កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួប យ៉ង់ ស្រីនីត ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ហើយ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖ “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។ ខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។ មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រាប់ដំណឹងល្អមួយគឺលោកសម្រេចជ្រើសរើស ស្រីឲ្យចូលផលិតកម្មរបស់លោកហើយ រឹតតែពិសេសបំផុតនោះ គឺជំរុញឲ្យប្អូនស្រី រៀនទាល់តែចប់។ លោកបានបញ្ជាក់ប្រាប់បន្ថែមថា ៖ “ស្នាមញញឹមរបស់ប្អូនស្រី យ៉ង់ ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹម និងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនឹងសម្រេចចិត្ត ជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះ ក្នុងផលិតកម្ម (ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់…
អានបន្តDay: November 23, 2020
អាសូរខ្លាំងណាស់លោកអើយ! ត្រឹមមួយពព្រិចភ្នែកសោះ ស្ត្រី២នាក់ម្តាយនិងកូន បានបា ត់ប ង់ ជី វិ ត ដោយសារតែ….
ភ្នំពេញ ៖ គួរឲ្យសង្វេ គពេ កក្រៃណាស់ ស្ត្រី២នាក់ម្តាយកូន បានបា ត់ប ង់ ជី វិ តមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុ កកិ នពីក្រោយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជ ន បើ កបរថយន្តនិងព្រូ រថយន្តប ង្ក ព្យាយាមបើករ ត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃា ត់ តៃកុងចុះរត់គេ ច តែមិនរួច ប៉ូលិសតាមចាប់ជា ប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។ ជ ន រ ងគ្រោះអ្នកបេី កបរឈ្មោះ ធន់ស្រី ពេជ្រ អាយុ១៧ ឆ្នាំ ម្តាយឈ្មោះ ម៉ក់ វណ្ណា អាយុ៥៨ ឆ្នាំមុខរបរលក់ទូរស័ព្ទ។ រស់នៅក្នុងភូមិទឹកថ្លា សង្កា ត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពា ក់ស្លាកលេខភ្នំពេញ1GS 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខតាកែវ3A 1246។ ក្នុងនោះដែរក៏មានសាច់ញាតិ បងប្អូនមានការស្តោ កស្តាយជាមួយនឹងហេ តុ កា រ ណ៍នេះ ហើយក៏បានលើកជាមតិថា “អ្នកគ្រូទទួលយកមិនបានទេណាស្រីពេជ្រទាំងស្អាត ទាំងរៀនពូកែ ហេតុអីក៏ទៅជាចឹង ពេលអ្នកគ្រូអត់ត្រូវម៉ោងបង្រៀងស្រីពេជ្រមកលេងអ្នកគ្រូដល់សាលាអ្នកគ្រូស្នាក់នៅ ថានឹកអ្នកគ្រូហេីយស្រីពេជ្រធ្លាប់និយាយថាបេីកបានមកកំពង់ស្ពឺនឹងចូលលេងផ្ទះអ្នកគ្រូមិចបានទៅជាចឹងលឿងពេកហេីយទឹមលេងឆាតជាមួយគ្នាសោះនឹងសូមប្អូនទៅកាន់សុខគតិភព ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ”៕
អានបន្តពិតជាល្អខ្លាំងណាស់! ក្រោយពេទ្យ ជួយសម្អាតធ្មេញឲ្យរួច ស្រាប់តែ ស្រីនីត និយាយពាក្យគួរឲ្យសរសើរដាក់ពេទ្យថា…
ពិតណាស់ក្មេងស្រី យ៉ង់ ស្រីនីត ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទាំងប្រទេស ស្រីនីត គឺជាក្មេងស្រីម្នាក់ដែលមានការតស៊ូរនៅក្នុងជីវិតខ្លាំងព្រោះគ្រួសាររបស់ ស្រីនីត មានជីវភាពក្រីក្រខ្លាំងដូច្នេះហើយទើបតម្រូវឲ្យនាងត្រូវឆ្លងកាត់និងជួបនូវរឿងលំបាកជាច្រើន ។ យ៉ាងណាមិញបើទោបីជាក្មេងស្រីម្នាក់នេះជីវភាពក្រខ្សត់ក៏ដោយប៉ុន្តែនាងមានក្តីស្រមៃធំៗពីរដែលត្រូវសម្រេចឲ្យបាន ទី១ នាងចង់ក្លាយជាអ្នកគ្រូបង្រៀន ទី២ នាងចង់ក្លាយជាអ្នកចម្រៀង ហើយពេលនេះនាងកំពុងតែដើរបន្តិចម្តងៗទៅរកក្តីស្រមៃរបស់ខ្លួនហើយដោយមានមនុស្សជាច្រើននាក់ចាំជួយជ្រោមជ្រែងនាងឲ្យសម្រេចក្តីសម្រៃដែលនាងចង់បាន ។ ដោយឡែកនៅកាលពីព្រឹកមិញនេះស្រីនីត ត្រូវបានលោកគ្រូពេទ្យរូបសង្ហារម្នាក់ព្យាបាលនិងសម្អាតធ្មេញជូនស្រីដោយឥតគិតប្រាក់ ហើយថែមទាំងបានឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សាថែមទៀតផងនេះជារឿងមួយដែលធ្វើឲ្យស្រីនីតសប្បាយចិត្តយ៉ាងខ្លាំង ។ ជាក់ស្តែងបើទោះបីជាសប្បាយចិត្តយ៉ាងណាក៏ដោយប៉ុន្តែស្រីនីតមិនបានភ្លេចគុណរបស់មន្ទីពេទ្យ ពេទ្យធ្មេញខេមរា Khemara Dental Clinic ដែរហើយនៅមុននេះបន្តិចនាងថែមទាំងបានបង្ហោះសារអរគុណទៅដល់មន្ទីពេទ្យថែមទៀតផង ដោយក្មេងស្រីម្នាក់នេះបានរៀបរាប់បែបនេះថា ៖ « អរគុណដល់គ្លីនិចធ្មេញ ពេទ្យធ្មេញខេមរា Khemara Dental Clinic ការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះនាងខ្ញុំត្រលប់ទៅមណ្ឌលគិរីវិញហើយ» ៕
អានបន្តសូមសរសើរ! ប្រើពេល៤៩ថ្ងៃ សាយ បានរត់ដល់សៀមរាប ដោយរកបានថវិកា៤០ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ
សៀមរាប៖ សាយ បានរត់មកដល់ខេត្តសៀមរាបហើយ នៅថ្ងៃទី២៣ វិច្ឆិកា ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជន។ ប្រើពេលវេលា៤៩ថ្ងៃ នៃ«យុទ្ធនាការរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានរកថវិកា៤០ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ បើតាមគម្រោង សាយ នឹងប្រើពេល៩៩ថ្ងៃ រត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបនេះ។ «ខ្ញុំប្រឹងរត់ លំបាកវេទនានេះ គឺយើងចង់បង្ហាញថា ខ្ញុំពិបាកប៉ុណ្ណេះ ប៉ុន្ដែសម្រាប់ខ្ញុំមើលឃើញថា មន្ទីរពេទ្យពិបាកជាងខ្ញុំ ខ្ញុំរត់មួយថ្ងៃប្រហែលចាយពេលនៅលើផ្លូវ ៦ទៅ៨ម៉ោង ប៉ុន្ដែពេទ្យសឹងតែ២៤ម៉ោង…ខ្ញុំព្យាយាមរត់ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យ តែមន្ទីរពេទ្យគាត់ព្យាយាមដើម្បីជួយជីវិតក្មេងៗ»។ នេះជាសំដីរបស់លោក អ៊ួន បឋម ហៅសាយ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ វិច្ឆិកា។ នេះជាលើកទី១ហើយដែលបុរសវ័យ៣០ឆ្នាំរូបនេះ បានបង្កើតព្រឹត្តិការណ៍សប្បុរសធម៌ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ សម្រាប់ជួយសង្គមតាមរយៈមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ សាយ បន្ថែមថា៖«អ្វីដែលខ្ញុំចង់ឃើញមួយទៀត សម្រាប់ខ្ញុំផ្ទាល់ក៏ដូចជាទៅមហាជន យើងឃើញកម្មវិធីជាច្រើន សូម្បីតែក្នុងស្រុកខ្មែរ គឺសុទ្ធតែបរទេសជាអ្នកបង្កើត ហើយយើងជាជនជាតិខ្មែរទៅចូលរួម ដើម្បីជួយទៅដល់សង្គមខ្មែរខ្លួនឯង ដូច្នេះខ្ញុំបង្កើតកម្មវិធីនេះឡើងចង់បង្ហាញថា ជនជាតិខ្មែរក៏អាចបង្កើតនូវកម្មវិធីសង្គមធំៗឬដ៏ល្អមួយ ហើយឱ្យមានការចូលរួមពីប្រជាជនខ្មែរយើងដើម្បីជួយសង្គមខ្លួនឯង…»។ ព្រឹត្តិការណ៍សប្បុរសធម៌របស់សាយបានចាប់ផ្តើមពីថ្ងៃទី៦ ខែតុលាមក និងមកដល់ខេត្តសៀមរាបនេះ គឺមានរយៈពេល៤៩ថ្ងៃហើយ។ លោក សាយ គ្រោងបន្តដំណើរកាត់តាមខេត្តព្រះវិហារ និងបន្តរហូតដល់ខេត្តព្រៃវែង រហូតដល់គោលដៅចុងក្រោយនៅរាជធានីភ្នំពេញ។ តាមគម្រោង ការរត់សប្បុរសធម៌ជុំវិញប្រទេសនេះ ធ្វើឡើងរយៈពេល៩៩ថ្ងៃ គឺគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែមករា ដែលមានរយៈចម្ងាយជាង២ពាន់គីឡូម៉ែត្រ។ មុនដំបូង លោក សាយ ដែលជាអ្នកផ្តួចផ្តើមព្រឹត្តិការណ៍មនុស្សធម៌នេះរំពឹងថានឹងទទួលបានថវិការៃអង្គាសជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន២៥ម៉ឺនដុល្លារ តែថវិកានេះកើនហួសពីការគ្រោងទុក គឺត្រឹមពាក់កណ្ដាលផ្លូវ (ត្រឹមថ្ងៃទី២៣ វិច្ឆិកា) ថវិកាទទួលបានជាង ៤០ម៉ឺនដុល្លាររួចហើយ និងរំពឹងថា ទទួលបានថវិកា ១លានដុល្លារ រហូតដល់គោលដៅចុងក្រោយនៅរាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ និយាយថា ក្នុងមួយថ្ងៃមន្ទីរពេទ្យកុមារអង្គរដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៩៩មក ទទួលការព្យាបាលនិងថែកុមារកម្ពុជាពី ៤០០ទៅ៥០០នាក់។…
អានបន្តសូមចូលរួមរំលែកទុក្ខផង! វេជ្ជបណ្ឌិតដែលគួរអោយចងចាំ ស៊ូលះបង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយដើម្បីសង្គ្រោះក្មេងៗ
នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា « ជជែកពិភាក្សាពីវេជ្ជសាស្ត្រកម្ពុជា Cambodia Medical-Talk » បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងបែបនេះថា ៖ « បងប្រុសពិតជាវេជ្ជបណ្ឌិតដែលគួរអោយគោរពណាស់ ស៊ូលះប ង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយនៅកន្លែងការងារ ។ សូមចូលរូមរំលែកមរណទុក្ខគ្រួសារស ពផង.សោកស្តាយលោកវេជ្ជបណ្ឌិតណាស់.ថ្វីត្បិតតែខ្ញុំមិនសូវស្គាល់លោកគ្រូធ្វើនៅផ្នែកផ្សេងគ្នាតែលោកគ្រូធ្វើនៅខាងសង្គ្រោះបន្ទាន់ មិនថាយប់ជ្រៅ បុណ្យទាន ឈប់សម្រាក គាត់តែងតែជួយអាយុជី វិ តកុមារកម្ពុជាដែលមកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ជាច្រើននាក់រហូតដល់ដង្ហើមចុងក្រោយពលីជី វិ តនៅនឹងកន្លែងធ្វើការឃើញហើយពិតជាត ក់ស្លុ តណាស់សូមវិញ្ញាណក្ខន្ធលោកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកជា វេជ្ជបណ្ឌិត អាចច្បាំងដណ្ឌើម ជីវិតកុមារកម្ពុជា ជាច្រើន ឲ្យបានស្គាល់ពន្លឺព្រះអាទិត្យរាប់ពាន់នាក់ តែព្រះអាទិត្យដាច់ចិត្តមិនអនុញ្ញាតិឲ្យគាត់បានបន្តបេសកម្មរបស់លោកច្បាំងជាមួយទ័ពយមរាជ ឬមកពីលោកនឿយហត់លែងចង់ច្បាំងបន្ត ដាច់ចិត្តណាស់លោកវេជ្ជបណ្ឌិត មិនលាក្រុមការងារ ឬ មនុស្សជាទីស្រលាញ់ សូម្បីមួយម៉ាត់ យមរាជបានយក សង្ខារលោក ចាកចេញពីទីតាំងកន្លែងលោកសង្គ្រោះគេ ផ្ទាល់ សូម្បីតែវេជ្ជបណ្ឌិតឯកទេស ក៏មិនប្រាកដថាអាចនឹង ប្រយុទ្ធឈ្នះដណ្ដើមជីវិតខ្លួនឯងពីមាត់ទ្វារមច្ចុរាជបានដែរ.?» ៕
អានបន្តមិនទាន់អស់ចិត្ត នៅសុខៗ នាយ ពាក់មី បង្ហោះរូបទំាងនេះ ហើយសួរថា “មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មើលតាមហ្នឹងទៅ ! ឪ ឬ ម៉ែ ?”, មានអីហ្វេនៗ ដាក់ម្នាក់១ម៉ាត់ ឡើងកប់ៗមាត់ថា…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។ បច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ កូនស្រីច្បងរបស់ នាយ ពាកមី មិនត្រឹមមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងពូកែសម្តែងថែមទៀតផង ជាមួយកាយវិកាលេងទឹកមុខ យ៉ាងស័ក្តិសមបំផុត ធ្វើឲ្យអ្នកទស្សនាទំាងឡាយ មានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ ចំណែកមកដល់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃ នេះ ស្រីខួច និង យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយ ឈ្មោះ វីនសំអាងការ មើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងណាស់។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យ នាយ ពាក់មី ពេញចិត្តយ៉ាងខ្លាំងនូវសម្រស់កូនស្រីរបស់ខ្លួន ពេលកំពុងពេញវ័យ ថែមទំាងបានពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។ មិនអស់ចិត្តស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នាយ ពាក់មី បានបង្ហោះរូបភាពខ្លួន ប្រពន្ធ និងរូប…
អានបន្តល្អខ្លាំងណាស់! ថ្ងៃនេះ ស្រី នីត ត្រូវបានលោកគ្រូពេទ្យធ្មេញម្នាក់ហៅទៅព្យាបាលធ្មេញដោយឥតគិតប្រាក់ និងថែមទាំង…
ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា ក្មេងស្រី យ៉ង់ ស្រីនីត កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រី នីត គឺជាក្មេងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិដែលកម្របានឃើញ មិនត្រឹមតែស្អាតទេ ស្រី នីត ថែមទាំងច្រៀងបានយ៉ាងពិរោះថែមទៀតផង ។ ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Chhun Soursdey បានធ្វើការបង្ហោះឲ្យដឹងនៅមុននេះបន្តិចថា ៖ ថ្ងៃនេះក្មួយស្រី យ៉ង់ ស្រីនីត បានមកជួបខ្ញុំផ្ទាល់ហើយ នៅក្រៅគាត់គួរឲ្យស្រលាញ់និងរួសរាយណាស់។ ខ្ញុំបានធ្វើការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះគាត់ត្រលប់ទៅមណ្ឌលគិរីវិញហើយ ជូនពរក្មួយស្រីរៀនពូកែ ដើម្បីសម្រេចបំណងនាពេលអនាគត។ ក្រោយឃើញបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងនិងអរគុណទៅដល់លោកគ្រូពេទ្យធ្មេញជាពន់ពេកដែលចិត្តល្អជួយសម្អាតធ្មេញទៅដល់ស្រី នីត និងថែមទាំងបានឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា ទៀតនេះគឺជាទឹកចិត្តដែលគួរឲ្យគោរពខ្លាំងបំផុត ៕
អានបន្តពុទ្ធោអើយ! មិនទាន់បានថ្នា ក់ថ្នមកូនផង នារីម្នាក់នេះបែរជា ស្លា ប់ ចោលប្តីនិងកូនដោយសារ…
ហ្វេសប៊ុក ៖ គួរអោយសង្វែកណាស់ គាត់ទើបសំរាលកូនដោយកា រវះ កា ត់បាន១១ថ្ងៃ ពេលនេះគាត់លាចា កលោកហើយដោយមិនទាន់បានបីថ្នា ក់ថ្នមកូនទេ ហើយកូនតូចក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិនៅឡើយ សូមអ្នកម្តាយដែលកំពុងពពោះកូន សូមមានការប្រុងប្រយ័ត្ន តាមដានសុខភាពអោយបានទៀងទា ត់ ជាពិសេសត្រូវធ្វើតេស្ត ឈា ម មុនធ្វើកា រ វះកា ត់ដើម្បីដឹងច្បាស់ពីកត្តាសុខភាពប ង្កា រការគ្រោះថ្នា ក់ដ ល់ជី វិ ត គាត់ក្តៅខ្លួនក្នុងថ្ងៃសំរាល ក្រោយវះកា ត់បាន២ថ្ងៃក៏ចាប់ក្តៅម្តងទៀត ហើយពេទ្យពិនិត្យឃើញថាគាត់មាន ឈា ម ក កនៅមុខរបួ ស ហើយក៏សំរេចបញ្ជូនគាត់ទៅវះម្តងទៀតនៅពេទ្យជប៉ុន ក្រោយកា រវះ កា ត់លើកទី២មិនបានធ្វើអោយគាត់ធូរស្រាលទេ គឺ ឈា ម ហូរមករហូត (ឈា ម រាវ) និងពិនិត្យឈាមរកឃើញថាមានជំ ងឺគ្រុ នឈាម ដោយស្ថានភាពកាន់តែធ្ង ន់ធ្ង រក៏បញ្ជូនមក វះ កា ត់ លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ (ត្រឹមតែរយៈពេល៤ថ្ងៃគាត់វះរហូត៣លើក). ក្រោយការវះកាត់៣លើក ស្ថានភាពគាត់កាន់តែអាក្រក់រហូតគាត់តស៊ូលែងបានក៏ផុតនៅព្រឹកថ្ងៃទី២២ (១សប្តាហ៍ក្រោយវះចុ ងក្រោយ) ខ្ញុំចង់បានការប កស្រាយពីពេទ្យជំនាញ តើការ ស្លា ប់ របស់គាត់បណ្តាលពីការធ្វែ សប្រហែ សរបស់ស ម្ភ ព រឺជាកត្តាផ្ទាល់ខ្លួនគាត់? (បញ្ជាក់: គាត់បានទៅផ្ញើពោះ និងពិនិត្យសុខភាពនៅសម្ភពដែលគាត់សំរាល)។ ប្រភព៖ ចំរើន ច័ន្ទលីដា
អានបន្តនឹករឭកខ្លាំងណាស់! អ្នកនាង ចនច័ន្ទ លក្ខិណា ទៅសួរសុខទុក្ខព្រះតេជគុណ ឆោម ប៊ុន យ៉ុង
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងលោក ឆោម ប៊ុនយ៉ុង ដែលមានទឹកដមសំឡេង ដ៏ពីរោះ និងធ្លាប់បានបំពេរអារម្មណ៍ដល់ទស្សនិកជនជាអ្នកស្តាប់អស់រយៈពេលលជាច្រើនឆ្នាំកន្លងទៅបច្ចុប្បន្នលោកបានបោះបង់ជីវិតហ៊ឺហារទាំងស្រុងសាងជីវិតលើផ្លូវព្រះធម៌ ដោយសាងផ្នួស និងគង់កុដិកម្សត់មួយកន្លែងស្ថិតនៅបរិវេណវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ។ ដោយឡែកកាលពីមិ្សញនេះគេក៏ឃើញនៅលើគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹកទៅសួរសុខទុក្ខព្រះតេជគុណ ឆោម ប៊ុនយ៉ុង ដែលគង់នៅវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ។ ដោយក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់ជាមួយសំណេរថា៖ “ថ្ងៃនេះខ្ញុំព្រះករុណាបានមកសួរសុខទុក្ខព្រះតេជគុណ ឆោម ប៊ុនយ៉ុង”៕
អានបន្តរំភើបចិត្តជំនួស! ផ្ទះរបស់ប្អូន ធារ៉ា ត្រូវបានអ្នកស្រី ទ្រី ដាណា ប្រាប់ថាសាងសង់ជិតរួចហើយ អ្នកស្រីថាមិនរើសអើងទេ…
ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជានៅចាំជាមិនខាន រឿងក្មេងប្រុស ពេជ្រ ធារ៉ា ដែលយកកង់កញ្ចាស់ទៅប្រណាំងជាមួយនិងកង់ថ្មីនៅលើទីលានប្រគួត ក្រោយការប្រណាំងកង់ចប់ក្មេងប្រុសម្នាក់នេះត្រូវបានអ្នកស្រី ទ្រីដាណា បានជួយសាងសង់ផ្ទះថ្មីជូនមួយខ្នង ដោយសារតែឃើញក្មេងប្រុសម្នាក់នេះមានការតស៊ូរខ្លាំងនិងមានភាពក្លាហានដែលនឹកស្មានមិនដល់ ។ យ៉ាងណាមិញនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយអ្នកស្រីបានលើកឡើងបែបនេះថា៖ « ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់ មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ។ រាល់ដង ឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន សូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក » ៕
អានបន្ត