ប្រិយមិត្តមួយចំនួនធំ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានតាមដានរួចមកហេីយចំពោះវត្តមានរបស់កញ្ញា Ah Gi Leader ដែលរូបនាងគឺជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនៅពេល Live ម្តងៗមានអ្នកចូលទស្សនាជាច្រេីន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងច្រេីនលេីសលប់ផងនោះ។ ក្នុងនោះដែរ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ចំពោះផលិតផលរបស់ក្រុមហ៊ុន Ah Gi leader & Teng Dana Trading Co.,LTD គឺមានការលក់ដាច់ខ្លាំង ពេលខ្លះគ្មានអីវ៉ាន់លក់ទេ ពោលគឺអស់ពីស្តុបតែម្តង ព្រោះដោយសារតែមានការកម្មង់ទិញពីអតិថិជន និងតំណាងចែកចាយជាច្រើននោះ។ ជាក់ស្ដែង យោងតាមរយៈកិច្ចសម្ភាសន៍លោក អុឹម ជីវ៉ា ជាមួយកញ្ញា អាជី និង កញ្ញា អាមុី ក្នុងកម្មវិធីជួបជុំតំណាងចែកចាយឆ្នេីម បានរៀបរាប់ឲ្យដឹងថា ក្នុងមួយថ្ងៃអាចរកចំណូលបានចាប់ពី ២មុឺនដុល្លារ ដល់៥មុឺនដុល្លារ ហេីយបេីសិនជាថ្ងៃខ្លះមានកំណេីនអតិថិជនដែលកាត់ស្តុកច្រើន គឺអាចហក់ពី ១០មុឺនដុល្លារ ទៅ២០មុឺនដុល្លារឯណោះ។
អានបន្តDay: January 20, 2021
ក្រោយឃើញ រូបភាពមួយសន្លឹកនេះហើយ អ្នកស្រី ទ្រី ដាណាអាណិតខ្លោចចិត្តពេលឃើញក្មួយកំសត់ទៅរៀនក្រដល់ថ្នាក់យកថងធ្វើកាតាប….
ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាម ពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នា ទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ មើលរូប អាណិតខ្លោចចិត្ត😢😢😢 គ្នាចង់រៀន តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មាន ស្លៀកពាក់សមរម្យជាសិស្ស។ ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ 💪💪💪 មីងដាណា នឹងផ្ដល់សម្ភារៈសិក្សា កាតាប ខោអាវដល់ក្មួយណា😥😥៕
អានបន្តស្រណោះណាស់! ស ពលោកវេជ្ជបណ្ឌិត បាត ចាកុប នឹងមកដល់ស្អែកនេះ ឯភរិយាមិនអាចសូម្បីមើលមុខស្វាមីជាចុងក្រោយ
នៅថ្ងៃទី ១៩ មករា ២០២១ នេះ ទំព័រហ្វេសប៊ុកផេក អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបញ្ជាក់លម្អិតពីបច្ចុប្បន្នភាព នៃការបញ្ជូនស ពលោកវេជ្ជបណ្ឌិត បាត ចាកុប ពីប្រទេសថៃ មកគេហដ្ឋានវិញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជាមួយនឹងភាពសោកសៅបំផុតនៃការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និងក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ។ បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនស ពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យសពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។ សូមរំលឹកថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧:00ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និង សហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនសពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាល នៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស…
អានបន្តត្រេកអរផង! ទីបំផុតគូស្នេហ៍ខុសវ័យ បានទទួលកាដូដ៏ពិសេសមួយក្នុងឆ្នាំ២០២១នេះគឺ
ភ្នំពេញ៖ ជីវិតគូស្រករ មានន័យថាប្ដីប្រពន្ធមួយគូមានអាយុស្រករគ្នា ឬប្រហាក់ប្រហែលគ្នា ប៉ុន្តែសម្រាប់ជីវិតប្ដីប្រពន្ធមួយគូនេះវិញយើងមិនអាចហៅថាគូស្រករបានទេដោយសារបុរសជាប្ដីមានអាយុចាស់ជាងប្រពន្ធច្រើន ឬអាចហៅម្យ៉ាងបានថាជីវិតគូតែមិន ប៉ុន្តែទោះបីជាជីវិតគូរស្រកររបស់គាត់ខុសគ្នាយ៉ាងណាក៏ដោយតែគាត់ពេញចិត្តនឹងទទួលយកបុរសជាប្ដី ដែលគាត់អាងថាបុរសវ័យចំណាស់រូបនោះមានអ្វីគ្រប់យ៉ាងសម្រាប់គាត់សំដៅលើអត្តចរិត និងចរិយាសម្បត្តិ ទោះបីធនធានខ្សត់ខ្សោយក៏នាងមិនគិតដែរ។ ស្នេហាមួយកើតឡើងទៅបានទាល់តែមានមនុស្សពីរនាក់យល់ចិត្តគ្នា ហើយស្នេហា ក៏មិនបានប្រកាន់ពីអាយុ ពណ៌សម្បូរ ឬជាតិសាសន៍ណានោះទេ សំខាន់បំផុតអ្នកដែលយើងបានជ្រើសរើសយកមកជាដៃគូរួមជីវិត អាចមើលថែ ផ្ដល់ក្ដីសុខឲ្យយើងបានរហូត ឬអត់ប៉ុណ្ណោះ។ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកប្រពន្ធបុរសចំណាស់ម្នាក់នេះបានរៀបរាប់ថា “ម៉ាក់នឹងប៉ាក៏ដឹងថាគ្រប់ជីវិតគឺមានទុក្ខ, ម៉ាក់មិនដឹងថាត្រូវត្រេកអររឺយ៉ាងណាសម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ, អ្វីដែលម៉ាក់ខ្លាចគឺខ្លាចមិនអាចផ្ដល់ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ,តែម៉ាក់ត្រេកអរដែលម៉ាក់មានកូនដែលជាចំណងដៃនៃក្ដីស្រលាញ់រវាងមា៉ក់នឹងប៉ា សូមអោយកូនជាកូនដ៏ល្អសម្រាប់ម៉ាក់នឹងប៉ា”៕
អានបន្តក្តៅៗ! ទីបំផុត ស្ថាប័ន Miss Grand Cambodia លាតត្រដាងការពិតហើយ រឿងលិខិតអញ្ជើញម្សិលមិញ!
ក្រោយមានរឿងរ៉ាវចម្រូងចម្រាសរវាង កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នៅប៉ុន្មានថ្ងៃមកនេះ ឃើញថាមហាជនផ្ទុះការវែកញែកជាច្រើន ចង់ដឹងថារឿងរ៉ាវពិតមានដើមទងបែបណាខ្លះ ទើបឈានដល់ផ្ទុះរឿងបែបនេះឡើង ធ្វើឱ្យផ្អើលអ្នកគាំទ្រពេញបណ្តាញសង្គមបែបនេះ ។ កន្លងមកនេះ កញ្ញា សេង រដ្ឋា បានបង្ហោះសារបញ្ជាក់រឿងហេតុមួយចំនួនរួចហើយតាមរយៈការបង្ហោះសារលើបណ្តាញសង្គម ។ រីឯស្ថាប័ន Miss Grand Cambodia ដែលមានលោក អ៊ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី ក៏បានបង្ហោះសារបង្ហើបពីបញ្ហាខ្លះៗជាមួយកញ្ញា សេង រដ្ឋា ដែមទាំងបានអញ្ជើញបវរកញ្ញារូបនេះមកចូលរួមដោះស្រាយទៀត ប៉ុន្តែហាក់មិនទាន់ច្បាស់លាស់នោះទេ ។ ដោយឡែក នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារលាតត្រដាងរឿងរ៉ាវពិតក្នុងបញ្ហាដែលបានកើតឡើងជាមួយកញ្ញា សេង រដ្ឋា ។ នេះជាខ្លឹមសារទាំងស្រុងរបស់ស្ថាប័ប Miss Grand Cambodia ដែលបង្ហោះមុននេះបន្តិច ៖ «ក្រុមហ៊ុនសូមបកស្រាយជុំវិញរឿងរ៉ាវ និង លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា ឬ ស្នើសុំឱ្យគាត់លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋា គាត់បានសរសេរលើបណ្តាញសង្គមថាក្រុមហ៊ុនបរិហារកេរ្តិ៍ និង បានប្រកាសជាសាធារណៈឱ្យគាត់លាលែងពីតំណែងនោះ គឺខាងក្រុមហ៊ុនសូមធ្វើការបដិសេធទាំងស្រុង កន្លងមកមានផេកមួយចំនួនដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួនបានយកឈ្មោះក្រុមហ៊ុនលេងសើចលើបណ្តាញសង្គម បំផុសបំផុលផ្សាយព័ត៌មានដែលមែនជាការពិត ឱ្យប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថាមិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយ ហេតុអ្វីមិនទទួលបានប្រាក់រង្វាន់? ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាងក្រុមហ៊ុនធ្វើការកុងត្រាជាមួយនឹងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែរឬទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា…
អានបន្តថាមែនៗ! ខណៈពេលដែល សេង រដ្ឋា ទាត់ចោលតំណែង ស្រាប់តែលោក អិន សុភិន ថាការពិតនឹងលេចរូបរាងឡើងឆាប់ៗ
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះសារអញ្ជើញកញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភីឱ្យចូលដោះស្រាយជុំវិញបញ្ហាដែលបានកើតឡើង ប៉ុន្តែយ៉ាងណា សេង រដ្ឋា បានចេញមុខបង្ហោះសារប្រកាសលើបណ្តាញហ្វេសប៊ុក ច្រានចោលមិនចូលរួមតាមការអញ្ជើញពីស្ថាប័នខាងលើឡើយ ដោយកញ្ញាអះអាងថាសុខចិត្តធ្វើតាមក្រុមហ៊ុនចង់បាន ដោយដកតំណែងនាងចេញ ។ ក្រោយការប្រកាសជាសាធារណៈពីកញ្ញា សេង រដ្ឋា បែបនោះមិនប៉ុន្មាន បានធ្វើឱ្យកំដៅព័ត៌មានផ្ទុះឡើងកាន់តែខ្លាំង ហើយក្នុងនោះមហាជនអ្នកគាំទ្រ ពិសេសអ្នកស្រឡាញ់វិស័យបវរកញ្ញាក្នុងស្រុក បានបញ្ចេញមតិវែកញែកយ៉ាងច្រើនជុំវិញបញ្ហារវាងកញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នេះ ។ ងាកទៅកាន់លោក អ៊ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia វិញ បន្ទាប់ពីរឿងរ៉ាវកាន់តែឡើងកំដៅខ្លាំងក្នុងស្រទាប់មហាជននោះ និង បន្ទាប់ពីកញ្ញា សេង រដ្ឋា បានបង្ហោះសារជាសាធារណៈបដិសេធមិនចូលរួមសម្របសម្រួល លោកក៏បានបង្ហោះសារថ្មីមួយទៀតកាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ដែលសាររួមមួយ ប៉ុន្តែក៏ហាក់ឆ្លើយតបទៅកញ្ញា សេង រដ្ឋា ដោយប្រយោលដូច្នោះដែរ ។ លោក អ៊ិន សុភិន បានសរសេរសាររៀបរាប់ថា ៖ «អនុស្សាវរីយ៍ដែលធ្វើឱ្យយើងបំភ្លេចមិនបាន ទោះមានរឿងអ្វីកើតឡើងក៏នៅតែចាំទុកក្នុងចិត្ត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅកម្មវិធីលើកក្រោយ នេះជាមេរៀន និង ជាបទពិសោធមិនធ្លាប់ជួបប្រទះ អរគុណគ្រប់យ៉ាងសម្រាប់មេរៀនមួយនេះ ការពិតនឹងលេចរូបរាងឡើងឆាប់ៗនេះ» ។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កញ្ញា…
អានបន្តតារាកំប្លែង នាយ ពាក់មី៖ លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”, មានអី ស្រាប់តែ ហ្វេនៗ ចូល comment ដាក់ម្នាក់ មួយម៉ាត់ថា…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។ តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ ជាញឹកញាប់ នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួននៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ពាក់ មី ធ្លាប់បានបង្ហើបប្រាប់រឿងមួយថា “ពេលចាស់ទៅ ចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ ពេលចាស់ទៅ ចង់នៅក្រុងឬក៏នៅស្រែ ?។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នាយ បានបង្ហោះរូបថត២សន្លឹក ជាមួយភរិយា អមដោយសារខ្លីមួយថា “លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”។ ឃើញភ្លាម អត់ចាំយូរទេ ហ្វេនៗ ចូល comment ព្រាត ថា ៖ ពូផ្ទះលេខ២ ពូកែភរប្រពន្ធមែន, កំសត់ណាស់ យំសិន, ចាំមេីលទៅដល់កោះរ៉ុងរឺតតែកំសត់ទៅទៀត, អាណិតបងពាក់មី តែកុំមើលក្នុងឡាន ពេលឈប់មិនដែលពន្លត់ឡានទេ ខ្លាចស្រអែមខ្មៅស្ទើរ ស្អុះស្អាប់…
អានបន្តសូមប្រុងប្រយ័ត្នផង! ព្រឹក ២០មករា ក្រសួងសុខាភិបាលប្រកាសរកឃើញ ពលករខ្មែរមកពីប្រទេសថៃ ០៧នាក់ថែមទៀតឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ០៦នាក់ជាសះស្បើយ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញពលករខ្មែរចំនួន ០៧នាក់ថែមទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺចំនួន ០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ពលករធ្វើដំណើរមកពីប្រទេសថៃ ឆ្លងកូវីដ១៩ ទាំង០៧នាក់រួមមាន៖ ១៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុគ្គលទាំង ០២រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ៤៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ៥៖ បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ៦៖…
អានបន្ត