សូមចូលរួមសោកស្តាយនិងរំលែកទុក្ខផង! អ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពចោលស្វាមី ដោយសារ…

ហ្វេសប៊ុក៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានសិស្សវិទ្យាល័យជាច្រើនដែលបានស្គាល់អ្នកគ្រូដែលបាន ស្លា ប់ និងជាពិសេសក្រុមគ្រួសនៃស ព មានការត ក់ស្លុ កចិត្តជាខ្លាំង បន្ទាប់ពីបានដំណឹងថាអ្នកគ្រូបង្រៀនដ៏មានប្រជាប្រិយម្នាក់ ក៏ដូចជាមានការស្រលាញ់នឹងចូលចិត្តពីសំណាក់កូនសិស្សជាច្រើន បានទទួលមរណភាពចោលស្វាមីទាំងវ័យក្មេងដោយសារតែជំ ងឺ សួ ត (សូមបញ្ជាក់ផងដែរថាមិនមានការបញ្ជាក់លម្អិតអំពីជំ ងឺ សួ តនេះនោះទេ) ស ព អ្នកគ្រួខាងលើមានឈ្មោះ ឆាយ វ៉ារី ជាគ្រូបង្រៀនមុខវិជ្ជា ប្រវត្តិវិទ្យា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនៅមុននេះបន្តិច បើយោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា (Ther Sina) បានបង្ហោះនូវសារចុងក្រោយមួយថា៖ «សូមអោយវិញ្ញាណខ័ន្ធរបស់ មិត្តបានទៅកាន់សុគតិភព បើមានជាតិក្រោយខ្ញុំសូមអោយផលបុណ្យកុសលដែលខ្ញុំបានសាងទៅមិត្តទាំងអស់ ដើម្បីអោយមិត្តកើតមកមានសម្រស់កាន់តែស្អាត មានសុខភាពល្អ មានអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ may your soul Rest In Peace😭😭 Chhay Ravy»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ បុរសដែលត្រូវជាស្វាមីនៃស ព ឈ្មោះ (Kim Sarykong) ក៏បានបង្ហោះសារមួយយ៉ាងដូច្នេះថា៖ «បុណ្យស ពប្រពន្ធខ្ញុំនឹងប្រារព្ធធ្វេីនៅផ្ទះឯស្រុកកំណេីត ភូមិឈូកស្ទឹង,ឃុំឈូក,ស្រុកប្រាសាទសំបូរ,ខេត្តកំពង់ធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងនេះដល់មិត្តភក្តិ កូនសិស្ស និងមិត្តរួមការងារទាំងអស់។ សូមអូនបានទៅកាន់សុគតិភព និងមកនៅនឹងប្អូនស្រីយេីងវិញ ប្អូននឹងចិញ្ចឹមឱ្យល្អ។ អូននិយាយថាទាមទារជួបប្តីគ្រប់ជាតិ បងព្រមណាអូន យេីងជួបគ្នាគ្រប់ជាតិ ជាប្តីប្រពន្ធល្អ រស់នៅជាមួយគ្នាដល់ចាស់ មិនឈឺដូចជាតិនេះទៀតទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! លោក​ឪពុក​ជា​ទី​ស្រឡាញ់​របស់​តារា​ចម្រៀង​រ៉េប​ ពូឃ្លាំង​ បាន​ទទួល​មរណភាព​ហេីយ​

ជីវិត​មនុស្ស​គ្រប់រូប​ដែលកេីតមកនេះ​ មានវាសនាខុសៗគ្នា​ និងមាន​ជីវិត​រស់នៅ​មិនដូចគ្នានោះទេ​ សូម្បី​អាយុកាល​របស់​មនុស្ស​ម្នាក់ៗ​ ក៏មិនដូចគ្នានោះដែរ​។ ដោយឡែក​​ ពូ​ឃ្លាំង​ បានមាន​ទុក្ខ​ជាទំងន់​ ខណៈ​ដែលលោក​ឪពុក​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​​ហេីយ​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ ពូឃ្លាំង​ ដែលលោកធ្លាប់ជាតារា​ចម្រៀង​រ៉េប​ដ៏មាន​ឈ្មោះ​បោះ​សំឡេង​​ក្នុង​ប្រទេស​កម្ពុជា​ និង​ទទួល​បាននូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​កន្លង​មក​នោះ ក៏បាន​បង្ហោះ​សារ​ផងដែរ​៖«ប៉ា​របស់​យើង​ខ្ញុំ​នឹងយកទៅ​ផ្ទះ​ថ្មីរបស់គាត់នាថ្ងៃទី​១៧​ នេះ​ ម៉ោង​៣រសៀល​នៅវត្ត​សមាធិ​ (ផ្លូវ​ទៅ​សមុទ្រ​ចិន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​សោកសៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ ក៏​ដូច​ជា​មហាជន​ រួម​ទាំង​តារា​ក្នុង​វិថី​សិល្បៈ​ជាច្រើន​រូប​ បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ព្រមទាំងបាន​អញ្ជើញ​​ចូលរួម​ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​របស់លោក​យាយ​ឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ លោកយាយ ណុប បាយ៉ារិទ្ធ ក្នុងទឹកមុខ ក្រៀមក្រំបំផុត…(មានវីដេអូ)

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ណុប បាយ៉ារិទ្ធ មានទុក្ខជាទំងន់ ដោយលោកយាយរបស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ ក្នុងជន្មាយុ ៩៧ ឆ្នាំ ដោយជារាពាធ វេលាម៉ោង ១០:៤០ នាទីព្រឹក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្មវិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ក៏បានចាប់ផ្តើម ព្រមទំាងមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសជាច្រើន រួមទំាងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ ក្នុងទឹកមុខក្រៀមក្រំបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាទំាងនោះមានដូចជា៖ ឱក សុគន្ធកញ្ញា, សុគន្ធ និសា, សុខ ស្រីនាង, នី រតនា និងភរិយា, ជា វិបុល, គង់ សុជាតិ, ថន លក្ខិណា, ឈិន រតនៈ, ចាន់ កែវនិមល, ប៉ែន ស្រីពេជ្រ, រ៉េត ស៊ូហ្សាណា, ប៉ាច គីមមួយ, សុខ រ៉ាស៊ី រួមនិងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កូនអ្នកណាគេ ហេតុអ្វីសង្ហារខ្លាំងម្លេះ ពេលស្លៀកពាក់បែបនេះទៅ មហាជនពេញផ្ទៃប្រទេសកំពុងចាប់អារម្មណ៍ត្រង់…

ភ្នំពេញ ៖ ពិតណាស់ថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍និងលោន់មាត់សរសើរគ្រប់គ្នាទៅលើក្មេងតូចម្នាក់ដែលមានរូបរាងម៉ាប់ៗគួរឲ្យក្នាញ់បានស្លៀកសំលៀកបំពាក់ ជាសម្ថកិច្ចមើលទៅពិតជាសង្ហារខ្លាំងមិនចាញ់បងៗសម្ថកិច្ចយើងប៉ុន្មានទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញចំពោះរូបភាពទាំងអស់បានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Poli ce Unique មិនត្រឹមតែបង្ហោះតែរូបភាពទេ ម្ចាស់គណនីហ្វេសប៊ុកផេកនេះក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះផងដែរថា ៖ «ឃ្យូតណាស់កូនប្រុសមាសម្តាយស្រលាញ់ទេបងប្អូន?ជូនពរ អោយ កូនមានសុខភាពល្អ និងសំណាងល្អពេញមួយជីវិតណា ប្រិយមិត្តសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នាខាងក្រោមនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងបន្ទាប់ពីបានឃើញរូបភាពរបស់ក្មេប្រុសម្នាក់នេះហើយមហាជនជាច្រើននៅលើបណ្តាញសង្គមបានលាន់មាត់គ្រប់គ្នា ថាអូនតូចម្នាក់នេះគួរឲ្យក្នាញ់និងគួរឲ្យស្រឡាញ់ជាទីបំផុតហើយ និងមានអ្នកមួយចំនួនទៀតបានជូនពរក្មេប្រុសម្នាក់នេះថា សូមឲ្យធំឡើងក្តីស្រមៃរបស់កូនបានក្លាយជាការពិតផងចុះ និងនៅមានច្រើនទៀតដែលមិនអាចលើកមកជម្រាបអស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ស្ងាត់ៗ ថៅកែហាងពេជ្រ និងស្វាមី ដឹកដៃគ្នា ទៅលំហែកាយយ៉ាងសប្បាយ មើលទៅទេសភាពវាលស្រែ ក្រោមម្លប់ដើមត្នោត ស្រស់ស្អាតណាស់ ពិសេសមានម្ហូបជាច្រើនមុខ ទំនងឆ្ងាញ់ដល់ហើយ (មានវីដេអូ)

ហ្វេនៗ ក៏ដូចជា អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ ជាពិសេស លោកស្រី តែងតែជួយអ្នកខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិត និងអ្នកត្រូវការតាមភាពជាក់ស្តែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ នៅក្នុងមុខជំនួញរបស់ខ្លួននោះ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដើម្បីបំបាត់ភាពតានតឹងក្នុងអារម្មណ៍ គេឃើញ លោកស្រី និងស្វាមី បានទៅតំបន់កម្សាន្តមួយ មើលទៅសប្បាយណាស់ អមដោយទេសភាពវាលស្រែ ក្រោមដើមត្នោត ពិសេសមានម្ហូបជាច្រើនមុខ ទំនងឆ្ងាញ់ខ្លាំងណាស់។ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមីនៅទីនោះផងដែរ ហើយបញ្ជាក់ថា “សូមផ្ញើរូបភាព 20សន្លឹកក្នុងបេះដូងផងបងប្អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាណិតគាត់ណាស់! លោកតាពិការភ្នែក ប្រឹងឡើងត្នោត យកទឹក មកធ្វើស្ករលក់ ដើម្បីចិញ្ចឹមជីវិត…មានវិដេអូ

បើអ្នកគិតថាជីវិតរបស់អ្នកលំបាក សូមងាកមកមើលពីជីវិតរបស់លោកតាម្នាក់ ដែលគាត់ ពិការភ្នែកទាំងសងខាង ហើយព្យាយាមឡើងលើដើមត្នោត ដ៏ខ្ពស់​ ដើម្បីយកទឹកត្នោត មកធ្វើជាស្ករ ដើម្បីបានប្រាក់បន្តិចបន្តួច យកទៅទិញអង្ករហូប ពិតជាលំបាកខ្លាំងណាស់ ហើយក៏ប្រថុយជីវិតខ្លាំងណាស់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith​ បានបង្ហោះសារវិដេអូ របស់លោក ដែលកំពុងបានឡើងត្នោត យកទៅចំរាញ់ជាស្ករ ដើម្បីយកទៅលក់។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “គួអោយអាណិត លោកតា ណាស់ពិការភ្នែកហើយ ប្រឹងឡើងត្នោត ដើម្បីយកទឹក មកធ្វើស្កលក់ចឹញ្ចឹមជិវិត លោកតា រស់នៅស្រុក ពញ្ញាឮ ឃុំទំនបធំ ខេត្តកណ្តាល។ សូមបង ប្អូនមេត្តាជួយលោកតាផង / Tel: 093633500/ ABA: 000517255: Keo nimith”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ សូមបងប្អូនទូទាំងប្រទេស ដែលមានសទ្ធាជ្រះថ្លា មេត្តាជួយដល់លោកតាកំសត់​ម្នាក់នេះ ព្រោះអាយុគាត់កាន់តែច្រើន ហើយគាត់ពិតជាការប្រថុយជីវិតខ្លាំងណាស់ ក្នុងការឡើងត្នោត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចេះតែមាន!! អ្នកស្រីទ្រីដាណា ហួសចិត្តខំអាណិតជូនលុយ150$ហើយ ពរកូនតាមតវ៉ាសុំថែមទៀតថាដោះបំណុលគេមិនគ្រាន់លុយប៉ុណ្ណឹង…(មានវីដេអូ)

ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។យ៉ាងណាមិញ បងស្រីត្រូវបានមហាជនស្ញើចសរសើរគ្រប់គ្នា ទឹកចិត្តសប្បុរសធម៌ដែរតែងតែជួយអ្នកក្រក្សត់នោះយ៉ាងណាមិញ បងស្រីរៀបរាប់រឿងហួសចិត្តមួយក្រោយជួយគេហើយ តាមទារលុយម្តងជា២ដងរហូត ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមអបអរសាទរ ! ទីបំផុត នាយ ពាក់មី ទាក់ទង កុមារី យ៉ង់​ ស្រីនីត បានហើយ គាត់នឹងឡើងមកភ្នំពេញនៅថ្ងៃទី១៩ ហើយថ្ងៃទី២០ គឺ…

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះ អត់ចាំយូរឡើយ នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានបងប្អូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​ នៅថ្ងៃសុក្រ​ ទី20ខាងមុខនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនយូរប៉ុន្មាន នាយ ពាក់មី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19 នេះគាត់ឡេីងមកភ្នំពេញ ជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20 ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្រ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់ នាយ ពាក់មី បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះកុមារីម្នាក់នេះ ហើយមានអ្នកខ្លះបាន comment ថា៖ អបអរ​សាទរ​ ជំនួស​ប្អូនស្រី​ អរគុណ​បងពាក់មី, មុខដូចតួហ្វីលីពីនអ៊ីចឹងកូនហ្នឹង, ល្អណាស់ចែមចាន់រ៉ា, ខ្មែរជួយខ្មែរល្អណាស់ពូពាក់មីពេលនេះបំណងប្រាថ្នាគាត់បានសម្រេចហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមត្រេកអរផង! ពលករខ្មែរ ធ្វើការនៅថៃម្នាក់ ត្រូវឆ្នោត រង្វាន់ធំទីមួយ បានលុយរហូតដល់ទៅ…

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ក្រោយពីបានឃើញ ពលករខ្មែរម្នាក់ មានសំណាង ត្រូវឆ្នោតរង្វាន់ធំ ពីប្រទេសថៃ នៅចំនួនទឹកប្រាក់ រហូតដល់ទៅ ១២លានបាត​ ដែលស្មើនឹង ប្រមាណ ៣៩៧ ៦២០ ដុល្លារឯណោះ ។ ដំណឹងដ៏រំភើបមួយនេះ ត្រូវបានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ពេលទទួលដំណឹងមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងដ៏ល្អមួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទឹកចិត្ត ពលករ ឆ្លងដែន បានធ្វើការបង្ហោះរូបភាព អមជាមួយសារ យ៉ាងរំភើប ត្រេកអរ ជំនួសម្ចាស់រង្វាន់ ដែលបានត្រូវឆ្នោតរង្វាន់ធំ ពីប្រទេសថៃ​ ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “ជួយត្រេកអរផង ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ12លានបាត (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន) 16-11-2020។ ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឡៃលី ប៉ោយប៉ែត បានបង្ហោះសារថា ” ជួយត្រេកអរផង ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ12លានបាត (ពលករ ឆ្លងដែន) 16-11-2020″។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងនោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបចិត្តជាខ្លាំង ពេលបានឃើញពលករខ្មែរយើងត្រូវ ឆ្នោត ធំ និងទទួលបានថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និង មានបងប្អូនជាច្រើន ទៀត ចូលរួមត្រេកអរផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរម្នាក់មួយផង! មានបងប្អូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់ តារាកំប្លែងនាយ ពែក មី ប្រកាសស្វែងរកប្អនស្រីដើម្បី…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញដែលថា កុមារី សម្បុរស្រអែម យ៉ង ស្រីនីត មានអាយុ១១ឆ្នាំ ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ ពេលនេះកំពុងមានអ្នកចង់កែច្នែគ្រាប់ពេជ្រមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាងនេះទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ ក្នុងខែមណ្ឌលគិរី មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពីរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្តីស្រម័យមួយ គឺចង់ក្លាយជាអ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នាថ្ងៃអនាគត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនាថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២០នេះផងដែរ គេបានប្រទះឃើញគណនីហ្វេសប៊ុក នាយ ពែកមី ដែលជាតារាកំប្លែងដ៏ល្បីមួយរូប ក៏មានការចាប់អារម្មណ៍នឹងកុមារីរូបនេះផងដែរ ដោយបានប្រកាសស្វែងរក៖ « មានបងប្ពូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមរយៈសារព័ត៌មាន កុមារី យ៉ង ស្រីនីត សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី៣០ តុលា-១ វិ​​​​​​​​​ច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុមជំរំតង់​​​​​​​ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត