នៅព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ព័ត៌មាន ប្រចាំខេត្តស្វាយរៀង» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមានលោកគ្រូបង្រៀនម្នាក់នៅខេត្តស្វាយរៀង បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង អីលូវគាត់បានទទួលមរណភាពហេីយ គាត់រស់នៅខេត្តស្វាយរៀង»។ ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ មែន សុភ័ន បានមានការបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែជំងឺក្រពះពោះវៀន។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តDay: January 11, 2021
កំសត់ពេកហើយ! កង់បែកបាក់ មកច្នៃដាក់ឈើជិះ និងជាកូនបង ត្រូវទទួលបន្ទុកគ្រួសារ ឆ្លៀតចេញពីរៀន មកធាក់កង់លក់ដំឡូងទៀត…
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះថា៖ កំសត់ពេកហើយប្អូនស្រី ជាកូនបងក្នុងគ្រួសារខ្វះខាត ពេលចេញពីរៀនឆ្លៀតធាក់កង់លក់ដំឡូង ដេីម្បីបានកំរៃខ្លះអោយម្ដាយបង់ធនាគារ អ្វីដែលអាសូរខ្លាំងនោះគឺប្អូនស្រីពុំមានកង់ល្អជិះនោះទេ គឺយកកង់ចាស់បាក់បែកឆ្នៃដាក់ឈេី យកមកធាក់លក់ដំឡូងតាមភូមិ។ គ្រួសារប្អូនខ្វះខាតណាស់ ដូចនេះសូមបងប្អូនក្នុងនិងក្រៅប្រទេសមេត្តាជួយជាស្បៀងអាហារឬកង់ថ្មី ដល់គ្រួសារប្អូនស្រីផង ប្អូនរស់នៅខេត្តបាត់ដំបង លេខបរិច្ចាគសម្រាប់ជួយគាត់:097/096,9988938 ABA:001305076 សូមជួយចែករំលែកព័ត៌មាននេះផង🙏។
អានបន្តកាន់តែស្រណោះ! ពេលឃើញទិដ្ឋភាពបុណ្យ ស ព របស់នារីអូតេសស្រស់ៗបែបនេះ ឯ ម្នាក់ៗយំស្ទើរតែ….(មានវីដេអូ)
ហ្វីលីពីន៖ រឿងរ៉ាវដ៏កក្រើកពេញហ៊្វេសបុក ដោយនារីអូតេសដ៏ស្រស់ស្អាតម្នាក់ នាងបានជួបជុំជាមួយនឹងមិត្តភក្តិ និងស្លាប់បន្ទាប់ពីពិធីជប់លៀងឆ្នាំ ថ្មីយ៉ាងអាថ៏កំបាំង រហូតមកដល់ពេលនេះថ្វីបើមានតម្រុយខ្លះៗ ប៉ុន្តែលទ្ធផលផ្លូវការនៃការស្រាវជ្រាវពុំទាន់មានប្រភព ណាស់បញ្ចក់១០០ភាគរយនៅឡើយទេ។ ដោយឡែងងាកមកទិដ្ឋភាពស ពរបស់នាងក្នុងនោះផងដែលមានមនុស្ជាច្រើនបានទៅចូលរួមរំលែកទុក្ខ ក៌ដូចជាសារពត៌មាន ជាច្រើនបានចុះទៅដល់ កន្លែងផ្ទាល់ សម្តែងការសោកស ស្តាយចំពោះរូបនាង ជាពិសេសបើយោងតាមប្រភពវិដេអូឃើញថាមិត្តភ័ក្រ សាច់ញាតិ្តជនរងគ្រោះ ម្នាក់ៗយំស្ទើរតែ គាំងទៅហើយ៕ តោះកុំអោយខាតពេលយូរ ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តអុញនោះ! ផ្ទុះការរិះគន់ព្រាត ក្រោយម្តាយរបស់នារីរង គ្រោះ ហៅកូនស្រីខ្លួនសុទ្ធតែ….
បរទេស៖ បើនិយាយរឿងនារីស្រស់ស្អាត ជនជាតិ ភីលីពីន អាយុ 23ឆ្នាំ នាងជា កញ្ញាឯកចំណាត់ថ្នាក់ទី2 នៃកាប្រកួត Miss Silka Davao 2017 និង ជា អ្នកបំរើការលើយន្ត ហោះ philippine airlines 2- នៅយប់ឆ្លងឆ្នាំថ្ងៃ 31 ធ្នូ 2020 Christine បានទៅ កម្មវិធីជប់លាង ឆ្នាំថ្មីជាមួយមិត្ត ភក្តិ នៅ សណ្ឋាគារមួយកន្លែង ក្នុងក្រុង Manila ដោយជា party រៀបចំឡើងលក្ខណៈឯកជន ដែលមុនពេលទៅ នាង ក៏ បាន call ប្រាប់ម្ដាយ និង បញ្ជាក់កុំអោយម្ដាយ បារ ម្ភ ព្រោះគ្រប់គ្នាក្នុង កម្មវិធី សុទ្ធតែអាចទុកចិត្តបានដែលកក្រើកពេញ បណ្តាលសង្គម។ ដោយឡែកងាកមកលោកស្រី Sharon Dacera ជាម្ដាយនៃនារីបម្រើការលើយន្តហោះ ក្នុងនោះផងដែរ ស្រាប់តែ ពេលថ្មីៗនេះ វីដេអូនៃកិច្ចសំភាស៍ទី ២ របស់ម្តាយនារីរងគ្រោះ Christine បានធ្វើឲ្យមហាជន និង ប្រជាជនហ្វីលីពីនជាច្រើន ហាក់មិន ពេញចិត្តនឹងសម្តីលោកស្រី និង រិះគន់យ៉ាងចាស់ដៃ ក្រោយពីលោកស្រីបានហៅកូនស្រីខ្លួនសុទ្ធតែ «កូនស្រីរបស់នាងប្រៀបដូចជា sacrificial lamb (ដង្វាយ)» ។ លោកស្រីបានរៀបរាប់លម្អិតថា «Christine គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ! ខ្ញុំ មិនចង់និយាយ អ្វីច្រើននោះទេ … ខ្ញុំក៏មិនចង់ឲ្យមានរឿងអ្វីទៅកូនប្រុស និង ចៅប្រុសរបស់អ្នកទាំងអស់គ្នាដែរ ។ ត្រឹមត្រូវណាស់ Chrisine…
អានបន្តអនិច្ចា អតីតនិស្សិតពេទ្យឆ្មបម្នាក់ ជាប់អាហារូបករណ៍ ទៅរៀននៅប្រទេសថៃ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានក រណីស ង្ស័យ ស្រ្តីជា និស្សិតពេទ្យ ម្នា ក់ ច ង .ក ស ម្លា ប់ ខ្លួ ន នៅ ក្នុងដីឡូតិ៍មួយកន្លែង ។ សាកសពមានឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ជាអតីតនិស្សិតពេទ្យ ឆ្ម ប ជា ប់អាហារូបករណ៍ រៀននៅប្រទេសថៃ ហើយបានរ ត់គេ ចចេញពីផ្ទះ បាត់ខ្លួនប្រមាណជាង២ខែមកហើយ ។ តាមនគរបាលបានឱ្យដឹងថា នារីរូបនោះ បា ន ច ង ក ស ម្លា ប់ ខ្លួន នឹងខ្សែនី ឡុ ង ភ្ជា ប់ទៅនឹងដើមពុទ្រាក្នុងព្រៃហើយត្រូវបានក្មេងៗក្នុងភូមិ ទៅបេះពុទ្រា ប្រទះឃើញ ។
អានបន្តជួប ព្រះនាងតូច លើកនេះ ឌួង ហ្សូរីដា ទប់អារម្មណ៍លែងជាប់ហើយ ដោយសរសើរ ទ្រង់ ចំៗ នូវពាក្យបែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ តារាសម្តែង និងពិធីការិនី ដ៏ល្បី គឺ ឌួង ហ្សូរីដា បានជួបផ្ទាល់ជាមួយ ព្រះនាងតូច ដល់ថ្នាក់ទប់ចិត្តអត់បាន ក៏ទំលាយអារម្មណ៍ក្នុងចិត្តប្រាប់ថា ៖ “ថ្ងៃនេះបានជួបព្រះភក្រ្ត័ព្រះនាងតូច ជេណា ទៀតហើយ…! ជួបលើកណា រឹតតែលង់ស្នេហ៍ ព្រះអង្គទ្វេដង សំខាន់ពិតជាសូមកោតសសើរនឹងសមត្ថភាពដ៏អស្ចារ្យរបស់ព្រះអង្គ ដែលក្មេងធម្មតាអាយុទើបតែ ៨ឆ្នាំ ប៉ុន្តែលោកពូកែគ្រប់យ៉ាង ខាងវិស័យសិល្បៈសម្តែង និង ច្រៀង បានយ៉ាងប្រសប់។ កំពុងតែពិភាក្សាជាមួយម្ចាស់ម៉ែ និង អ្នកគ្រប់គ្រងរបស់លោកថានឹងរៀបចំការងារពិសេសមួយសំរាប់ទ្រង់រាល់ការចេញសម្តែងថ្វាយលោកជាពិសេស នេះជាបេះដូងអ្នកគោរព ស្រឡាញ់ និង គាំទ្រខ្សែរាជវង្សកម្ពុជា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖
អានបន្តអស់ទាស់ហ្មង! ផ្ទុះការគាំទ្រយ៉ាងខ្លាំង ក្រោយទស្សនា MV បទ “I’m Not The Gang”, ដល់ថ្នាក់ ធ្វើឲ្យ ខេមរៈ សិរីមន្ត រំភើបពេក ក៏និយាយបែបនេះថា…(មានវីដេអូ)
កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “I’m Not The Gang” ដែលជាការបកស្រាយ ដោយតារាចម្រៀងដ៏ល្បី គឺ លោក ខេមរៈ សិរីមន្ត, និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ Avid Steinberg។ លុះមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ បទ “I’m Not The Gang” បានចេញ MV ជាផ្លូវការហើយ ព្រមទំាងផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ល្អមើលតាំងពីដើមដល់ចប់ មើលហើយ មើលទៀត មិនចេះធុញទ្រាន់ឡើយ អមជាមួយស្តាយ៍ និងការតុបតែងឡើងប្លែក។ ពិសេស MV មួយនេះ គឺជាការដឹកនាំសម្តែងដោយ លោកស្រី គួយ ផល្លី ដែលត្រូវបានគេស្គាល់ថា ជាភរិយាដ៏ស្រស់ស្អាត របស់លោក ខេមរៈ សិរីមន្ត តែម្តង។ ទស្សនា MV នេះចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នា សរសើរព្រាត ថា ៖ អស់និយាយមកMVនេះ គឺកប់តែម្តង ឡូយហើយប្លែកទៀត ពិសេសមែនបងមន្ត ទាក់ទាញប្លែកភ្នែក, ពីរោះហើយ មានន័យណាស់បាទ, កប់បាត់MVមួយបទនេះ ស្តាយ៍កប់ សំខាន់មើលឡានចុះ ឡើងឡូយ, ចេញមកលើកនេះ ញាក់សាច់, ពីរោះណាស់ MV ល្អឥតខ្ចោះ, Wow…
អានបន្តអានសារហើយទប់ទឹកភ្នែកមិនជាប់ទេ! សារចុងក្រោយរបស់ម្ដាយកូនជនជាតិឥណ្ឌូណេស៊ី ដែលបង្ហោះមុនពេលយន្ដហោះធ្លា ក់
ឥណ្ឌូណេស៊ី៖ មហាជនជាច្រើនបានសម្ដែងអារម្មណ៍សោកស្ដាយ និងអាណិតអាសូរជាពន់ពេក បន្ទាប់ពីបានឃើញរូបថត និងសារដ៏រំជួលចិត្ដចុងក្រោយមួយ របស់ស្ដ្រីជាអ្នកដំណើរម្នាក់រួមទាំងកូនៗរបស់គាត់ ដែលបានបង្ហោះមុនពេលយន្តហោះប៊ូអ៊ីងមួយគ្រឿង ផ្ទុកមនុស្សចំនួន ៦២នាក់បានជួបឧបទ្ទវហេតុធ្លាក់ចូលក្នុងសមុទ្រ កាលពីរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន។ រូបថត Selfie មួយសន្លឹករបស់ស្ដ្រីជាម្ដាយឈ្មោះ Ratih Windania បានថតជុំគ្នាជាមួយកូនៗរបស់គាត់ចំនួន៣នាក់ ខណៈពេលនៅក្នុងយន្ដហោះ ហើយភ្ជាប់ជាមួយសារដ៏រំជួលចិត្ដមួយទៀត ដែលបង្ហោះមុនពេលចេញដំណើរ ដោយបានសរសេរថា៖ លាហើយគ្រួសារ…ឥឡូវនេះ យើងកំពុងធ្វើដំណើរទៅផ្ទះ។ ប្អូនប្រុសរបស់អ្នកស្រី Ratih បានឲ្យដឹងដែរថា បងស្រីរបស់លោក និងកូនចំនួនពីរនាក់បានឈប់សម្រាករយៈពេល៣សប្ដាហ៍ ហើយបានធ្វើដំណើរចម្ងាយ ៧៥០គីឡូម៉ែត្រទៅលេងផ្ទះ នៅទីក្រុង Pontianak។ ដំបូងឡើយ ពួកគេគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរផ្សេង ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែផ្លាស់ប្ដូរជើងហោះហើរវិញ។ លោក គឺជាអ្នកដឹកពួកគេទៅព្រលានយន្ដហោះ ហើយលោកនៅតែមិនអស់ចិត្ដថាយន្ដហោះនេះធ្លាក់ ព្រោះវាកើតឡើងលឿនពេក។ គួររម្លឹកថា យន្តហោះប៊ូអ៊ីងB737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya Air បានជួបឧបទ្ទវហេតុក្រោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិSoekarno-Hatta នៃទីក្រុងចាកាតាបាន ៤នាទីប៉ុណ្ណោះ។ ជុំវិញករណីនេះដែរ បុរសម្នាក់បានរៀបរាប់ថា គាត់កំពុងតែនេសាទនៅលើសមុទ្រ នៅពេលគាត់បានឃើញយន្ដហោះធ្លាក់ចូលក្នុងទឹក ក្បែរកប៉ាល់របស់គាត់។ លោកថា យន្ដហោះធ្លាក់ចុះលឿនដូចផ្លេកបន្ទោរហើយវាក៏បានផ្ទុះតែម្ដង វាដូចជាគ្រាប់បែកឬរលកយក្សស៊ូណាមិអីចឹង ខណៈពេលនោះកំពុងភ្លៀងខ្លាំង។ ជាមួយគ្នានេះដែរ អ្នកស្រុកនៅលើកោះក្បែរនោះម្នាក់ទៀត បាននិយាយថា គេបានឮសំឡេងផ្ទុះពីរដង មុនពេលបានឃើញបំណែកដែកយន្ដហោះអណ្ដែតក្នុងសមុទ្រ។ យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យយន្ដហោះនេះធ្លាក់យ៉ាងណានោះ គេនៅពុំទាន់បង្ហាញនៅឡើយទេ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញ អ្នករុករកបានរកឃើញទីតាំងប្រអប់ខ្មៅហើយ៕
អានបន្តពុទ្ធោអើយ! បុរសម្នា ក់ បែរជាបាត់ប ង់ ជិវិតភ្លាមៗ ទាំង ដែល ទើបរៀបកា រ មិនដល់មួយខែ ផង បានបន្សល់ទុកអោយប្រពន្ធនៅ ខូចចិត្តម្នា ក់ អែង នោះព្រោះតែ
(ព័ត៌មានបឋម): នាថ្ងែទី១០ ខែមករា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់ដែរគេដឹងថាទើបរៀបការថ្មីថ្មោង បានទទួលមរណភាព ចាក ចោល ប្រពន្ធជាទីស្រឡាញ់ យ៉ាងឆាប់រហ័ស។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Mss Anna ដែលជាប្រពន្ធ បានបង្ហោះសារដ៏ក្រៀមក្រំអានហើយស្ទើរស្រក់ទឹកភ្នែកថា «ប្តីអើយ ហេតុអីទៅចោលអូបងដាច់ចិត្តណាស់ យើងទើបតែរៀបការមិនទាន់បាន1ខែផង បងអើយបង អូនរស់យ៉ាងម៉េចទៅអូនសូមទោសដែលជួយបងមិនបាន តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់ រហ័សដូច្នេះ គឺខ្យល់គរខណ:ពេលដើរហាតលប្រាណ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕
អានបន្តសង្វែកណាស់! ការធ្លា ក់យន្តនៅឥណ្ឌូណេស៊ី ម្តាយនិងកូនស្រីបានថតមុនឡើងយន្តហោះ ឥឡូវត្រូវក្រុមរុករកឥណ្ឌូណេស៊ី រកឃើញអាវនិងបំណែកសាកស ពកុមារីនោះហើយ
(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ បានប្រមូលបំណែកសាកសពមនុស្សបានចំនួន ៥ថង់ដាក់ស ព និងបំណែកយន្ដហោះចំនួន៣ថង់ ចេញពីទីតាំង ដែលយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានធ្លា ក់កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ម្នាក់មកពីទីភ្នាក់ងារជាតិស្រាវជ្រាវ និងជួយសង្រ្គោះឥណ្ឌូណេស៊ី បានលើកឡើងដូច្នេះថា៖ «យើងទទួលបានថង់ចំនួន៣ដែលមានផ្ទុកបំណែកយន្ដហោះ និងថង់ចំនួន៥ទៀត ផ្ទុកបំណែកសាកស ពមនុស្ស»។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមទៀតថា បំណែកសាកស ព នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបញ្ជាក់អត្តសញ្ញាណ រីឯបំណែកយន្ដហោះនឹងត្រូវបញ្ជូនទៅកាន់ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូន ដើម្បីវិភាគ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះ និងតាមរកយន្ដហោះដែលបានធ្លា ក់ចូលក្នុងសមុទ្រ នៅតែបន្តធ្វើឡើងនៅឡើយ។ យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន នៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បាន បាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា និងចូលក្នុងសមុទ្រ។ បើតាម រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi យន្ដហោះនេះបានធ្លា ក់ចូលក្នុងសមុទ្រជ្វា (Java Sea) ស្ថិតនៅក្បែរកោះ Laki…
អានបន្ត