ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសអំពាវនាវ ដល់ម្ចាស់ទីតាំងជួលរៀបចំកម្មវិធី និងផ្តល់សេវាកម្មផ្សេងៗ សូមកុំកាត់លុយ ឬ យកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ដោយបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៩ វិច្ឆិកា។ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក- លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារភោជនីយដ្ឋាន ទីតាំង សម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារៈនានា ក៏ដូចក្រុមហ៊ុន ឬ អាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំ កម្មវិធីទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬ យកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឳកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ត ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ ការរីករាលនៃមេរោគកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារ អគារភោជនីយដ្ឋាន ទីតាំង សម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារៈនានា ក៏ដូចក្រុមហ៊ុន ឬ អាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំ កម្មវិធីទាំងអស់ នឹងចូលរួមអនុវត្ត…
អានបន្តDay: December 1, 2020
អាសូរខ្លាំងណាស់! ក្មេងស្រីម្នាក់ខំដើររើស ស្ពៃដែលគេចោល យកទៅលក់ ដើម្បីយកលុយចិញ្ចឹមម្តាយ ត្រូវលង់ទឹកស្លា ប់យ៉ាងអាណោ ចអា ធ័ ម…
(ភ្នំពេញ) ៖ គួរឲ្យអាណោ ចអា ធ័ ម ជាទីបំផុត ខណៈក្មេងស្រី កំសត់ វ័យ ១៣ឆ្នាំម្នាក់ដេីរ សន្សំ បន្លែស្ពៃ ដែលគេ ឈប់ ប្រមូលផល។ ដេីម្បី យក ទៅលក់គ្រាន់ បានលុយមក ឲ្យម្តាយ ផ្គត់ផ្គង់ ជីវភាព ប្រចាំថ្ងៃ ។ តែត្រូវល ង់ ទឹកស្លា ប់ យ៉ាងអាណោ ច អាធ័ មគ្រាដែលក្មេងស្រីរ ង គ្រោះ ចុះរាវ ខ្ចៅក្នុង ទឹកស្រះ។ ហេតុការណ៍នេះ បានកេតឡេីងនៅ ចន្លោះម៉ោង ៨នឹង០០នាទីព្រឹកដល់ម៉ោង ១០នឹង៣០នាទីថ្ងៃ ទី៣០ខែ វិច្ជិកា ឆ្នាំ២០២០ ចំណុច ក្នុងស្រះទឹក មួយកន្លែង ស្ថិតក្នុងភូមិស្ពាន ដែក ឃុំព្រែកទន្លាប់ស្រុកលើក ដែក ខេត្តកណ្តាល ។ សមត្ថកិច្ចនៃអធិការ នគបាលស្រុកលេីក ដែកបានឲ្យដឹងថា៖ ជ នរ ង គ្រោះ មានឈ្មោះ រ៉េត មករា(ហៅខ្វិន )ភេទ ស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរ សន្សំស្ពៃ មានទីលំនៅ ភូមិឃុំ កើត ហេតុ ខាងលើ។ យោងតាម លិខិតសំណូមពរ របស់ ឈ្មោះ មិន សាវឿន ភេទស្រីអាយុ៤២ឆ្នាំ ជនជាតិខ្មែរ…
អានបន្តសូមចូលរួមសោកស្តាយផង! បុរសម្នាក់បានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១២រំលងអធ្រាត ឆ្លងចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿង ម៉ាក HONDA Beat ពណ៍ ស លាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1AL-8404 បានបើកម៉ូតូទៅបុករថយន្ដកុងទ័រនឺ ដែលចតកណ្ដាលផ្លូវពីក្រោយមួយទំហឹង បណ្ដាលឲ្យស្លា ប់ ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទល់មុខប្រលានយន្ដហោះ ពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលស្លា ប់ ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណជាបណ្ដុះអាសន្ន គឺមានឈ្មោះ ប៉ាវ ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Pozz Pav អាយុ២៦ឆ្នាំ។ អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះ បុរសជាជនរងគ្រោះខាងលើ គឺជិតចូលដល់ថ្ងៃរៀបមង្គលការទៅហើយ តែបែរជាជួបរឿងអកុសលបែបនេះទៅវិញ។ ជាមួយគ្នានេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Horm Srey Pov ត្រូវជាសាច់ញាតិ នៃ ស ព បានបង្ហោះសារមួយឃ្លាថា៖”ហេតុអី្វក្រែងថាឆ្នាំហ្នឹង មកលេងជួបជុំបងប្អូន ហេតុអ្វីបងប្អូនរងចាំទៅថ្ងៃរៀបការតែពេលនេះបែរជាទៅបុណ្យ ស ព សូមអោយទៅអោយបានសុខ ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះទៀត សូមឱ្យប៉ាវទៅកាន់ភពភូមិដែលល្អ”។
អានបន្តអស់ពាក្យនឹងនិយាយ! មីងម្នាក់នេះ ឈ្លោះគ្នាជាមួយអ្នកចែកម៉ាស ព្រោះគាត់ប្រកែកមិនព្រមពាក់ ហើយបោះសម្តីសុទ្ធតែ…(មានវីដេអូ)
ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់។ យ៉ាងណាមិញចំពោះការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះវីរុសកូវីដ-១៩ នេះ ព្រោះវាអាចឆ្លងមកយើងគ្រប់គ្នាបានគ្រប់ពេល ដូច្នេះហើយពេលដែលចេញទៅណាមកណា ត្រូវតែពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ហើយត្រូវលាងសម្អាតដៃជាមួយ អាល់កុល និងជេលឲ្យបានញឹកញាប់ ដើម្បី ស.ម្លា.ប់ វីរុសកូវីដ-១៩ នេះ ។ ដោយឡែកថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមក្រោយឃើញវិដេអូរបស់អ៊ំស្រីម្នាក់ បានធ្វើផ្ទុយពីការអំពាវនាវរបស់សម្តេច ដោយដើរចេញទៅណាមកណាមិនមានការពាក់ម៉ាស ហើយថែមទាំងមិនទទួលម៉ាសដែលគេចែកឲ្យទៀតនេះគឺជាសកម្មភាពមួយដែលគួរកើតមានទាល់តែសោះ ។ ដំណាក់កាលនេះគឺជាតំណាក់កាលដែលទៀមទាឲ្យប្រជាពលរដ្ឋគ្រប់រូបស្វះស្វែងនៅក្នុងការទប់ស្កាត់វីរុសកូវីដ-១៩នេះ មិនគួរពឹកផ្អែកទៅលើក្រសួងសុខាភិបាលតែមួយនោះទេ ព្រោះអីកាលណាបងប្អូនមានការធ្វេសប្រហែស ឬ ភ្លេចខ្លួនវីរុសកូវីដ-១៩ នេះនិងឆ្លងមកលើខ្លួនប្រាណរបស់បងប្អូនបានគ្រប់ពេល ដូច្នេះសូមជួយគ្នាទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
អានបន្តសូមចូលរួមសោកស្តាយផង! លោកសាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត ហេង ហួត បានទទួលមរណភាពហេីយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារ ស ព របស់សាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត ហេង ហួត ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យ ឱសថសាស្ត្រ នៅសកលវិទ្យាល័យ អន្តរជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sophal Heng បានសរសេររៀបរាប់ឲ្យដឹងថា៖«ប៉ារបស់ខ្ញុំ បានទៅឆ្ងាយហើយ គាត់បានទៅដោយមានសេចក្តីសុខ។ យើងខ្ញុំសូមគោរពអញ្ជើញ បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមក្នុងពិធីបុណ្យ ស ព ដែលយើងបានរៀបចំនៅក្នុង វត្តថ្វាយដង្គំ ឬ វត្តមង្គលវ័ន (ផ្លូវ ១០៩, ផ្សាឌុយម៉ិច)។ យើងនឹងរៀបចំហែ ស ព និងបញ្ចុះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥ព្រឹក។ ឆុងឆ្នាំ រការ & ថោះ ទូរស័ព្ទសួរទីតាំង វេជ្ជ. សុផល ០៩២ ២២២ ០០៩ Cellcard/ ០៨៦ ៨៨ ៦៦ ៧៦ Smart។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យបានសោយសុខក្នុង សុគិតិភព ខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយផង! ពូកែមែននិស្សិតកូនខ្មែរ ០១រូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជា…
និស្សិតកម្ពុជាមួយរូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះ ជាមោទកភាព និងកិតិ្តយសថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមានធនធានមនុស្ស ដែលមានសមត្ថភាព សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ជាដើម។ កញ្ញា ចាន់ ភីស្រីលិញ ជានិស្សិតឆ្នាំទី៣ មកវិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេស ស្គូល បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ ក្នុងសន្និសីទកាសែតស្ដីអំពីការអបអរសាទរចំពោះជ័យលាភីនេះ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា កញ្ញា ចាន់ ភីស្រីលិញ បានបញ្ជាក់ថា ការប្រឡងរៀបចំឡើងដោយមានយុត្តិធម៌ត្រឹមត្រូវ និងមានបេក្ខជនមកពីប្រទេសជាង១០០នៅលើពិភពលោកបានចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះជាមោទនភាព និងកិតិ្តយសថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានធនធានមនុស្សមានសមត្ថភាពសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យនិងសវនកម្ម ដើម្បីប្រកួតប្រជែងជាមួយប្រទេសនៅលើពិភពលោក។ ហើយសង្ឃឹមថានិស្សិតកម្ពុជាទាំងអស់នឹងបន្តការខិតខំអភិវឌ្ឍន៍ខ្លួន និងបង្កើននូវភាពជោគជ័យសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិបន្តទៀត។ គួរបញ្ជាក់ថា សន្និសីទកាសែតស្ដីអំពីការអបអរសាទរជ័យលាភីរបស់កញ្ញា ចាន់ ភីស្រីលិញ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម រៀបចំឡើងដោយវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក គណគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល និងប្រធានស្ថាប័នគណនេយ្យករ ជំនាញACCA ប្រចាំកម្ពុជាផងដែរ៕
អានបន្តចេះដល់ហើយ! Kaavan បានការទទួលការរាក់ទាក់ ស្វាគមន៍ពី Di Poh
បើយោងតាមការចុះផ្សាយរបស់ PNN News បានឲ្យដឹងថា “ជួបគ្នាជាលេីកដំបូង តែហាក់មាននិស្ស័យភ្លាមរវាង Kaavan និង Di Poh ។ ដូចតាមការរៀបចំទុកជាមុន Kaavan បានជួបក្រុមគ្រួសារដំរីពិតប្រាកដ ដែលខាវ៉ាន់ ខានបានឃេីញអស់ជិតមួយទសវត្សមកហើយ ចាប់តាំងពី Saheli ដែលជាដៃគូរដ៍កំសត់កម្រជាមួយគ្នាបានស្លា ប់ទៅដោយសារឆ្លងមេរោគពីច្រវ៉ាក់ជេីងរបស់នាងនៅឆ្នាំ ២០១២។ នៅព្រឹកនេះបន្ទាប់ពីការលេងកំសាន្តជាមួយនឹងបរិយាកាសថ្មី ខាវ៉ាន់ បានការទទួលការរាក់ទាក់ ស្វាគមន៍ពី Di Poh ហេីយក៍ចាប់ផ្តេីមភ្លាមមានមនោសញ្ចេតនាជាមួយគ្នា។ មន្ត្រី CWS អោយដឹងថាបេីទោះរូបរាងខាវ៉ាន់ធំ ខ្ពស់សង្ហា តែពួកគាត់នឹងមិនធ្វេីអោយដំរីញីបីទៀតរងការ ភិតភ័យនោះទេ តែពួកគេនឹងក្លាយជាមិត្តដ៍ល្អ។ ខាវ៉ាន់ នាពេលនេះទំនងជាកំពុងគិតថាពិភពលោកនេះមិនអាក្រក់ពេកនោះទេ។
អានបន្តអីយ៉ា ឌី សូនីតា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្អាតណាស់ ក្នុងថ្ងៃកម្មវិធីតូចមួយ ចេញខែកូនស្រី, មើលមុខអូនស្មាយ គួរឲ្យគ្រឺត ដល់ហើយ
កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ សូនីតា បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ កើតទើបបានជាង១ខែសោះ អូន Smile ប្រែប្រួលមុខមាត់គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ក្រមុំកំលោះទៅណាទេ ពូឈឹមមីងដុង មិនទាន់មានរូបផុសទេ បងប្អូន នេះមាន២ ៣រូបជាប់ក្នុងទូរស័ព្ទដៃ ទេ រូបថតតាំងពីថ្ងៃ ចេញខែកូន ធ្វើរោងហើយអស់ ហើយក៏សុំcancel ភ្ញៀវវិញ ផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួបជុំគ្នាពេលអូនស្មាយ បានមួយខួប តែម្តងណាចា៎ស មួម៉ៅជាមួយ អាកូរូណា…
អានបន្តក្តៅៗ! ឯកឧត្តម នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្នក្នុងរយៈពេលចំនួន…
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។ នេះបើតាមសារសំឡេងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ញើជូនថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩នេះ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»។ លោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នាផងដែរ៕ ប្រភព៖ Frewshnewsasia
អានបន្តនៅសល់ពេលត្រឹមតែ ១១ថ្ងៃទៀត លោក អាន គុណកូឡា ដឹកដៃអនាគតភរិយាចូលរោងការហើយ តែក៏ត្រូវប្រកាសផ្អាកកម្មវិធីរៀបការសិន ដោយសារតែ…
តារាចម្រៀងដ៏ល្បីឈ្មោះ អាន គុណកូឡា ដែលបងប្អូនជាច្រើនបានស្គាល់ និងគាំទ្រ លោកតាមរយៈបទចម្រៀងពិរោះៗជាច្រើនបទ ។ ទោះបីជាមួយរយៈពេលនេះ តារាចម្រៀងប្រុសរូបនេះ ហាក់ស្ងាត់បាត់ពីវិស័យសិល្បៈក៏ពិតមែន តែក៏មានបងប្អូនជាច្រើន នៅតែចាំរូបលោក និងចង់ស្តាប់បទចម្រៀងរបស់លោកផងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះរូបភាព ថត Pre – wedding ជាមួយនារីដ៏ស្រស់សោភាម្នាក់ ដែលមានឈ្មោះថា សេក ថារ័ត្ន គឺជាអតីតតារាម៉ូដែល និងជាតារាសម្តែងដ៏ល្បីឈ្មោះផងដែរ។ ជាក់ស្តែងបន្ទាប់ពីមានករណីផ្ទុះ វីរុសកូវីដ ១៩ នៅពេលប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យម្ចាស់កម្មវិធីទាំងសងខាង សម្រេចចិត្តផ្អាកការរៀបអាពាហ៍ពិពាហ៍ ដែលបារព្ធឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ នៅក្នុងគណនីហ្វេសប៊ុក Oun Khouch បានបង្ហោះសារឲ្យដឹងថា ដោយសារតែបញ្ហាជំងឺកូវិត១៩ នៅតែមាន យើងខ្ញុំនិងចូលរួមក្នុងការទប់ស្កាត់ផងដែល ក្នុងនាមនាងខ្ញុំ កូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អានគុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការសិនត្រូវ ថ្ងៃ សៅរ៍ ទី ១២ ខែ ធ្នូ ឆ្នាំ 2020 នេះ សំរាប់ពត៍មានលំអិតនិងធ្វើការជូនដំណឹងសារជាថ្មីម្ដងទៀត នៅពេល ក្រោយ។ ‘ ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់នឹងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយេីងខ្ញុំផង សូមអរគុណ ហើយ និងជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារ ជំងឺកូវិត 19 ទាំងអស់គ្នា “។
អានបន្ត