ជី វិ តរបស់មនុស្សយើងម្នាក់ៗ ពិតជាមិនអា ចកំណ ត់បានទេថា និងត្រូវស្លា .ប់បា ត់ ប ង់ជី វិ តនៅថ្ងៃណានោះ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺមនុស្សដែលនៅរស់ តើពួកគាត់នឹងត្រូវរស់នៅ បែបណា ពេលដែលលោកមានគុណ ទាំងពីរនាក់បានចែកឋានទៅ ហើយប្អូននៅក្មេងយ៉ាងនេះ? ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃួន ប៊ុនណែត បានបង្ហោះសារយ៉ាងអាណោ ចអា ធមមួយ ដោយក្មេងពីរនាក់ត្រូវកំព្រាឪពុកម្តាយ ទាំងវ័យក្មេង ដោយសារត លោកឪពុក អ្នកម្តាយរបស់ពួកគាត់ត្រូវបានស្លា .ប់បា ត់ ប ង់ជី វិ តទៅហើយ ដោយសារតែ ឆ.ក់.ខ្សែ.ភ្លើ.ង។ នៅក្នុងហ្វេសប៊ុករបស់បងប្រុស បានរៀបរាប់ថា “អនិច្ចារ្យ កុមារ ពីដូង កូនច្បង ឈ្មោះ គោ រចនា អាយុ 5ឆ្នាំ ភេទស្រី កូនប្អូន ឈ្មោះ គោ សីហា ភេទប្រុស អាយុទេីបបាន ៣ខែ ត្រូវកំព្រា ឪពុកម្ដាយ ដោយជួ បគ្រោះថ្នា ក់ ខែ្សភេី្ល.ងឆ.ក់ ស្លា.ប់ទាំងពីរនាក់ប្តីប្រពន្ធ បន្សល់ទុកកូនទាំងពីរ រស់នៅ កំព្រាវេទនា ឥតមេបា កាលឪពុកម្តាយនៅរស់ ក៏កំព្រា លូវកូនតូចៗនេះក៏កំព្រា ទៀតវេទនា តជំនាន់ ពិតជាអាណោ ចអា ធ ម ព ន់ពេ កណាស់ សូមបងប្អូនសប្បុរសជ នចិត្តធម៌មេត្តាជួយ ទឹកដោះគោ សម្ភារៈផែ្សង តាមសទ្ធារ…
អានបន្តDay: November 20, 2020
កំសត់ពេកហើយ! ពាក្យប៉ុន្មានម៉ាត់ របស់ កុមារី យ៉ង់ ស្រីនីត ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកអត់ជាប់ទេ ដោយប្រាប់ថា “បាយជាមួយពងទា១គ្រាប់ ហូប…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។ កុមារីវ័យ ១១ឆ្នាំ រូបនេះ ទៅនៅថ្ងៃអនាគត មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”៕
អានបន្តទីបំផុត នាយ ពាក់មី បានជួបក្មេងស្រីល្បីលើបណ្ដាញសង្គមនេះហើយ តែស្រណោះនាងគ្មានខោអាវល្អស្លៀកទេ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលក្មេងស្រីសម្បុរខ្មៅស្រអែមម្នាក់នៅក្នុងខេត្តមណ្ឌលគិរីបានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។ ដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណងបូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាតពេញបណ្តាញសង្គមតែម្តង។ ជាក់ស្ដែងមុននេះ លើគណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងល្បីនាយ ពាក់មី ក៏បានបង្ហោះនូវដំណឹងក្នុងជំនួបជាមួយក្មេងស្រីដ៏ស្រស់ស្អាតរូបនេះ ដែលភ្ជាប់ដោយសំណេរអំពាវនាវផងថា៖ «ស្រីនីតមកដល់ផ្ទះខ្ញុំហើយ យប់នេះគេងជាមួយកូនស្រីខ្ញុំ នាងមិនសូវមានខោអាវល្អស្លៀកទេ បងប្អូនណាស្រលាញ់អាណិតស្រីនីតចង់ជួយនាងខលមកខ្ញុំបាន 015300007»៕
អានបន្តទីបំផុត! អ្នកនាង ទ្រី សុផានិត ចេញមុខប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយបញ្ជាក់យ៉ាងខ្លីថា…
កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រិយមិត្តទូទៅពិតជាបានជ្រាបហើយថា អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង ទ្រី សុផានិត បានចេញមុខបញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”៕
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ មិនត្រឹមតែ រៀបរាប់ប្រវត្តិសាស្ត្រ បានក្បោះក្បាយប៉ុណ្ណោះទេ អមដោយភាពកំប្លុកកំប្លែងទៀត, មើលហើយពិតជាជក់ចិត្ត (មានវីដេអូ)
កាលពីពេលថ្មីៗនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sean Seav Penh បានបង្ហោះវីដេអូមួយពីសកម្មភាព មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ ម្នាក់ ដែលកំពុង រៀបរាប់អត្ថន័យរូបភាព នៅលើប្រាង្គប្រាសាទនានា ជូនភ្ញៀវទេសចរ បានយ៉ាងក្បោះក្បាយ អមដោយភាព កំប្លុកកំប្លែង រហូតធ្វើឲ្យអ្នកដែលបានជួបផ្ទាល់ និងទស្សនាវីដេអូនេះ ទប់សំណើចមិនជាប់។ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះមានឈ្មោះ Hiek Senghuot មានឈ្មោះក្នុងហ្វេសប៊ុក Hout Robin។ ចំពោះវីដេអូខាងលើនេះ គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ រហូតមានការចែករំលែកតគ្នា ជាង១ម៉ឺនដងបាត់ទៅហើយ។ ក្រោយមើលចប់ ធ្វើឲ្យគ្រប់គ្នាបង្ហាញពីការកោតសរសើរជាខ្លាំងចំពោះ Hiek Senghuot ហើយក៏មានអ្នកខ្លះទៀត បានចូល comment ពេញៗមាត់ថា ៖ បើខ្មែរយើងទៅមើលប្រាសាទ ហើយមានមគ្គុទ្ទេសក៍ទេសចរណ៍ គឺល្អណាស់ ទី១ បង្កើនការងារសម្រាប់ពួកគាត់ ទី២ ស្គាល់ប្រវត្តិសាស្ត្រច្បាស់, ល្អណាស់ប្អូន។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ ថា មគ្គុទ្ទេសក៍ទេសចរណ៍ មានថ្វីមាត់ពូកែយ៉ាងណានោះ តោះទៅទស្សនាទំាងអស់គ្នា ៖
អានបន្តទឹកចិត្តប្រពៃណាស់! ថៅកែហាងពេជ្រ និងស្វាមី បានឧបត្ថម្ភថវិកា ជូន សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ នូវទឹកប្រាក់រហូតដល់ទៅ…
នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព របស់លោកស្រី និងស្វាមី បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនធំ ជូនដល់ សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍។ លោកស្រី បញ្ជាក់បន្ថែមថា “ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10000 $ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា”។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គម៕
អានបន្តអីយ៉ា! អ្នកនាង ខ្ញុង ស្ងាត់ៗស្រាប់តែទម្លាយការពិតមួយថាធ្លាប់ចង់បានតារាជើងចាស់ ទេព រិន្ទដារ៉ូ ធ្វើជា
ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនតទស្សនិកជនទាំងចាស់ក្មេងស្ទើរតែពេញមួយប្រទេសខ្មែរ ភាគច្រើនសុទ្ធតែស្គាល់ច្បាស់ពីវត្តមានតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិន្ទដារ៉ូ ហើយក្នុងនោះ គេក៏ជឿទៀតថា ប្រិយមិត្តក៏ធ្លាប់បានទស្សនាការសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាក់ជាមិនខាន ។ជាក់ស្តែង ទេព រិន្ទដារ៉ូ ជាតួកុនដែលល្បីល្បាញខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែមានទេពកោសល្យសម្ដែងល្អឥតទាស់ទេ ចំណែកឯរូបរាងក៏ស្រស់សង្ហាដាច់គេ ធ្វើឱ្យអ្នកគាំទ្រនារីៗទាំងចាស់ទាំងក្មេងបាក់ចិត្តស្រឡាញ់ដកចិត្តមិនរួចដែរកាលពីជំទាន់នោះ ។ មិនដល់រូបរាងសង្ហាមានស្រីៗចោមរោមស្រឡាញ់ ថ្មីៗនេះ តារាកំប្លែង នាងខ្ញុង ស្រាប់តែសារភាពច្បាស់ៗឥតលាក់លៀមតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីក្មេងនាងធ្លាប់គិតចង់បាន ទេព រិន្ទដារ៉ូ ធ្វើជាប្ដី។ យ៉ាងណាមិញ ខ្ញុង បានបង្ហោះរូបថតតារាជើងចាស់ពីររូបដែលជា Idol ក្នុងចិត្តខ្លួនគឺ អ្នកនាង អម្ពរ ទេវី និង លោក ទេព រិន្ទដារ៉ូ ព្រមទាំងឆ្លៀតសារភាពធ្លាប់ចង់បានតារាប្រុសខាងលើជាប្ដីថា «តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្តរហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដីហាសហា និយាយមែនតើកាលនៅអាយុ ១០ ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ ទីបំផុតបានថតកុនជាមួយពូ»៕ប្រភព៖pop
អានបន្តនៅទីបំផុត! ជ នបង្ក ព្រមសងសំណងទៅជ ន រ ងគ្រោះ នូវទឹកប្រាក់ចំនួន ៤ពាន់ដុល្លារ ក្រោមការខិតខំប្រឹងប្រែងដោះស្រាយពីលោកស្នងការនគរបាលខេត្តកំពត
បើយោងតាមគណនីហ្វេសប៊ុក របស់លោកផែង វណ្ណៈ បានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ក រ ណីគ្រោះថ្នា ក់ច រា ច រ ណ៍ រវាងរថយន្ត ហ្វតលេខ 2BJ-2235 ភ្នំពេញ ជាមួយម៉ូតូ ឌ្រីម នៅស្រុក អង្គរជ័យ កាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នោះ ភាគីរថយន្ត និង ភាគីម៉ូតូ បានព្រមព្រៀងគ្នាហើយ ដោយខាងរថយន្ដហ្វតយល់ព្រមសងសំណងការខូចខាតទៅជ ន រ ងគ្រោះ សរុបចំនួន ៤០០០ ដុល្លារ អាមេរិក ។ នៅព្រឹកស្អែកភាគីខាងរថយន្តនឹងយកលុយ ៤០០០ ដុល្លារ ទៅសងជ នរ ងគ្រោះតាមការព្រមព្រៀង ។ ខ្ញុំបាទសូមគោរពអរគុណលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត ដែលបានខិតខំប្រឹងប្រែងដោះស្រាយក រ ណីនេះជូនពលរដ្ឋរ ងគ្រោះ ។ សូមគោរពជូនពរលោកឧត្ដមសេនីយ៍ទោ ស្នងការ ទទួលបានជោគជ័យគ្រប់ភារកិច្ច “៕ ប្រភព៖ Pheng Vannak News
អានបន្តចូលរួមសោកស្តាយផង! ហ៊ាក្រេាកមកវិញមក ខ្ញុំខឹងហ៊ា ហេតុអ្វីសន្យាហេីយធ្វេីមិនបាន ខ្ញុំមិនត្រូវការពាក្យសុំទេាសហ៊ាទេ សូមឲ្យតែហ៊ា ក្រោកឡើងមកវិញ មកណា…គាត់ទៅចោលយើងរហូតហើយ
ពិតជាគួរឲ្យស្តាយ និងក្រៀមក្រំខ្លាំងណាស់ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិបងប្អូន ពិតជាពិបាកទទួលយកខ្លាំងណាស់ ពេលដឹងថា ត្រូវបែក ហើយបែកជារៀងរហូត គ្មានថ្ងៃវិលវិញ ។ ជាក់ស្តែង បងប្រុសម្នាក់ មានឈ្មោះ ឡង ពន្លឹក ភេទប្រុស អាយុ៣៣ ឆ្នាំ សព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លា .ប់បាត់បង់ជីវិត ទាំងវ័យក្មេង ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលត្រូវជាសាច់ញាតិជនរងគ្រោះ មានឈ្មោះថា “Nak Yaku Sa” បានបង្ហោះសារទាំងទឹកភ្នែក ក្រោយពីបាត់បង់ហ៊ា ជាទីស្រលាញ់ទៅ ជារៀងរហូត គ្មានថ្ងៃនឹងត្រឡប់មកវិញ។ នៅក្នុងគណនីហ្វេសប៊ុកនោះ បានរៀបរាប់ថា “ក្រេាកមកវិញមកហ៊ាៗក្រែងសន្យាថាពួកយេីងទៅដេីរលេងជុំគ្នានេាះ ញុំទទួលយកអត់បានទេក្រេាកមកវិញមក ញុំខឹងហ៊ាហេតុអីសន្យាហេីយធ្វេីមិនបានមួយញុំ ញុំមិនត្រូវការពាក្យសុំទេាសហ៊ាទេ Tony Seam Reap”។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនប្រុសជនរងគ្រោះបានបង្ហោះសារថា “បងប្រុសខ្ញុំអើយ ស្រស់ៗណាស់ ទទួលយកមិនបានទេ ។បើអាក្រក់តែបន្តុិច ក៏អស់ចិត្ត សូមអោយបងទៅបានសុខ បងហត់ហើយសំរាកទៅណាបង គាត់ស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បងប្អូនមិត្តភ័ក្រគាត់អាចមកបុណ្យបាន ទាក់ទងតាមលេខខ្ញុំ 0967117560/ Tony Seam Reap ឡង ពន្លឹក”។
អានបន្តលឿនពេកហើយ ទទួលយកមិនបានទេ! ជួបគ្នាថ្ងៃមុនសោះ និយាយរកគ្នាសើចសប្បាយក្អាកក្អាយ ស្រាប់តែថ្ងៃនេះ ម៉ី ក៏ទៅចោលពួកយើងបាត់ ទៅគ្មានលាមួយម៉ាត់ ក៏ដោយសារតែ…
ហ្វេសប៊ុក៖ ជីវិតរបស់មនុស្សយើងម្នាក់ៗ មិនអាចកំណត់បានថា អាចរស់ដល់ថ្ងៃណា ពេលណា វេលាណា ឬ ឆ្នាំណានោះទេ ការកំណត់មួយនេះ គឺស្រេចលើព្រហ្មលិខិត នៃច្បាប់ធម្មជាតិប៉ុណ្ណោះ យើងមិនអាចទៅតវ៉ា ឬ សូមអង្វរហើយ បានមកវិញនោះឡើយ ។ ឆាកជីវិតរបស់មនុស្សយើង គឺលឿនខ្លាំងណាស់ ថ្ងៃនេះជួបថ្ងៃស្អែកបែកផងក៏យើងមិនដឹង ។ តួយ៉ាងដូចជានារីស្រស់ស្អាតម្នាក់នេះ អញ្ចឹង ទើបតែបានជួបគ្នាថ្មីៗសោះ តែថ្ងៃក៏ត្រូវបែ កគ្នាទៅហើយ ហ៊ឹម នេះហើយជីវិត។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nha Sky គាត់បានបង្ហោះសារយ៉ាងក្រៀមក្រំ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ទាំងទឹកភ្នែក ថា “លឿនពេកហើយ Chea Kim Mey មិចក៏ហែងដាច់ចិត្តម្លេះសូម្បីតែពាក្យលាមួយម៉ាត់ក៏គ្មាន បើមានជាតិក្រោយកុំឲ្យដូចជាតិនេះទៀត ទៅឪ្យបានសុខណាសម្លាញ់ មិត្តភក្តិយើងគ្មាននាក់ណាទទួលយកវាបានទេ យើងស្មានមិនដល់ទេ ចាំឯងក្នុងចិត្តគ្នាជានិច្ច លារហូតហើយ បងប្អូនល្អ”។ ដំណឹងដ៏មហាក្រៀមក្រំមួយនេះ បានធ្វើឲ្យសមហាជិកក្រុមគ្រួសារ សាច់ញាតិបងប្អូន និងមិត្តភក្តិ ពិតជាការសោកស្តាយ និងអាណិតខ្លាំងណាស់ ពិតជាមិនគួរឲ្យជឿនោះទេ។ សូមឲ្យវិញ្ញាណក្ខន្ធ ម៉ី ទៅកាន់សុគតិភព ផងចុះ។ បើយោងតាមការខមិន ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា គាត់ជួបគ្រោះថ្នា ក់ច រា ច រ ណ៍ ទើបបណ្តាលឲ្យបា ត់ប ង់ជីវិត៕
អានបន្ត