មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។ បច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ កូនស្រីច្បងរបស់ នាយ ពាកមី មិនត្រឹមមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងពូកែសម្តែងថែមទៀតផង ជាមួយកាយវិកាលេងទឹកមុខ យ៉ាងស័ក្តិសមបំផុត ធ្វើឲ្យអ្នកទស្សនាទំាងឡាយ មានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ ចំណែកនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ស្រីខួច និង យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយ ឈ្មោះ វីនសំអាងការ មើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងណាស់។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យ នាយ ពាក់មី បានពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តDay: November 21, 2020
ថាមែនៗ! ទីបំផុត អ្នកនាង ទ្រី សុផានិត Live វីដេអូ សុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួនហើយ ដោយរៀបរាប់ទំាងទឹកភ្នែកថា…
មហាជនជាច្រើន ពិតជាបានជ្រាបហើយ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយដោយ អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ លុះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកនាង ទ្រី សុផានិត បានចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង ទ្រី សុផានិត បាន Live វីដេអូមួយ ដោយចេញមុខសុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា “ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ…
អានបន្តស្អាតណាស់! យ៉ង់ ស្រីនីត និង កូនស្រី នាយពាក់មី ស្លៀកមួយឈុតបុរាណនេះ ស្រស់ស្អាត សមសួនណាស់ ដល់ថ្នាក់ធ្វើឲ្យម្នាក់ៗ នាំគ្នា និយាយថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ខេត្តមណ្ឌលគិរី កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនសឹងតែមិនគួរឲ្យជឿមកដល់ថ្ងៃនេះ គឺដោយសារតែ បងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាព កុមារីរូបនេះមុនគេបង្អស់នៅក្នុងហ្វេសប៊ុករបស់ខ្លួន។ បងប្រុសរូបនេះ ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា “ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់ នៅខេត្តមណ្ឌលគីរី ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសំរេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀន និងជាសិល្បការិនី។ បន្ទាប់ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាងបានច្រៀងបទចំរៀង ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនារមណីដ្ឋានទឹកធ្លាក់ដាក់ដាំរួច”។ រូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យ កុមារីរូបនេះ មានភាពល្បីល្បាញមកដល់ថ្ងៃនេះ រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ ហើយក៏បានធ្វើឲ្យ ស្រីនីត មានឱកាសបង្ហាញខ្លួន ថតឈុតឲ្យសំអាងការ និងលេចមុខក្នុងកម្មវិធីមួយចំនួនទៀត។ នៅមិនទាន់អស់ទេ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ទៀត គេឃើញ យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយទៀតហើយឈ្មោះ វីនសំអាងការ ក្នុងនោះក៏មានវត្តមាន កូនស្រីសំណព្វចិត្ត នាយ ពាក់មី ផងដែរ គឺ ស្រីខួច។ ហ្វេសប៊ុកផេក របស់ សំអាងការនេះបានបញ្ជាក់សារខ្លីថា “តុបតែងដោយវីនសំអាងការ 099509666 010509666 ម្យ៉ាងម្នាក់ទេចា៎ ប្អូនស្រី យ៉ង់ ស្រីនីត និងកូនបងពាក់មី ស្រីខួច ស៊ែរមួយ បងប្អូន ឈាមជ័រខ្មែរសុទ្ធសាធ ទីតាំង បូរីប៉េងហួតផ្លូវ60មផ្ទះលេខ60ផ្លូវលេខ4″។ ឃើញភ្លាមម្នាក់ៗ នាំគ្នា និយាយថា ៖ ស្រស់ស្អាតណាស់ ប្អូនស្រីទំាងពីរ,…
អានបន្តរំជួលចិត្ត! បុរសសង្ហាដែលជួ បគ្រោះថ្នា ក់ច រា ច រ ណ៍ព្រឹកមិញ បានទទួលមរណ ភាពចំថ្ងៃ Anniversary របស់គាត់ ធ្វើឲ្យខាងស្រីបង្ហោះសារទាំងក្តី ឈឺចា ប់ក្រៃលែងថា…
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មាន ក រ ណីគ្រោះថ្នា ក់ច រា ច រ ណ៍មួយបានកើតឡើង រវាងម៉ូតូធំ បុកម៉ូតូ ហុងដាឌ្រីម នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ហេ តុ កា រណ៍ដ៏ រ ន្ធ ត់មួយនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ។ បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នា ក់ ច រា ច រ ណ៍ នេះ បានកើតឡើង រវាងម៉ូតូនិងម៉ូតូ ដែលពួកគាត់បានធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង ហើយខណៈពេលនោះម៉ូតូហុងដាឌ្រីម គ្រូបង្រៀនម្នាក់ជិះអាសង់០១០ បណ្តាលអោយស្លា ប់ភ្លាមៗ កន្លែង និងអ្នកបើកម៉ូតូធំរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Rath Tk បានបង្ហោះសារទាំងសោកស្តាយថា “𝐑𝐈𝐏 𝐁𝐫𝗼 𝐒𝐮𝗼𝐧𝐠 𝐒𝗼𝐭𝐡𝐞𝐚 អាត្មាភាពដែលជាអ្នកស្រលាញ់ចូលចិត្ត វិស័យម៉ូតូដែរ ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃស ពដែលបានបា ត់សមាជិកនៅក្នុងក្រុមគ្រួសារ។ បងប្រុស Suong Sothea ជិះYamaha R1 ដែលគោលដៅជិះពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ទៅចូលរួមខួបលេីកទី៦នៃក្រុមម៉ូតូធំ𝐄𝐓𝐅ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប ក៏បានជួ បឧប ទ្ទ វហេ តុគ្រោះថ្នា ក់ ច រា ច រ ណ៍បុ កគ្នា ជាមួយនិងគ្រូបង្រៀនម្នាក់ ដែលជិះម៉ូតូ Dream…
អានបន្តឃើញរូប ស្រីនីត មួយសន្លឹកនេះ បានអង្រួនបេះដូង កញ្ញា វ៉ាន់ នីឡា ហើយទំលាយប្រាប់មហាជន ថា “ភ្នែកមុត ច្រមុះស្រួច សម្បុរ…”
អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី ហើយបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់ នៅខេត្តមណ្ឌលគីរី ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសំរេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀន និងជាសិល្បការិនី។ បន្ទាប់ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាងបានច្រៀងបទចំរៀង ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនារមណីដ្ឋានទឹកធ្លាក់ដាក់ដាំរួច”។ ក្រោយៗមក ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ស្រីនី។ ហើយម្សិលមិញនេះ នាថ្ងៃទី ២០ ខែវច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការ ប្រសិទ្ធសិរី ដោយស្លៀកសំលៀកបំពាក់បុរាណ យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។ នាថ្ងៃនេះដែរ វ៉ាន់ នីឡា ក៏បានស៊ែររូបភាពមួយសន្លឹក ដែល ស្រីនីត បានថតឲ្យសំអាងការ ប្រសិទ្ធសិរី ហើយទំលាយអារម្មណ៍ពិតប្រាប់មហាជនឲ្យដឹងថា “ភ្នែកមុត ច្រមុះស្រួច សម្បុរ Brown skin ស្អាតណាស់ ជូនពរអូន សំណាងល្អ”។
អានបន្តអាណិតណាស់! ក្មេងស្រីភ្លោះ២នាក់ និងត្រូវរស់នៅលំបា កវេ ទ នា គ្មានទីពឹង ព្រោះឪពុក ម្តាយ ស្លា.ប់ ចោលព្រមគ្នា ដោយសារតែ…
(ព័ត៌មានបឋម)៖ មានក រ ណីគ្រោះថ្នា ក់ចរាចរណ៍មួយកើតឡើង បណ្តាលអោយមនុស្សប្រុសស្រី២នាក់ត្រូវជាប្តីប្រពន្ធនិងគ្នា ទទួលមរណភាពភ្លាមៗនៅនិងកន្លែងកើតហេតុ និង បន្ស ល់ទុកកូនស្រីភ្លោះ២នាក់ រស់នៅកម្សត់វេទនា នៅវេលាម៉ោងជាង១២យប់ឆ្លងចូលថ្ងៃទី២១.១១.២០២០ នៅលើផ្លូវជាតិលេខ៤ មុខសាលាចំការកៅស៊ូ ស្ថិតក្នុង សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ។ យ៉ាងណាមិញសូមសប្បុរសជនទាំងឡាយមេត្តាជួយដល់ក្មេងស្រីទាំងពីរនាក់នេះផងព្រោះមិនដឹងថាត្រូវរំពឹងអ្នកណាទៀតនោះទេ ព្រោះ អីម្តាយនិងឪពុក បានទទួលមរណភាពបាត់ទៅហើយ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ៕
អានបន្តអរគុណអ្នកទាំងពីរ! អ្នកមានគុណ ២ រូបនេះហើយ ដែលបានលើកស្ទួយជីវិត ក្មេងប្រុស ពេជ្រ ធារ៉ា និង ក្មេងស្រី យ៉ង ស្រីនីត ឲ្យខ្ពង់ខ្ពស់ និងមានពន្លឺដូចផ្កាយ…
ភ្នំពេញ ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមពេលនេះមានរឿងចំនួនពីរដែលមហាជនដាក់ការចាប់អាម្មណ៍ច្រើន ដោយទី១ រឿងរបស់ក្មេងប្រុសប្រណាំកង់ម្នាក់ដែលមានឈ្មោះថា ពេជ្រ ធារ៉ា ដែលមានជីវភាពក្រីក្រខ្លាំង ប៉ុន្តែមានភាពក្លាហានស៊ូរយកកង់កញ្ចាស់តម្លៃ២មុឺនរៀលយកទៅប្រគួតជាមួយគេដែលជិះកង់តម្លៃរាប់រយដុល្លារដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ ។ ដោយឡែកចំពោះរឿងដែលកំពុងតែល្បីទី២ គឺ រឿងរបស់ក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរី ដោយក្មេងស្រីម្នាក់នេះក៏គួរឲ្យអាណិតមិនចាញ់ក្មេងប្រុសខាងលើដែរ ជាក្មេងស្រីម្នាក់ដែលតស៊ូរនិងជួបរឿងលំបាកៗជាច្រើននៅក្នុងជីវិត ប៉ុន្តែមានក្តីស្រមៃច្បាស់លាស់ ដោយសារតែគ្រួសារមានជីវភាពលំបាកខ្លាំងពេកទើបធ្វើឲ្យក្តីស្រមៃរបស់ប្អូនស្រី ហាក់បីនៅឆ្ងាយខ្លាំងបំផុត ។ ជាក់ស្តែងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានជ្រាបនៅពេលនេះគឺ មុនពេលក្មេងប្រុសស្រីទាំងពីរនាក់នេះមានមហាជនចាប់អារម្មណ៍ច្រើនិងមានគេអាណិតស្រឡាញ់ជួយច្រើនដូចពេលនេះក៏ដោយសារតែបុរស២នាក់ដូចគ្នា ទី១ គឺជាងថតរូប លោក កឹម សុវណ្ណា ដែលបានថតរូបរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ហើយចំណែកបុរសទី២ នោះគឺ លោក សាមឌី ហៅ (ចៅមាណព) ដែលបានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់ ។ យ៉ាងណាមិញដោយសារតែការថតរូបរបស់បុរសពីរនាក់នេះខាងលើនេះហើយទើប វាសនារបស់ក្មេង ស្រីប្រុស ក្រីក្រទាំងពីរនាក់នេះត្រូវបានកែប្រែស្ទើរតែទាំងស្រុង ព្រោះពេលនេះក្មេងៗទាំងពីរនាក់នេះមានសប្បុរជនជួយច្រើនណាស់ ដោយសារតែគេអាណិតនិងមើលឃើញពីការតស៊ូររបស់ក្មេងៗ៕
អានបន្តចូលរួមសោកស្តាយផង! បុរសសង្ហាម្នាក់ បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែ…
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នា ក់ច រា ច រ ណ៍មួយបានកើតឡើង រវាងម៉ូតូធំ បុកម៉ូតូ ហុងដាឌ្រីម នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ហេ តុកា រណ៍ដ៏រ.ន្ធ ត់មួយនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Rath Tk បានបង្ហោះសារទាំងសោកស្តាយថា “𝐑𝐈𝐏 𝐁𝐫𝗼 𝐒𝐮𝗼𝐧𝐠 𝐒𝗼𝐭𝐡𝐞𝐚 អាត្មាភាពដែលជាអ្នកស្រលាញ់ចូលចិត្ត វិស័យម៉ូតូដែរ ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃស.ពដែលបានបា ត់សមាជិកនៅក្នុងក្រុមគ្រួសារ។ បងប្រុស Suong Sothea ជិះYamaha R1 ដែលគោលដៅជិះពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ទៅចូលរួមខួបលេីកទី៦នៃក្រុមម៉ូតូធំ𝐄𝐓𝐅ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប ក៏បានជួ បឧ បទ្ទ វ ហេ តុគ្រោះថ្នា ក់ ច រា ច រ ណ៍បុ កគ្នា ជាមួយនិងគ្រូបង្រៀនម្នាក់ ដែលជិះម៉ូតូ Dream បុ កគ្នានៅខាងមុខ វត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានស្លា.ប់ទាំងសងខាង សូមអោយដួងវិញ្ញាណខណ្ឌរបស់អ្នកទាំងពីរបានទៅកាន់សុគតិភពចុះ សូមកុំអោយអាយុខ្លីដូចជាតិនេះទៀត គ្រោះថ្នា ក់មេីលមិនឃេីញ គ្នាននរណាម្នាក់ចង់អោយជួបអញ្ចឹងទេសង្ខាមិនទៀង មានជួប មានព្រាត់ សូមបេីកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា”។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក សោម ភ័ក្រត្រា បានបង្ហោះសារថា “សល់ត្រឹមរូបថតមួយសន្លឹកចុងក្រោយ Suong Sothea សូមទៅអោយបាន សុខ កើតជាតិណាៗ កុំអាយុខ្លីដូចជាតិនេះ ទទួលយកមិនបានសោះពេលលឺដំណឹងនេះ ទើបជួបគ្នាថ្មី ។…
អានបន្តរំភើបចិត្តជំនួស! លោកឧកញ៉ា ស្រី ចាន់ថន សម្រេចចិត្តជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះក្នុងផលិតកម្មរបស់ក្រុមហ៊ុនលោកផ្ទាល់ ព្រមទាំងជំរុញឲ្យប្អូនស្រីរៀនចប់ដូចក្តីប្រាថ្នា…មានវិដេអូ
ប្អូនស្រី យ៉ង់ ស្រីនីត ស្រីកូន ភូមិភាគឦសាន្ត ដែលកំពុងឆក់យកបេះដូងមហាជន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ដោយលង់ក្នុងសម្រស់ និងស្នាមញញឹម របស់ប្អូនស្រី ។ ស្រីនីត បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់ជួបនាពេលកន្លងមក។ ជីវិតដ៏កំសត់ បូករួមទាំង សម្រស់ដ៏ស្រស់ស្អាតរបស់នាង ត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយឡែក ក្រោយពីបានធ្វើការផ្សព្វផ្សាយពីរូបសម្រស់ដ៏ស្រស់ស្អាត និងជីវិតដ៏កម្សត់របស់ប្អូនស្រីហើយនោះ លោកឧកញ៉ា ស្រី ចាន់ថន ដែលជាបុគ្គលម្នាក់ មានចិត្តសប្បុរស តែងតែជួយដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនកន្លងមក ក៏បានទៅជួបប្អូនស្រីផ្ទាល់ ដល់គេហដ្ឋានរបស់ប្អូនស្រីតែម្តង។ លោកឧកញ៉ា បានទិញស្បៀងអាហារ និង សំភារៈសិក្សាជាច្រើន ជូនដល់ប្អូនស្រី ។ លោកឧកញ៉ា បានប្រាប់ឲ្យដឹងថា “ខេត្ត មណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី។ ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។ លោកឧកញ៉ា បានបន្ថែមទៀតថា “ស្នាមញញឹមរបស់ប្អូនស្រី យ៉ង ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹមនិងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនិងសម្រេចចិត្តជ្រើសរើសយកប្អូនស្រីចូលវិស័យសិល្បះក្នុងផលិតកម្ម( ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់នឹងជំរុញអោយប្អូនស្រីរៀនអោយចប់ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីអោយក្លាយជាគ្រូបង្រៀន នឹង ជាតារាចម្រៀងក្នុងវិស័យសិល្បះដ៏ល្អនាថ្ងៃអនាគត “។
អានបន្តពិតជាចេះមែន! ដឹងប៉ាៗកំពុងឈឺដេកពេទ្យ កូនស្រី សុវណ្ណ រិទ្ធី អត់ទៅណាទេ គឺនៅកំដរ និងឱកប៉ាៗ ឡើងជាប់…
កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មហាជនជាច្រើនពិតជាបានជ្រាបហើយថា លោក សុវណ្ណ រិទ្ធី បានកោរសក់បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។ រីឯថ្មីៗនេះ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីសំណព្វចិត្តទំាងពីររបស់លោក ព្រមទំាងភ្ជាប់ភ្ជាប់សារដ៏មានន័យមួយឃ្លា ថា “កែវភ្នែកទាំងគូររបស់ខ្ញុំ”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហ្វេសប៊ុកមួយឈ្មោះ “Ly Na” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោក សុវណ្ណ រិទ្ធី កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ។ ហ្វេសប៊ុកដដែលបានភ្ជាប់សារខ្លីមួយ អានហើយពិតជារំជួលចិត្ត ដោយសរសេរថា “ចេះណាស់ចៅឆ្លាត នៅកំដរប៉ាឈឺ”។ ក្រោយឃើញបែបនេះ មានគេសួរថា “សួស្តី ប្អូនប្រុសឈឺអី បានដាក់សេរ៉ូម ខ្ញុំជូនពរប្អូនបានឆាប់ជាសះស្បេីយពីជម្ងឺ”…
អានបន្ត