(ហ្សាការតា)៖ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង៦០នាក់ បានដាច់ការទាក់ទងហើយទំនងជាធ្លាក់ចូលក្នុងសមុទ្រជ្វា នៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍នេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។ គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្រ្គោះ អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យថាអាចជាបំណែកយន្តហោះ នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) ខណៈក្នុងចំណោមមនុស្សទាំង៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់ថា មានអ្នកនៅរស់ដែរឬយ៉ាងណានោះទេ៕ ប្រភព៖ freshnewsasia
អានបន្តDay: January 9, 2021
ប្លែករហូតហ្មងអាយដល! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សុភ័ក្រ្ត កុសុម៉ា ស្លៀកមួយឈុតនេះ ចូលរួមមង្គលការ ប៉ែន ស្រីពេជ្រ ម្សិលមិញ ដល់ថ្នាក់ ហ្វេនៗ ចូល comment ប្លែកៗ ថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេល៥ឆ្នាំ ។ កម្មវិធីពេលល្ងាចនៃពិធីនេះ បានរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿ។ ក្នុងនោះ តារាល្បីៗ ក៏បានលេចមុខក្នុងថ្ងៃដ៏ពិសេសនេះផងដែរ មានដូចជា សុខ ស្រីនាង, លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល, ឆន សុវណ្ណរាជ, សុភ័ក្រ្ត កុសុម៉ា, ចំរើន សុភ័ក្ត្រ, ឡុង លីងគ័ង្គ, សុខ សុជាតា, ណុប បាយ៉ារិទ្ធ, គង់ សុជាតិ, ម៉ាដូណា, រ៉េត ស៊ូហ្សាណា, ភឿន សុភាព, សួស វីសា និងស្វាមី, សុគន្ធ និសា, Step ហើយក៏នៅមានតារាជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ហ្វេនៗ ក៏បានចាប់អារម្មណ៍ខ្លាំងផងដែរ ទៅលើ សុភ័ក្រ្ត កុសុម៉ា ដោយសារតែ កុសុម៉ា បានបង្ហោះរូបភាព៣សន្លឹកក្នុងពិធីមង្គលការ ស្រីពេជ្រ ហើយភ្ជាប់សារមួយឃ្លា ថា “សុំទោសកូនក្រមុំផងហាងកាត់ដេរគាត់ស្មានខ្ញុំទៅទទួលពាន Award “។ ឃើញបែបនេះភ្លាម…
អានបន្តដំណឹងបន្ទាបន់! យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី បាត់ដំណឹងក្រោយហោះចេញ ពីទីក្រុងហ្សាការតា
(ហ្សាការតា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានបាត់ដំណឹងនៅមុននេះបន្តិច ក្រោយហោះចេញពីរដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី យន្តហោះខាងលើនេះជាប្រភេទ Boeing 737-500 មានអាយុកាលធ្វើប្រតិបត្តិការ ២៦ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)។ សម្រាប់ចំនួនអ្នកដំណើរ និងអ្នកបម្រើការងារលើនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕ ប្រភព៖ freshnewsasia
អានបន្តរំភើបចិត្តណាស់! ទីបំផុតលោកយាយក្រីក្រ បានទទួលបានផ្ទះថ្មីមួយខ្នងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត…
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឧបត្ថម្ភ ផ្ទះថ្មីមួយខ្នង ចំណាយថវិកាសាងសង់អស់ជាង ១០០០ ដុល្លា ជូនជីដូនវយ័ជរាក្រីក្រមួយរូប ជំនួសផ្ទះចាស់របស់គាត់ដែលមានភាពទ្រុឌទ្រោមរហែកធ្លុះធ្លាយ។ លោក ម៉ែន វណ្ណា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់ឲ្យដឹងថា ជីដូនរូបនេះ ឈ្មោះ កែវ ទួច កើតឆ្នាំ១៩២២ មានទីលំនៅបច្ចុប្បន្នភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោក ខូវ ថានិត មេឃុំវាលរេញដែលបានដឹកនាំក្រុមការងារ និងចូលរួមប្រគល់ផ្ទះនេះ បានសម្ដែងការសាទរអរគុណដល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភសាងសង់លំនៅដ្ឋានថ្មីមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់មាន គ្រែពូក គ្រឿងឧបភោគបរិភោគ អង្ករ និងថវិកាមួយចំនួនទៀត ជូនលោកយាយរូបនេះ៕
អានបន្តមើលឡើងព្រឺសម្បុរ ! នេះជាដំណើរផ្សងព្រេង របស់ ឧកញ៉ា ស្រី ចាន់ថន ក្នុងទឹកដីកម្ពុជាយើង ដែលចំណាយពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ផ្ទះអ្នកភូមិ រំលេចទៅដោយទេសភាពស្អាតៗ ឃើញហើយពិតជាញាក់សាច់…(មានវីដេអូ)
កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ បង្ហាញពីដំណើរផ្សងព្រេង ដែលបានចំណាយអស់ពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ជំរំដងអូរ វាលស្រែ ផ្ទះអ្នកភូមិ និង តំបន់ទេសចរណ៍ជាច្រើនកន្លែង អមដោយទេសភាពស្អាតត្រជាក់ភ្នែក ឃើញហើយពិតជាអស្ចារ្យណាស់ មើលឡើងព្រឺសម្បុរ។ ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃនេះដែរ ខ្ញុំបាទចង់បង្ហាញនូវឃ្លីបវិឌីអូមួយ ដែលខ្ញុំបាទ បានចំណាយពេលជាង២ខែ ក្នុងការចុះបេសកម្មធ្វើដំណើរផ្សងព្រេងដោយផ្ទាល់ ដើម្បីរៀបចំបង្កើតឃ្លីបវីឌីអូនេះឡើង ក្នុងគោលបំណងចង់ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏ដូចជាការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថាន រួមជាមួយនឹងជីវិតតស៊ូ និងកីឡា លើការធ្វើដំណើរផ្សងព្រេងគ្រប់ទីកន្លែងរបស់ខ្ញុំបាទផ្ទាល់ផងដែរ ។ ដូចនេះសូមពុកម៉ែ បងប្អូន ពូមីងទាំងអស់ មេត្តាទស្សនា ក៏ដូចជាជួយផ្តល់ជាមតិយោបល់(Comments) និងចែករំលែក (Share) នូវឃ្លីបវីឌីអូមួយនេះ ទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយកាន់តែទំលំទូលាយ ជូនដល់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ បានឃើញអំពីតំបន់ទេសចរណ៌នៅក្នុងប្រទេសអច្ឆរិយៈរបស់យើងនេះ ។”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តក្តៅៗ! ទីបំផុតបុរស២នាក់ ព្រមទម្លាយអាថ៏កំបាំងនារីអូសតេស តាំងពីព្រឹករហូតដាច់ខ្យល់ ការពិតចឹងសោះ…(មានវិដេអូ)
បរទេស៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកមិនបាច់និយាយច្រើនក៏ប្រិយមិត្តបានជ្រាបខ្លះៗហើយជុំវិញព័ត៌មាននារីអូតេសដ៏ស្រស់ស្អាតបានបាត់បង់ជីវិតយ៉ាងអាថ៏កំបាំង នោះ។ ដោយឡែកនេះបើយោងតាមប្រភពបុរស២នាក់នេះ បានចេញវីដេអូបញ្ចាក់ថានាងនៅមានដង្ហើមទេ មុនម៉ោង ១០ព្រឹកនោះ អ្នកទំាង២បញ្ចាក់ថា មានអ្នកក្នុងបន្ទប់2207 ហៅគាត់ទៅជួយមើលនារីនោះព្រោះក្អួត ចង្អោរពេកហើយ នៅម៉ោង ៦ព្រឹក នាងរអ៊ូថាឈឺក្បាលខ្លំាង បុរសរូបនេះបាននំានាង ទៅបន្ទប់2209 ដើម្បីអោយអ្នកផ្សេងជួយមើល នាង ហើយម៉ោង8ព្រឹក រូបគាត់តែម្នាក់គគ់នៅជាមួយនាង ឃើញគាត់ក្អួតរហូត គាត់ក៌សំរេចដាក់នាងក្នុងអាងទឹក កុំ អោយពិបាក បោសជូត កំអួត គាត់បានបញ្ចាក់ទៀតថានៅមុនម៉ោង10 នាងមានដង្ហើមធម្មតា ឃើញលែងក្អួតក៌ សំរេច លើកដាក់លើគ្រែហើយគ្របភួយ គាត់ក៌ ចេញក្រៅ ប្រហែលម៉ោង12 គាត់ក៌ចូលបន្ទប់2209 វិញដើម្បីដាស់នាងអោយ ទៅបន្ទប់ខ្លួនវិញ មានអីចូលទៅនាង ផុតដង្ហើមហើយ មិនច្បាស់ក្នុងចិត្តក៌ហៅបុគ្គលិក4នាក់ផ្សេងទៀតជួយធ្វើចលនា បេះដូងតែជាអកុសនាង ផុតទៅហើយ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
អានបន្តឈ្លាសា វៃ ខ្លាំងណាស់! កូន ខ្មែររូបនេះ អាចចងចាំថ្ងៃ ខែ ឆ្នាំ គ្មាន ច ន្លោះ កំពុង មានការសរ សើរ ខ្លាំងមាន (វីដេអូ)
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន កំពុងផ្ទុះការកោតសរសើរយ៉ាងខ្លាំងទៅលើក្មេងប្រុសខ្មែរម្នាក់ឈ្មោះ ទ្រី ចាន់រាជ្យ ដែលរូបគេមានសមត្ថភាពដ៏អស្ចារ្យកម្ររកបាន គឺអាចចងចាំថ្ងៃ ខែ ឆ្នាំ នៅក្នុងប្រតិទិនគ្មានចន្លោះ មិនថាពីអតីតកាល ឬនៅក្នុងពេលអនាគតនោះទេ ។ យុវជនរូបនេះ បានបង្ហាញសមត្ថភាពខួរក្បាលអច្ឆរិយរបស់ខ្លួននៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយទូរទស្សន៍ PNN ដែលប្អូនប្រុស អាចឆ្លើយសំណួររបស់គណៈកម្មការអំពីថ្ងៃ ខែ ឆ្នាំ ត្រូវម៉ាច់ៗ គ្មានខុសសូម្បីម្ដង ធ្វើឱ្យទស្សនិកជនដែលបានទស្សនាកម្មវិធីនេះ ព្រឺសម្បុរ កោតសរសើរចំពោះទេពកោសល្យ និង មានមោទកភាពបំផុតលើកូនខ្មែរយើងមិនដាច់ពីមាត់ ។ ចង់ដឹងថា យុវជន ទ្រី ចាន់រាជ្យ មានខួរក្បាលអច្ឆរិយ អាចចងចាំថ្ងៃ ខែ ឆ្នាំ បានដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោម ៖
អានបន្តប្រពៃណាស់! លោកស្រី ទ្រី ដាណា ធ្វើការតាមផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដើររើសសំរាម ហើយក៏បានចុះសួរនាំគាត់ គាត់ឆ្លើយថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលឱ្យប្តីរបស់គាត់ លោកស្រីក៏បានជូនថវិកាទៅគាត់ចំនួន
លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។ ជាក់ស្ដែង កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានធ្វើដំណើរតាមផ្លូវ ក៏បានប្រទះជួបស្រ្ដីម្នាក់ ដែលកំពុងតែរើស ដប និងកំប៉ុង ដើម្បីបានថវិកាខ្លះយកទៅព្យាបាលប្ដីរបស់គាត់ ដែលកំពុងតែសម្រាកព្យាបាលជំងឺ។ ភា្លមៗនោះ លោកស្រី ទ្រី ដាណា ក៏បានជូនថវិកាចំនួន ៥០មុឺនរៀល ទៅកាន់ស្រ្ដីរូបនោះ ដើម្បីអាចជួយសម្រាលបន្ទុករបស់គាត់បានខ្លះ។ លោកស្រី ទ្រី ដាណា ថ្លែងប្រាប់ឱ្យដឹងថា៖ “ធ្វើការតាម ផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដើររើសសំរាមហើយក៏បានចុះសួរនាំគាត់ដល់ពេលសួរទៅគាត់ឆ្លើយថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលឱ្យប្តីរបស់គាត់ពីមុនប្ដីរបស់គាត់និងគាត់ដើររើសរួមគ្នាហើយមានរម៉ក់ដើម្បីដឹក តែដល់ពេលដែលប្ដីគាត់ធ្លាក់ខ្លួនឈឺក៏គាត់លក់រម៉កនោះមកយកលុយទៅជាបាលឥឡូវមិនទាន់ជាទេ ដោយសារគ្មានរម៉កដឹកដូច្នេះអ៊ុំស្រីក៏ដើររើសដើម្បីបន្តទិញថ្នាំឱ្យប្ដីរបស់គាត់ទៀត ខ្ញុំមិនបានឃើញប្តីរបស់គាត់ទេតែក៏ខ្ញុំជូនជាថវិកាបន្តិចបន្តួចគ្រាន់សម្រាលបន្ទុកគាត់ខ្លះ”។
អានបន្តស្មានមិនដល់ ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះបែបនេះសោះ ក្នុងថ្ងៃមង្គលការ របស់ខ្លួន, ច្រៀងផង យំផង មើលហើយ រំភើបតាម (មានវីដេអូ)
ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេលជាង ៥ឆ្នាំ ។ ទំាងកូនកំលោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏បានឃើញ វត្តមានភ្ញៀវកិត្តិយស ទំាងសងខាង រូមទំាងមិត្តរួមអាជីព ជាច្រើន បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង គ្រប់ៗគ្នា។ កម្មវិធីមង្គលការ របស់ ស្រីពេជ្រ នៅពេលល្ងាច បានរៀបចំធ្វើឡើងនៅឯ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។ ក្នុងនោះ ក៏មានវត្តមាន តារាល្បីៗ ជាច្រើនដួង ក្នុងមង្គលការ ស្រីពេជ្រ ផងដែរ មានដូចជា ភឿន សុភាព, សួស វីសា និងស្វាមី, សុគន្ធ និសា, Step, លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល, ឆន សុវណ្ណរាជ, សុភ័ក្រ្ត កុសុម៉ា, ចំរើន សុភ័ក្ត្រ, ឡុង លីងគ័ង្គ, សុខ សុជាតា, ណុប បាយ៉ារិទ្ធ, គង់…
អានបន្តធ្ងន់ករហើយលើកនេះ! ពេលនេះសូម្បីប្រធានាធិបតីហ្វីលីពីន លោក Duterte ចេញមុខលូកដៃ រួចនិយាយច្បាស់ៗបែបនេះថា….
បរទេស៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ប្រិយមិត្តជ្រាបច្បាស់រួចហើយចំពោះនារី អូតែសនោះយ៉ាងណាមិញរឿងនេះនៅតែមិន ទាន់ រកចំលើយឃើញ នៅឡើយទេ ប៉ូលិសកំពុងតែស្វិតស្វាញក្នុងរឿងរ៉ាវនេះ សូមរំលឹកផងដែរថា នារីអូតេសរូបនេះ ត្រូវបាន គេរកឃើញ បាត់បង់ជីវិតនៅ អាងទឹងមួយកន្លែង នាងត្រូវបានមិត្តភក្ដិ ៣ នាក់ និងបុគ្គលិកសណ្ឋាគារដឹកទៅកា ន់មន្ទីរពេ ទ្យ ជា កន្លែងដែលនាងត្រូវ បានគេអះអាងថា ដោយការដាច់សរសៃឈា មខួរក្បាល។ ដោយឡែកងាកមក អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។ ក្នុងនោះផងដែរលោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាត យឧ ក្រិ ដ្ឋ ជ នរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ៕ ដើម្បី ជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្ត