តើអាចទេ ប្តូរពីរៀបចំថ្លៃបណ្តាការជាប្រាក់ដុល្លារ ប្រែមកជារូបិយប័ណ្ណជាតិយើងវិញ អោយច្រើនជាងលុយដុល្លារ

ចំពោះ​ជន​ជាតិ​ខ្មែរ​ ពិធី​រៀប​អាពាហ៍ពិពាហ៍​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយ​មុននឹងឈានដល់ការរៀប​អាពាហ៍ពិពាហ៍​ យុវជន​ យុវតី​ខ្មែរ​ បានមានការ​ស្វែងយល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ ហើយក៏​មាន​គូស្នេហ៍​មួយ​ចំនួន​ទៀត​បាន​តស៊ូ​នូវ​ឧបសគ្គ​ និងដោះស្រាយ​បញ្ហា​ជា​ច្រើន​រួម​គ្នា​ទម្រាំមានថ្ងៃ​ដ៏ពិសេស​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ឡែក​ ក្រឡេក​មក​មើល​ពី​គូ​ស្នេហ៍​មួយ​គូ​នេះ​វិញ​ ពួក​គេ​ទាំង​ពីរ​នាក់បានក្លាយទៅជា​គូ​ដណ្ដឹង​នឹង​គ្នា​ហើយ​ បន្ទាប់​ពី​មានការដឹងលឺពីចាស់ទុំទាំងសងខាងដោយបានរៀប​ចំនូវ​ពិធី​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ​ទី០៧​ ខែ​មករា​ ឆ្នាំ​២០២១​ ដែលកូនកំលោះមានឈ្មោះ​ ចាន់​ សុផុន​ និងកូនក្រមុំមានឈ្មោះ​ វី​ ស្រី​អូន​ ហេីយអ្វីដែលគួរឲ្យចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​នោះ​​ ចំពោះ​លុយថ្លៃ​បណ្តាការគឺបាន​រៀបចំជាប្រាក់រៀលខ្មែរ​ ដែលខុល​ប្លែកពីសព្វមួយដង​ ខណៈ​មាន​គូស្នេហ៍​ជាច្រើន​បាន​រៀប​ចំ​ជា​ប្រាក់​ដុល្លារ​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមាន​ឈ្មោះ​ Fong Fiyang បាន​មានការ​ លើក​ឡើង​ថា៖«អាចទេប្ដូរពីប្រាក់ដុល្លារប្រែមកជារូបិយប័ណ្ណជាតិយើងវិញ។​ ខ្ញុំចង់ឃើញប្រជាជនយើងប្រើរូបិយប័ណ្ណជាតិយើងអោយច្រើនជាងលុយដុល្លារ​ ហើយក៏ចង់អោយភ្ញៀវបរទេសចូលមកលេងក្នុងស្រុកយើងក៏ប្រើរូបិយប័ណ្ណជាតិយើងដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទីបំផុត ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តហើយ ដោយប្រាប់បែបនេះថា “មួយជីវិតខ្ញុំ តែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយត្រូវគេគិតថា យើងជាមនុស្សមិនល្អទៀត, មនុស្សមិនល្អម្នាក់នេះបាន…”

គួរបញ្ជាក់ឡើងវិញបន្តិចថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនោះ លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ស្រាប់តែនៅមុននេះបន្តិច នាយប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចាប់ផ្តើមចំណាយពេលវេលាលើខ្លួនឯង និងកូនៗអោយបានច្រើន។ មួយជីវិតខ្ញុំតែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយ ត្រូវគេគិតថាយើង ជាមនុស្សមិនល្អទៀត។ មនុស្សមិនល្អម្នាក់នេះបានលះបង់ពេលវេលាកន្លៈជីវិត ដើម្បីបំពេញបំណងសេចក្តីប៉ងប្រាថ្នារបស់គេ ដោយភ្លេចគិតពីខ្លួនឯងទាល់តែសោះ រហូតគ្មានសល់អ្វីទាល់តែសោះ ឱមនុស្សអាក្រក់អើយ។ ហាត់វាយកូនហ្គោលឡើងវិញ បន្ទាប់ពីបានបិទតារាងកូនហ្គោលខ្លួនឯង កែទៅជាតារាងបាល់ទាត់វិញ កាលពីជាង 10 ឆ្នាំមុន”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឡូវកប់ហ្មង! លើកទី១ហើយ ដែល លោក សុវណ្ណ រិទ្ធគីន ជិះប៉ះម៉ូតូកង់បីឥណ្ឌា ទំនើបបែបនេះ មានបំពាក់ កាមេរ៉ា សុវត្ថិភាព, GPS, បំពង់ពន្លត់​អគ្គិភ័យ, ខ្សែក្រវ៉ាត់សុវត្ថិភាព…, មើលហើយ រឹតតែញាក់សាច់ (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក សុវណ្ណ រិទ្ធគីន នោះ ហើយក៏ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក សុវណ្ណ រិទ្ធី ផងដែរ។ ស្រាប់តែ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធគីន បានជួបម៉ូតូកង់បីឥណ្ឌាដ៏ទំនើបមួយ ដែលធ្វើការកែច្នៃដោយបងប្រុសម្នាក់ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវីដេអូ ដែលលោក សុវណ្ណ រិទ្ធគីន បានបង្ហោះនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ូតូកង់បីឥណ្ឌា ច្នៃដោយបងប្រុសម្នាក់នេះ មានដូចជា បំពាក់ កាមេរ៉ា សុវត្ថិភាព, GPS, បំពង់ពន្លត់​អគ្គិភ័យ, ខ្សែក្រវ៉ាត់សុវត្ថិភាព, ប្រព័ន្ធសម្លេង និងបំពាក់គ្រឿងមួយចំនួនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សុវណ្ណ រិទ្ធគីន ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានបញ្ជាក់ប្រាប់ថា “ជួបហើយម៉ូតូកង់បីឥណ្ឌា Full options ២០២១ ទំនើបជាង ឡានឡាំបូគីនី ទៀត ពិតជាគំនិតច្នៃប្រឌិតឡូយរបស់គាត់មែន និយាយមែន ដំបូងស្មានថាយន្តហោះតើ ទឹកចិត្តឪពុក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ក៏បានបន្ថែមនៅក្នុង comment ថា “អរគុណសម្រាប់ការខំមិន របស់បងប្អូន តែសុំខំមិនឱ្យមានសីលធម៌ផងណា ក្នុងនាមជាខ្មែរដូចគ្នា បើតាមគាត់ប្រាប់ខ្ញុំ គាត់បានរៀបចំដាក់ធុងពន្លត់អគ្គិភ័យ ការពាររួចជាស្រេច ក៏ដូចជាបានរៀបចំឆែកមើលជារៀងរាល់ថ្ងៃ ចំពោះអ្វីដែលគាត់ដំឡើងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រព័ន្ធភ្លើង យើងគួរតែលើកទឹកចិត្តគាត់ ហើយនឹងណែនាំគាត់ ឲ្យមានការប្រុងប្រយ័ត្ន មិនមែនឃើញគាត់ធ្វើបែបនេះ យើងបែរជានិយាយរិះគន់ថាអាក្រក់ៗ ដោយមិនមានការពិចារណា សម្រាប់ខ្ញុំពិតជាសុំសរសើរគាត់ ចំពោះគំនិតរបស់គាត់ តែអ្វីដែលខ្ញុំប្រាប់គាត់សុំឲ្យគាត់គិតពីសុវត្ថិភាពជាចំបង ។ គាត់គិតសុវត្ថិភាព ជាងយើងទៅទៀត គាត់ច្នៃរហូត មានខ្សែក្រវ៉ាត់…

អានបន្ត

បាត់មុខយូរ! អន្ទិត​ ឡុង ចន្ថា ចេញមករៀបរាប់​ពី​ភាព​កម្សត់​របស់ខ្លួន ក្រោយ​សឹក​រួច ដោយ​បញ្ជាក់​ច្បាស់​ៗ​…(មានវីដេអូ)

នៅក្នុង​ការ​ជិះ​ឡាន​ឌុបម៉ូយទៅ​ចូលរួម​ពិធី​មង្គលការ​គេ​ អន្ទិត​ឡុង ចន្ថា បាន​ធ្វើការ​ឡាយ​វីដេអូ និយាយ​គ្នា​លេង​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ក្នុង​នោះ ក៏បាន​រៀបរាប់​ពី​ភាព​កម្សត់​ក្រោយពេល​សឹក​រួច អត់​មាន​លុយ​ចាយ មិន​ដឹង​ធ្វើ​អី​ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ​ការ​ឡាយ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ដោយ​អ្នកខ្លះ​បានធ្វើការ​សួរសុខទុក្ខ អ្នកខ្លះ ស្នើ​ឲ្យ​អន្ទិត​ឡុង ចន្ថា បួស វិញ​ផងដែរ​។ ជាការ​ឆ្លើយតប​អន្ទិត​ឡុង ចន្ថា បញ្ជាក់​ថា មិនបាច់​ចាប់អារម្មណ៍​នោះទេ បន្តិច​ទៅ នឹង​បួស​វិញ​ហើយ អាចមុនចូលឆ្នាំ ចូលឆ្នាំហើយ បើមិនចឹងទេ អាច៥ឆ្នាំទៀត តែ​ឥឡូវ​ដើរលេង​ឲ្យ​ឆ្អែត​សិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុង​ការ​ឡាយ​នោះ អន្ទិត​ឡុង ចន្ថា បាន​ឆ្លៀត​និយាយ​បន្តិច​ពី​ជីវិត​ក្រោយពេល​សឹក​ដូច្នេះ​ថា «​សឹក​ហើយ​អី​ហើយ​នៅតែ​ផ្ទះ​ម៉ែ នៅឯ​ស្រុក មិន​ដឹង​ធ្វើ​អី បើ​មិន​ចេះ​ធ្វើ​អី​ផង​នៅតែ​ផ្ទះ ជិះ​ម៉ូតូ​លិច​កើតៗ ជិះ​ម៉ូតូ ធុញ​ជិះ​ឡាន ជិះ​ឡាន​ធុញ ជិះ​ម៉ូតូ ចេះតែ​ដើរ​ទៅ​ធ្វើ​ម៉េច បើ​យើង​មិន​ដឹង​ទៅ​ណា ទៅ​ណី ទំនេរ​ៗ​ទិញ​លៀស​ហាល ចាក់​សាំង​៥​លីត្រ ទៅ​ទៅ​ទិញ​លៀស​ហាល​២​កំប៉ុង​នៅ​តាកែវ​ចឹ​ង​ទៅ ហើយ​ទៅផ្ទះ ទៅ​អី​វិញ​ចឹ​ង​ទៅ កម្សត់​ចង់​ងា ប់ មិន​ដឹង​រក​អី ធ្វើ​អី អា​លុយ​ក៏​គ្មាន និយាយ​ទៅ​គ្មាន​ទៅ​អស់ កម្សត់​ណាស់​…»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះ​វីដេអូ​ខាង​លើ​នេះ អន្ទិត​ឡុង ចន្ថា ធ្វើការ​ឡាយ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២១ ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​គិត​មកដល់​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១​នេះ មាន​អ្នក​ចុច​ឲ្យ​ជា​Emoji​ផ្សេងៗ​រហូតដល់​២​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​ចែករំលែក​បន្ត​រហូតដល់​ជិត​៣​ពាន់​ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​បញ្ជាក់​ថា ក្រោយពី​បែក​ធ្លាយ​សំឡេង​ព្រះសង្ឃ​ឡុង ចន្ថា ឆាត និង​ខ​ល​ទូរ​សព្ទ​ញ៉ែ​ស្រី​រួចមក មាន​មហាជន​ជាច្រើន បាន​ធ្វើ​ការរិះគន់ ស្នើ​ឲ្យ​ផ្សឹក កុំ​ឲ្យ​ខូច​ដល់​សាសនា ហើយ​ពេលនោះ សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ក៏បាន​ចេញ​លិខិត​មួយ សម្រេច​មិនឱ្យ ភិក្ខុ…

អានបន្ត

ខ្លោចចិត្ត! ទិដ្ឋភាពសាច់ញាតិ យំគគ្រូកពេញព្រលានយន្តហោះ ចាំចាំស្ដាប់ដំណឹងយ៉ាងអន្ទះសា

ស្របពេលដែលបេសកកម្ម រុករក និងជួយសង្គ្រោះអ្នកដំណើរនៅលើយន្តហោះ SJ182 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា កំពុងប្រព្រឹត្តិយ៉ាងសកម្មនោះ មានគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្ដិ នៃជនរងគ្រោះកំពុងរង់ចាំស្ដាប់ព័ត៌មានយ៉ាងអន្ទះអន្ទែងបំផុត នៅឯព្រលានយន្តហោះ Supadio airport នៅទីក្រុង Pontianak លើកោះប័រណេអូរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Muhammad Haekal ជាបងប្អូនជីដូនមួយរបស់អ្នកដំណើរម្នាក់ឈ្មោះ Athar Rizki Riawan និងមានសមាជិក ៤នាក់ទៀតនៃគ្រួសាររបស់គាត់បានជិះលើយន្ដហោះ SJY182 បាននិយាយថា “ខ្ញុំសង្ឃឹមថានឹងមានអព្ហូតហេតមួយ អាចជួយឱ្យពួកគេនៅមានជីវិតទៅចុះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសខាងលើរៀបរាប់ទាំងក្ដុក្ដួលទៀតថា «ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់អ្នកជួយសង្គ្រោះនឹងរកឃើញសាកសពរបស់ពួកគេ ដើម្បីយើងអាចធ្វើពិធីបញ្ចុះសពបានត្រឹមត្រូវ» ។ នេះបើតាមការធ្វើបទសម្ភាសរបស់បណ្ដាញសារព័ត៌មាន CNA កាលពីថ្ងៃទី ៩ មករា ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងថា កាលពីថ្ងៃទី ៩ មករា ២០២១ យន្តហោះដឹកអ្នកដំណើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya បានចាកចេញពីព្រលានយន្តហោះទីក្រុងហ្សាកាតា ហើយឆ្ពោះទៅកាន់ទីក្រុង Pontianak ភាគខាងលិចនៃខេត្តកាលីម៉ាន់តាន់ ។ ភ្លាមៗពេលចាកចេញពីទីក្រុងហ្សាកាតា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយយន្តហោះ Sriwijaya បានបាត់ខ្លួននៅរយៈកម្ពស់ប្រមាណ ៣ ០០០ ម៉ែត្រ មិនដល់ ៦០ វិនាទីផង មុនយន្តហោះបាត់ចេញពីប្រព័ន្ធរ៉ាដា ។ ដោយផ្អែកលើបំណែកយន្តហោះ និងភ័ស្តុតាងមួយចំនួន អាជ្ញាធរបានសន្មតើថា យន្តហោះខាងលើ មុខជាធ្លាក់ចូលក្នុងសមុទ្រជ្វា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យន្តហោះខាងលើបានដឹកអ្នកដំណើរ ៦២ នាក់ ក្នុងនោះមានក្រុមការងារយន្តហោះ ១២នាក់ ហើយក៏មានកុមារចំនួន ១០…

អានបន្ត

អបអរសាទរផង! ទីបំផុត សាយ ដែលបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌ដោយជោគជ័យ បន្ទាប់ពីចំណាយពេល ៩៧ថ្ងៃ

(ភ្នំពេញ)៖ លោក អួន បឋម ហៅ សាយ បានចាប់ផ្ដើមកម្មវិធីមនុស្សធម៌ដែលមានឈ្មោះថា «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលកំពុងបំពេញប្រតិបត្តិការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សាយ បានចាប់ផ្តើមបេសកកម្មរត់របស់ខ្លួននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្លងកាត់ ២១ រាជធានី-ខេត្ត ក្នុងចម្ងាយ ២៤០៨គីឡូម៉ែត្រ មុននឹងរត់មកដល់ទីតាំងបញ្ចប់នៅចំណុចចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងបេសកកម្មស្វែងរកថវិកាមនុស្សធម៌ ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនេះ កម្មវិធី «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» បានទទួលថវិកាចំនួនជាង ៤៧ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលមកដល់គោលដៅចុងក្រោយ សាយ បានបង្ហាញអារម្មណ៍មោទនភាពសម្រាប់ការចូលរួម ហើយបាននិយាយថា «មានវិធីផ្សេងច្រើន តែអ្វីដែលខ្ញុំបានធ្វើគឺ ខ្ញុំបានលះបង់ ចេញពីខ្ញុំ ហើយបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើង ចូលរួមខ្វាយខ្វល់ ដល់កុមារកម្ពុជា និងចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរជាមួយគ្នា។ ខ្ញុំមិនដែលមានអារម្មណ៍ស្តាយក្រោយទេ។ ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីកុមារកម្ពុជា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការសហការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត នៅទូទាំងប្រទេសបានចូលរួមសម្របសម្រួល ផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគគាំទ្រសកម្មភាពមនុស្សធម៌នេះ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់ដោយជោគជ័យ ដែលនេះបង្ហាញពីការផ្ដល់ឱកាស និងជួយគាំទ្ររបស់ ស.ស.យ.ក. ដល់យុវជនជំនាន់ក្រោយដែលមានឆន្ទៈក្នុងការចូលរួមលះបង់ត្រលប់ទៅកាន់សង្គមជាតិរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស.ស.យ.ក. បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត នៅទូទាំងប្រទេស និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានសហការគាំទ្រដល់ក្រុមការងាររបស់លោក សាយ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនមិនថាតិចក្ដី ច្រើនក្ដី ដើម្បីគាំទ្រដល់ការងារមនុស្សធម៌ និងជួយដល់កុមារកម្ពុជាដែលកំពុងទទួលព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារអង្គរ៕ប្រភព៖FN

អានបន្ត

មើលមួយភ្លែតស្មានតែកូនក្រមុំ! សុខ ស្រីនាង ស្លៀកមួយឈុតនេះ ក្នុងថ្ងៃការ ប៉ែន ស្រីពេជ្រ ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ លាន់មាត់ បែបនេះ ថា…(មានវីដេអូ)

ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងស្រី ដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង។ បទមនោសញ្ចេតនា របស់ តារាចម្រៀងរូបនេះ នៅតែទទូលបានការគាំទ្រ ខ្លាំងដដែលមកដល់ពេលនេះ ស្តាប់ហើយ ស្តាប់ទៀត មិនចេះជិនណាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួន និងការស្លៀកពាក់របស់ ស្រីនាង ពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់ ខណៈពេល តារាចម្រៀងស្រី រូបនេះ បានចូលរួមក្នុងពិធីមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ នាពេលល្ងាច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដ៏ស្រស់ស្អាតរបស់ខ្លួន អមសារជូនពរ គូស្វាមីភរិយាថ្មី ផងដែរ ថា “ចូលរួមពិធីមង្គលការរបស់អ្នកនាងប៉ែនស្រីពេជ្រកាលពីយប់មិញជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពទំាងនេះ ហ្វេនៗ នៅមិនសុខឡើយ ក៏បានសរសើរចំៗថា ៖ ខំលួច​ស្រលាញ់​តាំង​ពី​ខ្ញុំ​នៅក្មេង​ មិនដែល​បាន​ជួប​ផ្ទាល់​សោះ​, សាមញ្ញ​បែប​ថ្លៃថ្នូរ​, ស្រស់ស្អាតណាស់បង ហើយរ៉ូបក៏ស្អាតទៀត, អាយដល រ៉ូប កប់សារី, ស្អាតល្អពេកហើយអូន, រាជនីកំពូលសម្រស់, ស្រលាញ់រាងគាត់ហ្មង បើមុខគាត់វិញ ស្អាតធម្មជាតិ, ស្មានតែជាកូនក្រមុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទំាងនៅមាន comment ជាង ៥០០ ទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ ស្រីនាង ស្លៀកមួយឈុតនេះ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

សូមចូលរួមសោកស្តាយនឹងរំលែកទុក្ខផង! អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ បាន​ទទួល​មរណភាពទាំង​វ័យ​ក្មេង​ ដោយ​សារ​តែ

ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួុយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ យុវជនម្នាក់ មានឈ្មោះ ជុំ ឌីស ធ្លាប់ជាអតីតពលករបម្រើការងារនៅប្រទេសកូរ៉េ ហើយគាត់ទើបតែវិលត្រលប់មករស់នៅប្រទេសកម្ពុជា មិនទាន់ដល់១ឆ្នាំស្រលបួលផង បែរជាជួបរឿងអ កុ ស ល រហូតបាត់បង់ ជី វិត ទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារមិត្តភក្ដិ គឺដោយសារតែគ្រោះ ថ្នាក់ ច រាចរណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa page បំណងល្អពីខ្ញុំ បានសរសេររៀបរាប់ឱ្យដឹងថា៖”សូមចូលរួមរំលែកទុក្ខផង ជីវិតមនុស្សមេីលមិនឃេីញ​ លឿនណាស់ក៏ទៅបាត់​ មិត្តភក្តិបងប្អូន​នឹកស្មានមិនដល់​ គាត់ឈ្មោះ​ ឌីស​ ស្លា ប់ កាលយប់មិញ​ដោយគ្រោះ ថ្នាក់ នៅខ្មែរ គាត់ជាអតីតពលករនៅកូរ៉េ”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែង នូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមសោកស្តាយផង! គាត់ទៅប្រទេសកូរ៉េប្រឹងរកលុយចិញ្ចឹមកូន​ច្រេីននាក់ ដេីម្បីអោយកូនរៀនអោយចប់ តែ អ កុ ស ល ត្រូវទទួលមរណភាព ដោយសារតែ​

កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa page បំណងល្អពីខ្ញុំ បានប្រាប់ឱ្យដឹង នូវដំណឹងដ៏សែន ក្រៀម ក្រំមួយ ខណៈមានពលករខ្មែរយើងម្នាក់ បម្រើការងារនៅប្រទេស កូរ៉េ បានទទួលមរណភាពចាកចោលប្រពន្ធ និងកូនជាទីស្រលាញ់ ពិតជាគួរឲ្យ រ ន្ធ ត់​ ចិត្តជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើតាមរយៈប្រភពខាងលើ បានសរសេររៀបរាប់ឱ្យដឹងថា៖”សូមចូលរួមរំលែកទុក្ខផង គាត់ឈ្មោះ​ មាស​ សាវឿន​ អាយុ៤៨ឆ្នាំ​ ធ្វេីការនៅតំបន់​ មុកផូ​ ថេប៊ូល​ (០៦១) បានជួប គ្រោះ ថ្នាក់ ចរា ចរណ៍​ បាត់ ប ង់ ជី វិត​ នៅកន្លែងកេីតហេតុ ពេលចេញពីថែមម៉ោងការងារយប់មិញវេលាម៉ោង​ ៩​ ៤០នាទី​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់មានទីលំនៅ​៖ ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ​។ គាត់មកប្រទេសកូរ៉េប្រឹងរកលុយចិញ្ចឹមកូន​ច្រេីននាក់ ដេីម្បីអោយកូនរៀនអោយ ច ប់​ ប៉ុន្តែមកជួបរឿង អ កុ ស ល បែបនេះ​ បងប្អូនញាតិមិត្តដែលគាត់​ អាចជួយឧបត្ថម្ភដល់គ្រួសារគាត់ផងតាមរយៈលេខកុង​ ធនាគារ​ Hana៖ 722-910324-33407 preung sopheap ទំនាក់ទំនងសាកសួរ​៖ 010-6466-6168”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់ វិ ញ្ញា ណ ក្ខ ន្ធ​…

អានបន្ត

មិនធម្មតា! ស្ងាត់ៗ ផលិតកម្ម Galaxy Navatra ប្រកាស ជ្រើសរើស អ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ…

ទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra នោះ ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីតារាចម្រៀង ផលិតកម្ម ដែលកំពុងលេចធ្លោនេះ ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់​ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យមហាជន ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា “ជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់…

អានបន្ត