មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ស្រី ចាន់ថន នោះ។ ក្រៅពីមុខជំនួញដែលកំពុងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លោកឧកញ៉ា ក៏ជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរសផងដែរ ដោយតែងតែជួយ អ្នកដែលត្រូវការចំាបាច់ ជាហូរហែ ផងដែរ ដោយទង្វើរទាំងនេះកើតចេញពីទឹកចិត្ត ក្តីអាណិត និងស្រឡាញ់។ ជាក់ស្តែង នាពេលថ្មីនេះ យ៉ង់ ស្រីនីត ក៏ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ដោយលោកផ្តល់ កន្លែងស្នាក់នៅ ឲ្យការងារឪពុក ស្រីនីត ធ្វើ និងឲ្យ ស្រីនីត រៀនដល់ចប់ថែមទៀត។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ឃើញប្អូនប្រុសម្នាក់រៀបរាប់ទំាងទឹកភ្នែក រៀបរាប់ពីជីវភាពខ្លះៗ ខ្វះមុខខ្វះក្រោយ កើតក្តីអាណិត ឧកញ៉ា ស្រី ចាន់ថន ក៏បានសម្រេចចិត្ត កង់ថ្មីមួយគ្រឿង ខោអាវ៣កំប្លេរ សៀវភៅ រួមថវិកា រហូតដល់ទៅ ៥០ម៉ឺនរៀលថែមទៀត។ ឧកញ៉ា បានបញ្ជាក់បន្ថែមថា “អ្នកដែលធ្លាប់ឆ្លងកាត់ ជីវិតខ្វះមុខខ្វះក្រោយ ទើបយល់អារម្មណ៍មួយនេះ ការស្រក់ទឹកភ្នែកនេះ ធ្វើអោយខ្ញុំគិតដល់រឿងជិវិត ដែលកន្លងហួស ជីវិតត្រូវតែតស៊ូ កុំពឹងផ្អែកទាំងស្រុងទៅលើអ្នកដទៃពេក”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តDay: December 2, 2020
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា អ្នកនាង ធី សុវណ្ណថា ចូលបន្ទប់វះកា ត់ ហើយក៏មានធ្វើឲ្យអ្នកខ្លះកំពុងតែឆ្ងល់ថា តើអ្នកនាង កើតជំងឺអ្វី បានជាចូលវះកា ត់បែបនេះ។ នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃដដែល ស្វាមី អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ហើយ ដោយយក ហ្វេសប៊ុកផេក ធី សុវណ្ណថា មកបង្ហោះថា ៖ “ប្រពន្ធខ្ញុំ បញ្ចប់ការវះកា ត់ ដោយជោគជ័យ គាត់ដុះសា ច់ ៤ដុំ (១ប៉ុនផ្លែពុទ្រា) ជាប់សា ច់ដុំពោះ យូរហើយ តែងតែធ្វើឲ្យឈឺចុ កពោះ ជាប្រចាំ ខ្ញុំគ្រោងនាំកាត់ទៅវះកា ត់នៅថៃ ឬសិង្ហបុរី ព្រោះតែ ជំងឺកូវីត-១៩ មិនអាចទៅបាន ។ ថ្ងៃនេះ យើងស្នើ Doctor ជំនាញ ជនជាតិអាមេរិច និង Doctor ជំនាញ ជនជាតិខ្មែរ វះកា ត់យក ដុំសាច់នោះ ជិត៥ម៉ោង ដោយជោគជ័យ និងកំពុងពិនិត្យបន្ត ។ ពេលនេះ គាត់ធូរស្រាលបន្តិច ហើយ សូមថ្លែងអំណរគុណ អ៊ុំពូមីង បងប្អូន ដែលបានបារម្ភ និងជូនពរ ប្រពន្ធខ្ញុំ”៕
អានបន្តទេសភាពស្អាតៗណាស់! អីយ៉ា ស្ងាត់ៗ ឱក សុគន្ធកញ្ញា និងស្វាមី នាំឆលី ទៅលំហែអារម្មណ៍ ដល់កន្លែងធម្មជាតិនេះ បាត់ ថែមទំាងផ្តាំរឿងមួយ ថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យគ្រឺតណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ នៅមិនទាន់អស់ទេ ប៉ុន្មានថ្ងៃនេះទៀត ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់កន្លែងកម្សាន្តមួយទៀតហើយ មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង។ ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានផ្តាំរឿងមួយ ដ៏គួរឲ្យចាប់អារម្មណ៍ ថា “ធម្មជាតិជាឱសថ ព្យាបាលជំងឺធុញថប់ ហើយមានអ្វីជាច្រើនទៀត ដែលធម្មជាតិ អាចជួយមនុស្សបាន ដូច្នេះកុំបំផ្លាញធម្មជាតិ កន្លែងធម្មជាតិ ដ៏ស្រស់ស្អាត កោះក្របី @sixsenseskrabeyisland”។ ឃើញបែបនេះភ្លាម អ្នកគាំទ្រ ឱក សុគន្ធកញ្ញា បានចូល comment ភ្លាមៗ ថា ៖ ស្រស់ស្អាត ណាស់ ទាំងមនុស្ស និងធម្មជាតិ, មើលទៅ អាយដល សប្បាយណាស់, រ៉ូបស៊ី និងធម្មជាតិ បូករួមទាំងសម្រស់…
អានបន្តទីបំផុត ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ ជាប់នៅប្រទេសចិន និងបង្ខំអោយយកប្តីនៅទីនោះ ពេលនេះត្រូវបានសមត្ថកិច្ចរកឃើញហើយ
ដូចដែរប្រិយមិត្ដមួយចំនួនធំ បានទទួលជ្រាបខ្លះៗរួចមកហើយ ដែលកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ វាសនា កូនស្រីទីបួន បានប្រកាសស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន មេត្ដាជួយយករូបនាង ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញផង ព្រោះរូបនាង ត្រូវបានចា ញ់ បោ ក មេខ្យល់ នាំយកមកប្រទេសចិន និងបានបង្ខំនាងឲ្យយកប្ដីនៅទីនោះ ប្រសិនបើនាងមិនព្រមទេ គឺគេនឹងយកទៅលក់ក្នុងហាងស្រីខូ ច ហើយ! អ្វីដែលកាន់តែរន្ធ ត់ ចិត្តទៀតនោះ គឺនាងត្រូវបានគេចាប់បង្ខំឲ្យរួមភេទរហូតដល់ថ្នាក់ នាងទទួលរងរបួសត្រង់ស្បូនយ៉ាងដំណំ។ ទន្ទឹមនឹងការទទូចរបស់ស្រ្ដីខាងលើ ដើម្បីស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំរូបនាងមកកាន់ប្រទេសកម្ពុជានោះ ពេលនេះត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ការពិត GCNP របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរប្រាប់ឱ្យដឹងថា៖”បានរកឃើញហើយ! ស្រីខ្មែរម្នាក់ដែលបានរៀបការប្តីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅឯប្រទេសចិន។ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោ ក ឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការទទួលជោគជ័យក្នុងការស្រាវជ្រាវស្វែងរកអាសយដ្ឋានស្នាក់នៅឯប្រទេសចិនរបស់នារីរង គ្រោះ ខាងលើ និងបានធ្វើការសង្គ្រោះនោះ គឺបានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរចិន និងអាជ្ញាធរកម្ពុជា។ សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ វាសនាកូនស្រីទី៤ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចា…
អានបន្តអុញនោះ! លោកជំទាវ ហ៊ុន ស៊ីណាត ព្រលះឧកញ៉ាម្នាក់ពូកែឡាយវីដេអូជេរបញ្ចោរគ្នាក្នុងហ្វេសប៊ុក ឡើងចុកៗថា…..
នៅមុននេះបន្តិចបើយោងតាមប្រភព លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កេីតរបស់សម្ដេចហ៊ុនសែនប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើនច្បាស់ជាស្គាល់ ជាក់មិនខាន។ ដោយលោកជំទាវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករិះគន់ទៅលេីបគ្គលម្នាក់ដែលមាន ងារជាឧកញ៉ាតែបែរជាមកជេរបញ្ចោរគ្នាតាមបណ្ដាញសង្គមទៅវិញ ដោយខ្លឹមសារថា៖ «🤣ឆ្ងល់ណាស់ ម្ចាស់ថ្លៃអើយគិតទៅមានងារជាឧកញ៉ាមិនគួរប្រើពាក្យអសុរោះថោកអញ្ចឹងសោះនៅប្រទេសខ្មែរមានឧក ញ៉ាចរិតមិនល្អបែបនេះខូចងារឧកញ៉ាគេល្អៗអស់ហើយ» ។ យ៉ាងណាមិញក្រោយពីបង្ហោះរួចស្រាប់តែអ្នក លេងហ្វេសប៊ុកបានបញ្ចេញមតិគាំទ្រជាច្រេីនចំពោះ ការលើកឡេីងរបស់លោកជំទាវខាងលេីនេះ៕
អានបន្តគ្រឺតដល់ហើយ! អីយ៉ា ទើបកើតថ្ងៃមុនសោះ អូន អ៊ែលលី កូនស្រីទី២ ផន សុផារី បាន១ខែបាត់, ប៉ាម៉ាក់អត់បានធ្វើពិធីធំដុំទេ តែបានគួចដៃ សុទ្ធតែគ្រឿងអលង្ការ ថែមទំាងនិយាយបែបនេះ ថា…(មានវីដេអូ)
ប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន ពិតជាធ្លាប់ស្គាល់ជាក់ជាមិនខាន អតីតតារាកំប្លែង ជាមួយក្រុម នាយ ពាក់មី ហើយក៏ជាអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី នោះ។ ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អ៊ែលលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ ក្រោយសម្រាល ទើបបាន១ខែសោះ អ៊ែលលី កូនស្រី អ្នកនាង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់ គួរឲ្យគ្រឺតដល់ហើយ។ ចំណែកនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះ អតីតតារាកំប្លែងស្រីរូបនេះ បានធ្វើពិធីតូចមួយ ចេញខែកូនស្រី ជាពិសេសមានគ្រឿងអលង្ការ យ៉ាងច្រើន សម្រាប់គួចដៃកូនស្រី។ ផន សុផារី បានបញ្ជាក់បន្ថែមថា “អ៊ែលលី…ថ្ងៃនេះព្រះនាងតូច របស់ម៉ាក់ បានមួយខែហើយ ប៉ា និងម៉ាក់សូមបួងសួងដល់ទេវតា សូមតាមជួយឃុំគ្រងថែរក្សារកូន ឲ្យកូនមានសុខភាពល្អ បញ្ញាវៀងវយ័ ធំឡើងក្លាយជាក្មេងល្អ មានសម្រស់ស្រស់ស្អាត ចេះគោរពចាស់ទុំ ចេះស្តាប់ដំបូន្មានម៉ាក់ប៉ា។ ទៀនពិលាក្នុងថ្ងៃរៀបការប៉ានិងម៉ាក់ជាវត្ថុជួយបញ្ជាក់ប្រាប់កូនថាកូនជាកូនដែលមានខាន់ស្លា ជាកូនដែលកើតមកដោយសេចក្តីស្រលាញ់ពិតប្រាកដ ហើយម៉ាក់ប៉ាសង្ឃឹមថាទៅថ្ងៃមុខ កូននិងមានទៀនពិលាឲ្យចៅរបស់ម៉ាក់ដូចគ្នា សូមពន្លឺនៃភ្លើងទៀនដ៏មានតម្លៃនេះជួយបំភ្លឺផ្លូវកូន ឲ្យកូនដើរទៅកាន់ផ្លូវជីវិតដែលត្រឹមត្រូវ និងជោគជយ័ទៅថ្ងៃអនាគតផងទៅចុះ ប៊ែលឡា អ៊ែលលី…
អានបន្តមិនធម្មតា! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញរូបថតចាស់ៗ របស់ ចែកា ប៉ុន្មានសន្លឹកនេះ មើលសឹងមិនស្គាល់ គឺនៅឆ្នាំ…
មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អតីតតារាចម្រៀងស្រីប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា ហៅ ចែកា បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។ ស្របពេល កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញ គេឃើញ ចែកា ទិញវីឡា ឡានទំនើប និងសម្ភារជាច្រើនទៀត ជាហូរហែផងដែរ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ចែកា ទំលាយ រូបភាពចាស់ៗរបស់ខ្លួនប៉ុន្មានសន្លឹក មើលទៅពិតជាស្រស់ស្អាត និងមានរាងឡូយណាស់ មើលសឹងមិនស្គាល់។ ចែកា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “រូប ចែកា កាល2017″។ ឃើញរូបភាពនេះភ្លាម ម្នាក់ៗបានចូល comment ថា “ស្អាតខ្លាំងណាស់, គួរឲ្យស្រឡាញ់ណាស់ ចែ, កប់សាហាវចែ, ញក់សាច់”។ ព្រមទំាងនៅមានការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាច្រើនទៀត ក្រោយឃើញសម្រស់ ចែកា កាលពីឆ្នាំ ២០១៧ នោះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសម្រស់ចែកា កាលពីនោះ និងឥឡូយ ខុសគ្នាយ៉ាងណានោះ សូមមើលរូបភាពខាងក្រោមនេះ ៖
អានបន្តអស្ចារ្យណាស់! កំពូលភ្នំអេវឺរ៉េស ខ្ពស់ជាងគេលើលោក ខ្មែរឡើងដល់ លើកទង់ជាតិកម្ពុជាបង្ហាញថា ខ្មែរមិនចាញ់បរទេស!!
បរទេស៖ អស្ចារ្យណាស់! ទង់ជាតិខ្មែរដំបូងគេ បានបង្ហាញខ្លួននៅលើភ្នំដែលខ្ពស់ជាងគេ នៅឯ…វាជារឿងមិនងាយស្រួលនោះទេ ដែលអាចឡើង ដល់កំពូលភ្នំ អេវឺរ៉េស ដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោកនោះ ហើយអ្វីដែល ភ្ញាក់ផ្អើលនោះ គឺបុរសម្នាក់បានយកទង់ជាតិខ្មែរបង្ហាញនៅលើភ្នំ មួយនេះទៀត។ បើយោងតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ MemoriaSpaបានសរសេររៀបរាប់ថា៖ សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោកMemoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resortsមានសេចក្កីសោមនស្សក្នុងការប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ប្រជាជនខ្មែរយើង ដែលតំណាងដោយលោក ម៉ី សុធាវុធបានឡើងភ្នំអេវឺរ៉េសរហូតដល់កំពស់ 5380ម៉ែត្រ បានសម្រេចជាស្ថាពរប្រកបដោយសុវត្ថិភាព។ ការឡើងភ្នំដែលមានកំពស់ខ្ពស់បែបនេះគឺប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា កង្វះខ្យល់អុកស៊ីសែន ចលនាបេះដូងលោតខុសធម្មតា អាកាសធាតុដ៏ត្រជាក់ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត គ្រប់ពេលទៀតផង។ទោះបីមានបញ្ហាដូចរៀបរាប់ខាងលើក្តី ក៏លោកម៉ី សុធាវុធដែលជាជនជាតិខ្មែរមួយរូបអាចពុះពារឡើងទៅដល់ទីដ៏ខ្ពស់ដើម្បីបញ្ជាក់ពីចំណេះ ជំនាញ និងសមត្ថភាព របស់គាត់ទាក់ទងទៅនឹង ការហាត់យូហ្គា (Yoga) ការសមាធិ (Meditation) ជំនាញក្នុងការដកដង្ហើម (Breathing techniques) ជំនាញស្តារសមត្ថភាពរាងកាយ (Phisical Restorative) និង ជំនាញបន្សាបជាតិពុល (Detoxification)។ ដោយសារតែការស្រលាញ់ជាតិ និងចង់ឱ្យប្រទេសរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្រើននៅលើឆាក អន្តរជាតិ បានជម្រុញទឹកចិត្តគាត់ចង់យកទង់ជាតិរបស់កម្ពុជាទៅបង្ហាញអោយពិភពលោកបានឃើញ និងបានយល់ដឹងថា ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ទាំងផ្នែកវប្ប ធម៌ និងអរីយធម៍ផងដែរ។ ទាំងនេះបានបង្ហាញឲ្យឃើញថា គោលបំណងធំៗ ចំនួនពីរដែល លោកម៉ី សុធាវុធ បានរំពឹងទុកកន្លងមកក្នុងការឡើងភ្នំប្រកបដោយគ្រោះថ្នាក់នេះ បានសម្រេចជាផ្លែផ្កា។ គោលបំណងទាំងពីរនេះរួមមាន៖ ទីមួយ គាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់ក្នុងនាមជាអ្នក ជំនាញផ្នែក យូហ្គា សមាធិ និងជាអ្នកជំនាញផ្នែក ស្ប៉ារបស់គាត់ នឹងសិក្សា ក្នុងការរុករកបន្ថែមអំពីបរិយាកាស នៅលើភ្នំ ដែលកង្វះ ខ្យល់អុកស៊ីសែន និងចំណាយពេលរបស់គាត់ក្នុងការតាំងសមាធិផងដែរ។និងគោលបំណងទី២របស់គាត់គឺ ការនាំដួងព្រលឹងយុវជនខ្មែរមួយរូបដែលបានមរណៈភាពកាលពី…
អានបន្តពិតជាប្រពៃណាស់! ថ្ងៃនេះអ្នកស្រី ទ្រី ដាណា បានចែកអំណោយជូន ជនក្រីក្រ ដែលកំពុងជួបការលំបាក ១០០គ្រួសារ នៅខេត្តកំពង់ស្ពឺ
(ហ្វេសប៊ុក)៖ យោងតាមការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅមុននេះបន្តិចបានរៀបរាប់ឲ្យមហាជនដឹងថា ៖ «ថ្ងៃនេះ នាងខ្ញុំ និងពូម៉ៅ បានមកដល់ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ ចែកអំណោយជូនបងប្អូនកំពុងជួបការលំបាក ១០០គ្រួសារ សុំទោស ពូ មីង យាយ តា ទាំងអស់ផង បានត្រឹមសំពះពីចម្ងាយ មិនអាចចូលជិតស្និទ្ធស្នាលដូចមុន ព្រោះត្រូវការពារកូវីដទាំងអស់គ្នាស្វាមីនាងខ្ញុំក៏បានណែនាំលោកតា លោកយាយ ពីការកាពារខ្លួនពីកូវីដ ដើម្បីពួកគាត់បានយល់ច្បាស់។ ពេលនេះ យើងត្រូវប្រុងប្រយ័ត្ន រក្សាគំលាត និងពាក់ម៉ាស បាញ់អាល់កុលឱ្យបានញឹកញាប់ សង្ឃឹមថាកូវីដ រលាយបាត់ឆាប់ៗ។ នាងខ្ញុំចង់ជួយអ្នកជួបការលំបាកផង ចែករំលែកចំណេះដឹងផង ទើបរៀបចំចែកអំណោយជូនលោកយាយ លោកតា និងបងប្អូនជួបការលំបាកពេលនេះ។ អំណោយមាន អង្ករ 20kg, មី, ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា ម្នាក់ ៥ម៉ឺនរៀលបន្ថែម។ បន្ថែមថវិកាខ្លះទៀត ជូនកម្លាំង អាជ្ញាធរ និងប្រជាការពារ ដើម្បីពួកគាត់បានជួយប្រជាពលរដ្ឋបន្ត។ ក្មេងៗ ក៏មានថវិកាជូនដែរ។ សរុបថវិកា 4580$ » ៕
អានបន្តដោយក្តីអាណិតប្អូនស្រីខ្លាំងពេក យឿន ពិសី លើកដៃសុំបងប្អូនជួយសង្គ្រោះ ប្អូនស្រីជួយបគ្រោះថ្នា ក់ ច រា ច រ ណ៍ ធ្ង ន់ ធ្ង រ (មានវីដេអូ)
រាជធានីភ្នំពេញ៖ ម្ចាស់ពានរង្វាន់កម្រិតពិភពលោក Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី កាលពីថ្មីៗនេះបានបង្ហោះឃ្លីបវីអូមួយ ដើម្បីសុំជំនួយពីសប្បុរសជនដើម្បីជួយដល់ស្រ្តីម្នាក់ ដែលបានជួ បគ្រោះថ្នា ក់ ច រា ច រ ណ៍ កាលពីថ្ងៃទី27 ខែវិច្ឆិកា កន្លងទៅដោយត្រូវប្រះឆ្អឹ ងត្រគា កបីកន្លែង ភ្នែកខូចម្ខាង ដោយសាតែខាងក្រុមគ្រួសារមានជីវភាពខ្វះខាត និងគ្មានលទ្ធភាពក្នុងការព្យាបាល។ ក្នុងនោះ យឿន ពិសី ក៏បានភ្ជាប់ជាមួយសំណេរថា៖ “គាត់បានជួបរឿងគ្រោះថ្នា ក់ច រា ច រ ណ៍នៅថ្ងៃទី27 ខែ11 ត្រូវប្រះឆ្អឹ ងត្រគា កបីកន្លែង ភ្នែកខូ ចម្ខាង បា ក់ឆ្អឹ ងមុខក្រោមភ្នែកអស់ម្ខាង ធ្មេ ញបា ក់អស់ទៀតបងប្អូនអើយ បា ក់ខ្ទ ង់ច្រមុះបីកំណា ត់ ហើយនៅពេលនេះគាត់បានដឹងខ្លួនខ្លះហើយតែនិយាយបានតិចៗតែស្ដាប់គាត់និយាយមិនច្បាស់ទេ គាត់នៅខ្វះខាតថវិកាច្រើនណាស់ សូមបងប្អូនមេត្តាជួយដល់គាត់ផង តាមសទ្ធារបស់បងប្អូនលេខទូរស័ព្ទរបស់ឪពុកជ ន រ ងគ្រោះ : 089 82 69 15”៕ Link ចុចមើលវីដេអូ https://web.facebook.com/watch/?ref=external&v=2719900924943422
អានបន្ត