លើលោកយើងនេះសង្ខារមនុស្សពិតជាមិនទៀងទាត់នោះឡើយ ចាប់កំណើតហើយរស់នៅមិនបានប៉ុន្មានក៏ស្លា ប់ទៅវិញ គ្មាននរណាម្នាក់អាចជៀសផុតអំពីសេចក្ដីស្លា ប់នោះទេ ព្រោះវាជាច្បាប់ដែលធម្មជាតិបានកំណត់។ តួយ៉ាងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ៦និង៤៥នាទីយប់ មាននារីម្នាក់ឈ្មោះ ញ៉ គន្ធា អាយុ២២ឆ្នាំ បានទទួលមរណភាពចោលក្រុមគ្រួសារទាំងនៅក្មេងខ្ចី ដោយសារតែជំ ងឺមហារី កខួរ ក្បាល។ ជាមួយគ្នានេះផងដែរក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ (ស៊ុនឡាយ លក់សំលៀកបំពាក់ នារីទាន់សម័យ) បានបង្ហោះនូវសារដ៏ក្រៀមក្រំមួយថា «ខ្ញុំពិតជាសោកស្តាយ ណាស់ មនុស្សល្អដូចប្អូនស្រី សូមប្អូនស្រីទៅអោយបានសុខណាអូនគន្ធា😭😭» ៕
អានបន្តDay: January 8, 2021
អីយ៉ា! លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួមមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ ល្ងាចនេះ មើលទៅការតុបតែងខ្លួន ស្អាតៗណាស់
សូមបញ្ជាក់ឡើងវិញបន្តិចថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ និងប្រិយមិត្តទូទៅ ពិតជាបានជ្រាបហើយថា កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរស ម្នាក់ ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេល៥ឆ្នាំ ។ លុះមកដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា មើលទៅ កូនកំលោះ និងកូនក្រមុំ បានតុបតែងខ្លួនស្រស់ស្អាតណាស់។ ឆ្លៀតក្នុងឱកាសនោះ គេឃើញវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើន ទំាងសងខាង មិត្តរូមអាជីព និងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង នៅកម្មវិធីពេលល្ងាច ដែលបានរៀបចំធ្វើឡើងនៅឯ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។ ក្នុងនោះ មានតារាល្បីៗ ជាច្រើនដួង ក៏បានលេចមុខក្នុងពិធីដ៏អធិកអធមនេះ ផងដែរ មានដូចជា លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល រួមហ្នឹងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីមង្គលការ ប៉ែន ស្រីពេជ្រ ខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមុនគេទៀតហើយ! លោក ឃឹម ហ្វីណង់ថា ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ!
យោងតាមហ្វេសប៊ុករបស់ ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង បានសរសេររៀបរាប់ថា៖ ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។ តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។ ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ… 🙂៕
អានបន្តគួរឲ្យអាណិតណាស់! លោកយាយសព្វថ្ងៃមិនមានកូនចៅនោះទេ រាល់ព្រឹកម៉ោង4ទាភ្លឺលោកយាយតែងតែបណ្ដេីរកង់ ចេញមករេីសសំបកកុំប៉ុងឬសំបកឡាំង យកមកលក់ដេីម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ
បើតាមគណនីមួយឈ្មោះ Phorn Chetra បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកយាយកំ-ស-ត់រើសអេតចាយ។ បើតាមគណនីនេះបានបង្ហោះថា៖ “សូមជួយចែករំលែករូបភាពនេះបន្តទៀតផង ដេីម្បីឲ្យសប្បុរសជនដែលមានធនធាន អាចជួយផ្ដល់ថវិការខ្លះៗ សម្រាប់ជួយលោកយាយ លោកយាយសព្វថ្ងៃមិនមានកូនចៅនោះទេ រាល់ព្រឹកម៉ោង4ទាភ្លឺលោកយាយតែងតែបណ្ដេីរកង់ ចេញមករេីសសំបកកុំប៉ុងឬសំបកឡាំង យកមកលក់ដេីម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទំរាំតែរេីសបានសំបកកុំប៉ុងឬសំបកឡាំង យកទៅលក់បាន2-3ពាន់រៀល លោកយាយត្រូវចំណាយពេលមួយព្រឹកធំ ក្នុងការដើររើសទាំងរាងកាយស្គ-មស្គាំ-ងហេ-វហ-ត់អស់ក-ម្លាំ-ង។ ឃេីញគាត់ហើយអាណិតណាស់ ម្ដាយគេម្ដាយយេីង ដូច្នេះសូមបងប្អូនជួយគាត់ផងចុះ តិចតួចក្ដីសូមជួយគាត់ ដេីម្បីអោយគាត់មានអាហារហូបចុកគ្រប់គ្រាន់ បងៗអាចចូលរួមបរិច្ចាគសម្រាប់ជួយគាត់តាមរយៈលេខខ្ញុំ:096/097,9988938 ABA:001305076 សូមអរគុណ។”៕
អានបន្តជួយលើកទឹកចិត្តគាត់ម្នាក់មួយផងបងប្អូន លោកតាវេជ្ជបណ្ឌិត សាំង គឹមយ៉ាន ជាគ្រូពេទ្យក្រជាងគេ ដោយសារមានការយោគយល់ខ្លាំង ដល់អ្នកជម្ងឺក្រីក្រលំបាក…
ហ្វេសប៊ុក៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Yan Sing បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២១ថា: ខ្ញុំវេជ្ជបណ្ឌិត សាំង គឹមយ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំមានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន លោកតាវេជ្ជបណ្ឌិតរូបនះបានបន្តថា បងប្អូនអាចឃើញបន្ទប់ចំនួន២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង២នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជ.ម្ងឺមហារី.កឈា.ម ឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជ.ម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក៕
អានបន្តសូមចូលរួមសោកស្តាយផង! យុវជនម្នាក់បានទទួលមរណភាពចាកចោលឪពុកម្ដាយទាំងវ័យក្មេង ដោយសារតែ
ដំណឹងដ៏ សែន ក្រៀម ក្រំ និងសោក សៅ ជាទីបំផុតបានកេីតឡេីងចំពោះយុវជនម្នាក់ ដែលប្អូនប្រុសបានស្លា ប់ បាត់ បង់ ជីវិតទាំងនៅវ័យក្មេង ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធ ត់ ចិត្ត ឥត ឧបមា មិនគួរណាមកជួបរឿង អ កុ សល បាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jêë Dā ដែលត្រូវជាអ្នករាប់អានជិតស្និទ្ធយុវជនដែលបាន ស្លា ប់ រូ ប នេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុក ក្ដួល ចិត្តជាខ្លាំងថា៖«អាយុខ្លីម្ល៉េះទេអូនអើយ អូនមិនគួរទេ ប្អូនប្រុសជាមនុស្សល្អណាស់ ហេតុអីក៏ឆាប់ចាកចេញទៅលឿនម្ល៉េះ គម្រោងបើកហាងរកសុីដែលអូនធ្លាប់ប្រាប់បង អូនមិនទាន់ចាប់ផ្តើមផងហេតុអីពេលនេះទៅបាត់ បងស្លុ ត ចិត្តណាស់អូនអើយ ទោះយើងមិនមែនជាបងប្អូនបង្កើតក៏ដោយក៏ពួកយើងស្រលាញ់គ្នាណាស់ មិនគួរសោះលារហូតហើយណាប្អូនប្រុសសម្លាញ់ចិត្ត Raam Hyun»។ បន្ថែមទៀតនោះ ប្រភពដដែលរូបនេះក៏បានបញ្ជាក់អំពីមូលហេតុនៃការ ស្លា ប់ របស់យុវជនខាងលេីប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែ ក រ ណី គ្រោះចរាចរណ៍។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀម ក្រំ ដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តមើលទៅស្អាតដល់ហើយ! អីយ៉ា លេចមុខ ឱក សុគន្ធកញ្ញា និងស្វាមី ចូលរួមមង្គលការ ប៉ែន ស្រីពេជ្រ ព្រឹកមិញ ថែមទំាងជូនពរ ឡើងម៉ាអេម ថា…
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ និងប្រិយមិត្តទូទៅ ពិតជាបានជ្រាបហើយថា កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរស ម្នាក់ ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេល៥ឆ្នាំ ។ លុះមកដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា មើលទៅ កូនកំលោះ និងកូនក្រមុំ បានតុបតែងខ្លួនស្រស់ស្អាតណាស់។ ឆ្លៀតក្នុងឱកាសនោះ គេឃើញវត្តមានភ្ញៀវកិត្តិយសទំាងសងខាង មិត្តរូមអាជីព និងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង ដែលមានដូចជា ចាន់ កែវនិមល, សុខ រ៉ាស៊ី និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ក្នុងនោះ ឱក សុគន្ធកញ្ញា និងស្វាមី ក៏បានលេចមុខក្នុងពិធីមង្គលការ ប៉ែន ស្រីពេជ្រ ផងដែរ ថែមទំាងបានជូនពរឡើងម៉ាអេមទៀត ថា “ថ្ងៃនេះបានមកចូលរូមអបអរសាទប្អូនស្រី ក្នុងថ្ងៃពិសេស ជូនពរអ្នកទាំងពីរ ស្រឡាញ់គ្នា កើតមាស កើតប្រាក់ កើតកូន កើតចៅ ច្រើនៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តមិនសរសើរមិនបាន! កូនស្រី ម៉េង កែវពេជ្ជតា អាចលេងឧបករណ៍ភ្លេងខ្មែរទ្រអ៊ូ យ៉ាងស្ទាត់ (មានវីដេអូ)
ភ្នំពេញ៖ ភាពល្បីរន្ទឺរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺមានជាច្រើនឆ្នាំណាស់មកហើយ ដោយអ្នកនាងបានប្រឡូកក្នុងវិថីសិល្បៈនិង ព្រមទាំងបានសាងស្នាដៃច្រើនរាប់មិនអស់ ដោយត្រូវបានទស្សនិកជន គោរពស្រលាញ់និង ទទួលស្គាល់ជាសិល្បការិនីជើងចាស់ ដែលមានទេពកោសល្យពេញខ្លួនមួយរូបផងដែរ។ ជាការពិតណាស់ រហូតមកទល់សព្វថ្ងៃ អាចនិយាយបានថាតារាស្រីរូបនេះទទួលបានភាពជោគជ័យទៅហើយ ដោយខណៈកន្លងមកនេះ សង្កេតឃើញថា មិនចេញបទចម្រៀងច្រើនដូចពេលប៉ុន្មានឆ្នាំមុនទេ ប៉ុន្តែកេរ្តិ៍ឈ្មោះអ្នកនាងវិញគឺនៅតែខ្ពស់ត្រដែតដដែល ចំណែកក្រៅពីភាពជោគជ័យលើវិថីសិល្បៈ តារាមួយដួងនេះ មានកូនស្រីម្នាក់ដ៏សែនស្អាត ទោះបីជាមានវ័យក្មេងខ្ចីពិតមែន ប៉ុន្តែ មានទេពកោសល្យផ្នែកតន្ត្រី យ៉ាងពិសេស ដែលកំពុងទទួលបានការបណ្តុះបណ្តាញនិង ជម្រុញពីម្តាយដែលជាតារាជើងចាស់មួយរូបបន្ថែមផងដែរ។ ដោយឡែក ប៉ុន្មានថ្ងៃមុននេះ ម៉េង កែវពេជ្ជតា បានវីដេអូបង្ហាញពីសមត្ថភាពនិង ទេពកោសល្យ របស់កូនស្រី ដែលមានវ័យក្មេង ប៉ុន្តែមានភាពក្លាហាននិង ចំណេះដឹងផ្នែកដូរតន្រ្តី អាចលេង ទ្រអ៊ូ ដែលជាឧបករណ៍ភ្លេងខ្មែររបស់យើង យ៉ាងស្ទាត់ជំនាញ ដោយគ្មានទាក់ គ្មានភ័យសូម្បីតែបន្តិច ចំណែកភ្លេងដែលលេងចេញមកគឺគ្រលួច អន្លង់អន្លោច ដែលអាចបំពេរអារម្មណ៍អ្នកសណ្តាប់ឲ្យទោរទន់ទៅតាមផងដែរ។ ក្រោយមកឃើញថា មានការបញ្ចេញមតិសរសើរយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបាននិយាយសរសើរអំពីទេពកោសល្យដែល កូនស្រី ម៉េង កែវពេជ្ជតា ដែលមានសម្រស់ស្អាតហើយ អាចលេង ទ្រអ៊ូបានយ៉ាងល្អបែបនេះទៀត៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
អានបន្តតោះទស្សនា ទិដ្ឋភាពទូទៅ មង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ ព្រឹកនេះ ម្នាក់ៗតែងខ្លួនស្អាត ទាក់ភ្នែកដល់ហើយ ពិសេស កូនកំលោះ កូនក្រមុំ ហ្មង ញញឹមស្រស់ណាស់…
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយ គ្រប់ៗគ្នា។ ចំណែកនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយកូនកំលោះសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា។ ហើយកម្មវិធីហែជំនួនព្រឹកមិញនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង និងមិត្តរួមអាជីពជាច្រើននាក់ផងដែរ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងនោះ គេឃើញ អ្នកដែលបានមកចូលរួមក្នុងពិធីនេះ អមដោយឈុតសំលៀកបំពាក់ និងការតុបតែងខ្លួន ស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់ ពិសេសកូនកំលោះ និងកូនក្រមុំ ញញឹមស្រស់ណាស់ មួយវិញទៀត អ្នកកំដរ ខាងប្រុស និងខាងស្រី ក៏អេមដែរ សុទ្ធតែស្អាតៗ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ នៃពិធីមង្គលការ ប៉ែន ស្រីពេជ្រ និង ឆេង ពន្លកនេត្រា ទំាងអស់គ្នា ៖
អានបន្តមើលហើយ រំភើបចិត្តណាស់! ពេលនេះ ថៅកែហាងពេជ្រ បានស្កាត់ទៅជួបហើយ ថែមទំាងបានធ្វើរឿងនេះ ជូនទៀត នោះគឺ…
កាលពីថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបខ្លះៗហើយ ក្រោយឃើញ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី តាមរកក្មេងប្រុសម្នាក់ ដើរកាត់ភ្លៀង ពប្អូន សុំលុយគេ ទុកទិញទឹកដោះគោ នោះ។ នៅទីបំផុត លោកស្រី និងស្វាមី បានរកក្មេងប្រុសរូបនេះឃើញហើយ ព្រមទំាងស្កាត់ទៅជួបទៀត។ ក្នុងនោះ ចែដាណា ក៏បានបញ្ជាក់រឿងមួយថែមទៀត ថា ៖ “នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត សួរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាម faceboon ឱ្យមើល ក៏ស្រក់ទឹភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ ឱ្យបានគ្រប់គ្រាន់ ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។ ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីហ្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូវចំា ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារសិក្សា ដល់កូនៗគាត់ទាំងអស់…
អានបន្ត