កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកបងប្រុសពិការ ម្នាក់ឃើញហើយ ដែលប្រកបរបរ យកកាសែតបោះឱ្យគេតាមផ្ទះ និងដឹកសាប៊ូលាងចាន ច្រកដប លក់តាមផ្សារនានា។ ពេលនោះ ថៅកែហាងពេជ្រ បានប្រាប់ថា “(ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ) នេះជាពាក្យសម្ដីដែលខ្ញុំពេញចិត្តបំផុត នាងខ្ញុំបានឱ្យគេតាមរកលោកពូម្នាក់នេះឃើញហើយ នៅផ្សារបឹងសាឡាងថ្មី ជូនគាត់ 2000$ ទុកទិញម៉ូតូល្អជាងនេះ ដឹកលក់បានឆ្ងាយ និងជូនអង្ករ មី ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដើម្បីចិញ្ចឹមកូនៗបន្ត។ គាត់ថា ព្រឹកឡើង យកកាសែតបោះឱ្យគេតាមផ្ទះ ថ្ងៃបន្តិច ដឹកសាប៊ូលាងចានច្រកដបលក់ តាមផ្សារនានា។ ថល់ពេលល្ងាច ប្រឹងធ្វើសាប៊ូ ច្រកសាប៊ូ។ គាត់ស្វិតជើងទាំងសងខាង តែតស៊ូណាស់ រកស៊ីចិញ្ចឹមកូនៗ៣នាក់ មិនឱ្យលំបាកទេ កូនៗសុទ្ធតែបានរៀនសូត្រ អ្នកនិយាយថាខ្លួនឯងពិបាក មើលពួកគាត់សិន គាត់មិនអាចដើរបាន តែនៅតស៊ូចិញ្ចឹមកូនបាន។ អ្នកមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខំប្រឹងជួយខ្លួនឯងសិន មុនគេជួយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ បងប្រុសពិការរូបនេះ បានទិញម៉ូតូថ្មីហើយ ពិសេសនៅលើម៉ូតូថ្មីនេះ មានបិតរូបលោកស្រី ទ្រី ដាណា និងស្វាមី ហើយសរសេរអក្សរថា “ម៉ូតូអំណោយ លោកស្រី ទ្រី ដាណា និងស្វាមី”។ ក្រោយឃើញបែបនេះ លោកស្រី ក៏បានបញ្ជាក់ប្រាប់ ថា “លោកពូ បានទទួលម៉ូតូថ្មីហើយ ថាលក់ដាច់ជាងមុន…
អានបន្តDay: January 5, 2021
ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ព្រះនាងតូច គ្រងឈុត សម្លៀកបំពាក់ បែបប្រពៃណីខ្មែរ ច្នៃថ្មី នេះ មើលទៅពិតជាសម និងស្អាតខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់បែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេឃើញព្រះនាងតូច បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ក្នុងឈុត សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ច្នៃថ្មី មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទំលាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណះពិសេសប្លែកគួរអោយចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។ ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗ ជាច្រើនរបស់ ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍ថា ៖ ស្អាតមែន, ព្រះនាងស្អាតណាស់ ក្រាបទូល, សូមថ្វាយព្រះពរ, ស្អាតណាស់ព្រះនាងតូច, សែនស្រលាញ់។ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តមិនធម្មតា! ស្ងាត់ៗ មនុស្សម្នាសម្រុកទៅយកទីកគ័ររូបកណ្ដុរកាត់ឆុង ក្រោយគ្រូហុងស៊ុយ ណាលី ប្រកាសច្បាស់ៗបែបនេះថា….
បើនិយាយដល់ គ្រូហុងស៊ុយ ណាលី វិញប្រិយមិត្តប្រហែលជាស្គាល់រូបគាត់ហើយ ក្រោយទទួលបានការចាប់អារម្មណ៏ខ្លាំងនៅលើបណ្តាញសង្គម ដោយឡែកកាលពីយប់ថ្ងៃទី 4 ខែ មករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ ស្ថិតក្នុង បុរីវិមានភ្នំពេញ មានការចែកជូន ស្ទិកគ័រ កាត់ឆុង ដោយឥតគិតថ្លៃ ជូន ដល់ប្រជាពលរដ្ឋខ្មែរទូទៅប្រើរ ដើម្បីកាតឆុង។ ក្រោយពីទំព័រហ្វេសប៊ុកផេកអ្នកណាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រណាលី បាន ប្រកាសកាលពីថ្ងៃទី ៤ មករា ២០២១ ថា៖ «ជួបគ្នាយប់នេះ យប់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ ក្នុងការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។ ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត» ៕ ដើម្បីជ្រាបកាន់តែច្បាស់ថាមនុស្សច្រើនបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
អានបន្តពិតជាក្មេងល្អមែន! ខានឃើញយូរ ស្រីនីត ស្រស់ស្អាតណាស់ ថែមទំាងបានទិញនំខួបកំណើត មក Surprise ឧកញ៉ា ស្រី ចាន់ថន ទៀត, ឧកញ៉ា ក៏មានរឿងល្អមួយ ប្រាប់ដែរ គឺ…
សូមរំលឹកឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ គ្រប់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត នៅភាគឦសាន ក្នុងខេត្តមណ្ឌលគិរី។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ លុះមកដល់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ក្រោយស្តាប់ប្រវត្តិដ៏លំបាកនៃគ្រួសារ ស្រីនីត រួច ឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តបំពេញបំណងប្រាថ្នារបស់ប្អូនស្រីរូបនេះ ដោយផ្តល់ដី ហើយនឹងជួយសាងសង់ផ្ទះថ្មី១ខ្នង ព្រមទំាង ទទួល ស្រីនីត ធ្វើជាកូនធម៌ ដោយលោកផ្តល់ កន្លែងស្នាក់នៅ ហើយថែមទំាងឲ្យការងារឪពុករបស់ ស្រីនីត ធ្វើ និងឲ្យ ស្រីនីត រៀនដល់ចប់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ ស្រាប់តែឃើញ ស្រីនីត យកនំខួបកំណើតមកជូនប៉ាធម៌របស់ខ្លួន គឺ ឧកញ៉ា ស្រី ចាន់ថន។ ក្នុងនោះ ឧកញ៉ា ក៏មានរឿងល្អមួយប្រាប់ដែរ គឺ ផ្ទះរបស់គ្រួសារ ស្រីនីត ដែលឧកញ៉ា បានសង់ឲ្យនោះ គឺធ្វើជិតរួចរាល់ហើយ។ ឧកញ៉ា បានក៏បានប្រាប់បន្ថែមថា “ថ្ងៃនេះកូនស្រីប៉ា យ៉ង់ ស្រីនីត មក ទិញនំខួបជូនប៉ា ដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមាន សុខភាពល្អ និងមានអនាគតល្អ ដើម្បីជួយកិច្ចការគ្រួសារ និងជាធ្វើក្មេងល្អ”៕
អានបន្តក្តៅៗ! ទីបំផុត ម៉េង កែវពេជ្ជតា ចេញមកបញ្ជាក់ការពិត រឿងលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសារយប់មិញ!
កាលពីយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយលើបណ្តាញសង្គម ដោយក្នុងសារនោះលោកជំទាវបានសំដៅដល់តារាចម្រៀង ម៉េង កែវពេជ្ជតា និង ខឹងសម្បាតារាចម្រៀងរូបនេះយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានឡាយវីដេអូមួយកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅ និយាយរឿងរ៉ាវអ្នកប្តឹងអ្នកនាងដែលបានដកពាក្យបណ្តឹងវិញ ។ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារថា «ខ្ញុំសូមជម្រាបបងប្អូនកូនក្មួយមិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ ជួយមើលតើមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះ ព្រមទាំងធ្វើលិខិតថែមទៀត តែអនិច្ចាមីមមាចនេះវាឡាយថាខ្ញុំដកពាក្យបណ្ដឹងវា ។ នេះហើយបានជាខ្ញុំស្អប់អាវប្បធម៌អន្ដរាគមន៍អ៊ីចឹងបានជាមីមមាចនេះវាឡើងចាង»។ ការបង្ហោះសារពីសំណាក់លោកជំទាវខាងលើ បានធ្វើឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា ដេកមិនលក់បក់មិនល្ហើយឡើយ ដោយជាការយល់ច្រឡំមួយទើបរហូតដល់ថ្នាក់លោកជំទាវបានបង្ហោះដាក់បន្ទុកខ្លួនដូច្នេះ ។ ដោយសារមិនចង់ឱ្យមានការយល់ច្រឡំ និង ដើម្បីបញ្ជាក់ការពិតទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ជាថ្មីនោះ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសារមួយដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម ៖ សូមជម្រាបសួរ បងប្អូន និង មិត្ត យប់មិញខ្ញុំសម្រាកមិនលក់ទេ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ ។ អ្វីដែលខ្ញុំនិយាយពីថ្ងៃទី ៣.១.២០២១ មិនបានសំដៅលើលោកជំទាវមីងសោះ ខ្ញុំមានទាំងវីដេអូច្បាស់ៗ គ្រប់គ្នាដែលទស្សនាការឡាយក៏អាចធ្វើជាសាក្សីបាន ។ ខ្ញុំនិយាយតែពីអ្នកផ្សេង ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ តែពាក្យខ្លះគឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ គឺដើម្បីចង់ប្រាប់ថាកុំឱ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀតប៉ុណ្ណោះ ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញគួរឱ្យហួសចិត្ត ។ យប់មិញដើម្បីកុំឱ្យមានការយល់ច្រឡំ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ ថែមទាំងធ្វើការសូមទោសលោកជំទាវមីងជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម ។ ខ្ញុំសូមបញ្ជាក់ជូនម្តងហើយម្តងទៀតថា ខ្ញុំគ្មានគំនិតអាក្រក់ណាមួយចង់ឱ្យលោកជំទាវមីងអាប់ឱនកិត្តិយសទេ ។…
អានបន្តទប់ទឹកភ្នែកមិនជាប់ទេ! ម្ដាយស្ដ្រីបម្រើការលើយន្ដហោះ យំគគ្រូកប្រាប់ពីរឿងរ៉ាវកើតឡើងលើកូនស្រីយ៉ាងកម្សត់
ស្ត្រីជាម្ដាយនៃនារីបម្រើការលើយន្តហោះ ដែលបានស្លា ប់ក្នុងអាងងូតទឹកនៅសណ្ឋាគារមួយកន្លែងក្នុងក្រុង Makati ប្រទេសហ្វីលីពីន ក្នុងថ្ងៃចូលឆ្នាំថ្មីនោះ បានស្រែកយំទាមទារកយុត្តិធម៌ឲ្យកូនស្រីនាង ។ លោកស្រី Sharon បានបកស្រាយក្នុងកិច្ចសម្ភាសតាមរយៈការផ្សាយផ្ទាល់ក្នុងទូរទស្សន៍មួយ ដោយរូបគាត់ពិតជាមានការត ក់ស្លុ តខ្លាំងបំផុត ក្រោយឭដំណឹងថាកូនស្រីបណ្ដូលចិត្តរបស់គាត់ស្លា ប់ ក្រោយរូបគាត់ទើបតែទាក់ទងតាម video call ជាមួយនាងក្នុងថ្ងៃចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយសោះនោះ ។ រៀបរាប់ទាំងក្ដីឈឺចាប់ លោកស្រី Dacera ជឿជាក់ថា Christine កូនស្រីរបស់គាត់ គឺត្រូវបានគេរំ លោ ភបូ ក និងស ម្លា ប់ ហើយពិធីជប់លៀងក្នុងថ្ងៃឆ្លងឆ្នាំនោះ គឺអាចជាគម្រោងគេរៀបចំឡើងដើម្បីប្រព្រឹត្តប ទល្មើ សនេះប៉ុណ្ណោះ។ លោកស្រីបានបន្ថែមទៀតថា ដោយការទុកចិត្តមិត្តរួមការងាររបស់នាង ទើបគាត់អនុញ្ញាតឲ្យកូនទៅចូលរួមពិធីជប់លៀងជាមួយពួកគេ។ កូនគាត់ គ្រាន់តែចង់ទទួលបានការសប្បាយក្នុងថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ ហើយនាងមិនគួរទទួលបានវិញនៅរឿងអ កុ ស លបែបនេះឡើយ ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ដដែល សាច់ញាតិម្នាក់ទៀតរបស់ជ ន រ ងគ្រោះ ក៏បានបញ្ជាក់ដែរថា Christine គឺមិនរំពឹងថាមានមនុស្សផ្សេងទៀតមកចូលរួមនោះទេ។ នាងតាមពិតគួរតែត្រូវទៅជប់លៀងជាមួយមិត្តរបស់នាង ហើយនាងមិនគួរទៅជួបមនុស្សចម្លែកមិនស្គាល់គ្នានោះឡើយ ។ គួររម្លឹកថា នាង Christine Angelica Dacera ត្រូវបានប្រទះឃើញស ន្ល ប់ស្ដូកស្ដឹងក្នុងអាងងូតទឹកនៅបន្ទប់សណ្ឋាគារ នៅរសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ហើយរូបនាងក៏ត្រូវបានមិត្តរបស់នាង ៣ នាក់រួមទាំងបុគ្គលិកសណ្ឋាគារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែត្រូវគ្រូពេទ្យប្រកាសថាស្លា ប់ពេលទៅដល់ទីនោះ ។
អានបន្តអាសូរខ្លាំងណាស់! នារី អាយុ 23ឆ្នាំម្នាក់ ជាអ្នកបម្រើការតាមយន្តហោះ ជប់លៀងឆ្លងថ្ងៃបុណ្យណូអែល ទុកចិត្ត មិត្តភក្ដិ និង សង្សារនាងពេក ចុងក្រោយស្រាប់តែ….
បរទេស៖ នេះបើយោងតាមប្រភពហ៊្វេសបុកបានចែករំលែកព័ត៌មានដ៏ក្តៅគគុកពេញពិតលោកទាក់ទងនឹងនារីបម្រើការនៅលើយន្តហោះបែបនេះថា៖«នាងមានឈ្មោះ Christine Dacera មាន អាយុ 23ឆ្នាំ ជាអ្នកបម្រើការតាមយន្តហោះ (នៃប្រទេស ហ្វីលីភីន ) ដែលត្រូវបានគេរកឃើញថា ស្លា ប់នៅក្នុងបន្ទប់សណ្ឋាគារ ចុង គេនៃ NYE នាងត្រូវបានគេរកឃើញថាមានស្នាមជាំ នៅលើដៃ និង ជើងរបស់នាង ហើយបានពិនិត្យ និង សន្និដ្ឋានថា នាងត្រូវបាន មិត្តភក្ដិ និង សង្សារបស់នាងទាំង ១១នាក់ រំ លោ ភ នាងរហូតដល់ស្លា ប់។ ដោយសារតែកាជប់លៀងឆ្លងថ្ងៃបុណ្យណូអែល ជាមួយមិត្តភក្ដិប្រុស និង សង្សារបស់នាង ប្រហែលជាងនាងទុកចិត្តនឹង មិត្តភក្ដិ និង សង្សារនាងពេកទើបក្លាយទៅជាបែបនេះ រឿងនេះកំពុងតែផ្ទុះពេញបណ្ដាញ Twitter ហើយបាន Trending #1 ទូទាំង ពិភពលោក ចំពោះកាទាមទារកយុត្តិធម៌ជូននាងផងដែរ ៕ សង្ឃឹមថានាងទទួលបានយុត្តិធម៌ឆាប់ៗ 🎗*ហើយនេះជាមេរៀនមួយដាស់តឿនដល់ បងប្អូននារីៗ ត្រូវប្រុងប្រយត្ន័ចំពោះមនុស្សប្រុសដែលមានឈ្មោះជាសង្សារ រឺត្រឹមមិត្តភក្ដិ កុំបណ្ដោយខ្លួនឱ្យនៅម្នាក់ឯងក្នុងចំណោមគេជាច្រើន.៕ be careful ❤️ #JusticeForChristineDacera #ProtectDrunkGirls #អត្ថបទនេះបកប្រែពីគេដែរទេបើខុសឆ្គងសូមអភ័យទោស https://www.facebook.com/462115693829692/posts/4952672891440594/?d=n Cr Jensoo Chaelisa III
អានបន្តអុញនោះ! ស្ងាត់ៗ លោកជំទាវ ហ៊ុន ស៊ីណាត បញ្ចេញប្រតិកម្មធ្ងន់ៗ និង លាតត្រដាងពាក្យអួតរបស់ អ្នកនាង ម៉េង កែវពេជ្ជចិន្តា ថាជាមនុស្ស…..
ប្រហែលជាប្រិយមិត្តខ្លះនៅចាំ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាងម៉េងកែវពេជ្ជតា បាន ទទួលរងនូវបណ្ដឹ ង។ ដោយឡែកនៅមុននេះបន្តិចបើ យោងតាមប្រភពគណនីយ្យហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាតបានធ្វើការបង្ហោះសារថា ៖ »ខ្ញុំសូមជម្រាបងប្អូនកូន ក្មួយមិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ជួយមេីលតេីមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះព្រមទាំងធ្វេីលិខិតថែមទៀតតែអនិច្ចា មីមមាចនេះវាឡាយថាខ្ញុំដកពាក្យបណ្ដឹងវា។ នេះហេីយបានជាខ្ញុំស្អប់អាវប្បធម៌អអន្ដរាគមន៍អញ្ចឹងបានជាមីមមាចនេះវាឡេីងចាង»៕
អានបន្តមើលហើយ រំភើបតាម! ចែដាណា និងពូម៉ៅ រៀបចំអាហារ ដ៏ឆ្ងាញ់១ពេល ជូន យាយតា និងបងប្អូនប្រជាពលរដ្ឋ នៅភ្នំពីរ ខេត្តក្រចេះ ដល់ទៅ ១៤តុ រួមថវិកា ម្នាក់៥ម៉ឺនទៀត ថែមទំាងបង្ហើប រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា…(មានវីដេអូ)
កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីសម្ពោធផ្ទះឈើមួយខ្នង ដែលលោកស្រី និងស្វាមី បានធ្វើជូនគ្រូបង្រៀននៅទីនោះ ប្រកបដោយក្តីពេញចិត្ត និងរីករាយ យ៉ាងខ្លាំង កើតចេញពីទឹកចិត្តដ៏បរិសុទ្ធ ពិតៗ។ នៅមិនទាន់អស់ទេ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកស្រី ក៏បានធ្វើរឿងមួយទៀត ជូនពុកម៉ែ បងប្អូន នៅភ្នំពីរ ខេត្តក្រចេះ នេះផងដែរ។ លោកស្រី ក៏បានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតផងដែរ គឺពួកគាត់ខំប្រឹងតស៊ូដើម្បីអនាគតកូនចៅរបស់ពួកគាត់ ដោយមិនបាក់ទឹកចិត្តឡើយ ហើយពេញចិត្តនូវអ្វីដេលពួកគាត់មាន។ លោកស្រី បានបញ្ជាក់ឲ្យដឹងថា “រៀបចំអាហារ ១៤តុ ជូនលោកពូ អ្នកមីង យាយតា និងបងប្អូន ប្រជាពលរដ្ឋ នៅភ្នំពីរ ខេត្តក្រចេះ បានទទួលទានឆ្ងាញ់ម្ដង ហើយជូនអាវរងា និងថវិកាម្នាក់ ៥ម៉ឺនរៀល ដើម្បីទុកដោះស្រាយជីវភាពបណ្ដោះអាសន្ន។ ដាច់ស្រយាលណាស់បងប្អូន ខ្ញុំមើលទៅពួកគាត់ មិនដឹងថារក៊សីអីទេ ភាគច្រើនជាជនជាតិដើមភាគតិច។ ឮគេថា ពួកគាត់ចេញទៅព្រៃ ៤ ៥ថ្ងៃអី បានមកផ្ទះម្ដង ព្រោះនៅផ្ទះ មិនអាចធ្វើអីបានទេ។ បើយើងគិតថាពិបាក មើលជីវិតពួកគាត់សិន អ្នកខ្លះមិនស្គាល់អ៊ីនធឺណិតផង តែគាត់នៅតែពេញចិត្តរស់នៅ និងខំប្រឹងដើម្បីអនាគតកូនចៅគាត់។ អ្នកតស៊ូ ខ្ញុំជំរុញបន្ថែម តែអ្នកថាបាក់ទឹកចិត្ត ជួយខ្លួនឯងសិនទៅ។ អរគុណលោកនាយក អាជ្ញាធរ និងសមត្ថកិច្ច ទទួលរាក់ទាក់កក់ក្ដៅ”៕
អានបន្ត