ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ នោះ។ លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាមក ម្ល៉េះ ហើយក៏ជាដៃគូដ៏ស័ក្កសមបំផុតជាមួយ អ្នកនាង អម្ពរ ទេវី ។ រាល់ការសម្តែងរបស់អ្នកទំាងពីរ នៅតែដក់ជាប់អារម្មណ៍ហ្វេនៗដដែលមកដល់ថ្ងៃនេះ។ ចំណែកកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក ទេព រិនដារ៉ូ បានច្រៀងតាមបទចម្រៀងមួយបទ។ លោកបានបញ្ជាក់ថា “ចេញដំណើរមកភ្នំសន្ទុក កំពង់ធំដើម្បីបំពេញការងារនៅទីនោះ អោយផលិតកម្មហង្សមាស ជិះមកតាមផ្លូវ ឃើញទេសភាព វាលស្រែ ដែលមានថ្ងៃលិច ពណ៌មាស ពិតជាស្រស់ស្អាតមែនទែន ជាពិសេសចាំងលើចុងត្នោត ពណ៌ក្រហមច្រាល គួរអោយស្រឡាញ់ ..! តោះស្តាប់បទចំរៀងដែលខ្ញុំចូលចិត្តបំផុតមួយបទសិនទៅ ហើយតើបទនេះមានចំណងជើងថាម៉េច? មាននៅក្នុងខ្សែភាពយន្តខ្មែរយើងរឿងអ្វីដែរ? សម្តែងដោយតួណាខ្លះ ? (សូមបញ្ចាក់ភាពយន្តខ្មែរសម័យមុន អាពត) … តោះស្តាប់លេង ហើយទាយសាកល្បងលេងទាំងអស់គ្នា….”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាលោកបកស្រាយចម្រៀងនេះយ៉ាងណានោះ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖
អានបន្តDay: November 25, 2020
គួរឲ្យស្រលាញ់ដល់ហើយ! ទើបកើតបានជាង១ខែសោះ អូន Smile ចេះលេងទឹកមុខ ដាក់ អ្នកម៉ាក់ ទៀត, ដល់ថ្នាក់ ឌី សូនីតា គ្រឺតពេក ប្រាប់គេគ្រប់គ្នា ថា…
កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ សូនីតា បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន Smile មានសុខភាពរឹងមាំ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ, ឥលូវអូនស្មាយ និងម៉ាក់ៗ ឆ្លងផុត និងមានសុខភាពល្អណា”។ កើតទើបបានជាង១ខែសោះ អូន Smile ប្រែប្រួលមុខមាត់គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមមើលរូបភាព អូន Smile ខាងក្រោមនេះ ថាលេងទឹកមុខបែបណា ដាក់ ម៉ាមី ៖
អានបន្តលើកនេះថ្មីម៉ង! ធ្លាប់តែឃើញគេបោះតង់ក្នុងព្រៃ និងតំបន់ធម្មជាតិផ្សេងៗ តែ កូនស្រីច្បង របស់ ចែដាណា មកបោះតង់នៅកន្លែងនេះវិញ រយៈពេលដល់ទៅ ២៤ម៉ោង ពិតជាប្លែកអារម្មណ៍ និងសប្បាយដល់ហើយ ពិសេសចេះធ្វើម្ហូប បែបនេះទៀត…(មានវីដេអូ)
កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗ លោកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយបានទិញរថយន្តទំនើបមួយគ្រឿង ពណ៌លឿង យកមក Surprise កូនស្រីច្បង របស់ខ្លួន មានឈ្មោះ ថា ដាណាភីន ហើយរថយន្ទទំនើបនេះម៉ាក Lamborghini Urus ដែលមានតម្លៃ រហូតដល់ទៅ ៥០មុឺនដុល្លារ ឯណោះ ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ដាណាភីន បានធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយនាំប្អូនប្រុសទៅបោះតង់ នៅលើដំបូលផ្ទះរបស់ខ្លួន ដែលមានរយៈពេលដល់ទៅ២៤ម៉ោងឯណោះ ដល់ថ្នាក់ធ្វើឲ្យម្នាក់ៗ បង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកខ្លះទៀតបានចូល comment បង្ហាញពីកន្លែងប្លែកៗ ដែលពួកគេក៏ធ្លាប់បានបោះតង់ផងដែរ។ ក្នុងនោះ កូនស្រីច្បង ម្នាក់នេះបានរៀបរាប់សម្ភាផ្សេងៗទាក់ទងនឹងតង់ មានម្ហូបអាហារ ទឹក សៀវភៅ កុំព្យូទ័រ កង្ហារ និងរបស់ផ្សេងៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់ថា ការបោះតង់នេះប្លែក និងសប្បាយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តអុញនោះ! ក្រោយដឹងដំណឹងថា លោកព្រាប សុវត្ថិ ត្រូវអ្នកមានអំណាចរំ លោ ភយកដី ស្រាប់តែ លោកជំទាវ ហ៊ុន ស៊ីណាត និយាយបែបនេះថា…
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ក រ ណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជ ន រ ងគ្រោះ…
អានបន្តសែនអាណិតលោកយាយណាស់! ចៅអើយជួយយាយផងយាយឈឺខ្លាំងណាស់ ត្រូវម៉ូតូបុ កពេញមួយទំហឹង ខណៈដែលកំពុងលក់នំ….
មនុស្សយើងម្នាក់ៗកើតមកសុទ្ធតែមានវាសនាខុសគ្នាទាំងអស់ អ្នកខ្លះក្រ អ្នកខ្លះកើតមកមានស្រាប់ គ្មាននរណាម្នាក់អាចជ្រើសរើសយកបានកន្លែងកើតបាននោះទេ បើអាចជ្រើសរើសមែននោះ ក៏គ្មាននរណាម្នាក់ក្រជាងម្នាក់ណាឡើង។ នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ប៉ុន្តែវាជាវាសនា ទោះបីជាកើតមកក្រ តែយើងកុំទាន់អស់សង្ឃឹម ព្យាយាមតស៊ូ រហូតដល់ចំនុចចុងក្រោយនៃជីវិត។ ជាក់ស្តែង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពដ៏គួរអាណិតក្រៃលែង គ្រាន់តែឃើញរូបភាពស្រក់ទឹកភ្នែក ម្តាយយើងម្តាយគេ ទោះម្តាយមានអាយុច្រើន តែម្តាយនៅតែរកស៊ីចិញ្ចឹមជី វិ ត ដោយខ្លួនឯង ហើយក៏បានជួយរំលែកទុក្ខកូនៗ ម្តាយឲ្យតែកូនបានសុខ គឺគ្រប់គ្រាន់ហើយ ម្តាយគ្មានចង់បានអ្វីនោះទេ នេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey A Nong 24.11.2020 យាយអើយយាយ ចាស់ហើយក្រទៀតខំលក់នំលក់បបរ ដើម្បីបានលុយខ្លះទុកសំរាប់ទិញថ្នាំ និង ជួយកូនចៅខ្លះៗ កំពុងតែពិបាកចិត្តរកកន្លែងលក់បបរមិនបាន ឥឡូវនេះមកត្រូវម៉ូតូបុ កពេញមួយទំហឹងទៀត យាយឈឺស្រវាចាប់ដៃខ្ញុំចៅអើយជួយយាយផងយាយឈឺខ្លាំងណាស់ សូមទេវតាជួយតាមថែរក្សារយាយផង“កន្លែងលោកយាយគាត់លក់បបរ នៅក្រោយវត្តបូរ៍ ជិតតារាំងបាល់ថ្មី ឥឡូវគាត់កំពុងព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប” សំរាប់បងប្អូនដែលចង់ជួយសូមទំនាក់ទំនង អរគុណបងៗដែរបារម្មណ៍ពីម៉ាក់យាយញុំមនិងចង់ជួយគាត់ 093 852 476 លេខខ្ញុំជាចៅបង្កើត 092 72 50 43 លេខម៉ាក់ញុំមជាកូនបង 093 902 708 លេខបងស្រីញុំម បើមានបងៗណាចង់ទៅមើលគាត់ដោយផ្ទាល់អាចទាក់ទងតាមលេខនិងបាន៕
អានបន្តចប់បាត់! ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច រំ លោ ភ យកដីជាច្រើន ហិកតា ទាំងអយុត្តិធម៍នៅខេត្ត…
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។ ករណីនេះ យើងខ្ញុំកំពុងពិភាក្សា…
អានបន្តកំម្សត់ពេកហើយ! លោកតាអាយុ៨៩ឆ្នាំ ខំប្រឹងជិះកង់ ដើរលក់នំតាមផ្លូវ យកប្រាក់ទៅចិញ្ចឹម មើលថែលោកយាយ អាយុ៨០ឆ្នាំ ហើយលោកតាបានប្រាប់ថា…មានវិដេអូ
ជីវិតរបស់លោកតាកម្សត់ម្នាក់ ពិតជាមានការលំបាកខ្លាំងណាស់ រាល់ថ្ងៃនេះ លោកតាខំប្រឹងធាក់កង់ លក់នំតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត ។ លោកកម្សត់ រាល់ថ្ងៃនេះ គាត់មានអាយុ៨៩ឆ្នាំហើយ ហើយត្រូវមើលថែលោកយាយ (ភរិយារបស់លោកតា) អាយុ៨០ឆ្នាំហើយ រាល់ថ្ងៃលោកតារស់នៅ ភូមិត្នោតទក្សិណ ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បើយោងតាមគណនីហ្វេសប៊ុករបស់ Chav Mearnup Keo Nimith បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ឲ្យដឹងថា “លោកតារស់នៅ ភូមិត្នោតទក្សិណ ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានអាយុ 89 ឆ្នាំហើយ លោកតានៅតែខំប្រឹងជិះកង់ ដើលក់នំទៀត ដើម្បីជីវិត លោកយាយក៏ដើរមិនរួច អាយុ 80ឆ្នាំហើយចាស់ជរា។ សូមសប្បុរសជនមេត្តាជួយលោកតាលោកយាយផង Tel: 093633500/ ABA: 000517255: Keo nimith”។
អានបន្ត