មហាជនទូទៅ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ នោះ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ហើយគេក៏បានឃើញ ពេជ្រ ថៃ តែងតែលេចមុខក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមួយសន្លឹក ដែល ពេជ្រ ថៃ បានរៀបចំនំខួបកំណើត និងថតផ្ញើជូនលោក។ ដោយក្តីរំភើបពេក ឧកញ៉ា បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា “កូន ពេជ្រ ថៃ ថតផ្ញើនំខួប ជូនប៉ា និងជូនពរប៉ា ពីចំងាយ ដោយសារប៉ា រវល់ចេញតាមខេត្ត អរគុណកូនពីចំងាយ ប៉ាជូនពរកូន អោយមានសុខភាពល្អ ជោគជ័យកិច្ចការងារ និងការរៀនសូត្រអោយបានពូកែ”។ ពេជ្រ ថៃ បានបង្ហោះសារពីចំងាយ ជូនពរ ឧកញ៉ា ស្រី ចាន់ថន ថា “Happy birthday to you លោកប៉ា កូនសូមជូនពរ លោកប៉ាមានសុខភាពល្អ អាយុវែង ឈ្នះអស់មារសត្រូវ ធ្វើដំណើរទៅណា មកណា មានសុខសុវត្ថិភាព គ្រប់ពេលវេលា ព្រមទំាងម៉ាក់មីង…
អានបន្តDay: January 6, 2021
ប្រពៃណាស់! ថៅកែហាងពេជ្រ និងស្វាមី នាំយកអង្ករ មី ទឹកស៊ីអ៊ីវ សម្លៀកបំពាក់ឯកសណ្ឋានថ្មី ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ និងថវិកា ម្នាក់ៗ ទទួលបាននូវទឹកប្រាក់ចំនួន…
នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំយកអង្ករចំនួន ៥តោន មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ។ ក្នុងនោះ លោកស្រី និងស្វាមី ក៏បានជូនថវិកាមួយចំនួន ថែមទៀត ប្រកបដោយក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។ លោកស្រី បានបញ្ជាក់ប្រាប់បន្ថែមថា “ជួយប្រជាពលរដ្ឋ ក៏មិនភ្លេចកងកម្លាំង ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បាននាំយកអង្ករ ១០០បេ (៥តោន) មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ដើម្បីលើកទឹកចិត្តចំពោះការបំពេញការងារជូនប្រជាពលរដ្ឋ និងមូលដ្ឋាន។ ជូនថវិកាពួកគាត់ លើកទឹកចិត្តម្នាក់ ៥ម៉ឺនរៀល និងសម្លៀកបំពាក់ឯកសណ្ឋានថ្មីម្នាក់មួយឈុតផងដែរ អរគុណ សម្រាប់ការខំប្រឹងប្រែងបំពេញការងារ ហើយនេះគ្រាន់ជាចំណែកតូចមួយ ដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត”៕
អានបន្តមិនរង់ចាំយូរ! សូម្បីស្តេចប្រដា ល់Paquiao ក៏ប្រតិកម្មធ្ងន់ៗ បែបនេះ រួចប្រកាសថា…
ហ្វីលីពីន៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកទាក់ទងនឹងនាង Christine Angelica Faba Dacera អាយុ ២៣ឆ្នាំជានារីបម្រើការលើយន្តហោះជនជាតិហ្វីលីពីនដែលធ្វើការនៅ ក្នុងប្រតិបត្តិកររបស់ក្រុមហ៊ុន Philippine Airlines (PAL) ត្រូវបានស្លា ប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ក្នុងនោះ ផងដែរបើយោងតាមប្រភពការស្រាវជ្រាវនៅពីក្រោយការស្លាប់របស់នាង Christine ហើយបានធ្វើការ កោសល្យ វិច័យលើស ព បានបង្ហាញឲ្យឃើញថា៖ « គ្មានការប ង្ហា ញ ពី ទឹ ក កា ម មានន័យ ថា គ្មាន ទ ឹ ក ក ាម ត្រូវបា ន រក ឃើញ ទេ ។ ដំបៅ ក្នុ ង ទ ្វ ា ម ា ស ត្រូវ បា នជាសះ ស្បើយមានន័យថាវាមានតាំងពីប៉ុន្មានថ្ងៃ = គ្មា ន ស ញ្ញា នៃ កា រ ចា ប់ រំ លោ ភ។ ទទឹមនឹងនោះងាកមក្នុងបទសម្ភាសន៍តាមវិទ្យុមួយលោកប៉ាក់គីអៅបាននិយាយថា៖ “ទាក់ទង នឹង បទឧ.ក្រិ.ដ្ឋនេះពិតជាសា.ហា.វខ្លាំងណាស់ ដូច្នេះហើយទើបលោកចង់រកមូលហេតុពិតនៅពីក្រោយខ្នងរឿងមួយនេះ”។ គួរបញ្ចក់ ផងដែរថា សមាជិកព្រឹទ្ធសភា Manny Paquiao រូបនេះក៏បានប្រកាសផ្តល់រង្វាន់ P500K សម្រាប់អ្នកដែលអាចផ្តល់ព័ត៌មានឬចាប់ជនល្មើសផងដែរ៕
អានបន្តកូនមួយហើយ នៅតែស្អាត! ពេជ្រ សូលិកា និងស្វាមី លួចទៅផ្អែមល្ហែមតែពីរនាក់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ពោលពាក្យ បែបនេះ ថា…
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្ត ក៏ដូចជាហ្វេនៗ បានដឹងច្បាស់ហើយថា តារាចម្រៀង ពេជ្រ សូលិកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ក្រោយសម្រាល សម្រស់ សូលិកា មានការប្រែប្រួលច្រើន មើលទៅ ពិតជា ស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ ពិសេស សូលិកា កំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ ទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃនេះ ពេជ្រ សូលិកា និងស្វាមី បានដឹកដៃគ្នាទៅលំហែកាយ ដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្រាយអារម្មណ៍។ នៅមិនទាន់អស់ទេ មកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ នេះទៀត សូលិកា បានបង្ហាញរូបភាពផ្អែមល្ហែមម្តងជាមួយស្វាមី ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា “Coffee or me? គេផុសរូបច្រើនតិចហើយណា កុំធុញគេ”។ ឃើញរូបស្អាតៗ នេះភ្លាម ហ្វេនៗ ចូល comment ថា ៖ បាត់កូនកណ្តុរទៅណា, ស្អាតណាស់អូន, គួរឲ្យស្រលាញ់ណាស់idol, មិនធុញទេព្រោះចាំមើលរាល់ថ្ងៃស្រាប់ហើយ,…
អានបន្តក្រោយបានឃើញផ្ទះរបស់ពួកគាត់ហើយ លោកស្រី ទ្រី ដាណា មានចិត្តក្តីអាណិតអាសូរជាពន់ពេក ស្រាប់តែប្រកាសភ្លែតថា…
បន្ទាប់បីបានឃើញពីជីវិតដ៏កំសត់របស់ក្រុមគ្រួសារ របស់លោក ឡី ប៉េងលេង អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ទៀង សារឿន អាយុ៣៣ ឆ្នាំ និងមានកូនប្រុសចំនួននាក់នៅក្នុងបន្ទុក ដែលសព្វថ្ងៃរស់នៅក្នុងភូមិ ស្វាយដំណាក់ ឃុំក្រាំងយូវ ស្រុងស្អាង ខេត្តកណ្តាល។ គ្រាន់តែបានឃើញស្ថានភាពរបស់ពួកគាត់ភ្លាម ធ្វើឲ្យលោកស្រី ទ្រី ដាណា ទ្រាំមិនបាន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រែងមានបងប្អូនស្គាល់ គ្រួសាររបស់ពួកគាត់ ។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “មានអ្នកស្គាល់គាត់ទេបងប្អូនប្រាប់ខ្ញុំផង”។ ជីវិតដ៏កំសត់មួយនេះ បានធ្វើឲ្យលោកស្រីទ្រី ដាណា ជ្រោតជ្រាប និងអាណិតអាសូរជាខ្លាំង ហើយថែមទាំង ចង់ជួយដល់ពួកគាត់ ។ ទើបនៅថ្ងៃលោកស្រី ទ្រី ដាណា ក៏បានប្រកាសស្វែងរកក្រុមគ្រួសាររបស់ពួកគាត់តែម្តងទៅ៕
អានបន្តរំភើបជំនួស! ទើបបានកូនភ្លោះ៣ ថ្ងៃមុន, ពេលនេះ អតីតតារាសម្ដែង ជុំ ស៊ីថា ទទួលអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៀត, រំភើបចិត្តពេក លោកពោលពាក្យ បែបនេះ ថា…
ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។ កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូនភ្លោះ3របស់ខ្ញុំ កើតហើយ អរគុណច្រើន បងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរ ដ៏មានតម្លៃដល់កូន និងប្រពន្ធរបស់ខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានទទួលអំណោយកូនភ្លោះ៣ ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម…
អានបន្តគួរឲ្យគោរពណាស់! បងប្រុសអ្នករត់កង់បីម្នាក់ បានឌុបអ៊ុំប្រុសចំណាស់ម្នាក់ ចំងាយ៣គីឡូ អ៊ុំសួរអស់ប៉ុន្មានក្មួយ គាត់បានឆ្លើយថា “អត់អស់លុយទេអ៊ុំ ខ្ញុំអត់យកទេ ” ដោយសារតែ…
លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។ លោកបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ) ហើយលោកតាក៏បានដើរចូលរទៅក្នុងបាត់ទៅ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានបង្ហោះសារថា”ឌុបគាត់ចម្ងាយជាង3kmគាត់សួរថាអស់ប៉ុន្មានក្មួយ ខ្ញុំឆ្លេីយថាអត់អស់លុយទេអ៊ុំខ្ញុំអត់យកទេ ។ ទោះបីថ្ងៃនេះម៉ោងនេះខ្ញុំមិនទាន់បានសូម្បីតែ100៛ហេីយមិនបានដឹងភ្ងៀវសូម្បីតែមួយជេីងក៏ដោយ ក៏ខ្ញុំមិនដាច់ចឹត្តយកលុយពីគាត់ដែរ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរចំពោះបងប្រុសជាខ្លាំង ដែលបងប្រុសមានទឹកចិត្តល្អប្រពៃគួរឲ្យសរសើរបែបនេះ៕
អានបន្តទប់ទឹកភ្នែកមិនជាប់ទេ! ឪពុកម្តាយស្លាប់ចោលអស់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា កូនស្រីបង សន្យាថា នឹងមើលថែប្អូន និងឲ្យរៀនទាល់តែចប់ បើទោះខ្លួនលំបាកយ៉ាងណាក៏ដោយ, អាណិតខ្លោចចិត្តពេក ឧកញ៉ា ស្រី ចាន់ថន បានប្រកាស ថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។ កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។ ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា ៖ “ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/2QPXXzQXJp/ ប្រភពវីដេអូ ៖ Thoeun Pnn
អានបន្ត