កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់ហ្វេសប៊ុកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វសុី ព្រោះតែតម្លៃផ្លែស្វាយមានការធ្លាក់ចុះ រហូតដល់ពេលនេះ គ្មានអ្នកទិញតែម្តង។ ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ល្ងាចនេះ ប្រមូលផលផ្លែស្វាយកែវរមៀត យកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះ យេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវីដ-១៩ ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។ ចម្ការស្វាយរបស់ខ្ញុំ នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ មានចំនួន ៥០.០០០ ដេីម អាចប្រមូលផលបាន ប្រមាណជា 300 Ton (បីរយតោន) ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះ សត្វរបស់ខ្ញុំមិនអាចសុីអស់ទេ មានចំនួនច្រើនខ្លាំងណាស់ ។”។ លោកក៏បានបន្ថែមនៅក្នុង comment នៃផុសនេះថា “ច្រើនខ្លាំងណាស់ មិនអាចធ្វើការកែច្នៃកើតទេ បើកែច្នៃបានហើយ ក៏មិនរំពឹងថា មានទីផ្សារដែរ។”។ ឃើញបែបនេះ ហ្វេនៗ របស់ ឧកញ៉ា បានចូល comment ថា ៖ ច្នៃធ្វើដំណាប់ ឬជ្រក់, លោកពូបង្កើតរោងចក្រសុរាធ្វើពីស្វាយទៅ, ធ្វើដំណាប់ស្វាយទៅ ឯកឧត្តម ទុកបានយូរ, ច្នៃទៅជាស្វាយកញ្ចប់ អាចទុកបានមួយឆ្នាំទៀត, ខាតបង់ប្រាក់ច្រើនណាស់ ដោយសារកូវីដ។ ព្រមទំាងនៅមានការលើកច្រើនជាច្រើនទៀត ដែលបានជួយផ្តល់យោបល់ជូន ឧកញ៉ា ទាក់ទងផ្លែស្វាយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តMonth: February 2021
សូមចូលរួមសោកស្តាយផង! បុរសម្នាក់នេះត្រូវបានទទួលមរណភាពចាកចោលប្រពន្ធកូនទាំងវ័យក្មេង ដោយសារតែមូលហេតុនេះទៅវិញ
នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ស៊ុន សុគន្ធី» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានបុរសម្នាក់ឈ្មោះ ស៊ុន ចាន់ថុល បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែអួលទឹក ពិតជាមិនគួរឲ្យជឿនោះទេ។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលត្រូវជាបងស្រីបង្កេីតនៃ ស ព បានបង្ហាញពីអារម្មណ៍ក្តុក ក្តួល ចិត្តជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់ឲ្យដឹងផងដែរថា៖«ដោយសារតែទឹកមួយក្អឹក អួ ល ផ្ដា ច់ យក ជី វិត ប្អូនប្រុសរបស់ខ្ញុំទៅ ចោ ល ប្រពន្ធកូន បងពិតជាសោក ស្ដាយ ខ្លាំងណាស់អូន»។ ទន្ទឹមនឹងដំណឹងដ៏ សោក សៅបំ ផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោក ស្ដាយ ជាខ្លាំង ព្រមទាំងបានផ្ញើសារ រំ លែក ទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀង ឃ្លាតឡើយ។
អានបន្តអុញនោះ! លោក G-Devith ចេញមុខនិយាយហើយ ដោយប្រាប់ បែបនេះ ថា “ខ្ញុំដឹងថា មនុស្សគ្រប់គ្នា នឹងបន្ទោសអ្នកភ្លេង តែហេតុអ្វី មិនពិចារណាបន្តិចទៅ ថា…” (មានវីដេអូ)
កាលពី ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ព្រឹតិ្តការណ៍ ដ៏អស្ចារ្យមួយ បានធ្វើឡើង នៅឯ ឌឺព្រីមៀរសែនសុខ នោះគឺ ពិធីសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា ដែលមើលទៅពិតជា អធិកអធមខ្លាំងណាស់ ថែមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន ជាច្រើនផងដែរ។ រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ លោក ដួង វីរៈសិទ្ធ ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ លោកបានក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាម ជាផ្លូវការ ថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នា ជាមួយ មាស សុខសោភា។ ក្នុងបរិយាកាស ដ៏សែនរំភើប និងរីករាយ នេះ គេឃើញវត្តមានតារា និងបុគ្គល ល្បីៗជាច្រើនរូប ក៏បានបង្ហាញខ្លួន ក្នុងពិធីសម្ពោធនេះផងដែរ មើលទៅម្នាក់ៗតែងខ្លួន ស្រស់ស្អាត គួរឲ្យគយគន់។ តារាទំាងនោះ មានដូចជា ៖ យក់ ថិតរដ្ឋា, អ៊ឹម ជីវ៉ា, ប៉ែន ចំរុង, សុភ័ក្រ្ត កុសុម៉ា, ចន សក្ក័, នាយ គ្រឺន, នាយ ពាក់មី, លោក ហ្វៃ សំអាង, សុខ រ៉ាស៊ី, ចន ច័ន្ទលក្ខិណា, ញឹម ច័ន្ទថន, អាចារ្យធំ នគររាជ, តាន់…
អានបន្តអុញនោះ! ក្រោយដឹងរឿងនេះភ្លាម លោក គួច ខេវិន ទប់អារម្មណ៍លែងជាប់ហើយ ក៏ដាក់ប៉ុន្មានយ៉ាងចាក់ដោតថា “ជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏…”
សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះ ញឹម សុខា និយាយបណ្តើរ យំបណ្តើរ ប្រាប់រឿងមួយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ តារាសម្តែងជើងចាស់ ញឹម សុខា ក៏បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ថា “តាំងពីខ្ញុំក្លាយជាម្តាយធម៌របស់កូនមក ខ្ញុំដាច់បាយតែម្តង ព្រោះខាងផលិតកម្ម គេលែងហៅខ្ញុំថត, មានឈ្មោះម៉ែធម៌មែន ប៉ុន្តែបើយើងមិនទៅរកខ្លួនយើង យើងបានអីហូប បើយើងមិនទៅថត យើងបានអីហូប, ចេញមកបកស្រាយនេះ ខ្ញុំចង់និយាយថា បកស្រាយឲ្យទស្សនិកជនទំាងអស់បានដឹង កុំឲ្យយល់ច្រឡំថា ខ្ញុំនេះមានសម្បើមណាស់, ខ្ញុំឃើញគេនិយាយអ៊ីចឹងមក ខ្ញុំសឹងស្ទះបេះដូងងាប់ ដែលធាតុពិតយើងវាអត់មានសោះ ដល់ពេលគេនិយាយអ៊ីចឹងមក ខ្ញុំហួសចិត្តហ្មង ខ្ញុំហួសចិត្តនិងគេនិយាយ ហួសការពិតពេក…”។ ដឹងរឿងខ្លះៗនេះភ្លាម ស្រាប់តែ លោក គួច ខេវិន ទប់អារម្មណ៍លែងជាប់ក៏បានដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត កាលពីម្សិលមិញ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ថា “បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូទហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។ យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។ ជំពូកមនុស្សខ្លះទៀត “ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក” ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង…
អានបន្តសូមចូលរួមសោកស្តាយផង! តារាសម្តែងជើងចាស់ ដ៏ល្បី លោក Ng Man Tat ដៃគូ ទិនហ្វី ទទួលមរណភាពហើយ ដោយសារតែ…
នៅមុនេះបន្តិច នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ Aplus Tripz បានប្រាប់ដំណឹងដ៏ក្រៀមក្រំមួយថា “តារាសម្តែងជើងចាស់ ហុងកុងវ័យ ៧០ ឆ្នាំលោក Ng Man-tat បានស្លាប់ហេីយ”។ តារាជើងចាស់ ខាងកំប្លែង និងជាដៃគូ របស់លោកទិន ហ្វី ចិន (Stephen chow) បានស្លាប់ ដោយសារជំងឺមហារីកថ្លើម។ មរណភាពរបស់គាត់នៅថ្ងៃនេះ ដោយមានវត្តមានក្រុមគ្រួសាររបស់គាត់។ មិត្តល្អរបស់គាត់ គឺលោកទិនកៃ – ក៏ជាតារាសម្តែងម្នាក់បានបង្ហើបប្រាប់បណ្តាញព័ត៌មានថា ជាអកុសល លោកងិន បានទទួលរងជំងឺធ្ងន់ ពីជំងឺមហារីកថ្លើម។ គាត់បានទទួលការវះកាត់ និងទទួលការព្យាបាល ដោយប្រើគីមី កាលពី ២ ខែមុន ប៉ុន្តែស្ថានភាពរបស់គាត់ ប្រែជាធ្ងន់ធ្ងរ នៅថ្ងៃនេះ ហើយគាត់បានសន្លប់បាត់ស្មារតី គាត់ត្រូវបានគេផ្ទេរទៅ ICU ហើយវេជ្ជបណ្ឌិតបានជូនដំណឹង ដល់សមាជិកគ្រួសាររបស់គាត់ឱ្យត្រៀមលក្ខណៈ។ នៅពេលនោះគាត់បានលេបថ្នាំរៀងរាល់ ៤ ម៉ោងម្តង ដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែវាលែងមានប្រសិទ្ធភាពទៀតហើយ។ គាត់ជាតារាសម្តែងជើងចាស់ នៅក្នុងឧស្សាហកម្មភាពយន្តហុងកុង ដោយទទួលបានពានរង្វាន់ រាប់សិប រួមទាំងតារាសម្តែងគាំទ្រឆ្នើម នៅមហោស្រពភាពយន្តហុងកុងលើកទី ១០ ។ R.I.P ពូ..”។ ហ្វេសប៊ុកផេក Legend Cinemas ក៏បានប្រាប់បន្ថែម ដែរថា “សូមចូលរួមរំលែកទុក្ខដល់ តារាសម្តែងជើងចាស់ លោកតា 吴孟达 (Ng Man-tat) ដោយគាត់បានទទួលមរណភាព នៅមុននេះបន្តិច ក្នុងជុន្មាយុ 70 ឆ្នាំ។ ពួកយើងបានស្គាល់គាត់ ដោយគាត់បានចូលរួមសម្តែងរឿងជាច្រើនជាមួយតារាសម្តែងកំប្លែងដ៏ល្បីគឺលោក ទិនហ្វី។”៕
អានបន្តអេមទាំងព្រឹកហ្មងអាយដល! ខេមរៈ សិរីមន្ត ដាក់ម៉ាបទនេះ អត់ឲ្យហ្វេនៗ ខកចិត្តទេ អេមណាស់ ពិសេស ចង្វាក់កន្ត្រឹម ទៀត, ម្នាក់ៗ ទ្រាំលែងបាន ក៏និយាយបែបនេះ ថា…(មានវីដេអូ)
នៅសល់តែជាង១ខែទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងខិតចូលមកដល់។ ក្នុងនោះ គេឃើញផលិតកម្មផ្សេងៗ ទំាងតូច ទំាងធំ ខិតខំផលិតបទចម្រៀងជាច្រើនសង្វាក់ ដើម្បីទុកស្តាប់ និង រំាកម្សាន្ត ក្នុងឱកាសដ៏ពិសេសនេះ។ ចំណែកនៅព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ជាចង្វាក់ កន្ត្រឹម ដែលជាការបកស្រាយដោយ ខេមរៈ សិរីមន្ត ហើយបទនេះ មានចំណងជើងថា “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ រួមនិង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោត ឈិត តេងរិទ្ធ។ មួតបទនេះកាន់តែប្លែក មិនត្រឹមតែពីរោះមានន័យប៉ុណ្ណោះទេ សូម្បីតែបទភ្លេងក៏អេមថែមទៀត ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រ តារាចម្រៀងរូបនេះ លាន់មាត់ថា ៖ ចាក់ផ្អើលភូមិហើយតែប៉ុណ្ណឹង ចូលឆ្នាំ ឆ្នាំនេះ, នេះបានហៅថា ចង្វាក់ប្រពៃណីពិត, ពីរោះណាស់លោកអើយ មកទាំងព្រឹកហ្មង, បទថ្មីនេះ ភ្លេងពីរោះណាស់ ភ្ញាក់ពីគេង បងសិរីមន្តមកវិញហើយ, សមេ្លង ពីរោះខ្លាំងណាស់, ពីរោះណាស់ តោះរាំលេងទាំងអស់គ្នា, កន្រ្តឹមដែលខ្ញុំរងចាំ មកមែនហើយ។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពីបទចម្រៀង ដ៏ពីរោះជាប់ចិត្តមួយបទនេះ ថាអេមពិតមែន។ តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖
អានបន្តអាសូរខ្លាំងណាស់! ព្រោះតែ ជំ ងឺ បា ក់ ទឹកចិត្ត Depression នារីដ៏ស្រស់ស្អាតម្នាក់ បានសម្រេចចិត្តបញ្ចប់ ជី វិត របស់ខ្លួន ទាំងវ័យក្មេង
បើនិយាយអំពី ជំ ងឺ បា ក់ ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) ប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បាន ឮពាក្យមួយនេះ ជារៀងរាល់ថ្ងៃរួចមកហើយ ហើយក៏ប្រហែលជាគិតថា ជំ ងឺ ប្រភេទនេះ គ្រាន់តែជាបញ្ហាតូចតាចគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ មិនដូច្នេះនោះឡើយ ជំ ងឺ បា ក់ ទឹកចិត្ត ជាប្រភេទ ជំ ងឺ ម្យ៉ាង ដ៏កា.ច សា ហា វ លើសពីអ្វី ដែលយើងធ្លាប់ដឹង និងឮថែមទៀតផង ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វើឲ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ង ន់ ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលើការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការ ស ម្លា.ប់ ខ្លួនឯង ក៏ថាបាន។ ជាក់ស្ដែង ដូចកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ ម៉ា លីថៃ អាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ ធ្លាប់តែជាមនុស្សស្រីរឹងមាំ ប៉ុន្ដែព្រោះតែបញ្ហាចូលមកក្នុងជីវិតរបស់គាត់ច្រើនពេក ដែលមិនអាចទទួលយកបាន ទើបធ្វើឲ្យគាត់ មាន ជំ ងឺ បា ក់ ទឹកចិត្ត (Depression) រហូតធ្វើឲ្យគាត់ គិតខ្លី បញ្ចប់ជីវិតរបស់ខ្លួនតែម្ដង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Za Ma Sean បានបង្ហោះសារមួយឃ្លាថា៖ “Micky ម៉េចបានក្មួយគិតខ្លីចឹងហា អុីឮហើយមិនជឿសោះ ក្មួយមិនគិតដល់គ្រួសារ និងមនុស្សក្មួយស្រលាញ់ចឹងហាស អុីសោកស្ដាយណាស់ ក្មួយប្រុសអុីវាខូចចិត្តណាស់ អុីសោកស្ដាយមិនបានទៅភ្ជាប់ពាក្យក្មួយហើយ…
អានបន្តថាមែនៗ! ក្រោយល្បីរឿងថាដាច់បាយពេលក្លាយជាម៉ែធម៌ ស្រី អូន មានអីស្រាប់តែ កញ្ញា ពេជ្រ ស៊ូលី ដាក់ឲ្យចំៗយ៉ាងខ្លីថា…(មានវីដេអូ)
ជុំវិញរឿងរ៉ាវតារាសម្ដែងជើងចាស់អ្នកមីង ញឹម សុខា បានរត់ទៅអោយលោកអ៊ឹម ជីវ៉ា ជួយសំភាសន៍រឿងអ្នកមីង បានដាច់បាយក្រោយពេលក្លាយទៅជាម៉ែធម៌របស់សេដ្ឋីនី ស្រីអូនដែលជាថៅកែប្រេន សម្រស់ធម្មជាតិ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនិងយូធូប។ រឿងរ៉ាវដាច់បាយខាងលើនេះ ធ្វើអោយមហាជនរិះគន់ម៉ែធម៌របស់អ្នកនាង ស្រីអូនយ៉ាងខ្លាំង។ក្នុងនោះក៏មានលោកតាន់ គីមសួរនិងកញ្ញា ស៊ូលីផងដែរ។ដោយលោកតាន់ គីមសួរបានលើកឡើងលើទំព័រហ្វេបុករបស់លោកដោយរៀបរាប់ថា ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ? សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង បិសាចចេញកន្ទុយបណ្តើរៗហើយ។ ចំណែកឯកញ្ញា ពេជ្រ ស៊ូលីក៏បានចេញវីដេអូរិះគន់ម៉ែធម៌អ្នកនាងស្រីអូនដែរថា អ៊ុំមិនគួរណាចេញមកនិយាយជាសារធារណៈថា អ៊ុំដាច់បាយពេលក្លាយជាម៉ែធម៌របស់សេដ្ឋីនី។បើសិនជាផលិតកម្មណាមួយគេអត់ហៅអ៊ុំផង ដោយសារតែគិតថាអ៊ុំមាន ហើយឫក៏ម៉េចហើយ អ៊ុំគួរតែទៅបកស្រាយជាមួយផលិតកម្មនោះ អ៊ុំមិនគួរណារត់ទៅរកសារពត៌មានអោយចុះផ្សាយរឿងអ៊ុំជាសារធារណៈអ៊ីចឹងទេ។វាមិនសមជាមួយនឹងពាក្យដែលអ៊ុំនិយាយអ៊ុំដឹងគុណគេទាល់តែសោះ។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖ផ្ដល់សិទ្ធិដោយ៖Khmerfly
អានបន្តរំភើបចិត្តជំនួស! បន្ទាប់ពីល្បីរឿងដាច់បាយ ក្រោយក្លាយជាម្ដាយធម៌សេដ្ឋិនី ស្រាប់តែអ្នកគ្រូញឹម សុខា ទទួលបានលុយមួយដុំពី…
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីចុងឆ្នាំ២០២០នោះ ស្រីអូន បានទទួលយកតារាសម្ដែងជើងចាស់៤រូប ដែលមានជីវភាពខ្សត់ខ្សោយ យកមកធ្វើជាម្ដាយធម៌របស់ខ្លួន ជាមួយនឹងការសន្យារ៉ាប់រងទាំងថ្លៃចាយវាយ ការហូបចុក ថ្លៃផ្ទះជួលស្នាក់នៅ និងថ្លៃព្យាបាលជំងឺពេញមួយជីវិតនោះ។ ក្នុងចំណោមតារាជើងចាស់ទាំង៤រូបនោះ ក៏មានអ្នកគ្រូញឹម សុខា ផងដែរ ហើយតាំងពីពេលនោះមក ក៏ស្ងាត់ដំណឹងពួកគាត់ឈឹង មិនដឹងថា មានជីវភាពល្អប្រសើរ រស់នៅសុខសាន ឬយ៉ាងណានោះទេ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែអ្នកគ្រូញឹម សុខា ចេញមុខ ប្រកាសដាច់បាយ ក្រោយក្លាយជាម្ដាយធម៌សេដ្ឋនី ទៅវិញ។ ការដាច់បាយនេះ ដោយអ្នកគ្រូញឹម សុខា លើកហេតុផលថា ដោយសារ អត់មានផលិតកម្មណាហៅគាត់ថតទៀត ដោយសារគេគិតថា គាត់មាន ទើបគាត់ចេញមកបកស្រាយកុំឲ្យមានការយល់ច្រឡំបែបនេះទៀត និងអំពាវនាវឲ្យមានការហៅគាត់ថតសម្ដែងដូចមុនៗផងដែរ។ ការចេញមុខបកស្រាយរបស់អ្នកគ្រូញឹម សុខា នេះ ក៏មានមតិជាច្រើន ធ្វើការរិះគន់ឥតសំចៃផងដែរ។ ប៉ុន្តែទន្ទឹមនឹងការរិះគន់ក៏មានមតិមួយចំនួនទៀត សម្ដែងការអាណិតចំពោះអ្នកគ្រូ ហើយបានផ្ដល់ជាថវិកាដល់អ្នកគ្រូ ដើម្បីដោះស្រាយជីវភាពផងដែរ។ ជាក់ស្ដែង កាលពីយប់មិញនេះ លោកអ៊ឹម ជីវ៉ា បានបង្ហោះរូបថតអ្នកគ្រូទទួលលុយដុល្លារ ជាមួយនឹងការសរសេររៀបរាប់ថា យប់នេះ តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវ ហ៊ុយ ឈូ ចំនួន 1000$ ( មួយពាន់ដុល្លារ) ទាំងយប់ តាមរយៈខ្ញុំបាទ អ៊ឹម ជីវ៉ា ដើម្បីយកមកជូនគាត់ធ្វើការដោះស្រាយជីវភាព។ លោកជំទាវ ហ៊ុយ ឈូ ក៏បានផ្តាំផ្ញើតាមរយៈខ្ញុំបាទផងដែរថា នេះជាថវិកាបន្តិចបន្តួចរបស់លោកជំទាវជូនអ្នកមីង ញឹម សុខា ដើម្បីធ្វើការដោះស្រាយជីវភាពខ្លះ! កើតមកគ្មានអ្នកណាចង់ក្រទេ! តែបើកើតមកជាអ្នកក្រគឺត្រូវបានគេមើលងាយចៀសមិនផុតទេ ហើយបើគេមើលងាយកុំខឹងគេ ត្រូវតស៊ូក្នុងជីវិតបន្តទៀត!»៕
អានបន្តភ្ញាក់ព្រឺតហ្មង! ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា យ៉ាងមានក្តីសុខ មើលអត់ចង់ស្គាល់ ដល់ថ្នាក់ម្នាក់ៗ ចូល comment បែបនេះ ថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា តាមផ្លូវ មើលសឹងមិនស្គាល់ ហើយវាជារឿងមួយដែលកម្រឃើញ លោកស្រី និងស្វាមី ធ្វើបែបនេះណាស់។ ចែដាណា ក៏បានភ្ជាប់សារខ្លីមួយថា “ជីវិតមានន័យពិតៗ អ្នកគេហ្នឹង បងប្អូន”។ ឃើញភ្លាម ម្នាក់ៗភ្ញាក់ព្រឺត ថែមទំាងចូល comment ព្រាត ថា ៖ បងស្រីដូច motor rider, ស្រឡាញ់មួយសុវត្ថិភាពណាស់ តើខ្ញុំអាចទិញនៅណាបាន?, ចុមយក្យ! ក្មួយទាំង២សោះ,…
អានបន្ត