ពិតជាធ្វើចិត្តមិនបានទេ លោកឪពុកជាទីស្រឡាញ់ បានឃ្លាតចាកឆ្ងាយជារៀងរហូត ក្នុងពេលកំពុងបំពេញតួនាទីក្នុងនាមជាកងទ័ពឆត្រយោងរបស់ប្រទេសជាតិ ។ ពិតជារំជួលចិត្តណាស់កូនប្រុសបង្កើតរបស់លោកវរសេនីយ៍ត្រី លឹម សាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា៖ «បាត់បង់អ៊ំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត» ។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ និងបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នៅក្នុងហេតុការណ៍ខាងលើនេះ នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕
អានបន្តDay: January 14, 2021
ប្រពៃណាស់! ក្រោយដឹង គ្រូបង្វឹកលោតឆត្រយោង ទទួលមរណភាព ភ្លាម, ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព និងឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ…ច្រើនណាស់
នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀមក្រំបំផុត មួយថា៖ “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់។ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។ ដឹងដំណឹងនេះភ្លាម អត់ចាំយូរឡើយ ដោយនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះដែរ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ថា៖ “ក្នុងនាមខ្ញុំបាទ ជាប្រជាពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំង ដែលតែងតែ ការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំ បាទសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ លោកវរ:សេនីយ៍ត្រី លឹម សាយ…
អានបន្តលោកស្រី ទ្រី ដាណា រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានដំណឹងលោកគ្រូ លឹម សាយ ទទួលមរណភាព ដោយសារលោតឆត្រយោងខុសបច្ចេកទេស និងបានចូលរួមរំលែកទុក្ខគ្រួសារស ព ថវិកាចំនួន…
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន ព លី ជី វិតទៅហើយ។ ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានសម្ដែងនូវការសោក ស្ដាយជាខ្លាំង ចំពោះមរណភាពបាត់បង់នូវធនធានការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព នូវថវិកាចំនួន ១,០០០ដុល្លារ និងបានសរសេររៀបរាប់ថា៖«រន្ធត់ចិត្តណាស់ ហើយក៏ សោក ស្ដាយ ខ្លាំងចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្ហាត់សិស្សរាប់មិនអស់ តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លា ប់ សូម រំ លែក ទុក្ខគ្រួសារ ស ព 1000$ សូមឱ្យវិញ្ញាណក្ខន្ធពូ បានទៅកាន់ សុ…
អានបន្តរំជួលចិត្ត! ភរិយារបស់លោក គ្រូ លឹម សាយ បានបង្ហោះសារមួយឃ្លា បន្ទាប់ពីបានទទួលដំណឹងស្វាមីទទួលមរណភាព ពេលលោតឆត្រយោងខុសបច្ចេកទេស អានហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន ព លី ជី វិតទៅហើយ។ ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ ភរិយារបស់លោកគ្រូ លឹម សាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីដា បានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«នឹកលោកប្ដីណាស់បងសម្លាញ់ សូមលោកប្ដីទៅអោយសុខណា លោកប្ដីប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនអោយប្រពន្ធពិបាកចិត្តទេ តែឥឡូវលោកប្ដីអោយប្រពន្ធពិបាករហូតដោយលោកប្ដីទៅចោលប្រពន្ធមិនបានលាមួយម៉ាត់សោះហ្នឹង»។
អានបន្តសោកស្តាយណាស់! មុនបាត់បង់ជីវិត លោកវរសេនីយ៍ត្រី លឹម សាយ បានបន្សល់ទុករឿងដ៏ចងចាំមួយ!
កាលពីម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីលោតឆត្រខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និង សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី ២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ។ អ្វីដែលកាន់តែគួរឱ្យស្រណោះខ្លាំងនោះ ក្រុមសិក្ខាកាម និង មិត្តរួមក្រុមជាច្រើននាក់ បានបង្ហោះសារចូលរួមសោកស្តាយ និង សម្តែងក្តីរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតយ៉ាងតក់ស្លុត និង មិននឹកស្មានដល់នេះ ។ ក្នុងនោះដែរបើតាមលោក ទិត្យ វិច្ឆកា ដែលគេស្គាល់ជាតារាចម្រៀង និង ជា PARA KOMANDO លោតឆត្រយោងពិសេសម្នាក់ដែរនោះ បានទម្លាយរឿងគួរឱ្យស្រណោះមួយរបស់លោក លឹម សាយ ដោយលោកបានរៀបរាប់លើបណ្តាញសង្គមថា ៖ «២០ ឆ្នាំជាងនេះ បងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នា ពិតជាសោកស្តាយខ្លាំងណាស់ ដែលបងទៅទាំងនៅស្រស់នឹងភ្នែក… ពេលនេះខ្ញុំសូមគោរព និង សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ! KOMANDO បុព្វហេតុដើម្បីជាតិមាតុភូមិ»៕
អានបន្តអាសូរខ្លាំងណាស់! លោកគ្រូ លឹម សាយ លោតឆត្រយោងខុសបច្ចេកទេស បណ្តាលឲ្យ ស្លា ប់ រីឯម្នាក់ទៀត រងរបួសធ្ងន់
ព័ត៌មានបឋម៖ នៅម៉ោង១៣និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ មានករណីលោតឆត្រយោង ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២នាក់ ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លា ប់ បាត់ បង់ ជីវិត និងមានអ្នករង រ បួស ធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំពោះមូលហេតុ នៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបធ្លាក់មកដីតែម្តង។ ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ស្លាប ដែក បានសរសេរថា៖«សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ លឹម សាយ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់ សូមអោយលោកគ្រូ ទៅកាន់សុគតិភពផងចុះ»។ មរណភាពរបស់លោកគ្រូ លឹម សាយ គឺជាការបាត់បង់នូវធនធាន ការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ។ សូមជម្រាបថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងក្នុងពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
អានបន្តមិនធម្មតា! សម្បូរគេមើលងាយពេក នារីខ្មែរ ៨៨ គីឡូម្នាក់ សម្រកទម្ងន់ ២២ លើក ប្រែជាស្រស់ស្អាតខ្លាំង
នៅលើពិភពលោកមួយនេះ គ្មានរឿងអ្វីដែលមិនអាចទៅរួចទេ ប៉ុន្ដែសួរថាយើងបានខំប្រឹងធ្វើវាអស់ពីសមត្ថភាពហើយ ឬនៅ? ជាក់ស្ដែងដូចករណីនារីម្នាក់ មានទម្ងន់រហូតដល់ ៨៨ គីឡូ នៅលើផ្ទៃមុនសុទ្ធតែមុន ស្បែកខ្មៅស្រអាប់ ពេលចេញទៅក្រៅម្ដងៗ មានតែក្រសែភ្នែកសម្លឹងមើលទៅនាងដោយការសើចចំអក ការមើលងាយ ចាត់ទុកនាងជាស្រ្តីមានរូបរាងអាក្រក់ម្នាក់ ហើយពេលខ្លះសូម្បីតែអ្នកជិតដិតក្បែរខ្លួនបោះពាក្យសម្ដីឌឺដងដាក់នាងដែរ ។ ដោយទ្រាំនឹងពាក្យមើលងាយមើលថោកពីមនុស្សជុំវិញខ្លួនទៀតលែងបាន នារីរូបនោះ តាំងចិត្តសម្រកទម្ងន់ម្ដងហើយម្ដងទៀតរហូតដល់ ២២ លើក ទើបស្រក់បានសម្រេចទទួលបានរាងតូចច្រឡឹង កែប្រែខ្លួនឯងពីស្រីម៉ាប់មុខយ៉ាប់ម្នាក់ ក្លាយជាស្រីស្អាតអ្នកណាឃើញហើយក៏តាមសម្លឹងដោយការសរសើរ ។ គណនីហ្វេសប៊ុកឈ្មោះ Pov Meas បានចេញមុខទម្លាយប្រវត្តិជូរចត់របស់នាងកាលពី ៣ ឆ្នាំមុនថា «ថ្ងៃនេះ..កាលពី 3 ឆ្នាំមុន ខ្ញុំធាត់ឡើងដល់ 88 គីឡូ ខ្ញុំខ្មៅមុខសុទ្ធតែមុន និយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា? ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំហ្នឹងសត្វចម្លែកចឹង មានអ្នកខ្លះទៀតទ្រាំសើចខ្ញុំមិនបានក៏សើចចំអន់ខ្ញុំនៅនឹងមុខខ្ញុំក៏មាន សូម្បីតែមនុស្សជិតស្និទ្ធក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមើលងាយខ្ញុំដែល សម្តីមើលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែលថាខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនឹងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនឹងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដើម្បីចង់ស្អាតតែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម 20 ដងទេ នៅថ្ងៃមួយជាពេលដែលខ្ញុំបរាជ័យលើកទី 21ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូតទឹកភ្នែកចេញងើបឈរដើរទៅឆ្លុះកញ្ចក់មើលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហើយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនឹងដល់ពេលណាទៀត? ទ្រាំរស់នៅក្នុងសភាពដែលគ្មានតម្លៃ ដែលគេមើលងាយនឹងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំណុចសូន្យមួយនេះទៀតទេ ខ្ញុំនឹងដើរទៅរកគោលដៅស្រីស្អាតដែលខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលើកទី 22 របស់ខ្ញុំ ទើបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង Happy anniversary Lose weight 3year សម្តីមើលងាយរបស់អ្នកដទៃជាកាំបិតមុខ 2 ប្រើខុសគឺជាការបាក់ទឹកចិត្ត ប្រើត្រូវជាកម្លាំងចិត្តដល់ល្អ..កន្លែងដែលយើងដួលមិនប្រាកដថាជាកន្លែងដែលយើងត្រូវអង្គុយយំ តែគួរជាចំណុចជូតទឹកភ្នែកចេញងើបឈរជាថ្មី»
អានបន្តមិនធម្មតា! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញ ផលិតកម្ម Galaxy ប្រកាសជូនកាដូ លុចស៊ីស nx200t មួយគ្រឿង ដល់…
បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Navatra ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងទៀតផងដែរ មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ខាងផលិតកម្ម ក៏មានអ្នកអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើន មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នា ២០២១ ខាងផលិតកម្ម បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយប្រកាសថា “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។…
អានបន្តថាមែនៗ! ក្រោយឃើញ លោកគ្រូ ប៊ុន សាលួត ភ្ជាប់ពាក្យជាមួយ នារីដ៏ស្រស់ស្អាតម្នាក់នេះ, អត់ចាំយូរឡើយ ស្រាប់តែ លោក តាន់ គឹមសួរ ជូនពរឡើងម៉ាអេម នូវពាក្យបែបនេះ ថា…
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អន្ទិត ប៊ុន សាលួត នោះ ដែលជា អតីតព្រះមេគណខេត្តឧត្តរមានជ័យ បានលាចាកសិក្ខាបទ (សឹក) ហើយ កាលពីវេលាម៉ោង 7:30 នាទីព្រឹក នា ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។ ស្រាប់តែមកកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អន្ទិតរូបនេះ បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយនារីម្នាក់ដ៏ស្រស់ស្អាតម្នាក់។ កម្មវិធីភ្ជាប់ពាក្យ ដ៏អធិកអធមនេះ បានរៀបចំធ្វើឡើងនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនារី ដែលត្រូវជាគូដណ្តឹង របស់ អន្ទិត ប៊ុន សាលួត តែម្តង ពិតជាមានសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ណាស់ ហើយក៏មានអ្នកខ្លះថា គូដណ្តឹងរបស់ អន្ទិត ប៊ុន សាលួត មុខដូចបារាំងថែមទៀត។ មួយវិញទៀត ក្រោយដឹងដំណឹងនេះភ្លាម ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ លោក តាន់ គឹមសួរ បានជូនពរ លោកគ្រូ ប៊ុន សាលួត ឡើងម៉ាអេម ថា ៖ “អ្នកក្លាហាន គេចមិនផុតពីដំណាក់កាលស្រីស្អាត ពិតជាមិនខុសមែន លោកគ្រូបានលះបង់ និងហត់នឿយអស់ពាក់កណ្តាលជីវិតហើយ ពេលខ្លះស្ទើរតែបាត់បង់អាយុជីវិតទៅទៀត…
អានបន្តរំភើបចិត្តជំនួស! ស្រីអូន និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួន បរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ នូវទឹកប្រាក់ រហូតដល់ទៅ…, ច្រើនណាស់
មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ហើយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា រូបគាត់ និងស្វាមី បានបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។ ចំណែកម្សិលមិញនេះទៀត នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំថវិកាមួយចំនួនធំ ទៅបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ ។ ស្រីអូន បានបញ្ជាក់ថា “នាងខ្ញុំស្រីអូនព្រមទាំងស្វាមី Chheang Roth Premierier ពិតជាមានកិត្តិយស ដែលបានចុះសួរសុខទុក្ខ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាល អ្នកជំងឺ នៅក្នុងមន្ទីពេទ្យ និងបាននាំយកថវិកា ចំនួន 200 000 000 (ពីរយលាន) ឬ 50000$ (ប្រាំមុឺនដុល្លា) ដល់មន្ទីពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់ លើការចំណាយសម្ភារបរិក្ខាពេទ្យ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងឥតគិតកម្រៃ នៅក្នុងមន្ទីពេទ្យនេះ ។”៕
អានបន្ត