មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ ដោយសារតែជោគជ័យខ្លាំង ក្នុងអាជីព ជាពិធីការិនី និងមុខជំនួញ គេឃើញ និមល និងស្វាមី មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ហើយក៏បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួននេះ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ រួចហើយ មើលទៅពិតជាអធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។ ចំណែកនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ ចំថ្ងៃពិសេស គេឃើញ ស្វាមី អ្នកនាង និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសារសរសើរភរិយាពេញៗមាត់ តាំងពីម៉ោងជាង ២ ទាបភ្លឺ ដោយពោល ថា ៖ “រីករាយពេលវេលា គម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍ របស់យើង ប្រពន្ធសម្លាញ់ អរគុណគ្រប់យ៉ាង អរគុណអូន ដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏ប៉ិនប្រសព្វ ជាបងប្អូន និងមិត្តភក្តិ ដែលចេះយកឧស្សាហ៍គ្នា ទៅវិញទៅមក បងគ្មានអ្វីក្រៅពីពាក្រថា អរគុណៗៗៗអូន ដែលលះបង់គ្រប់យ៉ាង ដើម្បីរឿងគ្រប់យ៉ាង ស្រលាញ់អូន ស្រលាញ់ដល់ទីបញ្ចប់”៕
អានបន្តDay: January 16, 2021
កំសត់ពេកហើយ! ប្អូនស្រីម្នាក់ជាកូនកំព្រា ឆ្លៀតពេលពីការសិក្សា ដើរបេះត្រួយស្តៅយកទៅលក់ ដើម្បីទិញសំភារៈសិក្សា
បើតាមគណនីផេកមួយឈ្មោះ Stiren Shop បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីយវតីក្រីក្រមួយរូប ដែលកំព្រា ឪពុកម្តាយ រស់នៅជាមួយអ៊ំ ហើយរំពឹងលើការបេះស្តៅបន្តិចបន្តួច ដើម្បីបានប្រាក់យកមកសិក្សារ។ បើតាមគណនីនេះបានបង្ហោះថា៖ “ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641″៕
អានបន្តផ្អើលអស់អ្នកផ្សារឃ្លាំងរំសេវថ្មី! អីយ៉ា លេចមុខសុទ្ធតែតារាល្បីៗ នាំគ្នាទៅភ្លក់រស់ជាតិ ហ្វឺ នៅហាងថ្មី របស់ កាតុ, មើលទៅគ្រប់គ្នា សប្បាយកប់ហ្មង…(មានវីដែអូ)
ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ជាច្រើន នៅប្រទេសកម្ពុជាយើង ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង និងកំប្លែង ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សុខ ចាន់ធីតា ហៅកាតុ នោះ ដែលតែងតែ ធ្វើឲ្យទស្សនិកជនជាច្រើន ជក់ចិត្ត ដិតអារម្មណ៍ រាល់ពេល តារានេះលេចមុខម្តងៗ ដោយមិនធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ។ ចំណែកម្សិលមិញ និងថ្ងៃនេះ ត្រូវនឹង ថ្ងៃទី ១៥, ១៦ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ តារាល្បីៗជាច្រើនរូប បាននាំគ្នាទៅភ្លក់អាហារនៅ ហាង “កាតុហ្វឺឆ្ងាញ់” ក្នុងផ្សារឃ្លាំងរំសេវថ្មី សែនសុខ មើលទៅពួកគាត់ ពិតជាសប្បាយរីករាយខ្លាំងណាស់ ហាក់ដូចក្រុមគ្រួសារតែមួយអ៊ីចឹង ពិសេសមុខម្ហូប ទំនងគួរឲ្យចង់ញុាំដល់ហើយ។ តារាល្បីៗទំាងនោះមានដូចជា លោក ជា វិបុល, អ្នកនាង គង់ សុជាតិ, ទឹម រដ្ឋា, ទឹម វត្តី, ប៉ែន ចំរុង, គួច ខេវិន, សាវិន ហ្វីលីប, នាយ ចាបចៀន រួមទំាងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ ទៅមើលមុខម្ហូបនៅទីនោះ ទំាងអស់គ្នា ៖
អានបន្តនៅចាំបុរសម្នាក់នេះបានទេ?! ទីបំផុតប្រុសម៉ៅឥណ្ឌូនេស៊ីបានប្រពន្ធម៉ូដែល បានទទួលដំណឹងល្អហើយ
បរទេស៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា កាលពីឆ្នាំ ២០១៨ គូស្នេហ៍ឆ្លងវេហាមួយគូ កូនប្រុសមគ្គទេសក៏ទេសចរណ៍សញ្ជាតិឥណ្ឌូនេស៊ី និងកូនស្រីជាតារាម៉ូដែលសាច់ខ្ចីសញ្ជាតិអង់គ្លេស បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយពួកគេសម្រេចចិត្តរៀបការរួមរស់នឹងគ្នានៅដែនកំណើតខាងប្រុស ។ជាក់ស្តែង ដោយសារតែរូបសម្រស់មានលក្ខណៈខុសគ្នានេះហើយ បានធ្វើឲ្យគូស្នេហ៍មួយគូនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្នែកមហាជន ដោយអ្នកខ្លះថែមទាំងបាននិយាយឌឺដងទៀតថា ពួកគេរង់ចាំមើលថា គូស្នេហ៍នេះរស់នៅជាមួយគ្នាបានយូរប៉ុណ្ណា ។ទោះជាយ៉ាងណា សម្ដីឌឺដងទាំងប៉ុន្មានគឺខុសពីអ្វីដែលអ្នកទាំងនោះរំពឹងទុកទាំងអស់ មកទល់ឆ្នាំ ២០២០ ពោលក្រោយពេល ២ ឆ្នាំ រួមរស់ជាមួយគ្នា លោក Karna Radheya និងនាង Polly Alexandria បានបង្ហាញឲ្យគ្រប់គ្នាឃើញថា រូបរាង ពណ៌សម្បុរ និងរូបសម្រស់គឺមិនសំខាន់ឡើយ ឲ្យតែបេះដូងរបស់ពួកគេយល់ចិត្តគ្នា ។ ជីវិតគ្រួសាររបស់នាងគឺពោរពេញដោយសុភមង្គល និងក្ដីសុខបំផុត ។ ជាក់ស្ដែងលើគណនី Instagram របស់នាង Polly គឺតែងតែបង្ហោះពីរូបភាពផ្អែមល្ហែមជាមួយស្វាមី ។រហូតមកដល់ឆ្នាំ ២០២១ នេះ រូបនាងក៏បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ក្រោយនាងបានបង្ហោះរូបស្បែកជើងចាក់របស់ទារក រួមទាំងរូបភាពពរពោះកូនដំបូងដែលត្រៀមនឹងសម្រាលរបស់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការរំភើប និងអបអរជំនួសពួកគេជាខ្លាំង ។យ៉ាងណាមិញ គួររម្លឹកថា លោក Karna Radheya និងនាង Polly Alexandria បានជួបគ្នាដំបូងអំឡុងពេលនាងមកដើរលេងកម្សាន្តប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៧ ។ ពួកគេក៏បានចាប់ចិត្តលើគ្នា ហើយក៏ផ្ដើមទាក់ទងគ្នាបាន ១ ឆ្នាំកន្លះ មុនចាប់ដៃគ្នារៀបការក្នុងឆ្នាំ ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ៕ប្រភព ៖ Kenh14
អានបន្តក្រោយពេលលែងលះគ្នាបានមួយរយៈ ឧកញ៉ា ឌួង ឆាយ សូមឲ្យភរិយា គួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗ អោយបានច្រើន មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរហូតនោះ
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ នូវរឿងរ៉ាវ លោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ដោយពួកគាត់ទាំងពីរ បានយល់ព្រមលែងលះគ្នាដាច់ស្រេច ដោយសន្ដិវិធី កាលពីពេលថ្មីៗកន្លងទៅនេះ។ ការប្រកាសលែងលះគ្នានេះដែរ ក៏បានធ្វើឲ្យមជ្ឍដ្ឋានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ។ ដោយឡែក នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបែកបាក់ នូវចំណងស្នេហ៍ ដែលបានខិតខំសាងរួមគ្នា អស់រយៈពេល១៣ឆ្នាំ រួចមក ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារមួយឃ្លា នៅលើគេហទំព័រ ហ្វេសប៊ុកផេករបស់គាត់ ដោយបានទម្លាយនូវរឿងរ៉ាវមួយចំនួន អមមកជាមួយក្ដីអស់សង្ឃឹម យ៉ាងដូច្នេះថា៖ “ខ្ញុំដឹងថាអ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើន ទើបល្អ មិនមែនដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់កំលាំងណាស់”។
អានបន្តរំភើបចិត្តជំនួស! តារាកំប្លែងជើងចាស់ នាយ កុយ រំភើបស្ទើរហោះ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន ចូល comment ថែមទំាងផ្តល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នាយ កុយ បានបង្ហាញខ្លួនក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ មិនយូរប៉ុន្មាន ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ឃើញបែបនេះ នាយ កុយ រំភើបស្ទើរហោះ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិន មួយលានដូស ហើយលោកមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ខ្ញុំបាទសូមថ្លែងអំណរ អរគុណ ចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយស ឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។”។ ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព នាយ កុយ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ៖
អានបន្តមុខអូនឡើងមូលហ្មង ! កើតមិនទាន់បាន៣ខែផង អូនស្មាយ៍ កូនស្រី ឌី សូនីតា ប្រែប្លែកច្រើនដល់ហើយ សូម្បីតែ ហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ភ្លាត់មាត់ ថា…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជាហ្វេនៗ ភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រខ្លួន បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ លុះដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ អូន ស្មាយ៍ (Smile) កូនស្រី សូនីតា កើតមិនទាន់បាន៣ខែផង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ក៏លាន់មាត់បែបនេះដែរថា “អូនក្លាយជាស្រីអារ៉ាប់ហើយ ថ្ងៃនេះអ៊ុំពូមីងអើយ ស្រីម៉ាប់ អារ៉ាប់ណាចា៎ កូនអើយកូន មូលដូចបាល់ រកមើល ក លែងឃើញហើយ ចាប់កូនថតគ្រប់ឈុតហ្មងម៉ាក់ដុងហ្នឹង មិនខ្វល់កូនងងុយគេងអីទេ សំខាន់ចាប់ថតសិន ចាំគេងណាកូន”។ អត់ទាន់អស់ចិត្ត ស្រាប់តែមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នេះទៀត នីតា បានបង្ហោះរូបកូនស្រីរបស់ខ្លួនទៀត ដែលថតជាមួយម្តាយ និងខ្លួនឯង ហើយបញ្ជាក់ថា “មើលសម្រស់អូន មួយម៉ាក់យាយ និងម៉ាមី អូនផងចា៎ស មិនដឹងហ្វេសស៊ិនទៅណាទេ ម៉ាមីហ្នឹង ទំនេរមិនបាន ថតទាល់តែពេញទូរស័ព្ទ ហឹមអាស្មាយ៍អើយ មិនដឹងយកកូនឯងទៅចាក់បឿ ម៉េចចេញទេកូន”។ ឃើញបែបនេះ សូម្បីតែហ្វេនៗ របស់ ឌី សូនីតា ក៏ភ្ញាក់ផ្អើលដែរ ដល់ថ្នាក់ និយាយថា…
អានបន្ត