កាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដោយរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1827 បើកបរដោយបុរសម្នាក់ឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ បានជ្រុលចង្កូតទៅបុកនឹងរនាំងក្បាលពុះចែកផ្លូវ ស្ថិតនៅបណ្ដោយផ្លូវ សហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យគៀបជាប់ក្នុងរថយន្ដ ហើយស្លា ប់ ក្រោយពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្នុងនោះដែរ បើយោងតាមរយៈប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖”មុនពេលកើតហេតុ មានរថយន្ត Ford Ranger ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកផ្លាកលេខ 2BA-1827 បើកបរដោយបុរសម្នាក់ មានឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ មានទីកន្លែងកំណើត ស្ថិតនៅសង្កាត់អូស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគៀប ជាប់ តៃកុង ឡាន ក្នុងរថយន្តតែម្តង”។ ប្រភពដដែលបានបន្តទៀតថា៖”ភ្លាមៗនោះ មានរថយន្តមន្ទីរពេទ្យឯកជន បានដឹក ជន រង គ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ តែជា អ កុសល ជន រង គ្រោះ បានស្លា ប់ បាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យទៅហើយ ទើបរថយន្តមន្ទីរពេទ្យនោះ បានដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ”។ យ៉ាងណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ M’jas Srey II ដែលគាត់ត្រូវជាភរិយា នៃ…
អានបន្តDay: January 18, 2021
ស្ដាប់ឡើងព្រឺរោមហ្មង! ទីបំផុត ផាត់ តាភូ ចេញមុខបកស្រាយហើយ រឿងវិញ្ញាណចូលខ្លួននោះ ជាការពិត មិនមែនសម្តែងឡើយ ហើយមានរឿងចម្លែកៗ ជាច្រើនទៀត ដែលលោកបានជួប ដោយដំបូងឡើងគឺ…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា មហាជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ឈ្មោះ សុខ លីន នោះ ដោយមានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ តាមរយៈវីដេអូខ្លីៗ របស់ខ្លួន នៅក្នុងបណ្តាញសង្គម TikTok។ ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ សុខ លីន បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញពីសកម្មភាពរបស់ តារា Tik Tok ប្រុសម្នាក់ ឈ្មោះ ផាត់ តាភូ ព្រមទំាងភ្ជាប់សារមួយថា “ភូបានវិញ្ញាណដ៏សាហាវ គួរអោយខ្លាច ចូលក្នុងខ្លួនគាត់ បើមិនជឿកុំប្រមាថ តោះជួយស៊ែរ សូមអោយគាត់មានក្ដីសុខទំាងអស់គ្នា”។ ឃើញវីដេអូនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមជាច្រើន បានចូល comment ថា ៖ អាណិតណាស់បង, អ្នកធ្លាប់ជួបទើបជឿ មានតាំងពីបុរាណកាល, បងមើលវីដេអូរបស់ភូមុនហ្នឹង បងក៏សង្ស័យដែរ តែដល់ឃើញវីដេអូរបស់លីនឯង បងព្រឺសម្បុរក្បាលខ្ញាកៗតែម្តង បើមិនជឿកុំប្រមាថ, ព្រឺរោមណាស់, គួរឱ្យខ្លាចណាស់បង។ នៅទីបំផុត ផាត់ តាភូ បានចេញមុខបកស្រាយហើយ ថារឿងនេះគឺជារឿងពិត មិនមែនសម្តែងឡើយ ហើយមុនពេលដែលវិញ្ញាណនេះចូលក្នុងខ្លួន លោកបានជួបរឿងចម្លែកៗជាច្រើនទៀត ស្តាប់ហើយ ពិតជាព្រឺរោមខ្លាំងណាស់។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលជាការបកស្រាយរបស់ខ្លួនខាងក្រោមនេះទាំងអស់គ្នា ៖
អានបន្តសែនស្រណោះ! ទិដ្ឋភាពរោងពិធីបុណ្យ កំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Jacobs ដឹកមកពីថៃ
រោងពិធីបុណ្យកំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Bart Jacobs នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដឹកត្រឡប់មកពីប្រទេសថៃវិញដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពបានទៅកាន់ឋានសុគិភព ។ តាមរយៈគណនីហ្វេសប៊ុក Sam Oeun Sam ដែលជាមិត្តជំនិត របស់លោកវេជ្ជបណ្ឌិត បានបង្ហាញ ទិដ្ឋភាពជាច្រើនសន្លឹកនៅឯរោងពិធី ពិតជាស្រណោះស្រណោកបំផុត ដោយសាច់ញាតិ កំពុងរង់ចាំទទួលសពយ៉ាងក្ដុកក្ដួលក្រៃលែង ។ មរណភាពរបស់លោកវេជ្ជបណ្ឌិត Bart Jacobs បានធ្វើឱ្យសាច់ញាតិ មិត្តរួមការងារ ជាពិសេសប្រជាជនកម្ពុជា ពិតជាមានក្ដីអាឡោះអាល័យ សោកស្ដាយ ចំពោះការលះបង់ដ៏ធំធេង ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។ លោក Bart Jacobs គឺជា វេជ្ជបណ្ឌិត និងជាអ្នកសម្របសម្រួលដ៏ល្អ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៥ ខែមករា ២០២១ កន្លងទៅនេះនៅឯមន្ទីរពេទ្យប្រទេសថៃ ។ លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបឧបទ្ទវេហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរផ្ទះរបស់លោក ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលនេះសពលោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ ខែមករា នេះតទៅ ។ លោកវេជ្ជបណ្ឌិត Bart Jacobs បានបំពេញតួនាទីជាអ្នកសម្របសម្រួលវិស័យសុខភាពសាធារណៈនៅកម្ពុជា តាំងពីឆ្នាំ ២០០០ មក ហើយបានកសាងស្នាដៃជាច្រើនរាប់មិនអស់ ។ លោកវេជ្ជបណ្ឌិតជាមនុស្សដ៏សកម្មក្នុងការងារ និងមានទឹកចិត្តល្អទៅកាន់ប្រជាជនកម្ពុជា រាប់តាំងពីកុមារ ដល់មនុស្សចាស់…
អានបន្តថាមែនៗ! ទីបំផុត អន្ទិត ឡុង ចន្ថា ចេញមុខបកស្រាយហើយ នូវរឿងមួយ ដែលគេថា “សឹកមករកលុយមិនបាន ចង់បួសវិញ” ដោយដាក់ប៉ុន្មានម៉ាត់ ច្បាស់ៗ ថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។ ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេប្រទះឃើញ អន្ទិត ឡុង ចន្ថា លេចមុខក្នុងហ្វេសប៊ុករបស់ខ្លួន ហើយក៏មានចូលរួមតាមកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ អន្ទិត…
អានបន្តអាសូរខ្លាំងណាស់! និស្សិតប្រុស ម្នាក់មានជំ ងឺបា ក់ទឹកចិត្តខ្លាំងពេក ស្រាប់តែបញ្ចប់ជីវតខ្លួនឯង បន្សល់ទុកត្រឹមសំបុត្រស្តីបន្ទោសខ្លួនឯង ទុកឲ្យប៉ាម៉ាក់
ពិតជាការសោកស្ដាយ និងភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មិត្តភក្ដិ ក្រុមគ្រួសារ ក្រោយពីនិស្សិតប្រុសវ័យក្មេងមួយរូប សម្រេចបញ្ចប់ជី វិ តច ង ក.ស ម្លា ប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង កាលពីថ្ងៃទី ១៧ មករា ២០២១ នេះ ដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ចុងក្រោយជូនឪពុកម្ដាយ ។ រឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនេះ កើតឡើងនៅ ចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ស្ថិតក្នុងភូមិចុងខ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជ ន រ ងគ្រោះជានិស្សិតឆ្នាំ ទី ៤ ឈ្មោះ ម៉ាត្រា សិក្សាជំនាញគីមីចំណីអាហារ នៅឯវិទ្យាស្ថានស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ ៣៦ ហើយបញ្ចប់ជីវិតនៅកន្លែងស្នាក់នៅនេះតែម្ដង ។ មិនដឹងថាតើមានរឿងរ៉ាវអ្វីខ្លះកើតឡើងលើជីវិតនិស្សិតមកពីខេត្តបន្ទាយមានជ័យ នេះទេ ប៉ុន្តែគេបានបន្សល់ទុកនៅចុតហ្មាយមួយច្បាប់សរសេរជាភាសាអង់គ្លេស ហាក់លាក់បង្កប់នូវភាពឈឺចាប់ម្យ៉ាង ដែលមិនអាចប្រាប់នរណាម្នាក់បាន ។ សំបុត្រនោះ គេបានបង្ហាញអារម្មណ៍តូចចិត្ត អន់ចិត្តចំពោះខ្លួនឯង ដោយគេបានរៀបរាប់ថា៖ «ខ្ញុំស្រឡាញ់ម៉ាក់ និងប៉ា ខ្ញុំមិនមែនជាកូនល្អរបស់ប៉ាម៉ាក់ទេ ខ្ញុំមិនចេះព្យាយាម, ខ្ញុំមិនអាចរស់នៅបានទេ ខ្ញុំជាមនុស្សគ្មានបានការដែលមិនអាចព្យាយាមធ្វើអ្វីឱ្យបានល្អនោះទេ» ។ តាមរយៈសារប៉ុន្មានឃ្លាខាងលើបង្ហាញថា គេកំពុងតែមានជំ ងឺបា ក់ទឹកចិត្ត អស់ជំនឿចិត្តលើខ្លួនឯង ទើបមិនចង់មានជីវិតនៅលើផែនដីនេះទៀត ។ យ៉ាងណារឿងរ៉ាវនៅពីក្រោយនៃវិបត្តិផ្លូវចិត្តរបស់និស្សិតប្រុសខាងលើ មិនត្រូវបានលាតត្រដាងពីសំណាក់ក្រុមគ្រួសារនៅឡើយទេ ។ និស្សិតប្រុសវ័យ ២១ ឆ្នាំ បានសម្រេចធ្វើអ ត្ត ឃា តដោយច ង ក យកក្រមាភ្ជាប់ទៅនឹងប្រហោងឥដ្ឋខ្យល់បន្ទប់ទឹក ហើយបង្កឱ្យមានការភ្ញាក់ផ្អើលខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឱ្យមកមើល ទើបមានការផ្អើលឆោឡោតែម្ដង ៕
អានបន្តក្តីសុខ! អ្នកនាង ចាន់ កែវនិមល និងស្វាមី នាំកូនស្រី ញុំាអាហារជុំគ្នា យ៉ាងសាមញ្ញ តែមើលទៅមានក្តីសុខណាស់, និមល បានពោលពាក្យ បែបនេះ ថា “ទទួលការណាត់ពិសេស ពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះ មិន…”
ទស្សនិកជនមួយចំនួនធំ ច្បាស់ជាស្គាល់ អ្នកនាង ចាន់ កែវនិមល ហើយ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួន របស់ ពិធីការិនីរូបនេះវិញ គឺមិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ បច្ចុប្បន្ន និមល ស្វាមី និងកូនស្រី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយ។ ចំណែកនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ ចំថ្ងៃពិសេស គេឃើញ ស្វាមី អ្នកនាង និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសារសរសើរភរិយាពេញៗមាត់ តាំងពីម៉ោងជាង ២ ទាបភ្លឺ ដោយពោល ថា ៖ “រីករាយពេលវេលា គម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍ របស់យើង ប្រពន្ធសម្លាញ់ អរគុណគ្រប់យ៉ាង អរគុណអូន ដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏ប៉ិនប្រសព្វ ជាបងប្អូន និងមិត្តភក្តិ ដែលចេះយកឧស្សាហ៍គ្នា ទៅវិញទៅមក បងគ្មានអ្វីក្រៅពីពាក្រថា អរគុណៗៗៗអូន ដែលលះបង់គ្រប់យ៉ាង ដើម្បីរឿងគ្រប់យ៉ាង ស្រលាញ់អូន ស្រលាញ់ដល់ទីបញ្ចប់”។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គេឃើញ អ្នកទំាងពីរ បាននាំកូនស្រីសំណព្វចិត្តញុំាអាហារពេលល្ងាចជុំគ្នា នៅហាងមួយកន្លែង មើលទៅពិតជាពោរពេញដោយក្តីសុខណាស់ ពិសេស និមល បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយជូនស្វាមីថា៖ “ទទួលការណាត់ពិសេស ពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចអោយប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍១១ឆ្នាំលោកប្តី សូវ៉ាត…
អានបន្តតោះទស្សនា ទិដ្ឋភាព មង្គលការ យឿន ពិសី នៅពេលល្ងាច មើលទៅកូនកំលោះ និងកូនក្រមុំ ស្រស់ស្អាតណាស់ ពិសេស លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានមកចូលរួមទៀត ថែមទំាងជូនពរឡើងម៉ាអេម ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។ ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ នេះ យឿន ពិសី បានរកឃើញស្នេហ៍ពិតហើយ ដោយខាងស្រី មានឈ្មោះ ហេង កក្កដា ហើយអ្នកទំាងពីរ បានសម្រេចចូលរោងការនៅថ្ងៃនេះម្តង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ជាពិសេស កូនកំលោះ និងកូនក្រមុំ ញញឹមបិទមាត់លែងជិតហើយ ក្នុងថ្ងៃដ៏មានសិរីសួស្តីនេះ។ ចំណែកកម្មវិធីជប់លាងពេលល្ងាច ក្នុងមង្គលការនេះ បានរៀបចំធ្វើឡើង នៅគេហដ្ឋានខាងស្រី ភូមិថ្មគោល២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវវេងស្រេង)។ ក្នុងនោះ បើក្រឡេកមើលទៅ កូនកំលោះ និងកូនក្រមុំ ពិតជាសមគ្នា និងស្រស់ស្អាតណាស់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បែបនេះ ដល់ថ្នាក់ហ្វេនៗជាច្រើន បានសម្តែងក្តីរំភើបរីករាយជំនួស និងបង្ហោះសារជូនពរយ៉ាងច្រើន ឲ្យអ្នកទំាងពីរ ជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នា ដល់ចាស់ កោងខ្នង។ មួយវិញទៀត លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ព្រមទំាងជូនពរថា “សូមជូនពរក្មួយ យឿន ពិសី និងភរិយា ក្នុងថ្ងៃសិរីសួស្តី ជ័យមង្គល អាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់ក្មួយទាំងពីរ សូមជួបតែសុខសុភមង្គល ជោគជ័យទាំងក្នុងអាជីព និងគ្រប់កិច្ចការងារ។”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ…
អានបន្ត