ពិតជាទឹកចិត្តល្អប្រពៃខ្លាំងណាស់លោកគ្រូពេទ្យជំនាញផ្នេកសម្ភពម្នាក់ ឈ្មោះ ចាន់ រស្មី បានប្រកាសនៅលើគណនីហ្វេសប៊ុក មានបំណងចង់បង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្ដាល ហើយលោកគ្រូពេទ្យសុខចិត្តធ្វើការដោយមិនយកប្រាក់បៀវត្សទៀតផង ។ តាមរយៈគណនីហ្វេសប៊ុកលោកគ្រូពេទ្យ ឈ្មោះ Rasmey Chan បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស» ។ ក្រោយពីបានឃើញការបង្ហោះរបស់លោកគ្រូពេទ្យខាងលើ បានធ្វើឱ្យមហាជនមានការគាំទ្រ និងចែករំលែកជាច្រើន ប្រសិនបើពិតជាអាចបង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនយកថ្លៃ ពិតជាអាចសម្រួលជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕
អានបន្តDay: January 13, 2021
ពិសេសណាស់ ! ព្រះនាងតូច បង្ហាញអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលបានគ្រងឈុតមួយនេះ ដោយសារ ក្រណាត់ប៉ាក់ ត្រូវបានជាងចំណាន ច្នៃអោយចេញជា…
មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ដោយសារតែមាន ទេពកោសល្យសិល្បៈ ទើបធ្វើឲ្យ ព្រះនាងតូច តែងតែលេចមុខក្នុងកម្មវិធីធំៗមិនដែលដាច់ឡើយ ពិសេសនោះ ព្រះនាងតូចមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញថែមទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា គ្រងសំលៀកបំពាក់មួយឈុតទៀតហើយ ពិតជាប្លែកណាស់។ ព្រះនាងតូច បានបញ្ជាក់ប្រាប់បន្ថែមថា “ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មី ឈ្មោះថា មាតុភូមិកម្ពុជា ដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែរឬទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទី នៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរ អស់ពីចិត្ត ចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗ ដោយការគាំទ្រពេញទំហឹង ចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរ ក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណ នៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តអុញនោះ! ក្រោយល្បីរឿងគ្រូទាយថាមិនបែក ស្រាប់តែLove Riyaលេងនិយាយបែបនេះយ៉ាងខ្លី…(មានវិដេអូ)
បើនិយាយដល់គូស្នេហ៏ដែលសំបូររឿងប្លែកៗ ធ្វើអោយហ៊្វេនៗតាមដានដាច់ទឹកដាច់បាយគឺអ្នកនាង Love Riya និងប្រូ សូនី ដែលប្រិយមិត្តនាពេលកន្លងបានជ្រាប និងស្គាល់ ច្បាស់ជាក់ជាមិនខាន។ ដោយឡែកងាកមករឿងគ្រូទាយវិញ ស្រាប់តែមានបងប្អូនម្នាក់បានចូលមខមិនថា “គូព្រេងមិន ព្រាត់គឺអញ្ចឹង” ភ្លាមនោះស្រាប់តែអ្នកនាង Love Riya បានឆ្លើយតបវិញថា “អើ! និយាយអញ្ចឹង បើអ្នកគ្រូគាត់ថា បើគាត់ ទាយឲ្យយើង បើគាត់ទាយទទេអញ្ចឹង គាត់ឲ្យយើងជឿតែ៣០ភាគរយទេ ប៉ុន្តែបើគាត់ដុតទៀត គាត់ថា គឺ១០០ភាគរយ អត់បែក គ្នាទេ ហើយម៉េចបានអត់បែក បើខ្ញុំឈ្លោះគ្នាអញ្ចឹង អត់បែកម៉េច ត្រូវតែបែក អ្នកគ្រូឯងត្រូវតែបែក ។ អ្នកគ្រូថា គាត់អត់ចេះ និយាយទេ បើគាត់មើលទៀនឃើញអញ្ចឹង ឲ្យគាត់ថាម៉េច…អញ្ចឹងខ្ញុំលែងនិយាយទៅតែម្តងទៅ ខ្ញុំខ្ចិលហ្មងទៅ មិនបែកម៉េច បើអញ្ចឹងហើយ ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
អានបន្តដូចការសង្ស័យមែន! អតីតព្រះមេគុណជាកូនកំលោះ ចេញបញ្ជាក់មូលហេតុ កូនក្រមុំមុខសូវរីកគឺដោយសារតែ
ឧត្តរមានជ័យ ៖ ប្រិយមិត្តមួយចំនួនបានស្គាល់ជ្រាបហើយ អតីតព្រះសង្ឃមួយអង្គ ដែលគេតែងហៅ «លោកឪ» ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលជាសកម្មជនល្បីខាងការធ្វើសកម្មភាពការពារព្រៃឈើ លោក គ្រូ បណ្ឌិត ប៊ុន សាលួត ក្រោយសឹកភ្លាម បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែតតែម្ដង ដោយបានភ្ជាប់ពាក្យផ្អើលអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកគ្រូអន្ទិត ប៊ុន សាលួត បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានភ្ជាប់ពាក្យរួចហើយ លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ។ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេល គាត់ទៅណាញ៉ាំអី ក៏គាត់បា្រប់ខ្ញុំ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន ជាពិសេសជួយលក់ដូរម្ដាយគាត់»។លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើម ខ្ញុំគិតថា គាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ។ខ្ញុំនិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិត បង្ខំ ខ្ញុំមិនអាចទទួលយកបានទេ…
អានបន្តប្រពៃណាស់! ធ្វើដំណើរតាមផ្លូវឃើញលោកយាយនៅជាមួយចៅគួរឲ្យអាណិត លោកស្រី ទ្រី ដាណា ក៏បានចុះទៅសួរសុខទុក្ខ និងបានជូនថវិកាចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ លោក ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានតស៊ូពុះពារធ្វើដំណើរទាំងផ្លូវឆ្ងាយទៅកាន់បណ្តាលខេត្តមួយចំនួន ក្នុងគោលបំណងដេីម្បីនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និង ស្វាមី បានចុះទៅដល់ផ្ទះលោកយាយម្នាក់ក្នុងខេត្តព្រះវិហារ និងបានជូនជាគ្រឿងឧបភោគបរិភោគ សៀវភៅ កាតាប ព្រមជាមួយថវិកាចំនួន ៤០មុឺនរៀលផងដែរ ដល់លោកយាយ និងកូនរបស់គាត់។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«ឆ្លងពីស្ទឹងត្រែង មកដល់ដីព្រះវិហារ ឃើញលោកយាយនៅជាមួយចៅគួរអាណិត ចូលទៅជូនអំណោយ ថវិកាមួយចំនួន និងសម្ភារៈសិក្សាដល់ចៅៗគាត់។ មើលទៅចៅគាត់ទាំង២ សប្បាយចិត្តណាស់ បានកាតាបថ្មី សប្បាយជាងបានលុយទៀត សួរនាំយាយ ថាពុកម្ដាយទៅចម្ការអស់ លោកយាយនៅមើលចៅៗ។ ផ្ទះម្ដាយកូនជាប់គ្នា ពិបាកដូចគ្នា នាងខ្ញុំ និងស្វាមី ក៏បានផ្ញើអំណោយ ថវិកាជូនគាត់ដូចគ្នា។ សង្ឃឹមថាកូនៗគាត់ បានរៀនសូត្រគ្រប់គ្រាន់ ថ្ងៃក្រោយលែងលំបាក»។
អានបន្តសូមចូលរួមសោកស្តាយផង! បុរសម្នាក់ជាបុគ្គលិកនៅសណ្ឋាគារណាហ្គាវើល បានទទួលមរណភាព ដោយសារតែ
បុរសម្នាក់បាន ស្លា ប់ បាត់ បង់ ជី វិត ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូធ្វើដំណើរតាមផ្លូវបេតុងមួយខ្សែរចេញពីវត្តឬស្សីស្រស់ ក្នុងល្បឿនលឿនបានឆ្លងកាត់ផ្លូវជាតិលេខ១ ក៏ជ្រុលទៅបុកឃឿនថ្នពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ ដួល បោក ក្បាល នឹងឃឿនថ្មពុះចែកទ្រូងផ្លូវ ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ នៅខាងមុខ វត្ត និរោធ រង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ស ព ជន រង គ្រោះ មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកបំរេីការងារនៅសណ្ឋាគារណាកាវើល (NAGA WORLD) អាស័យដ្ឋានសង្កាត់ក្បាលពោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគី ស្មាស់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD 5939។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចបានធ្វើកំ ណត់ ហេតុ និងបានយកម៉ូតូជន រង គ្រោះ យកទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិ ចំណែកឯ ស ព ជន រង គ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមចូលរួម រំ លែក ទុក្ខ និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណ ក្ខន្ធ នៃ ស ព ឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀង ឃ្លាត ឡើយ។ …
អានបន្តអាណិតណាស់! ស្ត្រីរូបនេះ ទំលាយរឿងមួយទំាងទឹកភ្នែកថា “ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូនៗ សុំកុំជក់បារី, ពេលនេះនាងខ្ញុំផ្ទាល់ មានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបាន…” (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាម្ចាស់ហ្វេសប៊ុកឈ្មោះ Ra Sa បានបង្ហោះរូបភាព៣សន្លឹក អមដោយសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ អានហើយ ពិតជាអាណិតនារីម្នាក់នេះរឹតតែខ្លោចចិត្ត។ ម្ចាស់ហ្វេសប៊ុកខាងលើនេះ បានសរសេរយ៉ាងក្បោះក្បាយថា “ថ្ងែនេះ ខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗ ដែលជាលោកប៉ារបស់ប្អូនៗ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូន កូនសុំកុំជក់បារី។ ពេលនេះ នាងខ្ញុំផ្ទាល់ បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបានឈឺខ្លាំង ហើយទៅមន្ទីរពេទ្យ ហើយលោកគ្រូពេទ្យគាត់សួរខ្ញុំថា នៅក្នុងគ្រួសារប្អូន មានអ្នកណាជក់បារីទេ ពេលនោះ ខ្ញុំប្រាប់លោកគ្រូពេទ្យថា នៅក្នុងគ្រួសារខ្ញុំ មានលោកប៉ាខ្ញុំតែម្នាក់ទេ ដែលគាត់ជក់បារី ហើយគាត់ប្រាប់ខ្ញុំថា ប្អូនមានជំងឺសួតនេះតាំពីតូច មកហើយ ប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេ រាល់ថ្ងែនេះ។ តែពេលម្សិលមិញនេះ ខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថា ប៉ាកូនឈឺនៅពេទ្យហើយ គាត់សួរខ្ញុំ កូនឈឺអី ខ្ញុំប្រាប់គាត់ថា កូនមានជំងឺសួតធ្ងន់ធ្ងរណាស់ ហើយគាត់សួរថា មកពីអីបានមានជំងឺហ្នឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេថា មកពីប៉ាជក់បារីច្រើនពេក ចប់ ទោះខ្ញុំមានជំងឺបែបនេះ តែខ្ញុំនៅតែស្រលាញ់លោកប៉ារបស់ខ្លាំង ព្រោះខ្ញុំដឹងថា លោកប៉ា ស្រលាញ់ខ្លាំងជាងគេ ប៉ាប៉ា សុំទោសទុកជាមុន បើខ្ញុំនិយាយខុសត្រង់ណា”។ នាព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ ស្រីស្អាតម្នាក់នេះ បានប្រាប់បន្ថែមថា “អរគុណបងៗចែៗអ៊ំពូមីងដែបារម្ភពីខ្ញុំ ខ្ញុំបានធូរហេីយបងៗ”៕
អានបន្តគួរឲ្យស្រលាញ់ដល់ហើយ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ កូនស្រី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្លៀកមួយឈុតនេះ សមអើយសម ដល់ថ្នាក់ ម្នាក់ៗ លាន់មាត់ ថា…(មានវីដេអូ)
កាលពីថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ កូនស្រី របស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានយកបទចម្រៀង “កូនក្មេងនឹកមនុស្សចាស់” របស់ កញ្ញា តន់ ចន្ទសីម៉ា មកធ្វើកាយវិការតាម មើលទៅពិតជាសម ខ្លាំងណាស់។ ដល់ថ្នាក់គ្នា ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនចូល comment ព្រាត ថា ៖ ពិតជាពីរោះណាស់បទនេះ ស្តាប់បណ្តើរ ខ្ញុំញញឹមបណ្តើរ, ស្អាតហើយ ច្រៀងពីរោះទៀត ឡើងគួរឲ្យស្រលាញ់, គ្រឺតណាស់ ស្ដាប់បទនេះហើយ, បទនេះ ពីរោះខ្លាំងណាស់ បានស្ដាប់ហើយ នឹកកូនក្មេងខ្លាំងណាស់, ពីរោះណាស់ អាយដល់ស្តាប់ហើយ អារម្មណ៍រវើរវាយ ដូចនឹកដល់អ្នកណាអ៊ីចឹង, អូៗ ថ្មីទៀតហើយ ពីរោះណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ កូនស្រី របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយស្លៀកសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត ហើយសមទៀត។ ក្នុងនោះ ភរិយា របស់ លោកឧកញ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថតឲ្យសម្អាងការបងរ៉ាមេកអាប់”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់, សមខ្លាំងណាស់ គួរអេាយស្រលាញ់, ស្អាតម្ល៉េះក្មួយ, ក្មួយស្រីស្អាតណាស់ សោរ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
អានបន្តវៀតណាម ធ្លាក់ព្រិលទឹកកកលើកដំបូងនៅភាគខាងជេីងវៀតណាម ធ្វើអោយមនុស្ស សត្វមិនអាចត្រៀមខ្លួន និងសម្របខ្លួនទាន់ពេលវេលា ដែលបណ្តាលអោយ
ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននឹងកំពុងធ្លាក់ចុះក្រោម បណ្ដាលធ្វើឲ្យមានការធ្លាក់ព្រិលទឹកកកលើកដំបូង នៅភាគខាងជេីងប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យមនុស្ស និងសត្វពាហនៈមួយចំនួន មិនអាចត្រៀម និងសម្របខ្លួនទាន់ពេលវេលា ទើបធ្វើអោយមានសត្វ ងា ប់ ជាច្រើនក្បាល។ ខេត្តសាបា ជាខេត្តស្ថិតនៅតំបន់ភ្នំខ្ពស់ ស្ថិតនៅភាគខាងជេីងប្រទេសវៀតណាម មានការធ្លាក់ព្រិលជាច្រើន កាលពីពេលថ្មីៗនេះ។ ព្រិលដែលធ្លាក់មានកម្រាស់ជាង ១០សង់ទីម៉ែត្រ ទើបធ្វើឲ្យកើតមានការជួលច្របល់…ថ្ងៃដំបូងឡានជាច្រើនគ្រឿងបានរអិលធ្លាក់ចុះពីផ្លូវ ហើយផ្លូវជាច្រើនកន្លែងទៀត គឺរអិលពិបាកធ្វើចរាចរណ៍ ចំណែកឯចំការដំណាំផ្សេងៗ ត្រូវបានទទួលរងការខូចខាតដោយសារ ការធ្លាក់ព្រិលនេះ។ ការព្យាករណ៍ពីក្រសួងធនធានទឹកនិងឧតុនិយម ប្រទេស វៀតណាម បានបញ្ជាក់ថា ខេត្តសាបានេះ នឹងមានការ ធ្លាក់ព្រិល និងអាកាសធាតុត្រជាក់ខ្លាំងពេញមួយសប្តាហ៍ទៀត ដែលអាកាសធាតុអាចចុះត្រជាក់ពី 3 ដល់ -3 អង្សារសេ ហើយតំបន់មួយចំនួនទៀតនៅប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់។ គួរបញ្ជាក់ថា វៀតណាមក៏ធ្លាប់ធ្លាក់ព្រិលនៅតំបន់ភ្នំខ្ពស់កាលពីឆ្នាំ 2016 ផងដែរ។
អានបន្តចាក់ដោត! សុខៗ ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះរូបនេះ ថែមទំាងប្រាប់ច្បាស់ៗ ថា “ទំហំការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាច នៅបន្តជាមួយយើងបាន លុះត្រាណា តែយើងមិនចេះរត់ចោល…”
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខរបរ ដែលកំពុងកាក់កបនេះ លោកឧកញ៉ា ក៏មិនដែលភ្លេចឡើយ ក្នុងការចូលរួមក្នុងកិច្ចការសង្គម តាមរយៈការបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកជាហូរហែផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា ៖ “ទំហំការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាចនៅបន្តជាមួយយើងបាន លុះត្រាណាតែយើងមិនចេះរត់ចោលបញ្ហាដែលកើតឡើង ភាពទៀងត្រង់មិនចាំបាច់បកស្រាយប្រាប់គេទេ ទង្វើដែលបានធ្វើ មហាជនជាអ្នកកំណត់ ។”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងទំាងនេះ ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ មានន័យបង, គាំទ្របង, អត្ថន័យល្អ, ពិតជាត្រឹមត្រូវហើយបង, ពិតជាត្រឹមត្រូវ និងមានន័យណាស់ លោកឧកញ៉ា។ ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹងតែគាំទ្រ ការលើកឡើងរបស់លោកឧកញ៉ា៕
អានបន្ត