ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ Ah Gi Leader ក្រោយជោគជ័យជាខ្លំាងទៅលើជំនួញអនឡាញ រកបានលុយកប់ក្តោង យ៉ាងណាមិញAh Gi មួយត្រូ វបានអ្នកប្រើ ប្រាស់បណ្តាញសសង្គមហ្វេសប៊ុកនាំគ្នាស៊ែរចែករំលែកជាច្រើនសន្ធឹកសន្ធាប់ ‘ បន្ទាប់ ពីAh Gi បានផ្តល់បទសម្ភាសន៍ផ្ទាល់ជា មួយនិងលោក អុឹម ជីវ៉ា នៅក្នុងកិច្ចសម្ភាសន៍នោះ Ah Gi បានបញ្ជាក់ច្បាស់ៗ ឲ្យមហាជនបានដឹងថា « ខ្លួនជាមួយនិងប្អូនស្រី នៅក្នុងមួយថ្ងៃអាចរកចំណូលពីការលក់អនឡាញ ២ ទី ៣ មុឺនដុល្លារក្នុងមួយ ថ្ងៃ ហើយថ្ងៃខ្លះបើមានតំណា ងចែកចាយកាត់ ស្តុកច្រើនគឺអាចហក់ដល់ ១០ មុឺនដុល្លារទៅ ២០ មុឺន ក៏មានដែរក្នុងមួយថ្ងៃ »។ ដោយឡែកមហាជនងឿងឆ្ងល់ដោយថ្មីៗនេះមានគណនីហ្វេសបុកបងប្រុសម្នាក់បានបញ្ចេញនូវចម្ងល់របស់ខ្លួនថាៈ ឧទាហរណ៏៏ យើង លក់ លេ បោះដុំអោយគេ– 1 គីឡូ តម្លៃ 15$ ==> ដើម្បីទទួលលុយបាន 200 000$ (ម្ភៃម៉ឺនដុល្លា) យើងត្រូវលក់លេអស់ 13 333 គីឡូ ( ជាង 13 តោន) ក្នុងមួយថ្ងៃ– 1 គីឡូ តម្លៃ 20$ ==> ដើម្បីទទួលលុយបាន 200 000$ (ម្ភៃម៉ឺនដុល្លា) យើងត្រូវលក់លេអស់ 10 000 គីឡូ (10 តោន) ក្នុងមួយថ្ងៃ– 1 គីឡូ…
អានបន្តDay: January 22, 2021
អបអរសាទរ! ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់ឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) អគ្គនាយកក្រុមហ៊ុនឡេង ណាវ៉ាត្រា គ្រុប ជា «អ្នកឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យដែលបង្ហាញដោយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាយ៉ាងច្រើន ក៏ដូចជាការចូលរួមឧបត្ថមកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបានចូលរួមជួយឧបត្ថម្ភយុទ្ធនាការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ចំនួន១លានដុល្លារ ដែលអតីតកាលរបស់អ្នកឧកញ៉ាគឺជាពលករនៅប្រទេសកូរ៉េខាងត្បូង រហូតវិវត្តន៍ខ្លួនយ៉ាងជោគជ័យនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះលោក ហេង ឡុង ក៏បានថ្លែងនូវសារអបអរសាទរជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយខ្លឹមសារថា៖ «អរគុណសន្តិភាព អបអរសាទរចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “អ្នកឧកញ៉ា” វិវឌ្ឍខ្លួនពីអតីតពលករក្លាយជាសេដ្ឋីអចលនទ្រព្យវ័យក្មេង។ បងប្អូនដែលមិនទាន់ជោគជ័យសូមកុំអស់សង្ឃឹមតស៊ូគង់បានសម្រេច! បងសូមជូនពរប្អូន និងក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ និងកាន់តែរីកចម្រើននៅក្នុងអាជីវកម្មក្រោមដំបូល “សន្តិភាព” ដើម្បីបន្តជួយសង្គមជាតិយើង» ៕
អានបន្តប្រែហើយ! គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ សម្រស់ នាង គន្ធា ពេលនេះ ពិតជាស្អាតប្លែក ជាងមុនទៀត មើលសឹងមិនស្គាល់ ដល់ថ្នាក់ហ្វេនៗ លាន់មាត់ បែបនេះ ថា…
ទស្សនិជន ក៏ដូចជាមហាជន ភាគច្រើន ប្រាកដជានៅចាំច្បាស់ជាក់ជាមិនខាន អតីតបេក្ខនារីម្នាក់ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ គឺ កញ្ញា នាង គន្ធា នោះ។ កាលនោះ គន្ធា បានលើកយកបទចម្រៀង ដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួត រហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា ទប់ទឹកភ្នែកមិនជាប់ ក៏ស្រក់ចុះមក តាមបទចម្រៀងនេះ។ ទោះអតីតបេក្ខនារីនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែ នាង គន្ធា នៅតែទទួលបានការគាំទ្រ និងពេញចិត្ត ខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកទល់ពេលនេះ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ និងការបកស្រាយ បទចម្រៀងពីរោះៗកន្លងមក។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ ហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ សារជាថ្មី ក្រោយឃើញ សម្រស់ របស់ នាង គន្ធា ប្រែប្រួល ស្រស់ស្អាត ខុសពីមុនឆ្ងាយណាស់ មើលសឹងមិនស្គាល់។ គន្ធា បានភ្ជាប់សារខ្លីមួយ ថា “ត្រូវផ្ដល់សង្ឃឹម និងលេីកទឹកចិត្តអោយខ្លួនឯងជានិច្ច”។ ឃើញរូបភាពនេះភ្លាម មិនចាំយូរឡើយ ម្នាក់ៗ ក៏បានចូល comment ព្រាត ថា ៖ ស្អាតណាស់អូន, ភ្នែកស្អាត, ម្នាក់ហ្នឹង ញុំាអ្វី ម៉េចក៏ស្អាតម្ល៉េះ, មើលមិនចង់ស្គាល់សោះ ស្អាតនោះស្អាត, នៅក្រៅស្អាតជាងហ្នឹងទៀត, កប់ស៊េរី, លួចCrush តាំង២ឡើងប្រឡង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។…
អានបន្តចិត្តល្អណាស់! អ្នកនាង ស្រីអូន «សម្រស់ធម្មជាតិ» ឧបត្ថម្ភថវិកា ៤ ម៉ឺនដុល្លារដល់ការផលិតរឿង «ព្រះភិក្ខុពនេចរ»
អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមហាជនខ្មែរជាច្រើនស្គាល់ច្បាស់ជាស្ថាបនិកក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយកន្លងមកនេះអ្នកនាងតែងតែបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជួយដល់សង្គម និង ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពការខ្វះខាតមួយចំនួន តាមគ្រប់រូបភាព ។ ក្រៅពីនិយមធ្វើសកម្មភាពសប្បុរធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព និង ការរងគ្រោះផ្សេងៗជាច្រើនមកហើយនោះ អ្នកនាង ស្រីអូន និង ស្វាមី ក៏តែងតែបានចូលរួមចំណែកឧបត្ថមថវិកាជួយដល់សង្គម ដូចជា ចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា ការជួយឧបត្ថម្ភគាំទ្រក្បាច់គុនល្បុកត្តោខ្មែរ និង ការចូលរួមឧបត្ថម្ភផលិតជាវីដេអូអប់រំជាច្រើនទៀត ។ ពេលនេះដែរ អ្នកនាង ស្រីអូន ក៏បានចូលរួមឧបត្ថម្ភផ្តា ច់ មុខបន្តទៀត ផលិតរឿងថ្មីមួយមានចំណងជើងថា «ព្រះភិក្ខុពនេចរ» ។ រឿង «ព្រះភិក្ខុពនេចរ» គឺជារឿងអប់រំផ្លូវចិត្តដែលបានដកស្រង់ចេញពីសៀវភៅ «ព្រះភិក្ខុពនេចរ» ត្រូវបានរៀបរៀងឡើងក្នុងសម័យពុទ្ធសករាជ ២៥០៩ ដោយសាស្ត្រាចារ្យ ឱម ណាគ្រី ។ ដោយសារសៀវភៅ «ព្រះភិក្ខុពនេចរ» នេះមានប្រយោជន៍ជាគុណតម្លៃសម្រាប់មនុស្សទូទៅ និង ក្រោមគំនិតផ្តួចផ្តើមពីព្រះតេជព្រះគុណ គូ សុភាព ទើបត្រូវបានផលិតឡើងជាខ្សែភាពយន្ត ។ តាមគម្រោង រឿង «ព្រះភិក្ខុពនេចរ» នឹងត្រូវចាប់ផ្តើមថតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ដែលជាប្រភេទរឿងភាគ និង មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន លោក សន ពិសិដ្ឋ កញ្ញា សុគា គីមលាង លោក ជា សំណាង លោក ចន ស័ក្ក និង តារាល្បីៗប្រុសស្រីជាច្រើនទៀត ។ រឿងនេះដែរគឺផលិតឡើងដោយ អង្គការសកម្មភាព សិល្បៈខ្មែរ ជាអង្គការក្រៅរដ្ឋាភិបាលមួយជឿជាក់លើភាពច្នៃប្រឌិតនៃវប្បធម៌ខ្មែរ ជំរុញឱ្យមានកិច្ចសន្ទនារវាងមនុស្សមួយជំនាន់ទៅមួយជំនាន់ និង…
អានបន្តត្រេកអរជំនួស! ទីបំផុត ថៅកែហាងពេជ្រ ប្រគល់ប្រាក់រង្វាន់ ជូន ម្ចាស់ពាន និងអ្នកធ្លាក់ ក្នុងកម្មវិធី “សំនៀងពេជ្រ NNP” ហើយ, ម្នាក់ៗទទួលបានទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ ។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។ រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖ “ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា…
អានបន្តគ្រាន់តែនឹកដល់រឿងនេះភ្លាម ថៅកែហាងពេជ្រ ទំលាយរឿងមួយប្រាប់ ដោយនិយាយទំាងព្រឺសម្បុរខ្ញាកៗ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ នៅវេលាម៉ោង ១៧ និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។ និយាយដល់រឿងនេះភ្លាម ស្រាប់តែធ្វើឲ្យ លោកស្រី ទ្រី ដាណា ទំលាយរឿងមួយប្រាប់ ដោយនិយាយទំាងអារម្មណ៍ព្រឺសម្បុរខ្ញាកៗ ប្រាប់ថា “មិនដឹងម៉េចទេបងប្អូនអើយ ខ្ញុំនិយាយចាប់ផ្តើមព្រឺសម្បុរទៀតហើយនៀក ខ្ញុំទើបឃើញព័ត៌មាន ដែលឃាតករសម្លាប់មនុស្សហ្នឹង គាត់រត់ទៅ នៅក្នុងព្រៃហ្នឹង ភូមិហ្នឹងហ្មង ស្រុកសំបូរ, បងប្អូនអើយខ្ញុំព្រឺសម្បុរខ្ញាកៗ…”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តរកឯណាបានស្វាមីល្អបែបនេះ! នៅសុខៗ អ្នកនាង សុឹម សូលិកា ទំលាយអារម្មណ៍មួយប្រាប់ថា “ជាមិត្ត ជាបងប្រុស ជាឧត្តមស្វាមី ហើយក៏ជាបាវសាក់ សម្រាប់ខ្ញុំបញ្ចេញកំហឹងម្ដងៗដែរ ពេលខ្លះគាត់គឺជា…”
ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ អ្នកនាង សុឹម សូលិកា បានបង្ហោះរូបភាពមួយសន្លឹក ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា៖ “ឱណា….បងព្រះថោង បងតោងអោយជាប់ ជាមិត្ត ជាបងប្រុស ជាឧត្តមស្វាមី ហើយក៏ជាបាវសាក់ សម្រាប់ខ្ញុំបញ្ចេញកំហឹងម្ដងៗដែរ ពេលខ្លះគាត់គឺជាគ្រូពេទ្យ ជាអ្នកបំរើដ៏ស្មោះត្រង់ របស់ខ្ញុំ ជាពិសេសគឺយល់ចិត្តប្រពន្ធណាស់ (មិនមែនខ្លាចប្រពន្ធដូចខ្លាទេណា គឺគោរពសិទ្ធិប្រពន្ធ សូមបញ្ចាក់) ។ អ្វីដែលប្រពន្ធធ្លាប់និយាយប្រាប់ តាំងពីមុនរៀបការ រហូតមកដល់ពេលនេះ គឺគាត់មិនដែលធ្វើខុសអ្វី ដែលប្រពន្ធត្រូវការ ចង់បាននោះទេ គាត់បានបំពេញបំណងប្រពន្ធគ្រប់យ៉ាង ព្រោះគាត់ដឹងចិត្ត ដឹងពីគុណវិបត្តិប្រពន្ធយ៉ាងច្បាស់លាស់ថា ប្រពន្ធចិត្តដាច់ រឹងរូសមិនងាយផ្សះផ្សា មិនចូលចិត្តមានគេ ត្រួតត្រា បង្គាប់ បញ្ជា មិនទទួលយកភាពស៊ាំរំខាន អត់របៀប ។ល៕”៕
អានបន្តអស់ទាស់! ទីបំផុត កម្មវិធី “សំនៀងពេជ្រ NNP” ស្វែងរក ម្ចាស់ពានឃើញហើយ មិនត្រឹមតែច្រៀងពីរោះទេ ថែមទំាងសង្ហាទៀត (មានវីដេអូ)
នៅទីបំផុត កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។ រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖ “ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”៕
អានបន្តអាចថាជានិស្ស័យក៏បាន! ថ្ងៃមួយជាថ្ងៃចូលធ្វេីការដំបូង ក៏ជាថ្ងៃយេីងបានស្គាល់គ្នា គាត់ជាអ្នកបង្រៀនការងារខ្ញុំ យូរៗទៅក៏ជិតស្និតគ្នា ឥលូវបង្រៀនទាំងជីវិតគូទៀត
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ ដោយឡែក ងាកមកចាប់អារម្មណ៍ នូវសំណេររបស់គូស្នេហ៍មួយគូនេះវិញ ដោយភាគីខាងនារី បានសរសេររៀបរាប់អំពី ប្រវត្ដិស្នេហារបស់ខ្លួន កាលពេលដែលនាង បានចូលធ្វើការថ្ងៃទីមួយ នៅធនាគារ ABA ក៏ត្រូវបានបុគ្គលិកប្រុសម្នាក់ជាអ្នកបង្រៀនការងារដល់នាង រហូតពួកគាត់ទាំងពីរ ចាប់ផ្ដើមមានចិត្តស្រលាញ់គ្នាតែម្ដង។ ក្នុងសំណេរ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Ngoun Liing បានលើកឡើងឱ្យដឹងថា៖ “ថ្ងៃមួយជាថ្ងៃចូលធ្វេីការដំបូង ក៏ជាថ្ងៃយេីងបានស្គាល់គ្នា គាត់ជាអ្នកបង្រៀនការងារដែលខ្ញុំត្រូវធ្វេី ប៉ុន្តែចង់និយាយថា បង្រៀនលឿនណាស់ មេីលមិនចង់ទាន់ យូរៗទៅក៏ជិតស្និតគ្នា ថ្ងៃមួយក៏សួរគាត់មិចបានបងឯងវ៉ៃខ្ញុំរាល់ថ្ងៃចឹង គាត់ថាវ៉ៃស្រលាញ់ អោយបង្រៀនតែការងារទេ ឥលូវបង្រៀនទាំងជីវិតគូទៀត 30012021 ATMLOVER”។
អានបន្តញ៉ាក់សាច់! ក្នុងថ្ងៃពិធីមង្គលការ ឪពុកម្ដាយទាំងសងខាង គាត់បានចងដៃកូន នូវគ្រឿងអលង្ការ មាស ពេជ្រ ព្រមទាំងរថយន្តទំនើបមួយគ្រឿង យ៉ាងសុីវិល័យ
ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយរបស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើង សម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី អោយក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅប្រទេសកម្ពុជាយើង មានដើមកំណើត ចាប់តាំងពីដើមសតវត្សន៍ទី១ មកម្ល៉េះ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយមានឈ្មោះថា រឿងព្រះថោង តោងស្បៃនាងនាគ។ ដោយឡែក ក្រឡេកមកមើលអំពីទិដ្ឋភាពរូបថតជាច្រើនសន្លឹក ស្ថិតនៅក្នុងពិធីមង្គលការ របស់គូស្វាមីភរិយាថ្មីមួយគូនេះវិញ បានកំពុងតែធ្វើឲ្យមិត្តៗ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាអបអរសាទរ និងរំភើបជំនួស កូនកំលោះ កូនក្រមុំ យ៉ាងខ្លាំង ព្រោះតែពិធីមង្គលការមួយនេះ មានការតុបតែងយ៉ាងស្រស់ស្អាត ហើយថែមទាំងមានពិធីកាត់ស្លឹក ដែលជាប្រពៃណីខ្មែរផងដែរ។ អ្វីដែលកាន់តែពិសេស សម្រាប់គូស្វាមីមួយគូនេះ ឪពុកម្ដាយទាំងសងខាង គាត់បានចងដៃកូន នូវគ្រឿងអលង្ការមួយចំនួន ដូចជាខ្សែ ក មាស និងខ្សែ ក ពេជ្រ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក MG ZS ពណ៌ ស ស៊េរីឆ្នាំ២០២១ យ៉ាងសុីវិល័យ និងបង្ហាញពីទា ក់ ទា ញ យ៉ាងខ្លាំងតែម្ដង។
អានបន្ត