ព័ត៍មានបឋម៖ កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ ដោយយុវជន រូបស្រស់សង្ហារម្នាក់ មានឈ្មោះ ឈុន ប៉េងសែ មានអាយុទើបតែ ១៧ឆ្នាំ សង្ស័យមានវិបត្ដិផ្លូវចិត្ត ព្រោះតែមានបញ្ហាជាមួយគ្រួសារ ហើយក៏បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយលេបថ្នាំ សម្លា ប់ខ្លួនតែម្ដង។ ក្រោយមកជន រង គ្រោះ ក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ ប៉ុន្ដែជាអកុសល មិនអាចជួយសង្រ្គោះជីវិតរបស់គាត់បាននោះឡើយ។ នេះបើតាមការបញ្ជាក់ ចេញពីខមិន របស់ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ lly Neth ដែលត្រូវជាមិត្តភក្ដិនៃ ស ព។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ សុ៚ ផា៚ ត្រូវជាមិត្តភក្ដិ នៃ ស ព ក៏បានបង្ហោះសារមួយឃ្លាថា៖”ស្នាមញញឹមចុងក្រោយផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅ ចុងក្រោយទៅមិនបានលាមួយម៉ាត់ ចង់ឃាត់ពេលវេលាឲ្យនៅកុំទៅមុខ ខ្ញុំទទួលយកមិនបានទេ បងប្អូនល្អគ្នានឹកឯងណាស់ កុំទៅចោលគ្នាបានអត់ ឯងមិនអាណិតពួកយើងទេអីហាក។ ជូនពរមិត្តទៅឲ្យបានសុខ គ្នានៅចាំឯងណាមិត្ត”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែង នូវការសោយស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធ ស ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តDay: January 19, 2021
ឱកាសល្អ មកដល់ហើយបងប្អូន! ផលិតកម្ម Galaxy Navatra ប្រកាស ជ្រើសរើស អ្នកដឹកនាំសម្តែង (Director) ៧នាក់ ប្រាក់ខែចាប់ពី $700 រហូតដល់ទៅ…, ច្រើនណាស់
ផលិតកម្ម Galaxy Navatra ពេលបច្ចុប្បន្ននេះ កំពុងលេចធ្លោ គួរឲ្យកក់សំគាល់ ហើយក៏បានធ្វើឲ្យ ទស្សនិកជនជាច្រើន ក៏កំពុងគាំទ្រយ៉ាងខ្លាំងផងដែរ សឹងតែមិនគួរឲ្យជឿ ពិសេស រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញអារម្មណ៍ ទំាងបទមនោសញ្ចេតនា និងញាក់។ ផលិតកម្មនេះ មានតារាចម្រៀងល្បីៗ ជាច្រើនរូប មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ។ ក្រៅពីតារាចម្រៀង Galaxy Navatra ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ហើយថ្មីៗនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យមហាជន ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលក្រោយប្រកាសជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព។ មកដល់ថ្ងៃទី ១២…
អានបន្តគ្រប់គ្នាស្មានមិនដល់ ក្រោយឃើញរូបភាពទាំងនេះរបស់យាយអឿន ក្មេងជាងវ័យដល់ទៅ
ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយថ្មីៗនេះក្រោយពីបានឃើញភាពប្រែប្រួលពីរូបសម្រស់ របស់តារាកំប្លែងជើងចាស់ យាយអឿន ដែលស្រស់ស្អាត ហើយថែមទាំងក្មេងប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្ដង។ជាក់ស្តែង សម្រាប់នៅក្នុងឆ្នាំនេះ តារាកំប្លែងជើងចាស់ យាយអឿន មានវ័យប្រមាណជា ៧០ ឆ្នាំទៅហើយ តែតាមរយៈរូបភាពដែលបង្ហោះដោយតារាសម្តែង ចន ច័ន្ទលក្ខិណា នៅក្នុងកម្មវិធីមង្គលការមួយជាមួយ យាយអឿន គេសង្កេតឃើញថាសម្រស់របស់តារាកំប្លែងវ័យជ្រេរូបនេះ ពិតជាស្អាត និងក្មេងខ្លាំងតែម្តង ពោលគឺមានផ្ទៃមុខតឹងណែន ទម្រង់មុខក៏មើលទៅក្មេងប្លែកខ្លាំងដូចមានវ័យទើបតែ ៥០ ឆ្នាំប៉ុណ្ណោះ។មហាជនមានការលើកឡើងស្ទើរគ្រប់គ្នាថា បើមិនប្រាប់ថាជាតារាកំប្លែងជើងចាស់ យាយអឿន ទេ មិនស្គាល់សោះតែម្តង ហើយខ្លះទៀតថាស្អាតមិនចាញ់ ចន ច័ន្ទលក្ខិណា ប៉ុន្មានឡើយ កប់សារីតែម្តង ម៉ែអឿន។យ៉ាងណាមិញ គេចាំបានថា ភាពស្រស់ស្អាតរបស់តារាកំប្លែង យាយអឿន មិនមែនបានមកដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ តារាកំប្លែងវ័យជ្រេរូបនេះ បានដឹកដៃ យាយយ៉យ ជាមិត្តរួមអាជីពទៅកែសម្ជស្សនៅហាងល្បីមួយនៅក្នុងស្រុក ដោយពួកគាត់ទាំងពីរបានកាត់ត្របកភ្នែកយារធ្លាក់ អ៊ុតទាញបណ្តឹងស្បែកមុខ និង ធ្វើច្រមុះជាដើម។ គិតមកដល់ពេលនេះ គិតចាប់តាំងពីថ្ងៃកែសម្ឋស្ស មកទល់ពេលនេះ ឃើញថាមានរយៈពេលប្រមាណ ជា ៥ ខែហើយ តែលទ្ធផលល្អគាប់ចិត្តណាស់។ យ៉ាងណាមិញ បើទោះមានវ័យច្រើនទៅហើយក្តីតែ យាយ អឿន នៅតែបន្តអាជីពសិល្បៈ ដែលមានទាំងការច្រៀងអាយ៉ៃ និងកំប្លែង ជាដើម៕ប្រភព៖ pop
អានបន្តមិនធម្មតា! ផ្ទុះការសរសើរ ទិដ្ឋភាពពិធីមង្គលការកូនប្រុស ឯកឧត្តម វេង សាខុន ស្អាតខ្លាំង ដូចក្នុងរឿងនិទាន!
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីអាពាហ៍ពិពាហ៍កូនប្រុស ដែលមានឈ្មោះថា សាខុន រតនៈ ជាមួយនឹងកូនក្រមុំឈ្មោះ ឆាយ ឆវីវណ្ណ ។ ក្នុងពិធីមង្គលនៃកូនប្រុសរបស់ឯកឧត្តម វេង សាខុន កាលពីកន្លងទៅនោះដែរ គេកត់សម្គាល់ឃើញមានវត្តមានចូលរួមដ៏ខ្ពស់ខ្ពស់ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ ដើម្បីធ្វើជាសក្ខីភាពនៃសាក្សីស្នេហ៍របស់កូនកំលោះកូនក្រមុំ ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់នោះ គឺពិធីមង្គលរបស់កូនប្រុសឯកឧត្តម វេង សាខុន គេបានឃើញមានការរៀបចំតុបតែងយ៉ាងប្រណីត និង ស្រស់ស្អាតបំផុត ប្រៀបដូចឋានសួគ៌ក្រោមមេឃ ហើយមង្គលការនេះដែរ ត្រូវបានសាធារណជនលើកឡើងថាជា ពិធីដ៏ធំមួយនៅដើមឆ្នាំ ២០២១ នេះ ព្រមជាមួយនឹងការជូនពរឱ្យកូនកំលោះកូនក្រមុំស្រឡាញ់គ្នា និង ជួបតែសុភមង្គលជារៀងរហូតទៀតផង ។ កុំឱ្យខាតពេលវេលាយូរ សូមអញ្ជើញទស្សនាកម្រងរូបភាពទិដ្ឋភាពត្រជាក់ភ្នែកនៃពិធីមង្គលការកូនប្រុសរបស់ឯកឧត្តម វេង សាខុន ដូចតទៅ ៖
អានបន្តត្រេកអរជំនួស! យ៉ង់ ស្រីនីត ទទួលបានផ្ទះថ្មី សង់នៅចង្កេះភ្នំ ស្រស់ស្អាតខ្លាំងណាស់
យោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបសផ្ទះប្អូនស្រី យ៉ង់ ស្រីនីត ដែលសង់នៅចង្កេះភ្នំ គួបផ្សំ និងទេសភាពដ៏សែនស្រស់ស្អាតនៅតំបន់ភូមិភាគឥសាន នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរឲ្យកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងធ្វើជាក្មេងល្អ។ គួរបញ្ចាក់ផងដែរថា៖ កុមារីភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត ដែលរូបថតដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹម ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង ដោយល្បីល្បាញពេញហ្វេសប៊ុកកាលពីប៉ុន្មានខែកន្លង។
អានបន្តអុញនោះ! ក្រោយល្បីមានការដកដំណើង ស្រាប់តែ សេង រដ្ឋា បោះសម្តីបែបនេះ….
ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រហែលជាជ្រាបហើយ ក្រោយខាងផលិតកម្មបានធ្វើការអញ្ជើញ កញ្ញា សេង រដ្ឋា ដែលជាកញ្ញាឯកឆ្នាំ២០២០ មកក្រុមហ៊ុនដើម្បីដោះស្រាយ ដោយ យោងតាមផេកផ្លូវការណ៍របស់ Miss Grand Cambodia បានបង្ហោះយ៉ាងច្បាស់ថា ក្រុមហ៊ុននឹងធ្វើការអញ្ចើញកញ្ញា សេង រដ្ឋា មកនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ ដើម្បី សម្របសម្រួលភាគីទាំងពីរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថាករណីប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវី មិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាង ក្រុមហ៊ុននិងធ្វើសន្និសិទ្ធសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយបានកើតឡើង រវាងភាគីទាំងពីរតែម្តង។ ក្នុងនោះផងដែរបើយោងតាមកញ្ញាបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងបែបនេះថា៖«សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូច អ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក❤️ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life 🙏🏻🙏🏻»៕
អានបន្តស្រស់ស្អាតណាស់! មាស សុខសោភា រំភើបចិត្តស្ទើរហោះ ពេលបានជួបជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ ពោលពាក្យ បែបនេះ ថា
ហ្វេនៗ ក៏ដូចជាមហាជទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន មាស សុខសោភា នោះ ដែលជាតារារចម្រៀង ដ៏ល្បីមួយរូប ដែលមានសម្លេងផ្អែម ស្រទន់ មានទឹកដមសំនៀងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ មិនចេះធុញទ្រាន់ ជិនណាយ។ តារារូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពី អ្នកគំាទ្ររបស់ខ្លួន ហើយបទចម្រៀងភាគច្រើន ដែលនៅតែទាក់បេះដូងអ្នកស្តាប់មកទល់ពេលនេះ គឺ ទាក់ទង បទមនោសញ្ចេតនាតែម្តង ស្តាប់ហើយ ស្តាប់ទៀត រឹតតែធ្វើឲ្យគ្រប់គ្នាលង់ទៅតាមបទចម្រៀង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ តារាចម្រៀងរូបនេះ បង្ហាញក្តីរំភើបស្ទើរហោះ ក្រោយបានជួបជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ពោលពាក្យបែបនេះថា ៖ “ពិតជាមហាកិត្តិយសរបស់នាងខ្ញុំ ដែលបានជួបសម្តែងការគួរសមជាមួយម៉ែធំ និងបានថតរូបអនុស្សារីយ៍ជាមួយអ្នកម៉ែ ហើយក៏សូមអរគុណ ដល់ម៉ែធំដែលយកចិត្តទុកដាក់ ស្រលាញ់ចំពោះកូនៗដែលជាសិល្បៈករ រៀបចំគ្រប់សព្វយ៉ាងរួមទាំងអាហារពេលល្ងាចនៅក្នុងកម្មវិធី សូមគោរពជូនពរអ្នកម៉ែឱ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីកូន”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ភ្ញាក់ដែរ ហើយបានចូល comment ថា ៖ អ្នកម៉ែស្អាតណាស់, មិនដែលឃើញ គាត់ ស្លៀកឈុតអ៊ីចឹងទេ ស្អាតប្លែក, ស្អាតណាស់អាយដល, ស្អាតៗណាស់, ម៉ែធំសម្រស់ក្មេងជាងបងភាទៀត, ចិញ្ចើមស្អាត។ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះដើម្បីជ្រាប កាន់តែច្បាស់សូមមើលរូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តរំជួលចិត្ត! ខួប ៥ ឆ្នាំនៃការស្លា ប់របស់ Por ភរិយាលោកបង្ហោះសារទាំងទឹកភ្នែកថា
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួប ៥ ឆ្នំា នៃការបាត់បង់ជីវិតរបស់តារាសម្ដែងប្រុសថៃដ៏ល្បីឈ្មោះម្នាក់ គឺលោក Por ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦។ដោយឡែក នៅក្នុងថ្ងៃខួបនៃការស្លា ប់របស់ Por ភរិយារបស់លោកបានរៀបចំពិធីបុណ្យគម្រប់ខួប ៥ ឆ្នាំ មានការតុបតែងផ្កាផ្ញី យ៉ាស្រស់ស្អាត និងបានបង្ហោះរូបភាពនៃកម្មវិធីបុណ្យនោះចូលទៅក្នុង IG អមជាមួយនឹងសារយ៉ាងកម្សត់មួយ។ក្នុងអត្ថន័យសារនោះ ភរិយា Por បានសរសេររៀបរាប់ថា «៥ ឆ្នាំបានកន្លងផុតបាត់ទៅហើយ ហើយមិនថាប៉ុន្មានឆ្នាំទៅមុខទៀត អ្វីៗគ្រប់យ៉ាងនៅតែដដែល ស្រឡាញ់បងរហូត បងមិនបាច់បារម្ភទេ ពេលនេះកូនស្រីរបស់យើងកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមិនត្រឹមប៉ុណ្ណោះ នាងថែមទាំងជាក្មេងស្រីដ៏រឹងមាំទៀតផង»។យ៉ាងណាមិញ ថ្វីត្បិតតែ Por បានចាកចេញទៅគ្មានថ្ងៃនឹងវិលត្រឡប់ក៏ដោយ ក៏ប៉ុន្ដែគ្មានវិនាទីណាដែលប្រពន្ធ និងកូនរបស់លោកបំភ្លេចរូបលោកបានឡើយ។ សូម្បីតែមហាជនក៏នៅតែនឹករឭកលោកខ្លាំងផងដែរ ព្រោះក្រោយពីប្រពន្ធលោកបង្ហោះរូបភាពនៃការធ្វើបុណ្យគម្រប់ខួបនោះរួចមក គេកត់សម្គាល់ឃើញថាអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ សម្ដែងការនឹករឭកដល់រូបលោក ហើយថែមទាំងបានកោតសរសើរចំពោះភក្ដីភាពរបស់ Bo ដែលនាងមានចំពោះស្វាមីទៀតផង៕ប្រភព៖ pop
អានបន្តពិតជាកម្រឃើញណាស់! ស្ងាត់ៗ ព្រាប សុវត្ថិ និងភរិយា ដាក់មួយប៉ុស្តិ៍នេះ ជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្រស់ស្អាតណាស់ ថែមទំាងទំលាយអារម្មណ៍ បែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជាមហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ មានរឿងផ្ទុះការចាប់អារម្មណ៍ ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំកម្មវិធីដ៏ពិសេស ទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra។ ពិធីដ៏អធិកអធមនេះ បានរៀបចំធ្វើឡើង នៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។ ក្នុងនោះ គេឃើញមានវត្តមាន តារាល្បីៗ សារព័ត៌មានធំៗ ជាច្រើន ក៏មានវត្តមាន ក្នុងកម្មវិធីនេះផងដែរ។ ក្រៅពីច្រៀងនៅក្នុងផលិតកម្មនេះ គេក៏តែងតែឃើញ លោកព្រាប សុវត្ថិ បានចូលរួមកម្មវិធីផ្សេងៗ ដូចជាចែកអំណោយ ជប់លៀង និងដំណើរកម្សាន្តផ្សេងៗ ជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជាញឹកញាប់ ហាក់បីដូចជាក្រុមគ្រួសារតែមួយ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទំាងទំលាយអារម្មណ៍ ក្នុងចិត្ត ដ៏គួរឲ្យចាប់អារម្មណ៍ ថា “ការយកចិត្តទុកដាក់របស់មេ គឺជាសេចក្តីសុខ របស់កូនចៅ”។ ឃើញបែបនេះ ហ្វេនៗ ជាច្រើន បានចូល comment ថា ៖ ពិតជាត្រឹមត្រូវ, ត្រូវហើយបងប្រុស,…
អានបន្តសូមចូលរួមអបអរសាទរផង! ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដល់លោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ជា…
ភ្នំពេញៈ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសប្រទាន គ្រឿងឥស្សរិយយស ជាតូបការចំនួន៤រូប , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២២រូប, គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន៨រូប។ ជាមួយគ្នានោះផងដែរ សូមចូលរួមត្រេកអរ ចំពោះ លោកឧកញ៉ា ហ៉ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ) និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកទាំងពីរ។ គួររំលឹកផងដែរ លោកឧកញ៉ា ហ៉ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា បានចុះជួយដល់សង្គមជាតិជាច្រើន នាពេលកន្លងមក ហើយបច្ចុប្បន្ននេះ លោកស្រី និងស្វាមី កំពុងតែបន្តសកម្មភាពចុះចែកអំណោយដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់តែម្តង ដោយមិនខ្លាចកាយនឿយហត់អ្វីឡើយ ។ ទាំងអស់នេះគឺកើតចេញពីសេចក្តីស្រលាញ់ និងការអាណិតដល់បងប្អូនដែលកំពុងតែជួបនូវការលំបាក៕
អានបន្ត