សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។ ហើយកាលពីពេលកន្លងទៅ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយ យឿន ពិសី បានបង្ហោះរូបភាពដ៏ផ្អែមល្ហែម ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ជាមួយអូនរ៉ា ម្ចាស់បេះដូង”។ នៅទីបំផុត ពួកគេទំាងពីរបានសម្រេចយ៉ាងច្បាស់ នឹងចូលរោងការ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ ក្នុងនោះ គេឃើញ ពិសី និគូស្នេហ៍ បានធ្វើការតុបតែងខ្លួនយ៉ាងស្អាតថតរូបជាច្រើនសន្លឹកសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន។ វីនសំអាង ក៏បានបញ្ជាក់ឲ្យរឹតតែច្បាស់ផងដែរថា “ថតមុខរោង តារាចំរៀង ប្អូនពិការភ្នែក (យឿន ពិសី) ប្អូនការ នៅថ្ងៃទី17 ខែ1 ឆ្នាំ2021 ស្នេហ៍ពិត អគុណអូនដែលស្រលាញ់ខាងបង”។ ក្នុងនោះ ខាងស្រី ឈ្មោះ អូនរ៉ា បានបញ្ជាក់យ៉ាងច្បាស់ ពីមូលហេតុ ដែលសម្រេចជ្រើសរើសយក យឿន ពិសី ថា “ដោយសារគាត់មានបេះដូងស្មោះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ ពិសី សម្តែងក្តីរីករាយ និងបានចូលរួមអបអរសាទរ ជាច្រើន បន្ទាប់ពីដឹងដំណឹងដ៏ល្អនេះ ហើយជូនពរអ្នកទំាងពីរឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នងរៀងៗខ្លួន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តDay: January 2, 2021
សូមចូលរួមសោកស្តាយផង! យុវតីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពចាកចោលឪពុកម្ដាយទាំងវ័យក្មេង ដោយសារតែ
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវតីម្នាក់ ដែលនាងបានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេង ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ TEy Móó ដែលត្រូវជាបងស្រីរបស់យុវតីរូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«បងទទួលយកមិនបានទេ យើងមានតែបងប្អូនបីនាក់ ពេលនេះប្អូនស្រីបងទៅចោលបងហើយ»។ បន្ថែមទៀតនោះ ប្រភពដដែលរូបនេះក៏បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់របស់យុវតីខាងលេីប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែ ក រ ណី គ្រោះចរាចរណ៍។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តជ្រះថ្លាណាស់! នៅសុខៗ ស្រាប់តែ ស្រីអូន ប្រកាស បញ្ចេញថវិកាដល់ទៅ ៥០ មុឺនដុល្លារ ឯណោះ ដើម្បីធ្វើរឿងមួយនេះទៀតហើយ នោះគឺ…
អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនទៀតហើយ ថា៖ “នាងខ្ញុំស្រីអូន និងស្វាមី ឈាង រ័ត្ន កំពុងបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។ បញ្ជាក់: អំណោយនេះ គឺខ្ញុំរៀបដោយផ្ទាល់ដៃ និង ចុះចែកដោយផ្ទាល់តែម្ដង នេះជាអ្វីដែលពួកយេីងអាចជួយសំរាលទុក្ខលំបាកខ្លះៗរបស់បងប្អូន ដែលពិការ និងលោកតា លោកយាយ ចាស់ជរា ដែលទីទ័លខ្លាំង ជូនបុណ្យផងបងប្អូនខ្មែរ។ សូមអោយឆ្នាំថ្មី ២០២១ នាំយកនូវសេរីសួស្ដីនិងរឿងល្អៗជូនបងប្អូនខ្មែរទាំងអស់គ្នា ដោយក្ដីគោរពពីនាងខ្ញុំ ស្រីអូននិងស្វាមី”៕
អានបន្ត