ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារដាស់តឿនភរិយារបស់ខ្លួន ឲ្យមើលថែខ្លួនឯង និងផ្ដល់ភាពកក់ក្ដៅដល់កូនៗ ព្រោះកូនៗត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយ។លោកឧកញ៉ា បានបង្ហោះសារដូច្នេះថា «ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយ បានច្រើនទើបល្អ មិនមែនដើរហើរផឹកស៊ី ជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីអោយអ្នក ខ្ញុំពិតជាអស់កម្លាំងណាស់»។ ជាក់ស្ដែងក្រោយពីលោកឧកញ៉ា បានបង្ហោះសារបែបនេះរួចមក លោកជំទាវដេត ម៉ាលីណា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក៏បានបង្ហោះសារមួយល្បះផងដែរ ប៉ុន្តែមិនដឹងថា ចង់ឆ្លើយតបជាមួយលោកឧកញ៉ា ឬយ៉ាងណានោះឡើយ។លោកជំទាវ បានបង្ហោះរូបខ្លួនឯងមួយសន្លឹក អមដោយសារលើកទឹកចិត្តថា «ប្រឹងញញឹមធ្វើដូចធម្មតាទាំងដែលជីវិតពោរពេញ ទៅដោយសម្ពាធនិងបញ្ហារាប់មិនអស់ កុំរស់ផ្កាប់មាត់ញាតិព្រោះអីញាតិខ្លះមាត់ចោលម្សៀតអង្គុយតែនិយាយដើមគេ Deth Malina»។តាមរយៈនេះ មានការបញ្ចេញយោបល់ជាច្រើន ក្នុងនោះ មតិមួយចំនួនបានលើកឡើងថា «ត្រឹមត្រូវហើយ កុំរស់នៅក្រោមមាត់អ្នកដទៃ ព្រោះយើងតែម្នាក់មិនអាចតម្រូវមនុស្ស1000នាក់បានទេ…មនុស្សខ្លះរស់នៅក្រោមមាត់អ្នកដទៃ ស្មើនឹងពិភពលោករស់នៅក្រោមការសំដែង វាមិនមែនជាការពិតចេញពីបេះដូងទេ….»។ «និយាយទៅពួកដែលចង់ដឹងចង់ឮគេពូកែយ៉ាងណាគេចូលចិត្តនិយាយដើមគេថាគេចេះចេញចុះអញ្ចឹងមកយើងចង់ឈ្នះពួកគាត់មកចាំខ្វល់នោះទេ។ ឲ្យពួកគាត់និយាយអីក៏និយាយទៅសំខាន់បើសិនយើងនៅតែផុសនៅតែបញ្ចេញយោបល់ទៅមកទៅមកវានៅតែវែងឆ្ងាយអត់តបអញ្ចឹងបើសិនជាចំពោះខ្ញុំវិញចង់ឲ្យមិនបាច់ទៅខ្វល់ជាមួយគាត់ទេនិយាយយូរទៅពួកគាត់ និយាយខ្លួនឯង»។«ខ្ញុំសូមបញ្ចេញយោបល់ផលបន្តិចបើពួកបើយើងនៅតែផុសនៅតែតវ៉ាជាមួយពួកគាត់ និងពួកគាត់នៅតែនិយាយ តែបង្ហោះអត់និយាយយូរៗទៅវាទៅជារឿងធម្មតាវិញហើយចឹងយូរទៅគាត់ឈប់និយាយខ្លួនឯង»។ «រឿងរ៉ាវជីវិតប្តីប្រពន្ធ ដូចចានក្នុងទូ បើប៉ះតិច ក៏ឆូត ក៏ស្នាម បើប៉ះខ្លាំង ក៏ស្រាំ ក៏ប្រេះ ក៏បែក… បញ្ហាមកដល់ក៏ភ្លេចរឿងល្អៗ មានមនុស្សទី3ចូល ក៏កើតមានបញ្ហា… គ្រប់ក្រុមគ្រួសារ តែងតែជួបប្រទះ ព្រោះចង្កៀងផ្ទះណា ក៏ភ្លឺបានតែផ្ទះហ្នឹង សំខាន់សាមីខ្លួន តើត្រូវធ្វើបែបណា!!! តែត្រូវដឹងថា កូនៗ តែឪពុកម្តាយ រស់នៅទីទៃ ហើយសុភមង្គលរបស់ពួកគាត់ក៏បែបផ្សេង ពេលក្រោយ តែមានម្តាយឪពុកចុងទៀត វានិងខុសពីឪពុកម្តាយដើមហើយ»៕ប្រភព៖darareport
អានបន្តDay: January 17, 2021
បើមិនជឿកុំប្រមាថ! បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាតារា TikTok ដ៏ល្បី បែរជាត្រូវខ្មោចស្តែងៗរួចស្រែកខ្លាំងៗថា….(មានវីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គម ជាពិសេសគឺ Tik tok ប្រហែលជាធ្លាប់ស្គាល់ហើយ បុរសម្នាក់នេះ ដែលជាតារា tiktok មួយរូបដ៏ល្បី។ ដោយឡែកកាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូដែលត្រូវបានគេបង្ហោះចែកចាយតៗគ្នានៅលើបណ្តាញសង្គម ធ្វើអោយ អ្នកលេងជាច្រើនផ្ទុះការភ្ញាក់ផ្អើល ដោយមើលទៅស្តែងៗតែម្តង ដោយត្រូវខ្មោច ស្រែកខ្លាំងៗផ្អើលគេផ្អើលឯង គួរ អោយខ្លាចព្រឺសម្បុរខ្ញាក់ៗសម្រាប់អ្នកទស្សនា៕ ប្រភព៖ បណ្តាញសង្គមហ៊្វេសបុកផេក តោះកុំអោយខាតពេលយូរ ដើម្បី ជ្រាបកាន់តែច្បាស់ថាខ្មោចចោលនិយាយ និងសកម្មភាពបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖ ទស្សនាវិដេអូខាងក្រោមនេះ៖
អានបន្តអីយ៉ា ស្ងាត់ៗ លោក ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដាក់មួយប៉ុស្តិ៍ ក្បែររថយន្ត Rolls-Royce ស្អាតណាស់, ពិសេស ស្លាកលេខឡាន ឡូយកប់ហ្មង ស្រួលចាំទៀត គឺដាក់ថា…
បើនិយាយដល់ឈ្មោះ ខេមរៈ សិរីមន្ត មហាជនទូទៅ ក៏ដូចជាទស្សនិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។ ចំណែកកាលពី ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖ “ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ លោកបានថតរូបជុំគ្នាជាមួយភរិយា និងកូន អមដោយរថយន្ត Rolls-Royce ហើយទំលាយប្រាប់រឿងមួយថា “ស្លាកលេខស្រួលចាំទេបងប្អូន”។ មានន័យថា រថយន្តរបស់លោក គឺបានដាក់ស្លាកលេខ ជាឈ្មោះរបស់លោកតែម្តង SEREYMUN (សិរីមន្ត)។ ឃើញបែបនេះភ្លាម…
អានបន្តអីយ៉ា! ម្នាក់នៅខែ្មរ ម្នាក់នៅកូរ៉េ ស្រឡាញ់គ្នាតាមហ្វេសបុ៊កបានកន្លះឆ្នាំ មកលេងខែ្មរជួបគ្នាម្ដងសុំភ្ជាប់ពាក្យ ភ្ជាប់ពាក្យរួច ត្រូវទៅធ្វើការនៅកូរ៉េវិញ តែលើកនេះគឺមួយឆ្នាំកន្លះទើបពួកយើងមានថ្ងៃនេះ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ ដោយឡែក ងាកមកចាប់អារម្មណ៍ នូវប្រវត្ដិស្នេហារបស់គូស្នេហ៍មួយគូនេះវិញ ដែលពួកគាត់ទាំងពីរ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណេរមួយឃ្លា ដោយសរសេររៀបរាប់អំពីប្រវត្ដិស្នេហារបស់ខ្លួន ចាប់ផ្ដើមតាំងពីស្រលាញ់គ្នា តាមបណ្ដាញសង្គម ហ្វេសប៊ុក ដោយម្នាក់នៅខ្មែរ ហើយម្នាក់ទៀត នៅប្រទេសកូរ៉េ រហូតពេលនេះ ភាគីខាងកូនកំលោះអាចរកលុយដោយខ្លួនឯង រៀបចំពិធីមង្គលការ ដើម្បីបំពេញមុខមាត់នារីដែលខ្លួនស្រលាញ់បានហើយ។ ក្នុងសំណេរ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Dalin Khat កាលពីម្សិលមិញនេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ម្នាក់នៅខែ្មរ ម្នាក់នៅកូរ៉េ ស្រឡាញ់គ្នាតាម ហ្វេសប៊ុក បានកន្លះឆ្នាំ មកលេងខែ្មរ ជួបគ្នាម្ដងសុំភ្ជាប់ពាក្យ (សំខាន់គឺ Fan Bts ដូចគ្នា stan V តែមួយទៀត)។ ភ្ជាប់ពាក្យរួច ត្រូវទៅធ្វើការនៅកូរ៉េវិញ ពួកយើងក៏ត្រូវនៅឆ្ងាយគ្នាម្តងទៀត តែលើកនេះគឺមួយឆ្នាំកន្លះ ទើបពួកយើងមានថ្ងៃនេះ។ ពេលនិយាយទូរស័ព្ទជាមួយគ្នា ឬ វីដេអូខល គាត់តែងតែប្រាប់ខ្ញុំរហូតថា ការពួកយើងបងមិនពឹងអ្នកណាទាំងអស់ បងនឹងប្រើកម្លាំងញើសឈា ម បង រកលុយមកការយើងដោយខ្លួនឯង ឥលូវគាត់ធ្វើបានហើយ”៕
អានបន្តសែនស្រណោះ! ទិដ្ឋភាពជូនដំណើរ លោកវរសេនីយ៍ត្រី លឹម សាយ ជាលើកចុងក្រោយ យកទៅបូជា មើលហើយ ពិតជាស្រណោះណាស់ ដល់ថ្នាក់ កូនប្រុស បានត្រឹមពោលពាក្យថា “ទោះថ្ងៃនេះរូបរាងកាយលោកប៉ាលែងនៅលើលោកនេះទៀត ក៏ប៉ុន្តែ…”(មានវីដេអូ)
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ។ លោក ហេង ឡុង បានបញ្ជាក់បន្ថែម ថា “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ ។ គួរបញ្ជាក់ថា ការសម្តែងលោតឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រ វ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោង មួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី ហើយបានធ្លាក់ចុះមកក្រោម ។ …
អានបន្តប្រពៃណាស់! អ្នកស្រី ទ្រី ដាណា បានផ្តល់ថរិកា 1000$ ដល់បងប្រុសដែលបានជួបគ្រោះ ថ្នាក់ អំឡុងពេលទៅទិញដោះគោអោយកូន…
ភ្នំពេញ:ពេលនេះអ្នកស្រី ទ្រី ដាណា បានផ្តល់ថរិកាដល់បងប្រុសដែលបានជួបគ្រោះថ្នាក់ អំឡុងពេលទៅទិញដោះគោអោយកូន ដែលហេតុការនេះកើតឡើងនៅខេត្តសៀមរាម។ ក្រោយបានផ្តល់ថរិកា 1000$ ហើយអ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកស្រី ទ្រី ដាណា ណាស់។ ខាងក្រោមនេះជាពាក្យគឺជាសារដែលបង្ហោះលើកផេកផ្ទាល់ខ្លួនថា ៖ ព្រឹកនេះ បានប្រគល់ថវិកា 1000$ ជូនឪពុកក្មេងទាំង២ភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ អាណិតណាស់ ឪពុកគ្មានលុយ មកសម្រាកនៅផ្ទះវិញ ឯកូនទាំង២ បានមន្ទីរពេទ្យគន្ធបុផ្ផាជួយមើលថែ និងព្យាបាល😥😥😥 គាត់ខ្ចីម៉ូតូមេការ ទៅទិញទឹកដោះជាមួយកូនទាំង២ ស្រាប់តែជួបគ្រោះថ្នាក់ទាំងអស់គ្នានៅខេត្តសៀមរាប។ គាត់ជិះកង់ទៅធ្វើការ ម៉ូតូក៏គ្មាន ទូរសព្ទក៏គ្មាន បានគេយកដំណឹងមកប្រាប់ខ្ញុំ ទើបសម្រេចចិត្តជួយគាត់ភ្លាម ព្រោះអាណិតក្មេងៗ 😢
អានបន្តគ្រាន់តែមើលក៏រំភើបតាម! ទីបំផុត យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent ចូលរោងការថ្ងៃនេះ បាត់, ពិតជាស្រស់ស្អាត និងសមគ្នាណាស់ ក្នុងពិធីសូត្រមន្ត មង្គលការខ្លួន ពិសេស កូនកំលោះ កូនក្រមុំ ញញឹមបិទមាត់លែងជិតហើយ (មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។ ចំណែកថ្មីៗនេះ គេឃើញ យឿន ពិសី បានរកឃើញស្នេហ៍ពិតហើយ មើលទៅខាងស្រី ពិតជាស្រស់ស្អាតណាស់ ហើយអ្នកទំាងពីរ ក៏បានដឹកដៃគ្នាថតរូប Pre Weddding សម្រាប់ត្រៀមចូលរោងការ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ស្អែកនេះតែម្តង។ នៅទីបំផុត យឿន ពិសី និងគូស្នេហ៍ ឈ្មោះ ហេង កក្កដា បានចូលរោងការថ្ងៃនេះហើយ ព្រមទំាងបានស្លៀកប៉ុន្មានឈុតនេះ ក្នុងពិធីសូត្រមន្ត មង្គលការខ្លួន មើលទៅស្រស់ស្អាត និងសមគ្នាណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ ជាពិសេស កូនកំលោះ និងកូនក្រមុំ ញញឹម រំភើប ឡើងបិទមាត់លែងជិតហើយ។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ ម្ចាស់ពានរូបនេះ បាននាំគ្នាចូល comment សម្តែងការ អបអរសាទរ និងជូនពរ ឲ្យអ្នកទំាងពីរស្រឡាញ់គ្នាជារៀងរហូត ដល់ចាស់កោងខ្នង ជួបប្រទះសំណាងល្អ សុខភាពល្អ ពេញមួយជីវិត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីសូត្រមន្ត មង្គលការ យឿន ពិសី ខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តអីយ៉ា! នៅសុខៗ នាយ ព្រែក ទំលាយរូបនេះ ហើយប្រាប់ថា “កាលពីតូច ទៅណា ក៏គេច្រលំថា ខ្ញុំកូនអ្នកមីង អម្ភរ ទេវី ដែរ អត់មានថាដូចម៉ែយ៉យសោះ”, មានអី ហ្វេនៗ ចូល comment ដាក់ម្នាក់១ម៉ាត់វិញ ថា…
បើនិយាយដល់ឈ្មោះ នាយ ព្រែក ពិតណាស់ ទស្សនិកជនជាច្រើន ច្បាស់ជាស្គាល់ ដោយរូបគាត់គឺ ជាតារាសម្តែង តារាកំប្លែង និងជាពិធីករ ដ៏ល្បីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងមកទល់ពេលនេះ ហើយ នាយ ក៏ត្រូវជាកូនប្រុសបង្កើតរបស់ តារាកំប្លែងជើងចាស់ យាយ យ៉យ ផងដែរ។ កន្លងទៅ នាយ ព្រែក និងយាយយ៉យ តែងតែបង្ហោះភាពជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីភាពរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ជាពិសេស នាយ ព្រែក គឺជាកូនល្អម្នាក់ ដែលស្រឡាញ់ និងយកចិត្តទុកដាក់ ម្តាយខ្លាំងណាស់ តាមទង្វើរ កន្លងទៅ ដែល ព្រែក បានបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។ ចំណែកកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ នាយ ព្រែក បានបង្ហោះរូបភាពពីរសន្លឹក និងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “កាលពីតូច ទៅណាក៏គេច្រលំថាខ្ញុំកូនអ្នកមីង អម្ភរ ទេវី ដែរ អត់មានថាដូចម៉ែយ៉យសោះ”។ ឃើញបែបនេះភ្លាម មានអី ហ្វេនៗ ដាក់ ម្នាក់១ម៉ាត់វិញ ថា ៖ ព្រែកអើយព្រែក, ប៉ិនណាស់, បានហើយៗ, ស្អាតតាំងពីតូច, ខ្ញុំដឹងរឿងហ្នឹង, ដូចឆ្ងាយ, ដូចខ្លាំងប្រូ, ឮហើយ មីងយ៉យ ក្អួតឈាម, មែនតាស។ ហើយក៏នៅមាន comment លេងសើចជាមួយ នាយ ព្រែក ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចង់ជ្រាប ច្បាស់តោះទៅមើលរូបភាពដែល នាយ ព្រែក បានបង្ហោះទំាងអស់គ្នា…
អានបន្ត