នាព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ នេះ ខាងផលិតកម្មរស្មី ហង្សមាស បានបញ្ចេញ បទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក្រោមចំណងថា “ហួសសម័យ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ Avid Steinberg។ មួយបទនេះ ពិតជាប្លែកទៀតហើយ សម្រាប់គ្រប់ស្រទាប់យុវវ័យ ដោយមិនត្រឹមតែពីរោះ មានន័យប៉ុណ្ណោះទេ បើនិយាយពីបទភ្លេងវិញ បុកឡើងកប់ទៀត ស្តាប់ហើយ ពិតជាប់ចិត្ត។ ដោយសារតែបទនេះ អេមពេក ដល់ថ្នាក់ ហ្វេនៗ ជាច្រើន របស់ ខេមរៈ សិរីមន្ត មិនចាំយូរឡើយ ក៏បានចូល comment សរសើរ ព្រាត ថា ៖ បង្កប់ន័យល្អណាស់ ដាស់តឿនដល់កូនខ្មែរយើងមួយចំនួនតូច, ចុម អាយដលឥឡូវ ចេះរ៉េបទៀត ឡូយម៉្លេះ ហើយពីរោះណាស់, ភ្លេងឡូយ ហើយអ្នកច្រៀង ពីរោះទៀត, ពីរោះណាស់ អត្ថន័យល្អ, wow រ៉េបសាហាវ ជាង DJ ទៀត, ឡូយកប់ស៊េរី ប្លែកសាហាវ ផ្ទុះទៀតហើយ ហើយបានអប់រំទៀត នេះហើយ អាយដល ខ្ញុំ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ថាបទនេះ ពិតជា ពីរោះ ប្លែក ដូច អ្នកគាំទ្រ លើកឡើងមែន ឬក៏អត់ នោះ…
អានបន្តMonth: January 2021
ស្ងាត់ៗស្រាប់តែ ចែដាណា និងពូម៉ៅ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ នៅវាលស្រែ ស្រស់ស្អាតណាស់ ថែមប្រាប់ថា “ពាក់សំលៀកបំពាក់ជជុះ មិនប្រេន តែពួកខ្ញុំញុំាអាហា ឲ្យលុយគេគ្រប់ មិនជំពាក់ រឹតតែពិសេសទៅទៀតនោះ គឺ…”
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។ បើទោះបីជាលោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាដ៏ដោយ ក៏លោកស្រី នៅតែប្រើជីវិតយ៉ាងសាមញ្ញដដែល ធ្វើឲ្យគ្រប់គ្នា ដែលបានជួបផ្ទាល់ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ចែដាណា និងពូម៉ៅ បាននាំគ្នា ថតរូបលេងកម្សាន្ត នៅវាលស្រែមួយកន្លែង មើលទៅក៏មានក្តីសុខជំនួសដែរ។ ក្នុងនោះ លោកស្រី ក៏បានបង្កប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពាក់សំលៀកបំពាក់ជជុះមិនប្រេន តែពួកខ្ញុំញុំាអាហាអោយលុយគេគ្រប់មិនជំពាក់ រឹតតែពិសេសទៅទៀតនោះគឺពួកខ្ញុំមិនបំពាននិងជាន់ឈ្លីអ្នកដ៏ទៃ ពួកខ្ញុំចូលចិត្តរស់នៅលើភាពត្រឹមត្រូវ មិនបំពានអ្នកដ៏ទៃ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលពីជីវិតសាមញ្ញ របស់លោកស្រី ខាងក្រោមនេះ ៖
អានបន្តស្ងាត់ៗ លោក ជា វិបុល នាំភរិយា ទៅលំហែកាយ ដល់ ចម្ការទុរេន ដាក់ប៉ុន្មានប៉ុស្តិ៍នេះ អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតណាស់…
អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល គឺជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះ មកទល់ពេលនេះ ហើយតែងតែបង្កបរិយាកាស ក្នុងកម្មវិធីនានា មិនឲ្យស្ងាត់ឡើយ ជាមួយទេពកោសល្យ ដ៏បុិនប្រសព្វ ហើយអ្នកទំាងពីរ ក៏ជាគូស្វាមីភរិយា គំរូផងដែរ ដោយរៀបចំគ្រួសារបានយ៉ាងល្អ ពោរពេញដោយក្តីសុខ និងសុភមង្គល។ ក្រៅពីអាជីព វិបុល និង សុជាតិ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា ក្នុងការដើរលេងកម្សាន្តអារម្មណ៍ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ថែមទំាងបានផ្តិតយកនូវរូបភាពស្អាតៗ មកបង្ហាញមហាជន តាមរយៈហ្វេសប៊ុកទៀតផង ។ នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គេឃើញ អ្នកទំាងពីរបានដឹកដៃគ្នា ទៅលំហែកាយ ដល់ ចម្ការទុរេន មួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពត ហើយក៏បានថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត អមដោយទេសភាពក្បែរជើងភ្នំ ឃើញហើយ ពិតជាស្រស់ស្រាយ អារម្មណ៍ បាត់អស់នូវទុក្ខកង្វល់នានា។ លោក ជា វិបុល បានប្រាប់ថា “ថ្ងៃនេះមកធ្វើចំការទុរេន តែបានផ្លែខ្នុរវិញ ចាំ៥ឆ្នាំទៀត នឹងបានទុរេនចែកអោយបងប្អូនញាំហើយ។”។ អ្នកនាង គង់ សុជាតិ បានបន្ថែមថា “នៅសហគមន៍ចម្ការស្តេចទុរេន អរគុណសម្រាប់ការរៀបចំ និង ការបង្ហាត់បង្ហាញនូវ របត់ជីវិតថ្មីមួយនេះ”។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗ របស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តសេ ដ្ឋី ប្រាក់លាន ដុល្លារ ឧ ក ញ៉ា ស្រី ចាន់ថន នៅតែជិះឡាន ស៊េ រីចាស់ អាយុស្មើនឹងលោក
សេដ្ឋីប្រាក់ លាន ដុល្លារ ជិះរថយន្តTO YO TA Cama rill o ស៊េរី ឆ្នាំ ១៩៨៣ ស្ដាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ព្រោះសម័យលុយឡាន អ្នកមានៗប្រជែងគ្នា សម្ងែងទ្រព្យឡានទំនើប មាសពេជ្រ វីឡាទាំងជុងៗ រឿងអីមានងារជា ឧកញ៉ា ទៅហើយនោះ នៅជិះរថយន្តអា យុកាល ៣០ ឆ្នាំជាងនោះ? តែការពិតមិនអាចប្រកែកបាន ព្រោះលោកឧកញ៉ា ស្រី ចាន់ថន នៅតែប្រើរថយន្តសំណព្វចិត្តមាន អាយុដំណាលខ្លួន មកដល់ សព្វថ្ងៃនេះ ។អ្នកជំនួ ញផ្នែកអចលនទ្រព្យរូបនេះបានសរសេរសំណេរមួយ ប៉ុន្តែមានន័យយ៉ាងជ្រៅថា៖ «គ្មានRol lersជិះមានតែឡាន សំណព្វចិត្ត TOYOTA Camarillo សេរី ឆ្នាំ ១៩៨៣ហើយឡាននេះ គិតទៅស្មើនិងអាយុខ្ញុំកើត» ។ លោកឧកញ៉ាស្រី ចាន់ថន រៀបរាប់បែបនេះ ក្នុងពេលលោកប្រើយានជំនិះបុ រាណ មួយនេះ ទៅមើលអំពីដំណើរការសាងសង់នូវគម្រោងថ្មីៗរបស់លោក នៅឯសួនកម្សាន្តស្កាយលែន 7NG នៃទឹកដី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ៕
អានបន្តទឹកចិត្តល្អណាស់! ឃើញ ចាន់ឡា កំពុងជួបទុក្ខធំ, អត់ចាំយូរឡើយ ពេលនេះ កញ្ញា Rose ស្កាត់ជួបហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត នោះគឺ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខនារីម្នាក់ ដែលធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី តូចធំជាហូរហែ។ ស្រាប់តែ មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា ប្រាប់ថា ៖ “ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។ លៀង ចាន់ឡា ក៏បានបញ្ជាក់បន្ថែម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ នេះថា “ជីវិតខ្ញុំពេលនេះ ច្រៀងសុំលុយបងប្អូន ពី1$ទៅ មិនចង់បង្ហាញទេ តែជំងឺម៉ែ បើកូនមានតែ5ពាន់ដុល្លារ កូនអាច…
អានបន្តអុញនោះ! ក្រោយរងការរិះគន់ច្រើន លៀង ចាន់ឡា ស្រាប់តែបង្ហោះសារយ៉ាងកម្សត់មួយ
មួយរយៈនេះ ទស្សនិកជនប្រាដកជាបានដឹងខ្លះៗហើយនូវរឿងរ៉ាងដ៏កម្សត់របស់តារាចម្រៀងវ័យក្មេង លៀង ចាន់ឡា ដែលនាងបានជួបប្រទះកន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីទស្សនិកជនបានដឺងដំណឹងនៃការធ្លាក់ខ្លួនលំបាក ស្ទើរតែរកប្រាក់បង់ផ្ទះមិនបាននោះ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញពីក្ដីអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង ។ ទន្ទឹមនឹងក្ដីអាណិតអាសូរដល់ លៀង ចាន់ឡា ទទួលបានការរិះគន់ និង ប្រមាថមកលើរូបនាងផងដែរ ដែលធ្វើឱ្យតារាវ័យក្មេងរូបនេះកាន់តែទទួលបានអារម្មណ៍បាក់ទឹកចិត្តបន្ដែមទៀត ។ ដោយឡែក លៀង ចាន់ឡា នៅពេលដែលមានមហាជនរិះគន់ និង ប្រមាថមកលើរូបនាងច្រើនបែបនេះ អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia រូបនេះក៏បានបង្ហាះសារមួយយ៉ាងកម្សត់រៀបរាប់ថា ៖ «ពេលនេះគេដៀលពេញហ្នឹងហើយថា កោតតែលើកដៃសុំគេទៅរួច អ្នកចម្រៀងធ្លាក់ទឹក ទឹកភ្នែកអើយទឹកភ្នែក ខ្ញុំរស់លើវិថីមួយនេះបែបណា? ពេលខ្ញុំលើកដៃនេះគឺចង់មើលជំងឺម៉ែ មិនមែនសុំលុយយកមកទិញម៉ូតូទេ ខ្ញុំសូមអង្វរឈប់ជេបានទេ!» ។ គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ លៀង ចាន់ឡា បានជួបរឿងបាក់ទឹកចិត្ត ដោយពេលនេះនាងកំពុងតែមានជីវភាពខ្វះខាតខ្លាំង រហូតដាច់បាយ ហើយគ្មានលុយបង់បន្ទាប់ជួល ថែមទាំងម្ដាយបង្កើតរបស់នាងកំពុងតែមានជំងឺធ្ងន់ធ្ងរ រហូតដល់នាងស្រក់ទឹកភ្នែក អំពាវនាវដល់មហាជនអាចឱ្យនាងទៅច្រៀងក្រែងបានលុយខ្លះទុកព្យាបាលម្ដាយ ។ ចំណេកឯមូលហេតុចម្បងដែលធ្វើឱ្យតារាស្រីរូបនេះជួបប្រទះនូវជីវភាពខ្វះខាតនោះ មកពីមានការរាត្បាតនៃវីរុសកូវីដ ១៩
អានបន្តសូមចូលរួមសោកស្តាយនិងរំលែកទុក្ខផង! តារាចម្រៀងជេីងចាស់ដ៏ល្បីឈ្មោះ លោក អ៊ុង សុផល្លី បានទទួលមរណភាពហើយ ដោយសារតែ
នៅព្រឹកថ្ងៃត្រង់នេះ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះនូវដំណឹងដ៏ ក្រៀម ក្រំ មួយ ខណៈមានសិល្បករដែលជាតារាចម្រៀងជេីងចាស់មួយរូប បានទទួលមរណភាព ធ្វើឲ្យមហាជនជាច្រើន ជាពិសេសក្រុមគ្រួសារទាំងមូលមានក្តី រ ន្ធត់ ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់មកវិញនេះ។ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«ទៅលឿនពេកហើយបងអើយ អាណិតណាស់ R.I.P តារាចម្រៀង លោក អ៊ុង សុផល្លី បានទទួលមរណភាពហើយនៅព្រឹកនេះ ដោយសារ ខ្យល់ គរ គាំ ង បេះ ដូង។ លោក អ៊ុង សុផល្លី គឺជាតារាចម្រៀង ដៃគូជាមួយតារាចម្រៀងអ្នកនាង មាស លក្ខិណា ហើយតែងតែច្រៀងបទពីដើមៗ ដែលបានទទួលស្គាលថាមានទឹកដមសម្លេងយ៉ាងពិរោះ ។ តាមការបញ្ជាក់ពីអ្នកនាង មាស លក្ខិណា បានអោយដឹងថា លោក អ៊ុង សុផល្លី គ្មាន ឈឺ ជំ ងឺ អ្វីឡើយ ស្រាប់តែនៅវេលារម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ តារាចម្រៀងរូបនេះត្រូវបាន ខ្យល់ គរ គាំ ង បេះ ដូង ភ្លាម ដោយមិនអាចជួយ ស ង្រ្គោះ បាន លោកទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ឯ ស ពរ បស់លោកត្រូវបានយកមកធ្វើបុណ្យតាម ប្រ ពៃ ណី នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម»។ …
អានបន្តអីយ៉ា អូន Rubby កូនស្រី សំណព្វចិត្ត អ្នកឧកញ៉ា ហុង ពីវ តែងខ្លួនឡើង Cute ហើយរំាម៉ាអស់ដៃហ្មង ក្នុងថ្ងៃជប់លៀងខួបកំណើត ប៉ាប៉ា មើលហើយ គ្រឺតណាស់ ដល់ថ្នាក់ គ្រប់គ្នា លាន់មាត់ថា… (មានវីដេអូ)
កាលពីម្សិលមិញនេះ នាព្រឹកថ្ងៃសុក្រ ត្រូវនឹង ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី បានបន្តចូលរួមបរិច្ចាគថវិកា ប្រចាំឆ្នាំ ២០២១ ចំនួន ២ លាន ដុល្លារ សហរដ្ឋអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសខួបកំណើតរបស់អ្នកឧកញ៉ា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ ទីតាំង ក្នុងការបន្តផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយប្រសិទ្ធភាព។ នាថ្ងៃដដែលនេះ គេឃើញ អ្នកឧកញ៉ា ហុង ពីវ បានរៀបចំកម្មវិធីជប់លៀង ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន មើលទៅពោរពេញដោយក្តីរីករាយណាស់ ជាពិសេស អូន Rubby តែម្តង បានរៀបចំតុបតែងខ្លួនយ៉ាងស្អាត ថែមទំាងរាំលេងយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃ ជប់លៀងខួបកំណេីត ប៉ាប៉ា មើលទៅគួរឲ្យគ្រឺតដល់ហើយ។ ក្នុងនោះ ក៏មានអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ អូន Rubby រំាឡូយណាស់ គួរឲ្យគ្រឺតដល់ហើយ, អូន Rubby មើលទៅឆ្លាតខ្លាំងណាស់, ជូនពរ អ្នកឧកញ៉ា មានសុខភាពល្អ សុភមង្គល និងកាន់តែជោគជ័យក្នុងមុខជំនួញថែមទៀត, គួរអោយស្រលាញ់ណាស់ព្រះនាងតូចអើយ, អូន Rubby ស្រស់ស្អាតណាស់។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត សរសើរ អូន Rubby ។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តថាមែនៗ! ទីបំផុត ដឹងការពិតហើយ ម្ចាស់បណ្តឹង ដែលហ៊ានប្តឹង ឧកញ៉ា អ៊ាន សៀវម៊ី រហូតឈានទៅដល់មានដីកាបង្គាប់ ឲ្យនាំខ្លួននោះ គឺលោកស្រី ទ្រី ដាណា, លោកស្រី បានបន្ថែមយ៉ាងច្បាស់ៗទៀត ថា “ខ្ញុំសង្ឃឹមលើតុលាការរកយុត្តិធម៌អោយខ្ញុំ ព្រោះ…”
នាព្រឹកមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានប្រាប់រឿងមួយ ដែលគ្រប់គ្នាចង់ដឹង ថា “ដឹងការពិតហើយម្ចាស់បណ្តឹងដែលហ៊ានប្តឹង ឧកញ៉ា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះគឺលោកស្រី ទ្រី ដាណា !!! មហាជនជាច្រើន ពិតជាមានមន្ទិលសង្ស័យ យ៉ាងខ្លាំង ថាអ្នកណាទៅ ដែលហ៊ានចេញមុខតតាំង ផ្លូវច្បាប់ជាមួយ ស្តេចជេររូប នេះ ព្រោះកន្លងមក គាត់ជេរគេឡើងផ្អើលសង្គម តែមិនដែលឃើញមានអ្នកណា ហ៊ានក្អក ជាមួយគាត់ឡើយ តែទីបំផុតភាពអំណួត របស់គាត់ត្រូវបានកាច់បំបាក់ដោយច្បាប់ ដែលម្ចាស់បណ្តឹង គឺលោកស្រី ទ្រីដាណា ។ ដែលមហាជនគ្រប់គ្នា បានស្គាល់យ៉ាងច្បាស់ថា ជាស្ត្រីចិត្តធម៌ តែងតែមានវត្តមាន ចូលរួមរាល់កិច្ចការងារមនុស្សធម៌ផ្សេងៗ ជាក់ ស្តែងបើយោងតាមការសង្កេតកន្លងមក បងប្អូនក៏បានជ្រាបដែរថា លោកស្រី ទ្រី ដាណា គាត់គឺជាស្ត្រីជើងខ្លាំងមួយរូប ផ្នែកជំនួញតាម online ផងដែរ តែមិនដែលឃើញគាត់ជេរ អ្នកណាដើម្បីយកល្បីខ្លួនឯងទាល់តែសោះ ផ្ទុយទៅវិញ ឧកញ៉ា អ៊ាន សៀវមុី ក៏ជាអ្នករកសុីតាម online ដែរ តែគាត់និយម យកការជេរ ដើម្បីទាក់ទាញភាពល្បីល្បាញរបស់គាត់ ។ ពេលនេះមហាជន បានដាក់រហ័សនាមអោយគាត់ថា ជាស្តេចជេរ ប្រចាំប្រទេស ទីបំផុតភ្លេចខ្លួនជេរចំ លោកស្រី ទ្រី ដាណា គាត់ក៏នៅតែរក្សាភាពថ្លៃថ្នូរជានិច្ច គឺគាត់មិនជេរវិញទេ តែក៏មិនអោយរួចខ្លួនដែរ គឺគាត់បានជ្រើសរើស យកផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាជានិច្ច ៕”។ ក្រោយឃើញបែបនេះ លោកស្រី ទ្រី ដាណា…
អានបន្តអីយ៉ា! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា លួចទៅ ផ្អែមល្ហែម តែពីរនាក់ ស្ងាត់ៗ, ស្រាប់តែ មានគេលួចថតបាន ហើយប្រាប់យ៉ាងខ្លីថា…
អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិតជាមិនមើលរំលងឡើយ ចំពោះ អ្នកជំនួញវ័យក្មេងមួយរូប គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង ក្នុងមុខរបររកស៊ី សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គឺ លោកអាចធ្វើបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា ក៏កំពុងលេចធ្លោខ្លាំង ក្នុងសង្គមផងដែរ តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកតែងតែធ្វើមិនដែលដាច់ឡើយ ប្រកបដោយចិត្តជ្រះថ្លា ពិតៗ។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ជាក់ស្តែង ព្រឹកមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ គេឃើញ ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបាន តារាចម្រៀងម្នាក់ឈ្មោះ ពូ ក្នុងផលិតកម្ម Galaxy Navatra បានលួចថតបាន មើលទៅពិតជាពោរពេញដោយក្តីសុខ និងផ្អែមល្ហែមណាស់។ តារាចម្រៀង ពូ បានប្រាប់បន្ថែមថា “បាទសូមគោរពបងស្រី ប្អូនឃើញ មេស្រី មេប្រុស ស្វីតពេក ប្អូនលួចថតហ្មងទៅ”។ ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្ហោះរូបភាពទំាងនេះ បន្ថែមថា “ពូ ហ្គាឡាក់ស៊ី អគុណប្អូន ដែលថតរូបអោយបងយ៉ាងសម្ងាត់”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពផ្អែមល្ហែម…
អានបន្ត