា និងកូនៗ រួមទំាង មាស សុខសោភា ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា “រីករាយបុណ្យចូលឆ្នាំប្រពៃណីចិន ជូនពរមានលាភសំណាង មាសប្រាក់ និងមានសុភមង្គលក្នុងគ្រួសារ ចូលមានដល់បងប្អូនជាទីស្រឡាញ់គ្រប់ៗគ្នា…”។ ឃើញបែបនេះ ភ្លាម ហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ដែរថា ៖ ស្រស់ស្អាតណាស់ អាយដល, ចែកខាងនេះផង បងភា, សុំដែរមកបង, ស្អាតៗ ណាស់ បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តDay: February 12, 2021
អស្ចារ្យណាស់! ក្រោយសារព័ត៌មានដ៏ល្បី Nas Daily ធ្វើវីដេអូអំពីខ្សែជីវិត សាលិ (មានវីដេអូ)
ភ្នំពេញ: ប្អូនប្រុស ធុធ សាលិ ដែល ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា បានស្គាល់អំពីសមត្ថភាពរបស់ប្អូនប្រុស ដែលអាចចេះនិយាយបានច្រើនភាសា ដូចជា បារាំង អង់គ្លេស ចិន ជប៉ុន កូរ៉េ ហ្វីលីពីន និងភាសាផ្សេងៗទៀតប្រមាណជាង១២ភាសា ផងដែរនោះ។ ថ្មីៗនេះ ប្អូនប្រុសត្រូវបានសារព័ត៌មានដ៏ល្បីល្បាញ ដែលតែងតែនិយាយអំពីដំណើរជីវិតរបស់មនុស្សជុំវិញពិភពលោក គឺ Nas Daily បានចុះផ្សាយពីប្អូនប្រុសនៅប៉ុន្មានម៉ោងមុននេះ ដែលសាធារណមតិ របស់មនុស្សនៅជុំវិញពិភពលោកបានឃើញ និងកោតសរសើរប្អូនប្រុស សឹងគ្រប់ៗគ្នា។ យ៉ាងណាមិញ នៅក្នុងវីដេអូទៀតសោត ក៏បានបង្ហាញអំពីការតស៊ូ របស់ប្អូនប្រុស ធុធ សាលិ ដែលតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការលក់វត្ថុអនុស្សាវរិ៍យ រហូតទាល់តែមានភ័ព្វសំណាង បានទៅបន្តការសិក្សា នៅប្រទេសចិន និងអាចជួយដល់ក្រុមគ្រួសារ ឲ្យរួចចាកផុតពីភាពក្រីក្របាន ដែលនេះអាចជាមេរៀនមួយដល់កុមារទាំងអស់បានដឹងថា ការដែលមានចំណេះដឹង អាចឲ្យយើងរួចចាកផុតពីភាពក្រីក្របាន ៕ ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់ ថាតើ Nas Daily បាននិយាយអ្វីខ្លះពី សាលិ សូមចូលរួមទស្សនា រូបភាព និងវីដេអូ ខាងក្រោមទាំងអស់គ្នា៖
អានបន្តមើលសក់គេផង! នី រតនា និងភរិយា នាំ កូនស្រី ស្លៀកមួយឈុតនេះ ស្អាតណាស់ ពិសេស អូនមែល ហ្មង ឡើងប្លែក មើលសឹងមិនស្គាល់ សូម្បីតែ ហ្វេនៗ ក៏នាំគ្នា និយាយដែរថា…
ហ្វេនៗ ក៏ដូចជា ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។ ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មានឈ្មោះ នីវណ្ណ មែលឡានី កាន់តែធំ កាន់តែប្លែក គួរឲ្យគ្រឺតខ្លាំងណាស់។ គិតត្រឹមថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ អូនមែល មានអាយុជិត១ឆ្នាំហើយ ពិសេសពូកែលេងទឹកមុខ ខ្លាំងណាស់ គ្រប់គ្នាឃើញម្តងណា ក៏គ្រឺតដែរ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន លោក នី រតនា និងភរិយា នាំ អូនមែល តុបតែងខ្លួន យ៉ាងស្រស់ស្អាត ពិសេស អូនមែល តែម្តង ពិតជាប្លែកខ្លាំងណាស់ មើលសឹងមិនស្គាល់ ដល់ថ្នាក់ ម្នាក់ៗ លាន់មាត់ថា ៖ អូនមែល គួរឲ្យស្រឡាញ់ណាស់, មើលសក់អូនមែលផង, ដូចកូនក្រមុំជ័រ អ៊ីចឹង ឡើង cute, គ្រឺតណាស់ លោកអើយ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញ អូនមែល តែងខ្លួនបែបនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តដឹងអីទេម៉ាក់ៗ អូនកំពុងងងុយគេផង មកចាប់អូនថត ! ឃើញ ឌី សូនីតា ចាប់ អូនស្មាយ៍ ថតប៉ុន្មានប៉ុស្តិ៍នេះ មានអី ហ្វេនៗ ចូល comment ព្រាត ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាប្រិយមិត្តទូទៅ ភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រខ្លួន បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ អូន ស្មាយ៍ (Smile) កូនស្រី សូនីតា កើតទើបតែបានជាង ៣ខែ សោះ ប្រែប្រួលមុខមាត់ រូបរាង ចេះនិយាយឆ្លងឆ្លើយ និងប្លែកច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ក៏លាន់មាត់បែបនេះ ថា “វីដេអូមួយនេះធានាថាបងប្អូនមើលហើយហួសចិត្ត អស់អីនិយាយតែម្តង ទើបតែ៣ខែកន្លះ គាត់ចេះឈ្លោះតវ៉ារឿងទឹកដោះគោជាមួយខ្ញុំហើយហ្នឹង មើលអោយដល់ចប់ទើបដឹងបងប្អូនអើយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន ឌី សូនីតា បានទំលាយរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយអូនស្មាយ៍ ហើយប្រាប់យ៉ាងខ្លីថា ៖ “សំខាន់ម៉ែវាហ្នឹង មិនអោយកូនបានសំរាកហ្មង កូនស្ងាបផង ធ្លាក់ភ្នែកផង ចេញអ្នកម្នាងលាន់ កុំជោរមួយម៉ែកូន ចាប់កូនឯងថត គ្រប់ជំនាន់ ចូលឆ្នាំអី ថតស្ទាយ៍ឆ្នាំហ្នឹង ហឹមមមម……ទាំងម៉ែ ទាំងកូន មិនដឹងចេញនាងត្រចៀកកាំ ឬនាងត្រចៀកកណ្តុរទេ នែក”។ ឃើញបែបនេះភ្លាម ហ្វេនៗ ចូល comment ព្រាតថា ៖ ធ្វើម៉េចទេអូនស្មាយ៍អើយ ម្តាយយើងអ្នករើស ត្រូវតែទ្រាំៗៗៗ, ស្អាតណាស់បងស្រី, ទឹកមុខអូនកំពុងគិតថា…
អានបន្តអីយ៉ា! កំពុងនិយាយជាមួយ កូនប្រុស សុខៗ ស្រាប់តែ ភរិយា មកយកអាំងប៉ាវ ពីហោប៉ៅ, ចុងក្រោយ លោក ព្រាប សុវត្ថិ ប្រាប់យ៉ាងខ្លីថា…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ហើយគេក៏បានចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ។ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ។ បច្ចុប្បន្ន លោក ព្រាប សុវត្ថិ កំពុងសាងក្តីសុខ យ៉ាងខ្លាំងជាមួយក្រុមគ្រួសារ នេះបើយោងតាមរយៈ លោក និងភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាញឹកញាប់ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ ជាក់ស្តែងនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត គេឃើញលោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយ មើលទៅពិតជារីករាយ សប្បាយខ្លាំងណាស់ ចំថ្ងៃចូលឆ្នាំចិន ខណៈ លោកកំពុងនិយាយជាមួយកូនប្រុសបង សុខៗ ស្រាប់តែ ភរិយា មកយកអាំងប៉ាវ ពីហោប៉ៅ របស់លោក។ ចុងក្រោយ លោក ព្រាប សុវត្ថិ ប្រាប់មួយម៉ាត់យ៉ាងខ្លីថា “សុំអាំងប៉ាវពីលោកពុកអត់បាន មានតែវិធីហ្នឹង ចុងក្រោយអត់អាដែល”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា…
អានបន្តអុញនោះ! នេះជាសារទី២ហើយ របស់ ឯកឧត្តម ហ៊ុន ជា ពាក់ព័ន្ធរឿង ទុំទាវ2021 ដោយលោកនិយាយច្បាស់ៗថា “មិនថាខមិន ឬឆាតមកផ្ទាល់ ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយ…”
ក្រោយដឹងរឿង ដែលកំពុងផ្ទុះកក្រើកកាលពីពេលថ្មីៗនេះ ភ្លាម មិនចាំយូរឡើយ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបភាព ចំប៉ីខ្មៅ និងក្រុម អាជី ហើយ ពោលពាក្យបែបនេះថា ៖ “រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅ ដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវ មកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធី នៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់ អោយមានភាពស្មើគ្នា។ កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ?”។ មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារទី២ ពាក់ព័ន្ធរឿង ទុំទាវ2021 នេះ ដោយនិយាយច្បាស់ៗថា “មិនថាខមិន ឬឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។ ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួង ដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿង ទុំទាវ2021 ដែលអាចមាន : 1. ក្រសួងព័ត៌មាន 2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 3. ក្រសួងធម្មការ និងសាសនា 4. ក្រសួងអប់រំ មេត្តាត្រួតពិនិត្យឡើងវិញ នូវកំហុសឆ្គង ដែលមានចេតនា គ្រោងទុកនេះ ឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា…
អានបន្តរឿងនេះមិនទាន់ចប់ទេ! ដឹងរឿងនេះភ្លាម ឯកឧត្តម ហ៊ុន ជា ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “រឿងទុំទាវ 2021 ជាប្រធានបទដ៏ក្ដៅ ដូចទឹកកំពុងពុះ, ខ្ញុំសុំស្នើ…”
កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងក្រុមរបស់ខ្លួន មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន។ លុះដល់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងច្បាស់ៗ ថា ៖ “នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១» មានដូចខាងក្រោម៖ ១. មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមាន ផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។ ២. មិនបង្ហាញភាពស៊ីចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម ៣. ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។…
អានបន្តហាសហាSurpriseបានសម្រេច! នៅសុខៗ Tommy រត់ទៅឱប សួស វីសា ហើយប្រាប់ថា បងមានអាំងប៉ាវជូនអូន ដល់ពេលបើកមើល ស្រាប់តែឃើញ…
មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នាសែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ និងដើម្បីសុំសេចក្តីសុខពីវិញ្ញាណខណ្ឌញាតិទាំងនោះ។ ចំណែកឆ្នាំនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ គឺចំថ្ងៃសែនចូលឆ្នាំចិន ហើយគេឃើញតារាល្បីៗជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែននៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។ ម្សិលមិញនេះដែរ សួស វីសា បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយស្វាមីបានធ្វើរឿងមួយនេះជូន។ វីសា បានបញ្ជាក់ប្រាប់ថា “ធ្វើស៊ីណាស់ ប៉ាជេននី រត់មកអោប ហើយអូសដៃអោយទៅអង្គុយ ប្រាប់ថា បងមានអាំងប៉ាវជូនអូន បងចង់អោយអូនបើកអ៊ុតមើល ស្រាប់តែបើក ក្នុងអាំងប៉ាវ ឃើញមានតែក្រដាស តែដល់ពេលមើលក្នុងក្រដាស បានដឹងថា សូប្រាយ អរគុណប្តីសំលាញ់”។ មើលរូបភាព និងអានសារនេះរួច សូម្បីតែអ្នកគាំទ្រ ជាច្រើន ដ៏លាន់មាត់ដែរថា ៖ រំភើបដល់ហើយបងទាំងពីរ, អាំងប៉ាវសម័យ ABA ចេះណាស់ប៉ាៗ, អាំងប៉ាវ ខប់ៗ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖
អានបន្តCute ម្យ៉ាងម្នាក់ទេអ្នកម៉ាក់! អីយ៉ា ឱក សុគន្ធកញ្ញា និងស្វាមី នាំឆលី ដាក់មួយឈុតនេះ ស្អាតហើយ សមទៀត ពិសេស ឆលី ហ្នឹងហ្មង ដល់ថ្នាក់គ្រប់គ្នា និយាយបែបនេះ ថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា មហាជនជាច្រើន ប្រហែលជានៅចាំ ក្រោយរៀបការ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ តារាដ៏មានប្រជាប្រិយភាពរូបនេះ កំពុងសារក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និងកូនប្រុសសំណព្វ អុឹង បញ្ញាបុត្រ ហៅឆលី នោះ។ ទោះបីជា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី រវល់ខ្លាំងប៉ុណ្ណាក៏ដោយក្នុងការងារ ក៏មិនដែលភ្លេចឡើយ ក្នុងការនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ខានឃើញយូរ ឆលី ប្រែមុខមាត់ច្រើន និងចេញបញ្ចេញស្ទាយ៍ប្លែកៗ គួរឲ្យគ្រឺតដល់ហើយ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលចិន ឱក សុគន្ធកញ្ញា និងស្វាមី នាំ ឆលី តុបតែងខ្លួន ដោយស្លៀកសំលៀកបំពាក់ម្នាក់មួយឈុត ស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេស ម្នាក់ៗ ចាប់អារម្មណ៍ខ្លាំងជាងគេគឺ ឆលី តែម្តង ដល់ថ្នាក់និយាយថា ៖ លង់លើឆលីហើយ, ខ្យូតម្ល៉េះចៅ, សង្ហាណាស់ កំលោះតូច, អ្នកម៉ាក់ និង ឆលី មិនចាញ់គ្នាទេ, មើលឆលីផង ហេសហេ, អូនឆាលី គួរអោយក្នាញ់ណាស់ ម៉ាក់អ៊ុំសុំបីមួយ។ …
អានបន្ត