ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ឃើញក្មេងពីរនាក់ដើរលក់មាន់យ៉ាងកំសត់ពេកក៏៏បានបង្ហោះប្រកាសស្វែងរកថា៖« អាណិតណាស់លោកអើយ😢😢 យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃ ហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ🙏ខ្ញុំឃើញគេ Comment ថាក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់😢😢😢 »៕
អានបន្តDay: November 16, 2020
ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ បងប្រុសម្នាក់នេះច្រៀងបទ “អកលាទ្រនំ” ពិតជាពីរោះរណ្ដំណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាសរសើរពេញៗមាត់ ថា…(មានវីដេអូ)
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ទូរទស្សន៍Online LSN TV24hnews” បានបង្ហោះវីដេអូមួយ ពីបងប្រុសម្នាក់បានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា “អកលាទ្រនំ” ហើយហ្វេសប៊ុកនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បទចម្រៀង អកលាទ្រនំ ទុកចិត្តមិនបានទុកប្រាណមិននឹង ពីរោះពេក”។ គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីដេអូមួយនេះផ្ទុះការចាប់អារម្មណ៍ស្ទើរមិនគួរឲ្យជឿ ហើយមានអ្នកចែករំលែកតគ្នាជិត ៨ពាន់ដងបាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅបង្ហាញការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ព្រមទំាងមានអ្នកខ្លះបានចូល comment ថា ៖ ពីរោះខ្លាំងណាស់ ស្ទើរមិនគួឲ្យជឿ, ពិរោះហើយកំសត់ ខ្ញុំយំហើយក្មួយ, សម្លេងមានទឹកដម ពីរោះរណ្ដំណាស់ ដូចជាតារាចម្រៀងអ៊ីចឹង, ហេតុអីក៏ពីរោះយ៉ាងនេះន៎ លង់នឹងសំលេងហើយ, ពីរោះខ្លាំងណាស់ ស្តាប់ហើយចង់គេលក់, ស្ដាប់ហើយ ចង់ស្ដាប់ម្ដងទៀត ពីរោះណាស់, សម្លេងស្មើល្អណាស់, ស្ដាប់ហើយចង់យំ។ ហើយក៏នៅមានការលើកឡើងរាប់រយ comment ទៀត ដែលសុទ្ធតែបង្ហាញពីការពេញចិត្តនូវទឹកដមសំនៀងរបស់បងប្រុសម្នាក់នេះ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖
អានបន្តចាក់ដោត! លោកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំថា “…រឿងគ្រួសារផ្ទាល់របស់ខ្លួន កុំឡាយវីដេអូនាំរំខានដល់ជាតិ និងប្រជាពលរដ្ឋ…”
នៅប៉ុន្មាននាទីមុននេះ លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារមួយ អមជាមួយរូបថតបីសន្លឹក ដែលមានន័យអប់រំដល់ក្មេងៗដែលជាកូនរបស់បុគ្គលិកដែលកំពុងបម្រើការក្នុងក្រុមហ៊ុន ក៏ដូចជាសារដាស់តឿនដល់អ្នកនិយមលេងហ្វេកប៊ុកមួយចំនួន ថា រឿងក្រុមគ្រួសាររបស់ខ្លួនឯង សូមកុំឡាយវីដេអូរំខានដល់ជាតិ និងប្រជាពលរដ្ឋ។ លោកឧកញ៉ា ម៉ិង ឫទ្ធី បានបង្ហោះសារនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ដែលមានខ្លឹមថា “តាមានសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលចៅៗធំដឹងក្តីឡើង ចៅៗពិតជាដឹងយ៉ាងច្បាស់ណាស់ថា តាម៉ុង ឫទ្ធី ហ្នឹងហើយដែលជាអ្នកបានជួយសាងសង់លំនៅឋានឲ្យម្តាយឪពុក រួមជាមួយចៅៗ ក៏ដូចជាប្រជាពលរដ្ឋ បុគ្គលិក កម្មកររាប់រយគ្រួសារ ព្រមទាំងរកការងារឲ្យបានធ្វើគ្រប់ៗគ្នាថែមទៀតផង”។ លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា លោកតាមិនចង់ឲ្យចៅៗមកសងគុណតា ក្រៅតែពីចង់ឲ្យចៅៗ ក្លាយជាកូនល្អពលរដ្ឋល្អ គោរពតាមច្បាប់របស់រដ្ឋ រឿងគ្រួសារផ្ទាល់របស់ខ្លួន កុំឡាយវីដេអូនាំរំខានដល់ជាតិ និងប្រជាពលរដ្ឋ ចៅៗត្រូវតែចេះជួយដល់ជាតិនិងប្រជាពលរដ្ឋ នៅពេលដែលជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងមានទុក្ខកង្វល់ម្តងម្កាល តែបើគ្មានលទ្ធភាពជួយទេ សុំចៅកុំរំខានដល់ជាតិ និងប្រជាពលរដ្ឋទៅបានហើយ “។ ការបង្ហោះសាររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នៅពេលនេះ ហាក់ដូចសារដាស់តឿនដល់ប្រជាពលរដ្ឋទូទៅផងដែរ ដែលនិយមលេងហ្វេសប៊ុក សូមមេត្តាកុំយករឿងគ្រួសាររបស់ខ្លួនទៅឡាយវីដេអូហែកហួរគ្នា ដែលជារឿងមួយរំខានដល់ជាតិ និងប្រជាពលរដ្ឋទូទៅផងដែរ។ គួរបញ្ជាក់ថា កន្លងមក មហាជនជាច្រើនបានសង្កេតឃើញថា មានមនុស្សមួយចំនួនបានធ្វើការឡាយវីដេអូជេរបញ្ចោរ ហែកហួរគ្នាតាមបណ្តាញហ្វេសប៊ុក រហូតមានការប្តឹងផ្តល់ គ្នាឡើងតុលាការទៀតផង។ តាមការឡាយវីដេអូបែបនេះ គេឃើញមានអ្នកចូលទៅទស្សនារាប់រយ K ហើយបញ្ចេញមតិគាំទ្រ រិះគន់ មិនសំចៃមាត់៕
អានបន្តឪពុកគេ ឪពុកយើង! ខំមកធ្វើការឱ្យគេតែមកធ្វើការប៉ះថៅកែបោកប្រាស់មិនព្រមបើកលុយ ដាច់បាយច្រើនថ្ងៃពេក គាត់ក៏ដាច់ចិត្តទៅសុំ….
ឪពុកគេ ឪពុកយើង បងគេ បងយើង ខំមកធ្វើការឱ្យគេ ក្រែងបានលុយផ្គត់ផ្គងគ្រួសារ និងចញ្ចឹមក្រពះខ្លួនឯង តែមកធ្វើការប៉ះថៅកែបោកប្រាស់មិនព្រមបើកលុយ ដោយសារតែឃ្លានក៏ដាច់ចិត្តសុំនំ ដែលគេសែនមុខហាងមកហូបដើម្បីបំពេញក្រពះ រំងាប់សេចក្តីស្រេកឃ្លានទាំងទឹកមុខស្រពោន ។ បើតាមប្រភព គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេង បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានបងប្រុសកម្សត់ម្នាក់ បានចូលមកសុំនំសែន មុខហាងរបស់ លោក តែគាត់អត់ហ៊ានយកនំសែន ដែលដាក់ចោលនៅមុខហាងរបស់លោកឡើយ បន្ទាប់មកបុរសកំសត់ខាងលើ ក៏ដើរចូលទៅក្នុងហាងរបស់លោក សុំនំដែលសែននៅខាងមុខហាងដើម្បីហូបចម្អែតក្រពះ ជាមួយនឹងទឹកមុខស្រេកឃ្លាន ព្រោះមិនដឹងថាកាត់អត់បានហូបបាយប៉ុន្មានថ្ងៃហើយ ។ លោក តាំង គឹមឡេង ដដែលបានឱ្យដឹងថា បុរសកម្សត់ខាងលើ បានទៅធ្វើការងារជាសន្តិសុខឱ្យគេ ចំនួន ១ ខែ តែត្រូវថៅកែបោកប្រាស់មិនព្រមបើកលុយឱ្យខ្លួននោះឡើយ ហើយបច្ចុប្បន្នបុរសនេះ ត្រូវបានយុវជន តាំង គឹមឡេងទទួលធ្វើជាសន្តិសុខប្រចាំមុខហាងរបស់លោកហើយដើម្បីជួយសង្រោះ និងផ្តល់ការងារជូនគាត់ធ្វើ ។ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេងបានរៀបរាប់ថា «គាត់មកសុំនំសែនមុខហាង គាត់អត់ហ៊ានយកទេខ្លាច ដើរចូលក្នុងសុំនំព្រោះគេបោកគាត់អោយធ្វើសន្តិសុខ ១ ខែពុំបើកប្រាក់ខែជូន ខ្ញុំក៏មើលទឹកមុខហើយអោយគាត់ធ្វើសន្តិសុខហាងខ្ញុំប៉ុន្តែក៏បានបញ្ជាក់គាត់ថាបើស្មោះត្រង់នៅជាមួយគឺខ្ញុំជួយគ្រប់ តែបើដូចអ្នកមុនគឺធ្វើទៅតាមផ្លូវច្បាប់ » ៕
អានបន្តគួរឲ្យគោរពណាស់! អ្នកស្រី ទ្រី ដាណា ចង់ដឹងជីវិតអ្នកចាំចម្ការឱ្យគេពិបាកយ៉ាងណា ស្រាប់តែតឿនពូម៉ៅ ធ្វើរឿងមួយនេះ…
ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា បានរៀបរាប់ឲ្យដឹងថា ៖ « ចង់ដឹងជីវិតអ្នកចាំចម្ការឱ្យគេពិបាកយ៉ាងណា ខ្ញុំតឿនពូម៉ៅ ចូលទាល់តែដល់កន្លែង មិនចង់ក៏ត្រូវតែតាមខ្ញុំដែរ សួរពួកគាត់ហើយ ដឹងត្រឹមព្រឹកឡើងធ្វើចម្ការ ល្ងាចឡើងចូលសម្រាក ធ្វើមួយថ្ងៃដើម្បីមួយថ្ងៃ មិនដែលបានហូបឆ្ងាញ់ទេ។ ពូម៉ៅ លឺចឹង ថាជូនគាត់ 300$ ទុកគ្រាន់ទិញម្ហូប ហើយជូនថវិកាចាស់ៗ និងកូនអ្នកចាំចម្ការគ្រប់គ្នានៅទីនោះ ទទួលបានស្នាមញញឹមយ៉ាងច្រើនមកវិញ។ មកដល់កន្លែងបែបនេះ ទើបដឹងថាលុយពិបាករកប៉ុណ្ណា លុយមានតម្លៃប៉ុណ្ណា។ ពេលរកបាន យើងត្រូវចេះប្រើលុយ ចាយដោយប្រុងប្រយ័ត្ន ធ្វើឱ្យលុយមានតម្លៃ។ រកបានតិច ចាយតាមតិច ហើយធ្វើទុនខ្លះ។ រកបានច្រើន បំពេញក្ដីសុខខ្លួនឯងខ្លះ ចែករំលែកខ្លះ ទិញសុភមង្គលខ្លះ☺️☺️ ពេលខ្លះ គេសួរខ្ញុំថា ម៉េចបានចិត្តល្អម៉េស ធ្វើចឹងបានអីមកវិញ។ ខ្ញុំថា ហ្នឹងហើយ ខ្ញុំកំពុងទិញក្ដីសុខ ទិញសុភមង្គល ព្រោះខ្ញុំរីករាយ នឹងធ្វើបែបនេះ »៕
អានបន្តមើលមុខប៉ាម៉ាក់ញញឹមខ្ចិបហ្មង ! ទិដ្ឋភាព កម្មវិធីជប់លៀង ចេញខែកូនប្រុស ម៉ាក សែនសូនីតា យប់មិញ មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយណាស់…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសដោយជោគជ័យផងដែរ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុសរូបនេះមានឈ្មោះ ប៉ុល បូនីតតូ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបនេះបានធ្វើពិធីចេញខែកូនប្រុសរបស់ខ្លួន ដោយ សូនីតា បានប្រាប់ផងដែរថា “ធ្មេចបើកៗ…បូនីតតូបាន1ខែហើយ ថ្ងៃនេះចេញខែកូន លោកតាលោកយាយ និងប៉ាម៉ាក់ ជូនពរកូនអោយមានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ មានគេអាណិតស្រលាញ់ថែរក្សាគ្រប់ទិសទី ស្រលាញ់កូនណាស់…”។ ស្វាមី តូតា បន្ថែមថា “កូនប្រុសប៉ា (ប៉ុល បូនីតតូ) ថ្ងៃនេះមានអាយុ១ខែហេីយ បូនីតតូ ជូនបច្ច័យ លោកតា លោកយាយ។ សូមអោយទឹកចិត្តជ្រះថ្លា ប្រកបដោយកតញូ របស់កូនទទួលមកវិញនូវ ប្រជ្ញាវាងវៃ សុខភាពបវរ និង ឧត្តមសេរី។”។ ងាកទៅមើលកម្មវិធីពេលល្ងាចនាថ្ងៃដដែលនេះវិញ មើលទៅពិតជាសាមញ្ញា ជាលក្ខណៈគ្រួសារ តែពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង។ តូតា បានប្រាប់ថា “ជប់លៀងតិចតួច ចេញខែ បូនីតតូ យប់មិញចា៎…បន្ទាប់ពីកាត់នំកូនរួច…គឺដល់វេនចេញខែម៉ែម្តង…
អានបន្តប្រពៃណាស់! កម្រឃើញ Love Riya រំជួលចិត្ត ឡើងស្រក់ទឹកភ្នែកបែបនេះណាស់ ពេលចុះចែកអំណោយជូនចាស់ជរា និងអ្នកពិកា ថែមទំាងប្រាប់ថា…(មានវីដេអូ)
នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya និងលោក សូនី បានធ្វើដំណើររួមគ្នាមួយ ធ្វើកិច្ចការមនុស្សធម៌ ជូនពលរដ្ឋដែលខ្វះខាតនៅក្នុងខេត្តកំពង់ចាម។ Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីសកម្មភាពរបស់ខ្លួន ហើយបញ្ជាក់ថា “ព្រឹកថ្ងៃចន្ទ័ ទី១៦ ខែវិច្ឆកា នាងខ្ញុំLove Riya បានចុះទៅចែកអំណោយជូនដល់លោកយាយចាស់ជរា ម្នាក់នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានជាគ្រឿងឧបភោគ បរិភោគ និងថវិកាបន្តិចបន្តួចដើម្បីជួយសម្រាលដល់ជីវភាពរស់នៅបានធូរស្រាលខ្លះ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា”។ នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ Riya បានបន្តដំណើរទៅចែកអំណោយជូនគ្រួសារមួយទៀត ហើយប្រាប់បន្ថែម ទំាងអារម្មណ៍រំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកថា ៖ “បន្ទាប់ពីចែកអំណោយជូនលោកយាយរួចមក នាងខ្ញុំក៏បានបំពេញកាតព្វកិច្ច ចុះទៅចែក ក្នុងភូមិខាងលើដដែល ដោយបងប្រុស និងបងស្រីទាំងពីរ អ្នកពិកា ស្វិតដៃជើង នាងខ្ញុំមានចិត្តអាណិតអាសូរក្រៃលែង រូបទាំងនេះ នាងខ្ញុំpost គ្រាន់តែចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាអោយចេះចែករំលែកគ្នា ចេះជួយគ្នាទៅវិញទៅមក គ្មានការរើសអើង សូមអរគុណ”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
អានបន្តរំភើបចិត្តជំនួស! ក្មេងៗ ៣នាក់ ប្រណាំងកង់ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក ពេលនេះ បានចូលរៀននៅ សាលា ប៊ែលធី ដោយឥតគិតថ្លៃ រហូតដល់ចប់ តាមបំណងប្រាថ្នា…
នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “Ou Thydapoeuv / អ៊ូ ធីតាពៅ” ដែលត្រូវជាភរិយា ឯកឧត្តម គួច ចំរើន បានប្រាប់ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា ក្មេងៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះ ពេលនេះ បានចូលរៀននៅ សាលាប៊ែលធី ដោយឥតគិតថ្លៃរហូតដល់ចប់។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា “សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី ឆេង សាលាប៊ែលធី ដែលបានរួមចំណែកជួយផ្តល់អាហាររូបករណ៍ដល់ក្មេងៗទាំង3នាក់អោយបានចូលរៀននៅសាលាប៊ែលធី រហូតដល់បញ្ចប់ថ្នាក់ទី12 តាមបំណងរបស់ក្មេងៗ! ហើយក៏សូមអរគុណផងដែរចំពោះក្រុមការងារដែលជួយសំរួលដល់ការងារធ្វើទំនាក់ទំនង នាំក្មេង អោយបានរៀនសូត្រ!!!ស្រលាញ់ក្មេងខ្មែរ”។ មួយវិញទៀត តាមរយៈហ្វេសប៊ុកលោក ស៊ន សុភក្រ្ត បានបញ្ជាក់បន្ថែមថា “សូមជួយត្រេកអរ! ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី អោយមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់! ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តសូមចូលរួមសោកស្តាយផង! ពលការិនីខ្មែរម្នាក់ទៀតហើយបាន ស្លា ប់ នៅក្នុងប្រទេសកូរ៉េ ដោយសារតែ…
ហ្វេសប៊ុក ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមាននារីម្នាក់ជាជនជាតិខ្មែរ និងជាពលការិនីម្នាក់ មានឈ្មោះថា ចេង ដាវី បានទទួលមរណ យ៉ាងអាណោចអាធ័ម នៅក្នុងប្រទសកូរ៉េ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ខ្លាំងពេក ។ យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានធ្វើការបង្ហោះរៀបរាប់ឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ៖ «សុំបងប្អូនពលករខ្មែរយេីងដែលធ្វេីនៅប្រទេសកូរ៉េថែរក្សាសុខភាពទាំងអស់គ្នាផង Rip ជីវិតមនុស្សយើងមើលមិនឃើញទេអោយតែចូលដល់រដូវត្រជាក់គឺមានអ្នក ស្លា ប់ រហូត15/11/2020នៅវេលាម៉ោង4:15នាទី ពេលល្ងាច សូមចូលរួមរំលែកទុក្ខ ពលការីនីខ្មែរ ចេងដាវី បានទទួលមរណ:ភាពហើយនៅ មន្ទីពេទ្យ » ៕
អានបន្តដោយក្តីអាណិត ស្ត្រីជិតសម្រាលកូនហើយ ត្រូវឡាន បុ ក បា ក់ ជើង លោកជំទាវ ហ៊ុន ស៊ីណាត បានឧបត្ថម្ភថវិកាចំនួន…
ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរបស់លោក ផែង វណ្ណះ នៅមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា «នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកជំទាវមីង ហ៊ុន ស៉ីណាត និង ឯកឧត្ដម នឹម ច័ន្ទតារា បានឧបត្ថម្ភថវិកាចំនួន ២០០ ដុល្លារ ជូនដល់ ប្អូនស្រី ម៉ន ស្រីអូន ( ពោះធំជិតគ្រប់ខែ ) និង ប្ដី រស់នៅ ភូមិ ស្រែត្រែង ឃុំ វត្តអង្គខាងជេីង ស្រុក បន្ទាយមាស ខេត្តកំពត ដែលជួបគ្រោះថ្នា ក់ច រា ច រណ៍ គ្មានថវិកាព្យាបាល ។សូមគោរពជូនពរលោកជំទាវមីង និង ឯកឧត្ដម ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន ។ សូមរំលឹកផងដែរថា ៖ ប្អូនស្រី ម៉ន ស្រីអូន អាយុ ២៦ ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ និង ប្ដី ត្រូវបានរថយន្ត Pick Up Ford ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2235 បេីក បុ ក នៅលេីកំណាត់ផ្លូវជាតិលេខ ៣១ ស្រុកបន្ទាយមាស កាលពីល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយបេីកគ ចខ្លួនបឥត់បន្ស ល់ស្លា កលេខនៅកន្លែងកេីតហេតុ ។ …
អានបន្ត