នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់នូវដំណឹងល្អមួយ ថា ៖ “ទីបំផុត ផ្ទះមួយខ្នងនៅក្នុងភូមិត្រពាំងថ្ម ដែលត្រូវបានដុតឆេះដោយចៃដន្យដោយក្មេងប្រុសអាយុ៣ឆ្នាំ កាលពីជាង១ខែមុននេះ ត្រូវបានសាងសង់ឡើងវិញហើយ។ តែខ្ញុំគ្រាន់តែជាអ្នកតំណាងឱ្យម្ចាស់ជំនួយ ដើម្បីប្រគល់ផ្ទះជូនដល់គ្រួសាររងគ្រោះ ក្រោយពីការសាងសង់ត្រូវបានបញ្ចប់តែប៉ុណ្ណោះ។ ផ្ទះថ្មី ធំ និងរឹងមាំជាងមុន មួយខ្នងនេះ អាចលេចចេញជារូបរាងទៅបាន ដោយសារតែមានការជួយជ្រោមជ្រែងចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាស្ត្រីមួយក្រុម ដែលបានមើលឃើញពីហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរមួយនេះ ហើយបានរៃអង្គាសជាថវិការួមគ្នា និងបានទំនាក់ទំនងដោយផ្ទាល់មកកាន់ទំព័រហ្វេសបុករបស់ខ្ញុំ ព្រមទាំងបានផ្ញើរថវិកាទាំងនោះ ដើម្បីជួយឱ្យក្រុមគ្រួសារទីទ័លក្រីក្រមួយនេះអាចមានជម្រករស់នៅសមរម្យនឹងគេឡើងវិញ។ ជួសមុខឱ្យ មីង ថាច់ ស៊ីវ៉ាន់ ដែលជាម្ចាស់ផ្ទះថ្មីដ៏មានសំណាងមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តដ៏ប្រពៃរបស់ក្រុមសប្បុរសជនទាំង២០រូប ដូចមានរាយនាមខាងក្រោម ដែលបានស្ម័គ្រចិត្តចូលរួមជួយគ្រួសារដ៏កម្សត់មួយនេះ ទាំងមិនដែលស្គាល់គ្នា និងមិនចង់បានការតបស្នងអ្វីទាំងអស់៖ – អ្នកស្រី ទី ប៊ុន – អ្នកស្រី យិន សំណាង – អ្នកស្រី លី សុផា – អ្នកស្រី ឆេង វ៉ាន់នី – លោកជំទាវ គឹង គន្ធា – អ្នកស្រី កៅ កញ្ញា – លោកជំទាវ ម៉ុង សុទ្ធា – អ្នកស្រី យ៉ាវ កន្និកា – អ្នកស្រី វ៉ា សុជិន – អ្នកស្រី សុខ គីមឡេង – អ្នកស្រី សូ សេរីវឌ្ឍនា…
អានបន្តDay: November 19, 2020
ជួយស៊ែរចែកគ្នាដឹងផងបងប្អូន! ប៉ះចំអ្នកវេរលុយវីងចិត្តធម៌ ប៊ិះចាញ់បោកជនខិលខូចអស់៨០០ដុល្លារ ក្រោមរូបភាពផ្ងើរឥវ៉ាន់ពីក្រៅប្រទេស…(មានវីដេអូ)
ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តពិតជាធ្លាប់ដឹងហើយថា ក រ ណី បោកក្នុងរូបភាព ធ្វើជាផ្ញើរបស់មានតម្លៃ ឫលុយកា់ជាច្រើនឲ្យ រហូតដល់អ្នកត្រូវគេបោ ក វេរលុយឲ្យទៅគេក្រោមរូបភាព អ្នកនៅព្រលានក្រុមហ៊ុនផ្ញើរបស់ គយ ពន្ធដារ តេមកឲ្យវេលុយ ដើម្បីយកឥវ៉ាន់ចេញ ហើយជ ន រ ង គ្រោះក៏ស្មានតែបានឥវ៉ាន់មែន ក៏យលព្រមវេរលុយឲ្យជាដើម។ ហើយក រ ណី នេះក៏មិនខុសពីលើមុនៗដែរ ដោយស្រ្តីវ័យចំណាស់ម្នាក់ បិះនឹងចាញ់បោកជ ន ខិលខួចអស់ទឹកប្រាក់ចំនួនរហូតទៅដល់ ៨០០ដុល្លារឯណោះ ក្រោមរូបភាពគេផ្ញើរអីវ៉ាន់ឲ្យពីក្រៅប្រទេសជាសំណាងល្អ ដោយមានការ ស ង្ស័ យ ម្ចាស់ហាងវីង បានសួរនាំទៅទើបដឹងរឿងនេះថា ចាញ់បោកល្បិចជ ន ខិលខួច។ រួមជាមួយគ្នានេះផងដែរ ម្ចាស់ហាងវីង ដែលមានគណនីហ្វេសប៊ុកឈ្មោះថា “ចាន់លី ស្រីអូន” បានធ្វើការបង្ហោះវីដេអូឃ្លីបរួមទាំភ្ជាប់ជាមួយសំនេរថា៖ ”គាត់មកវេរលុយកន្លែងខ្ញុំ800$ គាត់ថាវេរទៅខេត្តសៀមរាបក្មួយសួរនាំគាត់ភ្លាមទីបំផុតចាញ់បោកគេមែន ជួយគាត់បានសំេរចហេីយ ជួយចែករំលែកផងបងប្អូនជនរួមជាតិ ” ប្រភពវីដេអូពី៖ ចាន់លី ស្រីអូន
អានបន្តផ្អែមមែន! ក្រោយឈ្លោះគ្នាបែកផ្សែង ស្រាប់តែ ប្រូ សូនី បង្ហោះសារសុំទោស Love Riya លេងប្រើពាក្យសុទ្ធតែ….
ទំនាក់ទំនងរបស់លោកសូនី និង អ្នកនាង Love Riya ត្រូវបានមហាជនជាច្រើន មានការចាប់អារម្មណ៍ និងរំភើបចិត្តជាខ្លាំង ពេលបានឃើញអ្នកទាំង ស្រលាញ់គ្នាខ្លាំងបែបនេះ ។ លោក សូនី បានធ្វើឲ្យមហាជន មានការកោតសរសើរយ៉ាងខ្លាំង ពេលបានឃើញពួកគាត់ តែងតែផ្អែមល្ហែមជាមួយគ្នា។ ដោយឡែកនៅថ្ងៃនេះ ស្រាប់ អ្នកនាងLove Riya មានការខឹងសម្បារយ៉ាងខ្លាំង លើលោកសូនី ហើយអ្នកនាង ក៏បានបង្ហើបពីទំនាក់ទំនងខ្លួនបន្តិចបន្តួចផងដែរ ។ យ៉ាងណាមិញ ក្រោយពីមានបញ្ហា ជាមួយគ្នានោះ ពេលនេះ ស្រាប់តែលោកសូនី បានបង្ហោះសារយ៉ាងខ្លី ថា “បងខុសហើយអូនអោយបងសុំទោស”។
អានបន្តរំភើបចិត្តជំនួស! ទីបំផុតឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានទៅជួបផ្ទាល់នឹងប្អូនស្រី យ៉ុង ស្រីនីត ថែមទាំងបានផ្តល់ដី ផ្តល់ផ្ទះ និងសំភារៈជាច្រើនទៀតដូចជា….
សម្រស់បែបធម្មជាតិ១០០ភាគរយ ឬអាចហៅបានថាពេជ្រមិនទាន់ឆ្នៃ របស់ក្មេងស្រីរស់នៅក្នុងខេត្តមណ្ឌលគីរី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ក្រោយពីលេងធ្លា យនៅរូបថត និងវីដេអូដែលប្អូនស្រីបានបកស្រាយចម្រៀង ហើយក្រោយមកក៏មានមហាជនចាប់អារម្មណ៍ អាណិតដែលឃើញប្អូនស្រីមានជីវភាពលំបាក និងចង់ជួយអោយបានធ្វើនេះធ្វើនោះនឹងគេផងដែរ។ ដោយលែកនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានបញ្ជាក់អំពីការជួយយកទុក្ខដាក់របស់ឧកញ៉ាចិត្តចំពោះក្មេងស្រីខាងលើ ដោយឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានរៀបរាប់ថា: ខេត្ត មណ្ឌលគីរី 🌲 ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី❤️🇰🇭 ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជា គ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ 🥰អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ🥰🇰🇭៕
អានបន្តលោកឧកញ៉ាឌួង ឆាយ ស្នើសូមសមត្ថកិច្ច ជួយស្រាវជ្រាវបន្ថែម បើមានអ្នកណានៅពីក្រោយខ្នង ជួយវែកមុខផង រឿងជ ន ស ង្ស័ យ បំផ្លាញរូបសំណា ក់នៅលើភ្នំបាសិទ្ធ
មហាជនជាច្រើនប្រាកដជាបានស្គាល់លោកឧកញ៉ា ឌួង ឆាយ ដែលជាបុគ្គលដ៏សំខាន់ម្នាក់ លោកតែងតែយកចិត្តទុកដាក់ ខាងជួយដល់សង្គម ពិសេសបងប្អូនដែលជាជនទីទាល់ក្រ កំពុងតែមានការលំបាក មិនថានៅតាមបណ្តាខេត្ត ឬ ក្រុងនោះទេ គឺលោកយកចិត្តទុកដាក់បំផុត ដើម្បីជួយដល់ពួកគាត់បានទាល់ពេលវេលា។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ា វ័យក្មេងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លីថា “សូមអាជ្ញាធរសម្ថកិច្ចជួយស្រាវជ្រាវបន្ថែម បើមានអ្នកណានៅពីក្រោយខ្នងសូមជួយវែ កមុខផង “។ គួរបញ្ជាក់ផងដែរថា ហេ តុកា រ ណ៍នេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទី សមត្ថកិច្ចធ្វើការឃា ត់ខ្លួនជ នស ង្ស័ យពីរនាក់ នៅចំណុចលើភ្នំ ក្នុងបរិវេណ វត្តបាសិតត្រៃត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល ដែលធ្វើឲ្យខូចខាតដល់បូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា។ ជ ន ស ង្ស័ យ០២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័រ ស្រុកស្វាយទៀប ខេត្ត ស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។ ២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ…
អានបន្តចេះនោះចេះ! ថ្ងៃនេះ ប៉ាៗនាំអូនប៊ែល មកចាក់វ៉ាក់សាំង 2ខែកន្លះ អូនយំតែតិចទេ ហើយគេងលក់បាត់, អាណិតកូនពេក ភរិយា ប៉ែន ចំរុង និយាយ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០១៩ កន្លងទៅ មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ដោយ លោក ប៉ែន ចំរុង បានសម្រេចចិត្តចូលរោងការហើយ ដោយ ភរិយា របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកក្នុង និង ក្រៅសិល្បៈ ។ លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ភរិយា របស់លោក ក៏បានសម្រាលកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ ទំាងម្តាយ និងកូនគឺមានសុខភាពល្អណាស់។ កូនស្រីសំណព្វចិត្តអ្នកទំាងពីរ មានឈ្មោះពីរោះណាស់ គឺ ប៊ែល (Bell) ព្រមទំាងមានមុខមាត់ញញឹមស្រស់ស្រាយ សឹងតែគ្រប់ពេល ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗទូទៅរបស់ លោក ប៉ែន ចំរុង បង្ហាញក្តីស្រឡាញ់គ្រប់ៗគ្នា។ ចំណែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ ភរិយា របស់ លោក ប៉ែន ចំរុង បានបង្ហោះរូបភាព និងវីដេអូមួយ បង្ហាញពីការនាំ អូនប៊ែល មកចាក់វាក់សាំង ។ ភរិយាលោក ក៏បានពោលពាក្យប៉ុន្មានម៉ាត់ អាណិតកូន ថា “ប៉ាៗនាំអូនមកចាក់វ៉ាក់សាំង 2ខែកន្លះ អូនយំតែតិចទេ ហើយគេងលក់បាត់ អាណិតណាស់កូនម្ដាយ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន នៅក្នុងហ្វេសប៊ុកបានចូល comment ថា ៖…
អានបន្តប្រពៃណាស់! តារាសម្តែងសុិន យូប៊ីន ដើម្បីជួយមន្ទីពេទ្យគន្ធបុផ្ផាបានបរិច្ចាកថវិការរហូតដល់ទៅ
ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ពិធិការិនី និងជាតារាសម្ដែងរូបស្រស់កញ្ញា សុិន យូប៊ីន ដែលបច្ចុប្បន្ននេះ កញ្ញា បានក្ដោបយកប្រជាប្រិយភាពជាច្រើន មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ។ដោយឡែក ស៊ីន យូប៊ីន គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និង មានចរិតរួសរាយប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែស្រីវ័យក្មេងរូប នេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ តាមរយៈសកម្មភាពជា ច្រើនមកហើយកាលពីកន្លងទៅនេះ ។ ក្នុងនោះដែរ បន្ទាប់ពីការបរិច្ចាគថវិកាជួយសង្គមជាតិ ក្នុងគ្រាប្រទេសកំពុងជួបវិបត្តកូវីដ ១៩ និង គ្រោះទឹកជំនន់កាលពីកន្លងទៅនោះ ថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន ក៏បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តទៀត ចូលរួមក្នុងមូលនិធី គន្ធបុប្ផាកម្ពុជា ដើម្បីបុព្វហេតុជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និង ជួយសង្គ្រោះនោះ ។ យ៉ាងណាមិញ តាមរយៈទំព័រហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកាឆ្នាំ ២០២០ កន្លងទៅនេះថា តារាសម្តែង ស៊ីន យូប៊ីន បានចូល រួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាព នៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ។ប្រភព៖ហ្វេសប៊ុក
អានបន្តនៅទីបំផុត! បន្ទាបពីមានកូនប្រុសម្នាក់ជាចំណងដៃ ពេលនេះតារាសម្តែង ឌុច លីដា បានចូលរោងការហើយ…
ភ្នំពេញ ៖ ពិតណាស់ជឿថាបងប្អូនច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាសម្តែងស្រី ឌុច លីដា ដែលបច្ចុប្បន្នតារាសម្តែងស្រីរូបនេះកំពុងតែទទួលបានការគាំទ្រនិងមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈផ្នែកសម្តែងភាពយន្ត ។ សូចជម្រាបផងដែរថាពេលនេះតារាសម្តែងស្រី ឌុច លីដា បានមានកូនប្រុសម្នាក់ហើយ ប៉ុន្តែនាងមិនទាន់បង្ហាញមុខស្វាមីរបស់នាងទេ គ្រាន់តែនាងបង្ហើបឲ្យដឹងថាស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ប៉ុន្តែជាអ្នកមានតំណែងធំមួយនៅក្នុងជួរមន្រ្តីរាជការ។ យ៉ាងណាមិញបើទោះបីជាតារាសម្តែងស្រីរូបនេះមិនបាននិយាយអ្វីច្រើនពីស្វាមីរបស់ខ្លួនក៏ពិតមែនប៉ុន្តែថ្មីៗនេះមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលក្រោយឃើញគណនីមួយដែលមានឈ្មោះថា Dee Daniel បានបង្ហោះរូបថតរបស់ ឌុច លីដា ដែលកំពុងស្លៀកឈុតកូនក្រមុំនិងថែមទាំងបានភ្ជាប់មកជាមួយនិងសារភ្ញាក់ផ្អើលបែបនេះថា ៖ «ពិធីក្រុងពាលី និង សូត្រមន្ត របស់អូន ឌុច លីដា » ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖
អានបន្តតារាចម្រៀងរ៉េប ពូឃ្លាំង បានបួសកាន់ទុក្ខជូនដល់លោកពុកខ្លួនដែលមរណភាពនាពេលថ្មីៗនេះ
ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីរៀបការសាងគ្រួសារ ដែលពោរពេញដោយសុភមង្គល ជាមួយនឹងភរិយារូបស្រស់រួចមក តារាចម្រៀងរ៉េប ពូឃ្លាំង បានបាត់មុខឆ្ងាយពីវិស័យសិល្បៈ ដោយមិនសូវឃើញ បង្ហាញវត្តមានក្នុងកម្មវិធីនានាសោះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជាមួយគ្នានេះដែរ គេបែរជាសង្កេតឃើញថា ពូឃ្លាំង បានប្រើជីវិតឯកជន ជាមួយនឹងភរិយាជាទីស្រលាញ់ រស់នៅដោយស្ងប់ស្ងាត់ ជាពិសេសគេតែងឃើញលោក តែងនាំគ្រួសារធ្វើការដើរលេងទាំងក្នុងនិងក្រៅស្រុក ជាហូរហែរទៀតផង ។ ចូលរួមសោកស្តាយដល់គ្រួសារសាច់ញាតិរបស់តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំងផង ដោយលោកប៉ាជាទីស្រលាញ់របស់លោកបានលាចាកលោកនេះហើយ ដោយពូឃ្លាំងបានបង្ហោះសារថា”ប៉ារបស់យើងខ្ញុំនឹងយកទៅផ្ទះថ្មីរបស់គាត់នាថ្ងៃទី១៧ នេះ ម៉ោង៣រសៀលនៅវត្តសមាធិ (ផ្លូវទៅសមុទ្រចិន)”។ គួររម្លឹកដែរថា ពូឃ្លាំង បានសម្រេចចិត្តរៀបការជាមួយ ភរិយាដែលជាអ្នកជំនួញមានទ្រព្យស្ដុកស្ដម នៅទឹកដីក្រុងព្រះសីហនុ កាលពីជាង៣ឆ្នាំមុន ។ បច្ចុប្បន្នលោកក៏មានកូនប្រុសម្នាក់ដែលគួរឲ្យស្រលាញ់ ទុកជាចំណងដៃក្រោយពេលរៀបការផងដែរ។ យ៉ាងណាមិញមុននេះបន្តិចយោងតាមវីដេអូដែលបង្ហោះដោយព្រះតេជគុន ពូឃ្លាំងបានអោយដឹងថា៖ លោកបានបួសមុខភ្លើងកាន់ទុក្ខដល់លោកពុកខ្លូនខែលបានមរណភាពទៅថ្មីៗនេះ។ តោះមកទស្សនាដូចខាងក្រោមនេះ៖
អានបន្តពិតជាកម្រឃើញណាស់! ឧកញ៉ា អ៊ាន សៀវម៉ី បង្ហោះសារបែបនេះណាស់ ដោយនិយាយពី ស្វាមី ពេញៗមាត់ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ គឺស្វាមីធ្លាប់សុំ…
មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រៅពីមុខជំនួញដែលកំពុងតែទទួលជោគជ័យខ្លាំង ឧកញ៉ា រូបនេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនពេញចិត្តខ្លាំងផងដែរ ចំពោះទឹកចិត្តដ៏សប្បុរស របស់ លោកជំទាវ ដែលតែងតែជួយអ្នកក្រីក្រ ហូរហែមិនដែលដាច់ឡើយ។ ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដូចការគ្រោងទុក លោកជំទាវឧកញ៉ា បានធ្វើពិធីក្រុងពាលី បុកគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។ ចំណែកកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា បានបង្ហោះរូបភាព និងសារដ៏មានន័យមួយថ្លែងពីទឹកចិត្តស្វាមី អានហើយរំភើបតាម។ លោកជំទាវ បានបញ្ជាក់ថា ៖ “អរគុណប្តីសម្លាញ់ ដែលតាំងពីកាន់ដៃអូនរហូតមក មិនដែលធ្វើអោយប្រពន្ធពិបាកចិត្តម្តងណាឡើយ ប្តីតែងតែអោយប្រពន្ធបងឈ្នះបងគ្រប់ពេលទាំងអស់ ប្តីតែងតែចង់អោយប្រពន្ធស្អាតរហូត ល្អរហូត ប្រើរបស់ល្អៗ ទោះជាថ្លៃប៉ុនណាក៏ដោយ អូនចង់ទិញអី ទិញទៅ អោយតែប្រពន្ធសួរបងថាស្អាតឬអត់? ប្ដីឆ្លើយថា ស្អាតរហូតឲ្យតែប្រពន្ធសប្បាយចិត្ត មិនថាអ្វីទេ អោយតែអូន និងកូនសប្បាយចិត្ត ប្តីធ្លាប់សុំប្រពន្ធរឿងមួយគឺ រឿងគ្រួសារ គាត់ថាគាត់ជាក្មេងកំព្រាតាំងតែពីតូច គាត់គ្មានឪពុកម្តាយហៅដូចគេទេ អ៊ីចឹងប្តីសុំប្រពន្ធរឿងមួយគឺ ចេះស្រលាញ់ឪពុកម្តាយអោយបានច្រើន ទាន់ដែលយើងនៅធ្វើបាន មិនចង់ឃើញប្រពន្ធបង មានរឿងជាមួយគ្រួសារទេ ជាពិសេស រឿងធ្វើបុណ្យ ធ្វើទាន អស់ប៉ុន្មាន ម៉ឺន ក៏ប្ដី មិនរអ៊ូរ…
អានបន្ត