ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា លោក ឈាង រ័ត្ន និងភរិយា លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) ក្រុមហ៊ុនសម្រស់ធម្មជាតិ តែងតែចូលរួមយ៉ាងសកម្មក្នុងពិធីសប្បុរសធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន៖
អានបន្តDay: February 10, 2021
ក្រោយពេលដែល អាជី និង អ្នកសម្តែងក្នុងរឿង “ទុំទាវ 2021” ចូលខ្លួនមកបំភ្លឺ អស់១ព្រឹក ពេលនេះចេញលទ្ធផល ច្បាស់ៗហើយ គឺ…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងក្រុមរបស់ខ្លួន មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ខ្លាំង ពីសំណាក់មហាជន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ខាងក្រសួង បានបញ្ជាក់យ៉ាងច្បាស់ៗ ថា ៖ “នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១»…
អានបន្តសូមចូលរួមសោកស្តាយផង! ពលករខ្មែរយើងបម្រើការនៅប្រទេសកូរ៉េម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាស្លា ប់ចាកចោលគូដណ្ដឹងដោយសារតែ
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការអាសូរជាខ្លាំង ដោយនៅមុននេះបន្ដិច នាយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa Page បំណងល្អពីខ្ញុំ បានប្រាប់ឱ្យដឹង នូវដំណឹងដ៏សែនក្រៀមក្រំមួយ ចំពោះបងប្អូនខ្មែរយើង បម្រើការនៅប្រទេសកូរ៉េម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារទាំងអាឡោះអាល័យ យ៉ាងសង្វេ គ ចិត្តជាទំបំផុត។ ជាក់ស្តែង លោក Meng Costa បានសរសេរប្រាប់ឱ្យដឹងជាដំណឹងបឋមថា៖ ”ដំណឹង អ កុ សល ពលករខ្មែរយេីងម្នាក់ទៀត ឈ្មោះ លាងហ៊ួ នៅម៉ាសក ណាមយ៉ាងជូ តំបន់០៣១ រស់នៅ ស្រុកដងទង់ ខេត្តកំពត បានស្លា ប់ កាលយប់មិញគាត់បានខលមកបងប្អូន ថាចុកទ្រូង ពិបាកដង្ហេីម ចង់ទៅខ្មែរ ស្រាប់តែព្រឹកឡេីងបានស្លា ប់ ហេីយនៅកន្លែងការងារគាត់មានតែម្នាក់ឯង គ្មានមិត្តរួមការងារ“។ ដោយឡែក ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយទៀត មានឈ្មោះ អ៊ុក សំរេច ក៏បានបន្ថែមឲ្យដឹងទៀតថា៖”សុំអូនទៅអោយបានសុខប្អូនខំប្រឹងដើម្បីគ្រួសារល្អបំផុតហើយ អូនសំរាកចុះ! បងមានតែពាក្យថា ស្តាយៗអូនមនុស្សល្អក្មេងល្អចេះស្គាល់ចាស់ទុំ អាណិតពូមីង នឹងគូដណ្តឹងដែលរងចាំជិតបានចូលរោងការទៅហើយ បែរមកបែករហូតបែបនេះ។ ព្រហ្មលិខិតហេតុអ្វី ក៏អាក្រក់ជាមួយមនុស្សល្អបែបនេះម៉្លេះ? សុំអូនបានទៅកាន់សុគតិភពណាប្អូន”។ សូមជម្រាបផងដែរថា ចំពោះមូលហេតុ នៃការស្លា ប់ ពុំទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ព័ត៍មានលម្អិតយើងខ្ញុំ និងជម្រាបជូននៅពេលក្រោយ។ប្រភព៖ ហ្វេសប៊ុក
អានបន្តមើលសម្រស់ម៉ាក់ៗគេផង! ជិតដល់ថ្ងៃចូលឆ្នាំចិន ពេជ្រ សូលិកា ដាក់មួយឈុតនេះ ស្អាតប្លែកកប់ហ្មង សូម្បីតែ ហ្វេនៗ ក៏និយាយ បែបនេះដែរ ថា…
ហ្វេនៗ ក៏ដូចជា មហាជនទូទៅ មួយចំនួនធំ ច្បាស់ជាមិនមើលរំលងឡើយ និងដឹងច្បាស់ថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ កន្លងផុតទៅនោះ តារាចម្រៀង ដែលមានសម្រស់ស្រស់ស្អាត ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានសុខភាពល្អ ទំាងម្តាយ និងកូន។ កូនប្រុស តារាចម្រៀង វ៏យក្មេងរូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ថែមទំាងមានឈ្មោះពីរោះទៀត គឺ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ បច្ចុប្បន្ន សូលីកា កំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយ អូន វ៉េនស្ដេ និងស្វាមី។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់ របស់ តារាចម្រៀងរូបនេះ កាន់តែស្អាតប្លែកខ្លាំងជាមុនទៀត បើទោះមានកូនមួយហើយក៏ដោយ។ ជាក់ស្តែងកាលពី កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “BOU NGAN Wedding Planner – បួង៉ាន់ សំអាងការ” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីការតុបតែងខ្លួនឡើងប្លែក របស់ តារាចម្រៀងវ័យក្មេង ស្រស់ស្អាត ពេជ្រ សូលីកា អមសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃចូលឆ្នាំចិន ជិតដល់ហើយ តោះមកមើលសម្រល់…
អានបន្តថ្ងៃក្រោយកុំចេះតែហ៊ាន! ទីបំផុត ជនបង្កប្រុស បានចូលខ្លួនបំភ្លឺហើយ ប៉ុន្តែជនបង្កជាស្ត្រី អត់បានចូលខ្លួនមកទេ ដោយសារហេតុផលមួយនេះ នោះគឺ…(មានវីដេអូ)
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយនារីរងគ្រោះម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Bee Yinna បានជួបហេតុការណ៍ នឹកស្មានមិនដល់មួយ ដែលត្រូវគេព្រួតវាយ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបង្ហោះវីដេអូនៃសកម្មភាពដែលគេព្រួតវាយ ហើយបញ្ជាក់បន្ថែមថា “ជិះតាមផ្លូវ វាជិះខុសស្តុបហេីយ ខ្ញុំស៊ីប្លេរ ខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗ ព្រួតគ្នាវាយខ្ញុំ សូមចែករំលែក វីដេអូនេះផង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា ៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា “ ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវ៉ៃខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិង្សានេះកេីតឡេីងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ “ បន្ទាប់ពីបានទទួលបានព័ត៌មានអំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna ទាក់ទងទៅនឹងករណីហិង្សានេះ ភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះដល់កន្លែងកេីតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី…
អានបន្តត្រេកអរជំនួស! អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ ទទួលបានថវិកាលើកទឹកចិត្ត លើបទដែលមានអ្នកទស្សនាច្រើនជាងគេ ត្រឹមតែជាង១ខែ 10M views “ពេលណាជួបគេម្តងទៀត?” នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង មួយបទ បែបមនោសញ្ចេតនា សម្រាប់តារាចម្រៀងស្រីម្នាក់ គឺ តន់ ចន្ទសីម៉ា ដោយបទនេះ មានសំណងជើងថា “ពេលណាជួបគេម្តងទៀត?” ហើយក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង៖ ប្រុសម៉ៅ ។ គិតត្រឹមថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “ពេលណាជួបគេម្តងទៀត?” មានអ្នកចូលទស្សនាជាង ១០លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ កាន់តែពិសេសថែមទៀតនោះ ប្រុសម៉ៅ ដែលមានស្នាដៃនិពន្ធបទភ្លេងនេះ ទទួលបានថវិកាលើកទឹកចិត្តយ៉ាងច្រើនពីផលិតកម្ម។ ហ្វេសប៊ុកផេក Galaxy Navatra បានបញ្ជាក់ឲ្យដឹងថា “អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ ជាអ្នកនិពន្ធឆ្នើមខែនេះ ដោយទទួលបាន $1000 លើបទដែលមានអ្នកទស្សនាច្រើនជាងគេ ត្រឹមតែជាង១ខែ 10M views “ពេលណាជួបគេម្តងទៀត?” ដោយបទនេះ ប្រុសម៉ៅ សហការជាមួយ អ្នកនិពន្ធ Melody និងទំនុកច្រៀង យឹម តាស្រង់”។ ក្រោយទទួលបានដំណឹងនេះភ្លាម មហាជនជាច្រើនបានចូល comment ថា ៖ បទហ្នឹងពីរោះមែន, ជាផលិតកម្ម ដែលលើកស្ទួយអ្នកនិពន្ធបទភ្លេងនិងMelodyដំបូងគេនៅកម្ពុជា ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត សុទ្ធសឹងតែពេញចិត្តយ៉ាងខ្លាំងចំពោះ ផលិតកម្ម Galaxy Navatra ចំពោះការលើកទឹកចិត្តបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ថា បទនេះពីរោះយ៉ាងណានោះ សូមទស្សនាទំាងអស់គ្នា ៖
អានបន្តទឹកចិត្តឪពុក! ឧកញ៉ា ឌួង ឆាយ ប្រាប់ថា “មិនបានជួប ក៏វីដេអូខលជាមួយប៉ារាល់ថ្ងៃដែរ សែននឹកស្រលាញ់កូនៗ មិនដែលបែកប៉ាយូរចឹង”, ឃើញភ្លាម ហ្វេនៗ មិនអាចទប់ចិត្តជាប់ឡើយ ក៏ចូល comment បែបនេះ ថា…
កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសដំណឹងមួយដ៏ភ្ញាក់ផ្អើលជាខ្លាំងមួយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ក្រោយរឿងនេះបានកើតឡើង ឧកញ៉ា ឌួង ឆាយ ក៏មិនបាននិយាយអ្វីច្រើននោះទេ ទាក់ទងបញ្ហាផ្ទៃក្នុង ដែលនាំឲ្យមានការលែងលះបែបនេះ លោកបានត្រឹមតែ ផ្តល់ភាពកក់ក្តៅ និងស្នាមជូនកូនៗទំាង៣ របស់លោក តែប៉ុណ្ណោះ។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ រឹតតែធ្វើឲ្យ ហ្វេនៗ រំជួលចិត្ត យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ បង្ហោះរូបភាពមួយសន្លឹក អមដោយសារស្ទើរស្រក់ទឹកភ្នែកមួយថា “មិនបានជួប ក៏វីដេអូខលជាមួយប៉ារាល់ថ្ងៃដែរ សែននឹកស្រលាញ់កូនៗ មិនដែលបែកប៉ាយូរចឹង”។ អានចប់ភ្លាម អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន សម្តែងអារម្មណ៍ក្នុងចិត្តក្តុកក្តួលថា ៖ ខ្ញុំយល់ថាអារម្មណ៍ នឹកកូនៗ គឺពិបាកទ្រាំ, មើលមុខអូនភឺលឡើងcute, ខ្ញុំយល់ឣារម្មណ៍បែបនេះ ពិតជាលំបាកណាស់ ក្តុកក្តួលណាស់ ស៊ូៗ បងប្រុស, មើលមុខកូនអាណិតណាស់, កូនៗ បាននិយាយជាមួយលោកប៉ា មានក្តីសុខណាស់, អាណិតកូនៗណាស់ ត្រូវគ្នាវិញទៅបង, ទឹកចិត្តប៉ាៗចំពោះកូន។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ ក្តុកក្តួល រំជួលចិត្ត ពេលអានសារ និងមើលរូបភាពមួយសន្លឹកនេះ ៕
អានបន្តរំភើបចិត្តណាស់! ទីបំផុត ប្រទេសកម្ពុជា បានចាប់ផ្តើមជាផ្លូវការ នូវការចាក់វ៉ាក់សាំងជូន ប្រជាជនរបស់ខ្លួន ហើយ, អ្នកចាក់វ៉ាក់សាំងមុនគេ គឺ…
នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យដឹងថា “ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែប ដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណ ចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយ មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយ ក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្ត