ភ្នំពេញ ៖ តារាសម្តែងស្រី អ្នកនាង ឆៃលី ដាឡែន បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាងបន្ទាប់ពីនាងបានបង្ហោះសារមួយដែលអានទៅដូចជាមិនសូវស្រួលសោះ នាងបានប្រាប់ថានាងគ្មានសង្ឃឺមរស់ទៀតទេ ហើយចំពោះការនិយាយបែបនេះគឺយើងនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេថាហេតុអ្វីបានជានាងបង្ហោះសារបែបនេះ ។ យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលនាងបានបង្ហោះ“ទៅពេទ្យព្រឹកមិញ ពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ ពេទ្យថា ជាតិហ្នឹងខ្ញុំមិនរស់ទេ ចង់សប្បាយ សប្បាយឱ្យហើយទៅ ចឹងពីណាស្រឡាញ់ខ្ញុំអី សុំស្រឡាញ់ឱ្យហើយទៅ ទាន់ខ្ញុំនៅរស់ តែខ្ញុំងាប់បាត់ ខានបានស៊ីខ្ញុំឡូវហើយ”។ ជាមួយគ្នានេះដែរចំពោះការបង្ហោះសារឲ្យមហាជននិងអ្នកគាំទ្រភ័យបែបនេះមិនទាន់មានការបញ្ជាក់ពីសំណាក់សមីខ្លួននៅឡើយទេថានាងឈឺអ្វីឲ្យពិតប្រាកដ ហេតុអ្វីបានជាបង្ហោះសារមិនល្អ ធ្វើឲ្យគ្រប់គ្នាភ័យបែបនេះ ។បើទោះបីជាមិនទាន់មានការឆ្លើយតបយ៉ាងណាក៏ពិតមែនប៉ុន្តែមានអ្នកលេងហ្វេសប៊ុកមួយចំនួនបាននិយាយថា នេះគ្រាន់តែជាការបញ្ចេញមតិបែបស៊ីអារម្មណ៍បន្ធូរភាពឯកា ក្រោយបែកបាក់ស្នេហាតែប៉ុណ្ណោះ៕
អានបន្តDay: November 24, 2020
ចូលរួមសោកស្តាយផង! យុវជនស្រស់សង្ហារូបនេះ បានទទួលមរណភាព ទាំងនៅវ័យក្មេង ដោយសារ…
(ហ្វេសប៊ុក): នាថ្ងែទី២៣ ខែវិច្ចិកាឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនស្រស់សង្ហាម្នាក់ បានទទួលមរណភាព យ៉ាងឆាប់រហ័ស ទាំងនៅវ័យក្មេង។ យុវជនអភ័ព្វរូបនេះមានឈ្មោះ រក្សា ប្រើប្រាស់គណនីហ្វេសប៊ុក Raksa Umchan បានទទួលមរណភាព នាវេលាម៉ោង៥ព្រឹក ថ្ងែទី២៣ ខែវិច្ចិកា ឆ្នាំ២០២០។ ជាមួយការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងៃវិលវិញដូច្នេះ គណនីហ្វេសប៊ុក «ម៉ាក់តូ ទីទី» បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «សូមជូនដំណឹងដល់បងប្អូន មិត្តភក្តិ រក្សា និងកន្លែងធ្វើការ រក្សា គាត់បានទទួលមរណះភាព កាលពីព្រឹកមិញវេលាម៉ោង៥ព្រឹក ទីតាំងបុណ្យយើងផុសជូនជាបន្ត»។ បើតាមប្រភពបានឲ្យដឹងថា យុវជនរូបនេះមិនបានឈឺជំងឺអ្វីឡើយ ដោយពេលយប់បានចូលគេងជាធម្មតា លុះព្រឹកឡើងក៏បានទទួលមរណភាពតែម្ដង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕
អានបន្តប្រពៃណាស់! ឃើញលោកតាកម្សត់ រស់នៅក្នុងខ្ទមទ្រុឌទ្រោម មានតែដំបូល អត់ជញ្ជាំង ហើយថែមទាំងដើរមិនរួចផងនោះ សួស វីហ្សា និងស្វាមី អាណិតពេក ក៏ធ្វើរឿងមួយនេះ
តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង សួស វីហ្សា បានចាប់ដៃសាងគ្រួសារ ជាមួយតារាសម្តែង លោកថមមី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គលជាមួយគ្នា ជាហេតុធ្វើឲ្យមហាជន ជាច្រើន មានការស្ងប់ស្ងែង។ បន្ទាប់មកអ្នកទាំងពីរនាក់ ក៏មានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលទើបតែធ្វើពិធីបង្កក់កូនកាលពីពេលថ្មីៗនេះ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារមួយអមជាមួយរូបភាពរបស់លោកតា។ អ្នកនាង សួស វីហ្សា បានបង្ហោះសារថា “ថ្ងៃនេះខ្ញុំបានជូនជាថវិកា60មុឺនរៀល ជូនលោកតាគ្រាន់នឹងទិញថ្នាំ លេបលោកតាគាត់រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង លោកតាគាត់កំសត់ណាស់ គាត់ដេីរមិនរួចទេ គាត់មានជំងឺប្រចាំកាយទៀត គាត់រស់នៅក្នុងខ្ទមតូចមួយ ហេីយសព្វថ្ងៃខ្ទមនោះសល់តែដំបូលទេអត់មានជញ្ជាំងទេបាក់បែកធ្លុះធ្លាយអស់ហេីយ គ្មានទាំងបង្គន់ទៀត រាល់ថ្ងៃជុះក្នុងព្រៃក្រោយផ្ទះ ថ្ងៃនេះខ្ញុំបានចាត់ចែងអោយបងស្រីនឹងបងប្រុសខ្ញុំចុះទៅជួបគាត់ផ្ទាល់ ប្រហែលល្ងាចទេីបទៅដល់ ដោយនាំយកសម្ភារៈដូចជា អង្ករ អំបិល ស្ករ ប៊ីចេង មី ត្រីខ ម្រេចខ្ទឹម ទឹកសុីអុីវ ទឹកត្រី .ល.។ ខ្ញុំមានបំណងចង់សាងសង់ផ្ទះតូចមួយសមរម្យជូនគាត់ នឹងសង់បន្ទប់ទឹកមួយជូនគាត់”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំង ពេលបានទទួលដំណឹងមួយនេះ ហើយក៏សប្បាយចិត្តជំនួសលោក និងមានផ្ទះថ្មី សម្រាប់ស្នាក់នៅហើយ៕
អានបន្តអីយ៉ា! ក្រោយឃើញ ស្រីខួច កូនស្រី នាយពាក់មី ធំពេញរូបរាងស្អាត អ៊ីចឹង ដល់ថ្នាក់ធ្វើឲ្យ កញ្ញា នីឡា លាន់មាត់ ប្លែកពីគេ ថា…(មានវីដេអូ)
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ យ៉ង់ ស្រីនីត និង ស្រីខួច ដែលត្រូវជាកូនស្រីបង្កើត របស់ នាយ ពាក់មី បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកគួរឲ្យចាប់អារម្មណ៍ ថតឲ្យសំអាងការ វីន ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំងនូវ សម្រស់របស់ ស្រីខួច និង ស្រីនីត។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនាយ ពាក់មី ក៏និយាយដែរថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។ នាយបន្ថែមទៀតថា “មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មេីលតាមនឹងទៅ ! ឪ ឬ ម៉ែ ?”។ នៅមិនទាន់អស់ទេ នៅក្នុងនោះ គេក៏បានឃើញ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត របស់លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ក៏មានការភ្ញាក់ផ្អើល ក្រោយឃើញ សម្រស់ស្រីខួច ដល់ថ្នាក់ លាន់មាត់ថា “ស្រីខួចក្រមុំហើយ ជិតបានប្ដី ដូចចែដែរហើយ”។
អានបន្តសូមចូលរួមសោកស្តាយផង! កូនសិស្សរបស់លោកគ្រូសន អេលីត គឺកីឡាករអេលីត លីម៉ី បានទទួលមរណភាពហើយ
ភ្នំពេញ៖ យោងទៅតាមការបង្ហោះ តាមរយៈផេកផ្លូវការណ៍របស់លោកគ្រូ សន អេលីត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាគ្រូធំ នៃក្លឹបនាយកដ្ឋានអង្គរក្សនិងក្លឹបប៉ែនកាក់គុនខ្មែរ បានបង្ហោះថា កីឡាករ អេលីត លីម៉ី បានទទួលមរណៈភាពទាំងវ័យក្មេង ។ ហើយចំពោះមូលហេតុនៃការស្លាប់របស់កីឡាករ អេលីត លីម៉ី គឺលោកមិនទាន់បានបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ ។ ទន្ទឹមនឹងនេះផងដែរ មហាជនដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ មានការសោកស្ដាយយ៉ាងខ្លាំង ហើយពួកគេបានចូលរួម រំលែកមរណទុក្ខ ដែលបានបាត់បង់ធនធានកីឡាករគុនខ្មែរមួយរូប ហើយពួកគេក៏នៅតែចង់ដឹងថា តើការស្លាប់របស់ អេលីត លីម៉ី មកពីហេតុអ្វី? ខាង Khmerload/ keylatop នឹងធ្វើបច្ចុប្បន្ននៃព័ត៌មាននេះបន្ត ប្រសិនបើយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយហើយ ៕
អានបន្តផលិតករកម្មវិធីទូរទស្សន៍ល្បីឈ្មោះម្នាក់ បានបង្ហាញពីក្តីបារម្ភចំពោះការជួយប្អូនស្រី យ៉ង ស្រីនីត គឺមិនចំគោលដៅ ព្រោះអាចថាជាការជួយ ដើម្បីឆក់យក ប្រយោជន៍សម្រាប់ខ្លួនឯងទៅវិញ
ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនបានជ្រាប់មកហើយថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា សប្បុរសជនជាច្រើនបានធ្វើការផ្តល់នូវជំនួយផ្សេងៗ ដល់ប្អូនស្រី យ៉ង ស្រីនីត ដែលជាក្មេងស្រីម្នាក់មានសម្បុរខ្មៅស្រអែម រស់នៅខេត្ត មណ្ឌលគិរី មានសមត្ថភាពច្រៀងយ៉ាងពិរោះរណ្តំ ហើយរូបនាងមាន អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយនាថ្ងៃអនាគត ប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ជាក់ស្តែងនាពេលថ្មីៗនេះផងដែរ លោក គួច ខេវិន ដែលមហាជនជាច្រើនបានស្គាល់ថា ជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់ បានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះប្អូនស្រី យ៉ង ស្រីនីត ដោយរូបលោកបានរៀបរាប់នៅលើបណ្តាញសង្កមហ្វេសប៊ុកថា៖ គ្រាដែលបានឃើញនូវទិដ្ឋភាពតាមរយៈនៃប្រព័ន្ធទំនាក់ទំនងសង្គម facbook/ YouTube ស្តីពីសកម្មភាព យិតយោងប្រតោងប្រទាញ ជ្រោងពីមុខ រុញពីក្រោយ ឲ្យពីក្រោម ថែមពីលើ ទាំងលុយកាក់ ថវិកា និងផ្តល់នូវក្តីសង្ឃឹមទុកជាមុនពីមនុស្សម្នាជាច្រើនទាំងខ្ពស់ ទាំងទាប ទាំងអ្នកដើររាប ទាំងអ្នកដើររលាក់ ទាំងអ្នកលក់ចេញអ្នក ទិញចូល ទាំងអ្នក មានចំណូល អ្នកមានចំណេញ ចំពោះ ក្មួយស្រី យ៉ង់ ស្រីនីត ដែលជាកុមារីមានក្តីប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកសិល្បៈ តទៅថ្ងៃអនាគតនោះ ខ្ញុំពិតជាកោតសរសើរអស់ពីចិត្ត ដោយសារតែខ្មែចេះស្រឡាញ់ខ្មែរ ។ ប៉ុន្តែអ្វីដែលខ្ញុំមមៃហើយបារម្ភគឺនៅត្រង់ថា”ការជួយមិនចំគោលដៅ” ដែលយ៉ង ស្រីនីត នាងប៉ងប្រាថ្នា ឬក៏អាចថាជួយ មិនឲ្យដល់គោលដៅដែលនាងប៉ង ប្រាថ្នា ព្រោះអាចថាជាការជួយ ដើម្បីឆក់យក ប្រយោជន៍សម្រាប់ខ្លួនឯង ទៅវិញ ដូចពាក្យចាស់លោកពោលថា”បើកក្តោងឲ្យចំពេលធ្លាក់ខ្យល់” ឬក៏”វិចអន្សមទាន់មានស្លឺកចេក” ។ ពីសិស្សថ្នាក់ទី៥ទៅកាន់តួនាទីជាគ្រូបង្រៀនយ៉ាងហោចណាស់ក៏ចំ ណាយពេលវេលា១០ឆ្នាំ ដែរ តែបើឲ្យក្លាយ ជាអ្នកសិល្បៈលំដាប់ស្រុកយើង គឺស្អែកក៏អាចទៅរួចដែរ ប៉ុន្តែអាជីព សិល្បៈគឺពិបាកជូននាងឲ្យបានទៅដល់តួនាទីជាគ្រូបង្រៀននោះណាស់ ។ ខ្ញុំនិយាយលេងៗនេះ មិន មែនមានទុទិដ្ឋិនិយមអ្វីឡើយ ប៉ុន្តែក្នុងបំ ណងល្អដើម្បីពិចារណាក្នុងការ”ជួយ!” ។…
អានបន្តហួសចិត្តខ្លាំងណាស់! ទីសក្ការបូជា «ព្រះអង្គជប់» នៃភ្នំគូលែន កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឲ្យ…
កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានបង្ហោះសារយ៉ាងវែង ដោយលោកបានរៀបរាប់ថា៖ គួរឱ្យអនិច្ចាទីសក្ការបូជា«ព្រះអង្គជប់»នៃភ្នំគូលែន! កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។ ក្នុងឱកាស«ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» អនុញ្ញាតឱ្យខ្ញុំលើកយកប្រធានបទនេះមកពិភាក្សា និងរិះគិតពិចារណាបន្តិច សង្ឃឹមថានឹងបានលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន ជាពិសេសនៅក្នុងតំបន់សក្ការបូជា និងតំបន់ឧទ្យានជាតិដូចជាព្រះអង្គជប់នេះ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានដើរឡើងមកដល់«ព្រះអង្គជប់»ចាប់តាំងពីខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែបានលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលខាងផ្នែកទេសចរណ៍សាសនានៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីនោះទេ។ តែថ្មីៗនេះ រដ្ឋបាលស្រុកទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានាដែលបានចោទជាបញ្ហាប្រឈម ទើបសម្រេចប្រមូលបងប្អូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំបុីសៀមរាប សរុបកំលាំងជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នេះឱ្យចំថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកាតែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។ តែហេតុអ្វី? ទទួលស្គាល់ថាទីនេះមិនទាន់មានការគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរមូលដ្ឋានណាមួយនៅឡើយទេ អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)។ប៉ុន្តែកន្លងមក នៅទីនេះក៏មានក្រុមអ្នកទទួលបានផលប្រយោជន៍ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកាន់ព្រះអង្គជប់រួចទៅហើយ ទាំងអ្នកលក់ដូរ ទាំងអ្នកយកថ្លៃចំណតរថយន្តនិងផ្លូវឡើង ព្រមទាំងគណៈកម្មការវត្ត និងអាស្រមនៅផ្នែកខាងលើផងដែរ។ ចុះហេតុអ្វីបានជាមិនមានអ្នកណាទទួលខុសត្រូវលើបញ្ហាសំរាមយ៉ាងដូច្នេះ? តើប្រយោជន៍ឯកជនគួរមានចំណងគណនេយ្យភាពជាមួយការការពារផលប្រយោជន៍រួមដែររឺទេ? តើវាជាកង្វះខាតមធ្យោបាយ ឬការគ្រប់គ្រង? ចុះបើយើងចង់ចាប់ផ្តើមគ្រប់គ្រងវា គួរធ្វើបែបណា? គួរចាប់ផ្តើមពីចំណុចណា? ខ្ញុំជឿថាយើងមិនអាចមានចម្លើយភ្លាមដោយមិនមានការសិក្សាលម្អិតពីឫសគល់នៃបញ្ហា និងនាំអ្នកពាក់ព័ន្ធទាំងអស់មកជួបគ្នាអង្គុយពិភាក្សាគ្នានោះទេ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវតែមានចីរភាព។ ប្រសិនបើយើងមិនទាន់មានលទ្ធភាពធានាឱ្យបានថា ការអភិវឌ្ឍថ្ងៃនេះនឹងមិនធ្វើឱ្យមានវិនាសកម្មនៅក្នុងថ្ងៃស្អែក យើងមិនគួរយកអនាគតនៃបរិស្ថាន ធម្មជាតិ និងវប្បធម៌ដែលមិនអាចកាត់ថ្លៃបាននេះ មកប្រថុយប្រថាន ឬយកផលប្រយោជន៍រួមមកប្តូរជាមួយនឹងប្រយោជន៍ឯកជនបន្តិចបន្តួចរបស់បុគ្គលរឺក្រុមណាមួយនោះទេ។ ជាការចាប់ផ្តើម រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងធ្វើការពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា…
អានបន្តស្ដាប់ហើយទប់ទឹកភ្នែកមិនជាប់ទេ! គ្រប់គ្នា ស្ទើរទប់ទឹកភ្នែកអត់ជាប់ ត្រង់ពាក្យ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ…” (មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី មុនគេបង្អស់ រហូតដល់ថ្នាក់រូបភាពប៉ុន្មានសន្លឹកនេះផ្ទុះល្បី និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ព្រោះតែភាពល្បីល្បាញ ធ្វើឲ្យវាសនា ក្រមុំភាគឦសាន រូបនេះប្រែប្រួល សឹងមិនគួរឲ្យជឿ ។ ជាក់ស្តែង មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការចំនួនពីរ ព្រមទំាងទទួលបានថវិកា និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជាហូរហែ។ តែបើមកស្តាប់ប្រវត្តិពិតខ្លះៗរបស់ ស្រីនីត វិញ បានដឹងថាកំសត់ និងលំបាកខ្លាំងប៉ុណ្ណា។ ស្រីនីត បានប្រាប់ក្រុមការងារសារព័ត៌មាន Khmerload ទំាងអួលដើមក ដោយមានពេលខ្លះខ្វះទំាងអង្ករ និងម្ហូប ទៀតក៏មាន ពិសេសប៉ុន្មានម៉ាត់របស់ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ” ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយ ឡើងអួលដើមកតាម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្ត