ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ការធ្វើដំណើររបស់តារាចម្រៀង Original Song សាយ នៅក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» នឹងបន្តធ្វើដំណើរចេញពីខេត្តសៀមរាប ទៅកាន់ខេត្តព្រះវិហារហើយ ។ ក្នុងការធ្វើដំណើរបន្តទៅកាន់ទីតាំងបន្ទាប់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះដែរ នឹងចាប់ផ្តើមនៅវេលាម៉ោង ៥:៣០ នាទីព្រឹក ដោយត្រៀមឆ្លងកាត់ភូមិស្រុកជាច្រើនក្នុងខេត្តសៀមរាប ។ ជាក់ស្តែងនៅព្រឹកស្អែកនេះ សាយ នឹងរត់ឆ្លងកាត់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាតំបន់អភិវឌ្ឍន៍ និង លេចធ្លោខ្លាំងក្នុងខេត្តសៀមរាប ដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការបង្ហោះឲ្យដឹងពីអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា លោក ក្រុមយុវជន និង ប្រជាជន កំពុងតែត្រៀមខ្លួនស្វាមគមន៍ការរត់របស់ សាយ មកកាន់ភូមិស្រុកយើងផងដែរ ។ អភិបាលស្រុក ឃឹម ហ្វីណង់ បានសរសេរយ៉ាងលម្អិតថា «ដំណឹងល្អសម្រាប់អ្នកចង់ជួប Sai ចង់រត់ជាមួយ Sai ឬ ចង់ចូលរួមថវិកាដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ! ព្រឹកស្អែកនេះ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ Sai នឹងរត់មកកាន់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាកំណាត់ផ្លូវរត់ដ៏ស្រស់ស្អាតជាងគេមួយ ដោយឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន អមទៅដោយម្លប់ដើមឈើធំៗនៃឧទ្យានអង្គរ មុននឹងបន្តដំណើររហូតទៅដល់ព្រំប្រទល់ជាមួយស្រុកសូទ្រនិគម ។ តោះ! រត់អមជាមួយ Sai ពីមុខព្រះអង្គចេកព្រះអង្គចមនៅក្នុងក្រុងសៀមរាបក៏បាន ឬទៅចាំជួប និង ទទួលស្វាគមន៍គាត់នៅក្នុងភូមិព្រះដាក់ក៏បាន! បានទាំងទៅលេងផង បានទាំងធ្វើរឿងដើម្បីបុព្វហេតុដ៏មានអត្ថន័យផង! » ។ លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ទៀតថា លោកក៏មានការសោកស្តាយ ដែលមិនបានរត់អមជាមួយ សាយ ពីក្រុងសៀមរាបមកកាន់ភូមិព្រះដាក់…
អានបន្តDay: November 26, 2020
នេះគឺជាវិដេអូ របស់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីផ្ទាល់ ចំនួន៥គ្រួសារ បានអះអាង ដូចគ្នា យ៉ាងច្បាស់ថា…មានវិដេអូ
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រវាងកំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងលោក ម៉ៅ ធនារក្ស អំពីបញ្ហាដីធ្លី មួយកន្លែង នៅខេត្តមណ្ឌលគីរី។ នៅក្នុងការបង្ហោះសាររបស់លោក ហេង ឡុង ក៏បានបញ្ជាក់ថា លោក ព្រាប សុវត្ថិ បានដាក់ពាក្យសុំរក្សាការពារនៅឯសាលាដំបូងខេត្តមណ្ឌលគីរីតាំងពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២០ សង្ឃឹមថានឹងទទួលបានការសម្រេចពីតុលាការឆាប់ៗនេះ។ ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះវិដេអូ មួយរៀបរាប់ពីការអះអាងរបស់បងប្អូន ចំនួន៥គ្រួសារ បានចេញមកបញ្ជាក់ថា ដីរបស់គាត់បានលក់ឲ្យតែម្តាយរបស់លោក ព្រាប សុវត្ថិតែម្នាក់គត់។ ជាក់ស្តែង លោកហេង ឡុង បានរៀបរាប់ថា “ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន យុត្តិធម៌ត្រូវតែមាន! នេះគឺជាការអះអាងពីប្រជាជន៥គ្រួសារ ដែលគាត់ម្ចាស់ដីនិងបានកាន់កាប់ដីតាំងពីតាំងពីដើមមករាប់សិបឆ្នាំ ហើយបានលក់ឱ្យលោក ព្រាប សុវត្ថិ និងមានលិខិតកាន់កាប់ស្របច្បាប់តាំងពីភូមិ ឃុំ និងអាជ្ញាធរស្រុក។
អានបន្តអ៊ុំពូមីង នៅចាំអូនទេ? ថ្ងៃនេះ អូនធានី អាយុ ៣ខែ ២៦ថ្ងៃហើយ ប្លែកច្រើនណាស់ ញញឹមស្រស់ទៀត ដល់ថ្នាក់ម្នាក់ៗឃើញហើយ និយាយពាក្យបែបនេះ ថា…
កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអាណិតខ្លោចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ជាប់បង្គោលភ្លេីងមួយកន្លែង ជិតមជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។ ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ឈ្មោះ លី ហ៊ួរ យកទៅចិញ្ចឹមបាត់ទៅហើយ ហើយក៏បានដាក់ឈ្មោះឲ្យទារិកានេះ ថា “ស៊ន់ ធានី”។ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។ គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អូនធានី អាយុបាន ៣ខែ ២៦ ហើយ មើលទៅប្រែប្លែកច្រើនណាស់។ ក្នុងនោះ ហ្វេសប៊ុក អូន ធានី ត្រូវបានម្តាយចិញ្ចឹមបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លាថា “អូនធំហេីយ អ៊ំពូមីងនៅចាំអូនទេ”។ ឃើញរូបនេះភ្លាម ធ្វើឲ្យគ្រប់គ្នា លាន់មាត់និយាយបែបនេះ ថា…
អានបន្តក្តៅៗ! អាជ្ញាធរចុះបង្រ្កាប និងបិទទីតាំងម៉ាស្សា យីហោ ដាយ ម៊ិន ម៉ាស្សា ក្រោយសង្ស័យថា មានបង្កប់សេវាកម្មពិសេស…
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះបង្រ្កាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ “Diamond Massage” នៅខណ្ឌដូចពេញ ក្រោយពីបានបង្ហោះសារចែកចាយវីដេអូ តាមបណ្តាញសង្គមហ្វេសប៊ុក សង្ស័យថា មានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ លោក សុខ ពេញវុធ អភិបាលខណ្ឌ និងជាប្រធាគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានប្រាប់ថា ក្រោយទទួលបានព័ត៏មាន កម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅដល់ទីតាំងជាក់ស្តែងតែម្តង ដើម្បីធ្វើការត្រួតពិនិត្យ។ លោក សុខ ពេញវុធ បានបញ្ជាក់ថា ទីតាំងម៉ាស្សាខាងលើនេះ មិនបានបើទ្វារនោះទេ ពោលបិទទ្វារចាក់សោរ ដោយមានតែសន្តិសុខម្នាក់ប៉ុណ្ណោះនៅយាម។ លោកបានបន្ថែមទៀតថា ដោយឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្តោះអាសន្ន និងហៅសន្តិសុខទៅដែលយាមនៅទីនោះ ទៅសួរនាំនៅខណ្ឌផងដែរ។
អានបន្តរំភើបចិត្តណាស់! មាស សុខសោភា ស្កាត់ពីចំងាយទៅជួបបេន បានដើរព្រៃ និងសិក្សារឿងល្អពីបេន ពិសេសគឺ បានដឹងពីការអភិរក្សធនធានធម្មជាតិថែមទៀត
តារាចម្រៀងសំលេងស្រទន់ មាស សុខសោភា បានធ្វើដំណើរជាច្រើនគីឡូ ទៅជួបបេន និងក្រុមបងៗ សមត្ថកិច្ចដែលនៅជួយការពារ ព្រៃឈើនិងសត្វព្រៃនៅតំបន់នោះផងដែរ។ ទៅដល់ទីនោះ មាស សុខសោភា បានយល់ដឹងយ៉ាងច្រើន ពីការ អភិរក្សធនធានធម្មជាតិដូចជា ដើមឈើនិងសត្វព្រៃនៅក្នុងតំបន់ភ្នំត្នោតខេត្តព្រះវិហារផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះសារថា “សូមអរគុណដល់ USAID Greening Prey Lang- ព្រៃឡង់បៃតង BeTreed Adventures សម្រាប់ការបង្រៀននិងណែនាំពីការអភិរក្សធនធានធម្មជាតិដូចជា ដើមឈើនិងសត្វព្រៃនៅក្នុងតំបន់ភ្នំត្នោតខេត្តព្រះវិហារ និងសូមអរគុណដល់លោក Ben និងក្រុមបងៗ សមត្ថកិច្ចដែលនៅជួយការពារ ព្រៃឈើនិងសត្វព្រៃនៅតំបន់នោះផងដែរ។ ហើយក៏អរគុណដល់ យុវវ័យខ្មែរដែលចេះជួយស្រលាញ់ការពារបរិស្ថាន និងបានចូលរួមជាមួយគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីយកសកម្មភាពរបស់យើងទាំងអស់គ្នាផ្សព្វផ្សាយ អភិរក្សនិងអភិវឌ្ឍន៏នៅប្រទេសជាតិទាំងមូល”។ ជាមួយនោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនយ៉ាងព្រោងព្រាតថា “ចូលចិត្ត ស្រឡាញ់ idol♥️ ហើយក៏អរគុណខ្លាំងដែលបានជួយថែក្សារធម្មជាតិ”។ សូមអរគុណច្រើន សំរាប់ទឹកចិត្តជួយថែរក្សា ,ប៉ុន្តែពេលទំនេរ សុំជិះទៅមើលបឹង 1 កន្លែងផង។ សូមឲ្យតារាទាំងអស់ចូលរួមកាពារព្រៃឈើផងដូចបងភា។មកពីបងបែបនេះទើបខ្ញុំស្រលាញ់បងមិនដែលប្រែចិត្តនៅតែបន្តស្រលាញ់ជារៀងរហូតidolក្នុងបេះដូងខ្ញុំ។សមហើយបងតារ៉ាគំរូ សក្ដិសមណាស់ដែលបងតែងតែមានកេត្តិយសឈរលើឆាកអន្តរជាតិ។
អានបន្តស្ងាត់ៗ ប្អូនស្រីបង្កើត តារាសម្តែង នី មុនីនាថ ចូលរោងការថ្ងៃនេះបាត់ មើលទៅស្រស់ស្អាតណាស់ រឹតតែពិសេស នោះគឺ…
ទស្សនិកជនជាច្រើន ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង ដែលមានសម្រស់ស្រស់ ផូរផង់ មានទឹកមុខ ស្រគត់ស្រគំ និងមានងារជា តារាទឹកភ្នែក គឺ កញ្ញា នី មុនីនាថ ។ តារារូបនេះ នៅតែទទួលបានការគំាទ្រយ៉ាងខ្លាំងដដែល មកទល់ពេលនេះ តាមរយៈលេចមុខក្នុងការសម្តែងផ្សេងៗមិនដែលដាច់ឡើយ ជាពិសេសនោះ ភាគច្រើនដើរជាតួកំសត់ ស្រក់ទឹកភ្នែក។ ចំណែកនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្អូនស្រីបង្កើត របស់ តារាសម្តែងរូបនេះ បានចូលរោងការតាមប្រពៃណីខ្មែរហើយ មើលទៅកូនក្រមុំពិតជាស្រស់ស្អាតណាស់ ដែលបានរៀបចំធ្វើឡើងនៅ សេវេនប្រាយ ឃីង ទល់មុខសាបឋមទួលគោក។ ប្អូនស្រី មុនីនាថ មានឈ្មោះ នី សុផារ័ត្ន ហើយក៏បានរៀបការជាមួយកូនកំលោះ ឈ្មោះ សេង រតន:ឧត្តម មើលទៅអ្នកទំាងពីរពិតជាសមខ្លាំងណាស់។ ក្នុងនោះ ក៏មានវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនផងដែរ មួយវិញទៀត រឹតតែពិសេសបំផុតនោះ គឺមានវត្តមាន លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ ក្រៃលែង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាកូនកំលោះ ក្រមុំ ស្រស់ស្អាត យ៉ាងណានោះ តោះទៅមើលរូបភាពខាងក្រោមនេះ ៖
អានបន្តចូលរួមសោកស្តាយផង! អនុសេនីយ៍ទោ ទូច មុនធីប បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែ…
សង្ខារបស់មនុស្សយើង គ្មានអ្វីជាទៀងទាត់នោះទេ ថ្ងៃនេះ វេលានេះ ម៉ោងនេះ ស្អែកនេះ គ្មានអ្នកណាអាចដឹងថា ខ្លួននឹងជួបរឿងអ្វីឡើយនៅក្នុងជីវិត ។ ច្បាប់នៃធម្មជាតិ បានកំណត់ រួចមកហើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចប្រកែក តវ៉ា ឬ ក៏ប្រឆាំងបាននោះដែរ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sos Rozaly បានបង្ហោះសារយ៉ាងក្រៀមក្រំ និងទុក្ខសោកបំផុត ដែលត្រូវបានធនធានមនុស្សដ៏ល្អម្នាក់។ ម្ចាស់គណនីហ្វេសប៊ុកនេះបានបង្ហោះសារថា “សូមប្អូនស្រីសម្រាកចុះ ប្អូនហត់ច្រើនហើយ Rip ( កញ្ញា ទូច មុនធីប បានលាចាកលោកហើយ វេលាម៉ោង០៣.១០ នាទីសពកំពុងរៀបចំដឹកចេញពីភ្នំពេញមកធ្វើបុណ្យនៅស្រុកម៉ាឡៃ )”។ ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា “ចេចេ ឆៃលាង” បានរៀបរាប់ថា “អែងជាមនុស្សរឹងមាំណាស់ អែងរៀនទាហានឆ្លងកាត់លំបាករាប់ឆ្នាំមិចហើយទ្រាំបាន? ហេតុអីឆ្លងកាត់គ្រោះថ្នាក់នឹងមិនបាន ហែងដាច់ចិត្តម្លេះ? ជីវិតអែងកំសត់ពិបាកណាស់ទំរាំហែងស៊ូបានពិននេះ វាអស្ចារ្យណាស់ដឹងអត់ មនុស្សស្រីតិចណាស់ដែលអាចដើរលើខ្សែជីវិតស៊ូទ្រាំលំបាកតែម្នាក់អែងចឹងបាន មិនងាយមានទេ អែងជាមនុស្សស្រីតែអែងសឹងតែរឹងមាំជាងប្រុសទៅទៀត តែចុងក្រោយមិចជីវិតអែងត្រូវចប់ទៅដោយងាយៗបែបនឹង ធីប?អាញ់សឹងទទួលយកមិនទាន់បានទេ សូមអែងទៅបានសុខបើមានជាតិក្រោយសូមអោយអែងអាយុវែងកុំអោយដូចជាតិនេះទៀតណាសម្លាញ់ ទូច មុនធីប”។ ម្ចាស់គណនីហ្វេសប៊ុក Bong MP ក៏បានបង្ហោះសារថា “សូមចូលរួមរំលែកទុកដ៏ក្រៀមក្រំមួយនេះផងសិស្សប្អូនជំនាន់ទី៧ សូមឱ្យដួងវិញ្ញាណក្ខន្ធប្អូនស្រីបានទៅកាន់សុគតិភព (អនុសេនីយ៍ទោ ទូច មុនធីប) លឿនពេកហើយ បងសោកស្តាយណាស់ប្អូនស្រី”។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសួរថា តើគាត់កើតអ្វី ? ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនបានប្រាប់ថា គាត់បានស្លា ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
អានបន្តហួសចិត្ត !!! ព្រះអង្គដង្កើរនៅមាត់ទន្លេ ដែលជាកន្លែងគោរពសក្ការៈ ត្រូវបុរសម្នាក់យកញ ញូរ វា .យកម្ទេច បង្កការភ្ញាក់ផ្អើលជាខ្លាំង…
ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល មានករណីបុរសម្នាក់ម្នាក់បាន យ កញ ញួរ ទៅវា យពុទ្ធដិមាករ ព្រះអង្គដង្កើរនៅមាត់ទន្លេស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បណ្តាលឱ្យបែកបាក់។ សមត្ថកិច្ចឱ្យដឹងថា ក រ ណីនេះបង្កឡើងដោយ ជ នសង្ស យ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញ ញួ រ ដងឈើ ធ្វើសកម្មភាព វា យ ទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។ សមត្ថកិច្ចបន្តថា ពេល នោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរី ការងារ ក្នុងព្រះអង្គដង្កើរឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ អន្តា គ ម ន៍ឈានដល់ការ ប ង្ក្ រាប និ ង ឃា ត់ខ្លួនជ នស ង្ស័ យ ព្រមទាំងដកហូតវត្ថុតាង ញ ញួ រដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព ។ ក្រោយកើតហេតុដោយមានការផ្អើលឆោឡោ សមត្ថកិច្ចប្រចាំការគោលដៅ បានឃាត់ខ្លួនជន សង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញ ញួរ ដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះដើម្បីសាកសួរ៕
អានបន្តប្រពៃណាស់! នាយកសាលាបឋមសិក្សាភ្នំពីរ សុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅ ពេលទៅបង្រៀន មិនគិតយូ លោកស្រី ទ្រី ដាណា ប្រាប់ថា ជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយទៀត សម្រាប់…
ជឿជាក់ថាមានបងជាច្រើន ប្រាកដជាបានស្គាល់លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ដ៏ធំ និងជាម្ចាស់ប្រេន NNP ដ៏ល្បីឈ្មោះ ព្រមទាំងជាបុគ្គលម្នាក់ ដ៏សែនចិត្តល្អ ចិត្តក្តីមេត្តា ដូចជាព្រះ ជួយដល់បងប្អូនខ្មែរយើង ដែលគាត់ទីទាល់ក្រ ពិសេសគឺបងប្អូនដែលមានបញ្ហាសុខភាព គឺលោកស្រី និងស្វាមី តែងតែខ្នះខ្នែង នៅក្នុងការជួយជានិច្ច មិនថាទៅដល់ទីណា កន្លែងណាឡើយ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ ។ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅ ពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ “។ លោកស្រី បានបន្ថែមទៀតថា “ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ។ អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារៈ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្តទុកដាក់ លើការសិក្សារបស់ក្មេងៗ ព្រោះអនាគត ពួកគេនឹងក្លាយជាទំពាំងសុ្នងឬស្សី។ អ្វីដែលនាងខ្ញុំ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ”។
អានបន្តម្តាយឯណាមិនស្រក់ទឹកភ្នែក បន្ទាប់ពីលឺកូនស្រី សួរមកម្តាយថា ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយតបវិញថា…
រឿងរ៉ាវរបស់ក្មួយស្រី ដែលត្រូវស្ត្រីម្នាក់ យកកាំបិ តឆូ តមុខ បណ្តាលឲ្យរ ង រ បួ សយ៉ាងធ្ង ន់ធ្ង រ ត្រូវបានមហាជ ន ទូទាំងប្រទេស ពិតជាមានអារម្មណ៍ថាខ្លោ ចចិត្ត និងអាណិតលើក្មួយស្រីយ៉ាងខ្លាំង ដោយឃើញពីស្នា មរ បួ សលើផ្ទៃមុខរបស់ក្មួយស្រី ហើយពិតជារកពាក្យអ្វីមកនិយាយមិនបានមែន។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រ្តីចិត្តខ្មៅរូបនោះ ត្រូវបានតុលាការសម្រេចផ្ត ន្ទា ទោ ស ដា ក់ព ន្ធ នា គារ ១២ឆ្នាំ និងប ង់ប្រា ក់ជំ ងឺចិត្ត ចំនួន ២០០លានរៀល។ អ្វីដែលកាន់តែខ្លោ ចចិត្តបំផុតនោះ នៅពេលដែលក្មេងស្រីរូបនោះ បានសួរទៅកាន់ ម្តាយរបស់ខ្លួនថា ម៉ាក់ ពេលណាមុខកូននឹងជាសះស្បើ យដូចមុន។ គ្រាន់តែលឺបែបនេះ ម៉ាក់ពិតជាស្ល ត់ចិត្ត និងរកពាក្យអ្វីមកនិយាយជាមួយពុំរួចឡើយ មានតែសម្រក់ទឹកភ្នែក និងពាក្យសុំទោ សកូនស្រី តែប៉ុណ្ណោះ។ ជាមួយគ្នានោះផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្តាយក្មេងស្រី មានឈ្មោះថា Kimlean Hong បានបង្ហោះសារថា “កូនសួររាល់ថ្ងៃថា : ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួចបានត្រឹមតែស្រក់ទឹកភ្នែកព្រោះម៉ាក់ក៏មិនដឹងថាពេលណាដែល អោយម៉ាក់សុំទោ សដែលមើលថែកូនមិនបានល្អ គ្មានថ្ងៃណាដែលម៉ាក់មិនយំអាណិតកូនទេ”។
អានបន្ត