មិនធម្មតា! អ្នកនាង កែវ ចាន់និមល ទើបតែទិញវិឡអោយកូនស្រីមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះសម្ញែងផ្ទះថ្មីបន្ថែមទៀ

កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនី ដែលមានជីវិតការងារជោគជ័យជាខ្លាំង នៅក្នុងអាជីពជាពិធីការិនី បើទោះជាពើបប្រទះនូវរឿងមិនល្អខ្លះៗក៏ដោយ។ យ៉ាងណាមិញ គ្រាន់តែចូលដល់ឆ្នាំថ្មី ២០២១ មិនទាន់បានប៉ុន្មានថ្ងៃផង ពិធីការិនីរូបនេះបានបង្អួតផ្ទះថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើន ជញ្ជក់មាត់សរសើរគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលចាប់អារម្មណ៍ មហាជនគិតថាវាមិនមែនជារឿងធម្មតាទេ ដែលពិធីការិនីរូបនេះ ទើបតែទិញផ្ទះវីឡាថ្មីដ៏ស្រស់ស្អាតកាដូដល់កូនស្រីនៅក្នុងថ្ងៃខួបកំណើត និង រៀបចំពិធីឡើងកាលពីអំឡុងចុងខែសីហា ឆ្នាំ ២០២០ កន្លងទៅមិនប៉ុន្មានផង ស្រាប់តែពេលនេះ នាងបានបង្ហាញរូបភាពជាមួយស្វាមីនៅមុខផ្ទះថ្មីមួយជុងបន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីលើរូបភាពដែលបានបង្ហោះ អ្នកនាង កែវ ចាន់និមល ក៏បានទម្លាយអារម្មណ៍ពិតថា «ឃើញរូបនេះស្រមៃ កាលពី ៩ ឆ្នាំមុន ពេលដែលយើងពីរនាក់ អាចទិញផ្ទះទី១ រួមគ្នា កាលនោះយើងមកមើលសឹងរាល់ថ្ងៃ មើលទាំងមិនទាន់បុកគ្រឹះ មើលទាំងញញឹម មើលទាំងហត់ ព្រោះវាជាញើសឈាមដំបូងរបស់យើង យើងក៏សន្យាថានឹងធ្វើរឿងបែបនេះបន្តទៀត ទីបំផុតប៉ុន្មានឆ្នាំក្រោយនេះ យើងអាចធ្វើបានគឺទិញផ្ទះដែលគ្រាន់តែមើលរូបក្នុងប្លង់ ធ្វើហើយ ៧០ ភាគរយ ទើបបានមកមើលសង្ឃឹមថាមិនមើលច្រឡំផ្ទះគេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការបង្ហាញសមាជិកផ្ទះថ្មីនៅក្នុងកំឡុងនេះ និង ខណៈដែលតារាជាច្រើនកំពុងត្អូញត្អែរពីការងារសិល្បៈកំពុងធ្លាក់ចុះនោះ វាបានក្លាយជាប្រធានបទមួយ ដែលធ្វើឱ្យមហាជនជាច្រើន មានការស្ងើចសរសើរ ព្រមទាំងចូលរួមអបអរសាទរ ដែលពិធីការិនីរូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែសមត្ថភាពរួមនឹងទេពកោសល្យក្នុងការប្រើប្រាស់សំនួនវោហាស៍នោះបានធ្វើឱ្យ កែវ ចាន់និមល ក្តោបបានតំណែងធំៗជាច្រើន នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ហង្សមាស ជាពិសេសកម្មវិធីផ្សាយផ្ទាល់ ហើយមួយរយៈចុងក្រោយនេះ នាងកាន់តែបង្កើនស្ទីលនៃការរៀបចំតុបតែងខ្លួន នៅក្នុងកម្មវិធីនីមួយៗដែល មើលទៅកាន់តែទាក់ទាញជាខ្លាំង៕

អានបន្ត

ក្តៅៗ! ទីបំផុត ស្គាល់អត្តសញ្ញាណពិត ម្ចាស់មន្ទីរពេទ្យ យកកាំភ្លើ ងវា យក្បា លសន្តិសុខ នៅអង្គស្នួលហើយ

នាវេលាថ្ងៃរសៀលទី ៤ មករា ២០២១ នេះ មានក រ ណីផ្ទុះអំ ពើ ហិ ង្សា ដោយចេតនា មានស្ថានទ ម្ងន់ទោ ស ដោយម្ចាស់មន្ទីរពេទ្យមួយឈ្មោះ «សុខម៉េង» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានយកកាំភ្លើ ងវ៉ៃក្បា លសន្តិសុខម្នាក់បណ្ដាលឱ្យហូរឈា មស្រោ ចខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានប្រាប់ថា ពិតជាមានក រ ណីអំ ពើ ហិ ង្សានេះកើតឡើងមែន មូលហេតុព្រោះម្ចាស់មន្ទីរពេទ្យរូបនេះ បានខឹ ងសន្តិសុខខាងលើ មិនដឹងរឿងបាត់ស្បែកជើងភ្ញៀវ ទើបច្រឡោតវ៉ៃមួយកាំភ្លើ ងតែម្ដងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់មន្ទីរពេទ្យ រូបនេះមានអត្ដសញ្ញាណជាមន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើ ងវា យក្បា លសន្ដិសុខ បណ្ដាលឲ្យដួ លសន្ល ប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅតុលាការយោធាចំណុះក្រសួងការពារជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីកើតហេតុ រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕

អានបន្ត

អីយ៉ា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ស្លៀកមួយឈុតនេះ ស្អាតប្លែកភ្នែកមែន ក្នុងថ្ងៃខួបកំណើត កូនស្រី ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ លាន់មាត់ បែបនេះ ថា…

អ្នកនាង គង់ សុជាតិ និងលោក​ ជា វិបុល គឺសុទ្ធតែជាពិធីការិនី និងពិធីករដ៏ល្បី មកទល់ពេលនេះ ដែលនៅតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព របស់អ្នកទំាងពីរ ដោយមិនប្រែប្រួល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្ប​ន្ន សុជាតិ និង វិបុល កំពុងសាងក្តីសុខ និងកក់ក្តៅ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយតែងតែបង្ហាញសកម្មភាពផ្សេងៗ មិនថានៅក្នុងផ្ទះ ឬកន្លែងកម្សាន្តផ្សេងឡើយ មើលទៅពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ គង់ សុជាតិ និង ជា វិបុល បានរៀបចំនំខេក មក Surprise កូនស្រីរបស់ខ្លួន ជាពិសេសអមដោយ ការតុបតែងខ្លួន ប្លែក មើលទៅស្អាតណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង គង់ សុជាតិ បានភ្ជាប់សារខ្លីមួយ ដោយនិយាយបែបនេះ ថា “រីករាយខួបកំណើតកូនស្រីសម្លាញ់ កាន់តែធំ ប្លែកហើយ ឆ្នាំនេះ ដូរីអើយ ចេះក៏ចេះ ខូចក៏ខូច ឆ្នាំថ្មីនឹងជូនពរកូនអោយមានសុខភាពល្អណាហើយកាន់តែឆ្លាត រៀនសូត្រអោយកាន់តែពូកែ ហើយត្រូវធ្វើជាមនុស្សល្អរបស់ម៉ាក់ និង ក្រុមគ្រួសាររបស់យើងរហូតទៅ Happy Birthday to you dear Kon Srey”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះ ប្រិយមិត្តទូទៅ បានចូល​ comment ថា ៖ Happy birthday ក្មួយស្រីឆ្លាត ជូនពរឲ្យក្មួយសុខភាពល្អ, ស្រស់ស្អាតណាស់អូន, រីករាយថ្ងៃកំណើតក្មួយសម្លាញ់, មើលទៅការតុបតែងខ្លួន ស្រស់ស្អាត ប្លែកណាស់ ព្រមទំាងនៅមានពាក្យជូនពរ…

អានបន្ត

កុំធ្វេសប្រហែសឲ្យសោះ! ទុកផ្ទះចោលមិនបានទេ ផ្អើលបឹងកក់ ចោរគាស់ផ្ទះទ្រង់ទ្រាយធំ បើកឡានទៅជញ្ជូនទ្រព្យសម្បត្តិ

មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីគណនីហ្វេសប៊ុកមួយឈ្មោះ Sonita Sorn បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពចោរចូលគាស់ផ្ទះយកឥវ៉ាន់ រើរុះ រប៉ាត់រប៉ាយពេញផ្ទះតែម្ដង ហើយចោរនោះថែមទាំងមានរថយន្តទៅដឹកជញ្ជូនទ្រព្យសម្បត្តិដែលពួកគេបានលួចនោះទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារមួយ អមជាមួយទិដ្ឋភាពក្នុងផ្ទះដែលត្រូវបានចោររើកកូរកកាយនោះថា៖ «ចោរទ្រង់ទ្រាយធំមានឡានមកដឹកទៀត បងប្អូនមេត្តាប្រុងប្រយ័ត្ន នេះជាលើកទីពីរហើយ តែលើកនេះព្រីភ្លើងក៏ដោះយកទៅដែរ ដឹងវាលក់បានម៉ានលុយទេ ម៉ាអាស្លាប់ ទីតាំងទល់មុខទីស្តីកាគណះរដ្ផមន្រ្តី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពខាងលើបានប្រាប់ទៀតថា ផ្ទះដែលត្រូវបានចោរចូលគាស់នោះ គឺជាផ្ទះរបស់ឪពុកម្ដាយក្មេកអ្នកនាង ៕ ប្រភព៖ Sonita Som ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រកឯណាបានស្អាតហើយចិត្តល្អទៀត! នារីររូបស្រស់ម្នាក់ រើសបានកាបូបស្ពាយមួយ ថែមទាំងបានបង្ហោះសាររកម្ចាស់កាបូបថែមទៀត ដោយក្នុងនោះ មានលុយចំនួន….

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ គេប្រទះឃើញគណនីហ្វេសប៊ុក ជិន នីតា បានបង្ហោះថា៖ «នាងខ្ញុំបានរើសបានកាបូបមួយ មានទឹកប្រាក់ 500 $ និង 555,000 រៀល សោរឡាន ព្រមទាំងអលង្កាមានតម្លៃជាច្រើនទៀត។ ទីតាំងនៅរមនីយារាមអង្គជ័យ ដូច្នេះសូមបងដែលជាម្ចាស់កម្មសិទ្ធិមកទទួលយក។ 0887554904 / 015859058 ។» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញផុសបែបនេះហើយមានគណនីហ្វេសប៊ុកជាច្រើនកោតសរសើរគណនីហ្វេសប៊ុកខាងលើ បានមិនចេះចង់បានរបស់គេ ដែលហ៊ានបង្ហោះស្វែងរកម្ចាស់អោយទាក់ទងដើម្បីយកកាបូបលុយ និងរបស់ផ្សែងៗមួយចំនួនទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែពេលនេះមិនទាន់ឃើញម្ចាស់ទាក់ទងមកទេ ។សូមបងប្អូនជួយស៊ែរអោយម្ចាស់បានដឹងផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មកពីមូលហេតុអ្វីចេះតែគេសវេស? ពលករខ្មែរមកពីថៃ គេចមកផ្ទះមិនធ្វើចត្តាឡីស័ក ពេលនេះត្រូវនាំទាំងគ្រួសារទៅដាក់ដោយឡែក

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ដោយទទួលបានព័ត៌មានពីលោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្តវិធានរបស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានបញ្ជាទៅកំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករចំនួន ១នាក់ ដែលជាពលករមកពីប្រទេសថៃពុំបានធ្វើចត្តាឡីស័ក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពលករម្នាក់នោះ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀលក្រុងសំរោង ដែលបានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី) វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្ននេះ ពលករចំណាកស្រុក និងក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ០៨នាក់ ‘ត្រូវបានក្រុមការងារ និង គ្រូពេទ្យជំនាញ នាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នឹកគាត់ទេបងប្អូន? លោក វ៉ាន វីវ៉ា ចាកចេញពីពិភពកីឡាប្រដាល់ សំងំរស់នៅយ៉ាងសាមញ្ញ

កីឡាប្រដាល់ដ៏ល្បីល្បាញលោក វ៉ាន វីវ៉ា បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកនាង ស៊ន ដាវីន ដែលគេស្គាល់គឺជាបងស្រីបង្កើតរបស់កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពេលនេះ ពួកគេទាំងពីរថែមទាំងមានកូនស្រីដល់ទៅ ២ នាក់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថានៅក្នុងពេលបច្ចុប្បន្ន វ៉ាន វីវ៉ា ចាកចេញពីពិភពកីឡាប្រដាល់ ប៉ុន្ដែបើងាកទៅមើលជីវិតឯកជនរបស់កីឡាប្រដាល់រូបនេះវិញ ពិតជាមានសុភមង្គលខ្លាំងណាស់ ដោយជារឿយៗ លោកតែងតែនាំប្រពន្ធកូន ដើរកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗ និង បានថតរូបបង្ហោះលើបណ្ដាញសង្គមបង្ហាញពីក្ដីសុខក្នុងគ្រួសារយ៉ាងពេញទំហឹងទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងក្នុងថ្ងៃឈប់សម្រាកដែលទើបកន្លងផុតទៅនេះ វ៉ាន វីវ៉ា និង ភរិយា បាននាំកូនស្រីសំណព្វចិត្តទាំងពីរទៅដើរលេងនៅទឹកដីអង្គរ ខេត្តសៀមរាប យ៉ាងរីករាយបំផុត ដែលក្នុងនោះក៏បានបង្ហាញពីជីវភាពរស់នៅប្រកបដោយភាពធូរធារផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផន សុផារី ប្រែសម្រស់កាន់តែស្អាត ក្រោយសម្រាលកូនស្រីទី២ ទើបបាន ជាង២ខែសោះ​ ថែមទាំងប្រាប់បែបនេះថា “ធ្វើខ្លួនជាមួយកូនអោយស្អាតៗ ដើម្បីទុកជាការដាស់តឿនប្តី…”

ទស្សនិកជន ក៏ដូចជាហ្វេនៗជាច្រើន ពិតជាធ្លាប់ស្គាល់ជាក់ជាមិនខាន អតីតតារាកំប្លែង ជាមួយក្រុម នាយ ពាក់មី ហើយក៏ជាអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី នោះ។ ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះទៀត អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អ៊ែលលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ បច្ចុប្បន្ន សុផារី កំពុងសាងសុភមង្គល ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាមានក្តីសុខ និងកក់ក្តៅខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ សុផារី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីទំាងពីររបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកណាស់ ព្រមទាំងអមដោយសារ គួរឲ្យចាប់អារម្មណ៍មួយថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ធ្វើខ្លួនជាមួយកូនអោយស្អាតៗ ដើម្បីទុកជាការដាស់តឿនប្តី : -កុំផឹកច្រើន -កុំយកអ្នកដទៃសំខាន់ជាងគ្រួសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -យល់ចិត្តប្រពន្ធអោយច្រើន -កុំមានស្រី កុំសូម្បីតែលេងសើច ព្រោះប្រពន្ធដូចអូនបើម៉េម៉ាយអត់យូរទេដឹងនៅលោកប្តី”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ នៃគ្រួសារ របស់ សុផារី ទំាងអស់គ្នា ៖

អានបន្ត

មិនសរសើរមិនបាន! យុវតី នីកូ អាយុ ១៥ ឆ្នាំ រត់ពីព្រៃវែង មកខេត្តកណ្ដាល រៃប្រាក់ជួយកុមារពិការបញ្ញា

យុវតី​ជីនីកូ អាយុ១៥ឆ្នាំ បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាលា អន្តរជាតិ Northbridge បាន​ផ្តួចផ្តើម​គំនិត​ជា​មួយ​មិត្ត​ភក្តិ ក្នុង​ការ​រត់​ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បី​ជា​និមិត្តរូប នៃ​ការ​បំផុស​ស្មារតី​យល់ដឹង​ជា​សាធារណៈ​ពី​បញ្ហា​ពិការ​បញ្ញា (អូទិស៊ីម) ដែល​កើត​មាន​នៅ​លើ​កុមារ​កម្ពុជា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​រត់​នេះ នឹង​ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​ពី​ខេត្ត​ព្រៃវែង មក​កាន់​ខេត្ត​កណ្តាល រួមគ្នា​ជាមួយ​កម្មវិធី “រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ” ដែល​ជា​ការ​ផ្ដើម​គំនិត​របស់​លោក អួន បឋម (Sai) ដែល​ធ្វើ​ឡើង ដើម្បី​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ដើម្បី​ជួយ​កុមារ​ដែល​កំពុង​ត្រូវ​ការ​គាំទ្រ​ផ្នែក​សុខាភិបាល ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ចូល​រួម​បរិច្ចាគ​ជាមួយ​កញ្ញា​តាមរយៈ ABA ៖ 009 992 021 (Chy Nikko And Sor Sothearom) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនធម្មតា! លក់ Online ចាប់ផ្តើមពីដើមទុន លុយ៤០ដុល្លារប៉ុណ្ណោះ ស្រាប់តែជូនកាដូយ៉ាងធំអោយខ្លួនឯងត្រឹមរយះពេលតែ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីដ៏ស្រស់ស្អាត បានសម្ដែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបានមកពីអាជីវកម្មលក់គ្រឿងសម្អាង រហូតអាចសម្រេចក្ដីបំណងរបស់ខ្លួន ដោយបានទិញនូវរថយន្ដ Lexus NX200T ពណ៍ស ដែលមានតម្លៃខ្ទង់ប្រហែល ជាង ៥មុឺនដុល្លារអាមេរិកឯណោះ។ដោយឡែក បើយោងតាមសំណេរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុក មួយមានឈ្មោះ Leakhena Yuth កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃលាភថ្ងៃជ័យ ស្វាគមន៍សមាជិកថ្មី កំលាំងញើស ឈា ម លក់ Online រយៈពេល១ឆ្នាំនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាដូជូនខ្លួនឯង ចាប់ផ្ដើមលក់ដំបូងមានលុយ40ដុល្លារ នឹងខ្ចីប្ដីទៀត ប្រឹងលក់ ប្រឹងដឹកខ្លួនឯងជិះហាលថ្ងៃត្រាក់ៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្រាំមានថ្ងៃនេះ 2020 ជួបឧបសគ្គជាច្រើន តាំងរឿងល្អនឹងរឿងអាក្រក់ ឆ្នាំ2021នេះ ជូនពរខ្លួនឯងអោយកាន់តែរីកចំរើន នឹងប្រឹងជាងឆ្នាំមុន អរគុណដល់តំណាងចែកចាយ នឹងអតិថិជនដែលតែងតែគាំទ្រផលិតផលឈុតត្រាំដោះគោស្ងួត The Milk កន្លងមក TheMilkBrand YuThLeakhenaCOLTD CEOTheMilk”។ប្រភព៖ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត