(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះបន្តិចនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕ ប្រភព៖ freshnewsasia
អានបន្តDay: November 28, 2020
ចិត្តបុណ្យណាស់! មកពីធ្វើបុណ្យ ស្រាប់តែ ចែកា ត្រូវ ក្មេងប្រុសម្នាក់ ជិះម៉ូតូឡើងលឿនបុ កពីក្រោយ ឡានខ្លួន ពេញមួយទំហឹ ង, ឃើញអាណិតពេក ចែកា អត់ទាមទារសំណងទេ តែផ្តាំរឿងមួយថា…
នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ចែកា ដែលជាអ្នកលក់ផលិតផលដ៏ល្បីតាម អនឡាញ បានជួបគ្រោះថ្នា ក់ច រា ច រ ណ៍តាមផ្លូវ ដោយត្រូវម៉ូតូមួយគ្រឿងបុ កពីក្រោយពេញទំហឹង។ ទោះជាយ៉ាងណា ដោយក្តីអាណិត ចែកា មិនបានទាមទារសំណងអ្វីទាំងអស់ តែបានផ្តាំរឿងមួយថា ៖ “ទើបមកពីចែកអំណោយ 3កន្លែង 3គ្រួសារ លូវទើបចប់ ជិះវិញ ក៏មានក្មេងប្រុសម្នាក់ជិះម៉ូតូ ឡើងលឿន មកបុ កឡាន ចែកា ពីក្រោយ ខ្ញុំ មិនចង់មានរឿង ឬ រករឿង កូនហ្នឹងទេ ព្រោះទើបមកពីធ្វើបុណ្យ ខ្លាចកំពុ បបុណ្យ ឃើញសាច់ញាត្តិក្មេងប្រុស មកសំពះថា សុំទោសបងស្រី ខ្ញុំគ្មានអីសងថ្លៃ ខូចខាតឡានបងទេ បងលើកលែងអោយប្អូនខ្ញុំផងទៅ ហើយពួកខ្ញុំជាកម្ម ករ គេទេ គ្មានលុយ គ្មានសមត្ថភាព សងបងស្រីទេ ខ្ញុំសុំទោស ។ ខ្ញុំឮហើយ ក៏អាណិតគាត់ខ្លាំង ហើយក៏ថា ខ្ញុំ មិនទារសំណងទេ តែលើកក្រោយ អោយប្អូនប្រុសជិះតិចៗបានហើយ កុំអោយគ្រោះថ្នាក់អ៊ីចឹងទៀត ខ្ញុំក៏លើកលែងទោសអោយទៅ ម៉ាភូមិហ្នឹង ឃើញថាកូនក្មេងអ្នកខុសទាំងស្រុង អ្នកណាក៏ឃើញ សំខាន់ប៉ះចំឡានប្ដីខ្ញុំស្រលាញ់ទៀត ទើបទិញបាន 6ថ្ងៃផង ប្ដីសេដរឿងឡាន”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://fb.watch/2210OYUH2m/
អានបន្តអុញនោះ! តារាចម្រៀងលោកព្រាប សុវត្ថិ អះអាងថាគេរំ លោភដីខ្លួន មានអីភាគីម្ខាងទៀត ទម្លាយឯកសារមួយនេះ
ភ្នំពេញ ៖ មហាជនជាច្រើនបានជ្រាបច្បាស់ហើយ តារាចំរៀង លោក ព្រាប សុវត្ថិ បានមានរឿងរ៉ាវជម្លោះដីធ្លីរវាងកំពូលតារាចម្រៀង ស្រុក ។ ព្រាប សុវត្ថិ និង លោក ម៉ៅ ធនារក្ស កាន់តែក្ដៅគគុក បន្ទាប់ពីភាគីទាំងសងខាង សុទ្ធតែចេញមុខបញ្ជាក់អះអាងរៀងៗខ្លួនថាជា ម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលធ្វើឱ្យមហាជនកាន់តែចង់តាមដានចង់ដឹងពីការពិតថា តើដីមួយកន្លែងនោះជា កម្មសិទ្ធិភាគីខាងណាឱ្យពិតប្រាកដ។ ដោយឡែក ទន្ទឹមនឹងការងឿងឆ្ងល់នេះដែរ ថ្មីៗនេះកូនស្រីលោក ម៉ៅ ធនារក្ស ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា Norouroth Mau ស្រាប់តែចេញមុខបញ្ជាក់តាមរយៈការខំមិននៅលើការផុសរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានបញ្ជាក់ច្បាស់ៗថា ដីមួយកន្លែងនោះ លោក ម៉ៅ ធនារក្ស បានទិញតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយថែមទាំងមានលិខិត កាន់កាប់ប្រថាប់ត្រាដោយអភិបាលស្រុកទៀតផង ចំណែកឯលិខិតកាន់កាប់របស់លោក ព្រាប សុវត្ថិ គឺនៅឆ្នាំ ២០១៨ ឯណោះទេ ។ ឈ្មោះ Norouroth Mau បានអះអាងថា «ជម្រាបសួរជំទាវយាយ ការពិតមិនដូចលោក ហេងឡុង បានចុះផ្សាយនេះទេ ។ ដីមួយកន្លែងនេះ លោកពុកខ្ញុំបានទិញ និង កាន់កាប់តាំងពីឆ្នាំ 2012 មកម្ល៉េះ ដែលមានលិខិតកាន់កាប់ប្រថាប់ត្រាដោយអភិបាល។ប្រភព៖ហ្វេសប៊ុក
អានបន្តសែនអាសូរណាស់!! លោកឆាកជីវិតនេះ លោកយាយកម្សត់ តែងគិតស្រម៉ៃ សង្ឃឹមថាថ្ងៃណាមួយនឹងបានហូបឆ្អែតដូចគេ…(មានវីដេអូ)
ពិតជាគួរឲ្យអាណិតណាស់ សម័យនេះហើយ មនុស្សភាគច្រើន មានការហូបចុកបបូរមិនខ្វះ ប៉ុន្តែបែរជាលោកយាយម្នាក់ រកហូបសឹងមិនបាន ហើយក្ដីប្រថ្នាធំបំផុតរបស់គាត់ សុំត្រឹមតែមានហូបឆ្អែតបានហើយ។ ជាក់ស្តែងបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn លោកបានរៀបរាប់ឲ្យដឹងថា៖ «ពុទ្ធោលោកយាយតេីត្រូវជួយបែបណា បេីគ្មានកូនចៅសាច់បងប្អូន រស់រាល់ថ្ងៃរំពឹងដេីរសុំទានគេតាមភូមិតាម ផ្សារមកចិញ្ចឹមខ្លួន មិនដឹងថាត្រូវរស់នៅបានយូរប៉ុណ្ណា សង្ឃឹមថាបានហូបឆ្អែត ពិសារឆ្ងាញ់នៃជីវិតចុងក្រោយមួយនេះ អាចទាក់សួរពត៌មាននឹងជួយតាមខ្ញុំបាទបាន 0976667575 លោកយាយស្ថិតនៅភូមិត្រពាំងថ្ម ឃុំ ពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សង្ឃឹមមានសប្បុរសជនជួយលោកយាយ 26.11.2020»។ ក្រោយពីឃើញទិដ្ឋភាពមួយនេះ មហាជនជាច្រើន មានការអាណិតអាសូរជាខ្លាំង ទៅដល់លោកយាយសង្ឃឹមមានសប្បុរជនជួយជាជំនួយខ្លះទៅដល់លោកយាយ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖
អានបន្តគួរឲ្យអាណិតគាត់ខ្លាំងណាស់! បងស្រីម្នាក់ស្កាត់ទៅជួប លោកផែង វណ្ណៈដល់ផ្ទះ សូមអង្វរជួយគាត់ផង…
បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្អូនស្រី ស៊ូ សុវណ្ណ ជាប្រជាពលរដ្ឋស់នៅ ភូមិ ក្បៀរ ឃុំស្វាយរំពារ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ បានមកដល់ផ្ទះខ្ញុំគ្រាន់តែឃើញខ្ញុំបេីកឡានចូលផ្ទះភ្លាមគាត់រត់ចូលមកតាមក្រោយហេីយលុ តជ ង្គ ង់យំសំពះអង្វរសុំអោយខ្ញុំជួយព្រោះប្អូនស្រីជួបរឿងឈឺចាប់ខ្លាំងទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ប្អូនស្រីបាននិយាយថា ដោយក្ដីឈឺចាប់ខ្លាំងពេកប្អូនស្រីចង់ស ម្លា ប់ខ្លួនម្ដងៗហេីយ តែមុននឹងស ម្លា ប់ខ្លួនប្អូនស្រីតាមរកជួបខ្ញុំសិន។ ពេលបានជួបខ្ញុំប្អូនស្រីថា មានសង្ឃឹមខ្លះហេីយ ។ ហ៉ឺម ពេលលឺប្អូនស្រីនិយាយបែបនេះ ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន តែខ្ញុំប្រឹងទប់ទឹកភ្នែកមិនអោយហូរ ដេីម្បីកុំអោយប្អូនស្រីមេីលមកខ្ញុំថាជាមនុស្សទន់ខ្សោយ ធ្វើអោយគាត់អស់សង្ឃឹម ។ ប្អូនស្រីបានរៀបការជាមួយប្ដីឈ្មោះ លី ប៊ុនឈឿន នៅឆ្នាំ ២០០៧ តាមប្រពៃណីបានកូន ២ នាក់ កូនបងអាយុ ១២ ឆ្នាំ កូនប្អូនអាយុ ៥ ឆ្នាំ។ ដោយប្ដីមានស្រីចេះតែវា យធ្វេីបា បខ្លាំងពេក ប្អូនស្រីទ្រាំមិនបានក៏ដាក់ពាក្យសុំលែងលះទៅសាលាដំបូងខេត្តកំពង់ស្ពឺ។ នៅឆ្នាំ ២០១៩ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចអោយប្អូនស្រី និង ប្ដីលែ ងលះគ្នា និងបានប្រគល់កូនទាំងពីរអោយប្អូនស្រីមេីលថែ និងបានសម្រេចបែ ងចែ កទ្រព្យសម្បត្តិជាពីរចំណែកស្មេីគ្នា។ ខាងប្ដីមិនព្រមក៏ប្ដឹ ងបន្តទៅឧទ្ធរណ៍។ ប្អូនស្រីបញ្ជាក់ថា ពេលប្ដីមានស្រី គាត់បានបណ្ដេញប្អូនស្រីជាប្រពន្ធដេីមចេញពីផ្ទះ ហេីយនាំស្រីមកនៅលេីផ្ទះតែម្ដង ។ ដោយគ្មានសម្ភារៈប្រេីប្រាស់ នៅថ្ងៃមួយប្អូនស្រីបានទូរស័ព្ទទៅប្ដីដេីម្បីសុំយកឥវ៉ាន់ប្រេីប្រាស់ខ្លះ តែខាងប្ដីមិនព្រមអោយហេីយគំរាមប្ដឹ…
អានបន្តរំភើបចិត្តជំនួស! ឃើញមិត្តរួមការងារ ជិះកង់ចំងាយ២០គីឡូមែត្រ មកធ្វើការ បងប្អូនកម្មកររោងចក្រមួយក្រុម បានធ្វើរឿងដ៏រំភើបមួយនេះជូនគាត់…(វីដេអូ)
(ហ្វេសប៊ុក): កាលពីថ្ងែទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក មានចិត្តរំភើបជាខ្លាំង ក្រោយពីបានឃើញបងប្អូនកម្មកររោងចក្រមួយក្រុម បានចូលថវិកាគ្នា ដើម្បីទិញម៉ូតូមួយគ្រឿង ជាអំណោយជូនបងប្រុសដែលជាកម្មករដូចគ្នា ដោយក្ដីអាណិតហេតុថា បងប្រុសរូបនេះជិះកង់ចំងាយជិត២០គីឡូម៉ែត្រដើម្បីមកធ្វើការ ថែមទាំងមានប្រពន្ធជ នពិ ការទៀត។ បើតាមគណនីហ្វេសប៊ុក “សំណព្វចិត្តអូន” បានបង្ហោះវីដេអូអម ជាមួយការសរសេររៀបរាប់ថា: មកធ្វើការធាក់កង់ជិត20គីឡូ កង់ចាស់ហើយគ្មានភ្លើងទៀត មានប្រពន្ធជាជនពិ.ការជើង ហើយមានកូន3នាក់ក្នុងបន្ទុក
អានបន្តអីយ៉ា ស្ងាត់ៗ ខេមរៈ សិរីមន្ត ធ្វើខួបកំណើតឲ្យកូនស្រីពៅ បាត់ រៀបចំយ៉ាងសាមញ្ញ ជុំគ្រួសារ សប្បាយៗ, មើលមុខ មន្តរាជិនី គួរឲ្យគ្រឺតណាស់…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត (ឈ្មោះពិត ខេម ប៊ុនថៃ)។ ប្រជាប្រិយ របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ដដែលពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស ចម្រៀងមួយបទ កំពុងផ្ទុះល្បីខ្លាំង គឺបទ “ពឺតៗ”។ ងាកមកជីវិតគ្រួសារ របស់លោកវិញ ក៏កំពុងសាងសុភមង្គល ពោរពេញ ដោយស្នាមញញឹម និងភាពរីករាយយ៉ាងខ្លាំង ហើយបច្ចុប្បន្ន លោកមានកូន៣ នាក់ ដោយ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ដែលបានកើត នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញលោក ខេមរៈ សិរីមន្ត និងភរិយា បានរៀបចំកម្មវិធីខួបកំណើត ដ៏សាមញ្ញ ជុំគ្រួសារ សម្រាប់ កូនស្រីពៅម្នាក់នេះ មើលទៅពិតជាសប្បាយខ្លាំងណាស់។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “សាឡន ស្រីពៅ” បានបង្ហោះរូបភាពនៃពិធីខួបកំណើតនេះ ព្រមទំាងភ្ជាប់សារមួយឃ្លា ថា “HBDក្មួយស្រី ខេមរៈមន្តរាជិនី មីងជូនពរសុខភាពល្អ និងសំណាងល្អ ពេញមួយជីវិត ជុំគ្រួសារ សប្បាយៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ…
អានបន្តស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់ផង! អស់ពីលោក សាយ លេចមុខបុរសម្នាក់ប្រកាសបន្តយុទ្ធនាការរត់រកជំនួយជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
រាជធានីភ្នំពេញ៖ កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលជាការផ្ដើមគំនិតរបស់តារាចម្រៀងឈ្មោះដើម លោក អួន បឋម (សាយ) ដែលធ្វើឡើងដើម្បីផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលផងដែរ ហើយបើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សាយ រៃអង្គាសថវិកាបានជាង ៤០ម៉ឺនដុល្លារហើយ ដែលនេះជាចំនួនថវិកាច្រើនហួសពីការរំពឹងទុកផងដែរ។ យ៉ាងណាក្ដី ចំពោះការប្ដេជ្ញាចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរនេះ សាយ នឹងរត់ក្នុងរយៈពេល ៩៩ថ្ងៃ លើចម្ងាយផ្លូវ ហើយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រហាក់ប្រហែល ៤០គីឡូម៉ែត្រ ដោយបានចាប់ផ្តើមរត់ចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ហើយគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ផងដែរ។ ស្របពេលដែលយុទ្ធនាការនេះអាចជួយសង្គ្រោះកុមារទូទាំងប្រទេសកម្ពុជានោះ ស្រាប់តែលេចនូវបុរសម្នាក់គណនីហ្វេសប៊ុកឈ្មោះ Cam Steven បានប្រកាសបន្តយុទ្ធនាការនេះពីម្ចាស់បទ «ងប់ងុល» ដែលបញ្ជាក់ដោយសំណេរបង្ហាញគោលជំហរច្បាស់ៗពីចិត្តតស៊ូថា៖ «ខ្ញុំបាទសូមចូលរួមអបអរសាទជួនចំពោះលោក អួន បឋម ហៅ សាយ ខ្ញុំបាទ សូមបន្តដំណើរការរត់បន្តពីលោកសាយ ដោយខ្ញុំបាទសូមប្រកាសរត់ ទៅខាងផ្នែកខាងប៉ែកឥល្ឍសាន្តប្រទេស ដោយនឹងរត់ចេញពីភ្នំពេញ ឆ្ពោះទៅកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌុលគីរី ស្វាយរៀង ព្រៃវែង ដោយបញ្ចប់នៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកថវិកាឧបត្តម្ភជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ»៕
អានបន្តទប់ទឹកភ្នែកមិនជាប់ទេ! គ្រាន់តែរំលឹកដល់ឈ្មោះម៉ែចាស់ភ្លាម ពេជ្រ ថៃ ស្រក់ទឹកភ្នែករំលឹកដល់អនុស្សាវរីយ៍ជូរចត់ (មានវីដអូ)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនឹងមហាជនជាច្រើនបានស្គាល់ច្បាស់ជាក់មិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី១។ ហើយសព្វថ្ងៃនេះផងដែរ រូបគេក៏បានក្លាយខ្លួនជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្ម ហង្សមាស ផងដែរ។ បើយើងងាកមកពីជីវិតរបស់ ពេជ្រ ថៃ កាលមិនទាន់ចូលខ្លួនមកប្រលងចម្រៀង តារាចម្រៀងវ័យក្មេងរូបនេះ រស់នៅទឹកដីខេត្ត បាត់ដំបង ហើយធ្លាប់រស់ក្រោមទ្រនំរួមជីដូវចាស់របស់ខ្លួន ដែលរូបគេតែងតែហៅថា ម៉ៃចាស់ តាំងពីតូចរហូតដល់ធំដឹងក្តីល្បីឈ្មោះក្លាយជាតារាច្រៀងនេះឯង។ គួរឲ្យសោកស្តាយ លោកយាយរបស់ ពេជ្រ ថៃ បានទទួលមរណភាពកាលពីអំឡុង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ជាហេតុធ្វើឲ្យ ពេជ្រ ថៃ សោកសង្រេងជាពន់ពេក ហើយឲ្យតែរំលឹកដល់ឈ្មោះ ម៉ៃចាស់ រូបគេទប់ទឹកភ្នែកមិនជាប់នោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះផងដែរ ពេជ្រ ថៃ បានឡើងសម្ពាសក្នុងកម្មវិធីប៉ុស៍ទូរទស្សន៍ក្នុងស្រុកមួយ គ្រាន់តែពិធីករ រំលឹកដល់ឈ្មោះ លោកយាយភ្លាប ស្រាប់តែ ពេជ្រ ថៃ ស្រក់ទឹកភ្នែកអាណិតដល់លោក ដែលធ្លាប់មើលថែរូបគេតាំងពីតូចក្រូចឆ្មារមកម្ល៉េះ ព្រមទាំមានអនុស្សាវរីយ៍ជូរចត់ ជាច្រើនទៀតជាមួយម៉ែចាស់ផងដែរ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕
អានបន្តគួរឲ្យអាណិតគាត់ណាស់! តារាសម្តែងជើងចាស់ តួ ម៉ែផាន់ ជួបគ្រោះថ្នា ក់ ច រា ច រ ណ៍ ដោយម៉ូតូបុកពីក្រោយ រួចរ ត់គេ ចខ្លួនបាត់
នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា សូមជួយស៊ែផង🙏អាណិតគាត់ណាស់បងប្អូនអើយ តារាជើងចាស់ តួម៉ែផាន់ ជួបគ្រោះថ្នា ក់ច រា ច រ ណ៍ ដោយម៉ូតូបុ កពីក្រោយ រួចរ ត់បា ត់ ! នៅរសៀល(27.11.2020) ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា តំណាង អោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខ វិសាល បាននាំយកថវិការចំនួន 100$ មកជូនដល់វិរៈសិល្បករនិងជាតារាជើងចាស់ អ្នកគ្រូ កាន់ សុវណ្ណនី ដែលជួបគ្រោះថ្នា ក់ ច រា ច រ ណ៍ ដោយម៉ូតូបុ កពីក្រោយ បែ កក្ បាល រួចរ ត់បា ត់ នៅម្តុំក្រោយព្រះបរមរាជវាំង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅផ្ទះលេខ 342 e2z សង្កាត់ មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។ ក្នុងការចុះសួសុខទុក្ខនេះ លោកជំទាវនឹមវណ្ណៈ ក៏បានផ្តាំផ្ញើសួសុខទុក្ខដល់អ្នកគ្រូ កាន់ វណ្ណនី និងសូមជូនពរអោយអ្នកគ្រូមានសុខភាព ឆាប់ជាសះស្បើយនិងអាលចូលបំរើក្នុងវិស័យសិល្បៈវិញ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា
អានបន្ត