ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតបេក្ខជនម្នាក់ ឈ្មោះ សំ សុវណ្ណារ៉ាក់ នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត។ អតីតបេក្ខជនរូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ អាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ក្រោយៗមក បើទោះជា សុវណ្ណារ៉ាក់ មិនបានទទួលពាន ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ តារាសម្ដែងស្រី និងចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាតខ្លាំងណាស់។ សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ មិនយូរប៉ុន្មាន អាង សុជាតា បានស៊ែរផុសនេះ ហើយបន្ថែមថា “ថ្ងៃនេះសុំធ្វើកូនក្រមុំមួយថ្ងៃ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនគិតថា ក្នុងឈុតសំលៀកបំពាក់បែបនេះ គឺពួកគេទំាងពីរកំពុងថតរឿងទេ ហើយក៏មានអ្នកខ្លះទៀតបានលាន់មាត់បែបនេះថា ៖ អស់ទាស់ហើយ, ស្អាតទំាងពីរ សំណព្វចិត្ត, ប៉ិនសំដែងណាស់ idol, Idol សមគ្នាណាស់, ថតរឿងអី idol, មែនឬសម្តែង អាយដល?, ម៉េចអ៊ីចឹង ប្រូ, មែនឬក៏អត់បង?,…
អានបន្តDay: January 12, 2021
គ្រឺតដល់ហើយ ! អីយ៉ា ស្ងាត់ៗ តារាសម្តែង លី ច័ន្ទសីហា ធ្វើខួបកំណើតឲ្យកូនស្រី អាយុ៣ឆ្នាំ យ៉ាងសាមញ្ញ តែពោរពេញ ដោយភាពកក់ក្តៅ ខ្លាំងណាស់ ថែមទំាងជូនពរ ឡើងម៉ាអេម បែបនេះ ថា…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ល្បីមួយរូប គឺ អ្នកនាង លី ច័ន្ទសីហា នោះ។ តារារូបនេះ ក៏ធ្លាប់បានក្លាយជាតួឯករឿងជាច្រើន តំាងពីអាយុ ៩ឆ្នាំ ម៉្លេះ។ ហើយមកដល់ពេលនេះ សម្រស់ របស់ ច័ន្ទសីហា នៅតែស្រស់ស្អាតដដែល។ បច្ចុប្បន្ន តារាសម្តែងមេម៉ាយកូន ១ រូបនេះ កំពុងសាងក្តីសុខ សុភមង្គល ជាមួយកូនស្រីសំណព្វចិត្តរបស់ខ្លួន ព្រមទំាង ប្រឹងមើលថែទាំកូនស្រីដោយខ្លួនឯង និងពង្រឹងអាជីវកម្មឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីមានលុយច្រើនក្នុងដៃ។ ចំណែកកាលពី កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ សីហា បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីរបស់ខ្លួន យ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។ តារាស្រីរូបនេះ បានភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃកំណើតកូនស្រីម៉ាក់ ច័ន្ទ លី រចនា ៩/១/២០២១ថ្ងៃនេះ គឺជាថ្ងៃដែលកូនមកកាន់ពិភពលោក១នេះ បាន3ឆ្នាំ ហើយក៏ជាថ្ងៃដែលម៉ាក់ ក្លាយជាវីរនារី ក្លាហាន ម្នាក់ដែរ អរគុណដែលចូលមកក្នុងជីវិតម៉ាក់ សូមអោយកូនម៉ាក់សំណាងល្អពេញ១ជីវិត សូមអោយកូន ជាកូនល្អរបស់ម៉ាក់ ប៉ា ម៉ា កុង លោកយាយ លោកតា និងមនុស្សល្អសំរាប់សង្គមជាតិ”។សីហា បានបន្ថែមទៀតថា “Happy birthday កូនស្រី ម៉ាក់ សំណាងល្អណាពេញ១ជីវិត របស់កូន សូមអោយកូនម៉ាក់ជាអ្នកមាន គ្រប់បែបយ៉ាង”៕
អានបន្តទឹកចិត្តអ្នកគ្រូ! គ្រូបង្រៀនម្នាក់ស៊ូបង្រៀនសិស្សយ៉ាងលំបាកនៅក្រោមម្លប់ឈើ ឃើញហើយស្ទើរស្រក់ទឹកភ្នែក…(វីដេអូ)
ពិតជាក្ដុតក្ដួលខ្លាំងណាស់ បន្ទាប់ពីបានឃើញវីដេអូរបស់អ្នកគ្រូបង្រៀនម្នាក់ ដែលកំពុងបង្រៀនសិស្ស២-៣នាក់ ដែលយកម្លប់ដើមឈើដើម្បីធ្វើជាកន្លែងសម្រាប់បង្ហៀន ហើយក៏សូមសរសើរដល់ទឹកចិត្តរបស់អ្នកគ្រូដែលបានលះបង់ពេលវេលាបង្រៀនដល់ប្អូនៗ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនដែលមានទឹកចិត្តល្អ ជួយដល់អ្នកគ្រូក៏ដូចជាប្អូនៗផងចុះ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ (ខ្ញុំ ជាតៃកុងឡាន) ដោយគាត់បានរៀបរាប់នឹងបញ្ជាក់ថា «ថ្ងៃច័ន្ទ.11.1.2021.ខ្ញុំបាទបានបើកឡានទៅចាក់បេតុងតាមផ្លូវល្បឿនលឿន រួចក៏បានឃើញអ្នកគ្រូម្នាក់វ័យចំណាស់គាត់កំពុងបង្រៀនសិស្ស ឃើញហើយគួរឪ្យអាណិត ដោយសារបញ្ហាកូរ៉ូណា ទើបសិស្សមិនបានទៅរៀននៅសាលា🙏🙏😭😭ទឹកចិត្តអ្នកគ្រូ»៕
អានបន្តពិតជាសំណាងមែន! ទើបសឹកជាង១ខែ ពេលនេះ ព្រះសង្ឃ ប៊ុន សាលួត ចូលរោងការជាមួយប្រពន្ធក្មេងមុខឡើង…
មុនពេលលាចាកសិក្ខាបទ ព្រះអង្គ ប៊ុន សាលួត បានមានថេរដីកាថា ព្រះអង្គសម្រេចលាចាកសិក្ខាបទ ព្រោះតែការអស់ឧបនិស្ស័យក្នុងភេទជាបព្វជិត។ កិច្ចការពារព្រៃសង្ឃរុក្ខវ័ន្ត បានដំណើរការតាំងពីឆ្នាំ២០០១ ហើយទើបតែប្រមាណ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលព្រះអង្គ ប៊ុន សាលួត បណ្ដុះបានព្រះសង្ឃមួយចំនួន ដើម្បីធ្វើកិច្ចការងារអភិរក្សបន្តពីព្រះអង្គ។ យ៉ាងណាមិញថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « Vibol Bo » បានធ្វើការបង្ហោះបែបនេះថា ៖ « អតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេីនឹងសត្វព្រៃ សឹកជាង១ខែ អាឡូវមកការពារស្រីស្អាតម្ដង ធ្វេីជាអង្គរក្សបេះម្ដងមេីល រវាងការពារព្រៃឈេីនឹងសត្វព្រៃ អាឡូវមកការពារស្រីស្អាតតេីមួយណាលំបាកជាង? » ។
អានបន្តអីយ៉ា! លេចមុខអន្ទិត ឡុង ចន្ថា ក្នុងរោងការធ្វើជាអ្នកកំដរសម្ដីនៅតែចាក់ទឹកមិនលេចធ្វើឲ្យគេសើចគ្រប់គ្នា (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃដ៏មានឈ្មោះបោះសម្លេង ដោយមានទេពកោសល្យអាចធ្វើឱ្យយាយៗសើចបិទមាត់ជិត ពេលដែលសម្ដែងធម៌ទេសនាតាមពិធីតូចធំនានា តែអកុសលអតីតសង្ឃ ឡុង ចន្ថា ត្រូវបានលាចាកសិក្ខាបទកាលប៉ុន្មានខែកន្លងទៅ ក្រោយមានអាស្រូវទាក់ទងស្រីក្មេងខុសធម៌វិន័យ ។ យ៉ាងណាក្រោយពីសឹករួចមកអន្ទិត ឡុង ចន្ថា មិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមឡើយ រហូតថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រៃលែង ខណៈលេខមុខអតីតសង្ឃសម្ដីចាក់ទឹកមិនលេចរូបនេះ ស្លៀកពាក់យ៉ាងហំហានធ្វើជាអ្នកកំដរក្នុងពិធីមង្គលការមួយ ដោយនៅតែមានភាពកំប្លុកកំប្លែងមិនខុសពីមុននោះឡើយ ។ នេះបើយោងតាមឃ្លីបវីដេអូជាង៦នាទី ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily បានភ្ជាប់សំណេរឱ្យដឹងថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕
អានបន្តថាមែនៗ! រឿងចាប់ម៉ូតូកែច្នៃ លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយម៉ាត់ «ធ្វើឱ្យតែរាស្ត្រក្ដៅក្រហាយ»
កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នៅក្នុងកិច្ចប្រជុំពិភាក្សា កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើ ដល់កម្លាំងនគរបាល សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូកែច្នៃបន្ថែមស៊ីម៉ាំងដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ។ ក្រោយពីទទួលបទបញ្ជាពី សម្ដេចក្រឡាហោម ស ខេង និង នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងបង្កការរំខាននោះ មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ រហូតដល់មានរូបភាពខ្លះ គឺចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលនេះជាការខុសពីបទបញ្ជា ។ ជាក់ស្ដែង នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ឱ្យផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់សឺម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋ នៅក្នុងការ ចាប់ម៉ូតូធំ ១ គ្រឿងដោយចោទថា បំពាក់បំពង់សឺម៉ាំងខុសបច្ចេកទេស ដែលរឿងហេតុនេះកើតមានឡើង នៅក្នុងខណ្ឌចំការមន ។ ជុំវិញរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលតែងតែចេញមុខបង្ហាញយោបល់នៅក្នុងសង្គម បានចេញសារមួយជុំវិញរឿងនេះថា «មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ ។ ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិនងាប់ដូចគ្រឿងញៀនទេនាំគ្នាចាប់អាគ្រឿងញៀនទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀតងាប់អស់ហើយអស់លោកអើយ។ » ៕
អានបន្តសូមចូលរួមសោកស្តាយផង! មន្រ្តីប៉ូលិសមួយរូបបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម «បច្ចឹមមង្គលសិលាចារ្យ ឋានុត្តមោ» បានបង្ហោះនូវដំណឹងដ៏ក្រៀម ក្រំ មួយ ខណៈដែលមានមន្រ្តីប៉ូលិសម្នាក់បានទទួលមរណភាពដោយសារ ក រ ណី គ្រោះ ថ្នាក់ ចរាចរណ៍ ពិតជាគួរឲ្យ រន្ធត់ ចិត្ត ណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ក្នុងនាមព្រះវចនាចារ្យរាជាគណថ្នាក់កិត្តិយស សូមនិមន្តចូលរួមរំលែកសមានទុក្ខដ៏ សែន ក្រៀម ក្រំនេះ ជាមួយក្រុមគ្រួសា នៃ ស ព ដោយ អ/ន ត្រី ឌី សារួត ជួបគ្រោះ ថ្នាក់ ចរាចរណ៍ នៅថ្មឆ័ត្រ។ សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពចុះ ថ្មពួក 11/1/2564/2021»។ ទន្ទឹមនឹងដំណឹងដ៏ សោក សៅ បំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍ សោក ស្ដាយ ជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាង ក្រៀម ក្រំ ដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូន វិញ្ញាណ ក្ខន្ធ របស់បងប្រុសឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តយល់យ៉ាងណាដែបងប្អូន? រូពេទ្យយោធាក្រីក្រជាងគេបំផុត ស្នើក្រសួងសុខាភិបាលឱ្យគាត់ផលិត ថ្នាំ ព្យាបាលម ហារី កឈា ម…
ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីមានការបង្ហោះក្នុងបណ្ដាញសង្គមទា ក់ទងនឹងអតីតគ្រូពេ ទ្យយោ ធាមួយរូបចិត្តធ ម៌ព្យាបា ល ជំ ងឺ យកត្រឹមតែត ម្លៃ ថ្នាំ រហូតដល់ធ្លា ក់ខ្លួ នក្រខ្លួ នឯង និងខ្វះខា តផ្នែកជី វភាព កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ភ្នាក់ងារសារព័ ត៌មានបានចុះទៅជួបសម្ភា សន៍ជាមួយអតីតលោកគ្រូពេទ្យយោ ធារូបនោះដោយផ្ទាល់ នៅភូមិជំទាវសុខ,ឃុំច្រេស,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង។ អតីតគ្រូពេ ទ្យយោ ធាមួយរូបខាងលើឈ្មោះ សាំង គឹមយ៉ាន អាយុ ៧៤ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា លោកបានជា ប់សញ្ញាប័ ត្របាក់អងនៅក្នុងសម័យលន់ នល់បន្ទាប់មកក៏បានប្រឡងចូលអាកា សចរស៊ីវិល និងបានរៀនបន្ថែម ៣ ឆ្នាំទៀត ព្រមទាំងបានប្រឡងជាប់ស ញ្ញាប័ ត្របាក់ឌុបបន្ថែមទៀត ពេលកំពុងបំ រើការជាម ន្ត្រីអាកាសចរ ណ៍ស៊ីវិល។ ដោយប្រទេសជាតិធ្លា ក់ចូលស ង្គ្រាម លោកបាន ជា ប់កាត ព្វកិច្ចយោ ធា ១៨ ខែ ក្នុងឋានន្តរស ក្តិអនុសេនីយ ឯក(សក្តិ ១ )។ លោកបានបន្តថា ក្នុងក្របខ ណ្ឌ័យោធា គាត់ជាគ្រូពេ ទ្យនៅមន្ទីរពេ ទ្យព្រះមុនីវង្ស រាជធានីភ្នំពេញ។ កាលណោះ លោកនៅអា គារស ង្គ្រោះ ប ន្ទាន់ ដែលមានអ្នករ បួ សច្រើនណាស់ មួយថ្ងៃៗ ដោយសារការ បា ញ់…
អានបន្តដូចឲ្យប្រផ្នូល! មុនធ្លា ក់យន្តហោះ បុរសរូបនេះផ្តែផ្តាំពាក្យ ព្រឺសំបុរទាំងនេះទៅក្រុមគ្រួសារថា
ឥណ្ឌូនេស៊ី ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា មកទល់ពេលនេះ បំណែកសា កស ព និងតួគ្រឿងយន្តហោះប្រភេទ Boeing 737-500 មួយចំនួន ត្រូវបានក្រុមសង្គ្រោះរុករកឃើញលើផ្ទៃសមុទ្រជ្វា ។ ជាក់ស្តែង ខណៈក្រុមសង្គ្រោះនៅបន្តបេសកកម្មរុករកបន្ថែម រឿងរ៉ាវ ដ៏រន្ធត់ចិត្តមួយនៃបុរស រ ង គ្រោះម្នាក់ឈ្មោះ Riyanto ត្រូវបានភរិយារបស់លោកទម្លាយលើបណ្ដាញសង្គម ប្រាប់ហេតុ ការណ៍មុនលោកឈានជើងឡើងយន្តហោះមួយនោះ ។ស្ត្រីជាភរិយាត្រូវបានស្គាល់ឈ្មោះថា Ernawati បានរៀបរាប់រឿងរ៉ាវដ៏ខ្លោចផ្សារបស់នាងជាមួយស្វាមីនាពេលវេលាចុងក្រោយរបស់ពួកគេ ។ យ៉ាងណាមិញ តាមការរៀបរាប់ លោក Riyanto បានធ្វើដំណើរតាមឡានក្រុងទៅក្រុង Jakarta ជាមួយបងប្អូនប្រុសរបស់គាត់ មុនពេលឡើងជិះយន្តហោះ Boeing 737-500 នោះ ។ មុនចាកចេញពីផ្ទះ កូនប្រុសតូចរបស់ពួកគេ បានស្រែកយំអង្វរឪពុក ដោយមិនចង់ឲ្យគាត់ចាកចេញពីខ្លួនឡើយ ។ តាមការរៀបរាប់ពីស្ត្រីជាម្ដាយ បាននិយាយថា កូនប្រុសគាត់គិតតែស្រែកយំថា «ប៉ាកុំទៅ! ប៉ាកុំទៅណាចោលកូន» ។ ក្រោយមកបុរសជាប្តីបាននោះបានតបទៅថា «បើអូននឹកបង យកខោអាវអូនមកឲ្យបងទុកឱប ប្រៀបដូចអូននៅក្បែរបងអ៊ីចឹង» ។ប្រភព៖ ហ្វេសប៊ុក
អានបន្តទីបំផុត ស្គាល់មុខ! ភីឡុតអ្នកបើកយន្តហោះដែលធ្លាក់ ក្នុងសមុទ្រហើយ ជាពិសេសបន្សល់ទុកបណ្តាំចុងក្រោយយ៉ាងខ្លីថា….
បរទេស ៖ ជុំវិញរឿងហេតុការណ៏ដ៏រន្ធត់ ដោយយន្តហោះមួយគ្រឿងបានបាត់ពីរាដា ឯលទ្ធផលគឺធ្លាក់ចូលសមុទ្រ បណ្តាលអោយអ្នកជិះទាំងអស់បានបាត់បង់ជីវិតយ៉ាងអនោច អធមមែនទែន។ ដោយឡែកនេះបើយោងនេះបើយោងតាមប្រភពព័ត៌មានរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា បំណែកយន្ត ហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ី ត្រូបានគេរកឃើញនៅក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះផងដែរ ងាកមក រូបភាពអ្នកបើកយន្តហោះឥណ្ឌូនេស៊ីដែលធ្លាក់ថ្មីៗ បណ្តាលស្លា ប់ទាំងអស់ គ្មានអ្នកនៅរស់ឡើយ និងលិខិតបន្សល់ ចុងក្រោយរបស់គាត់إن لله و إنا إليه راجعون លោកបានផ្តាំផ្អើលទៅមិត្តរបស់គាត់យ៉ាងដូច្នេះថា៖«អាគង ខ្ញុំសុំខ្ចីប្រដា ប់សាក ថ្មរបស់ឯងមួយភ្លេតណា។ អរគុណទុកជាមុន។ NB:កុំភ្លេចថ្វាយបង្គស៊ូប៊ូស»នេះជាពាក្យបកប្រែកអ្នកលេងហ៊្វេសបុកម្នាក់ដែល ចេះភាសាគាត់៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្ត